THA PheakTra

THA PheakTra 💙💙💙

09/09/2023

ក្តាមភ្លា🦀

រៀងវល់តិចហេីយ😂

😀👱🏼‍♀️☘️🏝️🫶🏻✅
31/08/2023

😀👱🏼‍♀️☘️🏝️🫶🏻✅

29/08/2023

កាហ្វេ​ វាលស្រែក្បែរស្ពានអ្នកលឿង​☕🌉

ផឹកកាហ្វេម៉ោងប៉ុន្មានក៏បាន​ ឲ្យតែបានផឹក​១កែវពីរនាក់បង😁ស្អែកចាំចេញវីដេអូនៅហ្នឹង 🥰
28/08/2023

ផឹកកាហ្វេម៉ោងប៉ុន្មានក៏បាន​ ឲ្យតែបានផឹក​១កែវពីរនាក់បង😁
ស្អែកចាំចេញវីដេអូនៅហ្នឹង 🥰

26/08/2023

#ថ្ងៃទី២ ជិះមើលជុំវិញ ភូមិកោះពាមរាំង

24/08/2023

#ទៅលេងកោះ🏝️🌽🥒
(កោះពាមរំង នៅក្នុងខេត្តព្រៃវែង)

វីដេអូថ្ងៃទី១😁
#កំសាន្ដ

10/08/2023

មកមើលទេសភាពលើភ្នំម្តង⛰️🌳☘️

ទេសភាពអ៊េមណាស់ ចង់ប្រាប់ប៉ុណ្ណឹង ស្អែកចាំចេញវីដេអូឲ្យមើលដែរ😁
09/08/2023

ទេសភាពអ៊េមណាស់ ចង់ប្រាប់ប៉ុណ្ណឹង
ស្អែកចាំចេញវីដេអូឲ្យមើលដែរ😁

08/08/2023

ទៅលេងសមុទ្រ ញ៊ាំមឹកអាំង និងស្ទូចត្រី

កុំភ្លេចមើលដល់ចុង Video ផងមានអ្វីដែលប្លែក😁

11/07/2023

ល្វាឯម➡️មេមត់

Video លើកទី១ វែងតិចហើយ😁

ផ្តល់កាដូឱ្យខ្លួនឯងមានចំណេះដឹង រៀនតាមរយៈ KSH App~KHiM SOK HENG Appជាប្រភពនៃដំណោះស្រាយ អាជីវកម្ម គ្រួសារ និងការដឹកនាំជីវិ...
10/07/2023

ផ្តល់កាដូឱ្យខ្លួនឯងមានចំណេះដឹង រៀនតាមរយៈ KSH App
~KHiM SOK HENG App
ជាប្រភពនៃដំណោះស្រាយ អាជីវកម្ម គ្រួសារ និងការដឹកនាំជីវិត

១- អាជីវកម្ម $12/ឆ្នាំ
២- សុភមង្គល $12/ឆ្នាំ
៣- ភាពជាអ្នកដឹកនាំ $12/ឆ្នាំ
៤- វិនិយោគ $12/ឆ្នាំ
៥- បុគ្គលិកឆ្នើម $9/ឆ្នាំ
៦- គន្លឹះជោគជ័យ $9/ឆ្នាំ
៧- ទំពាំងសកល $5/ឆ្នាំ
៨- តម្រង់ទិសសិស្សវិទ្យាល័យ $5/ឆ្នាំ

ទទួលស្គាល់ពីភាពផ្សេងៗគ្នា
06/07/2023

ទទួលស្គាល់ពីភាពផ្សេងៗគ្នា

05/07/2023
🖤
04/07/2023

🖤

 #ដាក់សម្ពាធខ្លួនឯងខ្ញុំចូលចិត្តយករឿងតិចតួចមកដាក់លើខ្លួនឯង ថាជាសម្ពាធ ហើយនៅពេលខ្ញុំស្ពាយសម្ពាធជាប់ខ្លួន មិនថារឿងតូចឬធំទេ...
03/07/2023

