K A P TV online

  • Home
  • K A P TV online

K A P TV online អ្នកបង្កើតវីដេអូ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ៖ មន្ត្រីទទួលបន្ទុកព័ត៌មានគ្រប់កម្រិត ត្រូវបង្កើនការប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព...
18/01/2025

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ៖ មន្ត្រីទទួលបន្ទុកព័ត៌មានគ្រប់កម្រិត ត្រូវបង្កើនការប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ដើម្បីចូលរួមថែរក្សាសុខ សន្តិភាព និងស្ថិរភាពនយោបាយ!

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានជម្រុញមន្ត្រីទទួលបន្ទុកការងារព័ត៌មានព័ត៌មាននៃរដ្ឋបាលគ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំសង្កាត់ ត្រូវចងក្រងបណ្តាញក្រុមការងារឱ្យបានរឹងមាំ និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ដើម្បីគ្រប់គ្រងសាធារណមតិ ជាពិសេស ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យបានស្ថិតស្ថេរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ » ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ គសពស ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋលេខាធិការ ថ្នាក់ដឹកនាំជាអភិបាលរងទទួលបន្ទុកការងារព័ត៌មានមកពីខេត្តចំនួន៣ គឺព្រះសីហនុ កែប និងកោះកុង ក្រុមមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពត និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មានមកពីបណ្តាក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត៣០០នាក់។

ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានធ្វើរបាយការណ៍ស្តីពីស្ថានភាពទូទៅនៃសក្តានុពលក្នុងខេត្ត ជាពិសេសវិស័យទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឯកឧត្តម បានឱ្យដឹងថា ដើម្បីពង្រឹងការងារឆ្លើយតបបានលឿនរហ័ស ខេត្តកំពត ក៏បានចាត់តាំងឱ្យមានលេខាធិការដ្ឋានប្រចាំការនៅរដ្ឋបាលខេត្តផងដែរ សំដៅក្តាប់បាននូវព័ត៌មានទាន់ហេតុការណ៍ និងការផ្សព្វផ្សាយបានទូលំទូលាយ ជ្រួតជ្រាបដល់ប្រជាជន។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរម្លឹកដល់មន្ត្រីព័ត៌មានក្នុងខេត្តគ្រប់កម្រិត ត្រូវប្រើប្រាស់នូវព័ត៌មានពិត ដើម្បីបន្សាបនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងចូលរួមធ្វើការឱ្យសកម្មដើម្បីការពារសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលនិងក្នុងខេត្ត ឱ្យបានគង់វង្ស ។

មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន ្នមានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត ។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ថាបានជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច ការៀបចំវគ្គបណ្តុះបណ្តាល និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI បូករួមនឹងការចងក្រងបណ្តាញធ្វើការរួមគ្នាលើការងារព័ត៌មាននិងសាធារណមតិ ជាពិសេសគឺការសហការរវាងក្រុមការងារថ្នាក់ក្រោមជាតិ ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងន័យ « ផ្សាភ្ជាប់អ្នកនៅមូលដ្ឋាន និងអ្នកចុះមូលដ្ឋាន ) នឹងបង្កើនបាននូវកម្លាំងសរុប មធ្យោបាយសរុប និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានថ្លែងនូវអំណរគុណចំពោះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដែលបានឧបត្តម្ភគាំទ្រសម្រាប់ការបើកវគ្គបណ្តុះបណ្តាលនេះ និងអរគុណដល់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:ខេត្តដែលបានសហការរៀបចំដំណើរការវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃយ៉ាងជិតស្និទ្ធ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងសមត្ថភាព ចំណេះ ជំនាញ សម្រាប់មន្ត្រីទទួលបន្ទុកការងារព៏ត៌មាននិងសាធារណមតិ ការរៀបចំចងក្រងបណ្តាញ រចនាសម្ព័ន្ធក្រុមការងារជាប្រព័ន្ធតួអង្គតែមួយ ក៏ដូចជាលើកកម្ពស់ស្មារតី និងឆន្ទៈ សម្រាប់ការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀតនៅក្នុងការបន្តការងារគ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់មហាជនដែលជាម្ចាស់ឆ្នោត ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានចាត់ទុកកម្លាំងសរុបនៃមន្ត្រីព័ត៌មានក្នុងការចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ មានតម្លៃស្មើនឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន៕

