Bts-TV ទូរទស្សន៍បន្ទាយស្រី

  • Home
  • Bts-TV ទូរទស្សន៍បន្ទាយស្រី

Bts-TV ទូរទស្សន៍បន្ទាយស្រី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bts-TV ទូរទស្សន៍បន្ទាយស្រី, TV Channel, .

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅពេលកាយដីចំការbtshotnewsបាត់ដំបង÷គ្រាប់យុទ្ធភ័ណ្ឌមិនទាន់...
06/03/2023

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅពេលកាយដីចំការ
btshotnews
បាត់ដំបង÷គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅពេលចុះកាយដីចំការមួយកន្លែងស្ថិតក្នុងភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពាក់ព័ន្ធទៅនិងករណីខាងលើនេះភ្លាម នៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៣នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នាល់មាន់ បានសហការជាមួយមេភូមិ ចុះទៅពិនិត្យនិងប្រមូលយកបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ០៥គ្រាប់ ក្នុងនោះមាន,គ្រាប់ប្រភេទ 60 ម៉ីលីម៉ែត្រ ចំនួន០១គ្រាប់, គ្រាប់ប្រភេទ M40(ស៊ីវិនធីណាញ)ចំនួន០៤គ្រាប់ ។

បន្ទាប់ពីប្រមូលបាន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនៅចំពោះមុខអាជ្ញាធរមូលដ្ឋានបានប្រគល់ជូនដល់មន្ត្រីអង្គភាពកំចាត់មីនMAG ប្រមូលយកទៅដើម្បីរងចាំឱកាសដុតកម្ទេចចោលនៅពេលក្រោយ៕

ឪពុកតិរច្ឆានម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោមបទសង្ស័យប៉ុនប៉ងសម្លាប់កូនដោយចាប់កូនបោកផ្ទប់នឹងឥដ្ឋbtshotnewsកំពត÷ កម្...
03/03/2023

ឪពុកតិរច្ឆានម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោមបទសង្ស័យប៉ុនប៉ងសម្លាប់កូនដោយចាប់កូនបោកផ្ទប់នឹងឥដ្ឋ
btshotnews
កំពត÷ កម្លាំងរបស់ស្នងការដ្ឋានខេត្តកំពតសហការជាមូយនគរបាលនៃអធិការដ្ឋានស្រុកអង្គរជ័យបានឃាត់ខ្លួនបុរសម្នាក់ក្រោមបទសង្ស័យប៉ុនប៉ងមនុស្សឃាតដោយចាប់កូនបង្កើតអាយុ២ខែបោកផ្ទប់ទៅនឹងឥដ្ឋ។

លោកឧត្តមសេនីយត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា: បុរសសង្ស័យក្នុងករណីខាងលើមានឈ្មោះ រឿន ចាន់រតនា អាយុ ២៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ លោកស្នងការរងបានបញ្ជាក់ថា: កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យបានប្រើហិង្សាដោយចាប់កូនប្រុសអាយុ២ខែបោកផ្ទប់ទៅនឹងឥដ្ឋបណ្តាលឱ្យរងរបួសជាទម្ងន់។

ក្រោយកើតហេតុ សាច់ញាតិមិនបានប្តឹងចូលសមត្ថកិច្ចទេដោយប្រញាប់បញ្ជូនទារករងគ្រោះទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញក្នុងភាពសង្រ្គោះជាបន្ទាន់។ លោកឧត្តមសេនីយត្រី លក ញ៉ាវ ស្នងការរងបានបន្តថា: លុះព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រោយពីបានទទួលព័ត៌មានពីមន្ទីរពេទ្យគន្ធបុប្ផាជុំវិញករណីខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នងការខេត្តក៏បានបញ្ជាដល់កម្លាំងព្រហ្មទណ្ឌខេត្តចុះសហការជាមួយនគរបាលស្រុកអង្គរជ័យតាមឃាត់ខ្លួនជនសង្ស័យរូបនេះបានតែម្តង។

