ទីភ្នាក់ងារសារព័ត៌មានបាត់ដំបងakp

  • Home
  • Cambodia
  • Battambang
  • ទីភ្នាក់ងារសារព័ត៌មានបាត់ដំបងakp

ទីភ្នាក់ងារសារព័ត៌មានបាត់ដំបងakp AKP Battambang

09/12/2023
09/12/2023

ខេត្តសៀមរាប ព្រឹកថៃ្ងសុក្រ ទី៨ ធ្នូ ២០២៣

វីដេអូ​សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅ តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
#ហ៊ុនម៉ាណែត

#កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះ​សំណាលជាមួយប្រជាពលរដ្ឋរស់នៅ តំបន់១ ត...
08/12/2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះ​សំណាលជាមួយប្រជាពលរដ្ឋរស់នៅ តំបន់១ តំបន់២ នៃរមណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មន្ទីរពេទ្យ សាលារៀន វត្តអារាម ភូមិឋាន អគ្គិសនី ទឹកស្អាត មានសព្វគ្រប់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ផ្តល់ការរស់នៅសម រម្យដល់បងប្អូន ពូមីង តាយាយ។

វឌ្ឍនភាព នៃការស្ថាបនាហេដ្ឋរចនាសម្ព័ន្ធ និងសំណង់ ចាំបាច់នានា នៅតំបន់អភិវឌ្ឍន៍រុនតាឯក បាន និងកំពុង ដំណើរការជាមួយលទ្ធផលល្អប្រសើរ ដែលគិតមកដល់ពេល នេះបានសម្រេចតាមផែនការ១០០% លើការងារអាទិភាព មួយចំនួនដូចជា៖

ការតភ្ជាប់បំពង់មេបញ្ជូនទឹកស្អាត ការតភ្ជាប់បណ្តាញមេផ្គត់ ផ្គង់អគ្គិសនី ការស្ថាបនាផ្លូវក្រួសក្រហម ការកសាងសាលា រៀនពីបឋមដល់វិទ្យាល័យ័ ការសាងសង់មណ្ឌលសុខភាព ដែលមានអគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅគ្រូ ពេទ្យ ព្រមទាំងការដំឡើងបង្គោលអង់តែនទូរស័ព្ទផងដែរ។

ជាមួយគ្នានេះ បាននិងកំពុងបន្តអនុវត្តតាមផែនការ នូវ ការងារចម្បងៗមួយចំនួនទៀត ជាអាទិ៍សាងសង់ផ្លូវបេតុងលើ ផ្លូវក្រួសក្រហមសម្រេចបាន ៧៤, ៣៦% ការសាងសង់ផ្សារ ៨ខ្នង លើផ្ទៃដី ៤,២៤ហិកតា សម្រេចបាន ៨០% ការកសាង វត្តរុនតាឯក លើផ្ទៃដី ៣ហិកតា សម្រេចបាន ៩៥% រួមមាន ព្រះវិហារ, ឧបដ្ឋានសាលា និងកុដិ ការសាងសង់មណ្ឌល រដ្ឋបាលស្រុកបន្ទាយស្រី លើផ្ទៃដី៤,៣៨ហ.ត សម្រេចបាន ៨៥% ការតភ្ជាប់បណ្តាញអគ្គិសនីតាមផ្ទះជូនប្រជាពលរដ្ឋ ចំនួន ៤ ៤៤២ គ្រួសារស្នើ ៧៥, ៧៣% ។

សមិទ្ធិផលទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុក ដាក់ពីរាជរដ្ឋាភិបាលអាណត្តិមុន និងត្រូវបានពូនជ្រុំបន្តទៀត ដោយរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំដ៏ ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ដែលនឹងធ្វើឱ្យតំបន់អភិវឌ្ឍន៍ថ្មីនេះ ក្លាយជាសមិទ្ធផលជា ប្រវត្តិសាស្ត្រ និង ជាមរតកដ៏ថ្លៃថ្លា ហើយនឹងក្លាយជាបុរី ជនបទគំរូ ដែលប្រជាពលរដ្ឋអាចទទួលបានសិទ្ធិលើកម្ម សិទ្ធិដីធ្លីស្របច្បាប់ មានឱកាសសេដ្ឋកិច្ចច្រើន ជាងមុន និង ជីវភាពរស់នៅល្អប្រសើរជាងមុន។

