អំ ចន្ថា sihanouk ville

  • Home
  • អំ ចន្ថា sihanouk ville

អំ ចន្ថា sihanouk ville Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អំ ចន្ថា sihanouk ville, Media, .

23/09/2024
29/08/2024
20/08/2024

CamEd Business School

05/06/2024
25/11/2023

ប្រទេស​គេ​ រក​ឃើញ​បច្ចេក​វិទ្យា​ថ្មី​ៗ​ ផលិត​បាន​រថយន្ត​ទំនើប​អាច​បើកបរ​ដោយ​ខ្លួន​ឯង​បាន​ នៅ​កាំ​ជា​រក​ឃើញ​អ្នក​មាន​បុណ្យ​បារមី

25/11/2023
បាត់​យក្ស​នៅ​តែ​ថ្ម៖ កាល​អើយ! កាល​នោះ​ណា ! មាន​យក្ស​មួយ​រត់​ចោល​ជួរ​មក​សំងំ​លាក់ខ្លួន​ពួន​អាត្មា​​ចាប់​ខ្លា​ដំរី​ធ្វើ​ជា...
19/11/2023

បាត់​យក្ស​នៅ​តែ​ថ្ម៖ កាល​អើយ! កាល​នោះ​ណា ! មាន​យក្ស​មួយ​រត់​ចោល​ជួរ​មក​សំងំ​លាក់ខ្លួន​ពួន​អាត្មា​​ចាប់​ខ្លា​ដំរី​ធ្វើ​ជា​អាហារ​នៅ​ស្ទឹង​សាហាវ​នេះ​ ព្រោះ​មិន​ចង់​ធ្វើ​សង្រ្គាម​ជាមួយ​ព្រះ​រាម។

05/07/2023

សូមជំរាបជូនបងប្អូនណាដែលផ្តល់ពត៏មានឈានទៅដល់ការបង្ក្រាបក្មេងទំនើងកប់កញ្ចក់ឡានវេលាម៉ោង 12 យប់មិញនៅស្រុកអង្គរជ័យ 28.06.23 ខ្ញុំបាទនិងជូនសាគុណចំនួន 2 លានរៀលនិងធានារក្សារការសំងាត់ជូន ។ 29.06.23

21/05/2023
ពិធី​អបអរ​សាទរ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០-​២០២១ នៃ​សាលា​អនុ​វិទ្យាល័យ​សម្តេច​ឪ​ក្រុង​ព្រះសីហនុ     ខេត្ត​ព...
11/01/2021

ពិធី​អបអរ​សាទរ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០-​២០២១ នៃ​សាលា​អនុ​វិទ្យាល័យ​សម្តេច​ឪ​ក្រុង​ព្រះសីហនុ
ខេត្ត​ព្រះសីហនុ៖ ព្រឹកថ្ងៃទី​១១ ខែ​មករា​ឆ្នាំ​២០២១​ នេះ​ នៅ​សាលា​អនុ​វិទ្យាល័យ​សម្តេច​ឪ​ក្រុងព្រះសីហនុ​ បានប្រារឰ​ពិធី អប​អរ​សាទរ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០​-២០​២១​ ដែល​បាន​អាក់​ខាន​ អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​ ដោយ​សារ​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាល​ដាល​ នៃ​ជំងឺ​កូវីដ​ដ៏កាចសាហាវ​។
ពិធី​នេះ​ ប្រព្រឹត្ត​ឡើង​ ក្រោម​អធិបតីភាព​ លោកអៀម​ សារិន​ អភិបាល​រង​ក្រុង​ព្រះសីហនុ​ លោក​សែម ថុល នាយក​សាលា​អនុ​វិទ្យាល័យ​សម្តេច​ឪ​ ក្រុងព្រះសីហនុ​និង​ សាស្ត្រា​ចារ្យ​ លោក​គ្រូ​អ្នក​គ្រូ​ សិស្សា​នុ​សិស្ស​ជា​ច្រើន​នាក់​ បាន​ចូលរួម​យ៉ាង​កុះករ​។
សន្ទរកថា​ស្វាគមន៍​ របស់​លោក​សែម​ ថុល​ នាយក​សាលា​អនុ​វិទ្យាល័យ​សម្តេច​ឪ​ បាន​ឲ្យ​ដឹង​ថា៖ សាលា​អនុ​វិទ្យាល័យ​សម្តេច​ឪ​ក្រុង​ព្រះសីហនុ​ ស្ថិត​ក្នុង​ភូមិ​២​សង្កាត់​លេខ​៣​ មាន​បុគ្គលិក​សិក្សា​ចំនួន​៧​៨​នាក់​ ស្រី​៣៧នាក់​ មាន​ថ្នាក់​រៀន​២​៣​ថ្នាក់​ សិស្ស​សរុប​ ៧​១០​នាក់​។

