សារព័ត៌មានពលរដ្ឋបាត់ដំបង

សារព័ត៌មានពលរដ្ឋបាត់ដំបង ពត៌មានផ្ដល់ផលប្រយោជន៍ជូនពលរដ្ឋ សំរាប់បងប្អូនដែលមានបំណងទាក់ទងផ្សាយព័ត៌មានសូមទាក់ទងមកកាន់លេខទូរស័ព្ទ
081 687 897 Smart
061 552 677 Cellcard
(1)

30/07/2024

ថ្ងៃដណ្ដើមបានរាជធានីភ្នំពេញ នៃរបបអាវខ្មៅ

សូមអធ្យាស្រ័យនូវការអានភាសាបារាំងមិនច្បាស់🙏🙏

#ខ្មែរ #កម្ពុជា #ប្រវត្តិសាស្ត្រ #អតីតកាល #នយោបាយកម្ពុជា #ព្រះមហាក្សត្រ #រាជវង្ស #ចំណេះដឹងទូទៅ #ស្វែងយល់ #សិក្សា #ជំនាន់ដើម #ជំនាន់ក្រោយ #សង្គម #ភូមិសាស្ត្រ #សង្រ្គាម #ខ្មែរក្រហម #ប្រជាជន #

Shout out to my newest followers! Excited to have you onboard!Seyha Heang, 张志鹏, ផានិត សាវី, គុណ កាត់
29/07/2024

Shout out to my newest followers! Excited to have you onboard!

Seyha Heang, 张志鹏, ផានិត សាវី, គុណ កាត់

19/07/2024

តើដើមកំណើតទឹកដីខ្មែរ កើតមានឡើងដោយរបៀបណា ?

#ខ្មែរ #កម្ពុជា #ប្រវត្តិសាស្ត្រ #អតីតកាល #នយោបាយកម្ពុជា #ព្រះមហាក្សត្រ #រាជវង្ស #ចំណេះដឹងទូទៅ #ស្វែងយល់ #សិក្សា #ជំនាន់ដើម #ជំនាន់ក្រោយ #សង្គម #ភូមិសាស្ត្រ #សង្រ្គាម #កំណើត #ទឹកដីកំណើត #រឿងនិទាន

18/07/2024

តើមុនឈានដល់ជាប្រធានគុកទួលស្លែង ឌុច ជាមនុស្សបែបណា?

មកស្គាល់អំពីអត្តចរឹក និងជីវិតរស់នៅរបស់ឌុច តាមរយះអតីតសិស្ស និងមិត្ដជំនិត មុនរត់ចូលព្រៃនាឆ្នាំ 1973 ទៅកាន់សំបុកលាក់ខ្លួនក្រុមខ្មែរក្រហម។

ខ្លឹមសារអត្ថបទដកស្រង់ពីសៀវភៅ #យល់ដឹងអំពីរបបខ្មែរក្រហម


សូមអធ្យាស្រ័យនូវការអានភាសាបារាំងមិនច្បាស់🙏🙏

#ខ្មែរ #កម្ពុជា #ប្រវត្តិសាស្ត្រ #អតីតកាល #នយោបាយកម្ពុជា #ព្រះមហាក្សត្រ #រាជវង្ស #ចំណេះដឹងទូទៅ #ស្វែងយល់ #សិក្សា #ជំនាន់ដើម #ជំនាន់ក្រោយ #សង្គម #ភូមិសាស្ត្រ #សង្រ្គាម #ខ្មែរក្រហម #ប្រជាជន #

រដ្ឋបាលស្រុកមោងប្ញស្សីប្រកាសជូនដំណឹងអំពីការចុះរុះរើផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ(គ្រឿងស្រវឹង)និងហាមឃាត់ការលក់ដ...
18/07/2024

រដ្ឋបាលស្រុកមោងប្ញស្សីប្រកាសជូនដំណឹងអំពី
ការចុះរុះរើផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ(គ្រឿងស្រវឹង)និងហាមឃាត់ការលក់ដូរស្រាបៀរ(គ្រឿងស្រវឹង)ជូនអនីតិជន(អាយុក្រោម១៨ឆ្នាំ) នៅក្នុងភូមិសាស្ត្រស្រុកមោងឫស្សី។ ខណះតាមបណ្ដាស្រុក នៃខេត្ដបាត់ដំបង ចាប់ផ្ដើមវិធានការនេះជាបន្តបន្ទាប់ផងដែរ។

19/05/2024
https://www.youtube.com/
30/04/2024

https://www.youtube.com/

អធិប្បាយ អត្ថបទដកស្រង់ក្នុងសៀវភៅប្រវត្តិសាស្ត្រ នានា អំពីប្រទេសកម្ពុជា និងបុគ្គលសំខាន់ ដើម្បីផ្ដល់ការយល....

