តើអ្នកដឹងទេ? Did you know? Ter Neak Deng Te?

  • Home
  • តើអ្នកដឹងទេ? Did you know? Ter Neak Deng Te?

តើអ្នកដឹងទេ? Did you know? Ter Neak Deng Te? Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from តើអ្នកដឹងទេ? Did you know? Ter Neak Deng Te?, Magazine, .

គេនិយាយពីខន្ធ១ គឺរូបខន្ធប្រែប្រួលរាល់ថ្ងៃ ក្នុង១ថ្ងៃ genome របស់កោសិកាប្រែប្រួលរាប់ពាន់មុឺនដង តែគេមិនដែលនិយាយពីខន្ធ៤ ផ្ស...
23/10/2022

គេនិយាយពីខន្ធ១ គឺរូបខន្ធប្រែប្រួលរាល់ថ្ងៃ ក្នុង១ថ្ងៃ genome របស់កោសិកាប្រែប្រួលរាប់ពាន់មុឺនដង តែគេមិនដែលនិយាយពីខន្ធ៤ ផ្សេងទៀត ( វេទនា សញ្ញា សង្ខារ វិញ្ញាណ) ជាអគ្គីសនីនៅលើណឺរ៉ូន ថាវាប្រែប្រួលរហូតដែរទេ ហើយទំនាក់ទំនងរបស់ខន្ធទាំង៤ជារចនាសម្ព័ន្ធចិត្តមានឥទ្ធិពលលើរូបយ៉ាងម៉េចទេ។ ចឹងហើយបាននាំគ្នា ទន្ទេញ ជំងឺ idiopatique អត់ស្គាល់មូលហេតុច្បាស់លាស់ La cause est inconnue 🤣 វិទ្យាសាស្ត្រហាក់ដើរនៅក្រោយ ច្បាប់ធម្មជាតិរបស់ព្រះពុទ្ធ គេអាចចែកដល់ ចិត្ត 121 ចេតសិក 52 ហើយហ៊ានថាច្បាស់ៗ ចិត្តមានឥទ្ធិពលលើរូប

Did you know that all living things have DNA within their cells? For the organism to live and develop, its DNA cannot change, but DNA molecules aren't completely stable and can also be damaged.

Aziz Sancar was one of three scientists to receive the 2015 Nobel Prize in Chemistry for “mechanistic studies of DNA repair.”

His research showed that DNA damaged by ultraviolet light can be fixed with certain repair enzymes. In the human body, each cell's genome undergoes thousands and thousands of changes each day and the DNA copying for cell division happens millions of times. DNA can be damaged by both ultraviolet (UV) light from the sun, environmental pollutants, and toxins.

By studying bacteria, Sancar discovered and mapped out how cells can repair this damage from UV light which has allowed researchers further insight in cellular homeostasis and ageing.

Read more: https://bit.ly/2Dle84x

ប្រសិនបើទឹកកកនៅតំបន់ប៉ូលរលាយទាំងអស់តើផែនដីនឹងប្រែប្រួលបែបណា? យោងតាមវេបសាយ nationalgeographic .com បើសិនជាទឹកកកនៅតំបន់ប៉ូ...
24/09/2022

ប្រសិនបើទឹកកកនៅតំបន់ប៉ូលរលាយទាំងអស់តើផែនដីនឹងប្រែប្រួលបែបណា? យោងតាមវេបសាយ nationalgeographic .com បើសិនជាទឹកកកនៅតំបន់ប៉ូលរលាយទាំងអស់ កំពស់ទឹកសមុទ្រនឹងកើនឡើងកំពស់ 216 feet រឺប្រហែល70ម៉ែត វានឹងធ្វើអោយលិចទីក្រុងនៅតាមឆ្នេរសមុទ្រទាំងអស់ តែមិនមែនលិចពិភពលោកទាំងមូលទេ។ អ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថាទឹកកកនឹងរលាយអស់នៅរយៈពេលជាង5000ឆ្នាំទៀត ប្រសិនបើការប្រើផូសុីលឥន្ធនៈនៅតែមិនថមថយ។ ទាំងនេះជាផែនទីនៅតាមទ្វីបនីមួយនៅពេលដែលទឹកកករលាយអស់។ យើងសង្កេតឃើញប្រទេសកម្ពុជានឹងលិចក្លាយជាសមុទ្រនៅតំបន់ភាគកណ្តាលរួមទាំងទីក្រុងភ្នំពេញ សៀមរាបនឹងត្រូវនៅក្រោមទឹក ដោយសារភ្នំពេញស្ថិតនៅរយៈកម្ពស់ទាបត្រឹម 12 ម៉ែតពីនីវ៉ូទឹកសមុទ្រ ខេត្តសៀមរាបស្ថិតនៅរយៈកំពស់ជាមធ្យម18ម៉ែត ចំណែកក្រុងសែនមនោរម្យមណ្ឌលគិរីស្ថិតនៅរយៈកំពស់ 733 ម៉ែតគេចផុតពីការឡើងកំពស់ទឹកសមុទ្រ។

