Rafu Gaming

Rafu Gaming Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rafu Gaming, Record Label, .

12/08/2021

អង្គុយហូបនំលើផ្ទាំងថ្ម ក្បែរទឹកហូរទោះបីជានំប្រៃ ក៏ប្រែជាផ្អែមដែរ 😌🌿
១០ឆ្នាំ មានពេលបែបនេះប៉ុន្មានដង 😌😹

#ទេសភាពភ្នំដំបង

13/07/2021

ប្រាប់មួយម៉ាត់មកថានឹក... នឹកកន្លែងដើរលេង 😹🌿

22/05/2021
07/05/2021
07/05/2021
10/12/2020

នៅពីក្រោយខ្នងខ្ញុំមាន:

រយៈពេលជាច្រើនឆ្នាំមកនេះ មេរៀនជីវិតដែលខ្ញុំរៀនបានធំបំផុត គឺក្ដីស្រលាញ់ ការអត់ធ្មត់ ការខំប្រឹងបន្តទៅមុខ ពីមនុស្សម្នាក់។
រឿងមួយដែលគាត់បានផ្ដល់អោយមកខ្ញុំមិនអាចកាត់ថ្លៃបានបន្ទាប់ពីឱពុកម្ដាយខ្ញុំនោះ គឺ ក្ដីស្រលាញ់ ការមើលថែ យកចិត្តទុកដាក់ មិនចេះជិនណាយ ដែលខ្ញុំមិនធ្លាប់បានជួប និងទទួលបានពីមុន។

ខ្ញុំអាចប្រើលុយទិញបានអ្វីៗ ដែលខ្ញុំចង់បាន បាន ប៉ុន្តែលុយមិនអាចទិញ ពេលវេលា ក្ដីស្រលាញ់ ដែលខ្ញុំមានចំពោះគាត់ និងគាត់ចំពោះខ្ញុំបានទេ។

ពួកយើងមានការចងចាំល្អៗជាច្រើនជាមួយគ្នា ដែលមិនអាចកាត់ថ្លៃបាន។ ពួកយើងមាននិមិត្តច្រើនណាស់និងធ្វើជាមួយគ្នា។ បើនិយាយទៅជូរចត់ណាស់ XD
ខ្ញុំគិតថាមានតែ គូរខ្ញុំទេដែលចឹង XD

ស្ដាប់ទៅវាហាក់បីដូចជា សម្បើមពេកហើយសម្រាប់អ្នកដទៃ ប៉ុន្តែសម្រាប់ខ្ញុំ គឺធំធេងណាស់ ទោះបីជាខ្ញុំបិទភ្នែកហើយ ក៏នៅតែញញឹម ព្រោះខ្ញុំទទួលបានក្ដីស្រលាញ់ដ៏អស្ចារ្យ ការចងចាំល្អនៅជាប់ជាមួយ។

គាត់ជាមនុស្សម្នាក់ដែលឆ្លាត រឹងរួស ដាច់ខាត ម្ចាស់ការ(ឯករាជ្យ) ប៉ុន្តែ គាត់ជាមនុស្សម្នាក់ដែល គួរអោយស្រលាញ់។ គាត់តែងតែខឹង ខឹង ខ្ញុំ ប៉ុន្តែគាត់ស្គាល់ខ្ញុំច្បាស់ គាត់ដឹងប្រាកដច្បាស់ថា ពេលគាត់ខឹង នោះខ្ញុំនិងលួងគាត់ អោយបាត់ខឹង ភ្លាម។

សម្រាប់ខ្ញុំ ខ្ញុំមិនជិនណាយក្នុងការ លួងគាត់ និងមើលថែគាត់ទេ បើទោះបីជាពេល ពួកយើងចាស់ទៅឬ យ៉ាងណានោះទេ។ ខ្ញុំគិតថា ជាមនុស្សប្រុស ទៅលួងលោម ទៅលន់តួ មនុស្សស្រី វាមិនមែនជារឿងដែលថោកទាបនោះទេ ប៉ុន្តែវាជាការគោរពទៅកាន់គាត់ ព្រោះស្រ្តីត្រូវការ ការមើលថែ យកចិត្តទុកដាក់ច្រើន បើទោះបីជាមនុស្សស្រីនោះគាត់ រឹងមាំយ៉ាងណាក៏ដោយ។

ហើយម្យ៉ាងទៀត កំហុសខ្ញុំនិងគាត់គឺវាប្រាកដជាមាន តែវាគឺជាអតីតកាលដែលមិនគួររំលឹកឡើងវិញឡើយ ជីវិតមនុស្សមានចំនុចចាប់ផ្តើមផ្សេងៗគ្នា! សំខាន់យើងចេះដោះស្រាយ ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក។

គាត់តែងតែផ្ដល់កម្លាំងចិត្ត ដល់ខ្ញុំគ្រប់ពេលទោះបីពេលខ្លះខ្ញុំដួលក្រោកៗច្រើនក៏ដោយ គឺគាត់មិនដែលបោះបង់ខ្ញុំចោលម្ដងណាឡើយ។ រឿងមួយ គាត់ចូលចិត្តបំភ័យខ្ញុំណាស់ រាល់ពេលគាត់បំភ័យម្ដងៗ ឯងនេះភ័យលិចអាច៍ លិចនោមហើយ។ 😀

នៅពីក្រោយភាពជោគជ័យរបស់ខ្ញុំ គឺមានគាត់ គាត់ជាមនុស្សដ៏អស្ចារ្យម្នាក់ ក្នុងជីវិត្តខ្ញុំ។

គាត់តែងតែនិយាយលេងផង ផ្តាំផងថា បើសិនជាអូនស្លាប់មុនបងបាត់ទៅ (ខ្ញុំមិនចូលចិត្តពាក្យគាត់និយាយចឹងទេ) បងត្រូវបន្តទៅមុខ ទោះបីមានបញ្ហាយ៉ាងណាក៏ដោយបងកុំចុះចាញ់ ខ្ញុំនិងនៅក្បែរបង ផ្ដល់កម្លាំងចិត្តដល់បង! ខ្ញុំ: បងស្រលាញ់អូន 😗 !
#គាត់មិនបានទៅណាទេ #ខ្ញុំលួចអង្គុយសរសេរម្ដងមួយឃ្លាៗរកនឹកផងអីផងពេលដែលគាត់កំពុងនៅក្បែរខ្ញុំហើយពេលគាត់កំពុងអង្គុយmakeupផង XD #រៀបរាប់ចប់ហើយ #សង្ឃឹមថាគាត់កំពុងអានហើយ_លួចញញឹម

01/11/2020
21/10/2020
17/10/2020

តោះជិះហាលភ្លៀងលេង​ 💦🚣🚣

17/10/2020

Y

05/10/2020

You see things; and you say, ‘Why?' But I dream things that never were; and I say, ‘Why not?
—————————
🛣🌿🌅🛵🚐🏕⛰🛤🏞
#ក្ដីស្រមៃ #ឆ្លងកាត់រាល់ឧបសគ្គ​ #ឈោងចាប់យកក្ដីស្រមៃអោយក្លាយជាការពិត​
#ប្រភពរូបភាពពីបរទេស

Address


Website

Alerts

Be the first to know and let us send you an email when Rafu Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share