ក្នុងខណ:នេះ សមត្ថកិច្ចកំពុងសាកសួរជនសង្សយ័ជាឪពុកពីមូលហេតុជុំវិញករណីអំពើឃាតកម្មមកលើកូនខ្លួនឯងយ៉ាងសាហាវឃោរឃៅខាងលើទើបដឹងថា:ដោយជនសង្សយ័ស្រវ៉ឹងស្រារហូតបាត់ការចងចាំ ទើបឈានទៅប្រើអំពើហឹង្សាទៅលើកូនដូច្នេះ។ ហើយកុមាររងគ្រោះជាកូនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសង្រ្គោះក្នុងមន្ទីរពេទ្យគន្ធបុប្ផាដែលក្រុមគ្រូពេទ្យកំពុងជួយសង្រ្គោះយ៉ាងយកចិត្តដាក់បំផុត។ រីឯជនសង្សយ័ជាឪពុកសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការបន្តតាមនីតិវិធី៕

ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស គុណធម៌ សច្ចធម៌ យុតិ្តធម៌btshotnewsការថ្លែងបែបនេះរបស់ឯកឧត្ដម រៀល ខេមរិន្ទ...
01/03/2023

ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស គុណធម៌ សច្ចធម៌ យុតិ្តធម៌
btshotnews
ការថ្លែងបែបនេះរបស់ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស ត្រូវបានធ្វេីឡេីងនាព្រឹកថ្ងៃទី២៨ខែកុម្ភ:ឆ្នាំ២០២៣នេះ នៅក្នុងការិយាល័យរបស់ឯកឧត្ដម។

ឯកឧត្ដមប្រធានគណបក្សខ្មែរអភិរក្ស បានថ្លែងថា ខ្មែរមានគុណធម៌ សច្ចធម៌
យុតិ្តធម៌ ស្លូតត្រង់ល្អណាស់ មិនចេះប្រមាថបំពាន ឈ្លានពាននរណាទេ ប៉ុន្តែបេីគេហ៊ានប្រមាថបំពានឈ្លានពានជាតិ
យេីងជាខ្មែរនៅមិនសុខឡេីយ"ដាក់
ជីវិត"។យេីងនាំគ្នាថែរក្សា ការពារ គ្រប់គ្រង ប៉ុន្តែនូវអ្វីដែលជារបស់ដូនតាយេីងតែប៉ុណ្ណោះ។ "នេះជាសិទិ្ធស្របច្បាប់
អន្តរជាតិ" ទោះបីជានឿយហត់យ៉ាងណាក៏នៅតែញញឹមដាច់ខាតមិនឲ្យជាតិអស់សង្ឃឹមឡេីយ។

ឯកឧត្ដមប្រធានគណបក្ស បានថ្លែងបន្តថា ដេីម្បីជោគជ័យនៃជីវិតរួមមាន÷
*មានជំនឿចិត្តមុតមាំលេីខ្លួនឯង ហេីយ
បេីកចំហ ការសិក្សានិងការទទួលយោបល់ណែនាំពីសំណាក់ញាតិមិត្តរបស់ខ្លួន
*មានការព្យាយាមជាប់ជានិច្ច មិនលះបង់ទោះបីជួបប្រទះឧបសគ្គធំយ៉ាងណាក៏ដោយ
*រក្សាការរស់នៅបែបសាមញ្ញធម្មតាៗ ប៉ុន្តែមានរបៀបនិងសណ្ដាប់ធ្នាប់ល្អ

ឯកឧត្ដមប្រធានគណបក្សបានបន្តទៀតថា *មិនស្ដាយបញ្ហាជាប់ខ្លួន ជាប់រាល់ពេល ឬ មិនលេីករឿងគេនៅខាងក្រៅមកដាក់ក្នុងចិត្ត
*សម្លឹងមេីលពិភពលោកជុំវិញខ្លួន
ដោយសេចក្ដីក្លាហាន ហេីយប្រាប់ខ្លួនឯងថា ខ្ញុំមិនចុះចាញ់ជីវិតជាដាច់ខាត!!!
*ផ្ដល់ស្នាមញញឹម សង្ឃឹមជឿជាក់ និងភាពកក់ក្ដៅដល់ខ្លួនឯងជានិច្ច៕

ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស គុណធម៌ សច្ចធម៌ យុតិ្តធម៌btshotnewsការថ្លែងបែបនេះរបស់ឯកឧត្ដម រៀល ខេមរិន្ទ...
28/02/2023

ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស គុណធម៌ សច្ចធម៌ យុតិ្តធម៌
btshotnews
ការថ្លែងបែបនេះរបស់ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស ត្រូវបានធ្វេីឡេីងនាព្រឹកថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២៣នេះ នៅក្នុងសាលប្រជុំមួយ នារាជធានីភ្នំពេញ។