តាំងពីរាប់ពាន់ឆ្នាំរហូតមកដល់ពេលនេះ concept នៃការគិតរបស់មនុស្សគ្រប់ជំនាន់គឺនៅក្នុងខ្លួនមនុស្សមានវិញ្ញាណ រឺ ព្រលឹង១ដែលតាំង...
02/08/2022

តាំងពីរាប់ពាន់ឆ្នាំរហូតមកដល់ពេលនេះ concept នៃការគិតរបស់មនុស្សគ្រប់ជំនាន់គឺនៅក្នុងខ្លួនមនុស្សមានវិញ្ញាណ រឺ ព្រលឹង១ដែលតាំងនៅរហូតមិនចេះប្រែប្រួល គ្រាន់តែធ្វើដំណើរទៅប្តូរសំបកថ្មីពេលស្លាប់ ។ ក្នុងធម្មជាតិគ្មានរឿងបែបហ្នឹងទេ។ ព្រះពុទ្ធផ្ញាររបស់ផ្កាប់ គឺបើកបង្ហាញអោយឃើញច្បាប់ធម្មជាតិដែលប្រព្រឹត្តទៅ ដោយ mécanisme កើតឡើងហើយរលត់បន្តគ្នា គឺវិញ្ញាណដែលកើតរលត់ៗបន្តគ្នានេះហើយដែលជាបច្ច័យអោយមានការកកើតរូបឡើង។ ឧបមាពីភ្លើងកើតឡើងពីដែកកេះ មុនពេលកេះ មិនមានភ្លើងតាំងនៅទីណានៅក្នុងដែកកេះទេ ទាល់តែគ្រប់ហេតុបច្ច័យ គឺមានហ្គាស មានគ្រឿងបង្គុំរបស់ដែកកេះ ហើយកេះអោយវាឆេះទើបមានភ្លើងកើតឡើង។ ដូចគ្នាពុទ្ធដីកា « វិញ្ញាណកើតឡើងអាស្រ័យបច្ច័យ វិញ្ញាណកើតឡើងដោយគ្មានហេតុបច្ច័យគឺមិនមានឡើយ »។ ឃ្លាត្រង់នេះបញ្ជាក់ច្បាស់ណាស់ មិនមានអ្វីដែលតាំងនៅដោយមិនកើតរលត់ទេ គ្រប់ហេតុទើបវាកើតឡើង ហើយរលត់ទៅវិញ និងរុញអោយសភាវៈ១ទៀតកើតឡើងបន្ត។

រូបភាព(ចក្ខុវិញ្ញាណ) ដែលកើតនៅចំពោះមុខអ្នកនៅពេលនេះ ជាការកើតរលត់ទៅនៃខណៈជាច្រើន។ ជាការផ្គុំរូបភាព 1 frame 1 frame បញ្ចូលគ្នា ជាការកើតឡើងនៃវដ្ត( cycle) ជាច្រើនរបស់ potentiel d’actionនៅលើភ្នាសកោសិកាណឺរ៉ូនរបស់ nerf optique។ ដូចគ្នាចំពោះវិញ្ញាណទាំង៥ ផ្សេងទៀត។
យើងអាចនិយាយថា វិញ្ញាណរឺឥន្រ្ទិយ៌ទាំង៦ ជាតួប្រព្រឹត្តកម្ម ដូច្នេះហើយទើបមានពាក្យមនោកម្ម កាយកម្ម វចីកម្ម។ ប៉ុន្តែមិនមែនគ្រប់ការកើតឡើងរបស់វិញ្ញាណទាំង៦សុទ្ធតែជាកម្មទេ ព្រះពុទ្ធ ហៅសកម្មភាពដោយចេតនាប៉ុណ្ណោះជាតួកម្ម ដែលបន្សល់នូវវិបាក( conséquence) គឺគ្រាប់ពូជកម្មសង្ខារកើតឡើង នាំអោយកើតវិញ្ញាណថ្មីនិងរូបថ្មី។ វិញ្ញាណទាំង៦ + ចេតសិក វេទនា សញ្ញា សង្ខារ ៥៣ប្រភេទ បង្កើតបានចិត្តទាំង១២១ដួងដែលដែលក្នុងវិទ្យាសាស្ត្រចែកជាប្រភេទ Brainwave Gamma, Alpha, Beta, Theta, Delta។