#ដាក់សម្ពាធខ្លួនឯង
ខ្ញុំចូលចិត្តយករឿងតិចតួចមកដាក់លើខ្លួនឯង ថាជាសម្ពាធ ហើយនៅពេលខ្ញុំស្ពាយសម្ពាធជាប់ខ្លួន មិនថារឿងតូចឬធំទេ យកមកដាក់ទូលរែក ធ្វើឱ្យខ្លួនឯងធ្ងន់ទៅមុខមិនរួច ថយក្រោយក៏មិនរួច ក្នុងចិត្តមិនដែលគិតរកវិធីណាដើម្បីកុំវាធ្ងន់ពេក ហើយទៅមុខបាន។

ប៉ុន្តែក្រោយមកខ្ញុំទទួលបានការចែករំលែកពីលោកគ្រូ Khim Sok Heng បានលើកឡើងថា សម្ពាធមិនធ្ងន់ទេ សម្ពាធខ្លះជាកម្លាំងជំរុញ ដើម្បីអនាគតរុងរឿង ដូចជាចំណេះដឹង ជំនាញ បទពិសោធ ការងារ សុទ្ធតែជាសម្ពាធ តែវាជារឿងល្អពេលដែលឆ្លងកាត់វាផុត យើងនឹងលែងមានសម្ពាធ។

ជាលទ្ធផល ខ្ញុំបានផ្លាស់ប្ដូរការគិត ដកពាក្យថាសម្ពាធចេញ តែត្រូវដឹងវាកាតព្វកិច្ច ក្នុងការផ្លាស់ប្ដូរវាសនា។


 #រៀនរីករាយជាមួយដំណើរជីវិតដំណើរជីវិតពីមួយថ្ងៃទៅមួយ តែងតែជួបរឿងថ្មីៗជាច្រើន រឿងខ្លះក៏ល្អ រឿងខ្លះក៏មិនសូវល្អ ពេលខ្លះធ្វើឲ្...
01/07/2023

#រៀនរីករាយជាមួយដំណើរជីវិត
ដំណើរជីវិតពីមួយថ្ងៃទៅមួយ តែងតែជួបរឿងថ្មីៗជាច្រើន រឿងខ្លះក៏ល្អ រឿងខ្លះក៏មិនសូវល្អ ពេលខ្លះធ្វើឲ្យយើងស្មុកស្មាញ។

ក្រោយពីបានរៀនច្រើនពីលោកគ្រូ Khim Sok Heng ធ្វើឲ្យគំនិតខ្ញុំស្រឡះជាងមុន ខ្ញុំទទួលស្គាល់ថារឿងល្អឬមិនល្អ ខ្ញុំមិនអាចចៀសផុតបានទេ តែត្រូវចេះរីករាយជាមួយវា ព្រោះភាពបាក់ទឹកចិត្ត និងអស់សង្ឃឹមមិនអាចជួយឲ្យអ្វីៗល្អប្រសើបានទេ កម្លាំងចិត្តភាពរីករាយទៅវិញទេដែលឲ្យខ្ញុំជម្នះរាល់បញ្ហាបាន។

ជាលទ្ធផល ខ្ញុំចេះរីករាយមួយដំណើរជីវិតមួយនេះជាងមុន គ្រួសារក៏សប្បាយចិត្តពេលឃើញកូនគាត់ជាមនុស្សមានក្តីសង្ឃឹម ។


 #ហ៊ានសាកល្បងធ្វើរឿងត្រូវភ័យខ្លាចច្រើន ខ្លាចខ្លួនឯងធ្វើមិនបាន ខ្លាចធ្វើទៅខុស ទាំងដែលមិនទាន់បានចាប់ផ្តើមធ្វើផង។ក្រោយពីបាន...
30/06/2023

#ហ៊ានសាកល្បងធ្វើរឿងត្រូវ
ភ័យខ្លាចច្រើន ខ្លាចខ្លួនឯងធ្វើមិនបាន ខ្លាចធ្វើទៅខុស ទាំងដែលមិនទាន់បានចាប់ផ្តើមធ្វើផង។

