បុណ្យឆ្លងឆ្នាំសកល ដែលគេឲ្យឈ្មោះថា សាទរកម្ពុជា បានប្រព្រឹត្តទៅក្នុងរូបភាពអធិកអធម គិតតាំងពី រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់យប់ឆ្លងចូលថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥។ នៅតាមបណ្តោយមាត់ទន្លេចតុមុខ គេបានតុបតែងលម្អ ដើម្បីទទួល ក្បួនដង្ហែរនានា ព្រមទាំងការសម្តែងសិល្បៈចម្រុះ ការលេងល្បែងកីឡា និង មានការលក់ចំណីអាហារ ផង។ មានមនុស្ស រាប់ម៉ឺននាក់ ដែលបានមកចូលរួមកម្សាន្តសប្បាយ ក្នុងកម្មវិធីនេះ៕
សួស្តីឆ្នាំថ្មី ឆ្នាំសកល២០២៥! អាស៊ី ដើមបូព៌ា អឺរ៉ុប អាមេរិក អបអរពិធីឆ្លងឆ្នាំជាបន្តបន្ទាប់ ជាមួយនឹងក្តីសង្ឃឹមថ្មី។ នៅក្នុងសារអបអរឆ្នាំថ្មី ប្រមុខដឹកនាំនីមួយៗបានបង្ហាញក្តីសង្ឃឹមផ្សេងគ្នាៗ។
ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ
ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ
ថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៤ រៀបចំដោយ អោ ស្រីពេជ្រ
កូរ៉េខាងត្បូងសហការជាមួយអាមេរិក កំពុងតែស៊ើបអង្កេតយ៉ាងសកម្មចំពោះគ្រោះថ្នាក់ឆេះយន្តហោះប៊ូអ៊ីង ដែលបណ្តាលឲ្យស្លាប់មនុស្ស ១៧៩នាក់។ អាជ្ញាធរអាកាសចរណ៍កូរ៉េ ប្រកាសថានឹងបញ្ជូនប្រអប់ខ្មៅ១ទៅវិភាគកោសលវិច័យ នៅអាមេរិក ដើម្បីរកមើលមូលហេតុពិតនៃគ្រោះសោកនាដកម្ម។
មនុស្សចំនួន ៤១នាក់បានពុលនំសាំងវិចនៅក្នុងខេត្តព្រះសីហនុ
មនុស្សចំនួន ៤១នាក់នៅក្នុងខេត្តព្រះសីហនុត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយករណីពុលនំសាំងវិចដែលមានផ្ទុកប៉ាតេរីចំនួន ២ប្រភេទកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហៅកាត់ ក.ប.ប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
លោក នួន ប៊ុនថុល៖ទេសចរជាតិ និងបរទេសជាច្រើនបានជ្រើសរើសកោះរ៉ុងជាកន្លែងឆ្លងឆ្នាំសកល
ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ កាលពីយប់ថ្ងៃអង្គារ ទី៣១ ធ្នូ ឆ្នាំ ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ដែលជាដែនដីមួយស្ថិតក្នុងរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១ម៉ឺននាក់ បានជ្រើសរើសកោះរ៉ុងជាទីតាំងដ៏ពិសិដ្ឋសម្រាប់អបអរឆ្នាំសកល ២០២៥។ តែលោកមិនភ្លេចបញ្ជាក់ថា កន្លែងស្នាក់នៅ នៅមិនទាន់អាចឆ្លើយតបនឹងចំនួនទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលទាមទារឲ្យមានការចូលរួមកសាងបន្ថែមទៀតពីសំណាក់ម្ចាស់កម្មសិទ្ធិដីធ្លីលើកោះរ៉ុង និងពីសំណាក់វិនិយោគិនបរទេស៕
បក្សក្រៅរដ្ឋាភិបាលចង់ឃើញរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពនយោបាយដល់ពលរដ្ឋក្នុងឆ្នាំ២០២៥
គណបក្សនយោបាយក្រៅរដ្ឋាភិបាលបានកត់សម្គាល់ឃើញថា សិទ្ធិសេរីភាពផ្នែកនយោបាយរបស់ពលរដ្ឋមានការរឹតត្បិតខ្លាំងនៅប៉ុន្មានឆ្នាំកន្លងទៅនេះ។ ពួកគេបានលើកឡើងពីការរើសអើងនយោបាយ ឬការចាប់ឃុំអ្នកនយោបាយដែលហ៊ានរិះគន់សកម្មភាពរបស់រដ្ឋាភិបាល។ តែសម្រាប់ឆ្នាំថ្មី ២០២៥ គណបក្សក្រៅរដ្ឋាភិបាលចង់ឃើញរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពផ្នែកនយោបាយជូនប្រជាពលរដ្ឋ និងរួបរួមផ្សះផ្សាដើម្បីផលប្រយោជន៍ជាតិជាធំ។