ក្នុងសេចក្តីអធិប្បាយពីវិញ្ញាណរបស់សៀវភៅពុទ្ធសាសនា យើងឃើញច្បាស់គឺការពន្យល់ដូចនឹងការរកឃើញរបស់វិទ្យាសាស្ត្រ គឺវិញ្ញាណមាន៦ វា...
01/08/2022

ក្នុងសេចក្តីអធិប្បាយពីវិញ្ញាណរបស់សៀវភៅពុទ្ធសាសនា យើងឃើញច្បាស់គឺការពន្យល់ដូចនឹងការរកឃើញរបស់វិទ្យាសាស្ត្រ គឺវិញ្ញាណមាន៦ វាមានឈ្មោះទៅតាមបច្ច័យដែលវាកើតឡើង ហើយរលត់ទៅវិញភ្លាម គឺចក្ខុវិញ្ញាណ ឃានវិញ្ញាណ សោតវិញ្ញាណ ជីវហ្ហវិញ្ញាណ កាយវិញ្ញាណ និង មនោវិញ្ញាណ ហើយច្បាស់ណាស់គឺសំដៅលើ Potentiel d’action នៅលើភ្នាសកោសិកាណឺរ៉ូន។

Ex: ចក្ខុវិញ្ញាណដែលកើតចំពោះមុខអ្នកនៅពេលនេះក្នុងរយៈពេល ១០វិនាទី ជាការកើតរលត់បន្តគ្នានៃ potentiel d’action នៅលើណឺរ៉ូន រូបភាពដែលកំពុងឃើញជាការផ្គុំរូបភាពច្រើន frame បញ្ជូលគ្នា

វិញ្ញាណកើតរលត់ៗ។ សភាវៈធម៌ទាំងអស់ស្ថិតក្រោមត្រៃលក្ខ័ណ(លក្ខណៈ៣យ៉ាង) គឺ អនិច្ចំទុក្ខំអនត្តា។ មានអ្នកសួរសំណួរថាបើវិញ្ញាណកើតរ...
31/07/2022

វិញ្ញាណកើតរលត់ៗ។ សភាវៈធម៌ទាំងអស់ស្ថិតក្រោមត្រៃលក្ខ័ណ(លក្ខណៈ៣យ៉ាង) គឺ អនិច្ចំទុក្ខំអនត្តា។ មានអ្នកសួរសំណួរថាបើវិញ្ញាណកើតរលត់ៗមែន ចុះព្រះពុទ្ធបំពេញបារមីអនេកជាតិមកយ៉ាងម៉េច? ចំលើយគឺមកពីអត់យល់ Mécanisme physiologie របស់ព្រះពុទ្ធ 🤔

សង្ខារ —> វិញ្ញាណ —> នាម-រូប

ធម្មជាតិរបស់វិញ្ញាណគឺច្នៃរូប គឺអគ្គីសនីនៅលើភ្នាសកោសិកាណឺរ៉ូនរត់ទៅដល់ terminaison nerveuse នៅសរីរាង្គផ្សេងៗ តាម voie moteur, voie sensitive និង autonome ធ្វើអោយមានការផ្លាស់ប្តូរខ្សែប្រតិកម្មគីមី Exក្នុងករណីអកុសលធម៌កើតឡើង ដូចជាស្ត្រេស រឺ កំហឹង(ទោសៈមូលចិត្ត): នៅក្រពះកើនការផលិត Hcl, បេះដូងកន្ត្រាក់ខ្លាំងធ្វើអោយឡើងសំពាធឈាម , ក្រពេញ surrénal បញ្ចេញអរម៉ូនស្ត្រេស Cortisol ច្រើន ធ្វើអោយកើនរ៉ាឌីកាល់សេរីច្រើន Etc ។ វិញ្ញាណមិនត្រឹមតែច្នៃរូប(កមច្ជុរូប)ទេ វិញ្ញាណជាបច្ច័យអោយកើតនាមធម៌ជារចនាសម្ព័ន្ធ៣ផ្សេងទៀតរបស់ចិត្ត( structure of consciousness) គឺ សញ្ញាខន្ធជាការចងចាំ វេទនាខន្ធជាការសោយអារម្មណ៌ជាសុខរឺទុក្ខ និង សង្ខារខន្ធដែលជាបច្ច័យអោយកើតវិញ្ញាណថ្មី ដូចឃើញក្នុងបដិច្ចសមុប្បាទស្រាប់(វិញ្ញាណ —> នាម-រូប)។ ដូច្នេះវិញ្ញាណដែលកើតថ្មី នៅជីវិតថ្មីគឺដោយសារមានសង្ខារខន្ធជាបច្ច័យអោយវាកើតថ្មីដើម្បីច្នៃរូបថ្មីបន្តទៀត មិនមែនវិញ្ញាណមានតែ១មិនកើតរលត់ហើយហោះទៅកើតថ្មីដូចព្រលឹងរឺអាត្ម័នក្នុងព្រហ្មញ្ញសាសនាទេ។