ជិះ​ឡាន​មក​លួច​ម៉ូតូ​ ​​ពេល​សមត្ថកិច្ច​តាម​ទាន់​រត់​ចោល​ទាំង​ឡាន​ និង​ម៉ូតូ​      ខេត្ត​ព្រះសីហនុ ៖ លោក​ឧត្តមសេនីយ៍ទោ​ជួ...
03/12/2020

ជិះ​ឡាន​មក​លួច​ម៉ូតូ​ ​​ពេល​សមត្ថកិច្ច​តាម​ទាន់​រត់​ចោល​ទាំង​ឡាន​ និង​ម៉ូតូ​
ខេត្ត​ព្រះសីហនុ ៖ លោក​ឧត្តមសេនីយ៍ទោ​ជួន​ ណា​រិន្ទ​ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ៖ នៅ​វេលា ម៉ោង៣:០០ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២​ ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ សមត្ថកិច្ច​ នគរបាល​ បាន​បង្ក្រាប​បទល្មើស​លួច​ម៉ូតូ​មួយ​ករណី​ ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ ហើយ​ដឹកតាមរថយន្ត​ តែ​មិន​បាន​សំរេច​ពេល​សមត្ថកិច្ច​តាម​ទាន់​ពួក​ជន​សង្ស័យ​បាន​គេច​ខ្លួន​រត់​ចោល​ឡាន​ និង​ម៉ូតូ​តែ​ម្តង​។
លោក​ឧត្តម​សេនីយ៍​ស្នងការ​ បាន​បញ្ជាក់​ថា៖ នេះ​ជា​សកម្ម​ភាព​ថ្មី​មួយ​ទៀត​ ដែល​ជន​ទុច្ចរិត​លួច​ម៉ូតូ​រួច​ហើយ​ ​​ពួក​វាពិបាក​ជិះ​គេច​ខ្លួន​ ទើប​ប្តូរ​រូប​ចេញ​លួច​ដោយ​ប្រើ​ឡាន​ធ្វើ​មធ្យោបាយ​ ដើម្បី​ដឹក​ជញ្ជូន​វិញ​ម្តង។
ករណី​នេះ​កម្លាំង​នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួល​ព័ត៌មាន​ពីប្រជាពលរដ្ឋថា មានករណីចោរកម្ម (លួចកាច់បំបែកសោរកម៉ូតូ) នៅចំណុចផ្លូវបេតុង ចូលទៅភូមិថ្មី ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលដំណឹងភ្លាម កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់​កន្លែង​កើតហេតុ​ ព្រម​ទាំង​រុករក​ តាម​ដងផ្លូវ​នានា​​ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ១នាក់ កំពុងលើកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ដាក់ចូលក្នុងរថយន្ត បំរ៉ុងបើកចេញ គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចយើងភ្លាម ជនសង្ស័យបានរត់ចូលទៅក្នុងព្រៃគេចខ្លួនបាត់ ដោយបន្សល់ទុក រថយន្ត១គ្រឿង ម៉ាក LEXUS RX300 ពណ៌ទឹកប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AS-2624 ដែលជនសង្ស័យជិះធ្វើសកម្មភាព និងម៉ូតូ ១គ្រឿង ដែលជនសង្ស័យលួចបាន ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1T-5150 នៅក្នុងរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព ។
បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានត្រួតពិនិត្យនៅក្នុងរថយន្ត រកឃើញកាបូបលុយរបស់ជនសង្ស័យ ហើយនៅក្នុងកាបូបនោះមានអត្តសញ្ញាណប័ណ្ណរបស់ជនសង្ស័យ១សន្លឹក លេខ ០៨០៣៦០២១០ ឈ្មោះ ជា ដារ៉ា ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៦-១០-១៩៩២ អាស័យដ្ឋានបច្ចុប្បន្នៈ ខ័ណ្ឌដូនពេញ សង្កាត់ផ្សាថ្មីបី ទីក្រុងភ្នំពេញ ព្រមទាំងកាតធនាគារ ABA ១សន្លឹក ។