ឯកឧត្ដមប្រធានគណបក្សខ្មែរអភិរក្ស បានថ្លែងថា សង្គមជាតិមួយរីកចម្រេីនទៅបាន លុះត្រាតែយុវជន យុវនារី មានការចាប់អារម្មណ៍យ៉ាងផុសផុល ទៅលេីសង្គមជាតិរបស់ពួកគេ តាមរយ:ការតាមដានព័ត៌មានពីការវិវត្តនៃរបបសង្គម
និងលទ្ធផលចុងក្រោយ។

ឯកឧត្ដមប្រធានគណបក្សបានបន្តថា ក្នុងនាមគណបក្សខ្មែរអភិរក្ស សូមសន្យាថានឹងគាំទ្រនូវសកម្មភាព ឬទស្សនះ
ដែលបម្រេីដល់ផលប្រយោជជាតិជាមូលដ្ឋាន របស់យុវជន យុវនារី ដែលជាសរសរទ្រូងក្នុងការអភិវឌ្ឍជាតិមិនអាចខ្វះបាន។

ឯកឧត្ដមប្រធានបានបន្តទៀតថា សាស្រ្តាចារ្យ បញ្ញាវ័ន្ត និស្សិត សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កសិករ កម្មករ ពលករ សុទ្ធសឹងជាកម្លាំងស្នូលដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសង្គមជាតិមួយ ឲ្យឈានទៅកាន់សង្គមស៊ីវិល័យពិតៗ៕

ក្មេងស្រីម្នាក់ត្រូវបានស្លាប់ ដោយសារដើរដួសស្លែលេងបានរអិលជើងធ្លាក់ចូលទឹកស្រះbtshotnewsបាត់ដំបង÷ក្មេងស្រីសិស្សសាលាម្នាក់ក្...
27/02/2023

ក្មេងស្រីម្នាក់ត្រូវបានស្លាប់ ដោយសារដើរដួសស្លែលេងបានរអិលជើងធ្លាក់ចូលទឹកស្រះ
btshotnews
បាត់ដំបង÷ក្មេងស្រីសិស្សសាលាម្នាក់ក្នុងចំណោមបក្ខពួកគ្នាពីរនាក់បាននាំគ្នាដើរដួសស្លែលេងនៅតាមាត់ស្រះក៏បានរអិលជើងធ្លាក់ចូលទឹកបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចស្រះក្រោយវត្តសម្តេច ស្ថិតក្នុងក្រុមទី០៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ក្មេងរងគ្រោះមានឈ្មោះ ថេត លីសា ភេទ ស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស រស់នៅក្រុមទី០៨ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលនៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះរួមជាមួយមិត្តភក្តិស្រីម្នាក់ទៀតបាននាំគ្នាដើរដួសស្លែលេងនៅតាមមាត់ស្រះ ក្រោយមកក៏បានរអិលជើងធ្លាក់ចូលទឹកបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាមសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័្ចយ និងបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅអាណាព្យាបាលយករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អភិបាលខេត្តកំពង់ចាម​ បាន​ស្នេីដល់​មន្ត្រី​អប់រំ​ និង​អាណាព្យាបាលទាំងអស់ ត្រូវខិតខំអប់រំណែនាំដល់សិស្ស និងកូនចៅរបស់ខ្លួន​​...
27/02/2023

អភិបាលខេត្តកំពង់ចាម​ បាន​ស្នេីដល់​មន្ត្រី​អប់រំ​ និង​អាណាព្យាបាលទាំងអស់ ត្រូវខិតខំអប់រំណែនាំដល់សិស្ស និងកូនចៅរបស់ខ្លួន​​​
btshotnews
កំពង់ចាម​:​ ក្នុង​ឱកាស​បេីក​សន្និបាត​បូកសរុប​វាយ​តម្លៃ​លទ្ធផល​ការងារ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​២៧​ ខែកុម្ភៈ​​ ឆ្នាំ​២០២៣នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ស្នេីដល់​មន្ត្រី​អប់រំ​ និង​អាណាព្យាបាលទាំងអស់ ត្រូវខិតខំអប់រំណែនាំដល់សិស្ស និងកូនចៅរបស់ខ្លួន ឱ្យចេះគោរពវិន័យ​ និងច្បាប់របស់សង្គមជាតិ ឱ្យបានខ្ជាប់ខ្ជួន កុំឱ្យដើរលេងផ្តេសផ្តាស ឬទៅប្រព្រឹត្តអំពើពាលាអវាសែ​ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​សំណូមពរ​ដល់​មន្ទីរ​អប់រំ​ខេត្ត​ ​ធ្វើ​យ៉ាងណា​ត្រូវ​លេីកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ ជាពិសេសការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយ​ប្រកបដោយ សមត្ថភាពរីកចម្រើន​​។ និង​ពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឱ្យចូលរៀនបានគ្រប់ៗគ្នា ជាពិសេសកុមាដែលជួបការលំបាក កុមារជនជាតិភាគតិច និងកុមារពិការឱ្យមានឱកាស បានចូលរៀនគ្រប់ៗគ្នា​។​ ព្រមទាំង​បន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រូបង្រៀន​ទៅកន្លែង ដែលខ្វះគ្រូ​ឲ្យ​បានសមស្រប​ផងដែរ​ ។​