ក្មេងៗ៖ ពួកខ្ញុំរស់នៅតំបន់ជនបទ ត្រូវការជំនួយដើម្បីសិក្សាភាសាបរទេសខេត្តបាត់ដំបង៖ ក្មេងៗរស់នៅតំបន់ជនបទ ក្នុងខេត្ដបាត់ដំបង ...
16/09/2023

ក្មេងៗ៖ ពួកខ្ញុំរស់នៅតំបន់ជនបទ ត្រូវការជំនួយដើម្បីសិក្សាភាសាបរទេស

ខេត្តបាត់ដំបង៖ ក្មេងៗរស់នៅតំបន់ជនបទ ក្នុងខេត្ដបាត់ដំបង មានបញ្ហាខ្វះខាត ត្រូវការជំនួយពីរសប្បុរសធម៌ ដើម្បីបានសិក្សាភាសាបរទេស ខណៈបច្ចុប្បន្នគម្រោង "មូលនិធិសប្បុរស អារហាររូបករណ៍ ដើម្បីអប់រំកុមារជនបទ" សូមអំពាវនាវរកសប្បុរសធម៌ និងដៃគូសហការ ផ្ដល់ជំនួយជាថវិការក្ដី ជាសម្ភារៈសិក្សាក្ដី ដល់កុមារដែលចង់សិក្សាភាសាបរទេស នៅតាមតំបន់ជនបទដែលមិនមានសាលាបើកបង្រៀនភាសា ក៏ដូចជាជួយដល់កុមារដែលគ្រួសារមានបញ្ហាខ្វះខាត ។

នាពេលបច្ចុប្បន្ននេះភាសាបរទេស (ភាសាអង់គ្លេស) ពិតជាមានសារៈសំខាន់ណាស់សំរាប់ការសិក្សាកំរិតខ្ពស់ ឬការទំនាក់ទំនងការងារជាមួយជនបរទេសនានា ។ ហើយសំរាប់ការសិក្សាវិញគឺត្រូវចាប់ផ្តើមពីកំរិតដំបូងក្នុងវ័យកុមារភាព ដែលចំពោះកុមារដែលគ្រួសារមានជីវភាពធូរធារ ឬរស់នៅតំបន់ទីប្រជុំជន គឺទទួលបានការសិក្សាទាំងភាសាជាតិ និងភាសាបរទេសគ្រប់គ្រាន់ ។ ដោយឡែកកុមារៗដែលគ្រួសារមានជីវភាពខ្វះខាត ហើយថែមទាំងរស់នៅតាមតំបន់ជនបទដាច់ស្រយាល កំពុងស្រេកឃ្លានចង់សិក្សាអោយបានពេញលេញ ទាំងភាសាបរទេស ផងនោះគឺពិតជាពិបាកគិតស្រម៉ៃណាស់ ។

ជាក់ស្តែងកុមារដែលរស់នៅតាមតំបន់ជនបទ ក្នុងឃុំភ្នំសំពៅ និងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កំពុងមានបញ្ហាខ្វះខាត ត្រូវការជំនួយដើម្បីបានសិក្សាភាសាបរទេស បានអំពាវនាវដល់អ្នកមានចិត្ដបុណ្យ និងសប្បុរសធម៌ជួយឧបត្ថម្ភតាមដែលអាចធ្វើទៅបាន ។ ដោយយល់ពីការលំបាក ការចង់ចេះចង់រៀនរបស់កុមារៗនៅតាមតំបន់ជនបទ លោកគ្រូ គង់ សុខរឿត និងលោកគ្រូ ព្រហ្ម សានី ជាគ្រូបង្រៀនភាសាអង់គ្លេសក្នុងសាលា អ៊ី អេស អិល (ESL) ដែលទីតាំងស្ថិតនៅភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានចាប់ផ្ដើមគម្រោងមួយដែលមានឈ្មោះថា "មូលនិធិសប្បុរស អារហាររូបករណ៍ ដើម្បីអប់រំកុមារជនបទ" ។