មនុស្ស​ជាង​មួយ​ពាន់​នាក់​ ជាប់​នៅ​លើ​កោះ​បី​ថ្ងៃ​ ដោយ​សារ​ព្យុះ​ទី​១១​ត្រូវ​បាន​ឯកឧត្តម​​អភិបាលខេត្ត​ព្រះសីហនុ​ ចាត់​ឲ្យ...
20/09/2020

មនុស្ស​ជាង​មួយ​ពាន់​នាក់​ ជាប់​នៅ​លើ​កោះ​បី​ថ្ងៃ​ ដោយ​សារ​ព្យុះ​ទី​១១​ត្រូវ​បាន​ឯកឧត្តម​​អភិបាលខេត្ត​ព្រះសីហនុ​ ចាត់​ឲ្យ​យក​អូ​ប័រលឿន​ដឹក​ជញ្ជូន​មកដល់​ដី​គោក​ដោយ​សុវត្ថិភាព​
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី​ណុប​ បញ្ញា​ ស្នងការ​រង​ទទួល​ការងារ​ទេសចរណ៍ ចរាចរណ៍ផ្លូវទឹក បាន ឲ្យដឹង​ថា ៖ នៅ​ថ្ងៃទី​២០​ខែ​កញ្ញា​ ឆ្នាំ​២០២០​ ថ្មី​ៗ​នេះ​ ឯកឧត្តម​គួច​ចំរើន អភិបាលនៃ​គណៈ​ខេត្តព្រះសីហនុ បានបញ្ជា​ដឹកនាំ​គណៈបញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត ចាត់​ឲ្យ​យក​អូប័រល្បឿន​លឿន​ ចំនួន​៦ក្រុម​ហ៊ុន​ មាន​ជលយាន​យន្ត​១៨ គ្រឿង ៖ នាវា​ខ្នាត​តូចចំនួន​១២គ្រឿង ,មធ្យម២គ្រឿង ធំ៤ គ្រឿង ចេញដំណើរ​ចំនួន២៦ ជេីង​ ដឹក​មនុស្ស​ចំនួន​១.៣៩១ នាក់ ស្រី​៥៩៥ នាក់ ជន​បរទេស​​ ៣៧៣ នាក់,​ ស្រី​ ១៥៤ នាក់,​ មនុស្ស​អាយុក្រោម១៥ឆ្នាំ មានចំនួន​ ១០៩ នាក់,​ ស្រី​ ៤៩ នាក់​ ។
លោកវរសេនីយ៍​ឯកខឹម​ សុផល​ នាយ​ការិយាល័យ​នគរបាលចរាចរណ៍ផ្លូវទឹក បានបញ្ជាក់​ថា​៖ នៅ​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ បាន​រង​ឥទ្ធិពលព្យុះ​ទី១១ ឈ្មោះ (នូល) បណ្តាល​ឲ្យ​មានភ្លៀង ខ្យល់កន្រ្តាក់ខ្លាំង រលកសមុទ្រខ្ពស់ៗ មិនអាចឲ្យទូកអូប៊រ័ធ្វើដំណើរឆ្លងកាត់បាន ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​កំសាន្ត​នៅ​តាម​កោះ​ បាន​ជាប់​គាំង​នៅ​ទី​នោះ​អស់​រយៈពេល​បី​ថ្ងៃ​មក​ហើយ​ ទើប​នៅ​ថ្ងៃ​ទី​២០​ខែ​កញ្ញា​នេះ​ អាកាស​ធាតុ​ហាក់​ដូច​ធូ​ស្រាល​បន្តិច​ ឯក​ឧត្តម​ខេត្ត​ បាន​ដឹក​នាំ​សមត្ថកិច្ច​ជំនាញ​ ឲ្យ​ចេញ​អូប័រ​ទៅ​ដឹក​ជញ្ជូន​ភ្ញៀវ​ទាំង​អស់​ដែល​ទៅ​កំសាន្ត​តាម​កោះ​ឲ្យ​មាន​ដី​គោក​វិញ​។
គិតត្រឹមម៉ោង១៥និង២២នាទី អាជ្ញាធរខេត្តព្រះសីហនុ បានដឹកជញ្ជូនមនុស្សដែលជាប់នៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹម រយះពេល ៣ថ្ងៃ បានដឹកភ្ញៀវត្រឡប់មកពីកោះមកដល់ដី​គោក​ដោយ​សុវត្ថិភាព ។

