CamFresh Post

  • Home
  • CamFresh Post

CamFresh Post ស្វាគមន៍មកកាន់ទំព័រ CamFresh Post ចែករំលែកព័ត៌មានបន្ត.
🇰🇭អរគុណសន្ដិភាព🕊️

09/08/2023
09/08/2023

ព្រះមហាក្សត្របានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់ ។ ថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សូមគោរពជូនពរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន និង ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

09/08/2023

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ចាត់តាំងឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា

#ហ៊ុនម៉ាណែត
#កម្ពុជា

09/08/2023
13/07/2023

ការងារកំពង់ផែ ដឹកជញ្ជូនផ្លូវសមុទ្រ ផ្លូវទឹក និងព្រែកជីក “ហ្វូណនតេជោ“ ឯ.ឧ. ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រៀបរា....

13/07/2023
13/07/2023

ការងារកំពង់ផែ ដឹកជញ្ជូនផ្លូវសមុទ្រ ផ្លូវទឹក និងព្រែកជីក “ហ្វូណនតេជោ“ ឯ.ឧ. ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រៀបរាប់ពីការរីកចម្រើន ៥ឆ្នាំចុងក្រោយ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន .

#ក្រសួងសាធារណការនិងដឹកជញ្ជូន

សេចក្តីជូនដំណឹង៖     ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធវិមានរំលឹកដល់ អ្នកដែលទទួលអនិច្ច...
13/07/2023

សេចក្តីជូនដំណឹង៖
ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធវិមានរំលឹកដល់ អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨
#រដ្ឋបាលរាជធានីភ្នំពេញ

13/07/2023
សេចក្តីប្រកាសព័ត៌មាន——ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយពិនិត្យឃើញភាពមិ...
30/06/2023

សេចក្តីប្រកាសព័ត៌មាន
——
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយពិនិត្យឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាពនិងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេស ជាអាទិ៍។ ដូច្នេះ ក.ប.ទ. សម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។
#ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

15/06/2023

ស្វាគមន៍មកកាន់ទំព័រ CamFresh Post ចែករំលែកដំណឹង ព័ត៌មានថ្មីៗWelcome to CamFresh Post Channel News News News khmer CamFres...

09/06/2023
09/06/2023

ស្វាគមន៍មកកាន់ទំព័រ CamFresh Post ចែករំលែកដំណឹង ព័ត៌មានថ្មីៗWelcome to CamFresh Post Channel News News News khmer CamFres...

09/06/2023

ស្វាគមន៍មកកាន់ទំព័រ CamFresh Post ចែករំលែកដំណឹង ព័ត៌មានថ្មីៗWelcome to CamFresh Post Channel News News News khmer CamFres...

09/06/2023
06/06/2023

តារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

បច្ចុប្បន្នភាពត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទីយប់

#ហ៊ុនម៉ាណែត
#កម្ពុជា

06/06/2023

តារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

បច្ចុប្បន្នភាពត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទីយប់

#ហ៊ុនម៉ាណែត
#កម្ពុជា

30/05/2023

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ជាមួយនឹងការជំរុញបន្ថែមទៀតដល់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបន្តកិច្ចខិត.....

23/05/2023
អត្តន័យមេដាយមាស និងតុក្កតាអនុស្សវរិ៍យ ស៉ីហ្គេម២០២៣នៅកម្ពុជា💛🇰🇭ព្រឹត្តការណ៌ប្រវត្តិសាស្រ្តរបស់កម្ពុជាទទួលស្វាគម៌ជាម្ចាស់ផ...
23/05/2023

អត្តន័យមេដាយមាស និងតុក្កតាអនុស្សវរិ៍យ ស៉ីហ្គេម២០២៣នៅកម្ពុជា💛🇰🇭

ព្រឹត្តការណ៌ប្រវត្តិសាស្រ្តរបស់កម្ពុជាទទួលស្វាគម៌ជាម្ចាស់ផ្ទះការប្រកួតកីឡាដ៏ធំមួយនេះក្រោមម្លប់សន្តិភាព ក្រោយខកខានអស់រយៈពេលជាង៦៤ឆ្នាំមកហើយ។កម្ពុជាជាម្ចាស់ផ្ទះដំបូងហើយដែលហ៊ានក្នុងការចំណាយដ៏ធំ ក្នុងការស្នាក់នៅ អាហារហូបចុក ទៅដល់កីឡាករ និងគណប្រតិភូរដឹកនាំទាំងអស់ និងការទទួលខុសត្រូវផ្សេងៗដោយឥតគិតថ្លៃ១០០% ជូនដល់ប្រទេសជាមិត្តទាំងអស់មកប្រកួតកីឡានៅព្រះរាជាណាចក្រកម្ពុជាយើង។

