Thavirak Motivation

Thavirak Motivation Hi Dear My Name Thavirak Pich My Page Sharing about Vlog Video Fun Place around The World Bring Joy

ទេសភាព​រាជធានី​ភ្នំពេញ​
11/08/2023

ទេសភាព​រាជធានី​ភ្នំពេញ​

សូម​ស្វាគមន៍​ដែល​មក​កាន់​ឆាណែលយេីង​ខ្ញុំ​ ។ Welcome to Thavirak Personal Vlog Channel.Thank for like and Subscribe my channel

https://youtu.be/Eeiuo4T0Zjk
09/08/2023

https://youtu.be/Eeiuo4T0Zjk

សូម​ស្វាគមន៍​ដែល​មក​កាន់​ឆាណែលយេីង​ខ្ញុំ​ ។ Welcome to Thavirak Personal Vlog Channel.Thank for like and Subscribe my channel

07/08/2023

ទស្សនា​ពិភព​ត្រី​ក្នុង​បាត​សមុទ្រ​ មាន​គ្រប់​ប្រភេទ

 #មនុស្សប្រុសវ័យជិត30ឆ្នាំត្រូវធ្វេីឱ្យបានរឿងទាំង8ចំនុចនេះដេីម្បីសេចក្ដីសុខក្នុងគ្រួសារ1- មានប្រភពចំនូលមួយជាក់លាក់៖ មិនម...
24/09/2022

#មនុស្សប្រុសវ័យជិត30ឆ្នាំត្រូវធ្វេីឱ្យបានរឿងទាំង8ចំនុចនេះដេីម្បីសេចក្ដីសុខក្នុងគ្រួសារ

1- មានប្រភពចំនូលមួយជាក់លាក់៖ មិនមែនដើម្បីហុឺហារនោះទេ តែដើម្បីហូបចុកគ្រប់គ្រាន់និងផ្តល់ភាពកក់ក្តៅអោយមនុស្សដែលខ្លួនស្រលាញ់
2- មានចំនេះវិជ្ជា៖ មិនចាំបាច់ជាបណ្ឌិតក៏បាន តែសុំត្រឹមតែអាននិង ដឹងរឿងអោយបានច្រើនពីសង្គមមួយនេះ
3-មានគោលដៅ៖ បើគ្មានគោលដៅជីវិតទេ រស់ថ្ងៃនេះដូចម្សិលមិញ ជីវិតគ្មានន័យទេ
4- ចេះបដិសេធ៖ មិនមែនរឿងរ៉ាងទាំងអស់សុទ្ធតែមានការចូលរួមពីយើងទេ មិត្តមិនចាំបាច់ច្រើនទេ មនុស្សស្មោះពីរបីនាក់គ្រប់គ្រាន់ហើយ
5- សងគុណ៖ ពុំចាំបាច់គិតថាទាល់តែខ្លួនមានបានហើយចាំសងគុណ ពេលខ្លះអ្វីគ្រប់យ៉ាងអាចនឹងហួសពេល
6- មានស្នេហា៖ ពុំចាំចាប់រកអ្នកល្អឥតខ្ចោះទេ ហើយក៏ពុំចាំបាច់មានបានខ្លាំងនោះដែរ ដៃគូល្អអាចធ្វើអោយយើងសម្រេចគោលដៅលឿន
7- ចេះទំនាក់ទំនង៖ ទោះបីជាមិនចូលចិត្តក៏ដោយ សង្គមនេះយើងមិនអាចរស់តែឯងនោះទេ ព្យាយាមសាងញាតិអោយបានច្រើន
8- ចេះធ្វើម្ហូប៖ ដើម្បីសុខភាព សន្សំសំចៃ និងសុភមង្គល ពេលខ្លះវាក៏ជាក្តីសុខមួយដែរ

បើ​មនុស្ស​យើង​មាន​អាយុ​ខ្ទង់ ៧០ឆ្នាំ យើង​ក៏​មាន​ ១០​ឆ្នាំ​​តែ ៧ដង​ប៉ុណ្ណោះ១. ១០ឆ្នាំ​ដំបូង ចាយ​អស់​ជាមួយ​ភាព​មិន​ដឹង​ខ្យ...
24/05/2022

បើ​មនុស្ស​យើង​មាន​អាយុ​ខ្ទង់ ៧០ឆ្នាំ យើង​ក៏​មាន​ ១០​ឆ្នាំ​​តែ ៧ដង​ប៉ុណ្ណោះ

១. ១០ឆ្នាំ​ដំបូង ចាយ​អស់​ជាមួយ​ភាព​មិន​ដឹង​ខ្យល់

២. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​សិក្សា​រៀន​សូត្រ

៣. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​ធ្វើ​ការ និង​ការ​ប្រើ​ជីវិត

