Re-IDEA

Re-IDEA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Re-IDEA, Publisher, .

នៅពេលអ្នកគឺជា អ្នកមាន ប៉ុន្តែប្រទេសជាតិរបស់អ្នក ក្រ ។
13/06/2024

នៅពេលអ្នកគឺជា អ្នកមាន ប៉ុន្តែប្រទេសជាតិរបស់អ្នក ក្រ ។

10/06/2024

គេថា “ឡានជជុះជប៉ុនអាយុ១០ ២០ឆ្នាំ មិនចេះខូចទេ ដូរតែប្រេង និង សំបកកង់ “
ខ្ញុំលឺឡើងហឹងត្រចៀក ។ ខ្ញុំចង់មើលរូបឡាននឹងតិចមក !

09/06/2024

សម័យមុនឡានចិន ដាក់ម៉ាសុីសាំង ឬ ម៉ាសូតជប៉ុន ឬ អឺរ៉ុប តែបច្ចុប្បន្ន ឡានអគ្គីសនីជប៉ុន ឬ អឺរ៉ុប យកតួរឡានចិនមានទាំង គ្រោងដែក ម៉ាសុីន អាគុយ និង ម៉ូទ័រ (ខ្លួនឡានចិន) ដោយដាក់ឡូហ្គោ ឡានជប៉ុន ឬ អឺរ៉ុប ។

ទីក្រុងបាងកក ប្រទេសថៃ នៅរង្វង់ឆ្នាំ ១៩៩០
08/06/2024

ទីក្រុងបាងកក ប្រទេសថៃ នៅរង្វង់ឆ្នាំ ១៩៩០

រថភ្លើងដែលជប៉ុន 🇯🇵 បរិច្ចាកឱ្យប្រទេសថៃ 🇹🇭 បានមកដល់ទឹកដីថៃហើយ ដែលរថភ្លើងទាំងនោះមានអាយុជាង៥០ឆ្នាំ(ផលិតនៅដើមឆ្នាំ១៩៧០) ដោយប...
08/06/2024

រថភ្លើងដែលជប៉ុន 🇯🇵 បរិច្ចាកឱ្យប្រទេសថៃ 🇹🇭 បានមកដល់ទឹកដីថៃហើយ ដែលរថភ្លើងទាំងនោះមានអាយុជាង៥០ឆ្នាំ(ផលិតនៅដើមឆ្នាំ១៩៧០) ដោយបំពាក់កង្ហារខាងក្នុង ដែលនឹងដាក់ឱ្យដំណើរការសម្រាប់ប្រជាពលរដ្ឋថៃនៅចុងឆ្នាំនេះ។

ទីក្រុង Utrecht ប្រទេសហូឡង់ 🇳🇱 កាល ៤៤ ឆ្នាំមុន និង បច្ចុប្បន្ន ។
28/05/2024

ទីក្រុង Utrecht ប្រទេសហូឡង់ 🇳🇱 កាល ៤៤ ឆ្នាំមុន និង បច្ចុប្បន្ន ។

នេះជា លូបង្ហូរទឹក ក្រោមដី នៃទីក្រុង តូក្យូ ប្រទេសជប៉ុន 🇯🇵
13/05/2024

នេះជា លូបង្ហូរទឹក ក្រោមដី នៃទីក្រុង តូក្យូ ប្រទេសជប៉ុន 🇯🇵

07/05/2024

លោកស្ពាននៅចិន គេអាណិតទូទាំងពិភពលោក ដោយគេស៊ើប តាំងសម្ពាធគ្រួសារមិនបានផ្តល់ក្តីស្រឡាញ់ ការងារ និង ស្នេហា ចេញមកទាំងអស់ តែបើលោតនៅជ្រោយចង្វារ ឡាយពេញហ្វេសបុកជេរផ្អើល!

04/05/2024

Bye 👋 ហាលលីអូ កន្លះម៉ោងស្ងួត ។

See you 👌 ហាលលីអូ មួយអាទិត្យ នៅតែសើម !