បេីតាមលោក​ លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ គិតត្រឹមឆ្នាំសិក្សា២០២១-២០២២​ យើងមានសាលាមត្តេយ្យសិក្សា ៤៦៦សាលា ក្នុងនោះ មត្តេយ្យសិក្សារដ្ឋ ២៨៩កន្លែង (មត្តេយ្យសិក្សាដាច់ដោយឡែក ៦កន្លែង) មត្តេយ្យសិក្សាឯកជន ១៥កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១៦២កន្លែង សាលាបឋមសិក្សា ៤០៧កន្លែង (សាលាបឋមសិក្សា ឯកជន ៧កន្លែង) អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង (វិទ្យាល័យធនធាន ២កន្លែង និង​វិទ្យាល័យ​អប់រំពិសេស ១កន្លែង)ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់អគារសិក្សាបានចំនួន ៣៨៤ខ្នង ស្មើ ២,៤៣១បន្ទប់ (កើន ១៥ខ្នង ។

លោក​ប្រធាន​មន្ទីរ​អប់រំ​ បាន​បញ្ជាក់​ថា​ ការងារ​អប់រំ​កាយ​ និង​កីឡា​ ក្នុងឆ្នាំ២០២២នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ទទួលបានមេដាយសរុបចំនួន​ ៩៦គ្រឿង ក្នុង​នោះមានមេដាយមាសចំនួន ២៦គ្រឿង​ មេដាយប្រាក់ចំនួន ២៨គ្រឿង​ និងមេដាយសំរឹទ្ធិចំនួន ៤២គ្រឿង​។ ចំពោះ​ការងារប្រឡងប្រណាំង ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ មន្ទីរមាន នាយកល្អ និងគ្រូល្អ ដែលជាប់ជ័យលាភីថ្នាក់ខេត្តជាបណ្តោះអាសន្ន ចំនួន ៨នាក់ (ផ្នែកមធ្យមសិក្សា ៣ នាក់ និងផ្នែកបឋមសិក្សា ៥នាក់) ៕

ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស គុណធម៌ សច្ចធម៌ យុតិ្តធម៌btshotnewsការថ្លែងបែបនេះ របស់ឯកឧត្ដម រៀល ខេមរិន្...
27/02/2023

ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស គុណធម៌ សច្ចធម៌ យុតិ្តធម៌
btshotnews
ការថ្លែងបែបនេះ របស់ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្ស
ខ្មែរអភិរក្ស ត្រូវបានធ្វេីឡេីងនាព្រឹកថ្ងៃទី
២៦ខែកុម្ភ:ឆ្នាំ២០២៣នេះ នៅក្នុងការិយា ល័យរបស់ឯកឧត្ដម។

ឯកឧត្ដមប្រធានគណបក្សខ្មែរអភិរក្ស បានថ្លែងថា នយោបាយដែល
យេីងធ្វេីសម្រាប់ប្រទេសជាតិ ខុសពីនយោបាយដែលធ្វេីសម្រាប់បុគ្គល បក្ខពួក ក្រុមគ្រួសារ"ការលះបង់ខុសគ្នា"។

