បណ្តាញសហគមន៍ស្តីពីជលផល ខេត្តបាត់ដំបង

  • Home
  • Cambodia
  • Battamban
  • បណ្តាញសហគមន៍ស្តីពីជលផល ខេត្តបាត់ដំបង

បណ្តាញសហគមន៍ស្តីពីជលផល ខេត្តបាត់ដំបង I created this Page for giving you the gaming experiences. Please like and follow my page.

21/07/2019

តើអ្វីជា ជាយន្តការសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវធនធានជលផល នៅកម្ពុជា?

17/03/2018
ប្រាសាទ​បន្ទាយទ័ព ស្នា​ព្រះហស្ត​ចុង​ក្រោយ​ស្តេច​ជ័យវរ្ម័ន​ទី ៧ បន្សល់​ពុទ្ធ​រូប​អង្គ​

http://lonborey.info/kh-news-010

ប្រាសាទ​បន្ទាយទ័ព ស្នា​ព្រះហស្ត​ចុង​ក្រោយ​ស្តេច​ជ័យវរ្ម័ន​ទី ៧ បន្សល់​ពុទ្ធ​រូប​អង្គ​ធំ​ដ៏​ស័ក្ដិសិទ្ធ...

14/03/2018
ត្រាំ បិទ​ផ្លូវ​ការទិញ​ក្រុមហ៊ុន Qualcomm – NEWS Ultra

ត្រាំ បិទ​ផ្លូវ​ការទិញ​ក្រុមហ៊ុន Qualcomm – NEWS Ultra

ត្រាំ បិទ​ផ្លូវ​ការទិញ​ក្រុមហ៊ុន Qualcomm by lonboreyPosted onMarch 14, 2018March 14, 2018 ប្រធាន​ក្រុមហ៊ុន Qualcomm ក្នុង​សន្និសីទ​នៅ​ក្រុង​បាសេឡ.....

14/03/2018
ថៃ-អឺរ៉ុប អាច​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វិញ​នៅ​ឆ្នាំ​នេះ – NEWS Ultra

ថៃ-អឺរ៉ុប អាច​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វិញ​នៅ​ឆ្នាំ​នេះ – NEWS Ultra

ថៃ-អឺរ៉ុប អាច​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វិញ​នៅ​ឆ្នាំ​នេះ by lonboreyPosted onMarch 14, 2018March 14, 2018 ក្រុងបាងកកៈ ការចរច....

14/03/2018
ចិន នឹង​ច្របាច់​និយតករ​ធំៗ​ ២ ​បញ្ចូល​គ្នា ដើម្បី​ប្រសិទ្ធភាព​ការងារ – NEWS Ultra

ចិន នឹង​ច្របាច់​និយតករ​ធំៗ​ ២ ​បញ្ចូល​គ្នា ដើម្បី​ប្រសិទ្ធភាព​ការងារ – NEWS Ultra

ចិន នឹង​ច្របាច់​និយតករ​ធំៗ​ ២ ​បញ្ចូល​គ្នា ដើម្បី​ប្រសិទ្ធភាព​ការងារ by lonboreyPosted onMarch 14, 2018 ឡូហ្គោ​ក្រុមហ៊ុន​ធានារ.....

14/03/2018
ផ្សារ​ភាគហ៊ុន​ធំៗ​ នៅ​លើ​​ពិភព​លោក ធ្លាក់​ថ្លៃ ដោយ​សារ​ក្តីបារម្ភ​ពី​សង្គ្រាម​ពាណិជ្ជ

ផ្សារ​ភាគហ៊ុន​ធំៗ​ នៅ​លើ​​ពិភព​លោក ធ្លាក់​ថ្លៃ ដោយ​សារ​ក្តីបារម្ភ​ពី​សង្គ្រាម​ពាណិជ្ជ

ផ្សារ​ភាគហ៊ុន​ធំៗ​ នៅ​លើ​​ពិភព​លោក ធ្លាក់​ថ្លៃ ដោយ​សារ​ក្តីបារម្ភ​ពី​សង្គ្រាម​ពាណិជ្ជកម្ម by lonboreyPosted onMarch 14, 2018Marc...

20/02/2018
បទល្មើស​នេសាទ​នៅ​បឹង​ខ្សាច់​ស​បន្ត​កើត​មាន​អនាធបិតេយ្យ | news

បទល្មើស​នេសាទ​នៅ​បឹង​ខ្សាច់​ស​បន្ត​កើត​មាន​អនាធបិតេយ្យ | news

ពលរដ្ឋ​ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង អះអាង​ថា បទល្មើស​នេសាទ​នៅ​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍ បែក​ខា...

