Ean Sitha Buddhist Kh

Ean Sitha Buddhist Kh Education for all. Peace and love are the prioritization of the human heart ❤️ Hello. My name is Ean Sitha. I a monk in Cambodia. I am 33 years old.

Cambodia is my original birthplace. Recently I study at National University of Battambang. My specialisation is about M_TESOL in first year. My hometown is at Kompong Thom province, Stung district, Somprouch commune, Pey village, Cambodia. I have 6 siblings, two brothers and 4 sisters.

25/11/2024

សម្ដេចព្រះព្រហ្មរតនមុនី៖ រឿងលោកមិនកោរចិញ្ចើម

21/11/2024
04/11/2024

សូមអនុមោទនា អង្គកឋិនទានវត្តឈើខ្មៅ ខេត្តបាត់ដំបង

02/11/2024

ចែករំលែកនូវក្ដីស្រឡាញ់ដល់ប្អូនដែលជាធនធាននាពេលអនាគត

30/10/2024

សូមអនុមោទនា បុណ្យកឋិនទាន

28/10/2024

កឋិនទានសាមគ្គីវត្តរវៀង

✍️ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមារយាទអាក្រក់ដែលប្រកបដោយធម៌ ៣ គឺ យ៉ាងនោះដែរ រមែងរក្សាខ្លួនដែលគាស់រំលើងបំផ្លាញគុណ ជាអ្នកប្រ...
14/10/2024

✍️ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមារយាទអាក្រក់ដែលប្រកបដោយធម៌ ៣ គឺ យ៉ាងនោះដែរ រមែងរក្សាខ្លួនដែលគាស់រំលើងបំផ្លាញគុណ ជាអ្នកប្រកបដោយទោសធំផង ប្រកបដោយទោសតូចផង ដែលពួកវិញ្ញូជនត្រូវតិះដៀលផង រមែងទទួលបាបច្រើនផង។ ធម៌ ៣ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ក្នុងសាសនានេះ អាស្រ័យអំពើមិនស្មើ ១ អាស្រ័យសេចក្តីយល់ដ៏សាំញ៉ាំ ១ កាស្រ័យអ្នកមានកំឡាំង ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់អាស្រ័យអំពើមិនស្មើ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ក្នុងសាសនានេះ ប្រកបដោយកាយកម្មមិន ស្មើផង ប្រកបដោយវចីកម្មមិនស្មើផង ប្រកបដោយមនោកម្មមិនស្មើ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់អាស្រ័យអំពើមិនស្មើយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់អាស្រ័យសេចក្តីយល់ដី សាំញ៉ាំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ក្នុងសាសនានេះ ជាអ្នកយល់ខុស ប្រកបដោយអន្តគ្នាហិកាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់អាស្រ័យសេចក្តីយល់ដ៏សាំញ៉ាំយ៉ាងនេះឯង ភិក្ខុទាំងឡាយ ភិក្ខុអាក្រក់អាស្រ័យអ្នកមានកំឡាំង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ក្នុងសាសនានេះ បានអាស្រ័យស្តេចឬរាជមហាមាត្យ ភិក្ខុអាក្រក់នោះតែងមានសេចក្តីត្រិះរិះយ៉ាងនេះថា បើអ្នកណាមួយ ចោទប្រកាន់អ្វីអំពីអញ ព្រះរាជាទាំងឡាយនេះ ឬពួករាជមហាមាត្យទាំងនេះ នឹងពោលសេចក្តីបង្រួបឲ្យអញ ។ បើបុគ្គ ណាមួយ ចោទប្រកាន់តិចតួចអំពីភិក្ខុនោះ ព្រះរាជាឬរាជមហាមាត្យទាំង នោះ តែងពោលសេចក្តីបង្រួបបុគ្គលនោះ ។ ម្នាលភិក្ខុទាំងឡាយភិក្ខុអាក្រក់អាស្រ័យអ្នកមានកំឡាំងយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមារយាទអាក្រក់ដែលប្រកបដោយធម៌៣ យ៉ាងនេះឯង រមែងរក្សា ខ្លួនដែលគាស់រំលើងបំផ្លាញ់គុណ ជាអ្នកប្រកបដោយទោសធំផង ប្រកបដោយទោសតូចផង ដែលពួកវិញ្ញជន ត្រូវតិះដៀលផង រមែងទទួល បាបច្រើនផង ។ ចប់ ចូឡវគ្គ ទី ៥ ។

14/10/2024

គ្រូធម៌ជ័រល្ហុង
បើឈប់បានឈប់់ទៅទាន
រឿងត្រាម៉ាតាមហ្វេសប៊ុក។

✍️(៤៦) ម្នាលភិក្ខុទាំងឡាយ ហេតុ ៣ យ៉ាងនេះ ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ។ ហេតុ ៣ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទា...
11/10/2024

