Cambodians Abroad

  • Home
  • Cambodians Abroad

Cambodians Abroad ការសិក្សាស្វែងយល់ពីចំណេះដឹងថ្មីៗ ល បំពេញបន្ថែមចំណេះដឹងរបស់អ្នក តាមរយៈអត្ថបទសង្ខេបល្អៗ រូបភាព និងក្រាហ្វិចព័ត៌មាន ទៅលើប្រធានបទដែលទាក់ទងទៅនឹងកិច្ចការបរទេស។
(1)

01/03/2023
តើប្រជាជនថៃកំពុងតវ៉ាដើម្បីអ្វី?
19/10/2020

តើប្រជាជនថៃកំពុងតវ៉ាដើម្បីអ្វី?

តេីអ្នកមានដឹងទេ...?Did you know that aside from Afghanistan, Cambodia is the only country in the world with an actual bu...
16/10/2020

តេីអ្នកមានដឹងទេ...?

Did you know that aside from Afghanistan, Cambodia is the only country in the world with an actual building on its flag?

តេីប្រទេសចិន និងឥណ្ឌាកំពុងតែមានជម្លោះរឿងអ្វី?ដេីម្បីអានប្រវត្តិជម្លោះចិន និងឥណ្ឌាមុនឆ្នាំ២០២០​ សូមអានបន្ត៖ www.cambodian...
15/10/2020

តេីប្រទេសចិន និងឥណ្ឌាកំពុងតែមានជម្លោះរឿងអ្វី?
ដេីម្បីអានប្រវត្តិជម្លោះចិន និងឥណ្ឌាមុនឆ្នាំ២០២០​ សូមអានបន្ត៖ www.cambodiansabroad.com/china-india-history/

ប្រភព៖
• ABC News
• NPR
• Anadolu Agency Timeline
• Tribune India
• China Global Television Network (CGTN)

ក្រៅពីប្រទេសខ្មែរ តើប្រទេសណាមានជនជាតិខ្មែរ* រស់នៅច្រើនជាងគេ?ខាងក្រោមនេះជាប្រទេសទាំង១០ដែលមានជនជាតិខ្មែរ* រស់នៅច្រើនជាងគេ ...
11/10/2020

ក្រៅពីប្រទេសខ្មែរ តើប្រទេសណាមានជនជាតិខ្មែរ* រស់នៅច្រើនជាងគេ?
ខាងក្រោមនេះជាប្រទេសទាំង១០ដែលមានជនជាតិខ្មែរ* រស់នៅច្រើនជាងគេ ។

*ជនជាតិខ្មែរនៅក្នុងតួលេខយកមកបង្ហាញនេះសំដៅទៅលើទាំងពលករចំណាកស្រុក (Migrants) ជនអន្តោប្រវេសន៍ (Immigrants) និងអ្នកដែលមានជាប់ខ្សែស្រលាយជាខែ្មរ (Ethnic group) ។

ហេតុអ្វីបានជាចាំបាច់ឲ្យតំលៃទៅលើស្នាដៃអ្នករចនា (Design)?ជាការពិតណាស់ បេសកម្មរបស់Cambodians Abroadគឺចង់ក្លាយជាវេទិកាមួយសំរ...
10/10/2020

ហេតុអ្វីបានជាចាំបាច់ឲ្យតំលៃទៅលើស្នាដៃអ្នករចនា (Design)?

ជាការពិតណាស់ បេសកម្មរបស់Cambodians Abroadគឺចង់ក្លាយជាវេទិកាមួយសំរាប់ចែកចាយ និងពង្រីកចំណេះដឹង។ ពេលដែលយើងធ្វើការបង្ហោះរូបភាពចំណេះដឹងដែលមានការរចនាល្អៗ រួមទាំងបង្កប់អត្ថន័យអប់រំ គឺយើងជំរុញឲ្យមានការចែករំលែករូបភាពនិងចំណេះដឹងទាំងនោះ។ យើងមានការសប្បាយចិត្តជាខ្លាំងនៅពេលដែលឃើញស្នាដៃរបស់យើងត្រូវបានចែករំលែកតៗគ្នា។