04/05/2024

41c 42c ខោអាវវែងៗ លាហើយ ដល់វគ្គ លាត់ជើងខោ បណ្តើរម៉ូតូ 💦 ។

កាដូរសម្រាប់ខែ ៥ នេះ - ក្រុមហ៊ុនអាកាសចរណ៍Air Asia Cambodiaហោះហើរផ្លូវការនៅថ្ងៃស្អេកនេះ - ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះ...
01/05/2024

កាដូរសម្រាប់ខែ ៥ នេះ
- ក្រុមហ៊ុនអាកាសចរណ៍Air Asia Cambodiaហោះហើរផ្លូវការនៅថ្ងៃស្អេកនេះ
- ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះមកកម្ពុជាជារៀងរាល់ថ្ងៃចាប់ពីថ្ងៃនេះទៅ
- រថភ្លើងទំនើបជាងមុន
-IMF បានបញ្ចេញទិន្នន័យ GDP ថ្មីសរុបរបស់កម្ពុជា សម្រាប់ខែ ៤ មានជាង ៤៥ ពាន់លានដុល្លារអាមេរិក និង សម្រាប់មនុស្សម្នាក់ជាង ២៦៣៦ ដុល្លារ បើត្រឡប់ទៅឆ្នាំ ២០១០ GDPសម្រាប់ពលរដ្ឋកម្ពុជាគឺទាបជាងគេបំផុតនៅអាស៊ានត្រឹមតែ ៧០០ ដុល្លារ ដែលគេថា នៅបាតតារាងកាលនោះ ដែលប្រទេសផ្សេងៗប្រជាជនគេលើស ១០០០ដុល្លារទាំងអស់ សូម្បីតែវៀតណាមជិត ២០០០ដុល្លារ នៅកាលនោះ តែមកដល់ឆ្នាំ ២០២៤ កម្ពុជា គុណនឹង៤ ដែលគេផ្សេងច្រើនគុណនឹង២ ឬ ជិត៣ ចំណែកថៃ ជិត ៥ ពាន់ កាលនៅឆ្នាំ ២០១០ ដែលច្រើនជាងកម្ពុជាជាង ១០ កាលនោះ ហើយមកដល់បច្ចុប្បន្នថៃកើនដល់ ៧ពាន់ ដែលមិនបានគុណ២នោះទេ ។

ខុសគ្នា ១ពាន់សោះ ហេតុអ្វីមិនទិញអាធំ ?
28/04/2024

ខុសគ្នា ១ពាន់សោះ ហេតុអ្វីមិនទិញអាធំ ?

27/04/2024

អាកាសធាតុក្តៅខ្លាំងបែបនេះ ស្រួលណាស់ លីអូ 🩲 បោកហាលតែ៣០នាទី ស្ងួតស្លៀកបានទៀត 🥹

22/04/2024

សង្គមរីកចម្រើន មិនត្រូវការសេដ្ឋីចែកអំណោយដល់ប្រជាពលរដ្ឋនោះទេ គឺត្រូវការតែសេដ្ឋីដែលមានក្រុមហ៊ុនស្របច្បាប់ ដែលផ្តល់ការងារដល់ពលរដ្ឋយូរអង្វែង និង រីកចម្រើនដល់សេដ្ឋកិច្ចជាតិ ។

ម្ហូបខ្មែរ បើសរសេរជាភាសាអង់គ្លេស សូរសៀងខ្មែរតែម្តងទៅ កុំបកទៅអង់គ្លេស ដែលរាល់ថ្ងៃនេះ បរទេសតែងតែស្គាល់ និង ហៅម្ហូបខ្មែរជា ...
21/04/2024