បើករថយន្តដឹកដំឡូងកិនប៉ះមីនតោនបណ្តាលអោយផ្ទុះស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់...
18/01/2025

បើករថយន្តដឹកដំឡូងកិនប៉ះមីនតោនបណ្តាលអោយផ្ទុះស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីបើករថយន្តច្នៃដឹកដំឡូងមីនៅក្នុងដីចំការកិនប៉ះលើមីនតោនបណ្តាលអោយផ្ទុះឡើងនៅវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ថៃ សឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានបើករថយន្តច្នៃដឹកដំឡូងមីនៅក្នុងដីចំការ ក្រោយមកក៏បានកិនប៉ះលើមីនតោនដែលសល់ពីសម័យសង្គ្រាមបង្កអោយផ្ទុះឡើងបណ្ដាលអោយអ្នកបើកបររបួសជើងទាំងសងខាង និងក្បាលធ្ងន់ធ្ងរបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ក្រោយមកក៏បានស្លាប់តែម្តង។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារសាច់ញាតិយកទៅដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ……...
17/01/2025

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ
……………..
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោបល់ដោយវាយតម្លៃជាវិជ្ជមានចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ នេះបើតាមលទ្ធផលជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកប្រធានស្ថានតំណាង ត្រូវចប់អាណត្តិបេសកកម្មនៅកម្ពុជា។

ភ្ជាប់នឹងអាណត្តិការងារ ៣ឆ្នាំ នៅកម្ពុជា ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់លោកប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ដែលជានិច្ចកាលតែងតែសម្របសម្រួលដល់ការធ្វើការងាររវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសលើការងារបណ្តុះបណ្តាលមន្ត្រីនៃប្រទេសទាំងពីរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសដែលកើតឡើងនៅតាមបណ្តោយព្រំដែននៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម។

ចំណែកលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត នូវសេចក្ដីថ្លែងអំណរគុណក្រសួងមហាផ្ទៃកម្ពុជា ដែលបានផ្តល់កិច្ចសហការជាមួយស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា រួមទាំងក្នុងអាណត្តិដែលលោកជាប្រធាន។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកម្មវិធីធំៗដូចជា៖ ស៊ីហ្គេម ប៉ារ៉ាហ្គេម ជាដើម៕

ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ! ...…………..យោងតាម...
17/01/2025

ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ជាតួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ! ...…………..
យោងតាមអនុក្រឹត្យលេខ១៨២ ១៨៣ និង១៨៤ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន មានតួនាទីជាសេនាធិការឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ លើការងារនីតិកម្ម និងការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងមានភារកិច្ចចាត់ចែងលើការងារមួយចំនួនទៀត។

លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋ មានវិវាទលើករណីដែលមិនពាក់ព័ន្ធបទល្មើសមជ្ឈឹម បទឧក្រិដ្ឋ និងករណីផ្សេងទៀតដែលច្បាប់ហាមឃាត់ ដូចជាករណីលែងលះជាដើមនោះ ពួកគាត់អាចស្នើសុំការិយាល័យនីតិកម្ម និងដោះស្រាយវិវាទនៅមូលដ្ឋាន ឱ្យជួយសម្រុះសម្រួលដោះស្រាយបាន ប្រសិនបើឯកភាពគ្នាលើការដោះស្រាយនៅថ្នាក់ឃុំ សង្កាត់។

បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រៅពីយន្តការការិយាល័យជំនាញខាងលើនេះ ប្រជាពលរដ្ឋដែលមានទំនាស់ជាមួយគ្នាដូចបញ្ជាក់ខាងដើម ក៏មានផ្លូវផ្សេងទៀតដើម្បីស្វែងរកដំណោះស្រាយបានដែរ ពោលគឺពួកគាត់ ក៏អាចស្នើសុំ ឬបន្តស្នើទៅកាន់ក្រុមប្រឹក្សាក្រុង ឬស្រុក ឬខណ្ឌ ឱ្យជួយសម្រុះសម្រួល ប្រសិនបើគ្មានការត្រូវរ៉ូវគ្នាសម្រាប់ការដោះស្រាយនៅការិយាល័យជំនាញ។

យ៉ាងណាក៏ដោយ លោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា ទោះបីការដោះស្រាយនៅថ្នាក់ឃុំ សង្កាត់ មិនទាន់ទទួលបានលទ្ធផល ក៏ឃុំ សង្កាត់ មានរបាយការណ៍ផ្ញើមកថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីជាមូលដ្ឋានឯកសារសម្រាប់ការដោះស្រាយនៅការិយាល័យជំនាញដែរ ហើយដូចគ្នា ក្រុមប្រឹក្សា ក៏អាចស្នើសុំរបាយការណ៍ពីការិយាល័យជំនាញ មកពិនិត្យពិចារណាដែរ ប្រសិនបើវិវាទដដែលនោះឡើងមកដល់ខ្លួន។

ដោយឡែកភ្ជាប់ទៅនឹងការងារនីតិកម្ម លោកបណ្ឌិត ទូច សុឃៈ បានឱ្យថា ការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋាន មានតួនាទីសិក្សាស្រាវជ្រាវ រៀបចំ និងផ្តល់យោបល់លើការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះដល់មន្ត្រី បុគ្គលិក និងប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ច ផ្តល់ប្រឹក្សាយោបល់ផ្លូវច្បាប់ដល់ប្រជាពលរដ្ឋ ជាដើម។

គួររម្លឹកថា ក្នុងចំណោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ចំនួន ៧ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជាលក្ខណៈសម្បត្តិទី៥។ ផ្អែកតាមច្បាប់ និងគោលនយោបាយនេះ ការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋាន ដើរតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកដោះស្រាយវិវាទនៅមូលដ្ឋាន ទន្ទឹមនឹងការពង្រឹងការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

កញ្ញា សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកថវិកាឧបត្ថម្ភដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!នៅថ្ងៃទី១៧ ខែមករា ឆ្នា...
17/01/2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកថវិកាឧបត្ថម្ភដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី សៅ លឿត ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៩០,០០០រៀល ប្រគល់ជូនដល់លោកអនុសេនីយ៍ឯក ជួប សុខដេត នាយរងការិយាល័យបញ្ជូនសារ នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ដៃ ហើយកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកថវិកាឧបត្ថម្ភដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី សៅ លឿត ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៩០,០០០រៀល ប្រគល់ជូនដល់លោកអនុសេនីយ៍ឯក ជួប សុខដេត នាយរងការិយាល័យបញ្ជូនសារ នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ដៃ ហើយកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។

ពិធីបញ្ចុះបឋមសិលាកសាងអាគារ អធិការដ្ឋាន នគបាលក្រុងរុនតាឯកតេជោសែន...!(ខេត្តសៀមរាប៖ )ថ្ងៃសុក្រ ៤រោជ ខែបុស្ស ឆ្នាំរោង ឆស័ក ព...
17/01/2025

ពិធីបញ្ចុះបឋមសិលាកសាងអាគារ អធិការដ្ឋាន នគបាលក្រុងរុនតាឯកតេជោសែន...!

