Time Info

Time Info Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Time Info, Newspaper, .

16/12/2022

សម្តេចប្រាប់ប្រធានាធិបតីបារាំងថា កម្ពុជាឱ្យតម្លៃខ្ពស់បំផុតលើសន្តិភាព ទើបកម្ពុជារួចផុតពីសង្គ្រាមរ៉ាំរ៉ៃ

សហភាពអឺរ៉ុប អនុម័តថវិកា ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យអប់រំកម្ពុជាសហភាពអឺរ៉ុប (EU) ទើបតែអនុម័តនូវថវិកាប្រមាណ ២...
16/12/2022

សហភាពអឺរ៉ុប អនុម័តថវិកា ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យអប់រំកម្ពុជា

សហភាពអឺរ៉ុប (EU) ទើបតែអនុម័តនូវថវិកាប្រមាណ ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យអប់រំកម្ពុជា។នេះបើយោងតាមសេចក្តីប្រការព័តមាន របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងជាមួយថ្នាក់ដឹកនាំ សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១២ ដល់ ១៤ ខែ ធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្តីប្រកាសព័តមានដដែលបានឲ្យដឹងបន្ថែមថា ក្នុងជំនួបជាមួយលោកជំទាវ Jutta Urpilainen ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី លោកប្រាក់សុខុន បានកោតសរសើរភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-សហភាពអឺរ៉ុប និងការរួមចំណែកដ៏សំខាន់របស់ សហភាពអឺរ៉ុប ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ លោកប្រាក់ សុខុន បានជម្រាបភាគី សហភាពអឺរ៉ុបអំពីការរីកចម្រើនប្រកបដោយស្ថេរភាព ក្នុងវិស័យលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ដោយបានគូសបញ្ជាក់អំពីការតាំងចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការធានា និងការពារនីតិរដ្ឋ។ ជាការឆ្លើយតប លោកស្រី Urpilainen បានជម្រាបអំពីឆន្ទៈរបស់ សហភាពអឺរ៉ុប ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់ការចាកចេញពីឋានៈជាប្រទេស LDCs នៅឆ្នាំ២០២៧ សំដៅជួយកសាងនូវការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។ បន្ថែមពីនេះ លោកស្រី Urpilainen ក៏បានឲ្យដឹងដែរថា សហភាពអឺរ៉ុប ទើបតែបានអនុម័តនូវថវិកាប្រមាណ ២៩លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យ អប់រំនៅកម្ពុជា។

ក្នុងក្របខ័ណ្ឌការងារអាស៊ាន-សហភាពអឺរ៉ុប លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមរបស់ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំនៃភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប។

លោកស្រី Urpilainen បានកោតសរសើរចំពោះតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ក្នុងការដឹកនាំអាស៊ាន និងដៃគូសន្ទនារបស់ខ្លួននៅក្នុងឆ្នាំដ៏លំបាកនេះ ហើយបានរំលឹកសាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប សម្រាប់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប តាមរយៈការជំរុញការវិនិយោគជាមួយនឹងថវិកាប្រមាណ ១០ ប៊ីលានអឺរ៉ូ នៅក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ស្ថិតក្រោមគំនិតផ្តួចផ្តើមច្រកទ្វារសកល (The Global Gateway) របស់ សហភាពអឺរ៉ុប ដោយផ្តោតលើការផ្លាស់ប្តូរឌីជីថល ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធគុណភាព និងការតភ្ជាប់ប្រកបដោយនិរន្តរភាព។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី Urpilainen ក៏បានផ្លាស់ប្តូរទស្សនៈអំពីប្រធានបទមួយចំនួនពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួមផងដែរ៕

15/12/2022

សង្ឃលួន សុវ៉ាត មានចិត្តខឹងក្រោធពេលពលរដ្ឋហៅថាជាសង្ឃក្លែងក្លាយ ធ្វើនយោបាយប្រឆាំងរដ្ឋាភិបាល

12/12/2022

ពលរដ្ឋផ្ទុះប្រតិកម្មហៅសមរង្ស៊ីជាមនុស្សឆ្គួត ក្រោយពេលនិយាយភូតកុហកដដែលៗប៉ះពាល់ថ្នាក់ដឹកនាំកម្ពុជា

12/12/2022

សឿ សុធារ៉ា សន្យាចូលសិល្ប:ជាថ្មី ក្រោយទទួលអំណោយជាផ្ទះតម្លៃ២ម៉ឺនដុល្លារពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន

06/12/2022

ប្រើពេលត្រឹមតែ២ទឹកតែប៉ុណ្ណោះ/វគ្គជម្រុះ២៤នាក់/IPPC KUN KHMER/Kong Hoav Vs Sotha Socheath/03-12-22

កម្ពុជាជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោកបើយតាមការបង្ហោះនៅលើផេកផ្លូវការរបស់លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជ...
06/12/2022

កម្ពុជាជាប្រទេសដែលមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក

បើយតាមការបង្ហោះនៅលើផេកផ្លូវការរបស់លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃនេះបានឲ្យដឹងថា កម្ពុជានៅតែជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក។