ម្ហូបខ្មែរ បើសរសេរជាភាសាអង់គ្លេស សូរសៀងខ្មែរតែម្តងទៅ កុំបកទៅអង់គ្លេស ដែលរាល់ថ្ងៃនេះ បរទេសតែងតែស្គាល់ និង ហៅម្ហូបខ្មែរជា ឈ្មោះខ្មែរតែម្តង ដូចជា Lok Lak, Nom Banhjok, Nom Pang Sach, Sach ko Ang…ទៅតាមឈ្មោះខ្មែរដែលពលរដ្ឋខ្មែរហៅរាល់ថ្ងៃនេះ ចំណែកខ្មែរខ្លះបកទៅជា អង់គ្លេសថា Khmer noodle , Khmer BBQ អញ្ចឹងទៅ ដែលមិនល្អទាល់តែសោះ ។ បើចង់ឱ្យម្ហូបអាហារខ្មែរល្បីៗ គេស្គាល់គ្រប់គ្នា គួរតែហៅជាឈ្មោះខ្មែរ សូសៀងខ្មែរ ដដែល ទោះសរសេរជាអង់គ្លេស ឬ និយាយជាអង់គ្លេសក៏ដោយ ហើយចាំពន្យល់គេតាមក្រោយថាជា អ្វី ។ បើម្ហូបវៀតណាម មាន ហ្វឺ ជាដើម ឬ កូរ៉េ ចិន ជប៉ុន ក៏គេហៅឈ្មោះអង់គ្លេសដូចភាសាគេតែម្តង។

ប្រជាពលរដ្ឋខ្មែរទាំងអស់ និង ហាងអាហារគួរតែហៅឈ្មោះម្ហូបខ្មែរ តាមឈ្មោះ ខ្មែរទាំងអស់ ទោះសរសេរជាភាសាអ្វីក៏ដោយ ឬ និយាយ ។

21/04/2024

ម្នាក់ៗមានភាគហ៊ុនប៉ុន្មាន បានជាមិនពេញចិត្តការតែងតាំងកូនប្រុសគ្រួសារគេឱ្យឡើងកាន់ក្រុមហ៊ុន Royal Group

យន្តហោះគ្រឿងទី១របស់ Air Asia Cambodia 🇰🇭 បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃនេះហើយ ។
20/04/2024

យន្តហោះគ្រឿងទី១របស់ Air Asia Cambodia 🇰🇭 បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃនេះហើយ ។

ងាកមកស្គាល់ក្រុមហ៊ុនធំៗជាង ៤០ ក្រុមហ៊ុនដែលស្ថិតក្រោមក្រុមហ៊ុនយក្ស Royal Group ដែលក្តោងក្តាប់សេដ្ឋកិច្ចស្រុកខ្មែរភាគច្រើន...
20/04/2024

ងាកមកស្គាល់ក្រុមហ៊ុនធំៗជាង ៤០ ក្រុមហ៊ុនដែលស្ថិតក្រោមក្រុមហ៊ុនយក្ស Royal Group ដែលក្តោងក្តាប់សេដ្ឋកិច្ចស្រុកខ្មែរភាគច្រើន និង គ្រប់វិស័យ ហើយផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែររាប់សែននាក់ ឬ លាននាក់។ ក្រុមហ៊ុនទាំងអស់នោះមាន ផ្នែកដូចជា
-ផ្នែកធនាគារ និង ហិរញ្ញវត្ថុ
-ផ្នែកព័ត៌មាន ទំនាក់ទំនង និងបច្ចេកវិទ្យា
-ផ្នែកសណ្ឋាគារ និងរមណីយដ្ឋាន
-ផ្នែក Franchise
-ផ្នែកគីមីឥន្ធនៈ
-ផ្នែកដឹកជញ្ជូន ផ្លូវដែក និងអាកាសចរណ៍
-ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ត
-ផ្នែកអចលនទ្រព្យ
-ផ្នែកថាមពល …