ប៉ុន្តែអ្វីដែលជាបញ្ហា គឺពេលអ្នកមួយចំនួនតូច ជាពិសេសទំព័របណ្តាញសង្គមមួយចំនួនតូចដែលមានអ្នកតាមដានរាប់ពាន់រាប់ម៉ឺននាក់ យករូបភាពរបស់យើងទៅចែកចាយដោយមិនឲ្យតំលៃ ឬទទួលស្គាល់ស្នាដៃម្ចាស់ដើម។ ទង្វើនេះគឺវាបង្កជាបញ្ហាជាច្រើនសំរាប់អ្នកបង្កើតស្នាដៃរចនានោះ។

ទំព័របណ្តាញសង្គមទាំងនោះភាគច្រើនតាំងខ្លួនជាអ្នកផ្សព្វផ្សាយនិងចែករំលែកចំណេះដឹង ប៉ុន្តែពួកគេប្រហែលជាមិនដឹងទេថា ទង្វើនេះកំពុងតែបញ្ជូនសារមិនល្អទៅកាន់សហគមន៍ដោយប្រយោល។ ពួកគេកំពុងបង្ហាញថាវាមិនមែនជាបញ្ហាទេក្នុងការយកស្នាដៃអ្នកដទៃមកធ្វើជាកម្មសិទ្ឋិខ្លួនព្រមទាំងផ្សព្វផ្សាយដោយមិនឲ្យតំលៃទៅលើម្ចាស់ដើម។ ក្នុងនាមយើងជាអ្នកចែករំលែកចំណេះដឹង យើងគួរណាស់ត្រូវធ្វើសកម្មភាពនេះប្រកបដោយវិជ្ជាជីវៈ។

ចង់បញ្ជាក់ថា យើងមិនបានសំដៅទៅលើព័ត៌មាន ឬទិន្នន័យដែលយើងយកមកផ្សព្វផ្សាយនោះទេព្រោះថាព័ត៌មាន ឬទិន្នន័យទាំងនោះភាគច្រើនគឺអាចរកបានជាសាធារណៈ។ យើងចង់សង្កត់ធ្ងន់ទៅលើគំនិតចៃ្នប្រឌិត ការប្រឹងប្រែងរចនា ធ្វើយ៉ាងណាយកទិន្នន័យទាំងនោះមកធ្វើជារូបភាព និងក្រាហ្វិចព័ត៌មានដើម្បីឲ្យងាយយល់ សង្ខេប និងមានការទាក់ទាញ។

ដើម្បីធ្វើចេញជារូបភាព និងក្រាហិ្វចព័ត៌មានមួយសន្លឹកៗ ពួកយើងត្រូវចំណាយកំលាំងប្រឹងប្រែងជាច្រើនក្នុងការស្រាវជ្រាវ និងបញ្ជាក់ប្រភពទិន្នន័យ ព្រមទាំងពេលវេលាគិតពីការរចនា។ នេះមិនទាន់គិតពីការចំណាយទៅលើកម្មវិធីរចនា និងការបង់ថៃ្លសេវាប្រចាំខែសំរាប់ការប្រើប្រាស់រូបភាពតំណាង និង និមិត្តសញ្ញាផ្សេងៗ (Elements and Icons) ក្នុងក្រាហ្វិចព័ត៌មានរបស់យើងផង។

ប្រសិនបើចង់ចែករំលែកមែន
វាមិនពិបាកទេគ្រាន់តែធ្វើការចុច Share ផ្ទាល់ពីទំព័រដើម។
វាមិនពិបាកទេគ្រាន់តែផ្ញើសារមកសុំការអនុញ្ញាតយកទៅបង្ហោះបន្ត។
វាមិនពិបាកទេគ្រាន់តែឲ្យតំលៃទៅលើស្នាដៃម្ចាស់ដើម (Credit)។

នេះជាlinkទៅកាន់postដើម
https://www.facebook.com/CambodiansAbroad/posts/184584423243817

អគារខ្ពស់ជាងគេទាំង១០លើពិភពលោក!ហេតុអ្វីត្រូវចាំបាច់សង់អគារខ្ពស់ៗ?កត្តាសេដ្ឋកិច្ចចំនួនប្រជាពលរដ្ឋមានការកើនឡើងជារៀងរាល់ថ្ងៃ...
07/10/2020

អគារខ្ពស់ជាងគេទាំង១០លើពិភពលោក!
ហេតុអ្វីត្រូវចាំបាច់សង់អគារខ្ពស់ៗ?