ក្រោយពីបានរៀនសូត្រពីលោកគ្រូ Khim Sok Heng ធ្វើឲ្យខ្ញុំយល់ថា ប្រសិនបើយើងមិនព្រពសាកល្បងធ្វើយើងនឹងមិនដឹងថាយើងធ្វើនោះត្រូវឬខុស ល្អឬមិននោះទេ បើហ៊ានធ្វើបើត្រូវបានផលល្អ បើខុសក៏បានបទពិសោធន៍។

ជាលទ្ធផល ខ្ញុំចាប់ផ្តើមហ៊ានសាកល្បងធ្វើរឿងដែលតែងតែខ្លាពមិនហ៊ានធ្វើពីមុន សាកល្បងដោយមានបញ្ញា ដោយការគិតពិចារណា លទ្ធផលបែបណាក៏ខ្ញុំរីករាយនឹងទទួលយក។


 #ចង់បានសមិទ្ធផលត្រូវមានសកម្មភាពចូលចិត្តគិតច្រើនតែមិនសូវចូលចិត្តអនុវត្ត ពេលគិតច្រើនយូរៗទៅស្រ្តេសតែខ្លួនឯង ព្រោះមិនមានលទ្...
29/06/2023

#ចង់បានសមិទ្ធផលត្រូវមានសកម្មភាព
ចូលចិត្តគិតច្រើនតែមិនសូវចូលចិត្តអនុវត្ត ពេលគិតច្រើនយូរៗទៅស្រ្តេសតែខ្លួនឯង ព្រោះមិនមានលទ្ធផលអ្វីឲ្យខ្លួនឯងពេញចិត្ត។

ក្រោយពីបានរៀននិងបានសង្កេតសកម្មរបស់លោកគ្រូ Khim Sok Heng ធ្វើឲ្យខ្ញុំយល់ថា ចេះគិតគឺជារឿងល្អហើយ តែត្រូវចេះអនុវត្តទៀតទើបបានផល គិតហើយធ្វើម្តងមួយៗទើបមិនសូវស្រ្តេសហើយសប្បាយចិត្តពេលបានលទ្ធផលទៀត។

ជាលទ្ធផល ខ្ញុំចាប់ផ្តើមរៀនអនុវត្តម្តងមួយៗ ធ្វើបណ្តើរគិតបណ្តើរ ទោះមិនទាន់មានសមិទ្ធផលធំដុំតែខ្ញុំក៏សប្បាយចិត្តមិនសូវស្រ្តេសដូចមុន។


 #ជីវិតគឺជាជម្រើសពេលខ្លះតូចចិត្តនឹងជីវិតដែលមិនសូវជួបរឿងល្អ សមិទ្ធផលក៏មិនសូវមានដូចគេសោះ។ក្រោយពីបានរៀនជាមួយលោកគ្រូ Khim So...
28/06/2023

#ជីវិតគឺជាជម្រើស
ពេលខ្លះតូចចិត្តនឹងជីវិតដែលមិនសូវជួបរឿងល្អ សមិទ្ធផលក៏មិនសូវមានដូចគេសោះ។

ក្រោយពីបានរៀនជាមួយលោកគ្រូ Khim Sok Heng ធ្វើឲ្យខ្ញុំយល់សមិទ្ធផលដែលខ្ញុំទទួលបានគឺសាកសមហើយ ព្រោះកន្លងមកខ្ញុំជាជ្រើសធ្វើវាតែប៉ុណ្ណឹង សមិទ្ធផលបានប៉ុណ្ណឹងគឺល្មមហើយ បើចង់បានល្អជាងនេះទាល់តែខ្ញុំជ្រើសរើសការខិតខំជាងនេះ។

ជាលទ្ធផល ខ្ញុំសប្បាយចិត្តនិងខ្លួនឯងជាងមុន ចាប់ផ្តើមជ្រើសរើសការខិតខំដើម្បីឲ្យជីវិតទទួលបានផលល្អជាមុន។


28/06/2023

ជ្រើសរើសសមាជិក យុវជនឌីជីថល (ជាច្រើននាក់)សម្រាប់សិស្ស និស្សិត
————————————-

🔹កំពុងបន្តការសិក្សា
🔹មិនទាមទារបទពិសោធន៍
🔹ស្រលាញ់ការចែករំលែក
🔹ផ្នែកសម្របសម្រួលនិងផ្នែកលក់
🔹អាយុចាប់ពី 18 ដល់ 25 ឆ្នាំ