លោក នេត ភក្ត្រា បានបញ្ជាក់បន្ថែមថាសត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានប្រមាណជាង ១៥០០ ក្បាល។ដោយឡែកបើផ្អែកតាមតាមទិន្នន័យរបស់អង្គការ IUCNវិញ ចំនួនសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថានៅសល់តែប្រមាណ ៤.០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះ។

តាមការសិក្សា ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ សត្វទន្សោង ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ សត្វទន្សោង គេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា។ វាមានផងដែរ នៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។

សត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ ពួកវាចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។ ជាធម្មតា ទន្សោងមេចាស់ជាងគេ តែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជ នៅខែឧសភាដល់មិថុនា និងអាចបង្កើតកូនបាន ១ទៅ២ក្បាល បន្ទាប់ពី ពពោះ រយៈពេល ១០ខែ ហើយមេអាចដោយឈ្មោលម្ដងទៀត ក្រោយពេលកើតកូនបាន២ខែ។

សត្វទន្សោង ជាប្រភេទសត្វមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ ដើម្បីយកសាច់ និងស្នែង។ បច្ចុប្បន្ន សត្វប្រភេទមានដោយកម្រ ហើយប្រទេសមួយចំនួនដែលធ្លាប់តែមានពួកវារស់នៅ ក៏ស្ទើរតែផុតពូជអស់ទៅហើយ៕
ព័តមានលម្អិត👉👉 ://www.cambo-times.com/archives/12713 #

កងទ័ពមួកខៀវកម្ពុជា២កងចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសម៉ាលីនៅយប់ថ្ងៃទី៥ ខែធ្នូ កងទ័ពមួកខៀវកម្ពុជាចំនួន ២កងនាំមុខ...
06/12/2022

កងទ័ពមួកខៀវកម្ពុជា២កងចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសម៉ាលី

នៅយប់ថ្ងៃទី៥ ខែធ្នូ កងទ័ពមួកខៀវកម្ពុជាចំនួន ២កងនាំមុខ បានធ្វើដំណើរចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសម៉ាលី។ក្នុងឱកាសជូនដំណើរ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានណែនាំឲ្យកម្លាំងទំាងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាការបង្កៃគ្រាប់មីនកែច្នៃនៅក្នុងតំបន់បេសកកម្ម ក្រោយពីពេលថ្មីៗនេះ មានទ័ពមួកខៀវកម្ពុជាបីរូបបានរបួសដោយសារគ្រាប់មីនបង្កៃទាំងនោះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព ថ្លែងថា កងកម្លាំងមួកខៀវ២កងនាំមុខ ដែលចេញដំណើរប្តូរវេនបញ្ជូនទៅកាន់ប្រទេសម៉ាលីនៅពេលនេះ គឺមានកងកម្ទេចគ្រឿងផ្ទុះ និងកងវិស្វកម្មព្រលានយន្តហោះ ។

នាយឧត្តមសេនីយ៍បានបន្តថា នៅក្នុងដំណើរបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី កងទ័ពមួកខៀវជួបប្រឈមហានីភ័យច្រើន ហើយលោកក៏បានស្នើឲ្យកងកម្លាំងបង្កើនប្រុងប្រយ័ត្ន ស្តាប់បទបញ្ជាអង្គភាព ក្រោយពីកម្ពុជា មានកម្លាំងបីរូបបានជួបគ្រោះថ្នាក់ ដោយបើកបរឡានជាន់មីនកែច្នៃធន់ស្រាលមួយ បង្ករបញ្ហារបួសស្នាមនៅក្នុងតំបន់បេសកកម្ម។

កងកម្លាំងសដែលចេញដំណើរប្តូរវេន បានថ្លែងថា បន្ទាប់ពីកងកម្លាំងកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលី បានជួបហេតុការណ៍បរឡានជាន់គ្រាប់មីនផ្ទុះបង្ករបួសស្នាមនោះមក បានធ្វើឲ្យកងកម្លាំងដែលនឹងចេញដំណើរនៅពេលនេះរឹតតែមានបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម និងបង្កើនការពារខ្លួនឲ្យមានសុវត្ថិភាពនៅក្នុងតំបន់បេសកកម្មរក្សាសន្តិភាព។

សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន កម្ពុជា មានកម្លាំងមួកខៀវជាង៨០០នាក់ បាននិងកំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅតាមប្រទេសចំនួន រួមមាន៖ ប្រទេសម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល ក្នុងនោះនៅប្រទេសម៉ាលី មានទ័ពមួកខៀវកម្ពុជា កំពុងឈរជើងមានចំនួនជិត៣០០នាក់៕ប្រភពBTV

នៅយប់ថ្ងៃទី៥ ខែធ្នូ កងទ័ពមួកខៀវកម្ពុជាចំនួន ២កងនាំមុខ បានធ្វើដំណើរចេញទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប.....

