09/08/2022
#ខេត្តកំពង់ឆ្នាំង
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១៨ : ៤៥៦នាទី នៅលើផ្លូវជាតិលេខប្រាំ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៩-៦០ ស្ថិតនៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក HYUNDAI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 3F-5773 (ក្រុមហ៊ុនដឹកជញ្ជូនវរ:ប៊ុនថាំ) អ្នកបើកបរឈ្មោះ ផេង វិច្ឆិកា ភេទ ប្រុស អាយុ ២៤ ឆ្នាំជនជាតិខ្មែរ (គេច់ខ្លួន) មានទីលំនៅបច្ចុប្បន្នភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរតាមបណ្ដោយផ្លូវក្រាលគ្រួសក្រហមគ្មានលេខពីទិសខាងកើតឆ្ពោះទៅទិសខាងលិច លុះពេលបេីកបរមកដល់ចំណុចខាងលើ បានបើកឆ្លងផ្លូវជាតិលេខប្រាំ (ប្ដូរទិសផ្លូវមិនប្រុងប្រយត្ន័) ក៏បុកជាមួយម៉ូតូ ០១ គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1J-6751 បើកបរដោយឈ្មោះ ម៉ាត់ អុីសារ ភេទ ប្រុស អាយុ 26 ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មានទីលំនៅបច្ចុប្បន្នភូមិអូររូង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នករួមដំណើរ 0១នាក់ឈ្មោះ សេង សុធា ភេទស្រីអាយុ 29 ឆ្នាំជនជាតិខ្មែរ ជាប្រពន្ធ បើកបរតាមបណ្ដោយផ្លូវជាតិលេខប្រាំ ( គន្លងផ្លូវខាងកើត) ពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងដំណើរខ្វែងទិសគ្នា បណ្តាលអោយស្លាប់មនុស្ស 0២នាក់ ស្រី0១នាក់ (ស្លាប់នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច) បណ្តាលឲ្យខូចខាតម៉ូតូ 0១ គ្រឿងធ្ងន់, ខូចរថយន្ត 0១គ្រឿងស្រាល ត្រូវបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ។
@ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង សំណូមពរដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាខិតខំយកចិត្តទុកដាក់ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖
១. មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត
២. មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត
៣. មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង
៤. ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច
៥. មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត
៦. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត
៧. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត
៨. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ.....។
៩. មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
១០. ត្រូវបើកបរក្នុងស្ថាមរតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។