ឯកឧត្ដមប្រធានគណបក្ស បានបន្តថា
គណបក្សខ្មែរអភិរក្ស ធ្វេីអ្វីៗដេីម្បីជាតិ
តម្គល់ផលប្រយោជន៍ជាតិជាធំ
"មិនយកជាតិឯងធ្វេីជាសត្រូវនោះឡេីយ"
កុំការពារសិទិ្ធតែបក្ខពួករបស់ខ្លួន ជាន់ឈ្លីសិទិ្ធអ្នកដទៃ ដែលមិនមែនជាបក្ខពួកខ្លួន
ពីព្រោះមនុស្សម្នាក់ៗ មានបេះដូងចេះឈឺចាប់ដូចគ្នា។គ្មាននរណាម្នាក់មានសិទិ្ធ
លេីសគ្នានៅលេីផ្លូវច្បាប់នោះទេ ការគោរព
សិទិ្ធគ្នាជាគុណតម្លៃរបស់មនុស្ស
"អ្នកចេះឈឺចាប់ គេក៏ចេះឈឺចាប់"។

ឯកឧត្ដមប្រធានគណបក្សបានបន្តទៀតថា កីឡាករមកពី គណបក្សខ្មែរអភិរក្ស បានរៀបចំឯកសារលិខិតបទដ្ឋានតាមនិតិវិធីគ.ជ.ប ណែនាំដេីម្បីត្រៀមខ្លួនចូលរួម
បោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្ត និតិ កាលទី៧ ជាបេក្ខជនមណ្ឌលភ្នំពេញ
លំដាប់លេខ០១របស់គណបក្សខ្មែរអភិរក្ស រួចរាល់ជាស្រេច ចាំតែថ្ងៃឡេីង
ប្រកួត។យេីងចូលរួមប្រកួតប្រជែងដោយ
តម្លាភាព "ស្របច្បាប់" ជាមួយនឹងឆន្ទះ
ក្លាហាន មុះមុត តាមសមត្ថភាពនឹងលទ្ធភាពដែលអាចតោង មិនស៊ីកេរ្តិ៍នរណាដោយសុច្ចរិភាព នឹងគុណធម៌
"ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ"
ស៊ូ ស៊ូ បងប្អូន កីឡាករ ខ្មែរអភិរក្ស!!!
ចិត្តជាកីឡាករ "ចាញ់ឈ្នះជារឿងធម្មតា"៕

ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្សគុណធម៌ សច្ចធម៌ យុតិ្តធម៌btshotnewsការមានប្រសាសន៍បែបនេះរបស់ ឯកឧត្ដម រៀល ខេ...
26/02/2023

ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស
គុណធម៌ សច្ចធម៌ យុតិ្តធម៌
btshotnews
ការមានប្រសាសន៍បែបនេះរបស់ ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានធ្វេីឡេីងនារសៀលថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៣ នេះ នៅក្នុងការិយាល័យរបស់ឯកឧត្ដម។

ឯកឧត្ដមប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ថា គណបក្សខ្មែរអភិរក្ស គឺជាគណបក្សនយោបាយ សុច្ចរិត មានគុណធម៌ មិនធ្វេីការខុសតួនាទី ភារកិច្ច មិនបំពានគណបក្សដទៃ ហេីយក៏
មិនជ្រៀតជ្រែកការងាររដ្ឋាភិបាលស្របច្បាប់ ការងារគណបក្សជំទាស់
គ្រាន់តែជាកញ្ចក់។

ឯកឧត្ដមប្រធានគណបក្ស បានមានប្រសាសន៍បន្តថា គណបក្សខ្មែរអភិរក្ស មិនប្រមាថអ្នកដ៏ទៃ ហេីយក៏មិន
ប្រមាថខ្លួនឯងដែរ។ពេញចិត្តនូវអ្វីដែរខ្លួន
ឯងមាន ដោយកម្លាំងញេីសឈាមផ្ទាល់
ខ្លួន "មិនល្អមេីល ប៉ុន្តែល្អស៊ី" ជ័យជំនះ
ដែលបានមកដោយគុណធម៌ គឺជាជ័យជំនះអមត:យូរអង្វែង៕

ឯកឧត្ដម រៀល ខេមរិន្ទ្រ្ ប្រធានគណបក្សខ្មែរអភិរក្ស គុណធម៌ សច្ចធម៌ យុតិ្តធម៌btshotnewsការថ្លែងបែបនេះរបស់ឯកឧត្តម រៀល ខេមរិន្...
25/02/2023

ឯកឧត្ដម រៀល ខេមរិន្ទ្រ្ ប្រធានគណបក្សខ្មែរអភិរក្ស គុណធម៌ សច្ចធម៌ យុតិ្តធម៌
btshotnews
ការថ្លែងបែបនេះរបស់ឯកឧត្តម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានធ្វេីឡេីង នារសៀលថ្ងៃទី២៤ខែកុម្ភ:ឆ្នាំ២០២៣នេះ នៅក្នុងការិយាល័យរបស់ឯកឧត្ដម។