(ខេត្តសៀមរាប៖ )ថ្ងៃសុក្រ ៤រោជ ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនិងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ មានការប្រារពពិធីបញ្ចុះបឋមសិលាកសាងអាគារអធិការដ្ឋាន នគបាលក្រុងរុនតាឯកតេជោសែន ដែលមានការអញ្ជើញចូលរួមជាអធិបតី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ឈួយ បញ្ញា ស្នងការរងនគបាលខេត្តសៀមរាប លោកអភិបាលនៃគណ:អភិបាលក្រុងរុនតាឯក លោក ស្រេង សូឡី មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងរុនតាឯក ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីចៅសង្កាត់ រុនតាឯក លោកមេប៉ុស្តិ៍នគបាលរដ្ឋបាលរុនតាឯក និងមន្រ្តីអ្នកមុខអ្នកការក្នុងមូលដ្ឋានជាច្រើននាក់ទៀតផង៕

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឯកឧត្ដមប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះ...
17/01/2025

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឯកឧត្ដមប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួល​ជួបជាមួយ​ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល (H.E. Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សា​ការងារ​ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។

សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភា​នៃប្រទេស​ម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅ​ព្រះរាជា​ណា​ចក្រក​​ម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនាពេលនេះ ធ្វើឡើង​ក្នុង​គោល​បំណង ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និង​ស៊ី​ជម្រៅប​ន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយ​តម្កល់​ផល​ប្រយោជន៍​រប​ស់​ប្រជាជន និងប្រទេសជាតិជាស្នូល៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដា...
17/01/2025

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា ដែលទទួលមរណភាពក្នុងឧបទ្ទវហេតុផ្ទុះមីនតោននៅក្នុងពេលបំពេញប្រតិបត្តិការដោះមីន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក...
17/01/2025

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា អ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាព CMAC ប្រចាំទិសខេត្តឧត្តរមានជ័យ ជាទីគោរពស្រលាញ់បំផុត!

ផ្ដើមចេញពីប្រច័ណ្ឌ ក្លាយជាអំពើហិង្សាវាយប្រពន្ធខ្លួនឯងរហូតដល់ស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន....(ខេត្តពោធិ៍សាត់៖) ស្ត្រីម្...
16/01/2025

ផ្ដើមចេញពីប្រច័ណ្ឌ ក្លាយជាអំពើហិង្សាវាយប្រពន្ធខ្លួនឯងរហូតដល់ស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន....

(ខេត្តពោធិ៍សាត់៖) ស្ត្រីម្នាក់ ត្រូវបុរសជាប្តី ដែលមានចិត្ត តិរិច្ឆាន វាយរហូតដល់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអធម៌ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១ និង២០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បើតាមលោក មោគ ភារម្យ អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ស្រ្តីរងគ្រោះដែលត្រូវប្តីវាយស្លាប់ខាងលើនេះមានឈ្មោះ បឿ លឿម អាយុ៣៥ឆ្នាំ ចំណែកជនដៃដល់ជាប្តីមានឈ្មោះ សាំង ស៊ុន អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

