CSCB-Battambang Parish

CSCB-Battambang Parish ផេកសម្រាប់ផ្តល់ព័ត៌មាន

30/09/2023

ផ្សាយផ្ទាល់៖ អធិដ្ឋានតេហ្សេរួមជាមួយលោកអភិបាល និងសម្តេចប៉ាប ពីទីក្រុងរ៉ូម

រីករាយថ្ងៃចម្រើនព្រះជន្មលោកអភិបាល ទេព ច័ន្ទពិសិដ្ឋ======សូមគោរពជូនពរ បវរមហាប្រសើរជូនចំពោះលោកអភិបាល សូមអោយមានសុខភាពល្អ កម...
20/09/2023

រីករាយថ្ងៃចម្រើនព្រះជន្មលោកអភិបាល ទេព ច័ន្ទពិសិដ្ឋ
======
សូមគោរពជូនពរ បវរមហាប្រសើរជូនចំពោះលោកអភិបាល សូមអោយមានសុខភាពល្អ កម្លាំងកាយចិត្តមាំមួន ប្រាជ្ញាវៀងវៃ ជោគជ័យគ្រប់ភារកិច្ច សូមលោកទទួលអំណរសប្បាយដែលបានមកពីព្រះជាម្ចាស់ជានិច្ចតរៀងទៅ៕
អំណរសប្បាយរបស់ព្រះជាម្ចាស់ជាកម្លាំងរបស់យើង!

14/09/2023

Academic Conference 0n 500 Years of Friendship The Catholic Church of Cambodia With Cambodian

19/08/2023

ផ្សាយផ្ទាល់៖ ពិធីតែងតាំង លោក ម៉ាតាំង ជួរ ដាម៉ូ ជា បូជាចារ្យ ក្នុង ក្រុម បព្វ ជិត សហជីវិន ព្រះយេស៊ូ ក្រោម អធិបតីភាព របស់ លោក អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល ព្រះសហគមន៍ កាតូលិក ភូមិភាគភ្នំពេញ រួម និងលោក អភិបាល និង បូជា ចារ្យជាច្រើន រូប នាថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២៣ នៅព្រះវិហារ ព្រះជាម្ចាស់ លើក ព្រះនាង ម៉ារីឡើង ស្ថាន បរមសុខ (ពេទ្យយាយជី) ក្នុង ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។

19/08/2023

ផ្សាយផ្ទាល់៖ ពិធីតែងតាំង លោក ម៉ាតាំង ជួរ ដាម៉ូ ជា បូជាចារ្យ ក្នុង ក្រុម បព្វ ជិត សហជីវិន ព្រះយេស៊ូ ក្រោម អធិបតីភាព របស់ លោក អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល ព្រះសហគមន៍ កាតូលិក ភូមិភាគភ្នំពេញ រួម និងលោក អភិបាល និង បូជា ចារ្យជាច្រើន រូប នាថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២៣ នៅព្រះវិហារ ព្រះជាម្ចាស់ លើក ព្រះនាង ម៉ារីឡើង ស្ថាន បរមសុខ (ពេទ្យយាយជី) ក្នុង ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។

ជួបគ្នាល្ងាចនេះរាត្រីកម្សាន្ត
25/12/2022

ជួបគ្នាល្ងាចនេះ
រាត្រីកម្សាន្ត

កម្មវិធីអភិបូជា និងអបអរសាទរបុណ្យព្រះយេស៊ូប្រសូតថ្ងៃទី ២៤ ធ្នូ  ២០២២ម៉ោង ៦៖០០នាទីល្ងាច
23/12/2022

កម្មវិធីអភិបូជា និងអបអរសាទរបុណ្យព្រះយេស៊ូប្រសូត
ថ្ងៃទី ២៤ ធ្នូ ២០២២
ម៉ោង ៦៖០០នាទីល្ងាច

19/12/2022
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ កម្មវិធីសិក្ខាសាលាដោយរិះគិតពីប្រធានបទ “គិត និងមានអារម្មណ៍ជាមួយព្រះសហគមន៍” ដែលកម្មវិធីរៀបចំឡើ...
15/12/2022

