ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋនិងគណៈកម្មការ ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែប្រារព្ធវពិធីឡើងមាឃ ឬឡើងអ្នកតា។ ពលរដ្ឋរួមគ្នាចុះចាប់ត្រីនៅក្នុងបឹងដែលបានអភិរក្ស មកធ្វើជាម្ហូបអាហារ សម្រាប់ថ្ងៃពិធីឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមតាំងពីបុរាណមក។ សូមទស្សនាទស្សនៈរបស់អ្នកចូលរួមកម្មវិធីចាប់ត្រីនេះដូចតទៅ។ #បុណ្យឡើងមាឃ @followers
មានពេលឧស្សាហ៍ទៅលេងព្រៃ និងដាំដើមឈើផង។
ភ្លេងដោយលោកHun David។
ការអានកំណាព្យ "រត់ចេញពីផ្ទះ" នៅក្នុងមហោស្រពអក្សរសិល្ប៍ខ្មែរ Khmer Literature Festival ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យពោធិសាត់។
ម្ទាស់ហាងសាច់អាំងមូកៈថៈស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ
ទីក្រុងហ្លួងព្រះបាងដែនដីរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
#ប្រវត្តិនៃម៉ូតូកង់បីរបស់ខ្ញុំ
ខ្ញុំបាទសូមណែនាំខ្លួន និងប្រវត្តិនៃការផលិតម៉ូតូកង់បីបន្តិចដូចមានរៀបរាប់ដូចតទៅនេះ 😀
# រថភ្លើងបុករថយន្តនៅបាត់ដំបង
កំពុងតែសង់ទីម៉ង់ជាមួយបទសាមុតផង ស្រាប់តែរថភ្លើងដែលខ្ញុំជិះបុករថយន្តនៅកណ្តាលក្រុងបាត់ដំបងនៅប្រមាណជាម៉ោង១ ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២។
#មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ ២០២២ #Tini Tinou International Circus Festival 2022
បងប្អូនជាទីមេត្រី!
ខ្ញុំសូមបង្ហាញការដង្ហែក្បួនតុក្កតាយក្ស និងការសម្តែងខ្លីៗតាមដងផ្លូវនៃទីក្រុងបាត់ដំបង ដើម្បីប្រារព្ធមហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ ២០២២ ចាប់ពីថ្ងៃទី២៩ខែឧសភារហូតដល់ថៃ្ងសុក្រទី៣ ខែមិថុនានៅអង្គការហ្វាពន្លឺសិល្បះ។ ចង់ដឹងកម្មវិធីមានអ្វីខ្លះសូមចុចតំណរភ្ចាប់មួយនេះ https://www.facebook.com/events/805078257124169/812155659749762/
#មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ ២០២២ Tini Tinou International Circus Festival 2022
ការសំដែងឧបករណ៍ភ្លេងBagpipeដោយលោកMicheal Smithនៅបាត់ដំបង
បាត់ដំបងគឺជាទីក្រុងសិល្បះដ៍ធំមួយរបស់កម្ពុជាដែលបានទាក់ទាញទេសចរណ៍គ្រប់ទិសទីឲ្យមកទស្សនាទីក្រុងនេះជារឿងរាល់ឆ្នាំ។ លោកម៉ៃឃើលដែលជាតន្រ្តីករឧបរណ៍ភ្លេងប្រពៃណី ហៅថា Bagpiple របស់ជនជាតិស្តុតឡែន និងជាឧបរកណ៍ភ្លេងនាំទ័ពចូលសមរភូមិ នឹងរៀបរាប់ប្រាប់អំពីបឧបរកណ៍ភ្លេងនេះ។ សុំជំពាក់subtitle សិន។
អ្នកបាត់ដំបងតស៊ូតាំងពីក្មេងឃ្វាលទារហូតដល់បើកផលិតកម្មគំនូរជីចល
អ្នកបាត់ដំបងដែលត្រូវបានគេស្គាល់ថាជាប៉ាគីអាវ ខ្មែរ ដោយសារតែលោកមានមុខមាត់ដូចជាកីឡាករប្រដាល់លំដាប់ថ្នាក់ពិភពលោកជនជាតិ ហ្វីលីពីននោះមានឈ្មោះថាប៉ោយ ឈុនលី។ លោកគឺជាផលិតករគំនូរជីវចល និងជាផលិតករភាពយន្តដ៍ថ្វីដៃរបស់កម្ពុជាមួយរូប។ ប៉ោយឈុនលី បានរួមចំណែកជាច្រើនផ្នែកនៅក្នុងការលើកស្ទួយវិស័យភាពយន្ត និងគំនូរជីវចលនៅកម្ពុជា។ លោកបានបណ្តុះបណ្តាលយុវជនជាច្រើននាក់អំពីការផលិតភាពយន្ត គំនូជីវចល និងធ្លាប់ទាំងបានចូលរួមសំដែងនៅក្នុងការផលិតរឿង" មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" របស់លោកស្រីអេនជេលីណា ជូលី និងលោក ប៉ាន់ រីទ្ធីថែមទៀតផង។
ចង់ដឹងច្បាស់ថាលោក មានប្រវត្តិយ៉ាងណានោះសូមទស្សនាបទយកការណ៍នេះ។