10/12/2024
ឧបករណ៍នេសាទខុសច្បាប់ជាច្រើនត្រូវបានកម្លាំងរដ្ឋបាលជលផលចម្រុះចុះបង្ក្រាប នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤
_ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អាជ្ញាធរស្រុកបាធាយ កម្លាំងកងរាជអាវុធហត្ថស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំដោយលោកភួងទីណា និងលោកលីស្រុីនាយខណ្ឌស្ដីទីជលផលខេត្តបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណីរួមមាន៖
-ឧករណ៍លបប្រឹស១០០ចំនួន ៥៥គ្រឿង
-កានចំនួន ៤៨កាន
នៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ឧបករណ៍នេសាទខុសច្បាប់ដែលបង្ក្រាបបានត្រូវរឹបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមដើម្បីសាជ្រាវរកជនល្មើសផ្ដន្ទាទោសតាមច្បាប់។