📌ជ្រើសរើស 2 វេន
🔻Part Time morning 8-12 am
🔻 Part Time afternoon 1-5 pm

❇️ធ្វើពីថ្ងៃច័ន្ទ-សៅរ៍
🏡ទីតាំង: ភ្នំពេញ ផ្សារដីហុយ

ចាប់អារម្មណ៍អាចសាកសួរព័ត៌មានបន្ថែមបាន: Inbox or contact Telegram: 0974902039

 #ដំណោះស្រាយនៅតែមានឲ្យតែយើងចង់រកវាការពិតនៃជីវិត គ្រប់យ៉ាងមិនមែនសុទ្ធតែសមបំណងរហូតនោះទេ តិចឬច្រើនបញ្ហាត្រូវតែមាន ពេលខ្លះគិ...
27/06/2023

#ដំណោះស្រាយនៅតែមានឲ្យតែយើងចង់រកវា
ការពិតនៃជីវិត គ្រប់យ៉ាងមិនមែនសុទ្ធតែសមបំណងរហូតនោះទេ តិចឬច្រើនបញ្ហាត្រូវតែមាន ពេលខ្លះគិតចង់គេចពីបញ្ហា តែពេលខ្លះក៏ចង់រកដំណោះស្រាយតែមិនដឹងរកតាមណា។

ក្រោយមកគំនិតចាប់ផ្តើមរីកចម្រើនតាមរយៈការរៀនជាមួយលោកគ្រូ Khim Sok Heng ធ្វើឲ្យខ្ញុំយល់ថា មិនថាបញ្ហាតូច ឬធំសុទ្ធតែមានដំណោះស្រាយរបស់វា ឲ្យតែតាំងចិត្តថាចង់ដោះស្រាយវាពិតប្រាកដ ដំណោះស្រាយល្អៗនៅតែមាន តែទាមទារឲ្យយើងមានចំណេះដឹង មានការតស៊ូ អត់ធ្មត់ ព្យាយាម រកដំណោះស្រាយនិងអនុវត្តដោយការតាំងចិត្ត វានឹងទទួលបានផលល្អនៅពេលក្រោយ។

ជាលទ្ធផល ខ្ញុំចាប់ផ្តើមចេះឲ្យកម្លាំងចិត្ត ឲ្យក្តីសង្ឃឹមខ្លួនឯងក្នុងការប្រឈមមុខនឹងការដោះស្រាយបញ្ហា ហើយចាប់ផ្តើមយកដំណោះស្រាយមកអនុវត្តដើម្បីទទួលបានផលល្អនៅពេលក្រោយ។


 #ស្ថានភាពលំបាកបង្រៀនខ្ញុំឲ្យរឹងមាំកន្លងមកជីវិតធ្លាប់មិនសមបំណង ដោយសារគ្រប់ដំណើរជួបបញ្ហា ហើយរឿងខ្លះក៏ធ្វើឲ្យខ្ញុំអស់កម្លា...
26/06/2023

#ស្ថានភាពលំបាកបង្រៀនខ្ញុំឲ្យរឹងមាំ

កន្លងមកជីវិតធ្លាប់មិនសមបំណង ដោយសារគ្រប់ដំណើរជួបបញ្ហា ហើយរឿងខ្លះក៏ធ្វើឲ្យខ្ញុំអស់កម្លាំងចិត្ត ស្មារតីធ្លាក់ កម្លាំងក្នុងការបន្តក៏លែងសូវមាន មានអារម្មណ៍ឆាប់បោះបង់ចោល។