៤. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​កសាង​ឋានៈ និង​គ្រួសារ

៥. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ថែ​រក្សា​អ្វី​ដែល​រក​បាន​មក

៦. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​មើល​ថែ​សុខភាព​​កាយ និង​ចិត្ត​ឲ្យ​នៅ​រឹង​ប៉ឹង

៧. ១០​ឆ្នាំ​បន្ទាប់ ចាយ​អស់​ជាមួយ​ការ​ដាក់​ចុះ​គ្រប់​យ៉ាង និង​រង់​ចាំ​​​ថ្ងៃ​ចុង​ក្រោយ។

កាត់​ពី​ទំនួល​ខុស​ត្រូវ​ផ្សេង​ៗ អ្នក​មាន​ពេល​វេលា​មិន​ដល់ ៣០%​ទេ​ជា​របស់​ខ្លួន​ឯង ដូច្នេះ​សូម​ប្រើ​វា​ឲ្យ​បាន​សប្បាយ។ អាន​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​ឲ្យ​ចប់ អ្នក​នឹង​អាច​ងាក​មក​ស្រលាញ់​ខ្លួន​​ឯង៖

១. មិន​​ឈឺ​ ប៉ុន្តែ​ក៏​ត្រូវ​​មើល​ថែ

២. មិន​ស្រេក ប៉ុន្តែ​ក៏​ត្រូវ​ផឹក​ទឹក

៣. មាន​ហេតុ​មាន​ផល ក៏​ត្រូវ​ចេះ​ធ្វើ​ចាញ់

៤. មាន​អំណាច ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ដាក់​ខ្លួន

៥. មិន​ហត់​នឿយ ប៉ុន្តែ​ក៏​ត្រូវ​សម្រាក

៦. មិន​មានទ្រព្យ​ច្រើន ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ស្កប់​ស្កល់

៧. មាន​ធុរៈ​ច្រើន​យ៉ាង​ណា ក៏​ត្រូវ​ចេះ​ស្គាល់​ពេល​សម្រាក

ដាស់​តឿន​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ថា “ជីវិត​សែន​ខ្លី​ណាស់”

សូម​បំពេញ​តួនាទី​​ជា​ម្ដាយ ឪពុក ប្ដី ប្រពន្ធ បង​ប្អូន និង​មិត្តភ័ក្ដិ​ល្អ​បន្ត​ទៀត។

នៅ​ពេល​នៅ​ជាមួយ​គ្នា​ សូម​កុំ​ឆាប់​ខឹង​គ្នា​ងាយ​ៗ​ពេក។

ជីវិត​មនុស្ស​យើង​​នឹង​មាន ១០ឆ្នាំមិន​ច្រើន​​ដង​ប៉ុន្មាន​ទេ ដូច្នេះ​សូម​ប្រើ ១០​ឆ្នាំ ទាំង ៧​ដង​របស់​យើង​ឲ្យ​មាន​តម្លៃ

ចែករំលែក​ពី​ចំណេះដឹង​ពី​ការ​ញ៉ាំ​ទឹក​ ដេីម្បី​សុខភាព​ល្អ
30/04/2022

ចែករំលែក​ពី​ចំណេះដឹង​ពី​ការ​ញ៉ាំ​ទឹក​ ដេីម្បី​សុខភាព​ល្អ

14/11/2021

ឆាក​ជីវិត​មាន​ន័យ​ ព្រោះ​តែ​ស្រីម្នាក់

ភាពជោគជ័យពិតប្រាកដរបស់មនុស្សប្រុស គឺធ្វើអោយគ្រួសារមានសុភមង្គល។ភាពជោគជ័យពិតប្រាកដរបស់មនុស្សស្រី គឺរកបានបុរសដែលគិតបែបនេះ។
23/08/2021

ភាពជោគជ័យពិតប្រាកដរបស់មនុស្សប្រុស
គឺធ្វើអោយគ្រួសារមានសុភមង្គល។

ភាពជោគជ័យពិតប្រាកដរបស់មនុស្សស្រី
គឺរកបានបុរសដែលគិតបែបនេះ។

នៅក្នុងពិភពលោកយើងនេះ គ្មានបុគ្គលណាម្នាក់បរិសុទ្ធនិងល្អឥតខ្ចោះនោះទេ ប្រសិនអ្នកចង់គេចចេញពីមនុស្សដែលធ្វើអ្វីមួយដោយគ្មានកំហុ...
16/08/2021