20/02/2018
ប្រជា​នេសាទ​​ខេត្ត​បាត់ដំបង​ចោទ​សមត្ថកិច្ច​ថា​ទប់ស្កាត់​បទល្មើស​នេសាទ​ | news

ប្រជា​នេសាទ​​ខេត្ត​បាត់ដំបង​ចោទ​សមត្ថកិច្ច​ថា​ទប់ស្កាត់​បទល្មើស​នេសាទ​ | news

ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​មន្ត្រី​ជលផល​ថា គ្មាន​.....

13/10/2017

បទល្មើស​នេសាទ​កើតឡើង​ពេញបន្ទុក​ធ្វើអោយប្រជាពលរដ្ឋចំនួនបួនឃុំស្រែកយំព្រោះពូជត្រីចុះក្រោមមិនរួចឡើងមកលើតាមទឹកមិនរួចដោយសាររបាំងក្រុមជនល្មើសរាប់ម៉ឺនម៉ែត្រ ចំណែកមន្ត្រីជំនាញ​មិនមាន​វិធានកា​របង្ក្រា​បសង្ស័យបានសំណូក
បាត់ដំបង÷ សេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋ​ និងតំណាងសហគមន៍នេសាទមកពីឃុំចំនួនបួនមាន ឃុំព្រែកហ្លួង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពម និងឃុំព្រៃចាស់ ដែលមានស្នាមមេដៃសរុបចំនួន៤៤២គ្រួសារបាន​បង្ហាញឲ្យ​pnctvដឹង​ថា: រយៈពេល​​​២ខែ​កន្លងមកនេះ បទល្មើសនេសាទ(បណរ៉ាវ)ជា​​ឧបករណ៍​ខុសច្បាប់​មួយបែបដែលបំផ្លាញពូជត្រីអោយហិនហោចខ្លាំងជាងគេបង្អស់ក្នុងចំណោមឧបករណ៍​​ដទៃទៀត​ដែលច្បាប់ហាមឃាត់នោះ កំពុងលាតត្រដាងលើផ្ទៃដី​រាប់មឺុនម៉ែត្រធ្វើ​ឲ្យ​ធនធាន​មច្ឆាជាតិ ​កំពុង​ប្រឈម​នឹង​ក្ដី​វិនាស​យ៉ាងធ្ងន់ធ្ងរ ។
ពួកគាត់បន្តថា:ដោយមានក្តីបារម្ភចំពោះក្តីវិនាសពូជត្រីដោយសារជនល្មើសប្រើឧបករណ៍​ខុសច្បាប់​ខាងលើ ពួកគាត់បាននាំគ្នាចុះទៅកំណត់ទីតាំងបទល្មើស និងទំហំបទល្មើសជាក់ស្តែងរួចរាល់ហើយនោះពួកគាត់បានធ្វើលិខិតស្នើរទៅខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ដែលមានលោកជួង សុភា ជានាយខណ្ឌ និងស្នើរសុំទៅមន្ទីកសិកម្មខេត្តដើម្បីចាត់វិធានការបង្ក្រាបបទល្មើស(បណរ៉ាវ)​ ដែលកំពុងដាក់លាតត្រដាងរាប់ម៉ឺនម៉ែតនៅចំណុចភូមិបាក់ព្រា ឃុំព្រៃចាស់នោះ ប៉ុន្តែរយះពេលជាងមួយខែហើយពាក្យស្នើរសុំ និងស្នាមមេដៃប្រជានេសាទ៤៤២នាក់សុំអោយជួយអន្តរាគមន៍បង្ក្រាបបទល្មើសនោះគ្មានប្រសិទ្ធភាព ផ្ទុយទៅវិញលោកជួង សុភា ជានាយខណ្ឌជលផលបានព្យាយាមបដិសេធចំពោះសំណើរខាងលើ ដោយលោកនាយខណ្ឌលើកមូលហេតុនេះ មូលហេតុនោះដោះសារមិនចេះចប់ ។
មិនត្រឹមតែការដោះសារយករួចខ្លួនដើម្បីការពារជនល្មើសប៉ុណ្ណោះទេ លោកជួង សុភា ជានាយខណ្ឌថែមទាំងមិនទទួលស្គាល់តំណាងសហគមន៍នេសាទទាំងបួនឃុំដែលកើតឡើងដោយការបោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋ ទាំងដែលលោកនាយខណ្ឌខ្លួនឯងក៍បានចូលរួមបោះឆ្នោតដែរនោះ ។ នៅមានទៀតលោកនាយខណ្ឌ មិនត្រឹមតែមិនទទួលស្គាល់តំណាងសហគមន៍នេសាទទាំងបួនឃុំដែលកើតឡើងដោយការបោះឆ្នោតនេះទេ លោកថែមទាំងបដិសេធ និងចោទថាស្នាមមេដៃប្រជាពលរដ្ឋចំនួន៤៤២គ្រួសារដែលបានប្តឹតរួមគ្នាស្នើរសុំអន្តរាគមន៍បង្ក្រាបបទល្មើសនោះថាជាស្នាមមេដៃក្លែងក្លាយទៀតផង ។
ទង្វើកាយវិការ និងពាក្យសម្តីរបស់លោកនាយខណ្ឌ បានធ្វើអោយប្រជានេសាទ តំណាងសហគមន៍នេសាទទាំងបួនឃុំ អស់សង្ឃឹមបាត់បង់ជំនឿយ៉ាងខ្លាំង ហើយពួកគាត់បានដាក់ការសង្ស័យថាលោក ជួង សុភា ជានាយខណ្ឌជលផលខេត្តបាត់ដំបង និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតអាចបានសំណូកជាលុយកាកយ៉ាងក្រាស់ក្រែលពីជនល្មើស ជាថ្នូរនិងការដាក់បទល្មើសប្រើឧបករណ៍ខុសច្បាប់ខាងលើហើយមើលទៅទើបមិនហានបង្ក្រាបបែបនេះ ។