ក្រោយពីបានស្ដាប់វីដេអូរបស់គ្រូ Khim Sok Heng ដែលលោកគ្រូលើកឡើងពីដំណើរជីវិត ការតស៊ូ អត់ធ្មត់របស់លោកគ្រូ ធ្វើឲ្យខ្ញុំក្លាយជាមនុស្សម្នាក់ដែល មានកម្លាំងចិត្ត រឹងមាំ ក្នុងការបន្តដំណើរក្នុងគោលដៅជីវិត ពេលជួបស្ថានភាពលំបាក ខ្ញុំបានប្រាប់ខ្លួនឯងថា ទេវតាកំពុងដាក់វិញ្ញាសារឲ្យខ្ញុំហើយ បើខ្ញុំឆ្លងកាត់វាផុតខ្ញុំនឹងរឹងមាំជាងមុន ហើយនិងឆាប់សម្រេចបាននូវគោលដៅ។
ពេលខ្ញុំជាមនុស្សដែលរឹងមាំខ្ញុំអាចជួយខ្លួនឯង សប្បាយចិត្តនិងការរីកចម្រើន។


 #កតញ្ញូខ្ញុំធ្លាប់គិតថា នឹងសងពុកម៉ែនៅពេលមានលុយច្រើន សងគុណលោកទាំងពីរដោយនាំគាត់ដើរលេងកន្លែងសប្បាយៗ ពិសោរឆ្ងាញ់ៗ និងសន្យាថ...
21/06/2023

#កតញ្ញូ
ខ្ញុំធ្លាប់គិតថា នឹងសងពុកម៉ែនៅពេលមានលុយច្រើន សងគុណលោកទាំងពីរដោយនាំគាត់ដើរលេងកន្លែងសប្បាយៗ ពិសោរឆ្ងាញ់ៗ និងសន្យាថាឱ្យពុកម៉ែរស់នៅសុខស្រួលនៅថ្ងៃខាងមុខ។

តែក្រោយពេលខ្ញុំទទួលបានការចែករំលែកបន្ថែមពី លោកគ្រូ Khim Sok Heng ទើបខ្ញុំកាន់ដឹងថាការសងគុណឪពុកម្ដាយ មិនចាំបាច់ទល់តែយើងមានគ្រប់យ៉ាង ទើបអាចសងគុណគាត់បានទេ យើងអាចចាប់ផ្ដើមពីរឿងតិចតួចដូចជា ការខលសួរសុខទុក្ខ ការយកចិត្តទុកដាក់លើគាត់ ជូនរបស់ខ្លះៗដែលគាត់ចង់បាន លើកទឹកចិត្តគាត់ពេលគាត់មិនសប្បាយចិត្ត រឿងមួយទៀតធ្វើជាមនុស្សល្អឱ្យលោកសប្បាយចិត្តក៏ជាការសងគុណផ្លូវចិត្តរបស់គាត់ដែល។
ជាលទ្ធផល ខ្ញុំផ្លាស់ប្ដូរទៅជាមនុស្សម្នាក់ដែរយកចិត្តដាក់ជាមួយអ្នកផ្ទះបានច្រើនជាងមុន ប៉ា និងម៉ែក៏សប្បាយចិត្ត ហើយមានទំនុកចិត្តមកលើខ្ញុំ។


 #ជម្រុះក្អែលនៃគំនិតចូលចិត្តគិតអីម្នាក់ឯង ពេលខ្លះលង់និងគំនិតអវិជ្ជមានរបស់ខ្លួនឯង ធ្វើឲ្យខ្លួនឯងកើតទុក្ខព្រោះមិនចេះជម្រុះ...
20/06/2023

#ជម្រុះក្អែលនៃគំនិត
ចូលចិត្តគិតអីម្នាក់ឯង ពេលខ្លះលង់និងគំនិតអវិជ្ជមានរបស់ខ្លួនឯង ធ្វើឲ្យខ្លួនឯងកើតទុក្ខព្រោះមិនចេះជម្រុះក្អែលនៃគំនិតរបស់ខ្លួនឯង។

ក្រោយពីបានស្តាប់និងបានរៀនពីលោកគ្រូ Khim Sok Heng កន្លងមក ធ្លាប់ឮលោកគ្រូនិយាយថា បើយើងងូតទឹកសម្អាតខ្លួនរាល់ថ្ងៃនៅតែមានក្អែល ចុះទម្រាំគំនិតដែលមិនដែរជម្រុះក្អែលអវិជ្ជមាន តើវាកាន់ស្នឹមយ៉ាងណា?

