ព័ត៌មានគ្មានព្រំដែន - Grand News LiveShow

ព័ត៌មានគ្មានព្រំដែន - Grand News LiveShow ព័ត៌មានគ្មានព្រំដែន - Grand News Live show

នាំជូននូវព័ត៌មាន ទស្សនៈ ទស្សនៈវិភាគ ព្រឹត្តិការណ៍សង្គម បច្ចុប្បន្នភាព កម្ពុជា មាននៅគ្រប់ទីកន្លែង...

1 - Website: https://grandnewsasia.com/
2- Facebook: https://www.facebook.com/GrandNewsAsiaOfficial/
3- Youtube-1: http://www.youtube.com/c/GrandNewsAsia
4- Youtube-2: https://www.youtube.com/c/GNGrandNewsAsia
5- Telegram: https://t.me/grandnewsasia

21/06/2024

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤

21/06/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ( ២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤ )

21/06/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិក ខាងលិច ចូលជួបសម្តែងការគួរសម

21/06/2024

ព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្ត និងទេសនា ក្នុងព្រះរាជពិធីបុណ្យទិឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

ទស្សនារូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសុមេធាធិប...
21/06/2024

ទស្សនារូបភាព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត
--------------

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ ទ្រង់ជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកា ម៉ឹង យឹម។

ក្នុងព្រះជន្ម ១១ព្រះវស្សា ទ្រង់បានសិក្សាអក្សរសាស្រ្តខ្មែរនៅសាលាវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ២ឆ្នាំក្រោយមក ឧបាសិកា ម៉ឹង យឹម ជាមាតា បានទទួលអនិច្ចកម្មទៅ។

ព្រះជន្ម ១៧ព្រះវស្សា ទ្រង់បានទៅស្នាក់នៅសិក្សារៀនសូត្រធម៌វិន័យ និងព្រះជន្ម ១៩ព្រះវស្សា ទ្រង់បានចូលបួសជាសាមណេរក្នុងសំណាក់ព្រះតេជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ជាព្រះឧបជ្ឈាយ៍ នៅវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ព្រះជន្ម ២១ព្រះវស្សា ទ្រង់បានបំពេញឧបសម្បទាជាភិក្ខុភាវៈ (លើកទី១) នៅវត្តពោធិ៍ដដែល ដោយមានព្រះតេជព្រះគុណ ឃ្លោក អ៊ិច ជាព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ អ៉ឹង ជា និងព្រះតេជព្រះគុណ សួស មាស ជាព្រះឧបសម្បទាចារ្យ បានទទួលនាមប្បញ្ញត្តិថា «នន្ទត្ថេរោ»។

នៅដើមទសវត្សរ៍១៩៥០ ទ្រង់បាននិមន្តចេញពីវត្តពោធិ៍ ទៅតាមបម្រើព្រះតេជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ជាព្រះឧបជ្ឈាយ៍កាលបួសជាសាមរណេរ ដែលមានអាពាធជាទម្ងន់សម្រាកព្យាបាលនៅសាលាបុណ្យ១កន្លែង ស្ថិតក្នុងឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ពុទ្ធបរិស័ទជ្រះថ្លាបានរួបរួមគ្នាស្ថាបនាសាលាបុណ្យនោះឱ្យទៅជាវត្តថ្មីមួយឈ្មោះថា វត្តអម្ពវ័ន ហៅ វត្តព្រៃជួរ ។

ទ្រង់បានសិក្សាព្រះបរិយត្តិធម៌ នៅវត្តអម្ពវ័ន (ព្រៃជួរ) ដរាបបានប្រឡងជាប់សញ្ញាបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក និងធ្វើជាព្រះអាចារ្យបង្រៀនធម្មវិន័យ ដល់ភិក្ខុសាមណេរក្នុងវត្តអម្ពវ័ន (ព្រៃជួរ)។

ឆ្នាំ១៩៦៣-១៩៦៤ ទ្រង់បានបន្តការសិក្សាថ្នាក់បំពេញវិជ្ជាខាងអក្សរសាស្ត្រខ្មែរសម្រាប់ធ្វើគ្រូបង្រៀន សាលាវត្ត នៅវត្តព្រះវិហារអណ្តែត ហៅវត្តឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ លុះបញ្ចប់ការសិក្សា និងបានប្រឡងជាប់ហើយ ទ្រង់បាននិមន្តត្រឡប់មកគង់នៅវត្តអម្ពវ័ន (ព្រៃជួរ) ធ្វើជាគ្រូបង្រៀនដល់ឆ្នាំ១៩៧៥ ត្រូវពួកខ្មែរក្រហមបង្ខំឱ្យលាចាកសិក្ខាបទ។

ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ លោកគ្រូបណ្ឌិត នន្ទ ង៉ែត ត្រូវបានពួកខ្មែរក្រហមបង្ខំឱ្យធ្វើការងារគ្មានថ្ងៃឈប់សម្រាក ដូចប្រជាជនទូទៅ ជាពិសេសបានបង្ខុំឱ្យលោកបណ្ឌិត យកភរិយា ប៉ុន្តែ លោកបណ្ឌិតបានបដិសេធ និងរក្សាបាននូវព្រហ្មចរិយធម៌ជាដរាប។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ នៅថ្ងៃពុធ ១៣ រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស.២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ទ្រង់ត្រូវបានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ជ្រើសរើសជាឧបសម្បទាបេក្ខៈ ១រូប ក្នុងចំណោម ៧រូប ឱ្យចូលសាងបំពេញឧបសម្ប័ទជាភិក្ខុភាវៈ (លើកទី២) ជាផ្លូវការដំបូងគេបំផុត នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ទ្រង់បានទទួលនាមប្បញ្ញត្តិថា «បស្សទ្ធិសម្ពោជ្ឈង្គិកោ»។

ក្រោយទទួលឧបសម្ប័ទជាភិក្ខុភាវៈរួច ទ្រង់បានគង់នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រដ្ឋធានីភ្នំពេញ អស់រយៈកាល ៧ខែគត់ និងមានសមណស័ក្ដិជាសមាជិកការកសង្ឃ នៃគណៈកម្មាធិការសង្ឃមជ្ឈិម ព្រមទាំងជា​ព្រះឧបសម្បទាចារ្យ និមន្តចូលរួមរៀបចំពិធីបំបួសកុលបុត្រក្នុងប្រទេសកម្ពុជា៕ (Fresh News)

19/11/2023

📸 Look at this post on Facebook https://www.facebook.com/share/v/65fb9QhDMFumHxMm/?mibextid=QRhQuG

#ផ្សាយផ្ទាល់៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ​ស្តេចយាងនិវត្តន៍ ពីបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣

ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម------(ភ្នំពេញ)៖...
19/11/2023

ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម
------

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧​ ត្រូវ​​​​នឹង​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី​នយោ​បាយ​ចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។

កម្មវិធីនយោបាយទាំងពីរនោះរួមមាន៖ ទី១) កម្មវិធីគោលនយោបាយ​លើកស្ទួយ​ផលិត​​កម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធី​ហិរញ្ញ​ប្ប​ទាន​, ទី២) កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រី​កសិកម្មនៅតាម​ឃុំ-សង្កាត់ និងទី៣) កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍​កសិកម្ម​ទំនើប។

កសិកម្ម គឺជាវិស័យស្នូលមួយ ដែលបានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងប្រពៃណី ទំនៀម​ទម្លាប់ និងវប្បធម៌នៃសង្គមខ្មែរ។ មកដល់ពេលបច្ចុប្បន្ន វិស័យកសិកម្ម បានរំដោះ​ប្រជា​ពលរដ្ឋខ្មែរពីគ្រោះទុរភិក្ស និងធានាបានសន្តិសុខស្បៀងក្នុងស្ថានភាព​លំបាក​នៃវិបត្តិកូវីដ១៩ ព្រមទាំងបានរក្សាអតិរេកស្រូវ (មានស្រូវលើសពីចំនួនត្រូវការ) អស់រយៈពេលជិត៣០ឆ្នាំមកហើយ។

បើទោះបីយ៉ាងណារាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវ​រ​ធិប​តី ហ៊ុន ម៉ាណែត នៅតែកំណត់វិស័យកសិកម្មជានយោបាយអាទិភាព ដែលត្រូវ​យក​ចិត្តទុកដាក់ និង​អនុវត្តឱ្យបានល្អប្រសើរ។ ក្នុងចំណោមនយោបាយអាទិភាព ដែលត្រូវដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៣នេះ មាននយោបាយពាក់ព័ន្ធវិស័យកសិកម្ម​ចំនួន​​ពីរ​ផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីកម្មវិធីនយោបាយទាំង៣ដូចខាងក្រោម៖