និង គម្រោងធំៗជាច្រើនទៀត ។

19/04/2024

កូនប្រុសឡើងកាន់តំណែងជា CEO របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធយក្សធំជាងគេនៅក្នុងស្រុកខ្មែរដែលមានក្រុមហ៊ុននៅពីក្រោមរាប់សិប និង អាស៊ានមួយផងដែរ ហើយជារឿងធម្មតាទូទៅសម្រាប់ក្រុមហ៊ុននៅអាសុីដូច កម្ពុជា មិនថា កូរ៉េ ចិន ថៃ ឬ វៀតណាម ក៏ដោយ ។ ខ្លាចតែកូនធ្វើមិនកើត ។ ក្នុងរឿងកូរ៉េ គេលេងឱ្យមើលរហូត ។ សម្រាប់ admin មិនមានមតិនោះទេ ព្រោះវាជារឿងឯកជនភាពរបស់ក្រុមហ៊ុនឯកជន ហើយមិនមែនតំណែងមន្រ្តីរាជការឯណា ឬ រដ្ឋាភិបាល ។

សូម្បីឳខ្ញុំមានកូនតូបលក់ដូរតូចមួយ ក៏ប្រឹងដើម្បីកូន ហើយចង់ប្រគល់ឱ្យកូនកាន់កាប់ដូចតែគ្នាទេ ។ ចុះគេមហាសេដ្ឋីមានជាងគេនៅស្រុកខ្មែរ គេក៏ចង់ឱ្យកូនគេពូកែ និង ខ្លាំងដែរ ។

មួយម៉ាត់ខ្លីបំផុត រឿងសិទ្ធិគ្រួសារគេទេ ។ មិនមែនតំណែងរដ្ឋមន្រ្តី ឬ ឯកត្តមនោះទេ។

ភ្នំពេញមានវត្តភ្នំ ដើមឈើធំៗ ផ្តល់ជាម្លប់កាត់បន្ថយកម្តៅដល់ប្រជាពលរដ្ឋខ្មែរ និង ភ្ញៀវទេសចរអន្តរជាតិ ចំណែកបាងកក លេងកណ្តាលផ្...
15/04/2024

ភ្នំពេញមានវត្តភ្នំ ដើមឈើធំៗ ផ្តល់ជាម្លប់កាត់បន្ថយកម្តៅដល់ប្រជាពលរដ្ឋខ្មែរ និង ភ្ញៀវទេសចរអន្តរជាតិ ចំណែកបាងកក លេងកណ្តាលផ្លូវកៅស៊ូ គ្មានដើមឈើ ចំហាយក្តៅជុំវិញ ពីលើក្រោមស្ពានផង សំឡេងរថភ្លើងផង មិនដឹងក្តៅចេះក្បាលប៉ុណ្ណា ។

នៅភ្នំពេញ បិទចរាចរណ៍តែផ្លូវជុំវិញវត្តភ្នំ មិនមានបញ្ហាចរាចរណ៍ទីក្រុង ដោយសារមានផ្លូវជុំវិញដូចសំបុកពីងពាងវាងបាន ចំណេកបាងកក បិទចរចរណ៍ផ្លូវបណ្តោយកណ្តាលក្រុងកាត់ផ្តាច់ចរន្តគ្រប់ផ្លូវ ។

ពេលខ្លះដូចតាយើង ពូកែរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អ ។

រូបភាពនៅថៃ 🇹🇭 បន្ទាប់ពីលេងជះទឹករួច នៅកណ្តាលក្រុងបាងកក និង តាមឆ្នេរនៅប៉ាតាយ៉ា ដែលមិនមានស្ថាប័នសាព័ត៌មានបង្ហោះ ។
15/04/2024

រូបភាពនៅថៃ 🇹🇭 បន្ទាប់ពីលេងជះទឹករួច នៅកណ្តាលក្រុងបាងកក និង តាមឆ្នេរនៅប៉ាតាយ៉ា ដែលមិនមានស្ថាប័នសាព័ត៌មានបង្ហោះ ។