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ កម្មវិធីសិក្ខាសាលាដោយរិះគិតពីប្រធានបទ “គិត និងមានអារម្មណ៍ជាមួយព្រះសហគមន៍” ដែលកម្មវិធីរៀបចំឡើងដោយក្រុមActsមកពីប្រទេសសិង្ហបុរី និងមានការចូលរួមពីបងស្រី និងបុគ្គលិកធ្វើការក្នុងព្រះសហគមន៍ ក្នុងតំបន់បាត់ដំបង នៃភូមិភាគបាត់ដំបង។ គោលបំណងនៃសិក្ខាសាលានេះ គឺចង់អោយបុគ្គលិកដែលបម្រើការងារនៅក្នុងព្រះសហគមន៍បានយល់ច្បាស់អំពីតួនាទីការងារ និងចេះស្រឡាញ់ការងាររបស់ខ្លួន ជាពិសេសស្រឡាញ់ព្រះសហគមន៍ បម្រើដោយក្តីស្រឡាញ់។

30/11/2022

ការផ្សាយផ្ទាល់ អភិបូជាបុណ្យឆ្លងព្រះវិហារសន្តី តេរេសា នៅក្រុងអាវីឡា (កំពង់គោក្រោម) ព្រះសហគមន៍គង្វាលដ៏សប្បុរសតំបន់កំពង់ធំ នៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង

សប្តាហ៍ទី១ នៃរដូវរង់ចាំFirst Sunday of Advent 🌲🎊🎉
27/11/2022

សប្តាហ៍ទី១ នៃរដូវរង់ចាំ
First Sunday of Advent
🌲🎊🎉

07/11/2022

MASS

សូមថ្វាយព្រះរាជកុសលជូនចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច សីហនុ ព្រះបរមរតនកោដ្ឋ ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកា...
14/10/2022

សូមថ្វាយព្រះរាជកុសលជូនចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះបាទសម្តេច សីហនុ ព្រះបរមរតនកោដ្ឋ ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសគម្រប់ខួប ១០ឆ្នាំ នៃការយាងចូលព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនរោត្តម សីហនុ។ សូមព្រះជាម្ចាស់ទទួលដួងព្រះវិញ្ញាណក្ខន្ធរបស់ទ្រង់ នៅឯស្ថានបរមសុខរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយផង។ អាម៉ែន៕

សូមបងប្អូនចូលរួមអធិដ្ឋាន សំរាប់បងប្រុសទាំង៣ អោយមានកំលាំង ដើម្បីបំពេញបេសកម្មរបស់ព្រះជាម្ចាស់ផង
10/09/2022

សូមបងប្អូនចូលរួមអធិដ្ឋាន សំរាប់បងប្រុសទាំង៣
អោយមានកំលាំង ដើម្បីបំពេញបេសកម្មរបស់ព្រះជាម្ចាស់ផង

ការប្រកួតបញ្ចេញមតិនៅមណ្ឌលស្វាគមន៍និស្សិតលោកអភិបាល ប៉ូល ទេព អ៊ីម
31/08/2022

ការប្រកួតបញ្ចេញមតិនៅមណ្ឌលស្វាគមន៍និស្សិតលោកអភិបាល ប៉ូល ទេព អ៊ីម

​ នៅរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២...

 នៅរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មណ្ឌលស្វាគមន៍និស្សិតលោកអភិបាល ប៉ូល ទេព អ៊ីម បានធ្វើកម្មវិធីប្រកួតចំណេះដឹងក្នុងការបញ្ច...
30/08/2022


នៅរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មណ្ឌលស្វាគមន៍និស្សិតលោកអភិបាល ប៉ូល ទេព អ៊ីម បានធ្វើកម្មវិធីប្រកួតចំណេះដឹងក្នុងការបញ្ចេញមតិ ( Debate ) ដើម្បីរកជើងខ្លាំងដែលហ៊ានបញ្ចេញមតិប្រចាំរដូវកាល។
សូមបញ្ជាក់ថាកម្មវិធីនេះមានការចូលរួមចំនួន២ក្រុម ដែលមានក្រុមស្រប និងក្រុបបដិសេធ ដោយមានការចូលរួមពីវាគ្មិនចំនួន៥នាក់ រួមទាំងសិស្សនិស្សិត និងតំណាងក្រុមយុវជននៃព្រះសហគមន៍កាតូលិកបាត់ដំបង។
លោកបូជាចារ្យ យ៉ាកុប បានមានប្រសាសន៍ទៅកាន់និស្សិតទាំងអស់ថា៖ យើងជាជាតិសាសន៍មួយ សូមកុំភ្លេចថែរក្សាការពារវប្បធម៌ឱ្យបានជាប់ជានិច្ច កុំឱ្យមានលំហូរនៃវប្បធម៌ដទៃចូលមកប្រទេសយើងបាន។
និស្សិតឈ្មោះ ជៀប ស៊ីនិត មកពីមណ្ឌលនិស្សិតលោកអភិបាល ប៉ូល ទេព អ៊ីម បានប្រាប់ឱ្យដឹងថា កម្មវីធីនេះជាកម្មវិធីមួយដ៏ល្អសម្រាប់យុវជនទាំងអស់មានចំណេះដឹងជ្រៅជ្រះ មានភាពក្លាហាន និងមានគំនិតធំទូលាយជាងមុន។
កញ្ញា ជា ស័ក្តកន្និកា មកពីមណ្ឌលនិស្សិតលោកអភិបាល ប៉ូល ទេព អ៊ីម កម្មវិធីនេះបានផ្តល់ចំណេះដឹងយ៉ាងច្រើនដល់យុវជន ដែលអាចឱ្យយុវជនមានចំណេះដឹង ចេះសិក្សាស្រាវជ្រាវ មានភាពក្លាហាន និងចេះធ្វើការជាក្រុម
និងក្រោយពីបានចូលរួមកម្មវិធីនេះហើយ ធ្វើឱ្យកញ្ញាមានភាពក្លាហានក្នុងការនិយាយមានភាពសាមគ្គីគ្នាក្នុងការធ្វើការងារជាក្រុម។ កញ្ញាបន្តទៀតថា៖ «ខ្ញុំសូមណែនាំនិងលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយ ឱ្យនៅតែបន្តសិក្សាស្រាវជ្រាវ និងធ្វើយ៉ាងណាអោយយើងមានភាពក្លាហានក្នុងការនិយាយស្តី»។
កញ្ញា អ៊ូ ស្រីម៉ិច ជាអ្នកសម្របសម្រួលក្នុងមណ្ឌលនិស្សិតលោកអភិបាល ប៉ូល ទេព អ៊ីម បានឱ្យដឹងថា៖ កម្មវិធី ការតស៊ូមតិនេះបានធ្វើឡើងតាំងពីឆ្នាំ២០១៨ មកម៉្លេះ ដែលកម្មវិធីនេះធ្វើឡើងជារៀងរាល់ខែជាមួយនិស្សិតនៅក្នុងមណ្ឌល ក្នុងគោលបំណងដើម្បីឱ្យ
ពួកគាត់សហការគ្នាជាក្រុម ឱ្យពួកគាត់បង្កើនការសិក្សាស្រាវជ្រាវ បន្ថែមការអានសៀវភៅ និងដើម្បីឱ្យគាត់ហ៊ានមានមតិយោបល់សម្រាប់សង្គមខាងក្រៅ។ ក្នុងនាមជាអ្នកសម្របសម្រួលក្នុងមណ្ឌលសង្ឃឹមថា នៅពេលដែលគាត់ទៅសាលា ធ្វើការឬទៅណាខាងក្រៅ
នឹងមានភាពក្លាហានក្នុងការបញ្ចេញមតិនូវអ្វីដែលគាត់មានក្នុងការបញ្ចេញ។ គូសបញ្ជាក់ផងដែរថាកម្មវិធីនេះធ្វើឡើងនៅមណ្ឌលនិស្សិតលោកអភិបាល ប៉ូល ទេព អ៊ីម ដែលមានទីតាំងក្នុងបរិវេណព្រះសហគមន៍កាតូលិកបាត់ដំបងផ្ទាល់ (ពេទ្យយាយជី)។
=====================================================
On the night of August 29, 2022, the Student Welcome Center, Mgr Paul Tep Im, held a Debate Knowledge Contest to find the strongest legs who dare to express their opinions for the season.
Please note that this program has the participation of 2 groups with the same group and the rejection group, with the participation of 5 speakers, including students and the Youth of Battambang.
Father Jacob said to all the students: "As a nation, we must not forget to preserve our culture forever so that other cultures do not flow into our country."
Chiep Sinith, a student from the Student Center, Mgr Paul Tep Im, said that this program is a good program for all young people with deep knowledge, courage and a broader mind.
Ms. Chea Sak Kanika from Student Center, Mgr Paul Tep Im. And after participating in this program and made her have the courage to speak, have unity in teamwork.
"I would like to encourage and encourage the younger generation to continue to study, research and make us have the courage to speak up," she said.
Ms. Ou Srey Mech, Coordinator of the Student Center, Mgr Paul Tep Im said: This advocacy program has been held since 2018, this program is held every month with students in the center in order to
They work together as a team to increase their research, read more books, and to encourage them to have ideas for the outside world.
As a center coordinator, hopefully when he goes to school, works or goes outside, will have the courage to express what he has to express.
This program was held at the Student Center, Mgr Paul Tep Im, located in the Battambang Catholic Church (Pet Yiey Chee).