ឯកឧត្ដមប្រធានគណបក្សខ្មែរអភិរក្ស បានថ្លែងថា សិទ្ធិនយោបាយទាំង៧
ប្រជាពលរដ្ឋគួរតែយល់ដឹង សិទ្ធិទាំងនោះរួមមាន÷
១.សិទ្ធិបញ្ចេញមតិដោយសេរី រួមទាំងសេរីភាពសារព័ត៌មានផង ដរាបណាមិនប៉ះពាល់អ្នកដទៃ
២.សិទ្ធិចូលរួមប្រជុំដោយសេរី
៣.សិទ្ធិបង្កេីតសមាគមដោយសេរី
៤.សិទ្ធិបោះឆ្នោត
៥.សិទ្ធិចូលរួមក្នុងឆាកនយោបាយ
៦.សិទ្ធិបោះឆ្នោតដោយសេរី និងទៀងទាត់
៧.សិទ្ធិមានលទ្ធភាពស្មេីគ្នា ចំពោះ សេវាកម្មសាធារណ:

ឯកឧត្ដមប្រធានគណបក្ស បានថ្លែងបន្តថា ធ្វេីនយោបាយត្រូវមានគំនិតផ្ដួចផ្ដេីម មានគោលដៅពិតប្រាកដ មានផែនការ មានបេសកកម្ម និងទស្សន:វិស័យច្បាស់
លាស់នោះយេីងនឹងទទួលបានជោគជ័យជាក់ជាមិនខាន។

ឯកឧត្ដមប្រធានបានថ្លែងបន្តទៀតថា គោលការណ៍គណបក្សខ្មែរអភិរក្ស តម្កល់ផលប្រយោជន៍ជាតិជាធំ យេីងខ្ញុំសុំខ្លួន
ចូលបម្រេីប្រជាពលរដ្ឋ ដោយស្មោះអស់ពីបេះដូង ហេីយស្នាមញញឹមនៃប្រជាពល
រដ្ឋ ជាសេចក្ដីសុខរបស់គណបក្សខ្មែរអភិរក្ស ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺ ជាទុក្ខលំបាករបស់គណបក្សខ្មែរអភិរក្ស។
"យេីងជាមហាគ្រួសារខ្មែរតែមួយ
រួមសុខ រួមទុក្ខ រួមគិត រួមព្រួយ រួមជាតិតែមួយ រួមស្ទួយតម្កេីង បានថ្កុំថ្កេីនរុងរឿងថ្លៃថ្លា"៕

កងកម្លាំងប្រដាប់អាវុធកម្ពុជា បង្កើនការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការបង្ហ...
24/02/2023

កងកម្លាំងប្រដាប់អាវុធកម្ពុជា បង្កើនការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការបង្ហាញអំពីរបៀបជួយសង្គ្រោះបឋម ដល់ជីវិតមនុស្ស ដែលកំពុងជួបគ្រោះថ្នាក់ ដោយកងកម្លាំងប្រដាប់អាវុធថៃ!
btshotnews
ខេត្តព្រះវិហារ៖ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាំកម្លាំងក្រោមឱវាទ ចូលរួមពិនិត្យមើលការបង្ហាញអំពីការជួយសង្គ្រោះជីវិតមនុស្ស ជាបឋម ដែលកំពុងជួប នូវគ្រោះថ្នាក់ផ្សេងៗ តបតាមការអញ្ជើញរបស់កងកម្លាំងប្រដាប់អាវុធថៃ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចប្រតិបត្តិការ ឲ្យបានកាន់តែរឹងមាំថែមទៀត រវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ថៃ កាលពីរថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិសាស្ត្រតាថាវ ទិសទី១ប្រាសាទព្រះវិហារ ។

ដោយឡែកកងកម្លាំងប្រដាប់អាវុធថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ វុធ្ធិឆ្ឆ័យ អិសៈរៈ អគ្គនាយករង នាយកដ្ឋានសុខាភិបាលកងទ័កជើងគោកភូមិន្ទថៃ និងជានាយករង ពេទ្យអាស៊ាន ផ្នែកបេះដូង ។