ប្រឡងបាក់ឌុបថ្ងៃទី១ សិស្សមានបញ្ហាសុខភាព៤៧នាក់ គ្រោះថ្នាក់ចរាចរណ៍២នាក់ និងសង្ស័យវិជ្ជមានកូវីដ២នាក់នៅមុននេះក្រសួងអបរំ បានប...
05/12/2022

ប្រឡងបាក់ឌុបថ្ងៃទី១ សិស្សមានបញ្ហាសុខភាព៤៧នាក់ គ្រោះថ្នាក់ចរាចរណ៍២នាក់ និងសង្ស័យវិជ្ជមានកូវីដ២នាក់

នៅមុននេះក្រសួងអបរំ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១នេះ មានបេក្ខជនមានបញ្ហាសុខភាព៣១នាក់ ដែលក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ចំពោះបេក្ខជនដែលមានបញ្ហាសុភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ដោយឡែក បេក្ខជន២នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះ១នាក់បានត្រឡប់មកប្រឡងវិញ ក្រោយទទួលបានការព្យាបាល។ អនុរក្សម្នាក់មានបញ្ហាសុខភាព ប៉ុន្ដែអាចបន្តការងាររហូតដល់បញ្ចប់ការប្រឡងថ្ងៃទី១នេះ។

គួររំលឹកដែរថាគិតត្រឹមថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវនឹងថ្ងៃ០៥ ធ្នូ ឆ្នាំ២០២២ នេះមានបេក្ខជនដែលមានបញ្ហាសុខភាពសរុបចំនួន៤៧នាក់ក្នុងនោះមានករណីរគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាលចំនួន២នាក់ និងសង្ស័យវិជ្ជមានជំងឺកូវីដ១៩ពីរនាក់។

សូមបញ្ជាក់ ថាសម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២៧០០នាក់៕

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕
ព័តមានលម្អិត ://www.cambo-times.com/archives/12651

ដំណឹងល្អ! ស្ត្រីរងគ្រោះដែលត្រូវបានគ្លីនិចដើមអង្រ្គង  កាត់ពោះវៀនច្រឡំទងសុកបានធូរបន្តិចហេីយយោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេក...
02/12/2022

ដំណឹងល្អ! ស្ត្រីរងគ្រោះដែលត្រូវបានគ្លីនិចដើមអង្រ្គង កាត់ពោះវៀនច្រឡំទងសុកបានធូរបន្តិចហេីយ

យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេកឈ្មោះ BKK News នៅមុននេះ បានឲ្យដឹងថា ស្ថានភាពអ្នកជំងឺឈ្មោះ សឿន ស្រីអូន ដែលត្រូវបានគ្លីនិច ដើមអង្រ្គង កាត់ដោយពោះវៀនមកក្រៅ ពេលនេះបានធូរស្បើយបន្តិចហើយ តែគាត់រង់ចាំលោកគ្រូពេទ្យយកពោះវៀនមកដាក់បន្ថែម។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអ្នកជំងឺឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ អាសយដ្ឋាន ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិក ដើមអង្គ្រង ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយរំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិករយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀតដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ៕
ព័តមានលម្អិត ://www.cambo-times.com/archives/12586 #

បញ្ចៀសចរាចរលើកំណាត់មហាវិថីព្រះនរោត្តមចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញនៅវិមាន៧មករានៅថ្ងៃទី០៣ធ្នូ ស...
02/12/2022

បញ្ចៀសចរាចរលើកំណាត់មហាវិថីព្រះនរោត្តមចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញនៅវិមាន៧មករានៅថ្ងៃទី០៣ធ្នូ

សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានឹងអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៧:០០នាទីព្រឹក នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕ព័តមានលម្អិត ://www.cambo-times.com/archives/12582 #

02/12/2022

អបអរសាទរខួប៧ឆ្នាំនៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អាជ្ញាធរបកស្រាយជុំវិញការផ្សាយពីករណីបទល្មើសព្រៃឈើ នៅតាមបណ្តាខេត្តមួយចំនួនបណ្ដាញព័ត៌មានសង្គម និងបណ្តាញផ្សព្វផ្សាយមួយចំនួនត...
02/12/2022

អាជ្ញាធរបកស្រាយជុំវិញការផ្សាយពីករណីបទល្មើសព្រៃឈើ នៅតាមបណ្តាខេត្តមួយចំនួន

បណ្ដាញព័ត៌មានសង្គម និងបណ្តាញផ្សព្វផ្សាយមួយចំនួនតូច បានធ្វើការផ្សព្វផ្សាយអំពី បទល្មើសព្រៃឈើ ជាពិសេសពាក់ព័ន្ធនឹងខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តមួយចំនួនទៀត។ក្រោយទទួលបានព័ត៌មានខ្លះ ដែលបានផ្ដល់មកឱ្យយើងខ្ញុំ ជាព័ត៌មានពិតឈានដល់ការបង្ក្រាបជាក់ស្ដែងផងដែរ ប៉ុន្តែព័ត៌មានមួយចំនួនទៀតជាព័ត៌មានមិនពិត តាមការស្រាវជ្រាវរបស់ជំនាញកងរាជអាវុធហត្ថបង្ហាញថា សារព័ត៌មានខ្លះបានយករូបភាពចាស់ៗ យកឈ្មោះបុគ្គលនេះ ឈ្មោះបុគ្គលនោះ ឬឈ្មោះក្រុមហ៊ុន មកធ្វើការផ្សព្វផ្សាយ ដែលនាំឱ្យមានការភាន់ច្រឡំ និងខូចកិត្តិយសបុគ្គល ឬក្រុមហ៊ុនដែលប្រកបរបរអាជីវកម្មមាន លិខិតអនុញ្ញាតត្រឹមត្រូវ។

អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូន សាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ដោយទទួលបានព័ត៌មាន ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ បានបញ្ញាឱ្យក្រុមការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវករណីដែលសារព័ត៌មានបានចុះផ្សាយថា "បទល្មើសព្រៃឈើកំពុង កើតយ៉ាងរង្គាល នៅតំបន់ស្នូលព្រៃឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ...”។ កម្លាំងស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះដល់ទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា បានធ្វើការស្រាវជ្រាវ ពិនិត្យទីតាំងជាក់ស្ដែង ស្តាប់ការបំភ្លឺពីមេភូមិ ពីនាយផ្នែករដ្ឋបាលព្រៃឈើរវៀង ពីនាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង និងត្រួតពិនិត្យឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅភូមិសាស្តនោះ ជាលទ្ធផល៖ ពុំមានសកម្មភាពការកៀរគរកម្មករ គោយន្ត និងឈរចាំទិញឈើពីខាងក្រៅអូសចូលក្រុមហ៊ុន ដូចការចុះផ្សាយនោះឡើយ។ ចំណែកឯ ឈ្មោះ ចាប សារ៉ន ចាប់ខែកក្កដា ឆ្នាំ២០២២ សាក្សីបញ្ជាក់ថា មិនដែរឃើញបុគ្គលនេះទេ។ ឈ្មោះ ចាប់ សារ៉ន នេះ ត្រូវបានដាក់ឱ្យចូលនិវត្តន៍តាមច្បាប់ និងកាត់ចេញពី ក្របខណ្ឌកងរាជអាវុធហត្ថនាពេលកន្លងទៅ។ ប៉ុន្តែទោះយ៉ាងណា ក្រុមការងារស្រាវជ្រាវព័ត៌មាន រងចាំទទួលគ្រប់ពេលនូវរាល់ព័ត៌មានពិត ដើម្បីធ្វើការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មព្រៃឈើនេះ។

កាលពីនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ បានបង្ក្រាបចាប់រថយន្តម៉ាកសាំយ៉ុង កែច្នៃចំនួន២គ្រឿង ដឹកឈើអារគ្រឿងប្រហែល១០ម៉ែត្រត្រីគុណ នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម វត្ថុតាងបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកព្រែកប្រសព្វ។ រថយន្តម៉ាកសាំ យ៉ុងកែច្នៃចំនួន២គ្រឿងខាងលើ នឹងធ្វើការបំផ្ទុះដោយម្សៅ TNT នៅថ្ងៃទី៥ ខែធ្នូ នាពេលខាងមុខនេះ ដើម្បី បំផ្លាញចោលឱ្យរាងចាល។ គណៈកម្មការជាតិ សូមបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មានតទៅ រាល់មធ្យោបាយដែលដឹកជញ្ជូនឈើមិនមានលិខិតអនុញ្ញាតពីជំនាញត្រឹមត្រូវតាមច្បាប់ ត្រូវធ្វើការបំផ្លាញចោល ដើម្បីបំបាត់ ឧក្រិដ្ឋកម្មព្រៃឈើរក្សាបានព្រៃឈើគង់វង្ស៕
សូមចូលទៅកាន ://www.cambo-times.com/archives/12573 #ដើម្បីទទួលបានព័តមានលម្អិត

សម្តេចតេជោ៖ បើគ្មានថ្ងៃកំណើររណសិរ្យ២ធ្នូនិងជ័យជំនះ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្...
02/12/2022

សម្តេចតេជោ៖ បើគ្មានថ្ងៃកំណើររណសិរ្យ២ធ្នូនិងជ័យជំនះ៧មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហោះសារអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២២)។
តាមរយៈសារអបអរសាទរ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ នេះគឺ «ជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។
ព័តមានលម្អិត # ://www.cambo-times.com/archives/12557

កម្ពុជានឹងធ្វេីម្ចាស់ផ្ទះកិច្ចប្រជុំអភិបាលរាជធានី រដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាននៅថ្ងៃទី២-៣ខែធ្នូ រាជធានីភ្នំ...
01/12/2022

កម្ពុជានឹងធ្វេីម្ចាស់ផ្ទះកិច្ចប្រជុំអភិបាលរាជធានី រដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាននៅថ្ងៃទី២-៣ខែធ្នូ

រាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រ និងសៅរ៍ ថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំ និងវេទិកានេះ នឹងមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុងក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួមផងដែរ។នេះបើតាមការបង្ហោះនៅលើផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះគឺជាខ្លឹមសារទាំងស្រុង៖

ាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រ...