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅព្រះសហគមន៍កាតូលិក ខេត្តសៀមរាបមានកិច្ចប្រជុំយុវជនភូមិភាគបាត់ដំបង ដែលកិច្ចប្រជុំនេះគឺធ្វើឡើងក្...
27/08/2022

ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅព្រះសហគមន៍កាតូលិក ខេត្តសៀមរាបមានកិច្ចប្រជុំយុវជនភូមិភាគបាត់ដំបង ដែលកិច្ចប្រជុំនេះគឺធ្វើឡើងក្នុងគោលបំណងវាយតម្លៃនៃមហាសន្និបាតកន្លងទៅនេះ និងលើកទិសដៅសម្រាប់ពេលខាងមុខ។ ក្នុងកម្មវិធីនេះដែរមានយុវជនមកពីបណ្តាព្រះសហគមន៍នានាក្នុងភូមិភាគបាត់ដំបង និងដោយមានការទទួលខុសត្រូវកម្មវីធីនេះដោយកញ្ញា ម៉ារី ភ័ក្រ្ត។
===============
រូបថតដោយ៖ យៀប អេងវិជ្ជណា
អត្ថបទដោយ៖ ឡី សុភា

 កម្មវិធីអធិដ្ឋាន ទទួលស្វាគមន៍រូបសំណាកព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ៖ថ្ងៃសៅ ទី២០ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ៣៖៣០នាទីល្ងាច==...
19/08/2022


កម្មវិធីអធិដ្ឋាន ទទួលស្វាគមន៍រូបសំណាកព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ៖
ថ្ងៃសៅ ទី២០ ខែសីហា ឆ្នាំ២០២២
វេលាម៉ោង ៣៖៣០នាទីល្ងាច
=====
Prayer ceremony to welcome the statue of the Risen Jesus: Saturday, August 20, 2022 3:30 p.m.