ប្រជាពលរដ្ឋជាង៤០០គ្រួសារស្នើរសុំដល់ថ្នាក់ដឹកនាំជាតិ ថ្នាក់ដឹកនាំក្រោមជាតិ ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណះអភិបាលខេត្តបាត់ដំបង និងជាគណះបញ្ជាការកងឯកភាពខេត្តសូមមេត្តាជួយអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទដែលមានប្រវែងរាប់ម៉ឺនមែត្រកំពុងតែបាំងមិនអោយត្រីឆ្លងកាត់ទៅមកខាងលើនោះជាបន្ទាន់ផង ខណះមន្ត្រីជលផលមិនមានវិធានការសង្ស័យបានសំណូកច្រើនពីជនល្មើសជាថ្នូរមិនបង្ក្រាប ។
ពួកគាត់លើកឡើងបន្ថែមថា: ករណីបទល្មើស(បណរ៉ាវ)នៅចំណុចខាងលើនោះពួកគាត់ថាបើមិនមានស្ថាប័នណាចុះទៅបង្ក្រាបទេនោះ ពួកគាត់និងអនុវត្តន៍តាមមាត្រា78នៃក្រមព្រហ្មទណ្ឌ ។
ពាក់ព័ន្ធបញ្ហាបទល្មើសដែលកើតមានឡើងនៅពាសពេញផ្ទៃទឹក ជាពិសេសនៅក្នុងភូមិបាក់ព្រាមានប្រវែងរាប់ម៉ឺនម៉ែតខាងលើនេះ ធ្វើឲ្យមហាជនទូរទៅកាន់យែដាក់ការសង្ស័យកាន់តែខ្លាំងឡើងថា: បើមន្ត្រីពាក់ព័ន្ធទាំងនោះ ជាពិសេសជំនាញខ្លួនឯងផ្ទាល់មិនជាប់ពាក់ព័ន្ធការសង្ស័យទេនោះ បទល្មើសប្រជាពលរដ្ឋបានប្តឹងសុំឲ្យចុះរុះរើរយះពេលជាងមួយខែហើយ រហូតផ្អើលគក្រើកពាសពេញបណ្តាញសង្គមព័ត៌កានបែបនេះ ម្លេះគេបង្រ្កាបបាត់ទៅហើយមិនចាំបាច់នៅរហូតមកដល់ពេលនេះទេ ។
លោក ជួង សុភា ថាលោកទទួលយកចំពោះករណីបទល្មើសខាងលើថាប្រកដជាមានមែន តែលោកសុំឲ្យពាក្យបណ្តឹងរបស់តំណាងសហគមន៍ទាំងនោះ រួមទាំងស្នាមមេដៃប្រជាពលរដ្ឋជាង៤០០គ្រួសារនោះមានការទទួលស្គាល់ពីលោកមេឃុំជាមុនសិន ដែលបញ្ជាក់ថាស្នាមមេដៃទាំងនេះ ពិតជាស្នាមមេដៃប្រជាពលរដ្ឋក្នុងឃុំគាត់ពិតប្រាកដ ឬក៍មិនមែន ? ហើយលោកកំពុងសុំឲ្យសត្ថកិច្ចយកស្នាមមេដៃប្រជាពលរដ្ឋទាំងនោះ ដើម្បីធ្វើការពិនិត្យព្រោះលោក
សង្ស័យថាស្នាមមេដៃក្លែងក្លាយបន្លំ ហើយបើប្រជាពលរដ្ឋ និងតំណាងសហគមន៍ចង់អនុវត្តន៍តាមមាត្រាទី78 នៃក្រមព្រហ្មទណ្ឌនោះ ត្រូវសួរទៅកាន់លោកព្រះរាជអាជ្ញារសិនទៅ ។
លោក ឡុង សុភឿន អភិបាលស្រុកឯកភ្នំបន្ទាប់ពីករណីបទល្មើសត្រូវបានមហាជនកាន់តែដាក់ការសង្ស័យខ្លាំងឡើងៗពាក់ព័ន្ធបទល្មើសនេសាទត្រូវបានលាតត្រដាងនោះលោកកឆ្លើយតបថា ពាក្យសម្តីលោកជួង សុភា នាយខណ្ធជលផលមួយចំនួនគឺជាពាក្យដោះសារ ហើយលោកថាលោកនិងចាត់វិធានការបង្ក្រាបបទល្មើសនេះ ក៍ប៉ុន្តែនៅល្ងាចថ្ងៃទី១១ តុលា ២០១៧នេះ
បែជាលោកបញ្ជាក់ថា លោកមិនអាចដោះស្រាយករណីបង្ក្រាបបទល្មើសនោះបានទេព្រោះថ្នាក់លើបានផ្លាស់ប្តូរឲ្យលោកទៅកាន់នៅស្រុកផ្សេង ដូច្នេះសូមឲ្យបងប្អូនប្រជានេសាទរង់ចាំអភិបាលស្រុកថ្មីមកដល់សិនទៅ ។
លោក ឈឹម វិច្ចិរ៉ា ប្រធានមន្ទីកសិកម្មខេតថាលោក បានឲ្យរដ្ឋបាលយកលិខិតទៅប្រគល់ជូនមន្ត្រីជលផលដើម្បីចាត់វិធានការហើយ សូមឲ្យប្រជាពលរដ្ឋ និងតំណាងសហគមន៍នេសាទសហការណ៍ជាមួយមន្ត្រីជលផល ព្រោះពេលនេះមន្ត្រីជំនាញកំពុងចាត់វិធានការ ។
√ បើទោះជាយ៉ាងណាក្តីពាក្យឆ្លើយដោះសារដាក់គ្នារវាងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធខាងលើនេះបានធ្វើឲ្យប្រជានេសាទ និងមហាជនកាន់តែខកចិត្តបាត់បង់ជំនឿ អស់សង្ឃឹមយ៉ាងខ្លាំងចំពោះចំណាត់ការបង្ក្រាបបទល្មើសនេះ ។
_ពួកគាត់ស្នើរសុំដល់ថ្នាក់ដឹកនាំជាតិថ្នាក់ដឹកនាំក្រោមជាតិមេត្តាជួយរកដំណោះស្រាយដើម្បីបង្ក្រាបទល្មើសនេសាទដែលបង្កផលប៉ះពាល់ដល់ប្រជានេសាទរហូតទៅបួនឃុំ នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង នេះផងព្រោះត្រីចុះក្រោមមិនរួច ឡើងលើក៍មិនបាន នេះជាកង្វល់ពលរដ្ឋពិតៗ ខណះក្រុមជនល្មើស០៤ទៅ ០៥នាក់កាន់តែរីករាយ ហើយពលរដ្ឋរាប់រយពាន់គ្រួសារប្រឈមមុខសំណាកស្រុកព្រោះខ្លាចស្លាប់ដោយសារអត់បាយហូបដោយសាររកត្រីមិនបានដើម្បីដោះដូរជីវភាពប្រចាំថ្ងៃនោះ ៕