យោងតាមការបំភ្លឺពីឈ្មោះ បឿ លាង ភេទស្រី អាយុ៣៣ឆ្នាំ ត្រូវជាប្អូនស្រីស្រ្តីរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១១ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យដែលត្រូវជាបងថ្លៃ បានទូរស័ព្ទមកប្រាប់ថា រូបគេបានជ្រុលដៃវ៉ៃប្រពន្ធសន្លប់បាត់ហើយ គ្រាន់តែលឺដូច្នេះខ្លួន និងប្ដី ក៏បាននាំគ្នាជិះម៉ូតូទៅដល់ផ្ទះបងស្រី ឃើញមុខបងស្រីហើមខៀវហើយក៏បាននាំគ្នាដឹកបញ្ជួនទៅកាន់មណ្ឌលសុខភាពឃុំអន្សាចំបក់ ដើម្បីសង្គ្រោះ ប៉ុន្តែនៅពេលទៅដល់ ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ពាក់ព័ន្ធទៅនឹងករណីនេះ ជនសង្ស័យបានឆ្លើយសារភាពថាមុនពេលកើតហេតុ ប្រពន្ធរបស់ខ្លួនបាន ទៅចូលរួមកម្មវិធីសែនក្បាលស្រែ នៅចំណុចខាងកើតអ្នកតាអក រហូតដល់ម៉ោងប្រហែល២០ និង៣០នាទី ទើបខ្លួនទៅយកប្រពន្ធមកផ្ទះវិញ លុះពេលមកដល់ផ្ទះ ប្រពន្ធរបស់ខ្លួនក៏បានហូបបាយរួច ក៏ចង់មុងដេក ពេលកំពុងដេកក៏ចាប់ផ្ដើមមានទំនាស់ពាក្យសម្ដីជាមួយគ្នា។ ដោយប្រពន្ធរបស់ខ្លួនបាននិយាយថា បើឯងមានស្រី ខ្ញុំក៏មានប្រុសដែរ ដោយសារតែលឺពាក្យប្រពន្ធនិយាយបែបនេះ ជាហេតុធ្វើឲ្យខ្លួនមានការខឹងសម្បារយ៉ាងខ្លាំង ដោយទប់ចិត្តមិនបាន ក៏ស្ទុះងើបទៅវាយប្រពន្ធ ចំនួន២ដៃ ត្រូវចំកញ្ចឹងក បណ្ដាលឲ្យសន្លប់ស្តូកស្តឹង ពេលនោះខ្លួនភ័យពេកក៏បានតេទូរសព្ទហៅប្អូនថ្លៃឈ្មោះ បឿ លាង និងប្ដីឈ្មោះ សឹន រ៉ន ឲ្យមកជួយដឹកយកទៅពេទ្យ លុះពេលទៅដល់ ត្រូវបានក្រុមគ្រូពេទ្យ ប្រាប់ថាប្រពន្ធរបស់ខ្លួន ស្លាប់បាត់ទៅហើយ ទើបពួកខ្លួនបានដឹកសពត្រឡប់មកផ្ទះវិញ។

បច្ចុប្បន្នសពស្រ្តីរងគ្រោះ ត្រូវបានក្រុមគ្រួសារកំពុងរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនដៃដល់ ជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្យ័យ ០៥នាក់ (ស្រី០១នាក់) ពាក់ព័ន្ធករណីៈ ហិង្សាដោយចេតនា!នៅវេលាម៉ោង ០២:០០នាទីជាង ថ្ងៃទី១...
16/01/2025

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្យ័យ ០៥នាក់ (ស្រី០១នាក់) ពាក់ព័ន្ធករណីៈ ហិង្សាដោយចេតនា!

នៅវេលាម៉ោង ០២:០០នាទីជាង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ល្បាតនៅចំណុច មុខសណ្ឋាគារតាព្រហ្ម ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃើញមនុស្សចំនួន ០២ក្រុម មានគ្នាប្រហែល ១០នាក់ ប្រដាប់ដោយកៅអីជ័រ និងកាំបិតតាំងតោ បានធ្វើសកម្មភាពវាយគ្នា ប៉ុន្តែមិនមានអ្នកណារបួលស្នាមអ្វីឡើយ កម្លាំងយើងឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់ ស្រី ០១នាក់ យកមកសួរ នាំនៅកងរាជអាវុធហត្ថខេត្តសៀមរាប ។

ក្រុមទី០១ មានគ្នា០២នាក់ ៖១. ឈ្មោះ ឡុង បូរ៉ាវិន ភេទប្រុស អាយុ ២៧ឆ្នាំ, ២. ឈ្មោះ លាស់ ប៉ូឡែន ភេទប្រុស អាយុ ២៦ឆ្នាំ។

ក្រុមទី០២មានគ្នា០៣នាក់ (ស្រី០១នាក់) ៖
១. ឈ្មោះ លីម សុខហៃ ភេទប្រុស អាយុ ២៩ឆ្នាំ
២. ឈ្មោះ លីម សុខហៀង ភេទប្រុស អាយុ ២៥ឆ្នាំ, ៣. ឈ្មោះ ជាតិ ស្រីណុច ភេទស្រី អាយុ ២១ឆ្នាំ។

