SY News Write news

10/01/2025

#សូមសម្ដេចជួយផង..ដីព្រៃភ្នំ .នៅតាមបណ្ដោយជួរភ្នំដងរ៉ែកស្រុកអន្លង់វែង រលាយបណ្ដើរហើយ...

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យជាឃាតករបាញ់សម្លាប់ លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគ...
09/01/2025

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យជាឃាតករបាញ់សម្លាប់ លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។

ការចាប់ខ្លួនជនសង្ស័យនៅព្រៃស្វាយ ស្រុកមោងឫស្សី កាលពីម៉ោង ១រសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ជនសង្ស័យដែលចាប់ខ្លួនជាជនជាតិថៃ អតីតនាវិកយោធារបស់ថៃ៕

 #នៅព្រឹកនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ក្នុងបរិវេណសួនកំសាន្ត នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រារព្វកម្មវិធី អបអរសាទ...
07/01/2025

#នៅព្រឹកនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ក្នុងបរិវេណសួនកំសាន្ត នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រារព្វកម្មវិធី អបអរសាទរនៃការជួបជុំមហាគ្រួសារខ្មែរក្នុងឱកាសរំលឹកខួបទី៤៦ នៃទិវាបុណ្យជាតិ ជ័យជំនះ៧មករា ( ៧មករា ១៩៧៩-០៧មករា ២០២៥ ) ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណ:បក្ស ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ដោយមានវត្តមានអញ្ជើញចូលរួម ឯកឧត្តម អភិបាលរងខេត្តឧត្តរមានជ័យ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលស្រុកអន្លង់វែង ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ប្រជាពលរដ្ឋ នៃស្រុកអន្លង់វៃង ស្រុកត្រពាំងប្រាសាទ សរុបទាំងអស់៥១០០នាក់ផងដែរ អរគុណ សន្តិភាព.អរគុណ នយោបាយ ឈ្នះឈ្នះ។

នៅព្រឹកនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ក្នុងបរិវេណសួនកំសាន្ត នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រារព្វកម...

ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតីភាព ក្នុងវិធី អបអរសាទរនៃការជួបជុំមហាគ្រួសារខ្មែរក្នុងឱកាសរំលឹកខួបទី៤៦ នៃទិវាបុណ្យជាតិ ជ័យជ...
07/01/2025

ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតីភាព ក្នុងវិធី អបអរសាទរនៃការជួបជុំមហាគ្រួសារខ្មែរក្នុងឱកាសរំលឹកខួបទី៤៦ នៃទិវាបុណ្យជាតិ ជ័យជំនះ៧មករា ( ៧មករា ១៩៧៩-០៧មករា ២០២៥ )
👉http://sy-news.info/Detail/20251713035981

07/01/2025

#នៅព្រឹកនាថ្ងៃទី០៧ខែមករាឆ្នាំ២០២៥ ក្នុងបរិវេណសួនកំសាន្ត នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានប្រារព្វកម្មវិធី អបអរសាទរនៃការជួបជុំមហាគ្រួសារខ្មែរក្នុងឱកាសរំលឹកខួបទី៤៦ នៃទិវាបុណ្យជាតិ ជ័យជំនះ៧មករា ( ៧មករា ១៩៧៩-០៧មករា ២០២៥ ) ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណ:បក្ស ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ដោយមានវត្តមានអញ្ជើញចូលរួម ឯកឧត្តម អភិបាលរងខេត្តឧត្តរមានជ័យ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលស្រុកអន្លង់វែង ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ប្រជាពលរដ្ឋ នៃស្រុកអន្លង់វៃង ស្រុកត្រពាំងប្រាសាទ សរុបទាំងអស់៥១០០នាក់ផងដែរ អរគុណ សន្តិភាព.អរគុណ នយោបាយ ឈ្នះឈ្នះ។

06/01/2025

#ជនបរទេសជាច្រើននាក់បានសម្រុកចេញពីការស៊ីណូអាគារអនឡាញចិន នៅច្រកទ្វារអន្តរជាតិអូរស្មាច់ក្រុងសំរោងខេត្ដឧត្ដរមានជ័យ

06/01/2025

ខេត្តឧត្តរមានជ័យ ÷ មានសេចក្ដីរាយការណ៍ពីច្រកទ្វាអន្តរជាតិអូរស្មាច់មកថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មានការភ....

ជនបរទេស ៥៧រូប ប្រដាប់ដោយដំបង បានគេចចេញពី សំបុកអាគារ អនឡាញរបស់ជនជាតិចិន បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងកងកំលាំងខេត្ដឧត្ដរ...
06/01/2025

ជនបរទេស ៥៧រូប ប្រដាប់ដោយដំបង បានគេចចេញពី សំបុកអាគារ អនឡាញរបស់ជនជាតិចិន បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងកងកំលាំងខេត្ដឧត្ដរមានជ័យ
👉http://sy-news.info/Detail/202516151350

06/01/2025

ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃ០៦ ខែមករា ឆ្នាំ២០២៥នេះ នៅទីធ្លានៃមាត់ច្រកអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្ត.....

