Neak Poun News

  • Home
  • Neak Poun News

Neak Poun News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Neak Poun News, Social Media Agency, .

សេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់លើជនសង្ស័យជាក្រុមក្មេងទំនើង ចំនួន ០៥នាក់ ក្នុងអំពើប្លន់ ប្រដាប់ដោយកាំបិតផ្គាក់ ន...
16/06/2024

សេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់លើជនសង្ស័យជាក្រុមក្មេងទំនើង ចំនួន ០៥នាក់ ក្នុងអំពើប្លន់ ប្រដាប់ដោយកាំបិតផ្គាក់ និងប៉័ងតោ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី ន...
15/06/2024

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សាយាងចូល ៨៩ព្រះវស្សា

វិធានការកណ្ដាប់ដៃដែករបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាឱ្យកម្លាំងជំនាញ បើកការស្រាវជ្រាវ រហូ...
14/06/2024

វិធានការកណ្ដាប់ដៃដែករបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាឱ្យកម្លាំងជំនាញ បើកការស្រាវជ្រាវ រហូតបង្រ្កាបឃាត់បានមុខសញ្ញា ក្រុមក្មេងទំនើងចំនួន០៥នាក់ មកពីរាជធានីភ្នំពេញ ហើយបានធ្វើសកម្មភាព ដោយប្រើអាវុធ (កាំបិតបុ័ងតោ និងកាំបិតផ្គាក់) គំរាមយកម៉ូតូ ក្នុងភូមិសាស្រ្តកំពង់ចាម

នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០០ និង១៥នាទី រំលងធ្រាត ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មានករណីក្រុមក្មេងទំនើងធ្វើសកម្មភាព ប្រើអំពីហិង្សា ដោយប្រើអាវុធ (កាំបិតបុ័ងតោ និងកាំបិតផ្គាក់) គំរាមយកម៉ូតូតាមផ្លូវ ស្ថិតក្នុងភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បន្ទាប់ពីហេតុការណ៍កើតឡើង និងទទួលបានពាក្យបណ្ដឹង ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវ រហូតបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ និងដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន០៣គ្រឿង ក្នុងនោះម៉ូតូ០២គ្រឿងជាមធ្យោបាយប្រព្រឹត្តបទល្មើស និងម៉ូតូ០១គ្រឿងទៀតជាម៉ូតូរបស់ជនរងគ្រោះ ។

ផ្អែកតាមចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំង០៥នាក់ខាងលើ បានឲ្យដឹងថា ក្រុមខ្លួនបានធ្វើដំណើរមកពីរាជធានីភ្នំពេញ ឆ្ពោះមកខេត្តកំពង់ចាម ហើយបានធ្វើសកម្មភាព យកកាំបិតបុ័ងតោ និងកាំបិតផ្គាក់ និងមធ្យោបាយម៉ូតូចំនួន០២គ្រឿង ដេញកាប់ជនរងគ្រោះ គំរាមយកម៉ូតូ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០០ និង១៥នាទី រំលងធ្រាត ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ចំណុចតាមផ្លូវ ស្ថិតក្នុងភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើឃាត់ខ្លួន បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ ចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់ ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា ក្រុមក្មេងទំនើងចំនួន០៥នាក់នេះ មិនបានរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាមឡើយ ។

សូមបញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបរវធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងក្រោមការចង្អុលណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ឯកឧត្តម នាយឧត្ដមសេនីយ៍ ថា ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវវិធានការក្ដៅ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងម៉ត់ចត់បំផុត ដល់គ្រប់កម្លាំងជំនាញពាក់ព័ន្ធ ជាវិធានការកណ្តាប់ដៃដែក ដែលត្រូវបន្ដពង្រឹងយុទ្ធនាការ បង្ការ និងបង្ក្រាប រាល់សកម្មភាពក្មេងទំនើង ដូចភ្លើងរលឹម ក្រោមប្រធានបទ "ងើបមួយវៃមួយ ងើបពីរវៃពីរ" ៕

ជនមានពិការភាព និងជីវភាពខ្វះខាត ចំនួន ១០គ្រួសារ នៅស្រុកបាធាយ ទទួលបានអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជនមានពិការភាព និងជីវភាព...
14/06/2024