លោកគ្រូ គង់ សុខរឿត បានថ្លែងប្រាប់ថា៖ យើងខ្ញុំបានបង្កើតគម្រោងថ្មីមួយដែលមានឈ្មោះថា "មូលនិធិសប្បុរស អារហាររូបករណ៍ ដើម្បីអប់រំកុមារជនបទ" យើងខ្ញុំមានបំណងចង់បើកកម្មវិធីសិក្សាភាសាអង់គ្លេសក្រៅម៉ោង ឥតគិតថ្លៃ រួមជាមួយសម្ភារសិក្សា ជូនដល់កុមារក្រីក្រមួយចំនួន នៅសាលាតាមតំបន់ជនបទនៃ ឃុំភ្នំសំពៅ និង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកគ្រូបន្ត៖ យើងខ្ញុំ តំណាងឲ្យក្រុមគ្រួសារកុមារក្រីក្រ និង សិស្សានុសិស្សក្រីក្រដែលមានឆន្ទះចង់រៀនភាសាអង់គ្លេសថ្នាក់ក្រៅម៉ោង សូមលំឱនកាយវាចាចិត្តគោរពដល់បងប្អូនសប្បុរស ចិត្ដធម៌ សូមចូលរួមជាមួយយើងខ្ញុំទាំងអស់គ្នា ក្នុងដែនដីតំបន់ភ្នំសំពៅ និង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ហើយយើងខ្ញុំទាំងអស់គ្នាសង្ឃឹមថា នឹងមានសប្បុរសចិត្តធម៌ ជួយផ្ដល់ជាជំនួយ ឬសហការជាមួយ ក្រុមការងារមនុស្សធម៌នៃគម្រោង "មូលនិធិសប្បុរស អាហាររូបករណ៍ ដើម្បីអប់រំកុមារជនបទ" នេះផងចុះ ។

លោកគ្រូបន្ថែមថា៖ ដោយសារមានសំណូមពរជាច្រើនពីសំណាក់ក្រុមគ្រួសារកុមារក្រីក្រ ដែលបាន និងកំពុងខ្វះខាតថវិការ ពុំមានថវិកាគ្រប់គ្រាន់ក្នុងការបញ្ជូនកូនរបស់ពួកគាត់ ឱ្យទៅរៀនភាសាអង់គ្លេសថ្នាក់ក្រៅម៉ោងបាន ហើយកន្លងមកពួកគាត់បានដឹងថា ធ្លាប់មានសាលា អ៊ី អេស អ៊ិល (ESL) បានបើកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃឈ្នូល សម្រាប់គ្រួសារក្រីក្រជាច្រើននាក់កន្លងមក ។ ដោយមើលឃើញការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ យើងខ្ញុំបានសំរេចចិត្ត បង្កើតគម្រោងនេះឡើងវិញដើម្បី ប្រមូលកុមារគ្រួសារក្រីក្រទាំងនោះ មកចូលរៀនថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង របស់យើងខ្ញុំឡើងវិញ។

លោកគ្រូបានថ្លែងបន្តថា៖ ដោយសារសាលារៀនយើងខ្ញុំដែលបាន និងកំពុងបង្រៀនថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង ក្នុងភូមិកំប៉ូវ ឃុំភ្នំសំពៅ និង ភូមិបឹងក្រសា ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ យើងខ្ញុំកំពុងតែជួបបញ្ហា ហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការប្រចាំខែសម្រាប់គម្រោង "មូលនិធិសប្បុរស អាហាររូបករណ៍ ដើម្បីអប់រំកុមារជនបទ" ។ ក្នុងន័យសកម្មភាពមនុស្សធម៍មួយនេះ យើងខ្ញុំមានកត្តិយសស្នើសុំ ធ្វើការអំពាវនាវ ស្វែងរកដៃគូ និង គ្រប់សប្បុរសជនទាំងអស់ ដែលមានបំណង និងឆន្ទៈ ចង់ចូលរួម សហការសកម្មភាពមនុស្សធម៌ការងារសង្គមតាមរយៈ " មូលនិធិសប្បុរស អាហាររូបករណ៍ ដើម្បីអប់រំកុមារជនបទ " ។ ដើម្បីជួយទ្រទ្រង់ការសិក្សា និងបន្ដសកម្មភាពគម្រោងមួយនេះ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ និងជីវិតរស់នៅរបស់ប្រជាជននៅតាមជនបទ និងការអភិរក្សការងារល្អ និងតាមរយៈការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់បុគ្គលម្នាក់ៗ សង្គមអន្តរឯករាជ្យ និង សន្ដិភាព។