✍️(៤៦) ម្នាលភិក្ខុទាំងឡាយ ហេតុ ៣ យ៉ាងនេះ ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ។ ហេតុ ៣ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទានជាគុណជាត ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ ១ ម្នាលភិក្ខុទាំងឡាយ បព្វជ្ជាជាគុណជាតិ ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ ១ មាតាបិតុបដ្ឋាន (ការបម្រើមាតាបិតា) ជាគុណជាត ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ ១។ ម្នាលភិក្ខុទាំងឡាយ ហេតុ ៣ យ៉ាងនេះឯង ជាគុណជាតដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ។

✍️ទានជាគុណជាត ដែលពួកសប្បុរសបញ្ញត្តហើយ ការមិនបៀតបៀន ការសង្រួម ការទូន្មានខ្លួនជាគុណជាត ដែលសប្បុរសបញ្ញត្តហើយ ការបម្រើមាតាបិតា ជាគុណជាតដែលសប្បុរសបញ្ញត្តហើយ បណ្ឌិតជាអ្នកប្រសើរ ប្រកបដោយសេចក្តីយល់ឃើញ គួរប្រតិបត្តិនូវហេតុ របស់សប្បុរសជាអ្នកស្ងប់ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ បណ្ឌិតនោះ រមែងទៅកាន់ទេវលោកជាទីក្សេម។

👉បឋមបណ្ណាសក ចូឡវគ្គ

🙏(៤៤) ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលឃើញអំណាចប្រយោជន៍ ៣ យ៉ាង ទើបគួរសំដែងធម៌ដល់បុគ្គលដទៃ។ អំណាចប្រយោជន៍ ៣ យ៉ាង តើដូចម្តេច ។ ...
10/10/2024

🙏(៤៤) ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលឃើញអំណាចប្រយោជន៍ ៣ យ៉ាង ទើបគួរសំដែងធម៌ដល់បុគ្គលដទៃ។ អំណាចប្រយោជន៍ ៣ យ៉ាង តើដូចម្តេច ។ បុគ្គលអ្នកសំដែងធម៌នោះជាអ្នកយល់អដ្ឋកថា ទាំងយល់ បាលី ១ បុគ្គលអ្នកស្តាប់ធម៌នោះ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកសំដែងធម៌នឹងបុគ្គលអ្នកស្តាប់ធម៌ ទាំងពីរនាក់ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលយល់អំណាចប្រយោជន៍ ៣ យ៉ាងនេះឯង ទើបគួរសំដែងធម៌ដល់បុគ្គលដទៃបាន ។

🙏(៤៥) ម្នាលភិក្ខុទាំងឡាយ សំដីដែលប្រព្រឹត្តទៅស្រួល ដោយហេតុ៣យ៉ាង ។ ហេតុ ៣ យ៉ាង តើដូចម្តេច ។ គឺបុគ្គលអ្នកសំដែងធម៌ បានយល់អដ្ឋកថា ទាំងយល់បាលី១ បុគ្គលអ្នកស្តាប់ធម៌នោះ បានយល់អដ្ឋកថា ទាំងយល់បាលី១ បុគ្គលអ្នកសំដែងធម៌នឹងបុគ្គលអ្នកស្តាប់ធម៌ ទាំងពីរនាក់ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី១ ។ ម្នាលភិក្ខុទាំងឡាយ សំដីដែលប្រព្រឹត្តទៅស្រួល ដោយហេតុ ៣ យ៉ាងនេះឯង ។

✍️សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ (៤១) ទំព័រ ១២១ និង ១២២

✍️(២៨) ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៣ ពួក តើដូចម្តេច។ គឺបុគ្គលមានសំដីស្អុយដូចលាមក១ បុគ្គ...
09/10/2024

✍️(២៨) ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៣ ពួក តើដូចម្តេច។ គឺបុគ្គលមានសំដីស្អុយដូចលាមក១ បុគ្គលបានសំដីក្រអូបដូចផ្កា១ បុគ្គលមានសំដីផ្អែមដូចទឹកឃ្មុំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសំដីស្អុយដូចលាមក តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ទៅកាន់សភា(ទីប្រជុំ)ក្តី ទៅក្នុងបរិស័ទ្យក្តី ទៅក្នុងកណ្តាលញាតិក្តី ទៅក្នុងកណ្តាលពួកសេនាក្តី ទៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅធ្វើជាសាក្សីហើយសួរថា ម្នាលបុរសដ៏ចំរើន អ្នកចូលមកនេះ អ្នកដឹងហេតុណា ចូរនិយាយហេតុនោះ ។ បុរសនោះកាលមិនដឹងនិយាយថា ខ្ញុំដឹងក្តី កាលដឹងនិយាយថា ខ្ញុំមិនដឹងក្តី កាលមិនឃើញនិយាយថា ខ្ញុំឃើញក្តី កាលឃើញនិយាយថា ខ្ញុំមិនឃើញក្តី ជាអ្នកពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះហេតុតែខ្លួនក្តី ព្រោះហេតុអ្នកដទៃក្តី ព្រោះហេតុសំណួតបន្តិចបន្តួចក្តី ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសំដីស្អុយដូចលាមក ។