ជនមានពិការភាព និងជីវភាពខ្វះខាត ចំនួន ១០គ្រួសារ នៅស្រុកបាធាយ
ទទួលបានអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ជនមានពិការភាព និងជីវភាពខ្វះខាត ចំនួន ១០គ្រួសារ នៅក្នុងឃុំ ៖ តាំងក្រាំង ស្រង៉ែ ផ្អាវ មេព្រីង បាធាយ សណ្ដែក ត្រប់ និងឃុំជើងព្រៃ នៃស្រុកបាធាយ ខេត្តកំពង់ចាម បានទទួលអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដោយមានការចូលរួមពី តំណាងមន្ទីរសង្គមកិច្ច អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើននាក់ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ។
នាឱកាសនោះ លោកជំទាវ ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ និងសេចក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល និងជាប្រធានគណៈកម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនពិការភាព ទាំង ១០គ្រួសារ ។ លោកជំទាវ បញ្ជាក់ថា អំណោយជាសម្ភារៈទាំងអស់នេះ បានមកពីការយកចិត្តទុកដាក់ និងការគិតគូ ពីសម្ដេចកិត្តព្រឹទ្ធបណ្ឌិត បញ្ជាក់អំពីទឹកចិត្ត និងការគិតគូយកចិត្តទុកដាក់ ដើម្បី រួមសុខ រួមទុក្ខ ពីសំណាក់ថ្នាក់នាំគ្រប់ជាន់ថ្នាក់ ចំពោះ បងប្អូនជាជនរងគ្រោះ និងជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាពផ្ទាល់ ដើម្បី បានចូលរួមចែករំលែកទុក្ខលំបាក និងអាចដោះទ័ល ក្នុងជីវភាព បានមួយគ្រា ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា» ។
លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានពិការភាព ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន ពីព្រោះ ពេលនេះ មានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ត្រូវបង្ការខ្លួន ជៀសផុតពីគ្រោះថ្នាក់ ដល់អាយុជីវិត ។ លើសពីនេះទៅទៀតនោះ បងប្អូនត្រូវយកចិត្តទុកដាក់ លើសុខភាព ដោយអនុវត្តវិធានការអនាម័យស្អាត ៣ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ។
លោកជំទាវ បានបញ្ជាក់ថា កញ្ចប់ថវិកា របស់កាកបាទក្រហមកម្ពុជានៅពេលនេះ ក៏បានសំដែងចេញពីបេះដូង របស់ថ្នាក់ដឹកនាំ និងសប្បុរសជន ផងដែរ ដែលតែង គិតគូ ទៅដល់សុខទុក្ខ របស់ប្រជាពលរដ្ឋយើង ជាពិសេស បងប្អូនដែលមានពិការភាព ។
អំណោយមនុស្សធម៌កាកបាទក្រក្រហម ដែល លោកជំទាវ ប៉ាង ដានី រួមនឹងក្រុមការងារ បាននាំចែកជូនប្រជាពលរដ្ឋ ទាំង ១០គ្រួសារ ក្នុង១គ្រួសារៗ មាន ៖ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ មី ១កេស អង្ករ ២៥គក្រ ឃីត ១កញ្ចប់ និងថវិកា ចំនួន ៥ម៉ឺនរៀល ៕

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំគណៈប្រតិភូខេត្ត ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-...
14/06/2024

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំគណៈប្រតិភូខេត្ត ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16

អានអត្ថបទព័ត៌មានលម្អិត (https://www.pdikampongcham.info/news140624-123132213/)

ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គថ្ងៃនេះ វាស់មិនឃើញមានការឡើងកំពស់នោះទេ
14/06/2024

ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គថ្ងៃនេះ វាស់មិនឃើញមានការឡើងកំពស់នោះទេ

14/06/2024
គ្រឿងញៀនជាបញ្ហារួម តម្រូវឱ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា (កំពង់ចាម)៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណា...
13/06/2024

គ្រឿងញៀនជាបញ្ហារួម តម្រូវឱ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា

(កំពង់ចាម)៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថាគ្រឿងញៀនជាបញ្ហារួម តម្រូវឱ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា និងដើម្បីឆ្លើយតប ជាមួយរាជរដ្ឋាភិបាល ដែលមានឆន្ទៈមុតស្រួចក្នុងការលុបបំបាត់គ្រឿងញៀនឱ្យអស់ពីប្រទេសកម្ពុជា ។

ថ្លែងបែបនេះនាឱកាសឯកឧត្តម អញ្ចើញចូលរួមជាធិបតីក្នុងពីធីបើសិក្ខាសាលាផ្សព្វផ្សាយ អប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍” ដែលបានសហការរៀបចំឡើងដោយ ក្រសួង ទេសចរណ៍ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

សិក្ខាសាលាផ្សព្វផ្សាយ នេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម គណៈប្រតិភូក្រសួងទេសចរណ៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអាជ្ញាធរមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី ជាម្ចាស់ ផ្ទះសំណាក់ សណ្ឋាគារ បារ ក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា ជាច្រើនរួបទៀត។