កត្តាសេដ្ឋកិច្ច
ចំនួនប្រជាពលរដ្ឋមានការកើនឡើងជារៀងរាល់ថ្ងៃ ប៉ុនែ្តដីធ្លីមិនអាចកើនឡើងនោះទេ។ អគារខ្ពស់ៗភាគច្រើនត្រូវបានសាងសង់ក្នុងទីប្រជុំជន (Downtown or Central Business District) ដែលជាបន្តុំការិយាល័យ ពាណិជ្ជកម្ម មជ្ឈមណ្ឌលវប្បធម៌ ផ្សារលក់ទំនិញ និងអគាររដ្ឋាភិបាល ដែលផ្តល់ការងារយ៉ាងច្រើនកន្លែង។ ប្រជាជនភាគច្រើនសំរុកមកទីក្រុងដើម្បីរកការងារធ្វើ ហើយពេលខ្លះក៏សំរេចចិត្តមកតាំងទីលំនៅនៅទីប្រជុំជនផ្ទាល់តែម្តង។ នៅប្រទេស អភិវឌ្ឍន៍ដូចជា អូស្រា្តលី និង សហរដ្ឋអាមេរិច បើអ្នកដែលមកធ្វើការមិនមានផ្ទះនៅក្នុងទីប្រជុំជនទេ គឺភាគច្រើនត្រូវចំណាយពេលពី១ទៅ៣ម៉ោងសំរាប់ការធ្វើដំណើរពីផ្ទះទៅមកកន្លែងធ្វើការ ដូច្នេះចំពោះអ្នកដែលមានលទ្ធភាពនិងពុំសូវខ្វល់ពីការរស់នៅចង្អៀតតែងតែមកទិញឬជួលផ្ទះនៅទីប្រជុំជន ដើម្បីបានចំណេញពេលធ្វើដំណើរ។ តំរូវការខាងលើបានជំរុញឲមានការអភិវឌ្ឍន៍អគារខ្ពស់ៗទាំងនេះ។

កត្តាមិនមែនសេដ្ឋកិច្ច
កត្តានេះចង់សំដៅទៅលើមហិច្ឆតារបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយដែលមានបំណងក្លាយទៅជាម្ចាស់កម្មសិទ្ធិអគារខ្ពស់ជាងគេក្នុងប្រទេសរបស់គេ ឬលើពិភពលោក។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យភាគច្រើនសាងសង់អគារខ្ពស់ៗដោយក្រលេកឃើញផលចំណេញអតិបរិមា (profit maximizing strategy) ពីការវិនិយោគរបស់ខ្លួន ប៉ុន្ដែនៅពេលក្រុមហ៊ុនមួយមានបំណងក្លាយទៅជាម្ចាស់កម្មសិទ្ធិអគារខ្ពស់ជាងគេ ពួកគេពុំសូវខ្វល់ពីយុទ្ធសាស្រ្តផលចំណេញអតិបរិមាទេ។ ពួកគេធ្វើយ៉ាងណាឲតែបានបំពេញនូវមហិច្ឆតាដែលអាចបង្ហាញពីសមត្ថភាព លទ្ធភាព ធនធាន និងវិបុលភាពរបស់គេ។ នេះមិនមែនមានន័យថាក្រុមហ៊ុនមិនចំណេញពីអគារនេះទេ គ្រាន់តែទុនដែលប្រើក្នុងការសាងសង់ជាន់បន្ថែមដើម្បីឲអគារនេះក្លាយទៅជាអគារខ្ពស់ជាងគេ អាចយកទៅប្រើប្រាស់លើការវិនិយោគផ្សេងដែលមានប្រសិទ្ធិភាពជាងនេះ។

https://cambodiansabroad.com/top-10-tallest-skyscrapers-kh/

ជំងឺកូវីជ-១៩ជាជំងឺដ៏កាចសាហាវដែលកំពុងរាតត្បាតពិភពលោកហើយបានចំលងទៅដល់មនុស្សជាង ៣៥លាននាក់ និងធ្វើឲមនុស្សជាង១លាននាក់បានបាត់បង...
05/10/2020