តម្លៃប្រេងសាំងធម្មតា៤២០០រៀលនិងប្រេងម៉ាស៊ូត៤៦៥០រៀលចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ១០ធ្នូតម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់...
01/12/2022

តម្លៃប្រេងសាំងធម្មតា៤២០០រៀលនិងប្រេងម៉ាស៊ូត៤៦៥០រៀលចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ១០ធ្នូ

តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែធ្នូ ឆ្នាំ២០២២ នឹងចុះមក៤.២០០រៀល/លីត្រ សម្រាប់សាំង ធម្មតា EA92 និង៤.៦៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០២២នេះ។

នៅក្នុងសេចក្តីជូនដំណឹដដែលបានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែធ្នូ ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៤៦៧រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៩៦៧រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

ប៉ុន្តែដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែធ្នូ ឆ្នាំ២០២២ នឹងចុះមក៤.២០០រៀល/លីត្រ សម្រាប់សាំង ធម្មតា EA92 និង៤.៦៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm៕

តម្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែធ្នូ ឆ្នាំ២០២២ នឹងចុះមក៤.២០០រៀល/លីត្រ សម្រាប់ស....

01/12/2022

អបអរសាទរ!
ការចុះ “គុនល្បុក្កតោ” ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
✅ Join Channel - https://t.me/Cambodia_hot_news | ✅ Facebook - https://www.facebook.com/Time-Info-107136398863281
✅ Youtube - https://www.youtube.com/ | ✅ TIK TOK - https://www.tiktok.com/?is_from_webapp=1&sender_device=pc
✅ Join Group - https://www.tiktok.com/?is_from_webapp=1&sender_device=pc

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរសារជូនចំពោះជន រួមជាតិ អំពីជោគជ័យ និង មោទនភាពនៃការអនុម័ត...
30/11/2022

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរសារជូនចំពោះជន រួមជាតិ អំពីជោគជ័យ និង មោទនភាពនៃការអនុម័តយល់ព្រមចុះ « គុនល្បុក្កតោ » ក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
ព័ត៌មលម្អិត👉👉 ://www.cambo-times.com/archives/12472

កាលពីថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦:៣១...

ស្នងការនគរបាលរាជធានីភ្នំពេញណែនាំមន្ត្រីអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរចុះធ្វើអត្តសញ្ញាណបណ្ណសញ្ញាតខ្មែរ ដល់តាមភូមិ និង តាមខ្នង...
30/11/2022

ស្នងការនគរបាលរាជធានីភ្នំពេញណែនាំមន្ត្រីអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរចុះធ្វើអត្តសញ្ញាណបណ្ណសញ្ញាតខ្មែរ ដល់តាមភូមិ និង តាមខ្នងផ្ទះប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់ការណែនាំដល់ការិយាល័យអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ចាប់ផ្តើមរៀបចំ ចុះធ្វើអត្តសញ្ញាណបណ្ណសញ្ញាតខ្មែរ ដល់តាមភូមិ និង តាមខ្នងផ្ទះប្រជាពលរដ្ឋ។

ការជម្រុញបែបនេះបានធ្វើឡើងក្នុងពេលដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងជម្រុញបន្ថែម ក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ញាតខ្មែរប្រភេទថ្មីជូនដល់ប្រជាពលរដ្ឋទាំង២ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ អធិការរង ទទួលផ្នែកស្ថិតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

ឯកឧត្តមស្នងការ បានផ្តល់ការណែនាំដល់មន្ត្រីទទួលការងារអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទាំងអស់ ត្រូវរៀបចំធ្វើជាតារាងផែនការ ម៉ោងវេលា ទីកន្លែង ឲ្យច្បាស់លាស់ ដោយចាប់ផ្តើមធ្វើយុទ្ធនាការចុះធ្វើ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងករណីមានប្រជាពលរដ្ឋសួរនាំផ្សេងៗ មន្ត្រីពាក់ព័ន្ធត្រូវមានការបញ្ជាក់ហេតុផលឲ្យបានច្បាស់លាស់ និងសមរម្យជាមួយប្រជាពលរដ្ឋ មន្ត្រីត្រូវណែនាំប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ នៅពេលគាត់សុំកែអក្សរឡាតាំង ថ្ងៃខែឆ្នាំកំណើ គឺត្រូវផ្តោតសំខាន់លើសំបុត្រកំណើត មិនមែនកែតាមការចង់នោះទេ ។ មួយវិញទៀត ការធ្វើអត្តសញ្ញាណបណ្ណនេះត្រូវការពេលវេលារយ:ពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ និងថតរូប៕
https://www.cambo-times.com/archives/12460

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់ការណែនាំដល់ការិយាល័យអ...

លោក យ៉ង សាំង កុមារ ត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងជារដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទលោកបណ្ឌិត យ៉...
29/11/2022

លោក យ៉ង សាំង កុមារ ត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងជារដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

លោកបណ្ឌិត យ៉ង សាំង កុមារ ត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងជារដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។នេះបើយោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/១១២២/១៤៧៩ ចុះនៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ៕
https://www.cambo-times.com/archives/12433

លោកបណ្ឌិត យ៉ង សាំង កុមារ ត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងជារដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមា.....

