ដើមត្នោត

  • Home
  • ដើមត្នោត

ដើមត្នោត សូមស្វាគមន៍មកកាន់គេហទំព័រដើមត្នោត!

19/04/2024

ឱ្យចំណីត្រី

ខ្ញុំព្រះករុណាតំណាងឱ្យក្រុមមនុស្សធម៌ទាំងមូល សូមជម្រាបប្រគេនជូន ព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ ញាតិញោមពុទ្ធបរិស័ទជិតឆ្ងា...
16/03/2024

ខ្ញុំព្រះករុណាតំណាងឱ្យក្រុមមនុស្សធម៌ទាំងមូល សូមជម្រាបប្រគេនជូន ព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ បងប្រុសបងស្រី ទាំងមានសទ្ធាក្នុងការចូលរួមជាមួយក្រុមការងារអង្គយើងខ្ញុំ តាមសទ្ធាចូលរួមរៀងៗខ្លួន។ ដើម្បីចូលរួមចែករំលែក លើកស្ទួយវិស័យអប់រំ លើកទឹកចិត្ត បណ្តុះស្មារតីសិក្សាដល់ក្មេងៗដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងប្រទេសជាតិ ដែលមានការខ្វះខាតសម្ភារៈសិក្សាផ្សេងៗ តាមតំបន់ដាច់ស្រយាល ព្រៃភ្នំ ជាដើម។
ទំនាក់ទំនង 093973934
សូមអរព្រះគុណ និងអរគុណ!

ក្រុមមនុស្សធម៌ ដើម្បីសង្គម
__________________________
ថ្ងៃសៅរ៍ ៧ កើត ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤
March 16, 2024

 #ព្រះរាជជីវប្រវត្តិ សម្តេច​ព្រះ​មហា​សង្ឃ​រាជាធិបតី ​កិត្តិ​ឧទ្ទេស​បណ្ឌិត​  « ទេព​ វង្ស »​ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​គណៈ​...
26/02/2024