វត្ថុតាងដកហូត៖ ម៉ូតូចំនួន ០១គ្រឿង, កាំបិតតាំងតោចំនួន ០១, កៅអីជ័រចំនួន ០២ ។
មូលហេតុ៖ ដោយសារសង្សាចាស់ ឆាតមក សង្សាថ្មីដៀលថា “អាសំរាម” ។

បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០១នាក់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្តនិងក្លែងបន្លំឯកសាសារធារណៈ និងប្រើប្រាសឯកសារស...
16/01/2025

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០១នាក់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្តនិងក្លែងបន្លំឯកសាសារធារណៈ និងប្រើប្រាសឯកសារសាធារណៈក្លែង!

យោងតាមពាក្យបណ្តឹង ឈ្មោះ ឃុន ច័ន្ចសេរីរ័ត្ន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (តំណាងក្រុមហ៊ុនបងរំលស់TL) បានខលមកប្ដឹង លេខអន្តរាគមន៍ពិសេស ១២៩៦ កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ ០៨៦ ៥០០០០១ ។

នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឈ្មោះចិត្រ វាសនា ភេទប្រុស ម្ចាស់ហាងបញ្ចាំ វីរ:ណា រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំក្រុងសៀមរាប បាននាំជនសង្ស័យឈ្មោះ នូ សំអន ភេទប្រុស អាយុ ៤២ឆ្នាំមុខរបរលក់ដូររស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប យកមកប្រគល់អោយការិយា ល័យជំនាញសួនាំពាក់ពន្ធករណី ក្លែងឯកសាររថយន្តយកមកដាក់បញ្ចាំនៅហាងរបស់គាត់។ ក្រោពីស្តាប់ចម្លើយឈ្មោះ នូ សំអន បានឆ្លើយសារភាពថាខ្លួនពិតជាបានយករថយន្តដែលខ្លួនបានបង់រំលស់ពីក្រុមហ៊ុនLTខ្លួនបានធ្វើក្លែង ឯកសារលក់ទិញពិតប្រាកដមែន។
រថយន្តដែលខ្លួនបានយកមកដាក់បញ្ចាំម៉ាកហាយឡិនដឺសេរី ឆ្នាំ២០០១ ពណ៏បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AS 9691។

បច្ចុប្បន្ន ជនសង្ស័យរួម នឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

ពិធីបើកព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥……………….នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ...
16/01/2025

ពិធីបើកព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥
……………….
នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី២ ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

By: ផល ចំរើន
-------------------
#បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ
🌐 Facebook
🌐 telegram
🌐 TikTok

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់...
16/01/2025

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ភោធឱ្យប្រើប្រាស់អគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ?  ផែនការយុទ្ធសាស្ត្រស្តីព...
16/01/2025

តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ» ?

ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផែនការដែលមានចក្ខុវិស័យលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ឆ្លើយតបបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសបញ្ហា និងតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះនានា ប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន។ ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ ដោយប្រកាសអន្តរក្រសួង ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្រ្តីចំនួន៣ក្រសួងរួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណងបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើតបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រីនៅកន្លែងបំពេញការងារ ព្រមទាំងអនុវត្តតួនាទី ភារកិច្ច និងសក្តានុពលរបស់ខ្លួន ដើម្បីឈានទៅពង្រឹងការធ្វើសេចក្តីសម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ។