13/08/2022

រីករាយថ្ងៃចុងសប្តាហ៍
#សូមទស្សនាទាំងអស់គ្នា
អរអរសាទរ បុណ្យព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ បាត់ដំបង ( ពេទ្យយាយជី )។💒🇰🇭
Youtube https://youtu.be/Cj6IJWoUK0M

នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ នៅព្រះសហគមន៍កាតូលិកបាត់ដំបងដែលដឹកនាំដោយលោកអភិបាលទេព ច័ន្ទពិសិដ្ឋ រួមដំណើរដោយព្រះតេជគុណព្រ...
10/08/2022

នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២២ នៅព្រះសហគមន៍កាតូលិកបាត់ដំបងដែលដឹកនាំដោយលោកអភិបាលទេព ច័ន្ទពិសិដ្ឋ រួមដំណើរដោយព្រះតេជគុណព្រះនាម ភុំ ឈុនតុលា​ និងសហការី ព្រមទាំងមាននការចូលរួមពីអង្គការ ForumZFD ។
នៅក្នុងកិច្ចប្រជុំនេះដែរមានការជជែកវែកញែកពិភាក្សាជាមួយគ្នាអំពីការរៀបចំនូវកម្មវីធីសន្តិភាពពិភពលោកដែលគ្រោងនឹងប្រព្រឹត្តទៅនៅពេលខាងមុខ។

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២ ក្នុងបរិវេណព្រះសហគមន៍កាតូលិកបាត់ដំបង មានកម្មវីធីបោះជំរុំរបស់សិស្សានុសិស្ស កូនក្មេងក្នុងភូមិ ...
08/08/2022

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២ ក្នុងបរិវេណព្រះសហគមន៍កាតូលិកបាត់ដំបង
មានកម្មវីធីបោះជំរុំរបស់សិស្សានុសិស្ស កូនក្មេងក្នុងភូមិ
ជាមួយក្រុមយុវជនស្ម័គ្រចិត្តមកពីប្រទេសអេស៉្បាញ ដែលកម្មវិធីធ្វើឡើងរយៈពេលបីថ្ងៃ។
គូសបញ្ជាក់ផងដែរថាក្មេងៗដែលមកចូលរួមនេះគឺមកពីភូមិអូរស្រឡៅ និងស្រុកឯកភ្នំ នេះបើតាមពាក្យរបស់បុគ្គលិករបស់គម្រោងជនពិការ។

អបអរខួបតែងតាំងជាអភិបាល២២ឆ្នាំ និងបូជាចារ្យ៣០ឆ្នាំ របស់លោកឳពុកទេព ច័ន្ទពិសិដ្ឋ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរលោកអភិបាល អ...
05/07/2022

អបអរខួបតែងតាំងជាអភិបាល២២ឆ្នាំ និងបូជាចារ្យ៣០ឆ្នាំ របស់លោកឳពុកទេព ច័ន្ទពិសិដ្ឋ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរលោកអភិបាល អោយមានសុខភាពល្អ កម្លាំងកាយចិត្តមាំមួន សូមព្រះជាម្ចាស់ប្រទានពរដល់លោកអភិបាលប្រកបដោយសេចក្តីសុខសាន្ត ដើម្បីបន្តបេសសកម្មក្នុងព្រះសហគមន៍នៅប្រទេសកម្ពុជា ជាពិសេសព្រះសគមន៍កាតូលិកភូមិភាគបាត់ដំបងអោយមានភាពរីកចម្រើន និងពោរពេញដោយអំណរសប្បាយ សេចក្តីស្រឡាញ់ផង។ អាម៉ែន។

អបអរសាទរ ខួបតែងតាំងជាលោកអភិបាល ទេព ច័ន្ទពិសិដ្ឋ គម្រប់ ២២ឆ្នាំ និងលោកបូជាចារ្យ ទម្លាប់ សុផល គម្រប់ ២៧ឆ្នាំ។
04/07/2022

អបអរសាទរ ខួបតែងតាំងជាលោកអភិបាល ទេព ច័ន្ទពិសិដ្ឋ គម្រប់ ២២ឆ្នាំ និងលោកបូជាចារ្យ ទម្លាប់ សុផល គម្រប់ ២៧ឆ្នាំ។

06/06/2022

​ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ព្រះសហគមន៍កាតូលិកបាត់ដំង...

 នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ព្រះសហគមន៍កាតូលិកបាត់ដំង បាន ប្រារព្ធពិធីឱឡារិកបុណ្យព្រះនាងម៉ារីជាមាតានៃព្រះសហគមន៍។ ក្នុង...
06/06/2022



នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ព្រះសហគមន៍កាតូលិកបាត់ដំង បាន ប្រារព្ធពិធីឱឡារិកបុណ្យព្រះនាងម៉ារីជាមាតានៃព្រះសហគមន៍។ ក្នុងអភិបូជានេះមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ និងគ្រីស្តបរិស័ទយ៉ាងច្រើកុះករ។
ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលបានធ្វើធម្មទេសនា និងសំណេះសំណាលណែនាំឱ្យគ្រីស្តបរិស័ទខិតខំអធិដ្ឋានជានិច្ច ក៏ដូចជាលើកទឹកចិត្តដល់គ្រីស្តបរិស័ទ ដើម្បីឱ្យព្រះសហគមន៍មានដំណើរការទៅខាងមុខតាមមាគ៌ារបស់ព្រះជាម្ចាស់។




On June 6, 2022, the parish of Battambang celebrated the Memorial of the Blessed Virgin Mary, Mother of the Church. This Mass was attended by Bishop Tep Chan Piseth (K**E), priests and Christians.
On that occasion, the Biahop K**e preached and talked to the Christians to pray hard as well as encourage Christians to move the community forward in the way of God.

Apostolic Prefecture of Battambang ( PET YIEY CHEE )
20/05/2022

Apostolic Prefecture of Battambang ( PET YIEY CHEE )

  នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មណ្ឌលស្វាគមន៍និសិ្សតលោកអភិបាល ប៉ូល ទេព អ៉ីមសុត្ថា បានរៀបចំកម្មវិធីមនុស្សធម៌រួមគ្នាដើម...
19/05/2022


នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មណ្ឌលស្វាគមន៍និសិ្សតលោកអភិបាល ប៉ូល ទេព អ៉ីមសុត្ថា បានរៀបចំកម្មវិធីមនុស្សធម៌រួមគ្នាដើម្បីបង្កើតក្តីស្រលាញ់ចំពោះបងប្អូនជនក្រីក្រ និងអ្នកត្រូវការជំនួយ។ កម្មវិធីនេះធ្វើឡើងនៅក្នុងទីលានចាក់សម្រាមក្នុងស្រុកឯកភ្នំ និងក្រោយបរិវេណស្ថានីយ៍រថភ្លើងក្រុងបាត់ដំបង។ អំណោយទាំងនេះត្រូវបានចែកជូនដល់កុមារា កុមារី ចាស់ជរា ដែលមានដូចជា ប៊ិច សៀវភៅ សម្លៀកបំពាក់ និងអាហារផ្សេងៗផងដែរ៕
On the morning of May 19, 2022, the Student Welcome Center, Msgr. Paul Tep Im Sotha, organized a joint humanitarian program to create love for the poor and needy. This program takes place in the landfill in Ek Phnom district and behind the Battambang city railway station. These gifts were distributed to boys and girls, the elderly, including pens, books, clothes and other foods.

កាលវិភាគប្រកួតបាត់ទាត់ សប្តាហ៍ទី១អបអរសាទរ ខួបតែតាំងលោកអភិបាល ទេព ច័ន្ទពិសិដ្ឋ ជាអភិបាលប្រចាំព្រះសហគមន៍កាតូលិកភូមិភាគបាត់...
11/05/2022

កាលវិភាគប្រកួតបាត់ទាត់ សប្តាហ៍ទី១
អបអរសាទរ ខួបតែតាំងលោកអភិបាល ទេព ច័ន្ទពិសិដ្ឋ ជាអភិបាលប្រចាំព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង។
💞🙏🙏💒⛪

09/05/2022

ផ្សាយផ្ទាល់ ការចាប់ពូលក្រុមបាល់ទាត់
ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២
វេលាម៉ោង ២៖០០នាទីរសៀល នៃពានរង្វាន់របស់លោកអភិបាល ទេព ច័ន្ទពិសិដ្ឋ ក្នុងឱកាសគម្រប់ខួប ២២ឆ្នាំ ការតែងតាំងជាអភិបាលប្រចាំភូមិភាគបាត់ដំបង។