នៅក្នុងពិភពលោកយើងនេះ គ្មានបុគ្គលណាម្នាក់បរិសុទ្ធនិងល្អឥតខ្ចោះនោះទេ ប្រសិនអ្នកចង់គេចចេញពីមនុស្សដែលធ្វើអ្វីមួយដោយគ្មានកំហុស អ្នកនឹងនៅឯកោក្នុងពិភពលោកយើងនេះ។ ដូចនេះគួរដកចេញនូវការធ្វើវិនិច្ឆ័យរឿងអវិជ្ជមានអោយនៅតិចបំផុតនិងមានសេចក្តីស្រលាញ់ឱ្យបានច្រើនបំផុត....

ប្រសិនបើអ្នកមានប្រាក់ខែ ២,០០០,០០០៛ ៖• (៣០%) ៦០០,០០០៛ - ទុកសម្រាប់ការចំណាយប្រើប្រាស់ប្រចាំថ្ងៃ។• (២០%) ៤០០,០០០៛ - ទុកសម្រ...
14/08/2021

ប្រសិនបើអ្នកមានប្រាក់ខែ ២,០០០,០០០៛ ៖

• (៣០%) ៦០០,០០០៛ - ទុកសម្រាប់ការចំណាយប្រើប្រាស់ប្រចាំថ្ងៃ។

• (២០%) ៤០០,០០០៛ - ទុកសម្រាប់ពិធីជួបជុំផ្សេងៗ ឬបរិភោគអាហារជាមួយមនុស្សដែលអាចផ្ដល់គុណតម្លៃដល់អ្នក ដើម្បីកសាង និងភ្ជាប់ទំនាក់ទំនងល្អៗឱ្យបានច្រើន។

• (១៥%) ៣០០,០០០៛ - ទុកសម្រាប់ទិញសៀវភៅ ឬឱកាសសិក្សាផ្សេងៗ ជារួមគឺសម្រាប់បង្កើនចំណេះដឹង។

• (១០%) ២០០,០០០៛ - ទុកស្រមាប់ដើរកំសាន្ត យ៉ាងហោចណាស់គួរដើរកំសាន្តឱ្យបាន ១ដងក្នុងមួយឆ្នាំ។

• (២៥%) ៥០០,០០០៛ - ទុកសម្រាប់វិនិយោគអ្វីមួយ ឬចាប់ផ្ដើមបង្កើតអាជីវកម្មតូចៗទៅជាមុនសិន។

---
បញ្ជាក់៖ លោក Li Ka-Shing គឺជាមហាសេដ្ឋីលំដាប់ពិភពលោក និងជាមហាសេដ្ឋីចំណាត់ថ្នាក់លេខ១ នៅទីក្រុងហុងកុង។ សព្វថ្ងៃលោកមានអាយុ ៩៣ឆ្នាំ និងមានទឹកប្រាក់សរុបប្រមាណ ៣៥ពាន់លានដុល្លារ៕

នៅពេលដែលកណ្ដុរនៅក្នុងពាងមួយដែលនៅក្នុងពាងនោះសុតតែអង្ករ វាយល់ថាជិវិតវាពោពេញដោយក្តីសុខ ហើយរស់នៅដោយសប្បាយរីករាយ ។ រហូតដល់ពេល...
12/08/2021

នៅពេលដែលកណ្ដុរនៅក្នុងពាងមួយដែលនៅក្នុងពាងនោះសុតតែអង្ករ វាយល់ថាជិវិតវាពោពេញដោយក្តីសុខ ហើយរស់នៅដោយសប្បាយរីករាយ ។ រហូតដល់ពេលមួយពាងនោះអស់អង្ករ នៅពេលនោះទើបវាដឹងថា ខ្លួនឯងស្ថិតនៅបាតពាង ហើយមិនអាចចេញក្រៅពាងបានទៀតទេ ខណ:ពេលនោះវាសំឡឹងមើលទៅក្រៅយំដោយក្តីសោកសៅ នឹងសោកស្ដាយ។

« បើអ្នកឋិតនៅក្នុងវ័យដែលអាចប្រកួតប្រជែងនឹងបញ្ហាជីវិតបាន កុំជ្រើសរើសភាពងាយស្រួល»