🏅កម្ពុជាបានរៀបចំរចនាមេដាយមាស-ប្រាក់ និងសម្រិតដោយបង្កប់អត្តសញ្ញណជាតិខ្លួនយ៉ាងល្អឯកតាមបែបសម័យទំនើបយ៉ាងពិនប្រសព្វ។
១.អង្គរវត្ត ជាគ្រឹះនៃវប្បធម៌ជាតិ និងជាព្រលឹងនៃជាតិខ្មែរ ។
២.នាគរាជ សត្វនាគរាជជានិមត្តរូបនៃភាពទន់ភ្លន់ និងជាកំណើតរបស់នគរខ្មែរដំបូងបង្អស់។
៣.វិមានឯករាជ្យ ជាមរតកស្នាព្រះហស្នព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិ ដែលលោកខិតខំតស៊ូ គ្រប់បែបយ៉ាងជូនជាតិ រហូតទាមទារឯករាជ្យបានពេញលេញបរិបូណ៌ពីនឹមអាណានិគមបារាំង។
៤.វិមានឈ្នះ ឈ្នះ និងពហុកីឡារដ្ឋានមរតកតេជោ ជាមរតកនៃសន្តិភាព នៃគោលនយោបាយឈ្នះ ឈ្នះរបស់ រាជរដ្ឋាភិបាលជាពិសេសក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី តស៊ូគ្រប់រូបភាពប្តូរមកនូវសន្តិភាពយ៉ាងពេញលេញជូនកម្ពុជា។
៥.ផ្ការំដួល ជាបុប្ជជាតិដំណាងអោយព្រះរាជាណាចក្រកម្ពុជា។

🐇តុក្តតា រូបទន្សាយអនុស្សវរិ៍យ ស៉ីហ្គេម២០២៣
ទន្សាយឈ្មោល ឈ្មោះ«បុរី»បុរីមានន័យថា ប្រទេស ក្រុង នគរដ៏ធំធេង ដំណាងអោយទឹកដីប្រទេសកម្ពុជា។
ទន្សាយញី ឈ្មោះ«រំដួល» ជាបុប្ជជាតិដំណាងអោយព្រះរាជាណាចក្រកម្ពុជា មានក្លិនក្រអូបទន់ភ្លាន់ដូចនារីកម្ពុជា។

ពួកខ្ញុំជាម្ចាស់ផ្ទះសូមសំពះស្វាគម៌ប្រទេសតូចធំជាមិត្តទាំងអស់មកប្រកួតកីឡានៅលើទឹកដីកម្ពុជាដោយ កម្ពុជាបានផ្តល់ជូននូវភាពកក់ក្តៅនិងរាប់រងនូវចំណាយទាំងអស់ប្រកបដោយការគោរពនិងស្នាមញញឹម។យើងខ្ញុំសោកស្តាយណាស់ពេលបានឃើញរូបភាពក្រវែងចោលនូវមេដាយ និងតុក្តតាដែលជាអនុស្សវរិ៍យចោល ទាំងដែលអ្នកកំពុងតែជាន់លើដីកម្ពុជា កំពុងតែទទួលសេវ៉ាឥតគិតថ្លៃគ្រប់សព្វពីកម្ពុជា តែប្រមាថមកលើកម្ពុជាទៅវិញ..៕

23/05/2023
23/05/2023
23/05/2023

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត

នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

“​អគារ​តេ​ជោ​អភិវ​ឌ្ឍន៍​”​នេះ ជាអគារ​ថ្មី ដែលត្រូវបានសាងសង់ឡើង ដោ​យ​បំពាក់នូវឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ដែល​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការ ក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅកម្ពុជា។