#ព្រះរាជជីវប្រវត្តិ សម្តេច​ព្រះ​មហា​សង្ឃ​រាជាធិបតី
​កិត្តិ​ឧទ្ទេស​បណ្ឌិត​ « ទេព​ វង្ស »​ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​គណៈ​មហានិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា
◈ ព្រះជន្មាយុ ១៦វស្សា ឆ្នាំកុរ នព្វស័ក ព.ស២៤៩១ គ.ស១៩៤៧ សម្ដេចបានបួសជាសាមណេរក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះសមុហ៍គណ ហ៊ីង ម៉ៅ និង ជាព្រះចៅអធិការវត្តរាជបូព៌ ខេត្តសៀមរាប ។ ការបួសជាសាមណេរនេះ បានត្រឹមតែ ៩ខែទេ សូមលាចាកសិក្ខាបទមករកស៊ីចិញ្ចឹមព្រះមាតាវិញ ។
◈ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៥២ នៅពេលដែលមានព្រះជន្ម ២១វស្សា សម្ដេចបានបំពេញឧបសម្បទាជាភិក្ខុក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះសមុហ៍គណ ហ៊ីង ម៉ៅ នាម្បញ្ញត្តិពុទ្ធសរក្នុងព័ទ្ធសីមា វត្ត រាជបូព៌ ដោយមានព្រះគ្រូសូត្រស្ដាំ តន់ លុយ ពុទ្ធត្ថេរ ជាកម្មវាចា និង លោកគ្រូសូត្រឆ្វេង ថាត់ បិត ឥន្ទជាតិជាអនុសុវណ្ណាចារ្យ និង ឧបសម្បទាកម្មជាតិភិក្ខុភាវៈ ខេត្តសៀមរាប ។
◈ ព្រះជន្ម​បាន​២៥​វស្សា នៅ​ឆ្នាំវក ព​.​ស​.២៥០០ គ​.​ស​.១៩៥៦ ព្រះគ្រូ​សមុហ៍​គណ ហ៊ីង ម៉ៅ បានតែងតាំង​ភិក្ខុ ទេព វង្ស ឲ្យ​ធ្វើជា​គ្រូសូត្រ​ជំនួយការ​។ ​
◈ ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ នៅ​ក្នុងសម័យ​ខ្មែរក្រហម សម្ដេច​ត្រូវបាន​គេ​បង្ខំ​ឲ្យ​សឹក និង​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ដូច​ ប្រជាជន​ស្លូតត្រង់​ខ្មែរ​ដទៃទៀត​ដែរ​។​ ​
◈ ព្រះជន្មាយុ​បាន​៤៨​វស្សា នៅពេល​ប្រជាជន​ខ្មែរ បាន​រួច​ផុតពី​របប​ខ្មែរក្រហម ព្រះអង្គ​បាន​និមន្ត​បួស​ឡើងវិញ នៅ​ថ្ងៃ​១៣​រោច ខែ​ភទ្របទ ឆ្នាំមមែ ឯកស័ក ព​.​ស​.២៥២៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​១៩៧៩ សម្ដេច​បាន​បំពេញ​ឧបសម្បទា​ឡើងវិញ​ជា​លើក​ទី​ពីរ ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍​ព្រះនាម ឋិត សី​លោ ក្នុង​ពុទ្ធ​សីមា វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ​។ ពេល​បួស​រួច ព្រះ​ឧបជ្ឈាយ៍បាន ប្រកាស​នៅក្នុង​ជំនុំ​សង្ឃ​ថា ភិក្ខុ ទេព វង្ស ឲ្យ​ឡើង​ឋា​នុ​ក្រម មាន​ឋានន្តរស័ក្ដិ​ជា​ព្រះគ្រូ​វិន័យធរ​។​
#ព្រះរាជអច្ឆរិយ
• ព្រះអង្គ​ទ្រង់​បាន​សិក្សា​អក្សរសាស្ត្រ និង​គណិតវិទ្យា​
•​ ​ព្រះអង្គ​បានបញ្ចប់​ការសិក្សា​ធម្ម​វិន័យ​ទាំងបី​កម្រិត គឺ​ថ្នាក់​ត្រី​ទោ​ឯក​
•​ ​ព្រះអង្គ​ចេះ​សូធ្យ​វិន័យ​បាដិមោក្ខ​យ៉ាង​ស្ទាត់ជំនាញ​
•​ ​ព្រះអង្គ​មាន​ជំនាញ​ខាង​បង្ហាត់​វិបស្សនាធុរៈ និងសមថកម្មដ្ឋាន
#តួនាទី
•​ ​នៅ​ឆ្នាំ​១៩៥៧ ព្រះអង្គ​ត្រូវបានតែងតាំង​ជា​គ្រូសូត្រឆ្វេង​នៅ​វត្ត​រាជ​បូព៌ ខេត្តសៀមរាប​
•​ ​នៅ​ឆ្នាំ​១៩៧៩ បន្ទាប់ពី​ព្រះអង្គ​ឧបសម្បទា​ជាថ្មី សម្ដេច​ត្រូវបានតែងតាំង​ជា​ព្រះប្រធាន​សង្ឃ​កម្ពុជា ធ្វើជា​ព្រះ​ឧបជ្ឈាយ៍ និង​ជា​ព្រះ​វិន័យធរ ក្នុង​រដ្ឋ​កម្ពុជា​
•​ ​នៅពេល​ទ្រង់មាន​ព្រះជន្ម​បាន​៦០​វស្សា នៅ​ថ្ងៃ​សុក្រ ២​កើត ខែ​ក​ក្ដិ​ក ឆ្នាំមមែ ត្រី​ស័ក ព​.​ស​.២៥៣៥ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ១៩៩១ សម្ដេច​ត្រូវបាន​ថ្វាយ​ងារ​ជា ព្រះមហា​សុមេធាធិបតី និង​ជា​សង្ឃនាយក ដោយ​សម្ដេច ជា ស៊ីម ប្រធាន​ក្រុមប្រឹក្សារដ្ឋ​កម្ពុជា​
•​ ​នៅក្នុង​ព្រះ​ជន្មាយុ​៦០​វស្សា​នេះ​ដដែល នៅ​ថ្ងៃ​សុក្រ ៩​កើត ខែ​ក​ត្ដិក ឆ្នាំមមែ ត្រី​ស័ក ព​.​ស​.២៥៣៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ព្រះមហា​សុមេធាធិបតី ទេព វង្ស ត្រូវបានតែងតាំង​ជា​សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ​នៃ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ជា​ព្រះប្រមុខរដ្ឋ និង​ជា​ព្រះប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​
•​ ​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០០៦ សម្ដេច​ត្រូវបានតែងតាំង​ជា សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្ដេច​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី និង​បានទទួល​ព្រះ​រាជានុញ្ញាត​ពី​សំណាក់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហមុនី ឲ្យ​ប្រើ​រាជ​ស័ព្ទ និង​ផ្លិត​យស​ពិសេស ។
#យាងចូលព្រះទិវង្គត ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព ស. ២៥៦៧ ត្រូវនឹងថៃ្ងទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ : ៤០នាទីល្ងាច ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅមន្ទីរពេទ្យកាល់ម៉ែត្រ និងតម្កល់ព្រះរាជសព ប្រារព្ធព្រះរាជពិធីបុណ្យ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ៕