ក្នុង​ថ្ងៃ​ឈប់សម្រាក​មួយ​សប្តាហ៍​ សង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ នគរបាល​ខេត្ត​ព្រះសីហនុ​ បានខិតខំ​ការពារ​ថែរក្សា​សន្តិសុខ...
18/08/2020

ក្នុង​ថ្ងៃ​ឈប់សម្រាក​មួយ​សប្តាហ៍​ សង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ នគរបាល​ខេត្ត​ព្រះសីហនុ​ បានខិតខំ​ការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់ជូន​ប្រជា​ពលរដ្ឋ​ ដោយ​ស្មារតី​យក​ចិត្ត​ទុក​ដាក់​បំផុត​
ខេត្ត​ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី​អុី​ សុខា​ ស្នងការ​រង​ទទួល​ផែនសណ្តាប់ធ្នាប់​ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា​ ៖ ក្នុង​ឱកាសឈប់សម្រាក​មួយ​សប្តាហ៍​ សង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ កន្លង​មក​ដែល​រាជ​រដ្ឋាភិបាល​ បាន​ផ្អាក​មិន​ឲ្យ​ឈប់​សម្រាក​ ដើម្បទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។ ក្នុង​ខែ​សីហា​នេះ​រាជ​រដ្ឋាភិបាល បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ ចាប់​ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២៣ ខែសីហា មាន​រយៈពេល​មួយ​សប្តាហ៍។
លោក អុី​សុខា​ បាន​បញ្ជាក់​ថា៖ ដោយ​មាន​ការ​ណែនាំ​របស់​លោក​ឧត្តម​សេនីយ៍​ទោ​ជួន​​ណា​រិន្ទ​ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ បាន​បញ្ចេញ​កម្លាំង​ឈរជើងតាមគោលដៅសំខាន់ៗ​ ក្នុងក្រុងព្រះសីហនុ ល្បាត​ចល័ត​ការ​ពារ​សន្តិ​សុខ​ រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ មក​សំរាក​កំសាន្ត​ក្នុង​ក្រុង​ព្រះសីហនុ​ ទទួល​បាន​សុវត្ថិភាព​ល្អ​។

21/04/2020
លោកស្នងការ​នគរបាលខេត្តព្រះសីហនុ​ ជំរុញ​ឲ្យ​កម្លាំង​ជំនាញ​ រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​កាត់​ប...
21/04/2020