១) កម្មវិធីគោលនយោបាយ​លើកស្ទួយ​ផលិត​​កម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹង​ថ្លៃកសិផលតាមរយៈកម្មវិធី​ហិរញ្ញ​ប្ប​ទាន​៖

កម្មវិធីគោលនយោបាយ​លើកស្ទួយ​ផលិត​​កម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹង​ថ្លៃកសិផលតាមរយៈកម្មវិធី​ហិរញ្ញ​ប្ប​ទាន គឺជាកម្មវិធីជាតិ​ដ៏សំខាន់​មួយក្នុងការរក្សា​ស្ថិរភាពតម្លៃកសិផល និងជួយដល់សេដ្ឋកិច្ច និងប្រព័ន្ធមុខរបរ​របស់គ្រួសារ​កសិ​ករ និងសន្តិសុខស្បៀង។

កម្មវិធីនយោបាយនេះ នឹងដាក់ចេញកញ្ចប់ថវិកាជាក់លាក់មួយ ដោយចាប់ផ្តើម​ពី​ចំនួន ១០០លានដុល្លារ ហើយនឹងវិភាជថវិកាបន្ថែមទៀត ប្រសិនបើមានតម្រូវការ​ចាំបាច់។

ក្រសួងបានបញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីគោលនយោបាយនេះឱ្យទទួលជោគជ័យ ទាមទារឱ្យមានការចូលរួមពីស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ធនានា។ បន្ថែមពីលើនេះ ត្រូវអនុវត្តឱ្យមានភាពប្រទាក់ក្រឡាគ្នាជាមួយគោលនយោបាយមួយចំនួនទៀត ដូចជាការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងគោលនយោបាយការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប និងគម្រោងអភិវឌ្ឍន៍នានាក្នុងការចូលរួមកសាងខ្សែច្រវាក់ផលិតកម្មផ្សារភ្ជាប់នឹងទីផ្សារ។

២) កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់៖

កម្មវិធីគោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ គឺជាកិច្ច​ខិត​ខំប្រឹង​ប្រែងមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ខិតសេវាឱ្យបានទៅជិត​ប្រជា​​ពលរដ្ឋនៅ​មូលដ្ឋាននៅគ្រប់ឃុំទាំងអស់នៅជនបទទូទាំងប្រទេស ដើម្បីជួយ​ដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតភាពកសិកម្ម និងប្រាក់ចំណូល។

នៅកម្ពុជា មានឃុំដែលមានសកម្មភាពកសិកម្មចំនួន១,៥៥០។ ក្នុងនោះឃុំ​ភាគ​ច្រើន ជាឃុំសម្បូរផលិតកម្មស្រូវ (១,០០០ឃុំ) ហើយមានគ្រួសារជាកសិករ​ប្រមាណ ២លានគ្រួសារ។ ដើម្បីឱ្យកសិករនៅគ្រប់ឃុំ-សង្កាត់ ទទួលបានសេវាកម្មកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ១,៦០០នាក់នៅទូទាំងប្រទេស។

តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រីនោះ នៅដើមឆ្នាំ២០២៣ ក្រសួងបានសាកល្បងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន១០នាក់ នៅ១០ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ដើម្បីពន្លឿនសេវាកសិកម្មដល់កសិករ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ២៥០នាក់នៅឆ្នាំ២០២៣ និងចំនួន ៨០០នាក់ នៅឆ្នាំ២០២៤ និង៥៥០នាក់ នៅឆ្នាំ២០២៥។

ការពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ត្រូវបានរំពឹងថា នឹងជួយបំពេញបន្ថែម​នូវ​កង្វះ​ខាតធនធានមនុស្សផ្នែកកសិកម្មនៅ​មូលដ្ឋាន។ កម្មវិធីគោលនយោបាយនេះ ក៏ នឹងជួយជំរុញការអនុវត្តការងាររបស់រាជរដ្ឋាភិបាលទាក់ទងនឹងវិស័យកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ខិតការផ្តល់សេវាកសិកម្មឱ្យដល់កសិករនៅ តាមមូលដ្ឋានតែម្តង។ លើសពីនេះមន្ត្រីកសិកម្មឃុំ-សង្កាត់ នឹងជួយទៅដល់ អាជ្ញាធរមូលដ្ឋាន ជាពិសេសថ្នាក់ឃុំ ក្នុងការអនុវត្តសកម្មភាពចាំបាច់ក្នុងការ ជួយដល់កសិករ និងសហគមន៍កសិករ ដោយផ្សារភ្ជាប់នឹងបណ្តាញខ្សែច្រវាក់ ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៃផលិតកម្មកសិកម្ម កាត់បន្ថយ ថ្លៃដើមផលិតកម្ម និងមានភាពប្រកួតប្រជែងខ្ពស់ សំដៅលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់កសិករ។