សូមថ្វាយព្រះរាជកុសលដល់សម្ដេច សូមសម្ដេចយាងទៅកាន់សុគតិភព ទីបំផុតបានសម្រេចនូវព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ។សម្ដេចព្រះអគ្គម...
26/02/2024

សូមថ្វាយព្រះរាជកុសលដល់សម្ដេច សូមសម្ដេចយាងទៅកាន់សុគតិភព ទីបំផុតបានសម្រេចនូវព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។

ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕

14/02/2024

ការចុះទៅចែកសម្ភារៈដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ស្រែរំដួល ស្ថិតនៅ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រុមមនុស្សធម៌ ដើម្បីសង្គម

31/01/2024

មួយជាតិនេះខ្ញុំចាញ់គេត្រង់មិនចេះអែបអប

26/01/2024

ញោមគាត់សួរថា៖ គុណមានធម៌ណាប្រឡងជាប់អត់
Me៖ អាត្មាក៏ប្រឡងសងដែរញោម😆

09/01/2024

ខ្ញុំក្រមែន តែការរាប់អានរបស់ខ្ញុំមិនមែនដើម្បីផលប្រយោជន៍
ពីគេឡើយ...🤍

 #ជំនឿខ្មែរបុរាណករណីខ្លែងធ្លាក់ចំដំបូលផ្ទះគេ    ខែនេះជាខែមិគសិរ ជាខែដែលមានខ្យល់ត្រជាក់ធ្លាក់មកពីទិសខាងជើង ជាខែដែលមានបរិយ...
08/01/2024