#ហ៊ុនម៉ាណែត

#កម្ពុជា

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សេចក្ដីជូនដំណឹង ស្ដីពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៣០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤ - ចុះឈ្មោះ...
08/12/2023

សេចក្ដីជូនដំណឹង ស្ដីពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៣០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៤
- ចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ៖ www.cadt.edu.kh/scholarship
- ផុតកំណត់៖ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤
- សម្រាប់ព័ត៌មានបន្ថែម៖ ០១៥ ៣៣៥ ៨៧៧/ ០៧៧ ៣៣៥ ៨៧៧។

នៅរសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល ...
08/12/2023

នៅរសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២៤-២០២៦) នៅឯសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ៕

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបរវាង ប្រធាន គ.ជ.ប ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្...
07/12/2023

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបរវាង ប្រធាន គ.ជ.ប ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ខេត្តកណ្តាលនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រកាសផ្តល់ការសិក្សាជំនាញបច្ចេកទេសជាង២០០០កន...
06/12/2023

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ខេត្តកណ្តាលនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រកាសផ្តល់ការសិក្សាជំនាញបច្ចេកទេសជាង២០០០កន្លែងលើជំនាញសំខាន់ៗចំនួន១២មុខដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល អាហារូបករណ៍សំខាន់ៗដែលវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បើកឱ្យសិក្សារួមមានជំនាញសិក្សាផ្នែកការងារកំបោរ (សំណង់) ចំនួន ៣០០នាក់, ការដំឡើងបណ្តាញបំពង់ទឹកចំនួន ១៥០នាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ៣០០នាក់, ការផ្សារអគ្គិសនីចំនួន ១៥០នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្តចំនួន ១៥០នាក់, ការថែទាំ និងជួសជុលអគ្គិសនីរថយន្តចំនួន១៥០នាក់, ការថែទាំ និងជួសជុលរថយន្តចំនួន ១៥០ នាក់, សេវាកម្មកុំព្យូទ័រចំនួន ១៥០នាក់, សេវាកម្មបរិក្ឋារត្រជាក់ក្នុងគេហដ្ឋានចំនួន ១៥០នាក់, ការងារគេហកិច្ចចំនួន ១៥០នាក់, ការចិញ្ចឹម និងថែទាំត្រីប្រាចំនួន ១៥០នាក់ និងការកែច្នៃបន្លែ និងផ្លែឈើចំនួន ១៥០នាក់ ។

បេក្ខជនដែលអាចសិក្សាបាន និងទទួលបានថវិកាឧបត្ថមចំនួន២៨ម៉ឺនរៀល ត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ មានបណ្ណសមធម៌ (ក្រីក្រ ១-២) និងបណ្ណគ្រួសារងាយរងហានិភ័យ ហើយត្រូវភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬសំបុត្រកំណើត។ ចំពោះម៉ោងសិក្សា បេក្ខជនទាំងអស់អាចសិក្សាចំនួន៣វេន គឺវេនថ្ងៃចន្ទ-សុក្រ (ព្រឹក-ល្ងាច) រយៈពេល ៤ខែ និង វេនថ្ងៃសៅរ៍-អាទិត្យ រយៈពេល១០ខែ ហើយដោយឡែកវេនយប់ត្រូវសិក្សាចំនួន៨ខែ។

បើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថានដដែល ក្រៅពីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សិក្ខាកាមនឹងអាចចុះកម្មសិក្សាហាត់ការតាមបណ្តាក្រុហ៊ុនឯកជន សហគ្រាសដែលជាឱកាសការងារខ្ពស់។

គូរបញ្ជាក់ផងដែរថា ការប្រកាសផ្តល់អាហារូបករណ៍ពីវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនខេត្តកណ្តាលនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅនេះ បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមលពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់។

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥...
06/12/2023

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្ដរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣ ក្រោមប្រធានបទ "ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍"

អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» នៅរមណីយដ្ឋានអង្គរចាប់ពីថ្ងៃទី៧ដល់១៦ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ពិធី...
05/12/2023

អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី
«រំលឹកគុណអង្គរ» នៅរមណីយដ្ឋានអង្គរចាប់ពីថ្ងៃទី៧ដល់១៦ ខែធ្នូ ឆ្នាំ២០២៣។
សម្រាប់ពិធីបើកព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី៧ធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទីព្រឹកបានដំណើរកា...
05/12/2023

ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទីព្រឹក
បានដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ សម្រាប់ឆ្នាំ២០២៣ នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោមអធិបតីភាព ឯកឧត្តម ងី សែត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលគណៈអភិបាលខេត្តបាត់ដំបង អស់លោកលោកស្រីប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៦០០នាក់។ វេទិការនេះក្នុងគោលការពិភាក្សា និងពិគ្រោះយោបល់លើប្រធានបទ៖"យើងនាំគ្នាពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" រួមមានការពិភាក្សាដំណោះស្រាយរាល់ទុកកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសំណូមពរនានារួមមាន បញ្ហាខ្វះខាត់ប្រព័ន្ធទឹក ការស្តារប្រឡាយទឹក ជួសជុលផ្លូវ ការធ្វើបណ្ណាល័យកម្មសិទ្ធិលើក្បាលដី និងអាគារសិក្សា ក្នុងមូលដ្ឋានស្រុកថ្មគោលទាំងមូល។

៉ឯកឧត្តម ងី សែត បានផ្តល់អនុសាសន៍ និងណែនាំចំពោះមន្រ្តីជំនាញតាមផ្នែកនីមួយៗ រួមមានផ្នែក បរិស្ថាន ធនធានទឹក អភិវឌ្ឍជនបទ ភូមិបាលស្រុក និងរដ្ឋបាលស្រុក ដើម្បីដោះស្រាយជូនពលរដ្ឋ និងការទទួលយកសំណូមពររបស់ប្រពលរដ្ឋ អោយបានឆាប់រហ័សមានប្រសិទ្ធភាពខ្ពស់។

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ៖១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរម...
05/12/2023

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ៖

១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

03/12/2023

សិស្សនិទេស្ទ A ខាងស្រុកគាស់ក្រឡ យើង 👍

03/12/2023

សង្ឃឹមថានិងមានអ្នកជួយប្អូនដូច អន ផានិត និង ម៉ៅ កើន ដែរចុះ ព្រោះប្អូនស្រី ម៉ម សុខលីម ក៏ជាសិស្សក្រីក្រដែលបាននិទ្ទេស A ផងដែរ ប្អូនស្រីរស់នៅក្នុងឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងគ្រួសារក្រីក្រជាមួយម្តាយដែលជាស្រ្តីមេម៉ាយ។

03/12/2023
03/12/2023

អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក ០២ ធ្នូ ២០១៥ - ០២ ធ្នូ ២០២៣

Via: Samdech Thipadei Hun Manet, Prime Minister of Cambodia

03/12/2023
03/12/2023
ព្រះរាជសារ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាជន...
03/12/2023

ព្រះរាជសារ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងអន្តរជាតិ លើកទី៤១ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។

03/12/2023

វេទិកាស្វាយចន្ទី ក្រោមមូលបទ ”យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា” នឹងធ្វេីឡេីងនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០២៣ ខាងមុខនេះ​ នៅទីតាំងសួនច្បារក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

អបអរសាទរ! ឆ្នេរខ្សាច់១ និងព្រែកចំនួន៥ ក្នុងខេត្តកំពត ទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៤ ន...
03/12/2023

អបអរសាទរ! ឆ្នេរខ្សាច់១ និងព្រែកចំនួន៥ ក្នុងខេត្តកំពត ទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៤ និងព្រែកកម្សាន្តស្អាត លើកទី១ ឆ្នាំ២០២៣..........

