Trortrung Cheat News

  • Home
  • Trortrung Cheat News

Trortrung Cheat News Cambodia News, Khmer News, Hot News

Sunday worships God.នោះយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ ដោយពាក្យថា ទូលបង្គំបានចេ...
30/06/2024

Sunday worships God.
នោះយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ ដោយពាក្យថា ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ ក្នុងគ្រប់សេចក្ដីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ។
យ៉ូប ១.២០-២២
មិនថាមានប៉ុនណា ឬ ក្រលំបាកប៉ុនណា នោះទេសូមកុំភ្លេចថ្វាយបង្គំដល់ព្រះ ព្រះយេស៊ូជាប្រភពនៃអ្វីៗទាំងអស់ យើងនិងអាចបាត់បង់អ្វីៗបាន តែសូមកុំឲ្យបាត់បង់ព្រះ មានព្រះយើងអាចចាប់ផ្តើមជាថ្មីជាមួយទ្រង់បានល្អប្រសើរជាងមុនទ្វេរមួយជាពីរផង ។
សូមព្រះប្រទានពរ

ថ្នាក់រៀនបើថ្មីសម្រាប់អ្នកមិនទាន់ចេះភាសាអង់គ្លេសEnglish For children (5h-7h) ចូលរៀនថ្ងៃទី 02/07/2024 អ្នកចុះឈ្មោះមុន១០នា...
29/06/2024

ថ្នាក់រៀនបើថ្មីសម្រាប់អ្នកមិនទាន់ចេះភាសាអង់គ្លេស
English For children (5h-7h) ចូលរៀនថ្ងៃទី 02/07/2024 អ្នកចុះឈ្មោះមុន១០នាក់ដំបូងនិងទទួលបាន សៀវភៅសរសេរ១ក្បាលនិងសៀវភៅEnglish For children ១ក្បាល Free
សូមទាក់ទង់
096 48 502 48/012 674 008 (កោះកុងភូមិថ្មីចាំយាម)

28/06/2024
http://ttcnweb.com/?p=6352
28/06/2024

http://ttcnweb.com/?p=6352

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៧​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ សម្.....

http://ttcnweb.com/?p=6341
27/06/2024

http://ttcnweb.com/?p=6341

​នៅ​ព្រឹក ថ្ងៃ​អង្គារ ៤​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ នេះ ...

27/06/2024
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បំភ្លឺបញ្ជាក់ផ្លូវច្បាប់ក្នុងករណីបាញ់សាហាវឃោរឃៅ សម្លាប់មនុស្ស ២នាក់ និងរបួស ២នាក់ឯកឧត្តម កើត ...
27/06/2024

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បំភ្លឺបញ្ជាក់ផ្លូវច្បាប់ក្នុងករណីបាញ់សាហាវឃោរឃៅ សម្លាប់មនុស្ស ២នាក់ និងរបួស ២នាក់

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានបំភ្លឺបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់លើការបាញ់ប្រហារដ៏សាហាវឃោរឃៅក្នុងអំឡុងខែមិថុនា ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា បានបណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ និងរបួស ២នាក់ ករណីនេះត្រូវចោទប្រកាន់ក្នុងសំណុំរឿង ២ដាច់ដោយឡែកពីគ្នា ដោយបច្ចុប្បន្នចៅក្រមស៊ើបសួរកំពុងបន្តនីតិវិធីនៃការស៊ើបអង្កេតស្រាវជ្រាវ។

ឯកឧត្តម កើត រិទ្ធ ថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «យើងមិនអាចនិយាយថា (ជនល្មើសឈ្មោះ ស្រី ស៊ីណា ជាប់ទោស) ប៉ុន្មានឆ្នាំទេ ពីព្រោះរឿងនេះមិនទាន់កាត់ទោស (កាត់ក្ដី) ព្រោះ ចៅក្រមកំពុងដំណើរការស៊ើបអង្កេតស្រាវជ្រាវក្នុងករណីនេះ (ឃាតកម្ម) ឱ្យស៊ីជម្រៅ»។ «យើងមិនអាចផ្ដន្ទាទោសលើសពីច្បាប់កំណត់នោះទេ»។

ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងបន្តថា៖ «យើងគ្មានជម្រើសអ្វីក្រៅពីការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាថា ច្បាប់អនុវត្តតឹងរ៉ឹង ម៉ឺងម៉ាត់ និងដោយត្រឹមត្រូវ»។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា បានបញ្ជាក់ថាការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន ២ សម្រាប់សំណុំរឿងពីរដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។ ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងពីរដាច់ដោយឡែកពីគ្នា(១)-បទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។ (២)-បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ និង (៣)-បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ៕

ប្រភព៖ MoINFO APP

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំមន្ត្រីយុត្តិធម៌ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលទ...
27/06/2024