ឯកឧត្តម ហោ សារុន បានថ្លែងបន្តទៀតថា បញ្ហាគ្រឿងញៀនបានគំរាមកំហែង និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា និងបានបង្កផលប៉ះពាល់ដល់សុខភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងនាំឱ្យមានក្តីកង្វល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសង្គម ជាតិទាំងមូលនិយាយរួម ដោយឡែកក្នុងវិស័យទេសចរណ៍ យើងសង្កេតឃើញក្រុមឧក្រិដ្ឋជន ឈ្មួញជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀនមួយចំនួនបានយក ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត KTV និងរមណីយដ្ឋាន មួយចំនួនជាកន្លែងរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបានជាបន្ត បន្ទាប់។

រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ជាយុទ្ធសាស្ត្រ “សម្អាតចក ដើម្បីឱ្យទឹកថ្លាពេញ ផ្ទៃបឹង ឬ ការសម្អាតផ្ទះយើង” មានន័យថា ដើម្បីចូលរួមក្នុងការទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរ គ្រឿងញៀនខុសច្បាប់ចាប់ផ្តើមពីមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធជាគំរូ ក្នុងការធ្វើតេស្តរហ័សរក សារធាតុញៀនតាមទឹកមូត្រ បើលទ្ធផលវិជ្ជមានត្រូវតែបណ្តេញចេញពីក្របខណ្ឌ។

ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង ខេត្តកំពង់ចាមបានមានប្រសាសន៍ផងដែរថា មន្ត្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេសគណៈបញ្ជាការឯកភាពខេត្ត បានចាត់វិធានការយ៉ាងតឹងរ៉ឹង និង ម៉ឺងម៉ាត់ជាទីបំផុតចំពោះករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តដែល កន្លងមកបានធ្វើការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត និងKTV។

ឯកឧត្តមអភិបាលរងខេត្ត បានជំរុញ អោយគណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងខេត្តត្រូវយកចិត្តទុកដាក់លើបញ្ហានេះ ដោយត្រូវ ចាត់វិធានការទាំងរដ្ឋបាល និងវិធានការច្បាប់ចំពោះទីតាំងទាំងឡាយណាដែលអនុញ្ញាតឱ្យមានការ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវក្តាប់ឱ្យបាននូវអត្តសញ្ញាណម្ចាស់ទីតាំងពិត ប្រាកដ និងត្រូវចាត់វិធានការឱ្យដល់ឬសគល់។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើថា រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា NoDrug ក្នុងគោលបំណងលើកកម្ពស់ស្មារតីជាតិរួមគ្នា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានណែនាំ ជំរុញលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្សឱ្យទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយកម្មវិធីទូរស័ព្ទដៃ NoDrug នេះ ព្រមទាំងអាចរាយការណ៍ ឬជូនដំណឹងជូនសមត្ថកិច្ច តាមរយៈកម្មវិធីទូរស័ព្ទដៃនេះផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានកោតសសើរ លើកទឹកចិត្ត និងបានណែនាំគណៈបញ្ជាការឯកភាពខេត្ត បន្តរៀបចំផែនការសកម្មភាពជាក់លាក់ក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមបទបញ្ជា និងគោលការណ៍ណែនាំពាក់ព័ន្ធនានាដែលរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនាពេលកន្លងមក។ ក្រៅពីនេះ បន្តបង្កើនការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនគ្រប់វេទិកាសារធារណៈរបស់ខេត្ត ខណ្ឌ សង្កាត់ ជាពិសេស តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមនានា ផ្សព្វផ្សាយនៅតាមទីប្រជុំជន រមណីយដ្ឋាន និងទីតាំងសប្បាយដ្ឋាននានា អប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យបានច្បាស់លាស់ជាមួយម្ចាស់ និងអ្នកទទួលខុសត្រូវអាជីវកម្ម ឬទីតាំងទាំងនោះដើម្បីរួមគ្នាបន្តលើកកម្ពស់ការដោះស្រាយបញ្ហាគ្រឿងញៀននៅមូលដ្ឋាន។

ដោយ ធីម សារ៉ន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជីញជាអធិបតី...
13/06/2024

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជីញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៤ ដែលមានចំនួន២១រូប ដោយមានការអញ្ជីញចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ។

រូបថត៖ ខឹម សុវណ្ណារ៉ា

ប្រជាពលរដ្ឋមានពិការភាព ចំនួន ១០គ្រួសារ នៅក្រុងកំពង់ចាម ទទួលបានអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ខាសាកាកបាទក្រហមកម្ពុ...
13/06/2024