ជំងឺកូវីជ-១៩ជាជំងឺដ៏កាចសាហាវដែលកំពុងរាតត្បាតពិភពលោកហើយបានចំលងទៅដល់មនុស្សជាង ៣៥លាននាក់ និងធ្វើឲមនុស្សជាង១លាននាក់បានបាត់បង់ជីវិត។ អ្នកវិទ្យាសាស្រ្តជាច្រើនបានរួមដៃគ្នាក្នុងការស្រាវជ្រាវរកឲឃើញនូវវ៉ាក់សាំងដើម្បីបង្កាការចំលងរបស់ជំងឺនេះ។ ការវិលទៅរកសភាពធម្មតាវិញរបស់ពិភពលោកគឺអាស្រ័យលើវ៉ាក់សាំងនេះ។

តើវ៉ាក់សាំងកូវីដ-១៩នឹងត្រូវបានរកឃើញឆាប់ៗនេះទេ? ហើយអាចនឹងទុកចិត្តបានឬទេ? ថ្ងៃនេះយើងមានក្រាហ្វិចព័ត៌មានពីប្រវិត្តវីរុសមួយចំនួន និងល្បឿននៃការរកឃើញវ៉ាក់សាំងរបស់ជំងឺទាំងនេះ ៕

ប្រភព៖ The Centers for Disease Control and Prevention, World Health Organization

ហេតុអី្វបានជាបង្កើតអាស៊ាន (ASEAN)? គោលបំណង៖• ជំុរុញអោយមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច វឌ្ឍនភាពភាពសង្គម និងការអភិវឌ្ឍន៍វប្...
04/10/2020

ហេតុអី្វបានជាបង្កើតអាស៊ាន (ASEAN)?
គោលបំណង៖
• ជំុរុញអោយមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច វឌ្ឍនភាពភាពសង្គម និងការអភិវឌ្ឍន៍វប្បធម៍
• រក្សាសន្តិភាព និងស្ថេរភាពតំបន់
• ផ្សព្វផ្សាយនិងជំរុញឲ្យមាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៍ បច្ចេកទេស វិទ្យាសាស្ត្រនិងរដ្ឋបាល
• ជួយគ្នាទៅវិញទៅមក តាមរូបភាពការបណ្តុះបណ្តាល និងការស្រាវជ្រាវ ក្នុងផែ្នកអប់រំ វិជ្ជាជីវៈ និងការងាររដ្ឋបាល
• ជំរុញប្រសិទ្ឋិភាពកិច្ចសហប្រតិបត្តិការក្នុង វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹកជញ្ជូននិងទូរគមនាគមន៏ និងការលើកកំពស់ជីវភាពរស់នៅ
• លើកកំពស់ការសិក្សាពីតំបន់អាស៊ីអាគ្នេយ៏
• រក្សា និងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតដិតជាមួយអង្គការក្នុងតំបន់ និងអង្គការអន្តរជាតិ។

រូបភាពខាងក្រោមជាក្រាហ្វិចព័ត៌មានស្តីពីប្រទេសដែលជាសមាជិកអាស៊ាន

ប្រភព៖
• ធនាគារពិភពលោក
• CIA World Factbook
• គេហទំព័ររបស់អាជ្ញាធរប្រទេសនីមួយៗ

តើកម្ពុជានាំចូល និងនាំចេញផលិតផលអ្វីច្រើនជាងគេ?តើពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិមានទំហំប៉ុណ្ណា?ខាងក្រោមជាស្ថិតិពាណិជ្ជកម...
03/10/2020

តើកម្ពុជានាំចូល និងនាំចេញផលិតផលអ្វីច្រើនជាងគេ?
តើពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិមានទំហំប៉ុណ្ណា?
ខាងក្រោមជាស្ថិតិពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ
Some key statistics about Cambodia’s trade!