សេចក្ដីលំអិតអំពីគម្រោងមានដូចតទៅ៖
១. ឈ្មោះគំរោង៖ គម្រោងនេះមានឈ្មោះថា “ មូលនិធិសប្បុរស អាហាររូបករណ៍ ដើម្បីអប់រំកុមារជនបទ “ គម្រោងនេះធ្វើឡើងក្នុងគោលបំណងជួយដល់ក្រុមគ្រួសារកុមារក្រីក្ររស់នៅតំបន់ជនបទ និងភាគច្រើន ឪពុកម្តាយកុមារទាំងនោះ បានចេញទៅរកការងារជាចំណាកស្រុក នៅតាមតំបន់ឆ្ងាយ និងជាពិសេសគឺទៅរកការងារធ្វើនៅប្រទេសថៃ - ដើម្បីផ្តល់ឱកាសដល់កុមារទាំងនោះ បាន ចូលរៀនភាសាអង់គ្លេស និងមានសម្ភារសិក្សាផ្សេងៗទៀត ដូចកុមារដ៏ទៃទៀត ដែលអាចជាផែនទីវិស័យមួយសំរាប់ជាស្ពានដល់កុមារទាំងនោះ ដែលមានឆន្ទះ ចង់រៀនសូត្រ ដើម្បីជាទុនទុកទៅអនាគត របស់ពួកគេ ។

២. ទីតាំងទី១៖ គម្រោងគំរោងនេះនឹងប្រតិបត្តិការណ៍ដំណាក់កាលទី១ ដែលមានទីតាំង បណ្ដោះអាសន្នស្ថិតនៅ នៅក្នុង ភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ គម្រោងរបស់យើងនេះ នឹងស្នើសុំសហកាណ៍ជាដៃគួ ជាមួយសាលាបឋមសិក្សាបឹងក្រសាស សម្រាប់រៀបចំបន្ទប់ថ្នាក់សិក្សាក្រៅម៉ោង និងដៃគូពាក់ព័ន្ធផេ្សងៗ ទៀត ។

៣. ប្រវត្តិគម្រោង៖ “ មូលនិធិសប្បុរស អាហាររូបករណ៍ ដើម្បីអប់រំកុមារជនបទ “ គម្រោងនេះ ជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌ មេត្តាធម៌ ស្ម័គ្រចិត្តជួយទ្រទ្រង់ គាំទ្រឧបត្ថម្ភដល់ការសិក្សា ភាសាអង់គ្លេស និងសម្ភារៈសិក្សា ជូនចំពោះកុមារក្រីក្រដែលពុំមានលទ្ធភាពគ្រប់គាន់ បង់ផ្លៃសេវាកម្មសិក្សាអប់រំក្រៅប្រព័ន្ធ ផ្នែកភាសាអង់គ្លេសបាន (ថ្នាក់បង្រៀនក្រៅម៉ោង) ។ គម្រោងនេះមិនរកប្រាក់ចំណេញអព្យាក្រឹត មិនប្រកាន់ពូជសាសន៍ , ប្រកាន់និន្នាការនយោបាយឡើយ និងធ្វើការដើម្បីលើកកម្ពស់គុណភាពនៃការសិក្សាផ្នែកជំនាញភាសាអង់គ្លេសដល់កុមារក្រីក្រ សិក្សាសាលានៅតាមតំបន់ជនបទ។

៤. គោលបំណង៖
ក. ជួយផ្តល់ឱកាសដល់កុមារក្រីក្រនិងយុវជននៅតាមជនបទ ទទួលបានការសិក្សាភាសាអង់គ្លេស ក្រៅម៉ោង និងសម្ភារៈសិក្សាផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនក្រីក្រ រស់នៅតាមតំបន់ជនបទ។
ខ. ជួយផ្តល់ឱកាសដល់កុមារទាំងនោះ បានចូលរៀនភាសាអង់គ្លេស និងមានវិជ្ជាជីវៈផ្សេងៗទៀត ដូចកុមារដ៏ទៃទៀត ។
គ. ជួយកសាងសមត្ថភាពរបស់ពួកគេ ដើម្បីអោយពួកគេមានវិជ្ជាជីវៈ អាចដោះស្រាយជីវិតផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារ និងអាចជួយខ្លួនឯងដោយផ្អែកលើគំនិតនៃជំហរមួយឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន។

