Thoeurn Vuthea-ធឿន វុទ្ធា

Thoeurn Vuthea-ធឿន វុទ្ធា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thoeurn Vuthea-ធឿន វុទ្ធា, Video Creator, Battambang, Battambang.

🥲
24/08/2023

🥲

17/08/2023
គ្មានជ័រលុបណាមួយ ដែលអាចលុបកំហុសនៃអតីតកាលបានទេ កុំវាយតម្លៃខ្ញុំទៅតាមអតីតកាលរបស់ខ្ញុំ ព្រោះវាលេងរស់នៅក្នុងជីវិតខ្ញុំបន្តទៀ...
12/04/2022

គ្មានជ័រលុបណាមួយ ដែលអាចលុបកំហុសនៃអតីតកាលបានទេ កុំវាយតម្លៃខ្ញុំទៅតាមអតីតកាលរបស់ខ្ញុំ ព្រោះវាលេងរស់នៅក្នុងជីវិតខ្ញុំបន្តទៀតហើយ។

ខ្ញុំចេះខុស តែខ្ញុំចេះកែប្រែ។ ខ្ញុំឆេវឆាវ តែខ្ញុំចេះពន្លត់កំហឹង។ ខ្ញុំចេះឈឺ ខ្ញុំចេះក្រោកឈរឡើងវិញ។ ខ្ញុំខ្សោយ តែខ្ញុំចេះរឹងមាំឡើងវិញ។

ជីវិតមនុស្សតែងតែមានខុសមានត្រូវ បើកចិត្តព្រមទទួលយកវា ហើយធ្វើបច្ចុប្បន្នឱ្យល្អបំផុត។

ប្រភព : គុណធម៌ជីវិត

អាងតែខ្លួនមានពឺស គិតថាគេធ្វើអីខ្លួនមិនកើត ចុងក្រោយ នៃជីវិត ស្លាប់ដូចគ្នា កុំចង់រស់តែឯង ទុកផ្លូវអោយគេដើរផង👉រស់នៅរាងៗខ្លួន...
01/04/2022

អាងតែខ្លួនមានពឺស គិតថាគេធ្វើអីខ្លួនមិនកើត ចុងក្រោយ នៃជីវិត ស្លាប់ដូចគ្នា កុំចង់រស់តែឯង ទុកផ្លូវអោយគេដើរផង
👉រស់នៅរាងៗខ្លួនមិនបៀតបៀនអ្នកណា ជាសេចក្ដីថ្លៃថ្នូររបស់មនុស្ស🙏🙏

19/03/2022

«ថ្នាំល្វីង តែវាជាឱសថ» ល្អបំផុតជាងរសផ្អែមតែបង្កប់ពិសពុល៕

មុខ​តំណែង​ដូច​គ្នា​ សមត្ថភាព​ខុស​គ្នា​តួនាទី​ដូច​គ្នា​ ទំនួលខុសត្រូវ​ខុស​គ្នា​ការងារដូចគ្នា របៀបធ្វើខុសគ្នា ត្រូវ​ធ្វើកា...
19/03/2022

មុខ​តំណែង​ដូច​គ្នា​ សមត្ថភាព​ខុស​គ្នា​
តួនាទី​ដូច​គ្នា​ ទំនួលខុសត្រូវ​ខុស​គ្នា​
ការងារដូចគ្នា របៀបធ្វើខុសគ្នា

ត្រូវ​ធ្វើការ​ដោយ​យក​ចិត្ត​ទុកដាក់​ ធ្វើការ​ដោយ​មាន​របៀប​ក្បួន​ច្បាស់លាស់​ ធ្វើការ​អោយ​សម្រេច​បាន​លទ្ធផល​ល្អ​ និង​ទាន់​ពេល​វេលា​ នោះ​អ្នក​នឹង​មាន​ឱកាស​រីកចម្រើន​ទៅ​មុខ​ជានិច្ច​។

មានន័យណាស់ ។
15/03/2022

មានន័យណាស់ ។

ម៉ែ គឺ... មនុស្សដំបូងដែលមើលឃើញយើងម៉ែ គឺ... មនុស្សដំបូងដែលនិយាយជាមួយយើងម៉ែ គឺ... មនុស្សដំបូងដែលឈឺចាប់ដើម្បីយើងម៉ែ គឺ... ម...
15/03/2022

ម៉ែ គឺ... មនុស្សដំបូងដែលមើលឃើញយើង
ម៉ែ គឺ... មនុស្សដំបូងដែលនិយាយជាមួយយើង
ម៉ែ គឺ... មនុស្សដំបូងដែលឈឺចាប់ដើម្បីយើង
ម៉ែ គឺ... មនុស្សដំបូងដែលឱបយើង
ម៉ែ គឺ... មនុស្សដំបូងដែលចិញ្ចឹមយើង
ម៉ែ គឺ... មនុស្សដំបូងដែលស្រលាញ់យើង
ម៉ែហត់ ម៉ែលំបាក ម៉ែតស៊ូគ្រប់បែបយ៉ាងគឺដើម្បីកូន!..🙂❤️

