យ៉ូហាន ១៤.៦
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
តើលោកអ្នកជារបស់ព្រះ ជារាជ្រនៃពន្លឺ ឬ លោកអ្នកជារបស់សាតាំង ជារាជ្រនៃសេចក្តីងងឹត? នេះជាជម្រើសលោកអ្នក។
១ យ៉ូហាន ៥.១៩
យើងដឹងថា យើងមកពីព្រះ ហើយលោកីយ៍ទាំងមូលដេកនៅក្នុងអំណាចរបស់មេកំណាច។
ជំនឿរបស់អ្នកនឹងត្រូវសាកល្បង ដោយស្ថានភាពទុក្ខលំបាក ការល្បងល សេចក្តីល្បួង នឹងគ្រប់ទាំងបញ្ហាប្រឈមដែលចូលមកទាស់នឹងលោកអ្នក
១ពេត្រុស ១:៦-៧
៦. ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ
៧. ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។
យ៉ាកុប ១:២-៣
២. បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ
៣. ដោយដឹងថា ការល្បងលមើលជំនឿរបស់អ្នករាល់គ្នា នោះនាំឲ្យមានចិត្តអំណត់។
ក្រោយពីលោកអ្នកឆ្លងផុតពីការល្បងល លោកអ្នកនឹងបានពរ ហើយលោកអ្នកនឹងបានទទួលការតម្លើងថ្នាក់។
ព្រះអង្គនឹងល្បងលយើងគ្រប់គ្នាទាំងអស់ គ្មានការលើកលែង។
ទំនុកដំកើង ៦៦.១០
ដ្បិត ឱព្រះអើយ ព្រះអង្គបានល្បងលយើងខ្ញុំ ក៏បានលត់ដំយើងខ្ញុំ ដូចគេបន្សុតប្រាក់។
បើគ្មានការល្បងល គ្មានសេចក្តីល្បួង ឬការលំបាកទេ យើងនឹងមិនលូតលាស់ខាងឯវិញ្ញាណទេ។
សុភាសិត ៦.៦-៨
៦. ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វាហើយមានប្រាជ្ញា ឡើង
៧. វាគ្មានមេ គ្មានអ្នកត្រួតត្រា ឬគ្មានអ្នកគ្រប់គ្រងឡើយ
៨. គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀងទុកនៅក្នុងរដូវចម្រូតបាន។
ខ្ញុំនឹងប្រើមាត់ខ្ញុំប្រកាសពីអ្វីដែលព្រះបានធ្វើសម្រាប់ខ្ញុំ
កិច្ចការ ១៦.២៥--២៦
២៥ លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក
២៦ រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីជាខ្លាំង ធ្វើឲ្យគ្រឹះគុករញ្ជួយឡើង ហើយទ្វារទាំងប៉ុន្មានក៏របើកឡើងភ្លាម ឯច្រវ៉ាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។
ជាព្រះអង្គមានសម្បត្តិស្តុកស្តម្ភក៏ដោយ តែទ្រង់ត្រលប់ជាក្រ ដើម្បីឱ្យអ្នករាល់គ្នាត្រលប់ជាមានវិញ។
២ កូរិនថូស ៨.៩
នេះជារឿងធ្ងន់ធ្ងរគឺថាៈ នរកក៏អស់កល្ប ហើយ ស្ថានសួគ៍ក៏អស់កល្ប ។
ការសំខាន់ ៤ ក្នុងការប្រើមាត់ឱ្យមានជ័យជម្នះ
ពេលលោកអ្នកប្រើមាត់ដើម្បីសរសើរតម្កើង និងអរព្រះគុណដល់ព្រះដែលមានគ្រប់អ្វីៗទាំងអស់នៅក្នុងលោកនេះ នោះព្រះអង្គនឹងបង្ហាញអង្គទ្រង់ក្នុងលោកអ្នក ហើយពេលទ្រង់បង្ហាញអង្គទ្រង់ក្នុងលោកអ្នក នោះលោកអ្នកនឹងទទួលនូវអ្វីៗដែលទ្រង់មានដែរ។
ព្រះអង្គដែលបង្កើតលោកអ្នក ទ្រង់ស្រឡាញ់លោកអ្នកជាខ្លាំង ព្រោះទ្រង់មិនបានសំចៃនូវព្រះរាជ្របុត្រាទ្រង់តែ១ ដើម្បីលោកអ្នក ហើយទ្រង់បានរងទុក្ខជួសលោកអ្នកនៅលើឈើឆ្កាង។ តើទ្រង់មិនជួយរាល់សេចក្តីត្រូវការរបស់លោកអ្នកទេឬអី?
សូមបើកចម្រៀងសរសើរព្រះ និងសេចក្តីអធិប្បាយល្អៗនៅក្នុងផ្ទះ ដើម្បីនាំព្រះវត្តមានរបស់ព្រះមកកាន់ទីលំនៅលោកអ្នក ដើម្បីឱ្យសេចក្តីសុខសាន្តរបស់ព្រះគង់នៅក្នុងទីលំនៅលោកអ្នកគ្រប់ពេលវេលាទាំងអស់ ហើយលោកអ្នកនឹងឃើញការផ្លាស់ប្រែ។
ដាវីឌក៏ទូលទៀតថា៖ «ឯ ព្រះយេហូវ៉ាជាព្រះដែលបានជួយទូលបង្គំឲ្យរួចពីក្រចក សិង្ហ និង ខ្លាឃ្មុំ ទ្រង់ក៏នឹងជួយឲ្យរួចពីកណ្ដាប់ដៃសាសន៍ភីលីស្ទីននោះដែរ»។
១សាំយូអែល ១៧.៣៧
👄ប្រើមាត់ឱ្យមានជ័យជម្នះ៖
-របៀបទី ៣ : និយាយពាក្យវិជ្ជមាន ពាក្យនៃព្រះពរ ការលើកទឹកចិត្ត សេចក្តី
សន្យារបស់ព្រះ និងព្រះហឬទ័យរបស់ព្រះ។
ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
១ថែស្សាឡូនីច ៥.១៨
ពេលយើងច្រៀងសរសើរតម្កើងដល់ព្រះ ចូរដឹងយ៉ាងប្រាកដថា ព្រះវត្តមានរបស់ព្រះទ្រង់គង់នៅជាមួយយើង ដូច្នេះ ចូរសរសើរដល់ទ្រង់ ឱ្យសមនឹងសណ្ឋានដ៏ធំប្រសើររបស់ទ្រង់