៣) កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៖

កម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យ​នៃការ​អនុវត្តន៍ផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម ដែលជា​ផ្នែក​មួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិ​កាល​ទី៧​នៃរដ្ឋសភា។

កម្មវិធីគោលនយោបាយនេះ មានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។

កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយភាតរបរិស្ថាន និងចីរភាព។

សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ច​កោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋា​ភិបាល​ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញកម្មវិធី​នយោ​បាយ​អាទិភាពចំនួន៦ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព​របស់ប្រជាពល​រដ្ឋ។

កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦រួមមាន៖
១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារ​ក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួមក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព​កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

កម្មវិធីនយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្មវិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕ ប្រភព៖ fresh news

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ជោគជ័យ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និ...
17/11/2023

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ជោគជ័យ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
***********

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង​​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តម​ភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យ នៃការរៀបចំការ​ប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំឡើង​នៅ​កម្ពុជាជាលើកដំបូង។

ពិធីអបអរសាទរជោគជ័យដ៏ត្រចះត្រចង់ និងប្រកបដោយមោទនភាពនេះ ក៏នឹងមាន​ការ​អញ្ជើញ​ចូល​រួមពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហា​ក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ ការប្រកួត​កីឡាស៊ីហ្គេមលើក​ទី​៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
ពិធីក៏មានការអញ្ជើញចូលរួមពី​សំណាក់សមាជិក សមាជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តា​ប្រទេស​ជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងកីឡាករ កីឡាការិនី សិល្បករ សិល្បការិនីជាច្រើនរូប។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីនោះ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មេដាយដែលកម្ពុជាទទួលបានជាសមិទ្ធផលរបស់អត្តពលិក តែជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានកន្លងផុតទៅហើយក្តី តែហាក់ស្ថិតនៅថ្មីៗនៅឡើយក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបានការចាប់អារម្មណ៍ខ្ពស់ សូម្បីអ្នកមិនចេះមើលកីឡា ក៏ចេះមើលដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ប្រកួតកីឡានេះ បង្ហាញឱ្យឃើញនូវស្មារតីជាតិខ្ពស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យនៃការប្រកួតកីឡានេះ មិនអាចកាត់ផ្តាច់បានពីការប្រឹងប្រែងចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យកីឡាករ កីឡាការិនី ចំនួន២៦រូប ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់បាក់ឌុបស្វ័យប្រវត្តិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏មិនអាចទទួលជោគជ័យនោះឡើយ បើគ្មានការជួយជ្រោមជ្រែងពីចិន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរួមគ្នាបន្តស្មារតី «កីឡារស់ក្នុងសន្តិភាព» បើទោះបីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានកន្លងផុតទៅហើយក្តី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏បានគាស់រំលើងស្មារតីអង្គរ ធ្វើឱ្យកូនខ្មែរបានដឹងថា ខ្មែរជាប្រទេសដ៏អស្ចារ្យ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏បានប្រមូលស្មារតីជាតិរបស់ខ្មែរនៅក្រៅប្រទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កីឡារស់ក្នុងសន្តិភាព កីឡាដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកីឡា។

* សម្តេចធិបតី បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៦៖៤៧នាទី, អត្ថបទ៖ Fresh News

17/11/2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ « អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី »

17/11/2023

ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល និងពិធីជប់លៀងអបអរសាទរជោគជ័យ SEA Games-ASEAN Para Games ឆ្នាំ២០២៣
ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
*********

https://grandnewsasia.com/archives/9829

17/11/2023

បទយកការណ៍ស្ដីពី អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ

ប្រសាសន៍សំខាន់ៗសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញស្រោចស្រព ព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ---...
17/11/2023

ប្រសាសន៍សំខាន់ៗសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញស្រោចស្រព ព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់១១អង្គ
-----