• ស្រួលពេក គេលែងក្រែងចិត្ត • ឲ្យដឹងចិត្តពេក យូរៗទៅមើលងាយ • លេងសើចពេក យូរទៅហៅស្មើ• ស្លូតពេកសាបពេក អ្នកជាន់កាន់តែច្រើនរឿងខ...
08/03/2022

• ស្រួលពេក គេលែងក្រែងចិត្ត
• ឲ្យដឹងចិត្តពេក យូរៗទៅមើលងាយ
• លេងសើចពេក យូរទៅហៅស្មើ
• ស្លូតពេកសាបពេក អ្នកជាន់កាន់តែច្រើន
រឿងខ្លះឲ្យតម្លៃគេដឹងចិត្តពេក ភ្លេចអស់ការក្រែងចិត្ត ។

“កុំគិតថាខ្លួនឯងអស្ចារ្យលើនរណាម្នាក់ព្រោះពេលខ្លះ អ្នកត្រូវអាស្រ័យមនុស្សតូចតាចជួយដោះស្រាយ នៅក្នុងពេលដែលអ្នកមានបញ្ហា ។ មនុ...
08/03/2022

“កុំគិតថាខ្លួនឯងអស្ចារ្យលើនរណាម្នាក់
ព្រោះពេលខ្លះ អ្នកត្រូវអាស្រ័យមនុស្សតូចតាច
ជួយដោះស្រាយ នៅក្នុងពេលដែលអ្នក
មានបញ្ហា ។ មនុស្សគ្រប់រូបតែងតែមាន
តម្លៃនៅក្នុងខ្លួន មិនថាអ្នកមានឬ អ្នកក្រ
កុំមើលងាយមនុស្សដែលទន់ទាបជាងខ្លួន “

08/03/2022

មនុស្សប្រុសចង់បានស្រីល្អបរិសុទ្ធ ប៉ុន្តែចូលចិត្តបំផ្លាញភាពបរិសុទ្ធរបស់នាង

ចូលចិត្តមើលស្រ្តីស្លៀកពាក់សិចសីុ ប៉ុន្តែចូលចិត្តវិនិច្ឆ័យមិនល្អលើនាងដោយសារភាពសិចសីុ

ចូលចិត្តមើលរឿងអាសអាភាស ប៉ុន្តែស្អប់ខ្ពើមនារីរកសីុផ្លូវភេទ

ចង់អោយនារីដែលខ្លួនស្រលាញ់ស្មោះត្រង់ ប៉ុន្តែខ្លួនបែរជាខ្វះភាពស្មោះត្រង់ លាក់បាំង មានស្នេហាលួចលាក់រហូត

#គ្រប់ពេលអ្នកតែងតែទៀមទាររកភាពឥតខ្ចោះរបស់នាង #ប៉ុន្តែមិនដែលផ្តល់ភាពឥតខ្ចោះដល់នាងសូម្បីម្តង!!!!!!!

អ្នកគួរតែមានភាពល្អគ្រប់គ្រាន់ដោយខ្លួនឯងជាមុនសិន មុនហ្នឹងអ្នកព្យាយាមទៀមទារអោយនាងល្អនឹងអ្នក »អ្នកជាបុរសល្អ ទើបសក្តិសមនិងនារីល្អម្នាក់