បើតាមលោកបណ្ឌិត ទូច សុឃៈ ដើម្បីសម្រេចគោលដៅបង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ផែនការនេះ មានយុទ្ធសាស្ត្រ៤ចំណុចធំៗរួមមាន ទី១.ការពិនិត្យ ការរៀបចំ និងការកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជំរុញ និងលើកទឹកចិត្តក្នុងការបង្កើនចំនួនស្រ្តី ក្នុងមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទី២.ការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកជាស្ត្រី នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ទី៣.ការបង្កើនបរិយាកាស មេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រី នៅកន្លែងបំពេញការងារ និងការអនុវត្តតួនាទី ភារកិច្ចរបស់ស្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងយុទ្ធសាស្ត្រទី៤.ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ស្ដីពីការបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា ផែនការនេះ គឺជាផែនការថ្មី បន្ទាប់ពីផែនការចាស់បានអនុវត្តក្នុងឆ្នាំ ២០១៧-២០១៩ និងបន្តមកដល់ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផលមួយចំនួន រួមមាន ស្ត្រីត្រូវបានតែងតាំងនៅក្នុងរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងជួរគណៈអភិបាលយ៉ាងតិច១រូប បានតែងតាំងស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលរាជធានី-ខេត្ត មានអភិបាល អភិបាលរង នាយករដ្ឋបាល នាយករងរដ្ឋបាល និងនាយកទីចាត់ការ កើនឡើង២៨រូប ដោយក្នុងឆ្នាំ២០១៦មាន៤៨រូប ឆ្នាំ២០២២មានចំនួន ៧៦រូប បានតែងតាំង ស្ត្រីក្នុងមុខតំណែង គ្រប់គ្រងនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ មានអភិបាល អភិបាលរង នាយករដ្ឋបាល នាយករងរដ្ឋបាល និងប្រធានការិយាល័យ ដោយកើនឡើងពី៣៩០រូប ពោលគឺក្នុងឆ្នាំ២០១៦មាន៣៧៦រូប ឆ្នាំ២០២២មានដល់៧៦៦រូប៕

ដោយ សេង បូលីន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ! .........អគ្គនាយកដ្ឋានធនធានមនុស្ស ជាអង្គភាពថ្មីមួយ ក្ន...
16/01/2025

ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ!
.........
អគ្គនាយកដ្ឋានធនធានមនុស្ស ជាអង្គភាពថ្មីមួយ ក្នុងចំណោមអង្គភាពថ្មីចំនួន២ នៃក្រសួងមហាផ្ទៃ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត ដោយអនុក្រឹត្យលេខ ២៧៨អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា មាត្រា៤ នៃអនុក្រឹត្យខាងលើនេះ បានចែងអំពីការផ្ទេរនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ខណៈមាត្រា៥ កំណត់រចនាសម្ព័ន្ធនៃអគ្គនាយកដ្ឋាននេះ រួមមានទី១-នាយកដ្ឋានរដ្ឋបាលសរុប ទី២-នាយកដ្ឋានបុគ្គលិកនគរបាលជាតិ ទី៣-នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ទី៤-នាយកដ្ឋានគោលនយោបាយ។

ក្នុងចំណោម តួនាទីភារកិច្ចមានកំណត់ក្នុងអនុក្រឹត្យមួយផ្សេងទៀត លេខ២៨៥ អនក្រ.បក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានធនធានមនុស្ស មានតួនាទីជាសេនាធិការជូនរដ្ឋមន្រ្តីលើការងារគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ រៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្ស ផែនការជ្រើសរើសក្របខ័ណ្ឌថ្មី ពិនិត្យនឹងផ្តល់យោបល់លើសំណើដំឡើងឋានន្តរស័ក្តិ និងថ្នាក់មន្រ្តី ការលុបឈ្មោះចេញពីក្របខ័ណ្ឌ ផ្លាស់ប្តូរ សម្រួល ភារកិច្ច ដាក់វិន័យ និងដកហូតមុខតំណែងជាដើម។ នេះបើតាមអ្នកនាំពាក្យរងដដែល។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានធនធានមនុស្ស បង្កើតឡើងស្របគ្នា និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ បច្ចុប្បន្ន អគ្គនាយកដ្ឋាននេះ មានឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ជាអគ្គនាយក។ ក្រសួងមហាផ្ទៃមានអង្គភាពចំណុះចំនួន១៥។ បើតាមលោកបណ្ឌិត ទូច សុឃៈ ការបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ជាការបញ្ជាក់ច្បាស់នូវឆន្ទៈដ៏មោះមត់របស់សម្ដេចធិបតី ដែលមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ ក្នុងការពង្រឹងគុណភាពនៃកំណែទម្រង់ធនធានមនុស្សនៅក្រសួងមហាផ្ទៃ ស្របតាមយុទ្ធសាស្រ្តបច្ចកោណ៕