រដ្ឋមន្ត្រីសាធារណការជំរុញឱ្យប្រើយានយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងចំណេញថវិកាភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត...
29/11/2022

រដ្ឋមន្ត្រីសាធារណការជំរុញឱ្យប្រើយានយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងចំណេញថវិកា
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើន ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងចំណេញថវិកាច្រើនជាងការប្រើយានយន្តដែលប្រើប្រេងឥន្ធនៈ។
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនមានការៀបចំពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនីក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងឱកាសនោះឯកឧត្តម ក៏បានជំរុញឱ្យអ្នកប្រើប្រាស់យានយន្តនៅកម្ពុជា ងាកមកប្រើប្រាស់យានយន្តអគ្គិសនីវិញ ដោយឯកឧត្តម បានលើកឡើងពីផលចំណេញជាថវិកាផង និងជួយដល់ផ្នែកបរិស្ថានផង។ដោយឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តហើយ នៅឆ្នាំ២០៥០ គឺមិនឱ្យមានការបំពុលបរិស្ថាន ដើម្បីជាការចូលរួមការពារបរិស្ថាន ដែលធ្វើឱ្យការរស់នៅរបស់យើងមានសុខភាពល្អ។ ហើយនេះជាជំហ៊ានមួយ ក្នុងចំណោមការងារមួយចំនួនដែលយើងត្រូវតែធ្វើ គឺត្រូវកាត់បន្ថយការបំពុលបរិស្ថានដោយយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដោយប្ដូរមកប្រើយានយន្តអគ្គិសនីវិញ៕
ព័ត៌មលម្អិត👉👉 ://www.cambo-times.com/archives/12420

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច.....

មេបញ្ជាការសៅ សុខា ទៅទទួលអដ្ឋិធាតុយុទ្ធជនកម្ពុជា៤៩នាក់ពីវៀតណាមត្រឡប់មកកម្ពុជាវិញលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ...
26/11/2022

មេបញ្ជាការសៅ សុខា ទៅទទួលអដ្ឋិធាតុយុទ្ធជនកម្ពុជា៤៩នាក់ពីវៀតណាមត្រឡប់មកកម្ពុជាវិញ

លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស បានដឹកនាំប្រតិភូ និងក្រុមការងារបច្ចេកទេសកម្ពុជា ទៅទទួលអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាសរុបចំនួន៤៩នាក់/កោដ្ឋិ ពីប្រទេសវៀតណាមនាំយកមកប្រទេសកម្ពុជាវិញ។

គួរជម្រាបថា អដ្ឋិធាតុយុទ្ធជនកម្ពុជាទាំងនោះត្រូវបានរក្សាទុកនៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ស្ថិតនៅភូមិសួសរ៉ាំ ឃុំឡុងយ៉ាវ ស្រុកកាំមី ខេត្តដុងណាយ (ដូនណៃ) ប្រទេសវៀតណាម។ ខេត្តដុងណាយនេះគឺជាប់ខាងកើតទីក្រុងហូជីមិញ (ព្រៃនគរ)។គេហៅពិធីនេះថា «ពិធីបើកផ្នូរយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា» ដែលបានធ្វើឡើងព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២២។

លោកសៅ សុខា បានមានប្រសាសន៍ថា ជាង៤៤ឆ្នាំបានកន្លងផុតទៅ យុទ្ធមិត្តចំនួន៤៩នាក់ដែលបានពលីនិងមរណៈក្នុងកាលៈទេសៈដ៏លំបាកនោះ គឺបានបញ្ចុះនៅក្នុងខេត្តដុងណាយនេះ ហើយមិត្តវៀតណាមបានប្រមូលផ្តុំរៀបចំជាបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា ដោយបានការយកចិត្តទុកដាក់ផ្តល់ដី ផ្តល់ប័ណ្ណទទួលស្គាល់ពីក្រសួងវប្បធម៌ ដោយទុកតំបន់នោះជាតំបន់ប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថាទោះបីអដ្ឋិធាតុយុទ្ធជនទាំង៤៩នាក់បានធ្វើមាតុភូមិនិវត្តន៍ តែដើម្បីថែរក្សាតំបន់ប្រវត្តិសាស្ត្រ និងគុណតម្លៃមិត្តភាពវៀតណាម-កម្ពុជា តាមសំណូមពររបស់ភាគីកម្ពុជា មិត្តវៀតណាមនឹងបន្តរៀបចំសិលាចារិក ដោយរក្សាទុកតំបន់នេះជាកេរដំណែលប្រវត្តិសាស្ត្រ ជាភស្ភុតាងនៃសច្ចធម៌ប្រវត្តិសាស្ត្រសម្រាប់អ្នកសិក្សាស្រាវជ្រាវ ទេសចរណ៍ និងជាការរំលឹកចងចាំអំពីមិត្តភាពកម្ពុជា-វៀតណាម។

នាយកឧត្តមសេនីយ៍ សៅ សុខា បានស្នើដល់ក្រុមការងារលោកអាចារ្យខិតខំរៀបចំឱ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងសហការល្អជាមួយភាគីមិត្តវៀតណាម៕
ព័ត៌មលម្អិត👉👉 ://www.cambo-times.com/archives/12349