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ពិធីប្រកាស និងប្រគល់ជ័យលាភីចំណាត់ថ្នាក់ដល់ “ឆ្នេរខ្សាច់ និងព្រែកជ័យលាភី នៃការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ សាលាខេត្តកែប។

ក្នុងការប្រកួតប្រជែងប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ឆ្នាំ២០២៣នេះ ខេត្តកំពតមានឆ្នេរខ្សាច់ចំនួន១ និងព្រែកចំនួន៥ ផ្សេងទៀតទទួលបានជ័យលាភី និងចំណាត់ថ្នាក់ ដែលក្នុងនោះរួមមាន៖ ឆ្នេរកោះស្មៅ ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត” កម្រិតៈ ឆ្នេរខ្សាច់កម្សាន្តស្អាតកម្រិតមធ្យម ព្រែកសហគមន៍ទេសចរណ៍ត្រពាំងសង្កែ ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតល្អណាស់ ព្រែកកោងកាងកំពង់សាមគ្គី ស្ថិតក្នុងស្រុកទឹកឈូ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម ព្រែកសហគមន៍ទេសចរណ៍កែបថ្មី ស្ថិតក្នុងក្រុងបូកគោ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម, ព្រែកសហគមន៍ទេសចរណ៍ព្រែកត្នោត ស្ថិតក្នុងក្រុងបូកគោ ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម និងព្រែកសហគមន៍ទេសចរណ៍អន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ទទួលបានជ័យលាភី “ឡាប៊ែលព្រែកកម្សាន្តស្អាត” កម្រិតៈ ព្រែកកម្សាន្តស្អាតកម្រិតមធ្យម ហើយជ័យភីដែលទទួលបានទាំងអស់សម្រាប់ឆ្នេរខ្សាច់កម្សាន្ត និងព្រែកកម្សាន្តមានរយៈសុពលភាពចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥៕
AKP-កំពត

ព្រឹត្តិការណ៍នៃការសម្តែងសិល្បៈផ្លាស់ប្តូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត...
03/12/2023

ព្រឹត្តិការណ៍នៃការសម្តែងសិល្បៈផ្លាស់ប្តូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដែលប្រារព្ធធ្វើនៅបរិវេណប្រាសាទបាយ័ន នាយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។
AKP-សៀមរាប

រូបថតឯកសារ៖ អបអរខួបអនុស្សាវរីយ៍លើកទី៤៥ កំណើតទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) អតីត SPK (០៣ ធ្នូ ១៩៧៨ - ០៣ ធ្នូ ២០២៣)  រ...
03/12/2023

រូបថតឯកសារ៖ អបអរខួបអនុស្សាវរីយ៍លើកទី៤៥ កំណើតទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) អតីត SPK (០៣ ធ្នូ ១៩៧៨ - ០៣ ធ្នូ ២០២៣)

រូបថត៖ SPK/AKP
—————————
Photo Documentary: In Celebration of 45th Founding Anniversary of Agence Kampuchea Presse (formely known as Sarpormean Kampuchea) (Dec. 3, 1978 – Dec. 3, 2023)

Photo : SPK/AKP
—————————
Photo documentaire: Célébration du 45e anniversaire de la fondation de l'Agence Kampuchea Presse (connue auparavant comme Sarpormean Kampuchéa) (3 decembre 1978 - 3 décembre 2023)

01/12/2023
កាលពីរាត្រីថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តម ស...
29/11/2023

កាលពីរាត្រីថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីជាមន្រ្ដីរាជការក្នុងខេត្តបាត់ដំបង និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួម ពិធីអកអំបុក សំពះព្រះខែ ខេត្តបាត់ដំបង ដែលរដ្ឋបាលខេត្តបាត់ដំបង រៀបចំឡើងនៅបរិវេណសួនសម្ដេចក្រឡាហោម វិមានឯករាជ្យ។
#រដ្ឋបាលខេត្តបាត់ដំបង

27/11/2023

ផ្សាយផ្ទាល់ ៖ អបអរសាទរ ពិធីអកអំបុក សំពះព្រះខែ ខេត្តបាត់ដំបង
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣

27/11/2023

ផ្សាយផ្ទាល់ ៖ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

27/11/2023

ទិដ្ឋភាពភាព រង្វង់មូលវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោមវិមានឯករាជ្យ