៥. គោលដៅ៖
ក. គម្រោងនេះ ធ្វើឡើងក្នុងគោលដៅ ចង់ជួយដល់ក្រុមគ្រួសារកុមារក្រីក្ររស់នៅតំបន់ជនបទ និងភាគច្រើន ឪពុកម្តាយកុមារទាំងនោះ បានចេញទៅរកការងារជាចំណាកស្រុក នៅតាមតំបន់ឆ្ងាយ និងជាពិសេសគឺទៅរកការងារធ្វើនៅប្រទេសថៃ ជាដើម ។
ខ. ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ និងជីវិតរស់នៅរបស់ប្រជាជននៅតាមតំបន់ជនបទ និងការអភិរក្សការងារល្អ និងលើកកម្ពស់កម្រិតជីវភាពរស់នៅប្រកបដោយនិរន្តរភាព។
គ. ទប់ស្កាតការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងនៅតាមសហគមន៍ និងជួយជម្រុញលើកទឹកចិត្តរបស់ពួកគេ អោយត្រឡប់មកចូលសិក្សាវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ អប់រំក្រៅប្រព័ន្ធ ។

៦. បេសកកម្មគម្រោង៖ បេសកកម្មគម្រោងនេះ ធ្វើឡើងដើម្បីស្វែងរកពិភពនៃក្តីសង្ឃឹម មេត្តាធម៌ ករុណាធម៌ សប្បរុសធម៌ និងយុត្តិធម៌សង្គម ជូនដល់កុមារគ្រួសារក្រីក្រ និងយុវជនទាំងអស់នោះ អោយមានឱកាស បាន ចូលរៀនភាសាអង់គ្លេស និងមានវិជ្ជាជីវៈផ្សេងៗទៀត ដូចកុមារដ៏ទៃទៀត ។

៧. ចក្ខុវិស័យ៖
ចក្ខុវិស័យ គម្រោងនេះ ត្រូវបានបានសិក្សាយ៉ាងពេញលេញហើយបានរកឃើញទិសដៅគម្រោងនេះត្រូវបានបង្កើតឡើងដើម្បីជួយកាត់បន្ថយភាពក្រីក្រ អក្ខរកម្មនៃវិជ្ជាជីវៈ គ្មានការងារធ្វើក្នុងសង្គមជាតិ និង ការងារជាចំណាកស្រុក នៅតាមតំបន់ឆ្ងាយ និងជាពិសេសគឺទៅរកការងារធ្វើនៅប្រទេសថៃ ។ គម្រោងនេះធ្វើឡើង ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំ និងជីវិតរស់នៅរបស់ប្រជាជន ប្រកបដោយអភិវឌ្ឍន៍ សង្គមជាតិ និងសេដ្ឋកិច្ចគ្រូសាររបស់ពួកគេនៅក្នុងតំបន់ជនបទ។

៨. ប្រភពថវិការ៖
ប្រភពថវិការគម្រោង“ មូលនិធិសប្បុរស អាហាររូបករណ៍ ដើម្បីអប់រំកុមារជនបទ “ នៅមិនទាន់មានថវិកាសម្រាប់ប្រតិបត្តិការគម្រោងនៅឡើយទេ។

៩. សកម្មភាពគម្រោង៖
គម្រោងនេះ នឹងត្រូវបានអនុវត្តន៍សកម្មភាពការងារសិក្សាអប់រំ ដោយបើកបង្រៀនថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង ចំនួនពីរថ្នាក់ នៅទីតាំងសាលាបឋមសិក្សាបឹងក្រសាល។ ម៉ោងសិក្សាថ្នាក់ក្រៅម៉ោង សម្រាប់កុមារ 5:00 – 6:00 ល្ងាច
ថ្នាក់ក្រៅម៉ោង សម្រាប់មនុស្សធំ 5:00-6:00 ល្ងាច ។