ប្រភព: ធនាគារជាតិនៃកម្ពុជា (ទិន្នន័យពីឆ្នាំ២០១៩)

មានអារម្មណ៍ថាឃ្លាន? ញ៉ាំអាហារសម្រន់ទាំងនេះដើម្បីបង្កើតផលិតភាពការងាររបស់អ្នក។ តើមួយណាអ្នកចូលចិត្តជាងគេ? Try these snacks ...
01/10/2020

មានអារម្មណ៍ថាឃ្លាន? ញ៉ាំអាហារសម្រន់ទាំងនេះដើម្បីបង្កើតផលិតភាពការងាររបស់អ្នក។ តើមួយណាអ្នកចូលចិត្តជាងគេ?
Try these snacks to boost your productivity.

តើអ្នកត្រូវការកាត់បន្ថយពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិចឬទេ? នេះជាការបន្សាបជាតិឌីជីថល!Need a break from your phone? Here ...
29/09/2020

តើអ្នកត្រូវការកាត់បន្ថយពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិច
ឬទេ? នេះជាការបន្សាបជាតិឌីជីថល!
Need a break from your phone? Here are some tips for a digital detox!

តើមេរោគកូវីដ-១៩បានធ្វើអោយប៉ះពាល់ការផ្គត់ផ្គង់មាសដោយររៀបណាខ្លះ? សូមអានអត្ថបទជាភាសាខ្មែរ៖ https://bit.ly/3kUhg7SHow Has CO...
28/09/2020

តើមេរោគកូវីដ-១៩បានធ្វើអោយប៉ះពាល់ការផ្គត់ផ្គង់មាសដោយររៀបណាខ្លះ? សូមអានអត្ថបទជាភាសាខ្មែរ៖ https://bit.ly/3kUhg7S
How Has COVID-19 Impacted the Gold Supply Chain? Read in English here: https://bit.ly/3czjbvA

តើខ្មែរមានបេតិកភណ្ឌជាតិអ្វីខ្លះ ដែលចុះបញ្ជីអង្គការយូណេស្កូ​?Cambodian heritages inscribed on UNESCO Lists
27/09/2020

តើខ្មែរមានបេតិកភណ្ឌជាតិអ្វីខ្លះ ដែលចុះបញ្ជីអង្គការយូណេស្កូ​?
Cambodian heritages inscribed on UNESCO Lists

26/09/2020

តើTikTok គ្រាន់តែជាកូនអុកក្នុងសង្រ្គាមបច្ចេកវិទ្យារវាងអាមេរិចនិងចិននាសម័យឧស្សាហកម្ម៤.០ នេះរឺយ៉ាងណា?
Is TikTok a Pawn in the US-China Tech War?

ដោយហេតុថាចំនួនមរណភាពពីជំងឺកូវីដ-១៩បានកេីនឡេីងជិតដល់១លាននាក់ យេីងក្រឡេកមេីលមេរោគរាតត្បាតសាហាវបំផុតក្នុងប្រវត្តិសាស្ត្រAs ...
16/08/2020

ដោយហេតុថាចំនួនមរណភាពពីជំងឺកូវីដ-១៩បានកេីនឡេីងជិតដល់១លាននាក់ យេីងក្រឡេកមេីលមេរោគរាតត្បាតសាហាវបំផុតក្នុងប្រវត្តិសាស្ត្រ

As COVID-19 fatalities approach 1 million, we take a look at the deadliest pandemics in history

www.cambodiansabroad.com/topics/coronavirus/

ដេីម្បីអានអត្ថបទទាក់ទងនឹងផលប៉ះពាល់របស់មេរោគកូវីដ-១៩ទៅលេីប្រជាជនខ្មែរ សូមទៅកាន់គេហទំព័រ៖ www.cambodiansabroad.com/coronav...
10/08/2020

ដេីម្បីអានអត្ថបទទាក់ទងនឹងផលប៉ះពាល់របស់មេរោគកូវីដ-១៩ទៅលេីប្រជាជនខ្មែរ សូមទៅកាន់គេហទំព័រ៖ www.cambodiansabroad.com/coronavirus
To read more about how COVID-19 has impacted Cambodians, go to: www.cambodiansabroad.com/coronavirus

