Tos Yerng

Tos Yerng a team of two ready to make some sustainable changes

តោះយើង ក៏សូមអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ Phnom Penh Dance Studio ដែលបានផ្តល់ជាទីតាំងសម្រាប់ការហាត់សមរបស់ពួកយើង លើសពីនេះទៅទៀត...
10/12/2022

តោះយើង ក៏សូមអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ Phnom Penh Dance Studio ដែលបានផ្តល់ជាទីតាំងសម្រាប់ការហាត់សមរបស់ពួកយើង លើសពីនេះទៅទៀតក៏សូមអរគុណទៅដល់ បងសុវណ្ណដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបង្ហាត់ និង បងហីសុខជាមួយនឹងក្រុមក្នុងការសហការសម្តែងនៅក្នុងយុទ្ធនាការ Phnom Penh កន្លងទៅ។

Tos Yerng would also like to thank Phnom Penh Dance Studio for providing a comfortable dancing space for us. In addition, we would also like to thank brother Tho Vann for spending their valuable time training us and brother Hy Sok and his team for collaborating with us in our recent Phnom Penh Event.

10/12/2022
មកយុទ្ធនាការ   Phnom Penh ជិះតុតុអគ្គិសនី TADA រួមគ្មាកាត់បន្ថយចំហេះកាបូន។Ride TADA Electric Tuk Tuk to   Phnom Penh. To...
24/11/2022

មកយុទ្ធនាការ Phnom Penh ជិះតុតុអគ្គិសនី TADA រួមគ្មាកាត់បន្ថយចំហេះកាបូន។

Ride TADA Electric Tuk Tuk to Phnom Penh. Together, we cut down carbon emissions.

[English Below]
ដើម្បីកាត់បន្ថយចំហេះកាបូនក្នុងពេលព្រឹត្តិការណ៍នេះ យើងខ្ញុំមានសេចក្តីរំភើបរីករាយ ប្រកាសពីកិច្ចសហការរបស់យើងខ្ញុំជាមួយ TADA Cambodia ។ ជិះ តុកតុកអគ្គិសនីរបស់ TADA Cambodia ជាមួយប្រូម៉ូកូដ ONESTEPNOPLASTIC ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% ទៅកាន់កម្មវិធីរើសសំរាមផ្លាស្ទិក ភ្នំពេញ នាថ្ងៃសៅរ៍ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ។

ដើម្បីចូលរួមកម្មវិធីនេះ ៖
អ្នកអាចស្កែន ប្រព័ន្ធ Last2ticket
https://hello.last2ticket.com/event/4731

ទាញយក TADA App តាមរយៈ
https://tada-rider.app.link/onestepnoplastic

We are happy to announce our collaboration with TADA Cambodia, which will help us to reduce our carbon footprint during this event.
Using the “TADA electric Tuk Tuk” with the promo code ONESTEPNOPLASTIC will give you a 30% discount during the clean up event , which will be held in Phnom Penh this coming Saturday 26th November 2022.

To register: Please register via Last2ticket platform
https://hello.last2ticket.com/event/4731

Download TADA App via: https://tada-rider.app.link/onestepnoplastic

 #មួយជំហានគ្មានប្លាស្ទិកត្រលប់មកវិញហើយ។ ជួបគ្នានៅថ្ងៃសៅរ៍ ទី២៦ វិច្ឆិកា ២០២២ ខាងមុខនេះ។  is back. See you this upcoming ...
19/11/2022

#មួយជំហានគ្មានប្លាស្ទិកត្រលប់មកវិញហើយ។ ជួបគ្នានៅថ្ងៃសៅរ៍ ទី២៦ វិច្ឆិកា ២០២២ ខាងមុខនេះ។
is back. See you this upcoming Saturday November 26th 2022.