លោកស្នងការ​នគរបាលខេត្តព្រះសីហនុ​ ជំរុញ​ឲ្យ​កម្លាំង​ជំនាញ​ រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរ​
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី​អុី​ សុខា​ ស្នងការ​រង​ទទួល​ការងារសណ្តាប់ធ្នាប់ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ និង​ការ​ណែនាំ​ របស់​លោក​ឧត្តម​សេនីយ៍ទោ​ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ នៅព្រឹកថ្ងៃទី​២១ ខែមេសា ឆ្នាំ២០២០​ ថ្មី​ៗ​ នេះ​ លោកឧត្តមសេនីយ៍ត្រីអ៉ី សុខា ស្នងការរង​ និង​លោក​វរសេនីយ៍​ឯក​ព្រហ្ម​ ពៅ នាយ ការិយាល័យនគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ដឹកនាំកម្លាំង​ចំនួន២៣នាក់ ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៦-២០៧ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជាលទ្ធផល​បាន​ពិន័យ​អ្នកបើកបរ​យានយន្ត​ ចំនួន ២៦​ករណី​ ៖
១-អ្នកបើកបរ​ម៉ូតូមិនពាក់មួក​ការពារ​ ចំនួន​៧នាក់​=៧គ្រឿង។
២-រថយន្តចំនួន​១៩គ្រឿង ( រថយន្តធំ ៦គ្រឿង ) ក្នុង​នោះ​
-អ្នក​បើក​បរ​មិនពាក់ខ្សែក្រវ៉ាត់ ចំនួន៥ នាក់​=៥គ្រឿង (ធំ ៣គ្រឿង)។
-អ្នកបើករថយន្ត​ គ្មានបណ្ណបើកបរ ចំនួន១គ្រឿង
-រថយន្តបិទ​កញ្ចក់ខ្មៅ ចំនួន ៦គ្រឿង (ធំ១គ្រឿង )
-រថយន្តគ្មានឯកសារច្បាប់ដើម ចំនួន ១គ្រឿង
-បណ្ណបើកបរខុសប្រភេទយាន ចំនួន ១គ្រឿង ( ធំ ១គ្រឿង )
-បើកល្មើសល្បឿនកំណត់ ចំនួន៥គ្រឿង ( ធំ ៣គ្រឿង )
ពិន័យបានទឹកប្រាក់ សរុប ចំនួន​ ១,៥៣០,០០០រៀល ។
ក្រោយពីបានធ្វើការ​ផាកពិន័យ​រួច​ សមត្ថកិច្ច​បានណែនាំអ្នកបើកបរបើកបរយានយន្តទាំងអស់ ត្រូវរៀបចំលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ពាក់មួកសុវត្ថិភាព ធ្វើផ្លាកលេខសម្គាល់យានយន្ត និង ទៅប្រលងយកបណ្ណបើកបរត្រឹមត្រូវ តាមច្បាប់កំណត់ ព្រម​ទាំង​បានផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើស នឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និង ចែកជូនប្រជាពលរដ្ឋនូវអនុក្រឹត្យលេខ ៣៩ បានចំនួន ១៨៧ច្បាប់ ( ស្មើនឹង ១៨៧នាក់ ) ។
លោក​ឧត្តមសេនីយ៍ត្រី​អុី​សុខា​ ស្នងការ​រង​ បានបញ្ជាក់ថា៖ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ត្រូវ​ធ្វើ​ជា​ប្រចាំ​ ហើយ​ថវិកា​ដែល​បាន​ពី​ការ​ផាកពិន័យ​ ត្រូវ​បង់​ចូល​ថវិកា​រដ្ឋ​។

លោកស្នងការ​ចាត់​ឲ្យពេទ្យ​នគរបាល​ចុះ​ចែក​ម៉ាស់​ ណែនាំ​ឲ្យ​កងកម្លាំង​លាង​សម្អាត​ដៃ​ដោយ​ទឹក​អាល់កុល​ និង​បាញ់​ថ្នាំ​សម្លាប់...
27/03/2020