ដូចនេះយើងខ្ញុំ សូមគោរពអំពាវនាវដល់ បងប្អូនសប្បុរសចិត្ដធម៌ ចូលរួមជួយឧបត្ថម្ភតាមសម្ថភាព ទឹកចិត្តជួយដល់សិស្សានុសិស្ស កុមារតូចៗដែលកំពុងស្រេកឃ្លានចង់រៀនសូត្រឲ្យបានគ្រប់គ្រាន់ផង ។ ទំនាក់ទំនងផ្ដល់ជំនួយតាមរយៈលេខទូរស័ព្ទលោកគ្រូ គង់ សុខរឿត 077 339 166 / 097 227 22 33 ឬអាចឆាតចូលផេកយើងខ្ញុំផ្ទាល់។ សូមអគុណ៕

#សប្បុរសធម៌ #ខ្វះខាត #សិក្សាដោយឥតគិតថ្លៃ

22/03/2023

សាលារៀនតំបន់ជើងភ្នំ ក្នុងស្រុករុក្ខគីរី ពុំមានបន្ទប់ទឹកអនាម័យ ផ្លូវចូលសាលាបាក់ដីក្លាយជាជង្ហុក បន្ទប់បង្រៀនធ្លុះធ្លាយ ខ្វះសម្ភារៈតុបតែងក្នុងបន្ទប់រៀន ប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងគ្រូបង្រៀនពិបាកគ្រប់គ្រង ជាដើម ខណៈសិស្សដែលខ្វះខាតកាលពីកន្លងទៅ បានប្រែរូបសម្រស់ស្រស់ស្អាតសមរម្យ និងមានសម្ភារៈសិក្សាគ្រប់គ្រាន់ បន្ទាប់ពីទទួលបានការឧបត្ថម្ភពីរបណ្ដាសប្បុរសជន មានចិត្តធម៌ សិស្សទាំងអស់បានសន្យាខិតខំរៀនសូត្រមិនឲ្យម្ចាស់ជំនួយខកបំណងឡើយ។

ទស្សនាវីដេអូ រូបភាព និងការអធិប្បាយរបស់អ្នកគ្រូដែលបង្រៀនផ្ទាល់ក្នុងសាលាសហគមន៍អូរច្រកថ្លាង ដែលស្ថិតនៅតំបន់ជើងភ្នំ ក្នុងភូមិរូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។

Telegram: https://t.me/ShowBAP1001

25/02/2023

កុមាររៀននៅតំបន់ជើងភ្នំ ស្រុករុក្ខគីរី ខេត្តបាត់ដំបង មានបញ្ហាខ្វះខាត សម្លៀកបំពាក់ និងសម្ភារៈសិក្សា

សូមទស្សនាវីដេអូ ពណ៌នាសង្ខេប របស់អ្នកគ្រូ បង្រៀនក្នុងសាលា និងវីដេអូសកម្មភាពសប្បុរសធម៌ ចុះចែកអំណោយដល់កុមារ នៅក្រោម🙏👇

Telegram៖ https://t.me/ShowBAP1001

22/02/2023

កុមារតូចៗរៀនសាលាជើងភ្នំ ក្នុងស្រុករុក្ខគីរី មានការខ្វះខាត ទទួលបានអំណោយពីក្រុមហ៊ុន វេទមន្ដកំពូលសម្រស់ (M.G.T.B)

បាត់ដំបង៖ កុមារតូចៗ ប្រមាណ ៥០នាក់កំពុងជួបបញ្ហាខ្វះខាតសម្លៀកបំពាក់ និងសម្ភារៈសិក្សា ខណៈសាលាក៏កំពុងខ្វះខាត អគារសិក្សាដែលធ្វើអំពីឈើ និងស័ង្កសី បែកបាក់ធ្លុះធ្លាយ គ្មានបន្ទប់ទឹកអនាម័យ ខ្វះផ្លូវចូលសាលា និងខ្វះសម្ភារៈផ្សេងៗ ។