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្ត ចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ចើញថ្លែងនៅក្នុងឱកាសនោះ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំពិធីស្រោចស្រពព្រះសុគន្ធវារីនាព្រឹកថ្ងៃនេះ ជាការបង្ហាញឱ្យឃើញពីការរីកចម្រើនវិស័យពុទ្ធសាសនា ក្រោមម្លប់សុខសន្តិភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់សាសនាទាំងអស់ តែងអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សារបស់ក្មេងពីមុនពេលសម្ភារៈ និងការរស់នៅមិនសម្បូរបែប ដូច្នេះជម្រើរបស់ក្មេង គឺមានតែការសិក្សា។ តែបច្ចុប្បន្នសង្គមកាន់តែសម្បូរបែប និងជម្រើសរបស់យុវជនក៏កាន់តែច្រើន ដែលទាមទារឱ្យមានការអប់រំប្រៀនប្រដៅកាន់តែច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តនៅកម្ពុជានាពេលបច្ចុប្បន្នមានជាង ៥ពាន់វត្ត និងមានព្រះសង្ឃជិត ៧ម៉ឺនអង្គ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិប័តន៍សាសនាតាមជំនឿរបស់ខ្លួន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជារឿងដ៏មោទនភាពដែលក្នុងសង្គមខ្មែររស់នៅដោយសុខដុមរមនាផ្នែកសាសនា ខណៈប្រទេសមួយចំនួនជម្លោះសាសនាបានបង្កើតជាវិបត្តិដ៏ធ្ងន់ធ្ងរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សាសនានៅកម្ពុជា ក៏រងការរំខានដោយសារភ្លើងសង្គ្រាម ហើយឈានដល់របបប្រល័យពូជសាសន៍ ប៉ុល ពត គ្រប់សាសនានៅកម្ពុជាក៏ត្រូវបានលុបបំបាត់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពិសេសក្រោយពេលកម្ពុជាមានសុខសន្តិភាពពេញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោហើយនោះ ធ្វើឱ្យគ្រប់សាសនានៅកម្ពុជា បានរស់រៀនឡើងវិញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទស្សនៈរើសអើង និងជ្រុលនិយម មិនថានៅក្នុងផ្នែកសាសនា ឬនយោបាយនោះទេ គឺត្រូវតែលុបបំបាត់ឱ្យអស់ ដើម្បីរក្សាសុខសន្តិភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានជម្លោះនឹងគ្នាហើយ ទោះគ្មានអាវុធទំនើប ប្រើតែដុំថ្ម ក៏អាចបង្កគ្រោះថ្នាក់ឱ្យគ្នាដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដាច់ខាតចំពោះទស្សនៈ ឬនយោបាយជ្រុលនិយម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់សុខសន្តិភាពការរៀបចំពិធីជាប្រពៃណីទំនៀមទម្លាប់ និងពិធីសាសនា កាន់តែអធិកអធមពីមួយឆ្នាំទៅមួយឆ្នាំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសចូលរួមលេងកម្សាន្ត​ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឱ្យបានអ៊ូអរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គណៈទាំងពីរនិកាយចូលរួមជាមួយក្រសួងធម្មការ និងសាសនា រួមគ្នារក្សាសុខដុមនីយកម្មសាសនា និងចូលរួមផ្សព្វផ្សាយពុទ្ធសាសនា លើកកម្ពស់សីលធម៌សង្គម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖៤៥នាទី នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣, អត្ថបទ៖ Fresh News

17/11/2023

ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា”
ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
------------

https://grandnewsasia.com/archives/9769

ព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តមបំផុត របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក...
16/11/2023

ព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តមបំផុត របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសស្តេចយាងជាព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទអន្តររដ្ឋាភិបាល ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្តតំបន់អង្គរ លើកទី៤ នៅទីស្នាក់ការកណ្តាលអង្គការ UNESCO ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

រូបថត៖ UNESCO

ឯកឧត្តម វង្សី វិស្សុត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារភ្នំពេញ៖ ព្រឹកថ្ង...
16/11/2023