🎉📸🌎 អបអរសាទរដល់អ្នកឈ្នះទាំងបីរូបក្នុងកម្មវិធីប្រកួតថតរូបក្រោមប្រធានបទ “មួយជំហានគ្មានប្លាស្ទិក”។ -ជ័យលាភីទី១ បានលើ Heng V...
05/11/2022

🎉📸🌎 អបអរសាទរដល់អ្នកឈ្នះទាំងបីរូបក្នុងកម្មវិធីប្រកួតថតរូបក្រោមប្រធានបទ “មួយជំហានគ្មានប្លាស្ទិក”។

-ជ័យលាភីទី១ បានលើ Heng Virakboth
-ជ័យលាភីទី២ បានលើ Teng Chan
-ជ័យលាភីទី៣ បានលើ Dim Sopheaktra

អ្នកចូលរួមទាំងអស់បានផ្ញើរូបភាពយ៉ាងមានភាពច្នៃប្រឌិត គួរឱ្យកោតសរសើរ ក៏ប៉ុន្តែលក្ខខណ្ឌគឺតម្រូវឱ្យក្រុមការងារជ្រើសរើសបានតែ ៣ ប៉ុណ្ណោះ។ ក្រុមតោះយើង សូមអរគុណអ្នកទាំងអស់យ៉ាងជ្រាលជ្រៅក្នុងការចំណាយពេលវេលា ចូលរួមកម្មវិធីប្រកួតថតរូបមួួយនេះ។ ជូនពរអ្នកទាំងអស់គ្នាទទូួលបានជោគជ័យ ក្នុងឱកាសក្រោយៗទៀត។

🎉📸🌎Congratulations to the three winners for the photo competition under the theme of “One Step No Plastic”.

-First finalist goes to Heng Virakboth
-Second finalist goes to Teng Chan
-Third finalist goes to Dim Sopheaktra

All participants submitted very admirable and creative photos, but the condition limit us to select only three winners. Let us thank you all for taking the time to participate in this photo contest. We wish you all the best in the next opportunity.

[English Below]ដើម្បីបន្តគាំទ្របេសកកម្មរបស់យើងក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុង...
21/10/2022

[English Below]
ដើម្បីបន្តគាំទ្របេសកកម្មរបស់យើងក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសកម្មវិធីប្រកួតថតរូបក្រោមប្រធានបទ "មួយជំហានគ្មានប្លាស្ទិក" ចាប់ពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ។

ពួកយើង យល់ដឹងអំពីផលប៉ះពាល់ បង្កឡើងដោយការបំពុលប្លាស្ទិក ប៉ុន្តែពួកយើងសូមយកឱកាសនេះដើម្បីលើកទឹកចិត្តបេក្ខជនទាំងអស់ឱ្យចែករំលែកការយល់ដឹងវិជ្ជមាន សកម្មភាពវិជ្ជមាន ជាជាងរូបភាពអវិជ្ជមាន។

ក្នុងនាមជាសិល្បករខ្លួនឯង យើងចង់គោរពសិល្បករជារួម និងធានាឱ្យមានការបង់ប្រាក់សមរម្យសម្រាប់
បេក្ខជនចុងក្រោយ ដែលរូបថត របស់ពួកគេនឹងត្រូវបានប្រើប្រាស់ជាបន្តតាមរយៈយុទ្ធនាការ "មួយជំហានគ្មានប្លាស្ទិក" របស់ពួកយើង។ នេះគឺជាគោលបំណងនៃរង្វាន់សាច់ប្រាក់សម្រាប់ការងារដែលឈ្នះ។

ព័ត៌មានបន្ថែមក្នុងការចូលរួម: https://bit.ly/3FdLaRJ

ផុតកំណត់ថ្ងៃទទួលពាក្យ: ៣១ តុលា ២០២២ នៅម៉ោង ១១:៥៩ នាទីយប់។

សម្គាល់៖ តោះយើង មានសិទ្ធិផ្លាស់ប្តូរលក្ខខណ្ឌដោយមិនចាំបាច់ជូនដំណឹងជាមុន។ តោះយើង មានសិទ្ធិប្រើប្រាស់រូបថតដែលបានបញ្ជូនមកបង្ហាញជាសាធារណៈ អនឡាញ និង ដោយផ្ទាល់ (online and offline)។

កម្មវិធី​ប្រកួត​​ថតរូបនេះបាន​ការ​គាំទ្រ​ពី The Sound Initiative , USAID, PACT និង WeACT។

In order to continue supporting our mission in reducing plastic usage, we are excited to announce a photo competition under the theme of “One Step No Plastic” from 21st October 2022 to 31st October 2022. We understand what plastic pollution does and harm but we would like to take this opportunity to encourage all applicants to share positive awareness, positive action rather than negative footage.