វិញ្ញាណជាអគ្គីសនីនៅលើខួរក្បាលចែកជា ៥ប្រភេទតាមប្រភេទហ្វ្រេកង់គឺ brainwave type Gamma(32-100Hz) , Beta(13-32Hz), Alpha(8-13Hz),Theta(4-8Hz), Delta(0,5-4Hz)។ បើអ្នកគ្រាន់តែមើលឃើញ គ្រាន់តែស្តាប់លឺ និងគិត ដោយមិនមានចេតនា ( volontaire) ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជីវហ្ហវិញ្ញាណ កាយវិញ្ញាណ និង មនោវិញ្ញាណ ដែលកើតឡើងនិងរលត់ទៅវិញភ្លាមដោយមិនបន្សល់នូវវិបាក ( conséquence)ទេ តែបើសកម្មភាពដោយចេតនា brainwave ដែលកើតឡើងគឺប្រភេទហ្វ្រេកង់ខ្ពស់ ដែលវានិងនាំអោយកើតសង្ខារខន្ធ ដែលជាបច្ច័យអោយខ្សែកងទុក្ខកើតឡើងបន្ត ដូចពុទ្ធដីការត្រាស់ថា«បុណ្យបាបស្ថិតលើចេតនា»។ ដោយសារតែអវិជ្ជា គឺការមិនយល់ពីធម្មជាតិ គឺនៅពីក្រោយកម្មរបស់មនុស្សប្រព្រឹត្តគឺអគ្គីសនីនៅលើណឺរ៉ូន ទើបនាំអោយកើតច្រវាក់បន្តបន្ទាប់គ្នា រហូតដល់កើតរូបថ្មី។ ធម្មជាតិរបស់សង្ខារគឺ បង្កើតវិញ្ញាណ នៅពេលស្លាប់គឺអស់បច្ច័យអោយខន្ធទាំង៥តាំងនៅបានហើយ ដូច្នេះសង្ខារត្រូវបង្កើតវិញ្ញាណថ្មី វិញ្ញាណលែងជាអគ្គីសនីនៅលើណឺរ៉ូនហើយ វិញ្ញាណគឺស្ថិតក្រោមទំរង់រលកម៉ាញេទិច ( onde mangétique) មិនខុសពីទូរស័ព្ទរឺកំព្យូរទ័រដែលត្រូវបំលែងសំលេងរាលដាលក្នុងខ្យល់ដែលយើងនិយាយ ទៅជាទិន្ន័យអគ្គីសនី ហើយទៅជារលកម៉ាញេទិចដែលមានល្បឿនស្មើល្បឿនពន្លឺទើបយើងនិយាយភ្លាមស្តាប់លឺភ្លាមនៅចំងាយរាប់ពាន់គីឡូម៉ែត។ គ្រូវិបស្សនា Goenka ក៏បាននិយាយពីរលកម៉ាញេទិចនេះដែរ។

សរុបមកវិញ្ញាណជារលកអគ្គីសនីនៅលើណឺរ៉ូនមានធម្មជាតិច្នៃរូបនៅពេលមនុស្សនៅមានជីវិត ហើយជារលកម៉ាញេទិចដែលកើតពីសង្ខារដើម្បីទៅច្នៃរូបថ្មីនៅពេលស្លាប់។ មានពេលខ្លះសញ្ញាខន្ធគឺអង្គចងចាំទៅជាមួយនិងរូបដែលកើតថ្មី ធ្វើអោយមនុស្សចាំជាតិបាន

Address


Website

Alerts

Be the first to know and let us send you an email when តើអ្នកដឹងទេ? Did you know? Ter Neak Deng Te? posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share