Khmer Live

Khmer Live Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khmer Live, Digital creator, .

28/04/2024

ប្រកាសដំណឹងស្វែងរកឪពុក ព្រោះខលអត់ចូល ប៉ុន្មានម៉ោងក្រោយ បានត្រឹមបង្ហោះសារទាំងទឹកភ្នែក​ 😢🙏
........................
FAFA178 វេទិការកំសាន្តធំជាងគេនៅតំបន់អាសុី 😍👍🏻
ចុះឈ្មោះ 👉🏻 t.me/FAFA178KHCS
........................


#លោកឪសួង #ព្រះអង្គវនវាស #នេនតូចសីហា #ចន្ទមុនី ​ #ប៊ែលឡា​ #អ៊ែលលី #ទ្រីដាណា #ស្រីអូនសម្រស់ធម្មជាតិ
#បតាសន្តិភាព #អរគណសន្តិភាព
#កម្ពុជាមាតុភូមិខ្ញុំ

21/03/2024
មេរៀននៅទីនេះមកដល់ដំណាក់កាលនេះហើយ តោមិនអាចចេញប្រមាញ់ សម្លាប់​ ឬសូម្បីតែការពារខ្លួនឯង។ ជីវិតមនុស្សខ្លីណាស់ អ្វីដែលកើតលើសត្...
15/03/2024

មេរៀននៅទីនេះ

មកដល់ដំណាក់កាលនេះហើយ តោមិនអាចចេញប្រមាញ់ សម្លាប់​ ឬសូម្បីតែការពារខ្លួនឯង។ ជីវិតមនុស្សខ្លីណាស់ អ្វីដែលកើតលើសត្វតោ វាក៏កើតលើអ្នកដូចគ្នា។

1. អ្នកមិនអាចក្មេងរហូតទេ
2. អ្នកមិនអាចខ្លាំងរហូតទេ
3. អ្នកអាចនៅខ្ពស់ជាងគេរហូតទេ
4. អ្នកមិនមែននៅជាថៅកែគេរហូតទេ
5. យើងមិនអាចនៅជាស្តេចសត្វនៅក្នុងព្រៃ ឬស្តេចមនុស្សនៅក្នងជីវិតយើងបានទេ

ដរាបណា​ ព្រះអាទិទេពផ្តល់ឱកាសឱ្យអ្នក អ្នកត្រូវតែសុភាពរាបសារ ដកចរិតក្រអើតក្រទម និងទម្លាប់មិនឱ្យតម្លៃអ្នកដទៃចេញ។

ព្រោះមិនយូរ និងឆាប់ទេ ជីវិតនឹងផ្តល់មេរៀនថ្មីៗដល់អ្នក នៅពេលនោះហើយ ទើបអ្នកដឹងថា​ វាឈឺចាប់ប៉ុណ្ណា។

 #បើចង់សុខខ្លួនហាមដាច់ខាតកុំរាប់អានមនុស្ស៤ប្រភេទនេះឱ្យសោះ👋១. មនុស្សគម្រិះជ្រុល៖ ការទុកដាក់សន្សំសំចៃ គឺជារឿងដែលមនុស្សយើងម...
15/03/2024

#បើចង់សុខខ្លួនហាមដាច់ខាតកុំរាប់អានមនុស្ស៤ប្រភេទនេះឱ្យសោះ👋

១. មនុស្សគម្រិះជ្រុល៖ ការទុកដាក់សន្សំសំចៃ គឺជារឿងដែលមនុស្សយើងម្នាក់ៗគួរតែធ្វើ ប៉ុន្តែសម្រាប់មនុស្សខ្លះ រិះថាំជ្រុល គម្រិះ​មិនចេះចែករំលែក មិនចេះក្រែងចិត្តអ្នកដទៃ សូម្បីតែការចំណាយលើខ្លួនគេផ្ទាល់ ក៏បេះមិនដាច់ផង។

២. មនុស្ស​ស្គាល់​តែ​ប្រយោជន៍៖ មនុស្សបែបនេះសម្លឺងឃើញផលប្រយោជន៍ធំជាងមិត្តភាព ពួកគេរាប់អានអ្នកដទៃដើម្បីតែជាធ្នាក់ទាក់យករបស់ដែលគេចង់បានតែប៉ុណ្ណោះ ពេលអ្នកដទៃអស់ប្រយោជន៍ភ្លាមគេនឹងឈប់រាប់រក។

៣. មនុស្សដែលចូលចិត្តនិយាយបំភ្លើស៖ មនុស្ស​ប្រភេទ​នេះ​គួរ​ឱ្យ​ខ្លាច​ គេអាចនិយាយនូវអ្វីបានតាមតែអំពើចិត្ត ដែលអាចធ្វើឱ្យអ្នកដទៃខូចឈ្មោះ ផ្លូវចិត្តរង្គោះរង្គើដោយសារតែសម្ដីពួកគេផងដែរ។