នៅប៉ាតាយ៉ាដែលជាទីក្រុងទេសចរណ៍របស់ថៃមកដល់ពេលនេះមិនទាន់មានរោងចក្រចម្រោះទឹកកខ្វក់មុនបង្ហូរចូលសមុទ្រនោះទេ ដោយប្រទេសនេះសន្តិភ...
15/04/2024

នៅប៉ាតាយ៉ាដែលជាទីក្រុងទេសចរណ៍របស់ថៃមកដល់ពេលនេះមិនទាន់មានរោងចក្រចម្រោះទឹកកខ្វក់មុនបង្ហូរចូលសមុទ្រនោះទេ ដោយប្រទេសនេះសន្តិភាពមិនក្រោម៤០០ឆ្នាំ មិនដែលមានសង្គ្រាម តែក្រុងព្រះសីហនុមានរោងចក្រចម្រោះទឹកកខ្វក់មុនបង្ហូរចូលសមុទ្រជាង២ឬ៣កន្លែង នៅត្រឹម៥ឆ្នាំចុងក្រោយនេះ ។ តែមនុស្សមួយចំនួនកើតចេញពីឈាមខ្មែរ តែខួរក្បាលមិនមែនខ្មែរ តែងតែលាបពណ៌ និង ព្រោះតែចង់បានការគាំទ្រ និង ចំនួន views បង្វក់ពលរដ្ឋមួយចំនួនដែលខ្វះការ​ត្រិះរិះ​ពិចារណា( Critical Thinking) និង ចំណេះដឹងមូលដ្ឋាន ដោយជឿទៅលើពួកទាំងនោះ ។

ដូចpostខាងក្រោមគឺជា រោងចក្រចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ ដោយទឹកដែលគេចម្រោះលែងមានសារធាតុពុល ដែលបង្ហូរចូលសមុទ្រ និង ក្នុងរង្វង់ក្រហមគឺជារោងចក្រចម្រោះទឹកកខ្វក់ ។

រូបទាំងបួននឹង ប្រទេសវៀតណាម ថៃ ភូមា ឡាវ និង ហ្វីលីពីន យកទៅបង្ហោះ គេថា សេះសមុទ្រកំពតស្អាតជាងគេ cute ជាងគេ ពិសេសរូបពីក្រោយម...
14/04/2024

រូបទាំងបួននឹង ប្រទេសវៀតណាម ថៃ ភូមា ឡាវ និង ហ្វីលីពីន យកទៅបង្ហោះ គេថា សេះសមុទ្រកំពតស្អាតជាងគេ cute ជាងគេ ពិសេសរូបពីក្រោយមានភ្នំ និង ថ្ងៃលិចធម្មជាតិ ហើយសមជាងគេ ព្រោះសេះសមុទ្រចេះបាញ់ទឹកមែន តែនាគ និង តោមិនចេះបាញ់ទឹកទេ តែនាគបាញ់ភ្លើង ។ ងាកទៅប្រជាពលរដ្ឋខ្មែរ ស្រុកអញ់អន់ជាងគេ ជានិច្ច ។

នៅភ្នំពេញមាន វត្តភ្នំ ជាទីកន្លែងលេងល្បែងប្រជាប្រិយ និង ជួបជុំលេងទឹក យ៉ាងសប្បាយរីករាយនៅថ្ងៃសង្ក្រាន្តឆ្នាំថ្មី ទោះអាកាសធា...
14/04/2024

នៅភ្នំពេញមាន វត្តភ្នំ ជាទីកន្លែងលេងល្បែងប្រជាប្រិយ និង ជួបជុំលេងទឹក យ៉ាងសប្បាយរីករាយនៅថ្ងៃសង្ក្រាន្តឆ្នាំថ្មី ទោះអាកាសធាតុក្តៅ តែមានដើមឈើធំៗផ្តល់ជាម្លប់ ដែលបានជួយកាត់បន្ថយកម្តៅបានខ្លះដែរ ។ តែងាកទៅបាងកក គេមិនមានម្លប់ដើមឈើដ៏ធំសម្រាប់លេងបែបនេះទេ មានតែលេងតាមថ្នល់ ក្តៅចង់ចេះក្បាល ។