#ជំនឿខ្មែរបុរាណករណីខ្លែងធ្លាក់ចំដំបូលផ្ទះគេ
ខែនេះជាខែមិគសិរ ជាខែដែលមានខ្យល់ត្រជាក់ធ្លាក់មកពីទិសខាងជើង ជាខែដែលមានបរិយាកាសល្អហើយប្រជាជនយើងក៏ទើបតែរួចដៃការងារកសិកម្មផងដែរ។ ឯសម័យបុរាណខែមិគសិរនេះយើងឃើញថាមានព្រះរាជពិធីមួយដែលជាព្រះរាជបវេណីទ្វារទសមាសនៃអង្គព្រះមហាក្សត្រពីបរមបុរាណមកនោះគឺ ព្រះរាជពិធីបង្ហើរខ្លែងថ្វាយព្រះចូឡាមណីចេតិយ ដោយព្រះមហាក្សត្រស្តេចសព្វព្រះរាជហឫទ័យរាជានុញ្ញាតិអោយបង្ហើរខ្លែងជាព្រះពុទ្ធបូជា(ដូចយើងបណ្តែតប្រទីបកន្ទងលើទឹកដែរ) ។ ប្រជារាស្ត្រ ប្រជាជនខ្មែរយើងចូលរួមក្នុងពិធីបង្ហើរខ្លែងជាពុទ្ធបូជានេះដែរ ហើយក៏និយមបង្ហើរខ្លែងជាល្បែងកម្សាន្តតាមស្រុកតាមភូមិផងដែរ។ ការបង្ហើរខ្លែងនេះមានទាំងរបៀបបង្ហើរ និងរបៀបប្រកួតប្រជែងគ្នាផ្សេងៗទៅតាមតំបន់នីមួយៗ។ ក្នុងខែមិគសិរឯសម័យបុរាណនោះ ប្រសិនបើយើងក្រឡេកមើលទៅលើផ្ទៃមេឃតាមស្រុកភូមិប្រជុំជននានាយើងនឹងឃើញខ្លែងត្រូវបានបង្ហើរដេសដាសពាសពេញផ្ទៃវេហា។ ជីតារបស់ស្មេរ បានប្រាប់ថា នៅសម័យពីដើមនោះមិនត្រឹមតែប្រជាជនធម្មតាទេដែលលេងខ្លែង វត្តអារាម ព្រះសង្ឃបុព្វជិត ក៏មានធ្វើខ្លែងឯកធំៗមានពាសស្បង់ជីពរ បង្ហោះផងដែរ ដែលជាការបង្ហោះក្នុងករណីជាពុទ្ធបូជា។ ក្រៅអំពីខ្លែងឯកនោះ ខ្មែរយើងមានខ្លែងផ្សេងៗទៀតជាច្រើនប្រភេទដូចជា ខ្លែងកន្ទោង ខ្លែងកណ្ដូង ខ្លែងក្លស់ ខ្លែងកូនមាន់ ខ្លែងប្របៅ ខ្លែងប្រម៉ង់ ខ្លែងចាក់ ខ្លែងគោម ខ្លែងមេអំបៅ ខ្លែងកង្កែប ខ្លែងស្លាបបី ខ្លែងយក្ស ខ្លែងស្វាប្រចាក់ ខ្លែងក្ដាម ខ្លែងព្រះខែ ខ្លែងបណ្ដើរកូន ខ្លែងប៉ោត ខ្លែងផ្កាយ ខ្លែងពស់ ខ្លែងនាគ ខ្លែងប្រជៀវ ខ្លែងឃ្លោក ខ្លែងក្រពើ ខ្លែងត្រី ខ្លែងប្រាសាទ រាប់ជាច្រើនប្រភេទតាមការច្នៃប្រឌិតរបស់ប្រជាជនយើង។ តែថាខ្លែងដែលល្បីល្បាញនិងសំខាន់ជាងគេ គឺខ្លែងឯក ព្រោះថាអាចបន្លឺសម្លេងបាន យ៉ាងពិសេសប្លែក។
ទន្ទឹមនឹងភាពសប្បាយរីករាយ ការបង្ហើរខ្លែងនេះ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ផងដែរ ត្បិតចាស់បុរាណមានជំនឿថា ការដែលខ្លែងដែលបង្ហើរនោះធ្លាក់ចំលើផ្ទះអ្នកដ៏ទៃ នោះគឺជារឿងអពមង្គល។ មនុស្សសម័យនោះយល់ថា ការដែលខ្លែងធ្លាក់ចំដំបូលផ្ទះ គឺប្រៀបបាននឹងសត្វបក្សីព្រៃ ឬបក្សីអពមង្គលដូចជា ខ្លែងស្រាក ខ្លែងកូក ខ្លែងខ្មោច ហើរមកទំលើដំបូលផ្ទះអញ្ចឹងដែរ ជាពិសេសគឺខ្លែងឯកដែលមានសម្លេងបន្លឺចេញមកក្រៅ។ ម្ចាស់ផ្ទះនិងគ្រួសារអាចនឹងមានគ្រោះកើតជាជម្ងឺតម្កាត់ផ្សេងៗ ឬអាចរហូតដល់ស្លាប់បាត់បង់ជីវិត ប្រឈមនឹងការបាត់បង់សត្វចិញ្ចឹមសត្វពាហនៈ និងទ្រព្យសម្បត្តិផ្សេងៗដែលជារបស់ម្ចាស់ផ្ទះ ហេតុដូច្នេះប្រសិនបើអ្នកណាធ្វើអោយខ្លែងដាច់ធ្លាក់ចំដំបូលផ្ទះគេ អ្នកនោះត្រូវយកគ្រឿងពលិការទៅជូនដល់ម្ចាស់ផ្ទះគេដើម្បីបញ្ចៀសគ្រោះ។