៤. មនុស្សឆ្លាតពេក​៖ ពាក្យថា ឆ្លាតពេក ត្រង់នេះគេគឺសំដៅទៅលើមនុស្សដែលគាត់ពូកែខាងល្បិច ធ្វើអ្វីខ្លាចតែគេលើស ខ្លាចគេល្អជាង! រស់នៅជាមួយមនុស្សបែបនេះអ្នកប្រុងខ្លួនឱ្យគេខ្សែលើអោយហើយទៅ ព្រោះមនុស្សប្រភេទនេះមិនដែលនៅក្រោមគេទេ៕

#កវីលាក់ស្នេហ៍ប្រលោមលោក

 #មេរៀនសម្រាប់ថ្ងៃនេះមានបក្សីមួយដែលហ៊ានទុំលើខ្នងឥន្ទ្រី បក្សីនោះគឺជាក្អែកវាទុំលើខ្នងឥន្ទ្រី និងខាំកឥន្ទ្រី។ ទោះបីជាយ៉ាងណ...
15/03/2024

#មេរៀនសម្រាប់ថ្ងៃនេះ

មានបក្សីមួយដែលហ៊ានទុំលើខ្នងឥន្ទ្រី បក្សីនោះគឺជាក្អែក

វាទុំលើខ្នងឥន្ទ្រី និងខាំកឥន្ទ្រី។ ទោះបីជាយ៉ាងណាក៏ដោយ ឥន្ទ្រីមិនតបត ឬវាយបកត្រឡប់ទៅវិញជាមួយនឹងក្អែកនោះឡើយ។ ឥន្ទ្រីមិនចំណាយពេល ឬកម្លាំងជាមួយក្អែកទេ។ វាគ្រាន់តែត្រដាងស្លាប ហើយចាប់ផ្ដើមហោះហើរទៅលើមេឃ។

ហោះកាន់តែខ្ពស់ ក្អែកកាន់តែពិបាកដកដង្ហើម ហើយទីបំផុតវាក៏ធ្លាក់ចុះមកដីវិញដោយសារសម្ពាធបរិយាកាស។ ត្រូវចងចាំថា មិនមែនរាល់ជម្លោះទាំងអស់សុទ្ធតែទាមទារការឆ្លើយតបនោះទេ។ មិនរាល់ពាក្យរិះគន់ ឬគេបង្កើតបញ្ហា យើងចាំបាច់ត្រូវតបត ឬឆ្លើយតបនោះដែរ។ ពេលខ្លះ អ្នកគ្រាន់តែផ្លាស់ប្តូរ អភិវឌ្ឍខ្លួនអ្នក ពួកគេធ្លាក់ចុះដោយខ្លួនឯង។ កុំចំណាយពេលជាមួយក្អែក។ បើគេចង់តោង ឱ្យគេតោងទៅ នៅពេលអ្នកឡើងខ្ពស់ គេទប់មិនជាប់ គេនឹងធ្លាក់ចុះដោយមិនបាច់ប្រឹង។

ពេលវេលា ឱកាស ការប្រឹងប្រែង ការខិតខំរៀនសូត្រជាប្រចាំនឹងនាំអ្នកទៅកាន់ទីដែលអ្នកចង់បាន ហើយសត្រូវ ឬពាក្យរិះគន់នឹងបាត់បង់ដោយឯកឯង។

👉មានសត្វក្អែកពីរក្បាលចង់សុីសត្វក្របី តែមិនដឹងសុីតាមវិធីណាបើក្របីធំហើយខ្លាំង ពេលនោះសត្វក្អែកពីរក្បាលរកនឹកឃើញវិធីសាស្ត្រមួ...
23/02/2024

👉មានសត្វក្អែកពីរក្បាលចង់សុីសត្វក្របី តែមិនដឹងសុីតាមវិធីណាបើក្របីធំហើយខ្លាំង ពេលនោះសត្វក្អែកពីរក្បាលរកនឹកឃើញវិធីសាស្ត្រមួយហើយក៏ហើរមកជិតក្របីសសើរក្របីថា បងក្របីស្នែងរបស់បងមុតស្រួចល្អណាស់ហើយកម្លាំងរបស់បងខ្លាំងទៀតផង ចុះហេតុអ្វីបងឱ្យសត្វរុយល្អិតតូចៗមកខាំបឺតជញ្ជក់ឈាមបងចឹង គឺមិនសមទាល់តែសោះ ម៉េចបងមិនប្រើស្នែងដ៏ស្រួចរបស់បងវ័ធសត្វរុយឱ្យវាក្ស័យទៅ ក្របីឭដូច្នេះហើយក៏ប្រើកម្លាំងនិងស្នែងរបស់ខ្លូនប្រឹងវ័ធសត្វរុយរហូតដល់ត្រូវខ្លូនឯងហូរឈាមលុតជង្គង់ស្លាប់នៅនិងកន្លែង។ ពេលក្របីដ៏មានអំណាចខ្លាំងក្លាស្លាប់ទៅបានដៃបងក្អែកម្តង 🐃🦅