ក្រោយទទួលដំណឹងពីបញ្ហាខ្វះខាត របស់ក្មេងតូចៗ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន វេទមន្តកំពូលសម្រស់ (M.G.T.B ) ដែលតែងតែមានទឹកចិត្ដសប្បុរសធម៌ ក្រោមការដឹកនាំរបស់ ឯកឧត្តម ថុល ភារៈ អគ្គនាយកក្រុមហ៊ុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន វេទមន្តកំពូលសម្រស់ (M.G.T.B) បានចុះចែកអំណោយដល់កុមារ ៥០នាក់ ដែលមានបញ្ហាជីវភាពខ្វះខាតនូវ សម្លៀកបំពាក់ និងសម្ភារៈសិក្សា ក្នុងនោះអំណោយចែកជូនមានដូចជា៖ សម្លៀកបំពាក់ ម្នាក់១ឈុត កាបូប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ និងក្ដារខៀនធំ១ សំរាប់គ្រូបង្រៀន ។

ឯកឧត្តម ថុល ភារៈ បានថ្លែងថា " នឹងបន្តជួយដល់ការខ្វះខាតរបស់សាលារៀន និងកុមារតូចៗជាទំពាំងស្នងឬស្សី កំពុងជួបកង្វះខាត ជាបន្តបន្ទាប់ ទោះជាតិច ឬច្រើនតាមសម្ថភាពជួយទៅបាន ដើម្បីផ្ដល់កំលាំងចិត្តដល់កុមាររៀនសូត្រ និងជួយដល់សាលារៀនដែលជាទីកន្លែងផ្ដល់ចំណេះវិជ្ជាដ៏សែនសំខាន់បំផុត "។

ឯកឧត្តម បានឆ្លើយតប យល់ព្រមផ្ដល់ជំនួយថវិកាសំរាប់ចាក់ដីក្នុងទីសាលាបឋមសិក្សារូង ក្រោយលោក អោម សុធី នាយកសាលា បានធ្វើការស្នើរសុំ ដោយសារទីធ្លាសាលារងផលប៉ះពាល់ទឹកលិចជាប្រចាំនៅពេលមានភ្លៀងធ្លាក់។

ឯកឧត្ដម ប្រាប់លោកនាយក ឲ្យសិក្សាអំពីបញ្ហាខ្វះថវិកាចាក់ដីក្នុងទីធ្លាសាលានេះ ត្រូវចំណាយថវិកាអស់ចំនួនប៉ុន្មាន ដើម្បីឲ្យក្រុមហ៊ុន វេទមន្តកំពូលសម្រស់(M.G.T.B) ឧបត្ថម្ភថវិកាមកត្រូវចំនួន។

ឯកឧត្តម ថុល ភារៈ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនបានផ្ដាំផ្ញើរទៅកាន់កុមារ ដែលទទួលបានអំណោយ "ត្រូវខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីធ្វើជាទំពាំងស្នងឬស្សីដ៏ល្អ និងក្លាយជាបង្គោលសំរាប់អភិវឌ្ឍន៍ ប្រទេសជាតិនាថ្ងៃខាងមុខ" ។

គួបញ្ជាក់ថា៖ សាលារៀនរបស់កុមារជួបបញ្ហាខ្វះខាតនេះ មានឈ្មោះ សាលារៀនសហគមន៍ អូរច្រកថ្លាង ស្ថិតក្នុងភូមិរូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង មានចំនួន ៤បន្ទប់ក្នុងនោះ ២បន្ទប់រងការធ្លុះធ្លាយបាក់បែកខ្លាំង សិស្សកំពុងសិក្សាបច្ចុប្បន្នចំនួន ៥៣នាក់ ទីធ្លាបរិវេណ អគារសាលាគឺសាងសង់នៅជើងភ្នំមានដើមឈើព័ទ្ធជុំវិញ៕

#ចូលរួមទស្សនាវីដេអូសកម្មភាព របស់ឯកឧត្ដម ថុល ភារះ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន វេទមន្ដកំពូលសម្រស់ (M.G.T.B) ចែកអំណោយដល់កុមារតូចៗ ។ មានវីដេអូក្រោយរបស់គ្រូៗ ពណ៌នាពីផលលំបាក និងកង្វះខាតសាលា និងកុមារៗ

#វេទមន្ដកំពូលសម្រស់MGTB

Address

ភូមិតាតុ១ ឃុំមោង​ ស្រុកមោងឬស្សី ខេត្ដបាត់ដំបង
Battambang
មិនមាន

Alerts

Be the first to know and let us send you an email when សារព័ត៌មានពលរដ្ឋបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សារព័ត៌មានពលរដ្ឋបាត់ដំបង:

Videos

Share