ខ្ញុំចាប់ផ្តើមរៀនជម្រុះគំនិតអវិជ្ជមាន គិតថាមិនអាច ទៅមិនរួច ធ្វើមិនកើត ចាំសិន ដែលជាគំនិតរារាំងខ្លួនឯងមិនឲ្យរីកចម្រើនទៅមុខបាននេះចេញ។


 #ការចេះដាក់ខ្លួនខ្ញុំតែងតែគិតថាការដាក់ខ្លួនគឺជាការមិនឲ្យតម្លៃខ្លួនឯង មិនត្រូវនិងចរិកធម្មជាតិរបស់ខ្លួនឯង ព្រោះធ្លាប់តែគិ...
19/06/2023

#ការចេះដាក់ខ្លួន

ខ្ញុំតែងតែគិតថាការដាក់ខ្លួនគឺជាការមិនឲ្យតម្លៃខ្លួនឯង មិនត្រូវនិងចរិកធម្មជាតិរបស់ខ្លួនឯង ព្រោះធ្លាប់តែគិតថាមានតែឯងទេមិនសូវខ្វល់។

ក្រោយពេលខ្ញុំស្គាល់លោកគ្រូ Khim Sok Heng ហើយខ្ញុំបានរៀនពីទម្លាប់និងសកម្មភាពរបស់លោកគ្រូ ទើបខ្ញុំដឹងថាការចេះដាក់ខ្លួនពិតជាមានតម្លៃណាស់ ហើយខ្ញុំបានចាប់ផ្ដើមផ្លាស់ប្ដូរការគិតមួយនេះចេញ ពេលខ្ញុំចេះដាក់ខ្លួន ធ្វើឲ្យខ្ញុំបានរៀនសូត្របានច្រើនពីមនុស្សជុំវិញ តាមរយៈការសង្កេតមើល រៀនពីចំណុចដែលគេខ្លាំង មកពង្រឹកចំណុចខ្វះខាតខ្លួនឯង ចេះដាក់ខ្លួនគឺជាការគោរពឲ្យតម្លៃមនុស្សជុំវិញខ្លួន

ជាលទ្ធផលធ្វើឲ្យមិត្តរួមការងារ និងប្រធានរបស់គាត់សប្បាយចិត្តនិងការផ្លាសប្ដូររបៀបគិតមួយនេះ។


 #ចំណេះដឹងរៀននៅទីណាក៏បានខ្ញុំធ្លាប់គិតថា ការរៀន និងស្វែងយល់ចំណេះដឹងថ្មីៗមានតែនៅក្នុងសាលាតែប៉ុណ្ណោះ។ ការយល់បែបនេះធ្វើឲ្យខ...
17/06/2023

#ចំណេះដឹងរៀននៅទីណាក៏បាន
ខ្ញុំធ្លាប់គិតថា ការរៀន និងស្វែងយល់ចំណេះដឹងថ្មីៗមានតែនៅក្នុងសាលាតែប៉ុណ្ណោះ។ ការយល់បែបនេះធ្វើឲ្យខ្ញុំមិនចេះស្វែងយល់ និងមិនចេះរៀនសង្កេតពីអ្វីដែលកើតឡើងជុំវិញខ្លួន។

តាមរយៈការស្ដាប់និងរៀនពីលោកគ្រូ Khim Sok Heng ធ្វើឲ្យខ្ញុំបានដឹងថាចំណេះដឹងបានតាមមធ្យោបាយ 4យ៉ាង គឺចំណេះដឹងបានតាមរយៈការអប់រំក្នុងប្រពន្ធ័ ការអប់រំក្រៅប្រពន្ធ័ កន្លែងការងារ និងតាមរយៈបរិយាកាសសង្គមគ្រួសារនិងមិត្តភក្ដិដែលយើងសេពគប់។

