05/12/2024
ព្រហស្បតិ៍កំណាព្យ
ថ្ងៃដែលតែងកាព្យ
កំណាព្យវែងខ្លី
ពាក្យពេចន៍សាសព្ទ
រៀបរាប់អត្ថន័យ
ថ្ងៃដែលសិស្សថ្លៃ
លៃកាព្យជូនគ្រូ។
លោកគ្រូឲ្យតែង
រៀបរាប់សម្ដែង
ទៅតាមកាលគួរ
ចេញពីគំនិត
ទុកជាគម្រូ
តែងកាព្យយូរៗ
ធូរក្នុងឱរា។
រៀនតែងរាល់ថ្ងៃ
ស្វែងរកអត្ថន័យ
លៃក្នុងកាព្យា
ស្វែងរកពាក្យចួន
ក្នុងវគ្គក្នុងឃ្លា
ដើម្បីទុកជា
កំណាព្យជូនគ្រូ។
គ្រូតែងពន្យល់
ពាក្យដែលមិនយល់
ឲ្យឆ្ងល់ឲ្យសួរ
ពាក្យក្នុងកំណាព្យ
កាព្យខ្លះជ្រាលជ្រៅ
ឲ្យតែសិស្សសួរ
គ្រូតែងស្រាយប្រាប់។🙏🙏🙏🙏
05.12.2024