ឯកឧត្តម វង្សី វិស្សុត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា
ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជូបសម្តែងការគួសម និងពិភាក្សាការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា មានតំាងពីយូរលង់ណាស់មកហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ថា ពិតណាស់ប្រវត្តិសាស្រ្តបានបង្ហាញថា កម្ពុជាបានទទួលឥទ្ធិពលយ៉ាងច្រើនពីឥណ្ឌា ប៉ុន្តែកម្ពុជាក៏បានផ្សព្វផ្សាយត្រឡប់ទៅឥណ្ឌាវិញនូវអ្វីដែលជារបស់ខ្លួនផងដែរ។
ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្ត្រឱ្យកាន់តែរឹងមាំ ហើយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ព្រមទាំងដើម្បីខិតខំបង្កើតកិច្ចសហប្រតិបត្តិការមួយចំនួនឱ្យចេញជាផ្លែផ្កាជាក់ស្តែង។ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិ និងទស្សនៈទៅវិញទៅមក ពាក់ព័ន្ធនឹងបញ្ហាតំបន់ ជាពិសេសក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយ ដើម្បីជាផលប្រយោជន៍នៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទេ្វភាគី និងទាំងនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោក។
ក្នុងជំនួបនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានលើកឡើងផងដែរថា ឥណ្ឌាចង់ចែករំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ សម្រាប់បម្រើឱ្យសេវាសាធារណៈ ដែលកំពុងប្រើប្រាស់ក្នុងប្រទេសឥណ្ឌា ដល់កម្ពុជា ដូចជាពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណកម្ម និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។ លោកជំទាវ ក៏បានបន្តលើកឡើងថា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ឥណ្ឌានឹងផ្តល់ការបណ្តុះបណ្តាលជំនាញដើម្បីកសាងសមត្ថភាពដល់មន្ត្រី តាមបណ្តាប្រទេសមួយចំនួន ដែលក្នុងនោះ ស្ថាប័នមុខងារសាធារណៈរបស់ឥណ្ឌាកំពុងរៀបចំចុះ MoU ជាមួយក្រសួងមុខងារសាធារណៈ របស់កម្ពុជា ដើម្បីចូលរួមចំណែកកសាងសមត្ថភាពដល់មន្រ្តីរាជការកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្វាគមន៍ចំពោះបំណងចែក រំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈរបស់ឥណ្ឌា ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល សំដៅកសាងរដ្ឋាភិបាលឌីជីថល ស្របតាម ក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តដែលបានដាក់ចេញនាពេលកន្លងមក។ ឯកឧត្តមក៏បានស្នើដល់ភាគីឥណ្ឌាពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា លើការបណ្តុះបណ្តាលនិងកសាងសមត្ថភាពមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នលើគ្រប់វិស័យ ដោយក្នុងនោះ ទីស្តីការគណៈរដ្ឋមន្ត្រីបានស្នើឱ្យមានការពិនិត្យលើលទ្ធភាពលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ ក្នុងវិស័យរដ្ឋបាលសាធារណៈ ការតាក់តែង និងការពិនិត្យច្បាប់ ជាពិសេសការពិនិត្យលើផលប៉ះពាល់នៃបទដ្ឋានគតិយុត្តិ ដើម្បីគាំទ្រដល់ការកែទម្រង់ប្រព័ន្ធច្បាប់ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម។
ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរ អំពីយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារមួយដ៏ធំ និងមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារទេសចរណ៍កម្ពុជា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ទាក់ទាញទេសចរឥណ្ឌា ឱ្យមកទស្សនកិច្ចកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះភាគីទាំងពីរ ក៏បានគិតគូពីការទាក់ទាញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរគំនិតយោបល់មួយចំនួនពាក់ព័ន្ធនឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។
នៅចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថែ្លងអំណរគុណដល់ឥណ្ឌា ដែលបានតែងបានគាំទ្រដល់កិច្ចអភិវឌ្ឍន៍កម្ពុជារហូតមក។

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ព្រះមហាក្សត្រ ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ យូណេស្កូ ថ្ងៃទី១៥ ខែវិច្...
16/11/2023

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ព្រះមហាក្សត្រ ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ យូណេស្កូ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧ...
16/11/2023

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលជំនួបរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង អុីប៉(Wang Yubo) អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តសៀមរាប ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

ព្រឹកស្អែក ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ​​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរ...
16/11/2023

ព្រឹកស្អែក ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ​​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី នៃពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និហព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា” ។

#ហ៊ុនម៉ាណែត
#កម្ពុជា

16/11/2023

ព្រះមហាក្សត្រ ប្រោសព្រះរាជទានឯកឧត្តមអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសជប៉ុន ចូលក្រាបថ្វាយបង្គំគាល់