គិតត្រឹមថ្ងៃ២៥វិច្ឆិកាមានពលរដ្ឋជាង៤៧ម៉ឺននាក់បានទៅចុះឈ្មោះបោះឆ្នោតថ្មីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្...
26/11/2022

គិតត្រឹមថ្ងៃ២៥វិច្ឆិកាមានពលរដ្ឋជាង៤៧ម៉ឺននាក់បានទៅចុះឈ្មោះបោះឆ្នោតថ្មី

លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៧៨.៩៥២ នាក់ នេះបើយោងតាមសេចសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈោ្មះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងលិខិតដដែលបានឲ្យដឹងបន្ថែមទៀតថាចំនួនអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២០៨.៦១៣នាក់ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៨.១៤៩ នាក់ និងអ្នកដែល បានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៣៦.៥០៧ នាក់។

សូមបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕
ព័ត៌មលម្អិត👉👉 ://www.cambo-times.com/archives/12345

លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខ...

អតីតបុគ្គលិក៥នាក់បន្ថែមទៀត យល់ព្រម ទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៥រូប...
25/11/2022

អតីតបុគ្គលិក៥នាក់បន្ថែមទៀត យល់ព្រម ទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៥រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយតាម រយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈនៅថ្ងៃទី២៥ ខែ វិច្ឆិកា ២០២២។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ សរុបចំនួន ២៤៩រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការ ទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រម ទទួលយកសំណងនៅសល់ត្រឹម ១២៤រូបតែប៉ុណ្ណោះ៕

អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៥រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូ.....

24/11/2022

អបអរសាទរខួប ១៧ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២២
✅ Chanel_Time_Info ://t.me/Cambodia_hot_news #
✅ Facebook_Time_Info ://www.facebook.com/Time-Info-107136398863281 #
✅ Youtube_Time_Info ://www.youtube.com/ #
✅ TIK TOK_Time_Info ://www.tiktok.com/?is_from_webapp=1&sender_device=pc #
✅ Group_Time_Info ://t.me/+0s-auSlOHgs2YTQ1

24/11/2022

អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ២៨ វិច្ឆិកា ២០១៨- ២៨ វិច្ឆិកា ២០២២
✅ Chanel_Time_Info ://t.me/Cambodia_hot_news #
✅ Facebook_Time_Info ://www.facebook.com/Time-Info-107136398863281 #
✅ Youtube_Time_Info ://www.youtube.com/ #
✅ TIK TOK_Time_Info ://www.tiktok.com/?is_from_webapp=1&sender_device=pc #
✅ Group_Time_Info ://t.me/+0s-auSlOHgs2YTQ1

គណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជាចុះដាក់ប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែ និង ពន្ធនាគារលោកកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករ...
24/11/2022

គណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជាចុះដាក់ប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែ និង ពន្ធនាគារ

លោកកែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំ សមាជិក សមាជិកា និងក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិកា សិទ្ធិមនុស្សកម្ពុជា ចុះដាក់ប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែទី១(ម១) មណ្ឌលអប់រំកែប្រែទី២(ម២) និងពន្ធនាគាររាជធានីភ្នំពេញ(PJ)។

បើយោងតាមលិខិតរបស់គណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជាបានឲ្យដឹងថាដាក់ប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប និងពន្ធនាគារ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងពន្ធនាគារ ក្នុងការលើកកម្ពស់ ការគោរព និងការការពារសិទ្ធិ សេរីភាពរបស់ជនជាប់ឃុំ។ តាមរយៈ ប្រអប់បណ្តឹងនេះ ជនជាប់ឃុំគ្រប់រូបអាចដាក់ពាក្យបណ្តឹងតវ៉ារបស់ខ្លួន ដោយសម្ងាត់ ពាក់ព័ន្ធនឹង ភាពមិនប្រក្រតីនានាក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដើម្បីពិនិត្យ អង្កេត និងដោះស្រាយ។

សូមបញ្ជាក់ថាការដាក់ប្រអប់បណ្តឹងចំនួន៣ទីតាំងខាងលើនេះ គឺជាចំណុចចាប់ផ្ដើម និងជាគម្រោងសាកល្បងមុនពេលឈានដល់ការសម្រេចដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅគ្រប់បណ្តាពន្ធនាគារទូទាំងរាជធានី-ខេត្ត៕
👉សូមចូលទៅកាន់👉 ://www.cambo-times.com/archives/12300

បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់នៅថ្ងៃ២៦វិច្ឆិកា នៅថ្ងៃទ...
24/11/2022

បញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់នៅថ្ងៃ២៦វិច្ឆិកា

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:០០នាទីព្រឹក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។នេះបើយោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ។

នៅក្នុងលិខិតដដែលបានបញ្ជាក់ថាដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕

ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ នេះតទៅ  YouTube បើកឲ្យរកលុយបានវិញហើយចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់...
24/11/2022

ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ នេះតទៅ YouTube បើកឲ្យរកលុយបានវិញហើយ

ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបាន ព្រមទាំងឱកាសចូលទៅប្រើប្រាស់ មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចុះថ្ងៃទី២៤ ខែ វិច្ឆិការ ឆ្នាំ២០២២នេះ។

នៅក្នុងសេចក្តីប្រកាសព័តមានដដែលបានឲ្យដឹងបន្ថែមទៀតថា ក្រសួង នឹង បន្តសហការជាមួយក្រុមហ៊ុន YouTube និងក្រុមហ៊ុននានាដែលមានថ្នាលវីដេអូនៅលើប្រព័ន្ធ អ៊ីនធឺណិត ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលដល់អ្នកផលិតមាតិកាដូចដែលបានធ្វើកន្លងមក សំដៅពង្រឹងសមត្ថភាព ក្នុងការផលិតមាតិកាល្អៗ គោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគំនិតច្នៃប្រឌិត ផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជនដូចជាការអប់រំ កំសាន្ត បច្ចេកវិទ្យាឌីជីថល ធុរកិច្ច និងនវានុវត្តន៍ជាដើម ដែលទាំងនេះ ជាផ្នែកមួយជួយជំរុញដល់បរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា៕

ទន្ទឹមនឹងនេះដើម្បីជំរុញការអប់រំឌីជីថល ក្រសួងសូមលើកទឹកចិត្តដល់អ្នកផលិតមាតិកាទាំងអស់ចូលរួម កម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូ “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ដែលអាចស្វែងរក ព័ត៌មានលម្អិតតាមគេហទំព័រ www.godigital.gov.kh៕

ក្រសួងប្រៃសណីយ៍ដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីភាពជាដៃគូ” របស់ក្រុមហ៊ុន YouTubehttps://www.cambo-times.com/archives/1...
24/11/2022

ក្រសួងប្រៃសណីយ៍ដាក់ឱ្យដំណើរការជាផ្លូវការ “កម្មវិធីភាពជាដៃគូ” របស់ក្រុមហ៊ុន YouTube
https://www.cambo-times.com/archives/12286

ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube បានដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅ...

18/11/2022

តើកម្ពុជាធ្លាប់បានបំបែកកំណត់ត្រាពិភពលោក Guinness World Records អ្វីខ្លះ?

អបអរសាទរ! អង្ករកម្ពុជាពូជ “ផ្ការំដួល”ជាប់លេខ១ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោកhttps://www.cambo-times.com/archives/120...
17/11/2022

អបអរសាទរ! អង្ករកម្ពុជាពូជ “ផ្ការំដួល”ជាប់លេខ១ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក
https://www.cambo-times.com/archives/12033

អង្ករកម្ពុជាពូជ “ផ្ការំដួល”ទទួលបានជ័យលាភីលេខ១ជាអង្ករល្អដាច់គេ លំដាប់ថ្នាក់ពិភពលោកក្នុងវិទិកាស្រូវ-អង្ក...

16/11/2022

លោកហ៊ុនម៉ាណែតបបួលលោកសមរង្ស៊ីភ្នាល់ដាក់ជីវិតនយោយបាយម្តងទៀតរឿងបន្លំលុយ៥លានដុល្លារចូលប្រទេសបារាំង

15/11/2022

ប្រជាពលខ្មែរទូទាំងប្រទេសបានជូនពរសម្តេចតេជោ ហ៊ុនសែន បានឆាប់ជាសៈស្បើយពីជំងឺកូវីដ១៩

14/11/2022

សម្តេចហ៊ុន សែនថាមិនបានដឹងពីការចេញសេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិកទេ
✅ Chanel_Time_Info ://t.me/Cambodia_hot_news #
✅ Facebook_Time_Info ://www.facebook.com/Time-Info-107136398863281 #
✅ Youtube_Time_Info ://www.youtube.com/ #
✅ TIK TOK_Time_Info ://www.tiktok.com/?is_from_webapp=1&sender_device=pc #
✅ Group_Time_Info ://t.me/+0s-auSlOHgs2YTQ1

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់កោះបាលី នៃប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្តិភាពhttps://www.cambo-times.com/a...
14/11/2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់កោះបាលី នៃប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្តិភាព
https://www.cambo-times.com/archives/11973
✅ Chanel_Time_Info ://t.me/Cambodia_hot_news #
✅ Facebook_Time_Info ://www.facebook.com/Time-Info-107136398863281 #
✅ Youtube_Time_Info ://www.youtube.com/ #
✅ TIK TOK_Time_Info ://www.tiktok.com/?is_from_webapp=1&sender_device=pc #
✅ Group_Time_Info ://t.me/+0s-auSlOHgs2YTQ1

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៣ចាប់ពីថ្ងៃទី២០-២៥វិច្ឆិកាhttps://www.cambo...
14/11/2022

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៣ចាប់ពីថ្ងៃទី២០-២៥វិច្ឆិកា
https://www.cambo-times.com/archives/11969

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៣ ក្រោមអធិ....

14/11/2022

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្ដម ឌីមេត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ធ្វើសន្និសីទសារព.....

Address


Website

Alerts

Be the first to know and let us send you an email when Time Info posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share