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំមន្ត្រីយុត្តិធម៌ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំង សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ ចំនួន ៥៥រូប និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ ចំនួន ១០៥រូប ផងដែរ។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមដោយការអបអរសាទរដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ ជាជ័យលាភីទាំង ១៦០រូប ដែលបានខិតខំប្រឹងប្រែងឆ្លងកាត់ការប្រឡងប្រជែងយ៉ាងស្វិតស្វាញ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព ហើយបានជាប់ជាស្ថាពរក្លាយជាសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១២ និងសិស្សក្រឡាបញ្ជី ជំនាន់ទី៩ នាពេលនេះ។

ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជីទាំងអស់ និងអង្គពិធីទាំងមូល នូវទិសដៅការងារ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធអប់រំតាមរយៈការកែទម្រង់ការប្រឡងប្រជែងនានា ទាំងការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ទាំងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សំដៅធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល ជាពិសេស ក្នុងការជួយអភិវឌ្ឍសង្គមជាតិ។

ទន្ទឹមនឹងនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា និងសិស្សក្រឡាបញ្ជី ទាំង ១៦០រូប ថា ទន្ទឹមនឹងការខិតខំរៀនសូត្រ និងរៀនឱ្យពូកែនៅក្នុងអំឡុងពេលសិក្សា, សិស្សជ័យលាភីទាំងអស់ ត្រូវថែរក្សាឱ្យបាននូវមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងថ្នាក់ ក៏ដូចជា នៅក្នុងជំនាន់របស់ខ្លួន ហើយត្រូវប្រកាន់ខ្ជាប់នៅក្នុងចិត្តនូវស្មារតី និងឧត្តមគតិថា “ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌” ដើម្បីរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក៏ដូចជា ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីតុលាការផងដែរ នៅពេលដែលខ្លួនបញ្ចប់វគ្គបណ្តុះបណ្តាលនេះ និងចេញទៅបម្រើការងារនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា៕

ប្រភពអត្ថបទ និងរូបភាព៖ MoINFO APP

Welcome to the National Day of prayer in Koh Kong on the 1st of July, 2024.
26/06/2024

Welcome to the National Day of prayer in Koh Kong on the 1st of July, 2024.

http://ttcnweb.com/?p=6337
25/06/2024

http://ttcnweb.com/?p=6337

មានប្រសាសន៍ ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម សម្តេច​តេជោ ហ៊ុន សែន បាន​សម្តេង​នូវ​អំណរសាទរ និង​កោត​សើ​...

http://ttcnweb.com/?p=6326
25/06/2024

http://ttcnweb.com/?p=6326

នា​ថ្ងៃ​ទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឯកឧត្តម ហ៊ុន ម៉....

ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះអម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ «ចូរ​គោរព​ប្រត...
24/06/2024

ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះអម្ចាស់ ដ្បិត​ធ្វើ​ដូច្នោះ​ទើប​បាន​ត្រូវ «ចូរ​គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា​ខ្លួន» នេះ​ជា​បញ្ញត្ត​មុន​ដំបូង ដែល​ជាប់​មាន​ទាំង​សេចក្ដី​សន្យា​ផង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្ដី​សុខ ហើយ​រស់​នៅ​ផែនដី​ជា​យូរអង្វែង​ទៅ។
អេភេសូរ ៦.១-៣

23/06/2024

គួរជាប់គុក១ជីវិតហើយរឹបអូសយកទ្រព្យសម្បត្តុិទាំងអស់ដើម្បីប្រមានដល់អ្នកក្រោយទៀត

Sunday Blessings 💖❤️❤️ នោះបើរាស្ត្រអញ ដែលបានហៅតាមឈ្មោះអញ គេបន្ទាបខ្លួន ហើយអធិស្ឋានរកមុខអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក...
23/06/2024

Sunday Blessings 💖❤️❤️
នោះបើរាស្ត្រអញ ដែលបានហៅតាមឈ្មោះអញ គេបន្ទាបខ្លួន ហើយអធិស្ឋានរកមុខអញ ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះអញនឹងស្តាប់ពីលើស្ថានសួគ៌ ហើយនឹងអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង
របាក្សត្រទី២ ៧.១៤
ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង
យេរេមា ៣៣.៣
God bless you all 🙏🙏🙏🙏🙏🙏🙏

សូមអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៧ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ - ថ្ងៃទី២១ ខែមិថុនា         ឆ្នាំ២០២៤
21/06/2024

សូមអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៧
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ - ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤

http://ttcnweb.com/?p=6315
21/06/2024

http://ttcnweb.com/?p=6315

​នា​រសៀល ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក....