16/11/2023

ផ្សាយឡើងវិញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញ បើកមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦

ក្រសួងព័ត៌មាន ប្រកាសដាក់ចេញវិធានការចំពោះបុគ្គលដែលជាប់ពាក់ព័ន្ធនឹងករណីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ន...
16/11/2023

ក្រសួងព័ត៌មាន ប្រកាសដាក់ចេញវិធានការចំពោះបុគ្គលដែលជាប់ពាក់ព័ន្ធនឹងករណីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ
-------------

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីវិធានការចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ ដែលបានសហការផ្តល់នូវរបាយការណ៍ពាក់ព័ន្ធករណីក្រុមហ៊ុននេះ បានផ្តល់លុយកាក់ និងជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន និងបានតម្រូវឱ្យបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ រាយការណ៍មកក្រសួងព័ត៌មាន។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

សម្តេចធិបតី បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយាន្តអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀម...
16/11/2023

សម្តេចធិបតី បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាសយាន្តអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា
---------------
https://grandnewsasia.com/archives/9723

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង អ៊ីប៉ (Wang Yubo) អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ” ។

ក្នុងជំនួបនេះ ឯកឧត្តម វ៉ាង អ៊ីប៉ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដ៏អធិកអធមនេះ ។ ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការបញ្ជាក់ផងដែរថា ខេត្តយូណានបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋាននេះទ្បើង ក្នុងក្របខ័ណ្ឌនៃការវិនិយោគគម្រោងអាកាសយានដ្ឋានអន្តរជាតិលើកដំបូងបំផុត ក្រោម “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និងជាអាកាសយានដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្តដោយសហគ្រាសចិននៅក្រៅប្រទេស តាមរបៀប “សាងសង់ អាជីវកម្ម និងផ្ទេរ (BOT Project)” ។ លើសពីនេះ ឯកឧត្តម វ៉ាង អ៊ីប៉ ក៏បានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខ ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងខេត្តយូណាននិយាយដោយទ្បែក នឹងកាន់តែមានភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែងបន្ថែមទៀត ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមអភិបាលខេត្តយូណាន និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ដែលកំពុងប្រព្រឹត្តទៅស្របពេលដែលឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។ ដូចគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ទៀតថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលសមិទ្ធផលដ៏ធំ និងថ្មីសន្លាង បានលេចត្រដែតឡើងជានិមិត្តរូបនៃការអភិវឌ្ឍក្នុងសម័យទំនើប ទន្ទឹមនឹងតម្រូវការនៃការថែរក្សាការពារបេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា ហើយពិតណាស់សមិទ្ធផលនេះ គឺជាផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនរដ្ឋទាំង ៣ របស់ខេត្តយូណាន ដែលមានជំនឿទុកចិត្តនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេស ការវិនិយោគសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះ ។

សម្តេចធិបតី ក៏បានគូសរំលេចផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី, លោកតែងបានយកចិត្តទុកដាក់លើការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន និងការគាំទ្រចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍ ឱ្យមានការរីកចម្រើន ។ ជាក់ស្តែង នៅកម្ពុជាផ្ទាល់ នៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើង រួមមាន៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ; (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង (៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ជាដើម ។ ជាចុងក្រោយ សម្តេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ...
16/11/2023