#ក្នុងជីវិតមានអន្ទាក់ម្យ៉ាងអោយឈ្មោះថា«រង្វង់សុខស្រួល

មេជំនួញដ៏ធំម្នាក់ ដែលទើបតែស្លាប់ បានបន្សល់លុយទុកចំនួន ១.៩ពាន់លានដុល្លារ សម្រាប់ប្រពន្ធរបស់គាត់....កន្លងទៅបានមួយរយៈ ប្រពន...
07/08/2021

មេជំនួញដ៏ធំម្នាក់ ដែលទើបតែស្លាប់ បានបន្សល់លុយទុកចំនួន ១.៩ពាន់លានដុល្លារ សម្រាប់ប្រពន្ធរបស់គាត់....កន្លងទៅបានមួយរយៈ ប្រពន្ធរបស់គាត់ក៏រៀបការជាមួយ តៃកុងឡានរបស់គាត់។ តៃកុងឡានគាត់ បាននិយាយថា "ដំបូងឡើយខ្ញុំគិតថាខ្ញុំខំធ្វើការរាល់ថ្ងៃនេះ គឺដើម្បីគាត់តែប៉ុណ្ណោះ"......."ឥឡូវខ្ញុំទើបតែដឹងថា គាត់ខិតខំប្រឹងប្រែងធ្វើការរហូតដល់បាត់បង់ជីវិតគឺ ដើម្បីខ្ញុំ។

ការពិតពីសង្គមដ៏អប្រិយនេះ គឺ រស់នៅមានសុខមាលភាពល្អ វាប្រសើរជាង មានទ្រព្យសម្បត្តិទាំងដែលសុខភាពទ្រុតទ្រោម ស្លាប់ចោលទ្រព្យ។ ដូច្នេះហើយ យើងគួរតែខិតខំប្រឹងប្រែងថែរក្សាសុខភាពអោយបានល្អ "លុយអាចរកបាន ប៉ុន្តែសុខភាពមិនអាចរកបានទេ" វាមិនសំខាន់នោះទេថាតើ អ្នកណា ធ្វើការដើម្បី អ្នកណា។

៧០% នៃកម្មវិធីទូរសព្ទរបស់អ្នក គឺ អត់ប្រយោជន៏
៧០% នៃការចំណាយលុយទិញឡាន ថ្លៃ ប្រេន ឧបករណ៍ផ្សេងៗ គឺ អត់ប្រយោជន៏

ប្រសិនបើអ្នកកាន់កាប់ ផ្ទះវិឡា រឺក៏ ភូមិគ្រិះ ៧០% នៃផ្ទះនោះ ទំនេរ ហើយគ្មានអ្នកប្រើប្រាស់

ចុះចំណែក សំលៀកបំពាក់ សម្ភារៈ ប្រេនៗដែលមានតម្លៃថ្លៃរបស់អ្នកនោះ? ៧០% នៃពពួកសម្ភារៈ ទាំងអស់នោះទុកចោលមិនបានប្រើប្រាស់

៣០% សម្រាប់ជីវិតមួយនេះកើតមកសម្រាប់ខ្លួនឯង.....ស្របពេលដែល ៧០% ទៀតទុកអោយអ្នកដ៏ទៃ

ដូចច្នេះហើយ យើងត្រូវតែប្រើប្រាស់ ៣០% សម្រាប់ជីវិតយើងអោយមានន័យ
👉ទៅពេទ្យពិនិត្យសុខភាព បើទោះបីជាមិនឈឺ
👉ផឹកទឹកអោយច្រើន ទោះបីអត់ស្រេក
👉បំភ្លេច រឿងអាក្រក់ដែលកើតឡើងចំពោះយើងពីមុន
👉ព្យាយាម ជួយអ្នកដ៏ទៃទោះបីជា អ្នកក្រ
👉ធ្វើចរិកអោយ ថ្លៃថ្នូរ ទោះបីជា អ្នកមាន ហើយមានអំណាច
👉ព្យាយាម ធ្វើលំហាត់ប្រាណដើម្បីសុខភាព ទោះបីជាអ្នករវល់យ៉ាងណា

"ជីវិតខ្លីណាស់ រៀនពេញចិត្តនិងអ្វីដែលយើងមាន និងកុំបំផ្លាញក្តីសុខអ្នកដ៏ទៃ ដើម្បីខ្លួនឯង"