បន្ទាប់ពីបានពិនិត្យមើលការសំដែង បង្ហាញអំពីវិធីសង្គ្រោះបឋម ដល់ជីវិតមនុស្ស ដែលកំពុងជួបប្រទះ នូវគ្រោះថ្នាក់ផ្សេងៗ ដោយកងកម្លាំងប្រដាប់អាវុធថៃ និងដើម្បីជំរុញការរឹតចំណងមិត្តភាព សាមគ្គីភាព ការពង្រឹងកិច្ចទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកងទ័ព នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ ។ គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូថៃ ក៏បានធ្វើការប្រគល់ កាដូជាគ្រឿងឧបភោគបរិភោគ ជូនគ្នាទៅវិញទៅមក ដោយទឹកមុខញញឹមសប្បាយរីករាយក្រោមម្លប់ប្រទេសមានសុខសន្តិភាព៕

ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្សbtshotnewsគណបក្សខ្មែរអភិរក្ស គឺជាគណបក្សនយោបាយមួយ ត្រូវបានបង្កេីតឡេីង ដោយឯ...
24/02/2023

ឯកឧត្ដម រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស
btshotnews
គណបក្សខ្មែរអភិរក្ស គឺជាគណបក្សនយោបាយមួយ ត្រូវបានបង្កេីតឡេីង ដោយឯកឧត្ដម រៀល ខេម រិន្ទ្រ អស់រយ:
ពេល៤ឆ្នាំកន្លងមកហេីយ ដែលមានឡូហ្គូនៃគណបក្សជានិមិត្តសញ្ញា ដំរីក្បាល៣ បាវចនាជាតិ គុណធម៌ សច្ចធម៌ យុត្តិធម៌។

ឯកឧត្ដមប្រធានគណបក្សខ្មែរអភិរក្ស បានមានប្រសាសន៍ថា យេីងធ្វេីនយោបាយមានគោលដៅជាក់លាក់គឺដេីម្បីឆ្លេីយតបទៅនឹងតម្រូវការរបស់ជាតិមាតុភូមិ និងប្រជាពលរដ្ឋរបស់យេីង។

ឯកឧត្ដមប្រធានគណបក្ស បានបន្តថា
កន្លែងណាដែលគេធ្វេីបានល្អ យេីងគួរតែអបអរសាទរគេទៅ ដោយឡែកកន្លែងដែលគេធ្វេីមិនទាន់ត្រូវ គឺយេីងកែតម្រូវឲ្យល្អ ដេីម្បីរស់នៅក្នុងសង្គមមួយប្រកប
ដោយសុខដុមនីយកម្មទាំងអស់គ្នា ហេីយម៉្យាងវិញទៀត ជាតិរបស់យេីង វាមិនមែនជាកម្មសិទិ្ធរបស់នរណាម្នាក់នោះឡេីយ។

ឯកឧត្ដមប្រធានបានបន្តទៀតថា យេីងផ្អែកលេីគោលការណ៍៣ធំៗ ÷ រួមមាន
១.យុតិ្តធម៌
២.តម្លាភាព
៣.អាទិភាពទៅលេីផលប្រយោជន៍ជាតិជាធំ។ហេីយយេីងទាំងអស់គ្នាមានសិទិ្ធស្មេីៗគ្នាកុំប្រកាន់និន្នាការនយោបាយ
ពូជពង្សខ្មែរយេីងមាន៣ គឺខ្មែរលេី ខ្មែរក្រោម ខ្មែរកណ្ដាល គឺជាពូជពង្សខ្មែរតែមួយ រួមគ្នាអភិរក្ស និងអភិវឌ្ឍន៍ជាតិយេីងឲ្យរីកចម្រេីន៕

ជនសង្ស័យ​១៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធលេងល្បែង ជល់មាន់​ និងអាប៉ោង​ នៅស្រុកស្ទឹងត្រង់btshotnewsកំពង់ចាម:​ ...
23/02/2023

ជនសង្ស័យ​១៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធលេងល្បែង ជល់មាន់​ និងអាប៉ោង​ នៅស្រុកស្ទឹងត្រង់
btshotnews
កំពង់ចាម:​ ជនសង្ស័យ១៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនឹង​វត្ថុតាងមួយចំនួន​ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​បេីកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង​ជល់​មាន់​ និង​អាប៉ោង​ នៅចំណុចក្នុងចំការកៅស៊ូ មួយ​កន្លែង​ ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៣.៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ១៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

Address


Website

Alerts

Be the first to know and let us send you an email when Bts-TV ទូរទស្សន៍បន្ទាយស្រី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share