ចុះឈ្មោះនៅលេីវេទិកាអនឡាញ www.cambodiansabroad.com/forums/register ដេីម្បីជជែកអំពីការធ្វេីដំណេីរទៅក្រៅប្រទេសជាមួយបងប្អូនខ...
03/08/2020

ចុះឈ្មោះនៅលេីវេទិកាអនឡាញ www.cambodiansabroad.com/forums/register ដេីម្បីជជែកអំពីការធ្វេីដំណេីរទៅក្រៅប្រទេសជាមួយបងប្អូនខ្មែរទូទាំងពិភពលោក!

Sign up to our online forum at www.cambodiansabroad.com/forums/register to discuss traveling abroad with Cambodians around the world!

ចុះឈ្មោះដោយ​ឥតគិតថ្លៃនៅ www.cambodiansabroad.com/forums/register ដេីម្បីផ្លាស់ប្ដូរបទពិសោធន៍របស់អ្នកជាមួយបងប្អូនខ្មែរទូទ...
25/07/2020

ចុះឈ្មោះដោយ​ឥតគិតថ្លៃនៅ www.cambodiansabroad.com/forums/register ដេីម្បីផ្លាស់ប្ដូរបទពិសោធន៍របស់អ្នកជាមួយបងប្អូនខ្មែរទូទាំងពិភពលោក
Sign up for free at www.cambodiansabroad.com/forums/register to exchange your experiences with Cambodians around the globe!

ដោយសារតែប្រទេសជាច្រើនបានបើកអោយសិស្សអន្តរជាតិវិលត្រលប់ និងដាក់ពាក្យចូលរៀនវិញ នេះគឺជាហេតុផល៤ ដែលសិស្សខ្មែរគួរតែទៅសិក្សានៅក...
24/07/2020

ដោយសារតែប្រទេសជាច្រើនបានបើកអោយសិស្សអន្តរជាតិវិលត្រលប់ និងដាក់ពាក្យចូលរៀនវិញ នេះគឺជាហេតុផល៤ ដែលសិស្សខ្មែរគួរតែទៅសិក្សានៅក្រៅប្រទេស៖ https://bit.ly/2BpbVEf
With some countries opening back up for international students, these are the top 4 reasons Cambodians should study abroad: https://bit.ly/3jz22VH

តេីប្រទេសណាខ្លះកំពុងបេីកអោយសិស្សអន្តរជាតិទៅរៀន? Which countries are currently open to international students? Join us at...
22/07/2020

តេីប្រទេសណាខ្លះកំពុងបេីកអោយសិស្សអន្តរជាតិទៅរៀន?
Which countries are currently open to international students? Join us at www.cambodiansabroad.com/forums/register to learn more!

មិនថាឡេីយសរសេរកូដ ឬលេងតន្ត្រី នេះគឺជាគេហទំព័រទាំង៤ដែលអ្នកអាចទទួលបានការសិក្សាកម្រិតអន្តរជាតិ ដោយឥតគិតថ្លៃអំឡុងពេលកូវីដ-១៩...
21/07/2020

មិនថាឡេីយសរសេរកូដ ឬលេងតន្ត្រី នេះគឺជាគេហទំព័រទាំង៤ដែលអ្នកអាចទទួលបានការសិក្សាកម្រិតអន្តរជាតិ ដោយឥតគិតថ្លៃអំឡុងពេលកូវីដ-១៩៖ https://bit.ly/3eR5tn3
From coding to music, here are 4 currently free online resources to take advantage of during the pandemic: https://bit.ly/3hqN6aB

តើសាសនានិងជំនឿដើរតួអ្វីក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩សម្រាប់បងប្អូននៅជនបទ? សូមអានអត្ថបទជាភាសាខ្មែរនៅទីនេះ៖ http...
18/07/2020

តើសាសនានិងជំនឿដើរតួអ្វីក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩សម្រាប់បងប្អូននៅជនបទ? សូមអានអត្ថបទជាភាសាខ្មែរនៅទីនេះ៖ https://bit.ly/30gW9Us
Ting Mong vs. COVID-19: Provincial Cambodia's Spiritual Battle. Read in English here to find out: https://bit.ly/3eF3sKP