🔹រៀនស្រលាញ់ ខ្លួនឯង អ្នកដ៏ទៃ និងគ្រួសារអោយបានច្រើន✔️
🔹ព្យាយាម ធ្វើបុណ្យ គោរពព្រះ អោយបានច្រើន✔️
🔹ផឹកទឹក អោយបានច្រើន✔️
🔺EAT
អាហារពេលព្រឹកដូច ស្តេច
អាហារពេលថ្ងៃដូច ព្រះអង្គម្ចាស់
អាហារពេលល្ងាចដូច អ្នកក្រលំបាក✔️
🔹រស់នៅជាមួយ ក រ ម
កម្លាំង
ភាពរីករាយ
ក្តីមេត្តា✔️
🔹លេង កីឡា ដើម្បីសុខភាព✔️
🔹អានសៀវភៅ អោយបានច្រើន✔️
🔹ធ្វើសម្មាធិ ១០នាទី នៅកន្លែងស្ងាត់ក្នុងមួយថ្ងៃ✔️
🔹គេង យ៉ាងតិច ៧ម៉ោង ក្នុងមួយថ្ងៃ✔️
🔹ដើរ យ៉ាងតិចអោយបាន ១០-២០នាទី ជាមួយស្នាមញញឹម ក្នុងមួយថ្ងៃ✔️
🔹កុំព្យាយាម ធ្វើរឿងដែលយើងមិនពេញចិត្ត និងធ្វើ✔️
🔹កុំព្យាយាម បន្ទោសខ្លួនឯង នៃរឿងដែលកន្លងហួស✔️
🔹កុំចំណាយ ពេលដ៏មានម្លៃរបស់អ្នក ធ្វើរឿងអត់ប្រយោជន៏✔️
🔹សុបិន្ត និង កំណត់ គោលដៅ របស់អ្នក✔️
🔹កុំច្រណែន នូវអ្វីដែលគេមាន ត្រូវប្រឹងប្រែងខ្លួន ឯង✔️
🔺បំភ្លេចរឿង អតីត កាលរបស់ដៃគូរអ្នក កុំរំលឹកអនុស្សាវរី៍ចាស់ៗប្រាប់ គូរស្នេហ៏អ្នក បើមិនអញ្ចឹងទេ អតីតកាលនិង មក បំផ្លាញស្នេហារបស់អ្នក ក្នុងពេលបច្ចុប្បន្ន✔️
🔹ជីវិតខ្លីណាស់ កុំចំណាយពេលស្អប់ អ្នកដ៏ទៃ
🔹ដោះលែង អតីតកាល របស់ខ្លួនឯង កុំ រំលឹក✔️
🔹គ្មាន អ្នកណា ជាអ្នកកាន់ ចង្កូត ក្តីសុខក្រៅពី ខ្លួនឯងទេ✔️
🔹ញញឹម និង សើច អោយបានច្រើន✔️
🔹មិនចាំបាច់ ចង់ឈ្នះគ្រប់រឿងនោះទេ រឿងខ្លះ ចាញ់ជាព្រះ ឈ្នះជាមាល✔️
🔹Call ទៅលេងគ្រួសារ មិត្ត សាច់ញាតិ អោយបានញឹកញាប់✔️
🔹ចូល ធ្វើរឿងល្អសម្រាប់អ្នកដ៏ទៃជារៀងរាល់ ថ្ងៃ✔️
🔹អភ័យទោស ទៅមនុស្សដែលធ្លាប់ធ្វើរឿង មិនល្អមកអ្នក✔️
🔹ចំណាយពេល ជាមួយមនុស្ស អាយុ ៧០ និង ក្រោម ៦ ឆ្នាំ អោយបាច្រើន✔️
🔹ព្យាយាម ធ្វើអោយមនុស្សយ៉ាងតិច ៣នាក់ សើចក្នុងមួយថ្ងៃ✔️
🔹មិនមែនជារឿង គួរអោយខ្វល់ហើយ បារម្ភទេ ចំពោះមនុស្សដែលមើលងាយ យើង ពួកនោះគ្រាន់តែជា សម្រាម✔️
🔹ចូលធ្វើរឿងដែលមានប្រយោជន៏✔️
🔹ព្រះតែងតែ នៅពីក្រោយមនុស្សល្អដូចជាអ្នក✔️
🔹ទោះបីជារឿងអាក្រក់ កំពុងកើតឡើងសម្រាប់អ្នក ក៏ដោយកុំទាន់អស់សង្ឃឹម រឿង ល្អ និងចូលមកឆាប់ៗ✔️
🔹ទោះបីជាអ្នក មានអារម្មណ៏ មួលម៉ៅ ក្តៅក្រហាយយ៉ាងណាក៏ដោយ ក្រោកឡើង ស្លៀកពាក់ខោអាវ មានមនុស្សចាំស្វាគមន៏ អ្នកនៅខាងក្រៅ
🔹ពេលក្រោកពីគេង ត្រូវនិយាយថា ជោគជ័យកំពុងរងចាំខ្ញុំ ✔️
😊មានតែខ្លួន យើងទេ ដែលជាអ្នកសម្រេចចិត្តថានិងទទួលរឿង ល្អៗ ដែលកើតឡើងនៅជុំវិញ ខ្លួនយើង ដែរឺ ក៏អត់? 😊..............
🙏អរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃរបស់អ្នក អានអត្ថបទនេះ ខ្ញុំសង្ឃឹមថា អត្ថបទ នេះនិងជួយជម្រុញ និងកាត់បន្ថយ ភាពតានតឹង និង រឿងអាក្រក់ៗ ដែលកំពុងកើតឡើងចំពោះអ្នក🙏
❤️