កម្ពុជា៖ចំនួនភ្ញៀវទេសចរក្នុងពិធីបុណ្យឆ្នាំសកល ២០២៥ មានច្រើនជាងបុណ្យឆ្នាំសកល ២០២៤
ក្នុងរយៈពេល២ថ្ងៃពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរដើរលេងកម្សាន្តក្នុងឱកាសបុណ្យឆ្នាំសកលឈានចូលឆ្នាំ ២០២៥ ចំនួន ៣,៥៣៥,៣៥២នាក់ ក្នុងនោះមានភ្ញៀវជាតិជិត ៣.៤៩លាននាក់ និងភ្ញៀវអន្តរជាតិជិត ៥ម៉ឺននាក់។ ចំនួនភ្ញៀវទេសចរនេះមានការកើនឡើងជាងកាលពីអំឡុងបុណ្យឆ្នាំសកលឈានចូលឆ្នាំ ២០២៤ ដែលមានចំនួនតែជាង ២លាននាក់ប៉ុណ្ណោះ។
ក្រសួងសេដ្ឋកិច្ចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ និងផ្ទេរកម្មសិទ្ធិជាលើកដំបូង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពីការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាន និងផ្ទេរកម្មសិទ្ធិជាលើកដំបូង។ ការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រានេះនឹងត្រូវអនុវត្តពេញមួយឆ្នាំ ២០២៥ ដើម្បីជួយសម្រួលដល់វិស័យអចលនទ្រព្យបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
អគ្គិភ័យ ឆេះរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ឆ្នាំសកល ២០២៥
អគ្គិភ័យមួយបានឆាបឆេះរូបព្រះឆាយលក្ខណ៍របស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនីដែលតាំងនៅមុខព្រះបរមរាជវាំង ខណៈមានការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» អបអរសារទរឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៥ ដោយមានការបាញ់កាំជ្រួចនៅពាក់កណ្តាលយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤។
មនុស្ស ៤នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារពីបទ «ភ្នាក់ងារល្បែងស៊ីសង»
អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានប្រកាសក្នុងថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ ថា កងកម្លាំងនគរបាលជាតិបានចាប់ខ្លួនមនុស្ស ៤នាក់បញ្ជូនទៅដាក់ក្នុងពន្ធនាគារពីបទចោទ «ភ្នាក់ងារល្បែងស៊ីសង»។ តាមអគ្គស្នងការដ្ឋាននគរបាលជាតិ វិធានការច្បាប់នេះធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេនៅតែបន្តបង្ហោះផ្សព្វផ្សាយល្បែងខុសច្បាប់តាមប្រព័ន្ធអនឡាញដែលផ្ទុយពីសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ។
ព្រឹត្តិការណ៍សាទរកម្ពុជាក្នុងពិធីឆ្លងឆ្នាំសកលមានការទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ
ព្រឹត្តិការណ័នៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលអោយឈ្មោះថា សាទរកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម ជាលើកដំបូងតាំងពីរសៀលថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ រហូតដល់ព្រឹកថ្ងៃ១ មករា ឆ្នាំ២០២៥ នៅតាមបណ្តោយមាត់ទន្លេចតុមុខរហូតដល់ខាងមុខសួនច្បារព្រះបុរមរាជវាំង ។ ព្រឹត្តិការណ៍សាទរកម្ពុជា ដែលរួមមានក្បួនដង្ហែររបស់យុវជនរាប់ពាន់នាក់ រួមទាំងការសម្តែងសិល្បៈ ការលេងល្បែងកីឡា ការលក់ម្ហូបអាហារ ការតុបតែងលំអ ព្រមទាំងការតាំងបង្ហាញនូវផ្ទាំងទស្សនីយភាពយក្សប្លែកៗបែបចម្រុះពណ៌ ទាំងបុរាណនិងសម័យ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចូលរួមរាប់ម៉ឺននាក់ទាំងភ្ញៀវជាតិនិងអន្តរជាតិ។