14/04/2024

នៅថៃ ចូលឆ្នាំ បាញ់តែទឹក គ្មានធ្វើអ្វីទេ ព្រឹកឡើងមិនទាន់ដូសធ្មេញផង រត់ទៅបាញ់ទឹក ម៉ាចូលឆ្នាំគេ លេងតែទឹក បើទីក្រុងបាងកក មិនដឹងថា ចូលឆ្នាំនោះទេ ទោះរដ្ឋអនុញ្ញាតឱ្យឈប់សម្រាកហើយក៏មិនទៅស្រុកកំណើតដែរ ទុកឳពុកម្តាយនៅស្រុកចោល ហើយប្រជាពលរដ្ឋគេមិនធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូន ឳពុកម្តាយនោះទេ ចំណែកចូលឆ្នាំខ្មែរមានរបៀបរៀបរយណាស់ គឺប្រជាពលរដ្ឋខ្មែរត្រឡប់ទៅស្រុកកំណើត សម្រាកការងារ រៀបចំផ្ទះ ស្រុកភូមិ សូម្បីមន្ទីពេទ្យក៏រៀបចំដែរ បើនៅទីក្រុងភ្នំពេញយើង រៀបចំតុបតែងគ្រប់ខណ្ឌ និង ហាង និង ចូលឆ្នាំថ្មីដោយមានពេលបែងចែកច្បាស់លាសត្រូវធ្វើអ្វី ពេលព្រឹក សិរីសួស្តី សម្រាកការងារជួបជុំបងប្អូន មិត្តភក្តិ ទៅវត្តទៅវ៉ា ឬ នៅផ្ទះ ជួបជុំអាហារថ្ងៃត្រង់ជាមួយក្រុមគ្រួសារ និង រៀបសែនទទួលទេវតា ដល់ពេលរសៀលទើបលេងបាញទឹក អំឡុងមេឃក្តៅរហូតដល់យប់ ។

នៅកម្ពុជា មានល្បែងប្រជាប្រិយ ដែលមានលក្ខណៈថ្លៃថ្នូរ និង សប្បាយរីករាយផងដែរ ។

ហាងកាហ្វេថ្មីនៅច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដែលadminធ្លាប់សង្ឃឹមយូរឆ្នាំមកហើយ ព្រោះអ្នកដំណើរបរទេសចូលមកជាន់ដីខ្មែរដំបូង ...
10/04/2024

ហាងកាហ្វេថ្មីនៅច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដែលadminធ្លាប់សង្ឃឹមយូរឆ្នាំមកហើយ ព្រោះអ្នកដំណើរបរទេសចូលមកជាន់ដីខ្មែរដំបូង ដឹងតែចាយលុយ៣ដុល្លារឡើងទៅដើម្បីទិញកាហ្វេមួយកែវ ព្រោះខាងថៃមិនមានហាងនោះទេ ណាមួយភ្ញៀវបរទេសរង់ចាំយូរ ក្តៅផង ហើយត្រូវការភេសជ្ជៈផងដែរ ។ របៀបឱ្យភ្ញៀវបរទេសចាយលុយដំបូងរបស់ខ្លួននៅពេលឈានជើងដំបូងចូលដីខ្មែរ ដោយងាយៗ ។

សម្រង់ពាក្យ « តេជោ » ក្នុងផែនដីខ្មែរនារជ្ជកាលថ្មី នៃសម័យសន្តិភាព ១. ពហុកីឡដ្ឋានជាតិ មរតកតេជោ ២. ស្ពានអាកាស មរតកតេជោ  ៣. ...
31/03/2024