ដោយ សេង បូលីន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

"ការផ្តល់ឈាម របស់កងពលតូចលេខ៩ តាមរយៈ ក្លឹបនៃក្តីស្រឡាញ់ បង្ហាញពីស្មារតីសប្បុរសធម៌ និងសាមគ្គីភាពជាតិ" កងពលតូចអន្តរាគមន៍លេខ...
16/01/2025

"ការផ្តល់ឈាម របស់កងពលតូចលេខ៩ តាមរយៈ ក្លឹបនៃក្តីស្រឡាញ់ បង្ហាញពីស្មារតីសប្បុរសធម៌ និងសាមគ្គីភាពជាតិ"

កងពលតូចអន្តរាគមន៍លេខ៩ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបចំយុទ្ធនាការបរិច្ចាគឈាម តាមរយៈ "ក្លឹបនៃក្តីស្រឡាញ់" របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ ដែលមានអ្នកស្ម័គ្រចិត្តចូលរួមផ្តល់ឈាមចំនួន១៧៣នាក់ ស្រី៣១នាក់ បានបរិច្ចាគឈាមដោយជោគជ័យចំនួន៩១នាក់។

សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះកងយោធពលខេមរភូមិន្ទ ជាពិសេសកងពលតូចអន្តរាគមន៍លេខ៩ ដែលបានការពារបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បំផុត ព្រមទាំងបានបង្ហាញនូវស្មារតីសប្បុរសធម៌ ដោយចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតប្រជាជន។

"ក្លឹបនៃក្តីស្រឡាញ់" បានជុំរុញយុវជន និងមហាជនគ្រប់ស្រទាប់វណ្ណះឲ្យគាំទ្រគោលដៅបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត១០០% របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីលើកកំពស់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនគិតកម្រៃ ពង្រឹងនូវសុវតិ្ថភាព និងនិរន្តរភាពឈាម សម្រាប់សង្គ្រោះជីវិតមនុស្ស។

ការផ្តល់ឈាមមិនត្រឹមតែជាការបរិច្ចាគដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះសង្គម។ ឈាមដែលបានបរិច្ចាគនឹងត្រូវប្រើប្រាស់សម្រាប់ការវះកាត់ព្យាបាលជំងឺធ្ងន់ធ្ងរ និងសង្គ្រោះជីវិតអ្នកជំងឺ ដូចជាជំងឺមហារីក ជំងឺឈាម អ្នកជំងឺដែលរងរបួសធ្ងន់ និងស្ត្រីឆ្លងទន្លេ។

គិតមកដល់ពេលនេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលជាអ្នកបរិច្ចាគឈាមដ៏សកម្ម បានធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានចំនួន២០ដងរួចមកហើយ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ អោយចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តយ៉ាងហោចណាស់១ឆ្នាំម្តង ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ដែលតម្រូវការឈាមនៅក្នុងមន្ទីរពេទ្យ ដោយក្នុង១ខែមន្ទីរពេទ្យត្រូវការឈាមប្រមាណ១០០ប្លោក សម្រាប់ធ្វើការវះកាត់ដល់អ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់នៅតាមមន្ទីរពេទ្យ។

"ក្លឹបនៃក្តីស្រឡាញ់" នឹងបន្តរៀបចំកម្មវិធីបរិច្ចាគឈាមជាប្រចាំ ដើម្បីបំពេញតម្រូវការឈាមនៅក្នុងមន្ទីរពេទ្យ។

១៥ មករា ២០២៥

15/01/2025

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំគណៈប្រតិភូ មន្ដ្រីក្រសួងអញ្ជើញចុះពិនិត្យខ្សែផ្លូវនឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត.....

Address


Website

Alerts

Be the first to know and let us send you an email when K A P TV online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share