លោកស្នងការ​ចាត់​ឲ្យពេទ្យ​នគរបាល​ចុះ​ចែក​ម៉ាស់​ ណែនាំ​ឲ្យ​កងកម្លាំង​លាង​សម្អាត​ដៃ​ដោយ​ទឹក​អាល់កុល​ និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​លើ​មធ្យោបាយ​ ដល់​គោលដៅ​ឈរជើង
ខេត្តព្រះសីហនុ៖ កញ្ញា​វរសេនីយ៍​ត្រី​ហៀន​ និមុល​ នាយ​រង​ការិយាល័យ​សុខាភិបាល​ នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា៖ ជារៀង​រាល់ថ្ងៃ​ ឯក​ឧត្តម​ឧត្តមសេនីយ៍​ទោជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ បានចាត់​ឲ្យមន្ត្រី​ពេទ្យ​ នៃ​ការិយាល័យសុខាភិបាលដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក​ស៊ុប​ លាងស៊រ​ នាយ​ការិយាល័យ​សុខាភិបាល​ បាន​ចុះ​វាស់​កំដៅ​ បាញ់​ទឹក​អាល់កុលសំលាប់មេរោគ​ ធ្វើ​អនាម័យ​លាងសំអាតដៃ ជូន​កងកំលាំង​យាមល្បាតតាមគោលដៅ​ បាញ់​ទឹក​សំលាប់មេរោគ​លើ​យានជំនិះ​គ្រប់​ប្រភេទ​និង​សំភារៈ​ ធ្វើ​ការ​នៅតាម​គោល​ដៅ​ជា​រៀង​រាល់​ថ្ងៃ​។ ដើម្បី​ចូលរួម​ ទប់ស្កាត់​ ការ​រីក​រាលដាល​នៃវីរ៉ុស​ Covid.19 ។
នៅ​ព្រឹកថ្ងៃទី​២៧ខែមីនា​នេះ​ នគរបាល​សុខាភិបាល​នៃស្នងការដ្ឋាននគរបាលខេត្ត​ បានចុះធ្វើការវាស់កំដៅ​និង​បាញ់​ទឹក​អាល់កុល​លាង​សំអាត​ដៃ​និង​ចែក​មាស់​ និង​ណែនាំ​ពី​ការ​ធ្វើ​អនាម័យ​ជា​ប្រចាំ​ និង​បាញ់​ទឹក​អាល់កុល​សំលាប់មេរោគ​នៅកន្លែងស្នាកនៅ​ និង​ផ្ទះ​បាយ​ជូន​បង​ប្អូន​ៗ​កងកំលាំងអន្តរាគមន៏​ពិេសស​ ជារៀង​រាល់​ថ្ងៃ​ តាម​បទបញ្ជា​ការណែនាំ​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​ឆ្លង​ដ៏កាចសាហាវ នេះ​ផងដែរ ។

នគរបាល​អន្តរាគមន៍​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​លោក​ស្នងការ​ចាត់​ឲ្យ​ពិនិត្យ​សុខភាព​ មើល​កម្តៅ​ លាង​ដៃ​ជាមួយ​អាល់កុល​ ដើម្ប...
20/03/2020

នគរបាល​អន្តរាគមន៍​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​លោក​ស្នងការ​ចាត់​ឲ្យ​ពិនិត្យ​សុខភាព​ មើល​កម្តៅ​ លាង​ដៃ​ជាមួយ​អាល់កុល​ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​
ខេត្ត​ព្រះសីហនុ៖ នៅ​ព្រឹកថ្ងៃទី២០​មីនា​ ឆ្នាំ​២០២០​ ថ្មី​ៗ​នេះ​ លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ បាន​ចាត់​ឲ្យ​មន្ត្រី​ពេទ្យ​ នៃ​ការិយាល័យ​សុខាភិបាល​ ត្រួត​ពិនិត្យ​សុខភាព​កងកម្លាំង​អន្តរាគមន៍​ពិសេស ស្ទង់​មើល​កម្តៅ​ ព្រម​ទាំង​លាង​សម្អាត​ដៃ​ ដោយ​ទឹក​អាល់កុល​ ដើម្បី​បង្ការ​ការ​ពារ​ជំងឺ​រាតត្បាត​ ជំងឺ​ឆ្លង​ផ្សេង​ៗ​ ជាពិសេស​ជំងឺ​កូវីត​-១៩​ដែល​កំពុង​រាល​ដាល​ ក្នុង​សកលលោក​សព្វ​ថ្ងៃ​។
ក្នុង​នោះ​មន្ត្រី​សុខាភិបាល​បាន​ណែនាំ​ដល់​បងប្អូន​ ឲ្យ​ចេះ​ពាក់​ម៉ាស់​ លាង​សម្អាត​ដៃ​ដោយ​ទឹក​អាល់កុល​ ដើម្បី​ថែរក្សា​អានាម័យ​ ផង​ដែរ។

Address


Website

Alerts

Be the first to know and let us send you an email when អំ ចន្ថា sihanouk ville posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share