As artists ourselves, we want to respect fellow artists and ensure fair payment is received for the finalists whose photos will be used on an ongoing basis through our "One Step No Plastic" campaign. This is the purpose of the cash award for the winning work. 


Submission Detail: https://bit.ly/3FdLaRJ

Deadline of submission : 31st October 2022 at 11:59 PM

Important note: Tos Yerng grants the rights to change the terms and conditions without prior notice. Tos Yerng grants the rights to use the submitted photo to print and display for the purpose of sharing them with the public both online and offline

This photo competition is made possible under the support of The Sound Initiative, and PACT, WE Act project funded by USAID.

ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល យុទ្ធនាការ   ដែលគ្រោងធ្វើឡើងថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញ ត្រូវប...
20/10/2022

ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល យុទ្ធនាការ ដែលគ្រោងធ្វើឡើងថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញ ត្រូវបានលើកពេលទៅថ្ងៃក្រោយ។

Due to unfavorable weather conditions, Phnom Penh campaign will be postponed.

[English Below]
ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល យើងខ្ញុំសូមជម្រាបជូនថា យុទ្ធនាការ ដែលគ្រោងធ្វើឡើងថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញ ត្រូវបានលើកពេលទៅថ្ងៃក្រោយ ដែល
យើងនឹងជូនដំណឹងដល់លោកអ្នកក្នុងពេលឆាប់ៗ។ យើងសូមអរគុណចំពោះការយោគយល់របស់លោកអ្នក ហើយ
សង្ឃឹមថានឹងជួបលោកអ្នក ជាថ្មីសម្រាប់យុទ្ធនាការ ដ៏អស្ចារ្យនេះក្នុងពេលដ៏ខ្លីខាងមុខ។

Due to unfavourable weather conditions, we would like to inform you that the campaign, initially planned for Saturday 22 October in Phnom Penh, has been postponed to a later date that we will inform you of as soon as possible.

We thank you for your understanding and hope to count you by our side for this next great event

ក្រុមតោះយើងនឹងមានវត្តមាន នៅយុទ្ធនាការ   PHNOM PENH ថ្ងៃសៅរ៍ ទី ២២ ខែតុលា ខាងមុខនេះ។ តើអ្នកបានដឹងទេ?សម្រាប់អ្នកចូលរួមម្នា...
14/10/2022

ក្រុមតោះយើងនឹងមានវត្តមាន នៅយុទ្ធនាការ PHNOM PENH ថ្ងៃសៅរ៍ ទី ២២ ខែតុលា ខាងមុខនេះ។

តើអ្នកបានដឹងទេ?
សម្រាប់អ្នកចូលរួមម្នាក់ All Dreams Cambodia នឹងបរិច្ចាគ ២ ដុល្លារ ជូន Teuk Saat 1001 NGO ដើម្បីផ្តល់ទឹកស្អាតដោយឥតគិតរយៈពេល មួយឆ្នាំដល់កុមារនៅសាលាបឋមសិក្សា។

Tos Yerng will be attending PHNOM PENH this upcoming Saturday 22nd October.

Do you know?
For every participant, All Dreams Cambodia will donate 2 USD to Teuk Saat 1001 NGO providing free drinking water for one year to a child in an elementary school.