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ព្រះសហគមន៍កាតូលិកប៉ៃលិន ដែលស្ថិតក្នុងភូមិភាគបាត់ដំបង បានប្រារព្ធពិធីថ្វាយអភិបូជាយ៉ាងឱឡា...
24/04/2022

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ព្រះសហគមន៍កាតូលិកប៉ៃលិន ដែលស្ថិតក្នុងភូមិភាគបាត់ដំបង បានប្រារព្ធពិធីថ្វាយអភិបូជាយ៉ាងឱឡារិក អបអរសាទរបេក្ខជនចំនួន ២រូប ដែលព្រះជាម្ចាស់ត្រាស់ហៅអោយទទួលពិធីជ្រមុជទឹកក្នុងឱកាសបុណ្យចម្លង។ ដែលកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដោយលោកអភិបាល ទេព ច័ន្ទពិសិដ្ឋ (គីគេ ហ្វីការេដូ) ជាអភិបាលប្រចាំភូមិភាគបាត់ដំបង បងប្រុសបងស្រី យុវជន និងបងប្អូនគ្រីស្តបរិស័ទ៕

សូមគោរពជូនពរដល់លោកឪពុក ម៉ានុច សម្រាប់វិស្សមកាលនៅស្រុកកំណើត សូមប្រកបដោយជោគជ័យ សុខសប្បាយ និងមានអំំណរសប្បាយជាមួយក្រុមគ្រួសា...
21/04/2022

សូមគោរពជូនពរដល់លោកឪពុក ម៉ានុច សម្រាប់វិស្សមកាលនៅស្រុកកំណើត សូមប្រកបដោយជោគជ័យ សុខសប្បាយ និងមានអំំណរសប្បាយជាមួយក្រុមគ្រួសារនៅឯស្រុកកំណើត (ប្រទេសឥណ្ឌា)៕

អភិបូជា អបអរសាទរព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងព្រះសហគមន៍កាតូលិកបាត់ដំបង=========================នៅព្...
14/04/2022

អភិបូជា អបអរសាទរព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងព្រះសហគមន៍កាតូលិកបាត់ដំបង
=========================
នៅព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ ព្រះសហគមន៍កាតូលិកបាត់ដំបង បានប្រារព្ធអភិបូជាអបអរសាទរព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រីស្កសករាជ ២០២២ ថ្ងៃទី១៤​ ខែមេសា ឆ្នាំ២០២២។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ បងប្រុស បងស្រី​និងគ្រីស្តបរិស័ទជាច្រើន។
ក្រោយអភិបូជា មានការប្រោសទឹកព្រះពរដល់គ្រីស្តបរិស័ទ និងជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ៕

 អភិបូជា ពិធីជប់លៀងចុងក្រោយរបស់ព្រះយេស៊ូ (លាងជើង)ថ្ងៃទី១៤ មេសា ២០២២វេលាម៉ោង ៤៖៣០នាទីល្ងាចនៅក្នុងបរិវេណព្រះសហគមន៍កាតូលិកប...
14/04/2022


អភិបូជា ពិធីជប់លៀងចុងក្រោយរបស់ព្រះយេស៊ូ (លាងជើង)
ថ្ងៃទី១៤ មេសា ២០២២
វេលាម៉ោង ៤៖៣០នាទីល្ងាច
នៅក្នុងបរិវេណព្រះសហគមន៍កាតូលិកបាត់ដំបង (ពេទ្យយាយជី)
Holy Mass
Institution of the Holy Eucharist
Washing of the Feet will take place on April 14, 2022 at 4:30PM
Location: Our Lady of the Assumption Parish ( PET YIEY CHEE)

[English Below]សេចក្តីជូនដំណឹង!អភិបូជា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២វេលាម៉ោង ៨៖៣០នាទីព្...
13/04/2022

[English Below]
សេចក្តីជូនដំណឹង!
អភិបូជា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២
វេលាម៉ោង ៨៖៣០នាទីព្រឹក

