12/11/2020
English below :
Ronald Koeman បានឆ្លៀតយកពេលពីការសម្រាកសម្រាប់ការប្រកួតអន្តរជាតិដើម្បីពិនិត្យមើលការរីកចម្រើនរបស់ក្រុមនៅក្នុងបទសម្ភាសន៍ជាមួយ Sport, L'Esportiu និង Mundo Deportivo ។ គ្រូបង្វឹក Barça បានលើកឡើងពីការងារល្អដែលបានកើតឡើងនិងការកែលម្អក្រុម។ ខាងក្រោមនេះជាសម្ដីខ្លះដែលបានដកស្រង់ពីការណ៍សំភាសន៍ ៖
Leo Messi
“ Messi បានបង្ហាញខ្ញុំថាគាត់ជាមនុស្សដែលមានមហិច្ឆិនិងចង់បន្តធ្វើជាកីឡាកដ៏អស្ចារ្យ” ។
“Barçaគឺធ្លាប់ជា គឺជា និងបន្តក្លាយជាក្រុមដ៏ល្អនៅពេលដែលមានវត្តមាន Messi ជាជាងពេលដែលអវត្តមានកីឡាកររូបនេះ” ។
Ansu Fati
របួសរបស់ Ansu Fati
“ការរងរបួសរបស់ Ansu គឺជាការវាយប្រហារដ៏ធំមួយ។ យើងនឹងមិនមានកីឡាករល្អនៅលើស្លាបមួយរយៈ កីឡាករដែលជាអ្នកដែលបានផ្តល់នូវទម្រង់លែងដ៏អស្ចារ្យមួយចំនួន។ យើងត្រូវតែទទួលយកវាហើយផ្តល់ឱកាសដល់កីឡាករដទៃទៀត” ។
Pedri
“កីឡាករដែលបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបំផុតគឺ Pedri ។ ខ្ញុំដឹងថាBarçaបានទិញយកគាត់ពី Las Palmas និងបានឃើញរបៀបលេងប៉ុន្តែរបស់គាត់ប៉ុន្តែខ្ញុំគិតថាគ្មាននរណាម្នាក់រំពឹងថាគាត់នឹងមានការរីកចម្រើនខ្លាំងយ៉ាងនេះទេចំពោះគាត់និងអាជីពរបស់គាត់របស់គាត់។រហូតមកដល់ពេលនេះគាត់មានអាយុ ១៧ ឆ្នាំតែគាត់កំពុងលេងនិងហ្វឹកហាត់ជាមួយកីឡាករបាល់ទាត់ឆ្នើមបំផុតនៅ Barça ដូចនេះហើយគួរតែសប្បាយចិត្ត” ។
Griezman
“គាត់ត្រូវការភាពជឿជាក់ច្រើនជាងមុនហើយការស៊ុតបាល់បញ្ចូលទីតែងតែនាំមកនូវភាពជឿជាក់នេះ។ អ្នកមិនអាចនិយាយថាគាត់មិនធ្វើការទេគាត់ធ្វើការច្រើន។ កីឡាករដែលខិតខំធ្វើការហើយព្យាយាមផ្លាស់ប្តូរខ្ញុំគិតថានៅចុងបញ្ចប់ នឹងទទួលបានអ្វីដែលគាត់ចង់បាន” ។
Dembélé
“កាយសម្បទារបស់គាត់មានភាពរីកចម្រើនច្រើនហើយបានហ្វឹកហាត់យ៉ាងស្វាហាប់និងធ្វើការហ្វឹកហាត់វគ្គបន្ថែម។ Dembélé បានប្រសើរឡើងច្រើនហើយគុណភាពរបស់គឺល្អឥតខ្ចោះដោយមិនអាចប្រកែកបានទេ។ ខ្ញុំពិតជារីករាយណាស់ជាមួយគាត់” ។
កីឡាករដែលអាចត្រូវបាននាំចូល
“អ្វីៗអាចធ្វើឲល្អប្រសើរជាងមុនជានិច្ច។ ខ្ញុំតែងតែនិយាយអំពីអនាគតដែលកីឡាករយើងអាចនាំចូលដើម្បីពង្រឹងតំបន់លេងនីមួយៗជាមួយលោក Ramón Planes ប៉ុន្តែដោយដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបពេលនេះខ្ញុំមិនអាចស្នើសុំច្រើនទេ” ។
ទម្រង់លេង
“ខ្ញុំនៅតែជឿជាក់លើទម្រង់ 4-2-3-1 ឬ 4-3-3 ប៉ុន្តែយើងមិនត្រូវពឹងពាក់លើវាទាំងស្រុងឡើយ” ។
សព្វថ្ងៃទម្រង់មានសារៈសំខាន់ប៉ុន្តែវាក៏ត្រូវមានភាពបត់បែនខ្ពស់ផងដែរ។ ខ្ញុំគិតថាគោលដៅគឺត្រូវស្វែងរកទម្រង់លេងដែលមានលក្ខណៈបត់បែនផ្សេងទៀតពី 4-2-3-1” ។
សមត្ថភាពរបស់ក្រុម
“ ជាទូទៅខ្ញុំសប្បាយចិត្ត។ ខ្ញុំមានទំនុកចិត្តណាស់ជាមួយនឹងការងារដែលយើងកំពុងធ្វើហើយយើងកំពុងព្យាយាមផ្លាស់ប្តូរអ្វីដែលទាក់ទងនឹងក្រុមដូចជាព្យាយាមលេងជាមួយភាពស្វាហាប់ថែមទៀត” ។
“មើលទៅលើលើចំណុចសំខាន់ជាច្រើនយើងកំពុងដើរលើផ្លូវត្រូវ។ ខ្ញុំមិនសប្បាយចិត្តចំពោះការប្រកួតចុងក្រោយទេយើងបានបាត់បង់ពិន្ទុតិចតួចនៅក្នុងលីកប៉ុន្តែជាទូទៅយើងមិនអីទេ។ យើងកំពុងចាប់ផ្តើមប្រសើរឡើងហើយហើយក៏អាចប្រសើរជាងនៅក្នុងចំណុចសំខានៗជាច្រើនទៀត ។ "
កីឡាករយុវជន
"ជាញឹកញាប់បុគ្គលិករបស់ខ្ញុំនិងខ្ញុំញបានទៅជួបពួកគេក្នុងករណីដែលយើងត្រូវការកីឡាករសម្រាប់ការប្រកួតឬការហ្វឹកហាត់។ វាជួយយើងឱ្យទទួលបានរបាយការណ៍ពីពួកគេ" ។
Covid -19
"យើងខ្វះបរិយាកាសនៅលើទីលានដែលធ្វើឱ្យមានការលំបាកសម្រាប់កីឡាករនៅពេលដែលគ្មានអ្នកគាំទ្រ។ ខ្ញុំក៏នឹកអ្នកគាំទ្រផងដែរ" ។
VAR