08/03/2022

#ស្ត្រី_មានសិទ្ធិ_និងមានតម្លៃរាល់ថ្ងៃ

[…]ស្រ្តី និងបុរស គឺជាតំណាងស្មើភាពគ្នាទៅវិញទៅមក។ យើងទាំងអស់គ្នា មានតួនាទីស្មើៗគ្នានៅស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់ក្នុងជីវិតរស់នៅ។ បន្ថែមពីលើនេះទៅទៀត ស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ទោះបីជាស្រ្តីមានតួនាទីសំខាន់យ៉ាងនេះក្តី យើងនៅតែមើលឃើញពីវិសមភាពរវាងបុរស និងស្រ្តីដដែល។ ពោល ស្ត្រីតែងតែទទួលបានតួនាទី ការគោរព និងបៀវត្សទាបជាងអ្វីដែលបុរសទទួលបាន។ បុរសមានកំណើតពីស្ត្រី ហើយជីវិតនឹងកាន់តែមានន័យ បើបុរសនិងស្ត្រី ចេះរួមរស់នៅជាមួយគ្នាដោយល្អ។ បើខ្វះនរណាម្នាក់ នោះជីវិតនឹងគ្មានភាពពេញលេញ ខ្វះភាពកក់កៅ្ត និងអាចប្រឈមបញ្ហាជីវភាពមិនខាន។ ប៉ុន្តែ បើនៅជុំគ្នា ជីវិតនឹងពេញលក្ខណៈ និងប្រកបដោយសេចក្តីសុខ និងមានសុភមង្គល។ បើបុរសជាស្តេច ច្បាស់ណាស់ ស្រ្តីគឺជាមាតា ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា និងជាអ្នកទំនុកបម្រុងស្តេច មិនអាចប្រកែកបានឡើយ។ ចូរពួកយើងគោរពលើកតម្កើង និងឱ្យតម្លៃម្ចាស់ក្សត្រិយ៍របស់យើងគ្រប់ពេលវេលា ដរាបណាព្រះអាទិត្យនៅតែរះ។ ម្យ៉ាងវិញទៀត ការលើកតម្កើងតម្លៃស្រ្តី មិនចាំបាច់ត្រូវតែរង់ចាំឱ្យដល់ទិវាសិទ្ធិនារីអន្តរជាតិនោះទេ។
យើងត្រូវឱ្យតម្លៃមនុស្សស្មើៗគ្នា ដោយមិនប្រកាន់អាក្រក់ ល្អ ស ខ្មៅ ខ្ពស់ ទាប មាន ក្រ ភេទ ឬជាតិសាសន៍អ្វីឡើយ។ អនុវត្តបានដូចច្នេះ ទើបសមជាគ្រឹះនៃការឱ្យតម្លៃ និងទទួលនូវការគោរពស្រលាញ់ និងផ្ដល់សិទ្ធិគ្នាទៅវិញទៅមក។ រក្សាឱ្យបាននូវវប្បធម៌ទន់ភ្លន់ រួសរាយរាក់ទាក់ សុភាពរាបសា ត្រជាក់ត្រជុំ កក់ក្ដៅ និងស្វាគមន៍ចំពោះអ្នកដទៃ ដោយសមានចិត្ត។ ត្រូវចេះគោរពគេ ប៉ុន្ដែការគោរពគេ មិនសន្មតថាយើងត្រូវខ្លាចគេ និងឱនលំទោនដាក់គេខុសបែបផែននោះឡើយ។ ស្នាមញញឹមរបស់អ្នក ចំពោះអ្នកដ៏ទៃ គឺពិតជាមានអនុភាពមហស្ចារ្យណាស់ ព្រោះវាអាចធ្វើឱ្យគេមានក្តីសង្ឃឹម និងអាចជម្រុះចោលនូវរាល់ទុក្ខកង្វល់ និងភាពសៅហ្មងទាំងឡាយបាន។ រឿងរ៉ាវការពិតក្នុងចិត្ត គឺឋិតនៅលើទឹកមុខរបស់យើង។ ហើយទឹកមុខយើងនេះ ពិតជាមិនអាចលាក់បាំងនូវអារម្មណ៍នៃសេចក្តីចង់បាន និងទុក្ខវេទនាដែលយើងកំពុងមាននៅក្នុងចិត្តបានឡើយ។ ដូច្នេះចូរយើងចាំថា ការសន្ទនា ភាពជាដៃគូ និងការស្រឡាញ់រាប់អានគ្នាក្នុងនាមជាខ្មែរតែមួយ គឺឈ្នះលើអ្វីៗទាំងអស់។
[…] (ប្រភពរូប៖ MJQUP)

ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The_Philosophy_Collection
បោះពុម្ពផ្សាយខែមិថុនា គ.ស.២០២០
និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី


ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបានតាមរយៈ ៖
https://www.mjquniversitypress.com/.../the-philosophy.../ (ដើម្បីអញ្ជើញទៅទិញដោយផ្ទាល់)
https://www.l192.com/search?search=keyword... (ដើម្បីទិញតាមអនឡាញ)
ឬទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)

08/03/2022

😄😃

ធ្វេីរឿងល្អច្រេីនគេមិនសូវ​ចាំទេ​ ធ្វេីខុសតែម្តងគេចាំរហូត
01/12/2021

ធ្វេីរឿងល្អច្រេីនគេមិនសូវ​ចាំទេ​ ធ្វេីខុសតែម្តងគេចាំរហូត

Address

Battambang
Battambang
02000

Website

Alerts

Be the first to know and let us send you an email when Thoeurn Vuthea-ធឿន វុទ្ធា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thoeurn Vuthea-ធឿន វុទ្ធា:

Share

Category

Nearby media companies


Other Video Creators in Battambang

Show All