ជាលទ្ធផល ខ្ញុំចាប់ផ្តើមរៀន និងស្វែងយល់ពីបរិយាកាសជុំវិញខ្លួន ដើម្បីបង្កើនចំណេះដឹងរបស់ខ្ញុំបន្ថែមដូចជា ទម្លាប់ល្អក្នុងការរស់នៅ របៀបនិយាយស្តី និងចំណុចល្អផ្សេងៗទៀត ហើយយល់ថាកន្លែងណាក៏យើងអាចរៀនបានដែរ ។


 #ចំណេះដឹងជាដំណោះស្រាយនៃបញ្ហាខ្ញុំធ្លាប់តូចចិត្តចំពោះខ្លួនឯងដែលជួបបញ្ហា ហើយដោះស្រាយតែម្នាក់ឯង ហើយវាកើតឡើង ម្ដងហើយម្ដងទៀត...
15/06/2023

#ចំណេះដឹងជាដំណោះស្រាយនៃបញ្ហា
ខ្ញុំធ្លាប់តូចចិត្តចំពោះខ្លួនឯងដែលជួបបញ្ហា ហើយដោះស្រាយតែម្នាក់ឯង ហើយវាកើតឡើង ម្ដងហើយម្ដងទៀត គ្មានអ្នកដឹង គ្មានអ្នកជួយ។

ក្រោយពេលបានជួបលោកគ្រូ Khim Sok Heng ទើបខ្ញុំយល់ថារាល់បញ្ហា តែងមានដំណោះស្រាយ កាលណាខ្ញុំមានចំណេះដឹងតិចតួច​ ហើយបទពិសោធន៍ក៏មិនសូវមាន​ បញ្ហាក៏កាន់តែច្រើន ហើយពុំអាចរកដំណោះស្រាយបាន ខ្ញុំយល់កាន់តែច្បាស់ថាចំណេះពិតជាសំខាន់ ពេលខ្លួននៅក្មេងតែងតែជួបបញ្ហា ជួបបានច្រើនគឺបានជួយហ្វឹកហាត់ការគិតនិងភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា ហើយគ្រប់បញ្ហាគឺតែងតែមានគ្រាប់ពូជនៃដំណោះស្រាយ ដូច្នេះត្រូវប្រឹងរៀនសន្សំចំណេះនិងបទពិសោធន៍។


 #ការឈឺចាប់មិនអាក្រក់ទេ_ឆ្លងកាត់វាផុតយើងកាន់តែរឹងមាំខ្ញុំធ្លាប់ខូចចិត្ត ឈឺចាប់និងលទ្ធផលមិនល្អពីមុនមក ខំប្រឹងដែលតែមិនសម្រ...
13/06/2023

#ការឈឺចាប់មិនអាក្រក់ទេ_ឆ្លងកាត់វាផុតយើងកាន់តែរឹងមាំ
ខ្ញុំធ្លាប់ខូចចិត្ត ឈឺចាប់និងលទ្ធផលមិនល្អពីមុនមក ខំប្រឹងដែលតែមិនសម្រេច បាក់ទឹកចិត្តលែងធ្វើអ្វីទាំងអស់ បានត្រឹមសងំនៅម្នាក់ឯង។

ក្រោយមកចាត់ទុកថាជាសំណាងបានជួបលោកគ្រូ Khim Sok Heng លោកគ្រូបានបង្ហាញថា ការឈឺចាប់ ការខកចិត្ត វាមិនអាក្រក់ទេ វាគ្រាន់តែរឿងអតិតកាលដែលយើងមិនគួរយកមកគិតនិងឈឺចាប់ស្អិតទ្រូងឡើយ ព្រោះវាបានកន្លងហួសហើយគិតទៅក៏មិនបានអ្វីមកវិញ ប៉ុន្ដែរឿងធំដែលប្អូនត្រូវគិតគឺ អនាគតទៅមុខរបស់ប្អូន ។

ក្រោយទទួលបានការនែនាំពីលោកគ្រូ ខ្ញុំបានផ្លាស់ប្ដូរការគិត មិនគិតរឿងពីមុន ខំប្រឹងធ្វើរឿងបច្ចុប្បន្នឱ្យល្អបំផុត ។


Address

W25th
Truro
000000

Telephone

+855974902039

Website

Alerts

Be the first to know and let us send you an email when THA PheakTra posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share