“ខ្ញុំពេញចិត្តនឹង VAR ចំពោះការពិន័យលើជំហោរក្រៅល្បែងប៉ុន្តែខ្ញុំមិនចូលចិត្តVARលើការងារណាផ្សេងឡើយ” ។
Ronald Koeman took advantage of the break for international matches to review the team's progress in an interview with Sport, L'Esportiu and Mundo Deportivo. The Barça coach highlighted the good work that is being done and the team's improvements. Below are some highlights from the interview.
Leo Messi
"Messi has shown me to be an ambitious person, who always wants to win things, who wants to continue being the best."
"Barça has been, is and will be a better team with Messi than without him."
Ansu Fati's injury
"Ansu's injury is a big blow. We will be without a good player on the wing for some time, one who has given some great performances. We must accept it, giving opportunities to other players."
Pedri
"The player who has surprised me the most is Pedri. I knew that Barça had signed him from Las Palmas and had seen images of how he played, but I don't think anyone expected his improvement and career so far. At 17 years old, he is playing and training with the the best footballers at Barça and should be happy."
Griezmann
"He needs a little more confidence and scoring goals always brings this confidence. You can't say that he doesn't work, he works a lot. A player who is working so hard and trying to change things I think, in the end, will get where he wants."
Dembélé
"He's better physically and has trained hard, doing extra sessions. Dembélé has improved a lot and his quality cannot be argued with. I am very happy with him."
Possible signings
"Things can always be better. With Ramon Planes we always talk about the future, which players we can sign and where we need to strengthen, but knowing the financial situation, I can't ask for much."
Formation
"I still trust the 4-2-3-1 or the 4-3-3, but we must not be obsessed."
"Today a system is important, but it must also be highly variable. I think the goal is to look for more variable things from 4-2-3-1."
APP HERO KOEMAN JUVE
Squad performance
"In general I am happy. I feel very comfortable with the work we are doing and we are trying to change things about the team, like trying to play with more intensity."
"In many respects we are on the right track. I am not happy about the last games, we have lost quite a few points in the league, but in general we are ok. We are at the beginning and can be better in many aspects."
Youth players
"Very often my staff and I go to see them in case we need a player, for a game or training. It helps us to get reports on them."
Covid-19
"We lack atmosphere on the pitch and that makes life difficult for the players, when there is no crowd. I miss the fans too."
VAR
"I'm in favour of VAR on plays like offside, but I don't like it going into any other action."