27/08/2017
ប្រជា​នេសាទ​ខេត្ត​បាត់ដំបង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​មេ​ឃុំ​ហៅ​សាកសួរ

ប្រជា​នេសាទ​ខេត្ត​បាត់ដំបង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​មេ​ឃុំ​ហៅ​សាកសួរ

ប្រជា​នេសាទ​ម្នាក់​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក្រោយ​ពី​មេ​ឃុំ​ហៅ​រូប​លោក​ទៅ​សួរនាំ កាល​ពី​ថ្ងៃ​ទី​២២ សីហា ក្រោយ​ពី​ប្រជា​នេសាទ​រូប​នេះ​បាន​នាំ​សហគមន៍​នេសាទ​ជាង ១០​នាក់​ទៅ​ពិនិត្យ​មើល​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ឯកភ្នំ ដើម្បី​រាយកា...

Address

បាត់ដំបង
Battamban
855053

Website

Alerts

Be the first to know and let us send you an email when បណ្តាញសហគមន៍ស្តីពីជលផល ខេត្តបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to បណ្តាញសហគមន៍ស្តីពីជលផល ខេត្តបាត់ដំបង:

Share

បណ្តាញសហគមន៍ស្តីពីជលផល

ចូលរួមថែរក្សាធនធានធម្មជាតិ បរិស្ថាន ទាំងអស់គ្នា។ ការគោរពច្បាប់ផ្តើមចេញពីយើងគ្រប់ៗគ្នា!


Other Gaming Video Creators in Battamban

Show All

You may also like