✍️ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសំដីក្រអូបដូចផ្កា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡា បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់សភា(ទីប្រជុំ)ក្តី ទៅក្នុងបរិសទ្យក្តី ទៅក្នុងកណ្តាលញាតិក្តី ទៅក្នុងកណ្តាលពួកសេនាក្តី ទៅក្នុងកណ្តាលរាជត្រកូលក្តី ដែលគេនាំទៅធ្វើជាសាក្សីហើយសួរថា ម្នាលបុរសដ៏ចំរើន អ្នកចូរមកនេះ អ្នកដឹងងហេតុណា ចូរនិយាយហេតុនោះ។ បុរស កាលមិនដឹងនិយាយថា ខ្ញុំមិនដឹងក្តី កាលដឹងនិយាយថា ខ្ញុំដឹងក្តី កាលមិនឃើញនិយាយថា ខ្ញុំមិនឃើញក្តី កាលឃើញនិយាយថា ខ្ញុំឃើញក្តី ជាអ្នកមិនពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះតែខ្លួនក្តី ព្រោះហេតុអ្នកដទៃក្តី ព្រោះហេតុតែសំណូកបន្តិចបន្តួចក្តី ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសំដីក្រអូបដូចផ្កា ។

✍️ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសម្ដីផ្អែមដូចទឹកឃ្មុំ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់វាចាអាក្រក់ វៀរចាកវាចាអាក្រក់ សំដីណា ជាសំដីឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ ជ្រាបចូលទៅក្នុងដួងចិត្ត ជាសំដីអ្នកក្រុងដែលជាទីពេញចិត្តនៃជនច្រើន ជាទីគាប់ចិត្តនៃជនច្រើន ជាអ្នកពោលនូវសំដី មានសភាពដូច្នោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសំដីផ្អែបដូចទឹកឃ្មុំ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។

✍️សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ (លេខ ៤១) ក្នុងនិទានបុគ្គលវគ្គទី ៣

09/10/2024

ភាពរៀបរយរបស់កូនខ្មែរកម្ពុជាក្រោម! ពិតជាគួរឱ្យកើតសរសើរពន់ពេក

08/10/2024

មិនអាចទប់ទឹកភ្នែកបាន បើអត់ទឹកដោះគោ 🤣🥰🤣

បុណ្យពិតមិនឋិតលើរូបភាព បុណ្យពិតឋិតតួនាចេតនាទាំងបីជាអ្នកសម្រេចសេចក្ដី ថាតើបុណ្យ ឬ ក៏បាប។ (ចប់ដោយសង្ខេប)
29/09/2024

បុណ្យពិតមិនឋិតលើរូបភាព បុណ្យពិតឋិតតួនាចេតនាទាំងបីជាអ្នកសម្រេចសេចក្ដី ថាតើបុណ្យ ឬ ក៏បាប។ (ចប់ដោយសង្ខេប)

✍️យើងពុំគួរទាមទារ ការគោរព ការស្រឡាញ់ពីអ្នកដទៃច្រើនពេកទេ ប៉ុន្តែផ្ទុយទៅវិញ យើងគួរតែខិតខំប្រឹងប្រព្រឹត្តធ្វើនូវអំពើដែលគួរឱ...
25/09/2024

✍️យើងពុំគួរទាមទារ ការគោរព ការស្រឡាញ់ពីអ្នកដទៃច្រើនពេកទេ ប៉ុន្តែផ្ទុយទៅវិញ យើងគួរតែខិតខំប្រឹងប្រព្រឹត្តធ្វើនូវអំពើដែលគួរឱ្យអ្នកដទៃចង់ផ្ដល់នូវការគោរពឱ្យបានច្រើនបំផុត។
✍️ភាពជោគជ័យវាជារឿងរបស់បុគ្គលប៉ុណ្ណោះ ប៉ុន្តែការរួមចំណែកផ្ដល់ឱ្យដល់សង្គមតាមអ្វីដែលអាចធ្វើបាន ទើបជាភាពជោគជ័យពិតប្រាកដសម្រាប់សង្គមជាតិយើងទាំងអស់គ្នា៕

23/09/2024

សេចក្ដីវិនាសប្រការទី៣

09/09/2024

ឈ្វេងពីសក្ដានុពលភាពនៃតំបន់ត្រីកោណអភិវឌ្ឍន៍

ที่อยู่

Bangkok

เบอร์โทรศัพท์

+85569928227

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ean Sitha Buddhist Khผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ean Sitha Buddhist Kh:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