Sunday Blessings . God bless you all 🙏🙏🙏.       សេចក្តីស្រលាញ់ត្រូវលះបង់ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រ...
16/06/2024

Sunday Blessings . God bless you all 🙏🙏🙏. សេចក្តីស្រលាញ់ត្រូវលះបង់

ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់​កល្បជានិច្ចវិញ
យ៉ូហាន ៣.១៦

យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ
យ៉ូហានទី១ ៤.១៦
ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា
ពេត្រុសទី១ ២.២២-២៤

មើល សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយមិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ
យ៉ូហានទី១ ៣.១
សូមព្រះប្រទានពរ

Sunday Blessings children's.16/06/2024May God bless you all 🙏🙏🙏🙏
16/06/2024

Sunday Blessings children's.16/06/2024
May God bless you all 🙏🙏🙏🙏

សេចក្តីស្រលាញ់ត្រូវលះបង់ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែល...
14/06/2024

សេចក្តីស្រលាញ់ត្រូវលះបង់

ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់​កល្បជានិច្ចវិញ
យ៉ូហាន ៣.១៦

យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ
យ៉ូហានទី១ ៤.១៦
ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា
ពេត្រុសទី១ ២.២២-២៤

មើល សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយមិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ
យ៉ូហានទី១ ៣.១
សូមព្រះប្រទានពរ

យុវជនគ្រីស្ទបរិស័ទកម្ពុជាCHRISTIAN YOUTH FOR CAMBODIA ……………………………………………………………………………..នៅព្រឹកថ្ងៃអាទិត្យ ៣ កើត ខែ ជេស្ឋ ឆ...
13/06/2024

យុវជនគ្រីស្ទបរិស័ទកម្ពុជា
CHRISTIAN YOUTH FOR CAMBODIA
……………………………………………………………………………..
នៅព្រឹកថ្ងៃអាទិត្យ ៣ កើត ខែ ជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២៤ អ្នកគ្រូ មុយ កុសល្យ ជាអនុប្រធាន បានដឹកនាំក្រុមការងារយុវជនគ្រីស្ទបរិស័ទកម្ពុជាខេត្តកំពង់ស្ពឺ ចុះចែកអំណោយដល់ប្អូនស្រីស្រី ភឿង ណាង ភេទ ស្រី ជាស្តីមេម៉ាយ ដែលមានកូនតូចៗ២នាក់ ជាប្រជាកសិករ។
ស្ថិតនៅភូមិ ស្បែកព្រាល ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
អំណោយនេះជាអំណោយរបស់កម្មវិធីអំណោយរបស់ព្រះ ដែលបានឧបត្ថម្ភដោយក្រុមហ៊ុនកាំជ្រួចកម្ពុជា
សូមព្រះយេស៊ូវប្រទានពរដល់បងប្អូនទាំងអស់បានទទួលព្រះពរទាំងអស់គ្នា។
អាមែន !!

ព្រះយេស៊ូវស្រលាញ់យើងកុំព្រួយបារម្ភទ្រង់អាចជួយយើងបានមិនថាមានទុក្ខលំបាកធំប៉ុនណាទេព្រះយេស៊ូធំមហិមាតើអ្នកណានឹងចោទប្តឹងពីពួករ...
13/06/2024

ព្រះយេស៊ូវស្រលាញ់យើងកុំព្រួយបារម្ភទ្រង់អាចជួយយើងបានមិនថាមានទុក្ខលំបាកធំប៉ុនណាទេព្រះយេស៊ូធំមហិមា
តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាង ទ្រង់ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ផងព្រះគ្រីស្ទបាន តើសេចក្ដីទុក្ខលំបាក ឬសេចក្ដីវេទនា សេចក្ដីបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្តរាយ ឬដាវឬអី ដូចមានសេចក្ដីចែងទុកមកថា «យើងខ្ញុំត្រូវគេសំឡាប់វាល់ព្រឹកវាល់ល្ងាច ដោយយល់ដល់ទ្រង់» គេរាប់យើងទុកដូចជាចៀមដែលសំរាប់សំឡាប់ ទេ គឺក្នុងសេចក្ដីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង
រ៉ូម ៨.៣៣-៣៧

ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង
យេរេមា ៣៣.៣

ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ
ភីលីព ៤.១៣
សូមព្រះប្រទានពរ

គុណតម្លៃនៃមនុស្សគឺដឹងគុណ មនុស្សដែលចេះដឹងគុណជាមនុស្សមិនងាយកើតជម្ងឺឌីសប្រេសសិន ហើយជាមនុស្សដែលមានចិត្តទូលាយ ជាមនុស្សនៃសេចក្...
11/06/2024

គុណតម្លៃនៃមនុស្សគឺដឹងគុណ មនុស្សដែលចេះដឹងគុណជាមនុស្សមិនងាយកើតជម្ងឺឌីសប្រេសសិន ហើយជាមនុស្សដែលមានចិត្តទូលាយ ជាមនុស្សនៃសេចក្តីសុខសាន្ត...
១ ចូរអរសប្បាយជានិច្ច
២ ចូរអធិស្ឋានឥតឈប់ឈរ
៣ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់
ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ
ថែស្សាឡូនីចទី១ ៥.១៦-១៨
សូមព្រះប្រទានពរ

11/06/2024

កុំលោភហួសមាន កុំឃ្លានតាមចង់ កុំខ្លាំងហួសមាឌ កុំហ៊ានហួសខ្នាត កុំឆ្លាតហួសគិត កុំឬកព្រោះធំ កុំយំព្រោះក្រ

http://ttcnweb.com/?p=6299
10/06/2024

http://ttcnweb.com/?p=6299

នា​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាច.....

Sunday Service for old people.May God bless you all
09/06/2024

Sunday Service for old people.May God bless you all

Address


Alerts

Be the first to know and let us send you an email when Trortrung Cheat News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share