02/10/2022

ចូលរួមទស្សនាវីដេអូ Highlights របស់យុទ្ធនាការទីបីរបស់ពួកយើង KRATIE ទាំងអស់គ្នា

Enjoy our highlights video of our third campaign KRATIE together

យុទ្ធនាការលើកទីបីបានបញ្ចប់ទៅយ៉ាងរលូន។ អរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រ ជាពិសេស អ្នកក្រចេះទាំងអស់ដែលបានស្វាគមន៍ ចូលរួមយ៉ា...
29/09/2022

យុទ្ធនាការលើកទីបីបានបញ្ចប់ទៅយ៉ាងរលូន។ អរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រ ជាពិសេស អ្នកក្រចេះទាំងអស់ដែលបានស្វាគមន៍ ចូលរួមយ៉ាងសស្រាក់សស្រាំ។ ក្រុមតោះយើងនឹងបន្តនាំនូវកម្មវិធីកំសាន្តអមនឹងបទចម្រៀង Re-Five ជូនអ្នកទាំងអស់គ្នា។

Our third campaign Kratie was completed. Thank you once again to all participants, especially, people from Kratie who were very warm-welcoming and active. Tos Yerng will continue to bring in more activities as well as engage our song, Re-Five, with everyone.

តោះយើង! ទៅចូលយុទ្ធនាការរើសសំរាម និងមើលការសម្តែងរបស់ តោះយើង នៅខេត្តក្រចេះជុំគ្នា។ ថ្ងៃសៅរ៍ ១៧ កញ្ញា ខាងមុខនេះ យុទ្ធនាការ ...
14/09/2022

តោះយើង! ទៅចូលយុទ្ធនាការរើសសំរាម និងមើលការសម្តែងរបស់ តោះយើង នៅខេត្តក្រចេះជុំគ្នា។ ថ្ងៃសៅរ៍ ១៧ កញ្ញា ខាងមុខនេះ យុទ្ធនាការ មួយជំហានគ្មានផ្លាស្ទិក លើកទីបី នឹងប្រព្រឹត្តិឡើងម្តងទៀត ព្រមទាំងមានការសម្តែងពី Phare, The Cambodian Circus - ល្ខោនសៀកកម្ពុជាហ្វារផងដែរ រួមសហការដោយ All Dreams Cambodia និង Tos Yerng។ កុំភ្លេចចូលជាមួយពួកយើងទាំងអស់គ្នាណា៎។

Let's go! come join our clean-up campaign with eye-catching performances by Tos Yerng at Kratie Province. This Saturday 17th September 2022, ONESTEPNOPLASTIC Tos Yerng All Dreams Cambodia will organize the third campaign with the presence of Phare, The Cambodian Circus - ល្ខោនសៀកកម្ពុជាហ្វារ.
Let's Join Together!

01/09/2022
23/08/2022
🧹🌎 


យុទ្ធនាការសំអាតនៅខេត្តកែប ត្រូវបានបញ្ចប់យ៉ាងរលូន ជាមួយនឹងដែគូស្ថាបនិករបស់យើង All Dreams Cambodia កាលពី ថ្ងៃ ៣១ កក្...
20/08/2022

🧹🌎 


យុទ្ធនាការសំអាតនៅខេត្តកែប ត្រូវបានបញ្ចប់យ៉ាងរលូន ជាមួយនឹងដែគូស្ថាបនិករបស់យើង All Dreams Cambodia កាលពី ថ្ងៃ ៣១ កក្កដា។

ទាយមើល ខេត្តបន្ទាប់ក្នុងយុទ្ធនាការរបស់យើងនឹងប្រព្រឹត្តនៅខេត្តណា?

🧹🌎 



សូមអរគុណម្តងទៀតដល់ ZEROW និង អេកូយុវទូត - Young Eco Ambassadorសម្រាប់ការចូលរួមសំអាតនេះ។ ពួកយើងសង្ឃឹមថា នឹងអាចសហការជាមួយអ្នកក្នុងឱកាសក្រោយៗទៀត។



🧹🌎 


One of our clean-up campaigns in Kep was accomplished with our co-founder All Dreams Cambodia on the 31st of July.