27/11/2023

ផ្សាយបន្តផ្ទាល់ ៖ អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃ០២ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣
27/11/2023

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃ០២ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣

26/11/2023

ផ្សាយបន្តផ្ទាល់ ៖
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

25/11/2023
25/11/2023
សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលក្នុងខេត្តបាត់ដំបងទាំងអស់អោយបានជ្រាបថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីដាល់អំបុក ...
25/11/2023

សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលក្នុងខេត្តបាត់ដំបងទាំងអស់អោយបានជ្រាបថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីដាល់អំបុក អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ សូមអំពាវនាវអញ្ជើញបងប្អូនយុវវ័យ អុំពូមីង និងមហាជនចូលរួមទស្សនាកម្សាន្តអោយបានអធឹកអធម។

២៤-វិច្ឆិកា-២០២៣ ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនាថ្ងៃខាងមុខនេះ ជាងរៀងរាល់ឆ្នាំ វត្តឯកភ្ន...
24/11/2023

២៤-វិច្ឆិកា-២០២៣ ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនាថ្ងៃខាងមុខនេះ ជាងរៀងរាល់ឆ្នាំ វត្តឯកភ្នំដែលស្ថិតនៅក្នុងស្រុកឯកភ្នំ ដែលមានចម្ងាយមិនឆ្ងាយពីក្រុងបាត់ដំបងត្រឹងតែប្រមាណជាង១៤គីឡូម៉ែត្រនោះ ទីអារាមវត្តឯកភ្នំមិនត្រឹមតែជាវត្តវ័យចំណាស់ជាង២០០ឆ្នាំ ក៏នៅមានប្រាសាទបុរាណឯកភ្នំ ដែលបានរចនាកសាងដែលមានឈ្មោះថា«ប្រាសាទឯកភ្នំ» មានទីតាំងស្ថិតនៅក្នុង ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រវត្តិខ្លះៗនៃប្រាសាទឯកភ្នំ ជាប្រាសាទក្នុងចំណោមប្រាសាទជាច្រើន ដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នៅសតវត្សរ៍ទី១១ អំឡុងឆ្នាំ១០០២ដល់១០៥០ នាសម័យមហានគរ ដើម្បីឧទិ្ទសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។ យោងតាមសិលាចារឹកប្រាសាទនេះមានឈ្មោះដើមថា«នរេន្ទ្រគ្រាម» ជាភាសាបាលីឬសំស្រ្តឹត ដែលមានន័យថា ភូមិមនុស្សរបស់អ្នកធំលើសគេនៅលើផែនដីគឺព្រះរាជា។

វត្តនេះតែងតែបានរៀបចំកម្មវិធីកម្សាន្តនានា រួមមានតន្ត្រីបុរាណ្យសម័យ ការដាល់អំបុកក្នុងគោលបំណងអភិរក្សៈ ថែរក្សាវប្បធម៍ប្រពៃណីខ្មែរ និងមានល្បែងកម្សាន្តផ្សេងៗដើម្បីញ៉ាំងកម្មវិធីនេះអោយមានភាពអូរអរ និងមានបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមច្រើនកុះករ។

ព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមមេធាវីរាជរដ្ឋាភិបាល
24/11/2023

ព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមមេធាវីរាជរដ្ឋាភិបាល

កីឡាករប្រដាល់ធឿន ធារ៉ា អើយល្អអីល្អយ៉ាងនេះសាកសម នឹងទទួលបានវា រថយន្ត Pick up ខ្លាញ់គោ ជាមួយ ខ្សែក្រវាត់ មួយ គិតជាទឹកប្រាក់...
24/11/2023

កីឡាករប្រដាល់ធឿន ធារ៉ា អើយល្អអីល្អយ៉ាងនេះសាកសម នឹងទទួលបានវា រថយន្ត Pick up ខ្លាញ់គោ ជាមួយ ខ្សែក្រវាត់ មួយ គិតជាទឹកប្រាក់ ជាង 200លានរៀល

Address

Battambang

Telephone

+85598555472

Website

Alerts

Be the first to know and let us send you an email when ទីភ្នាក់ងារសារព័ត៌មានបាត់ដំបងakp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Newspapers in Battambang

Show All