មូលហេតុដែលប្រទេសកម្ពុជាអាចគ្រប់គ្រងបានការរាតត្បាតមេរោគកូវីដ-១៩សូមអានអត្ថបទជាភាសាខ្មែរនៅទីនេះ៖ https://bit.ly/3h0N0WVReas...
14/07/2020

មូលហេតុដែលប្រទេសកម្ពុជាអាចគ្រប់គ្រងបានការរាតត្បាតមេរោគកូវីដ-១៩
សូមអានអត្ថបទជាភាសាខ្មែរនៅទីនេះ៖ https://bit.ly/3h0N0WV
Reasons Behind Cambodia’s Strange COVID-19 Success
Read in English here to find out: https://bit.ly/2OoW3Vo

[English Below]ដំណេីររឿងបងប្អូនខ្មែរនៅក្រៅប្រទេស ភាគទី២ ៖ ទីក្រុងឡងប៊ិច នៃសហរដ្ធអាមេរិច | History of Cambodian Settlemen...
11/07/2020

[English Below]
ដំណេីររឿងបងប្អូនខ្មែរនៅក្រៅប្រទេស ភាគទី២ ៖ ទីក្រុងឡងប៊ិច នៃសហរដ្ធអាមេរិច | History of Cambodian Settlements Abroad - Episode 2: Long Beach, California, USA

ឡងប៊ិចជាទីក្រុងដែលមានប្រជាជនខ្មែរច្រើនជាងគេនៅក្រៅប្រទេស ។
តើអ្នកចង់ដឹងទេ បងប្អូនខ្មែររស់នៅទីនោះបានកសាងជីវិត ដោយរបៀបណា? សូមអានអត្ថបទជាភាសាខ្មែរនៅទីនេះ៖ https://bit.ly/3fpitBO

Long Beach is home to the largest Cambodian population outside of Cambodia. How did this Cambodian American settlement come to be? Read in English here to find out: https://bit.ly/3gSYlbz

ខ្មែរទូទាំងពិភពលោក ភាគទី ២ | Cambodians of the World - Episode 2មហិច្ឆតារបស់យុវតីម្នាក់ ដែលចង់ជួយពង្រឹងវិស័យសុខាភិបាលនៅប...
06/07/2020

ខ្មែរទូទាំងពិភពលោក ភាគទី ២ | Cambodians of the World - Episode 2
មហិច្ឆតារបស់យុវតីម្នាក់ ដែលចង់ជួយពង្រឹងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា ។ សូមអានអត្ថបទរៀបរាប់ដោយCambodians Abroadជាភាសាខ្មែរ ស្ដីពីការតស៊ូដ៏អស្ចារ្យរបស់កញ្ញា ណ័ត្តសុតា៖ https://bit.ly/3ixyW8P

The Girl Seeking to Improve Cambodia’s Healthcare Sector as We Know it Today. Read Cambodians Abroad’s exclusive coverage of Nathsuda's story here: https://bit.ly/31O9LsA

Address


Alerts

Be the first to know and let us send you an email when Cambodians Abroad posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

A Global Cambodian Community

Cambodians Abroad is Cambodia’s first dual-language blog and online forum connecting those in Cambodia with their compatriots overseas. It is a place where people exchange ideas and discuss issues–anyone can participate! From students to travelers and immigrants to diasporas, we established a community uniting all. Share your experiences and thoughts while learning from those of others. Our forum has no limitations, with subjects including education, immigration, and lifestyle in different countries. Have another topic? Feel free to chime in our "General Discussion" or the "Other" section in any country. If you have something to share from within Cambodia, express it on "Cambodian Domestic Affairs."

In conjunction with our forums, we blog on a wide array of topics. These sections serve the same dual purpose as our forums, delivering the latest relevant international and local news. Cambodians seeking to go abroad gain insight into the process and foreign culture while those overseas gain a glimpse into their ancestors' country.

Wherever you are in the world, join us! After all, what binds our community is not how we look or sound, where we were born or raised, but simply by our sense of belonging.