Take a guess what province we will have our clean-up campaign next 🧹🌎 



Once again, thanks to ZEROW and អេកូយុវទូត - Young Eco Ambassador for your participants. We look forward to collaborate with you more in our upcoming events.

[English Below]ពួកយើងមានសេចក្តីសោមនស្សក្នុងការចូលរួមកម្មវិធី Waste Summit Cambodia 2022 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ វាគឺជាប...
17/08/2022

[English Below]

ពួកយើងមានសេចក្តីសោមនស្សក្នុងការចូលរួមកម្មវិធី Waste Summit Cambodia 2022 កាលពីថ្ងៃសៅរ៍
សប្តាហ៍មុន។ វាគឺជាបទពិសោធន៍ដ៏រំភើបមួយ ក្នុងការចែករំលែកពីការងារបរិស្ថានរបស់ពួកយើង។

ពួកយើងសូមអរគុណម្តងទៀត ដល់អ្នកទាំងអស់គ្នាដែលបានមកគាំទ្រ។
ជាពិសេស អរគុណដល់ ZEROW សម្រាប់ការសហការមួយនេះ

We are honored to participate in Waste Summit Cambodia 2022 last Saturday. It was our pleasure sharing our sustainable activities with everyone.
We really appreciate everyone that showed up to support us.
Huge thanks to ZEROW for the collaboration.

ជួបអ្នកទាំងអស់គ្នា ម៉ោង 1:30 pm- 6:30pmនៅ Waste Summit CambodiaSee you in the afternoon 1:30pm - 6:30pm at Waste Summit ...
13/08/2022

ជួបអ្នកទាំងអស់គ្នា ម៉ោង 1:30 pm- 6:30pmនៅ Waste Summit Cambodia

See you in the afternoon 1:30pm - 6:30pm at Waste Summit Cambodia 2022


ពួកយើងសរសេរ បទ Re-five ឡើង ក្នុងគោលបំណងជម្រុញឱ្យអ្នកគ្រប់គ្នាចូលរួម អនុវត្ត 5Rs ដែលក្នុងនោះ មាន ការបដិសេធមិនប្រើប្រាស់ ក...
12/08/2022

ពួកយើងសរសេរ បទ Re-five ឡើង ក្នុងគោលបំណងជម្រុញឱ្យអ្នកគ្រប់គ្នាចូលរួម អនុវត្ត 5Rs ដែលក្នុងនោះ មាន ការបដិសេធមិនប្រើប្រាស់ ការកាត់បន្ថយផ្លាស្ទិក ការកែច្នៃសំរាមប្លាស្ទិក ការប្រើប្រាស់រាល់ប្លាស្ទិកទាំងអស់ឡើងវិញ និង ការក្រើនរំលឹកខ្លួនឯង និងអ្នកដទៃ។ ពួកយើងដឹងថា យើងទាំងអស់គ្នាមិនអាចទ្រផែនដីមួយនេះតែម្នាក់ឯងបានទេ ប៉ុន្តែអ្នកនិងខ្ញុំ ពួកយើងអាចធ្វើរឿងអ្វីមួយដើម្បីផែនដីបាន។ ចូលរួមទាំងអស់គ្នា ដើម្បីផែនដីគ្មានផ្លាស្ទិក"

We wrote Re-five to encourage everyone to practice the 5Rs: refuse, reduce, reuse, recycle, and remind. We can't possibly carry the weight of the Earth on our shoulders, but you and I at least can do one thing out of these 5Rs. Together, the world will be plastic-free.

Melody and Lyrics: Monika Virak x Wolver Ing
Produced by: Wolver Ing , Chan Shela, Euan Gray
Video by KONEX Digital

"ពួកយើងសរសេរ បទ Re-five ឡើង ក្នុងគោលបំណងជម្រុញឱ្យអ្នកគ្រប់គ្នាចូលរួម អនុវត្ត 5Rs ដែលក្នុងនោះ មាន ការបដិសេធមិនប្រើ....

Address


Website

Alerts

Be the first to know and let us send you an email when Tos Yerng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share