នៅសម័យបុរាណ គេមានច្បាប់ស្តីការបង្ហើរខ្លែងដោយមានចែងក្នុងច្បាប់ឃុនសាលាចុះមហាសករាជ១៦២៥ រជ្ជកាលព្រះជ័យចេស្តា ថា ប្រសិនបើអ្នកណាធ្វើបង្ហើរខ្លែងរបស់ខ្លួនហើយទៅជ្រុះចំឯផ្ទះគេ ប្រសិនបើជាខ្លែងឯកមានសម្លេងត្រូវចាត់ទុកថា ស្មើនឹងសត្វបក្សីព្រៃមកទំលើផ្ទះគេ ម្ចាស់ខ្លែងត្រូវរៀបចំគ្រឿងពលិការផ្សេងៗមានដូចជា ប្រាក់១បាត អង្ករ១ផ្តិល សំពត់ស១ដុំ ទៀន៤ដើម ស្រាស២ដប ទឹកអប់២ដប ផ្លែឈើ៤ ស្លាជម៤ ដើម្បីជូនម្ចាស់ផ្ទះបញ្ចៀសគ្រោះ។ ប្រសិនបើមិនរៀបចំជូនគេទេ ក្នុងរយៈកាល៣ខែបន្ទាប់ពីខ្លែងធ្លាក់នោះ ហើយម្ចាស់ផ្ទះស្រាប់តែមានគ្រោះថ្នាក់ មានជំងឺមកបៀតបៀន គ្រោះថ្នាក់រហូតដល់ស្លាប់ម្ចាស់ផ្ទះ កូនប្រពន្ធ ឬខ្ញុំកំដរក្តី បាត់បង់សត្វពាហនៈសត្វចិញ្ចឹមផ្សេងៗ ឬមានចោរលួចទ្រព្យសម្បត្តិដោយប្រការណាមួយក្តី ម្ចាស់ខ្លែងត្រូវតែទទួលខុសត្រូវនិងសងទៅគេវិញ។ តែបើរំលង៣ខែហើយត្រូវចាត់ទុកជាមោឃៈ។ ក្នុងករណីខ្លែងដែលធ្លាក់នោះជាខ្លែងធម្មតាឥតសម្លេងដូចជា ម្ចាស់ខ្លែងត្រូវរៀបចំគ្រឿងពលិការផ្សេងៗតិចតួចមានដូចជា ប្រាក់១ស្លឹង អង្ករ១ផ្តិល ដើមស្រាស១ដប ផ្លែឈើ១ ស្លាជម១ ដើម្បីជូនម្ចាស់ផ្ទះបញ្ចៀសគ្រោះ។ប្រសិនបើមិនរៀបចំជូនគេទេ ក្នុងរយៈកាលកំណត់១ខែបន្ទាប់ពីខ្លែងធ្លាក់ ហើយម្ចាស់ផ្ទះស្រាប់តែមានគ្រោះថ្នាក់ មានជំងឺមកបៀតបៀន គ្រោះថ្នាក់រហូតដល់ស្លាប់ម្ចាស់ផ្ទះ កូនប្រពន្ធ ឬខ្ញុំកំដរក្តី បាត់បង់សត្វពាហនៈសត្វចិញ្ចឹមផ្សេងៗ ឬមានចោរលួចទ្រព្យសម្បត្តិដោយប្រការណាមួយក្តី ម្ចាស់ខ្លែងត្រូវតែទទួលខុសត្រូវនិងសងទៅគេវិញ។ បើផុត១ខែហើយត្រូវចាត់ទុកថា រួចខ្លួន។
យោងតាមឯកសារច្បាប់ទំនៀមពីបុរាណ ចុះមហាសករាជ១៦១៤ និយាយពីព្រឹត្តិការណ៍នាដើមសម័យឧដុង្គ មានមានឧកញ៉ាម្នាក់ងារជា ឧកញ៉ាបរនាយកមុំ ជានាយរងរាំល្ខោន លោកតែងរាំល្ខោនថ្វាយព្រះមហាក្សត្រ។ ព្រះមហាក្សត្រ ព្រះមហេសី សព្វព្រះទ័យនិងអាណិតអាសូរឧកញ៉ាជាពន់ពេក ។ កាលណោះឆ្នាំម្សាញ់ខែមិគសិរជារដូវបង្ហើរខ្លែង ឧកញ៉ាបានធ្វើខ្លែងឯកដើម្បីបង្ហើរលេង ដោយយកស្រឡៅប្រវែង៩ហត្ថមកចាំងធ្វើជាឆ្អឹងខ្លែង។ កាលណោះឧកញ៉ាបង្ហើរខ្លែងនៅខាងជើងវាំងក្តា ជាទីប្រថាប់នៃព្រះមហាក្សត្រ ដល់យប់ស្ងាត់ឥតខ្យល់ខ្លែងក៏ធ្លាក់ទៅលើដំបូលព្រះរាជដំណាក់ ចំត្រង់ទីក្រឡាបន្ទំ។ ពួកមន្ត្រីភិតភ័យភ្ញាក់ផ្អើល ឡើងទៅមើលលើដំបូលឃើញខ្លែងក៏សែងខ្លែងចុះមក ។ ព្រះរាជាត្រាស់អោយចាប់មកដាក់ក្តីទាំងយប់។ អង្គជំនុំជម្រះឃើញថា ការធ្វើអោយព្រះករុណាភិតភ័យ ត្រូវពិន័យជាប្រាក់ ហើយអោយឧកញ៉ាបរិនាយកទៅថ្វាយប្រាក់ក្រយាពិន័យ។ កាលណោះឧកញ៉ារាជនរេសមាស ជាតួល្ខោនដែលព្រះមហាក្សត្រសព្វព្រះទ័យដែរ និងជាសិស្សឧកញ៉ាបរនាយកផងនោះ បានអង្វរដោះសារព្រះរាជាកុំអោយដាក់ទោស ព្រះមហេសីក៏ជួយដោះសារ ព្រះរាជាក៏លើកលែងទោសទៅ ត្បិតក្រែងលោស្នាមខ្លួន ព្រោះតែងរាំថ្វាយព្រះអង្គទត។
យ៉ាងណាមិញ នៅសម័យបុរាណ ការធ្លាក់ខ្លែងលើផ្ទះ ដែលអ្នកស្រុកជឿថា នាំឧបទ្រព្យ ក៏ពិតមែន តែគ្រាន់តែមានការពិន័យតិចតួចតាមប្រពៃណីតែប៉ុណ្ណោះ ព្រោះនៅសម័យបុរាណមានការនិយមបង្ហោះខ្លែងច្រើនជាធម្មតា មិនមានការរិតកទារយកលុយ សម្បើមមហិមាដូច ការទាមទារដែលយើងឃើញក្នុងបណ្តាញសង្គមទេ។