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងអភិបាលខេត្តស៊ីសាកេត ប្រទេសថៃ អញ្ជើញជាគណ:អធិបតី ក្នុងកម្មវិធីបន្ថែមម៉ោងបិ...
06/01/2025

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងអភិបាលខេត្តស៊ីសាកេត ប្រទេសថៃ អញ្ជើញជាគណ:អធិបតី ក្នុងកម្មវិធីបន្ថែមម៉ោងបិទ និងម៉ោងបើក នៃច្រកទ្វាព្រំដែនអន្តរជាតិ ជាំ-សាង៉ាំ
http://sy-news.info/Detail/202516125710213

27/12/2024

ខេត្តឧត្តរមានជ័យ ៖ ក្រោយពីមានការអនុញ្ញាតច្បាប់សាងសង់អាគាស្នាក់នៅ និងបន្ទប់ជួល និងមានសកម្មភាពជីកគាស់កកា.....

ដី និងព្រៃឈើនៅលើខ្នងភ្នំដងរែក ជាសម្បត្តិរដ្ឋរាប់រយហិកតា នៅពេលនេះ បានរលាយអស់ហើយ ហើយមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ទៀតផង សូមស...
27/12/2024

ដី និងព្រៃឈើនៅលើខ្នងភ្នំដងរែក ជាសម្បត្តិរដ្ឋរាប់រយហិកតា នៅពេលនេះ បានរលាយអស់ហើយ ហើយមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ទៀតផង សូមសម្ដេចធិបតី ហ៊ុនម៉ា ណែត ជួយដាក់ការស៊ើបអង្កេត និងស្រាវជ្រាវផង

ខេត្តឧត្តរមានជ័យ ៖ ក្រោយពីមានការអនុញ្ញាតច្បាប់សាងសង់អាគាស្នាក់នៅ និងបន្ទប់ជួល និងមានសកម្មភាពជីកគាស់កកា.....

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញា ឆ្នាំក្រោយនេះហើយគិតត្រឹមដើមខែធ្នូ ឆ្នាំ...
15/12/2024

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញា ឆ្នាំក្រោយនេះហើយ

គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។

គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥ គីឡូម៉ែត្រ ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១ ៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង៤ខ្សែក្នុងក្រុងក្រចេះប្រវែង ១៦,២០ គីឡូម៉ែត្រ៕

តម្លៃប្រេង សម្រាប់ថ្ងៃទី១១-២០ ខែធ្នូ ឆ្នាំ២០២៤ ៖- សាំង = ៣.៩០០៛ (តម្លៃដដែល)- ម៉ាស៊ូត = ៣.៧៥០៛ (ចុះថ្លៃ ៥០៛) ។
11/12/2024

តម្លៃប្រេង សម្រាប់ថ្ងៃទី១១-២០ ខែធ្នូ ឆ្នាំ២០២៤ ៖
- សាំង = ៣.៩០០៛ (តម្លៃដដែល)
- ម៉ាស៊ូត = ៣.៧៥០៛ (ចុះថ្លៃ ៥០៛) ។

អគ្គស្នងការនគរបាលជាតិ៖ ការបង្ហោះរូបភាពផ្សេងៗលើបណ្តាញសង្គមដែលប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវ ពិចារណាឱ្យបានម៉ត...
09/12/2024

អគ្គស្នងការនគរបាលជាតិ៖ ការបង្ហោះរូបភាពផ្សេងៗលើបណ្តាញសង្គមដែលប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវ ពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ

ក្រសួងសុខាភិបាល ៖ ភេសជ្ជៈផ្អែម អាចបណ្តាលឲ្យអ្នកឈឺ សូមទទួលទានទឹកស្អាត ជំនួសភេសជ្ជ:ផ្អែម
08/12/2024

ក្រសួងសុខាភិបាល ៖ ភេសជ្ជៈផ្អែម អាចបណ្តាលឲ្យអ្នកឈឺ សូមទទួលទានទឹកស្អាត ជំនួសភេសជ្ជ:ផ្អែម

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា ,សា...
08/12/2024

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា ,សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម

នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។

សេចក្តីប្រកាសជូនដំណឹងបានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់សេក្ខ ប្រធានសភា អារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។

បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម ប្រធានសភានៃរដ្ឋកាតា និងជាមួយឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃរដ្ឋកាតា។

នៅសាធារណរដ្ឋតួកគីយេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយ៉េ និងជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តម រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគីយ៉េ។ ក្រៅពីនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗដទៃទៀត រួមទាំងអញ្ជើញទស្សនាទីតាំងជាប្រវត្តិសាស្ត្ររបស់តួកគីយ៉េផងដែរ។

ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ “ការទូតសភា” ដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក៕

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque SY News publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Vidéos

Partager