នៅ​ពេល​ដែល​អ្នក​ធ្លាក់​ខ្លួន​ដេក​លើ​គ្រែ​ពេទ្យ​អ្នក​ជម្ងឺ​ទេីប​អ្នក​ដឹង​ថា​សុខ​ភាព​អ្នក​មាន​តម្លៃ​ជាង​អ្វី​ ៗ​ទាំងអស់​.....
05/08/2021

នៅ​ពេល​ដែល​អ្នក​ធ្លាក់​ខ្លួន​ដេក​លើ​គ្រែ​ពេទ្យ​អ្នក​ជម្ងឺ​ទេីប​អ្នក​ដឹង​ថា​សុខ​ភាព​អ្នក​មាន​តម្លៃ​ជាង​អ្វី​ ៗ​ទាំងអស់​....

ទម្លាប់របស់សត្វឥន្ទ្រីដែលគួរយកជាគតិអប់រំ៧យ៉ាង១- ឥន្ទ្រីហោះតែម្នាក់ឯងទេនៅលើអាកាស២- ឥន្ទ្រីមើលឆ្ងាយ ហើយពូកែផ្តោត៣- ឥន្ទ្រី...
03/08/2021

ទម្លាប់របស់សត្វឥន្ទ្រីដែលគួរយកជាគតិអប់រំ៧យ៉ាង
១- ឥន្ទ្រីហោះតែម្នាក់ឯងទេនៅលើអាកាស
២- ឥន្ទ្រីមើលឆ្ងាយ ហើយពូកែផ្តោត
៣- ឥន្ទ្រីមិនខ្លាចទេ នៅពេលជួបសត្រូវ
៤- ឥន្ទ្រីចូលចិត្តព្យុះភ្លៀង
៥- ឥន្ទ្រីមិនដែលស៊ីសត្វស្លាប់ស្រាប់ទេ
៦- ឥន្ទ្រីត្រៀមហ្វឹកហាត់ជាប្រចាំ
៧- ឥន្ទ្រីត្រៀមផ្លាស់ប្តូរខ្លួនឯងជានិច្ច។

ការលក់ប្រៀបដូចជាស្នេហា...អ្នកលក់បរាជ័យភាគច្រើនមកពីអ្នកនោះមិនឆ្លាតក្នុងរឿងស្នេហា..😂😂ដំណាក់កាលទី ១ ធ្វើអោយគេឃើញអ្នកដំណាក់ក...
02/08/2021

ការលក់ប្រៀបដូចជាស្នេហា...
អ្នកលក់បរាជ័យភាគច្រើនមកពីអ្នកនោះមិនឆ្លាតក្នុងរឿងស្នេហា..😂😂

ដំណាក់កាលទី ១ ធ្វើអោយគេឃើញអ្នក
ដំណាក់កាលទី ២ ធ្វើអោយគេស្គាល់ច្បាស់
ដំណាក់កាលទី ៣ ហ៊ានអោយគេសាក (សាកយល់ចិត្តគ្នា)
ដំណាក់កាលទី ៤ ធ្វើអោយគេចង់បានអ្នក
ដំណាក់កាលទី ៥ ធ្វើអោយគេសម្រេចចិត្តយកអ្នកខ្វះមិនបាន....
ដំណាក់កាលទី ៦ រួមរស់ជាមួយគ្នាបង្កើតប្រយោជន៍យូរអង្វែង...

Address

Hong Kong
66484

Website

Alerts

Be the first to know and let us send you an email when Thavirak Motivation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thavirak Motivation:

Videos

Share

Category