03/01/2024

កាន់កន្ទុយញាក់ខ្សែ អាចម៍មួយស្រែ មិនស្អុយសោះ...

ប្រាសាទច័ន្ទឆាយាកសាង ស្ថិតនៅជាប់កំពែងខាងមុខ ឈៀងខាងជើងនៃព្រះបរមរាជវាំង កសាងឡើងនាឆ្នាំ ១៩១៣ ក្នុងរជ្ជកាល  #ព្រះបាទស៊ីសុវត្...
03/01/2024

ប្រាសាទច័ន្ទឆាយាកសាង ស្ថិតនៅជាប់កំពែងខាងមុខ ឈៀងខាងជើងនៃព្រះបរមរាជវាំង កសាងឡើងនាឆ្នាំ ១៩១៣ ក្នុងរជ្ជកាល #ព្រះបាទស៊ីសុវត្ថិ សំណង់ស្ថាបត្យកម្ម មានរាងខ្ពស់ស្រលះ គ្មានជញ្ជាំង ដើម្បីឱ្យព្រះច័ន្ទចាំងរស្មីទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ទេ គឺ​ជា​ទីធ្លា​សម្រាប់​រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាព និង ព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាតិ និង​អន្តរជាតិ ជាន់ខ្ពស់។ បច្ចុប្បន្ន ប្រាសាទនេះ គឺ​សំរាប់​ជា​វេទិកា​កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទត ការហែក្បួនព្យុះហយាត្រាកងទ័ពជាតិ និងជាវេទិកាកិត្តិយស ពេលដែលព្រះមហាក្សត្រ ទ្រង់​ថ្លែង​សុន្ទរក ថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គ នៅពេលមានពិធីបុណ្យសំខាន់ៗ ដូច​ជា ថ្ងៃបុណ្យឯករាជ្យជាតិ របស់​កម្ពុជា គឺ​ថ្ងៃ​ទី​៩ខែវិច្ឋិកា ដែល​ប្រារព្ធធ្វើ​ពិធី​ធំ ក្នុងរយៈពេល​៥ឆ្នាំ​ម្ដង។

25/12/2023

សារៈសំខាន់នៃវត្តអារាមក្នុងសង្គមខ្មែរ

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត

30/11/2023

របៀបធ្វើទូកត្នោតខ្មែរ

#ទូកត្នោត
#ទូកបុរាណ
____________________________
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែកត្តិក ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣

Address


Website

Alerts

Be the first to know and let us send you an email when ដើមត្នោត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share