សម្រង់ពាក្យ « តេជោ » ក្នុងផែនដីខ្មែរនារជ្ជកាលថ្មី នៃសម័យសន្តិភាព

១. ពហុកីឡដ្ឋានជាតិ មរតកតេជោ
២. ស្ពានអាកាស មរតកតេជោ
៣. រ៉ាដា តេជោ
៤. វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន
៥. អាកាសយានដ្ឋានអន្តរជាតិ តេជោ
៦. មន្ទីពេទ្យជាតិ តេជោសន្តិភាព
៧. ក្រុង រុនតាឯកតេជោសែន
៨. ទូក សារាយតេជោសែនជ័យ
៩. ទូកពិជ័យវង្សាតេជោសែនជ័យ
១០. មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ
១១. កាល់ម៉ែត្រ តេជោអភិវឌ្ឍន៍
១២. ព្រែកជីកហ្វូណនតេជោ
១៣. ក្រុមបាល់ទាត់ យុវជនតេជោទ្រា
១៤. ទូករតនៈតេជោសែនជ័យ
១៥. ពាន់រង្វាន់បាល់ទះ តេជោលីគ
១៦. បទចម្រៀង តេជោប្រទាន
១៧. តេជោសនិ្តភាព គុណខ្មែរវើលឆេមពាន
១៨. មន្ទីពេទ្យ តេជោសែនកោះធំ
១៩. ឈ្មោះសាលារៀនមួយចំនួនទាំងបឋម អនុ វិទ្យាល័យ …

Kroch Lyhorn

ស្ថាប័នគ្រប់គ្រងស្ថានីយរថភ្លើងជប៉ុនបានសុំទោសជាសាធារណ ចំពោះការធ្វើដំណើររបស់រថភ្លើងមួយខ្សែ ដែលយឺតដំណើររយៈពេល ៤៥ វិនាទី(មិន...
30/03/2024

ស្ថាប័នគ្រប់គ្រងស្ថានីយរថភ្លើងជប៉ុនបានសុំទោសជាសាធារណ ចំពោះការធ្វើដំណើររបស់រថភ្លើងមួយខ្សែ ដែលយឺតដំណើររយៈពេល ៤៥ វិនាទី(មិនដល់១នាទី) ហើយសងតម្លៃសំបុត្រទៅវិញផងដែរ ។

The Viral India

អ្នកផឹក ត្រូវរង្វាន់១មុឺន ឬ២មុឺន សប្បាយទាំងគ្រួសារ ! តាំងពីចេះផឹកដំបូងរហូតដល់ត្រូវរង្វាន់មក តើចំណាយអស់ថវិកាប៉ុន្មានហើយ ម...
29/03/2024

អ្នកផឹក ត្រូវរង្វាន់១មុឺន ឬ២មុឺន សប្បាយទាំងគ្រួសារ ! តាំងពីចេះផឹកដំបូងរហូតដល់ត្រូវរង្វាន់មក តើចំណាយអស់ថវិកាប៉ុន្មានហើយ មានបានបូកសរុបទេ រួមទាំងពេលវេលា និង សុខភាព ។ តើថ្ងៃអនាគត ប្រឈមជម្ងឺអ្វីខ្លះ ត្រូវចំណាយថវិការមើលជម្ងឺ និង សេចក្តីសុខក្នុងគ្រួសារ ? នេះមិនទាន់និយាយបញ្ហាសង្គមទេ គឺនិយាយតែបញ្ហាក្នុងគ្រួសាររបស់អ្នកផឹក ។

21/03/2024

Vireak Buntham Express (VET) រីកចម្រើនខ្លាំងខាងដឹកជញ្ជួនផ្លូវគោក និង ផ្លូវទឹក ។ បើថ្ងៃណាមួយ មានផ្លូវអាកាសមួយទៀត តើអ្នកដាក់ឈ្មោះអ្វី ? For admin: Sousdey Airlines

Address


Website

Alerts

Be the first to know and let us send you an email when Re-IDEA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share