អគារ​មជ្ឈ​មណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់កាល​ពីដើម​ខែ​មីនា​ ឆ្នាំ​២០១៨​ កន្លងទៅ។ អគារ​ទំនើប​ថ្មី​មួយ​នេះមាន​ប្រមាណ​៤៦៥​គ្រែ និង​មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេស​ទំនើប​ទៀតផង។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង ៧:៣០នាទីព្រឹក ពីមន្ទីរពេទ្យកាល់ម៉ែត្រ៕

17/05/2023
អបអរសាទរ 🇰🇭អត្តពលិកនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដណ្តើមមេដាយ🏅🥉🥈ជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣...
17/05/2023

អបអរសាទរ 🇰🇭អត្តពលិកនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដណ្តើមមេដាយ🏅🥉🥈
ជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២
ឆ្នាំ២០២៣ ចំនួន២៨២ មេដាយ
ប្រភព៖ ក្រសួងព័ត៌មាន - Ministry of Information

17/05/2023
17/05/2023
អបអរសាទរ អត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយ ២៨២គ្រឿង ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២📷 Thmey Thmey
17/05/2023

អបអរសាទរ អត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយ ២៨២គ្រឿង ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២

📷 Thmey Thmey




17/05/2023

AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឯក...

17/05/2023

ប្រសាសន៍របស់ ឯកឧត្តម សុខ សប្បាយណា បង្ហាញពីផែនការ និងឆន្ទ:របស់យុវជនស្មគ្រ័ចិត្ត ត្រៀមលក្ខណៈរៀបចំសណ្ដាប់ធ្នាប់ នៃពិធីបិទការប្រកួតកីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
ប្រភព៖ ទទក




17/05/2023

ចម្រៀង៖ ៦៤ឆ្នាំទម្រាំមានថ្ងៃនេះ
ផ្តួចផ្តើម និងរៀបរៀងដោយ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
ច្រៀងរួមគ្នាដោយ លោក ឆាយ វីរយុទ្ធ,កញ្ញា អ៊ីវ៉ា នឹង Mr OUN

អបអរសាទរ ពិធីបិទព្រឹត្តិការណ៍ SEA Games លើក៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣នេះ គឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេមដែល...
17/05/2023

អបអរសាទរ ពិធីបិទព្រឹត្តិការណ៍ SEA Games លើក៣២

នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣នេះ គឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានផ្ទាំងទស្សនីយភាពសំខាន់ៗជាច្រើនទៀត ដែលបង្ហាញនៅពហុកីឡដ្ឋានជាតិមរតកតេជោនាល្ងាចនេះ។

អបអរសាទរអត្តពលិកកម្ពុជា ដែលបានដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣៕




17/05/2023

អត្តពលិកឆ្នើម ឈុន ប៊ុនថន ឈរលើគោលការណ៍តស៊ូគង់បានសម្រេច និងមិនបោះបង់ក្តីស្រមៃដរ៉ាបណាលោកនៅមានដង្ហើម បានធ្វើឱ្យប្រជាជាតិកម្ពុជាទាំងមូលមានមោទកភាពលើលោក តាមរយៈការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ហើយការដណ្តើមបានមេដាយមាសនេះ ពិតជាបានចារឈ្មោះលោកនៅក្នុងប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា អត្តពលិក ឈុន ប៊ុនថន រូបនេះជាម្ចាស់ជើងឯកលេខ១ លើវិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ និង ១៥០០ ម៉ែត្រ ផ្នែកបុរស ក្នុងការប្រកួតកីឡាជាតិលើកទី១ នៅកម្ពុជាកន្លងមក។

តាមរយៈការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់លោក ឈុន ប៊ុនថន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ បានបង្ហាញឱ្យក្មេងជំនាន់ក្រោយ និងពិភពលោកបានឃើញថា កម្ពុជាកំពុងតែមានការវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ជាពិសេសគឺវិស័យកីឡា។ (គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់អត្តពលិកឆ្នើម ឈុន ប៊ុនថន ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)

https://www.rac.gov.kh/posts/1346

Address


Website

Alerts

Be the first to know and let us send you an email when CamFresh Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share