“ពាក្យសសើរខ្លះធ្វើឱ្យត្រចៀករបស់យើងវាស្រួលស្តាប់បន្តិចមែន ប៉ុន្តែអាចធ្វើឱ្យយើងវិនាសមួយរំពេចបាន”

👉សត្វស្រមោចតែងតែស្លាប់ក្នុងពាងស្ករមិនដែលស្លាប់ក្នុងពាងអំបិលទេ យ៉ាងណាមិញរាល់មនុស្សទាំងអស់តែងតែចាញ់បោកអ្នកពូកែលួងលោមសសើរតែក្នុងចិត្តបង្កប់ទៅដោយភាពពិសពុល។
តែទីបំផុតមនុស្សសម្តីអាក្រក់ប៉ុន្តែចិត្តទូលាយតែងតែគេស្អប់មិនសូវរាប់រក តែបើមនុស្សផ្អែមចុងផ្អែមគល់ឆ្អិនក្បាលសុីក្បាលឆ្អិនកន្ទុយសុីកន្ទុយបែជាគេចាត់ទុកថាជាមនុស្សឆ្លាតពូកែទៅវិញ។

ដូចពាក្យមួយថា (សម្តីស្មោះទាស់ត្រចៀក)
“សសើរស្មើស្លាប់”

ឆាវ ឆាវ តួអង្គក្នុងរឿងសាមកុកនិយាយ ពេលខ្ញុំឈឺក្បាលអ្នកត្រូវជេរខ្ញុំឱ្យច្រើនទើបខ្ញុំបាត់ឈឺ។

សុភាសិតខ្មែរថា ខ្មៅដូចព្រីង ល្វីងដូចស្តៅ លេងកុំដល់ញាតិផៅ ប្រដៅកុំលាយពាក្យខឹង។

ខ្មៅដូចព្រីង សារជាតិរបស់ព្រីងពេលខ្ចីសរពេលទុំខ្មៅ មនុស្សខ្លះខ្មៅមែនប៉ុន្តែចរឹតឫកពារសុភាពរាបសាមិនឆ្មើងឆ្មៃដាក់មនុស្សផងគ្នា។

ល្វីងដូចស្តៅ សារជាតិរបស់ស្តៅល្វីងបន្តិចមែនតែគេអាចយកទៅហូបពិសាបាន យ៉ាងណាមិញសម្តីរបស់មនុស្សខ្លះអាក្រក់ល្វីងជូរចត់បន្តិចមែនតែអាចយកជាការបាន ដូចស្តៅល្វីងពិបាកលេបបន្តិចតែបើហូបចូលក្នុងពោះហើយធ្វើឱ្យយើងត្រជាក់សាច់មានសុខភាពល្អ សម្តីមនុស្សខ្លះពិបាកស្តាប់បន្តិចតែបើតាំងចិត្តស្តាប់ហើយគឺកើតបញ្ញា។

លេងកុំដល់ញាតិផៅ មានន័យថាបើយើងលេងជាមួយនរណាម្នាក់កុំនិយាយអ្វីឱ្យប៉ះពាល់ត្រកូលរបស់គេ ដូចខ្មែរខ្លះតែងនិយាយលេងថា(ចុយមាយឡូវ)ពាក្យនេះពេលណាយើងនិយាយយូរៗញឹកៗពេកទៅធ្វើឱ្យមិត្តភ័ក្ដិរបស់យើងគេអន់ចិត្ត។

ប្រដៅកុំលាយពាក្យខឹង បើយើងប្រដៅនរណាម្នាក់ចូលសម្លឹងមើលចិត្តខ្លួនឯងសិនថាតើប្រដៅដោយចិត្តមេត្តាឬដោយចិត្តខឹង តែបើប្រដៅចង់ឱ្យគេល្អបានរីកចម្រើនគឺប្រដៅចុះ ប៉ុន្តែបើចិត្តខឹងកុំអីល្អជាង។

សូមអរគុណដែលចំណាយពេលដ៏មានតម្លៃរបស់អ្នកអាននៅអត្ថបទមួយនេះ សូមជួយកែតម្រូវបន្ថែមផងបើសិនជាមានខុសឆ្គាំឆ្គងកន្លែងណាមួយដែលខ្ញុំសរសេរទៅមិនគប្បីទឹកព្រះទ័យដល់មិត្តអ្នកអាន🙏
សរសេរ By យល់ឧបាយ ឆ្ងាយអន្ទាក់

Address


Website

Alerts

Be the first to know and let us send you an email when Khmer Live posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share