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
-----------

(សៀមរាប)៖ អាកាសយានដ្ឋាន អន្តរ ជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលដ៏មហាសាលមួយទៀតនៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់ កម្ពុជាផ្នែកទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្លាយជាការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាមានសក្តានុពលទេសចរណ៍ដទៃទៀត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយទៀតលើវិស័យដឹកជញ្ជូនផ្លូវអាកាស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រដ្ឋបាលខេត្តសៀមរាប និង ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានខិតខំសហការយ៉ាងជិតស្និទ្ធក្នុង ការសម្របសម្រួលគម្រោងប្រកបដោយស្មារតីបុរេសកម្មនិងទទួលខុសត្រូវខ្ពស់ តាំងពីដើមរហូតសម្រេចបាន លទ្ធផលជារូបរាងដោយរលូននិងតាមផែនការគ្រោងទុក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និង ជាសមិទ្ធផលលេចធ្លោថ្មីបន្ថែមទៀតនៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺធ្វើឡើងក្រោមចក្ខុវិស័យវែងឆ្ងាយ។ ជាពិសេសឈរលើគោលដៅពីរ គឺអភិវឌ្ឍន៍ និងអភិរក្ស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចចិត្តដូរព្រលានយន្តពីចម្ងាយត្រឹម៥គីឡូម៉ែត្រ ពីក្រុងសៀមរាប មកចម្ងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប គឺដើម្បីថែទាំសម្បត្តិដូនតាខ្មែរឱ្យបានយូរអង្វែងថែមទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំពឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានសមត្ថភាពកាន់តែខ្ពស់ក្នុងការទទួលយន្តហោះធំៗ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿចិត្តថា ទៅថ្ងៃមុខក្រុងសៀមរាបកាន់តែរីក ហើយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាអាកាសយានដ្ឋានមួយស្ថិតកណ្តាលក្រុងសៀមរាប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាការបង្ហាញឱ្យឃើញពីការប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍ និងមានសក្តានុពលសេដ្ឋកិច្ច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ការសាងសង់បានអាកាសយានដ្ឋានជារឿងល្អមួយ តែត្រូវរកវិធីអភិវឌ្ឍន៍បន្ត ដើម្បីធានាដល់និរន្តភាពដំណើរការ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរចូលដល់កម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិក ហើយនឹងដាក់ឱ្យអនុវត្តន៍មុនគេនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅចុងឆ្នាំ២០២៣នេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យភ្ជាប់ការធ្វើអាជីវកម្មជាមួយអាកាសយានដ្ឋានសៀមរាបអង្គរ ដើម្បីផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ពលរដ្ឋនៅខេត្តសៀមរាប និងខេត្តដទៃទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរទំនាក់ទំនងប្រជាជនកម្ពុជា-ចិន ដូច្នេះនឹងមានការចូលមកទេសចរណ៍ច្រើនពីប្រជាពលរដ្ឋចិន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យខេត្តសៀមរាប អាចមានសមត្ថភាពទទួលអ្នកទេសចរឡើងវិញ គឺរដ្ឋបានដាក់ចេញផែនការជាច្រើនជួយដល់ប្រតិបត្តិករទេសចរណ៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីកម្ពុជាជួបការលំបាកដោយសារបញ្ហាសេដ្ឋកិច្ចសកល តែកម្ពុជាបន្តប្រឹងប្រែងមិនឱ្យតម្លៃអគ្គិសនីឡើងថ្លៃនោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរខេត្តសៀមរាប ខិតខំធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិសៀមរាប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍នៅខេត្ត​សៀម​រាបកាន់តែរស់រវើកនោះ រាជរដ្ឋាភិបាលនឹងគិតគូរការតភ្ជាប់ជើងហោះហើរត្រង់​ទៅកាន់តំបន់ទេសចរណ៍មានសក្តានុពលនៅ​ប្រទេសនានា និងការពង្រីកវិសាលភាពនៃការប្រើប្រាស់បណ្ណព្រំដែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើមានព្រលានយន្តហោះហើយ តែខ្វះកម្មវិធីទាក់ទាញទេសចរណ៍ ក៏មិនអាចឱ្យព្រលានដំណើរការល្អនោះដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះ និងការដាក់ចេញយុទ្ធសាស្ត្រ «ទស្សនាសៀមរាប ឆ្នាំ២០២៤» គឺជាការជួយស្រោចស្រង់ទេសចរណ៍នៅសៀមរាបឡើងវិញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលដ៏ខ្លាំងក្លា និងសំខាន់សម្រាប់​វិស័យទេសចរណ៍ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់​របស់កម្ពុជានិយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ច​នៅទូទាំងប្រទេសនិយាយជារួម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រជាពលរដ្ឋចិន មកទស្សនាកម្ពុជាឲ្យបានច្រើន ជាពិសេសមកកាន់ខេត្តសៀមរាបតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១០៖៣៨នាទី, អត្ថបទ៖ Fresh News

Address

Chbar Ampov 2
Chbar Ampeou
121202

Telephone

+855123456789

Website

https://facebook.com/GrandNewsAsiaOfficial, https://t.me/GrandNewsAsiaOfficial, https://www.f

Alerts

Be the first to know and let us send you an email when ព័ត៌មានគ្មានព្រំដែន - Grand News LiveShow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព័ត៌មានគ្មានព្រំដែន - Grand News LiveShow:

Videos

Share

Nearby media companies