Khmer New Year Mass will take place on April 14, 2022 at 8:30AM

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ព្រះសហគមន៍កាតូលិកកម្ពុជា បានធ្វើពិធីថ្វាយអភិបូជាយ៉ាងឱឡារិក នៃពិធីប្រសិទ្ធិពរលើប្រេងគ្រីស្មា ...
06/04/2022

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ព្រះសហគមន៍កាតូលិកកម្ពុជា បានធ្វើពិធីថ្វាយអភិបូជាយ៉ាងឱឡារិក នៃពិធីប្រសិទ្ធិពរលើប្រេងគ្រីស្មា ដោយមានការអញ្ជើញចូលរួមជាអធិបតីនៃលោកអភិបាលភូមិភាគទាំងបីរួមមាន៖ ភូមិភាគភ្នំពេញ ភូមិភាគបាតដំបង និងភូមិភាគកំពង់ចាម ព្រមទាំងលោកបូជាចារ្យ បងប្រុសបងស្រី យុវជន យុវនារី និងគ្រីស្តបរស័ទជាច្រើន។ ក្នុងកម្មវិធីនេះដែរប្រារព្ធធ្វើឡើងនៅព្រះវិហារសន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី៕

06/04/2022

អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អតាមលោកយ៉ូហាន ជំពូក៨​ ខ៣១ ដល់ខ៤២
បកស្រាយដោយលោកបូជាចារ្យ រ៉ាជេត ហាសាពូទី

ប្រតិទិនបុណ្យឱឡារិករបស់ព្រះសហគមន៍កាតូលិក​បាត់ដំបង ឆ្នាំ២០២២ (ឆ្នាំ គ)
04/04/2022

ប្រតិទិនបុណ្យឱឡារិករបស់ព្រះសហគមន៍កាតូលិក​បាត់ដំបង ឆ្នាំ២០២២ (ឆ្នាំ គ)

កម្មវិធីកម្សាន្តក្នុងថ្ងៃវិសមកាល របស់កូនសិស្សនៃសាលាមត្តេយ្យ ព្រះសហគមន៍សន្តអន់ដ្រេ និគម នៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំប...
03/04/2022

កម្មវិធីកម្សាន្តក្នុងថ្ងៃវិសមកាល របស់កូនសិស្សនៃសាលាមត្តេយ្យ ព្រះសហគមន៍សន្តអន់ដ្រេ និគម នៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ដោយកម្មវិធីនេះមានគោលបំណងចង់បណ្តុះបណ្តាលសិស្សតាមរយៈការរៀនសូត្រជុំគ្នាក្រោយពីសិក្សានៅសាលារៀន។ ក្រោយពីការរៀនស្វ័យសិក្សារួចមក មានការលេងល្បែងកំសាន្តផ្សេងៗដោយមានការអញ្ជើញចូលរួមពីកូនសិស្ស លោកគ្រូអ្នកគ្រូ និស្សិតស្ម័គ្រចិត្ត ព្រមលោកបូជាចារ្យ រ៉ាជេត ហាសាពូទី ដែលជាបូជាចារ្យទទួលខុសត្រូវផ្ទាល់។

28/03/2022

[ English Below]
វីដេអូអភិបូជា សច្ចាប្រណិធានលើកដំបូង ចូលក្រុមសហជីវិនព្រះយេស៊ូ (ជេស្វីត) របស់បងប្រុស ហេនរី គី រីគេ នៅព្រះសហគមន៍កាតូលិកសន្តហ្វ្រង់ស័រ សាវីយេ៉ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង។
Video of the First Vows of Brother Ky Rike Henry, n.J.S in St. Francis Xavier Church, Sereisophon, Banteay Meanchey Province, Battambang Diocese.
Watch HD https://youtu.be/TlEI7nD61HE

Address

610
Battambang
02353

Alerts

Be the first to know and let us send you an email when CSCB-Battambang Parish posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CSCB-Battambang Parish:

Videos

Share


Other News & Media Websites in Battambang

Show All