Top Leage Sports

  • Home
  • Top Leage Sports

Top Leage Sports និយាយពីកីឡាគ្រប់ប្រភេទ

ក្លិបអ្នកមានជាន់ថ្មី Newcastle កំពុងរៀបផែនការ តាមប្រមាញ់យកកីឡាករមិនសូវបានចូលលេងរបស់ Barca រូបនេះក្លិបសារិកាព្រៃ​ Newcast...
28/12/2021

ក្លិបអ្នកមានជាន់ថ្មី Newcastle កំពុងរៀបផែនការ តាមប្រមាញ់យកកីឡាករមិនសូវបានចូលលេងរបស់ Barca រូបនេះ
ក្លិបសារិកាព្រៃ​ Newcastle United ត្រូវបានគេរាយការណ៍មកថា គ្រោងដាក់សំណើ១៧លានផោន (២២លានដុល្លារ) តាមប្រមាញ់យកខ្សែការពារកណ្ដាលរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Samuel Umtiti

រនាំងការពារវ័យ២៨ឆ្នាំ បានស្ថិតនៅក្រៅបញ្ជីរបស់គ្រូថ្មីលោក​ Xavi ខណៈក្លិបក៏បានត្រៀមបញ្ចេញរូបគេចេញដែរ ដោយសារតែរូបគេ មានប្រាក់ខែខ្ពស់រហូតដល់ទៅ ២២ម៉ឺនផោន (ឬប្រមាណ២៩ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍។

ជាមួយគ្នានេះ ក្លិបអ្នកមានជាន់ថ្មី Newcastle ដែលមានម្ចាស់ជាមហាសេដ្ឋីអារ៉ាប់ មានដំណឹងលេចឭមកថា ជាក្លិបមួយក្នុងចំណោមក្លិបផ្សេងៗទៀត នៅអឺរ៉ុប ដែលចាំបើកទ្វារទទួលយក Umtiti។ ក៏ព្រោះតែ អ្នកចាត់ការក្រុម Newcastle លោក Eddie Howe កំពុងសម្លឹងរកមើលកីឡាករដែលមានបទពិសោធន៍ ដើម្បីមកជួយស្រោចស្រង់ក្រុម ឲ្យចៀសផុតពីតំបន់ត្រូវកាត់ចោលនៅ Premier League ។
សម្រាប់មូលហេតុដែល Newcastle ត្រូវការពង្រឹងតំបន់ការពារនោះ គឺដោយសារតែក្រុមមួយនេះ កំពុងជាប់ឈ្មោះជាក្រុមដែលរបូតគ្រាប់បាល់ច្រើនជាងគេ ក្នុងលីគ។ មិនត្រឹមតែប៉ុណ្ណោះ បើតាមកាសែត The Sun ក្លិប Newcastle ក៏សម្លឹងឃើញខ្សែការពារកំពុងឡើងជើងរបស់ក្រុម Lille កីឡាករ Sven Botman ផងដែរ៕

ក្លិបសារិកាព្រៃ...

Bayern Munich ចាប់​ផ្ដើម​រដូវ​កាល​​ជាមួយ​នឹង​ការ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​លេង​១០​ប្រកួត​ដំបូង​​នៅ​រដូវ​កាល​នេះ​រ...
01/10/2021

Bayern Munich ចាប់​ផ្ដើម​រដូវ​កាល​​ជាមួយ​នឹង​ការ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​លេង​១០​ប្រកួត​ដំបូង​​នៅ​រដូវ​កាល​នេះ​រក​បាន​ដល់​ទៅ​៤៦​គ្រាប់​ឯណោះ។

ង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ Champions League កាល​ពី​យប់​មិញ Bayern ទើប​តែ​លត់ Dynamo Kyiv ៥-០។ Robert Lewandowski រក​បាន​២​គ្រាប់​ម្នាក់​ឯង និងSerge Gnabry, Leroy Sane ជាមួយ Eric Maxim Choupo-Moting ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់។

បើ​គិត​ពី​ស្ថិតិ​ ១០​ប្រកួត​ដំបូង​​ក្នុង​រដូវ​កាល​២០២១-២២​នេះ​របស់ Bayern រក​បាន​​៤៦​គ្រាប់​ហើយ និង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ។ មាន​ន៏យ​ថា​គិត​ជា​មធ្យម​ពួក​គេ​រកបាន​៤,៦​គ្រាប់​ក្នុង​មួយ​ប្រកួត។ ខាង​ក្រោម​ជា​ស្ថិតិ​គ្រាប់​បាល់​របស់ Bayern៖

​Gladbach ១-១ Bayern (Bundesliga)
Dortmund ១-៣ Bayern (Super Cup)
Bayern ៣-២ Cologne (Bundesliga)
Bremer SV ០-១២ Bayern (League Cup)
Bayern ៥-០ Hertha Berlin (Bundesliga)
RB Leipzig ១-៤ Bayern (Bundesliga)
Barcelona ០-៣ Bayern (UCL)
Bayern ៧-០ Bochum (Bundesliga)
Greuther Furth ១-៣ Bayern (Bundesliga)
Bayern ៥-០ Dinamo Kiev (UCL)

សំរាប់ព៍តមានបន្ថែមសូមឆាតចូលផេកដោយផ្ទាល់ 👝
10/09/2021

សំរាប់ព៍តមានបន្ថែមសូមឆាតចូលផេកដោយផ្ទាល់ 👝

07/09/2021

Address


Website

Alerts

Be the first to know and let us send you an email when Top Leage Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share