ប្រជាពលរដ្ឋមានពិការភាព ចំនួន ១០គ្រួសារ នៅក្រុងកំពង់ចាម ទទួលបានអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ខាសាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ បានចាត់ឲ្យ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូនប្រជាពលរដ្ឋ មានពិរការភាព ចំនួន១០គ្រួសារ នៅក្នុងសង្កាត់ទាំង ៤ នៃក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ជាមួយនឹងការពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ពិសេស ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ សុខទុក្ខបងប្អូនពិការភាព លោកជំទាវ ប៉ាង ដានី បានបញ្ជាក់ថា អំណោយជាសម្ភារៈទាំងអស់នេះបញ្ជាក់អំពីទឹកចិត្ត និងការគិតគូ រួមសុខរួមទុក្ខ របស់ថ្នាក់នាំគ្រប់ថ្នាក់ ដើម្បី បានចូលរួមចំណែក ចែករំលែកទុក្ខលំបាក និងអាចដោះទ័ល ក្នុងជីវភាពរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ វណ្ណៈ ជំនឿសាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ «ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា» ។
យកឱកាសនោះដែរ លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍សាខា ខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានពិការភាព ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន ពីព្រោះ ពេលនេះ មានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ត្រូវបង្ការខ្លួន ជៀសផុតពីគ្រោះថ្នាក់ ដល់អាយុជីវិត ។ លើសពីនេះទៅទៀតនោះ បងប្អូនត្រូវយកចិត្តទុកដាក់ លើសុខភាព ដោយអនុវត្តវិធានការអនាម័យស្អាត ៣ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ។
គូសបញ្ជាក់ថា៖ អំណោយមនុស្សធម៌ កាកបាទក្រក្រហម ដែល លោកជំទាវ ប៉ាង ដានី និងក្រុមការងារ បាននាំចែកជូនប្រជាពលរដ្ឋ ទាំង១០គ្រួសារ ក្នុង១គ្រួសារៗ មាន ៖ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ មី១កេស អង្ករ ២៥គក្រ ឃីត ១កញ្ចប់ និងថវិកា ចំនួន ៥ម៉ឺនរៀល ផងដែរ ៕

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសមាជិកក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ទើបនឹងប្រកាសចូលកាន់តំណែង ត្រូវខិតខំបម្រើផលប្រយោជន៍និងសេចក...
13/06/2024

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសមាជិកក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ទើបនឹងប្រកាសចូលកាន់តំណែង ត្រូវខិតខំបម្រើផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាទមានប្រសាសន៍ណែនាំឲ្យសមាជិកក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ដែលទើបនឹងប្រកាសចូលកាន់តំណែង ត្រូវខិតខំធ្វើការបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយតម្លាភាព គណនេយ្យភាព សមធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសចូលកាន់តំណែង សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ អាណត្តិទី៤ ដែលពិធីនេះធ្វើឡើងនៅសលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ ថ្លែងចូលរួមអបអរសាទរកោតសរសើរ និងវាយតម្លខ្ពស់ ចំពោះ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកស្ទឹង់ត្រង់ អាណត្តិទី៤ ដើម្បីបន្តដឹកនាំស្រុកស្ទឹងត្រង់សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា បើទោះបីជាក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្នុងការអនុវត្តការងារ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំប្រឹងប្រែង បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ឲ្យស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួមមាន៖

*ទី១ ៖ ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន ។

*ទី២ ៖ ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារធនធានសមស្រប ដែលបានផ្ទេរឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានា តាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។

*ទី៣ ៖ លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕

13/06/2024
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ១៩
12/06/2024

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ១៩

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកចំការលើ អាណត្តិទី៤អានអត្ថបទព័ត៌មានលម្អិត (https://www.pdikampongcham.info/news12...
12/06/2024

ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកចំការលើ អាណត្តិទី៤

អានអត្ថបទព័ត៌មានលម្អិត (https://www.pdikampongcham.info/news120624-12313/)

ព្រឹកថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិប...
12/06/2024

ព្រឹកថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២ របស់គណ:កម្មាធិការជាតិជំរុញ ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណ: របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅទីស្ដីការនាយករដ្ឋមន្ត្រី វិមានសន្តិភាព៕

លោកជំទាវ ប៉ាង ដានី អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងកំពង់ចាម អាណិតទី ៤អានអត្ថបទព័ត៌មានលម្អិត ...
12/06/2024

លោកជំទាវ ប៉ាង ដានី អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងកំពង់ចាម អាណិតទី ៤

អានអត្ថបទព័ត៌មានលម្អិត (https://www.pdikampongcham.info/news120624-121234/)

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ចាម អាណិ...
11/06/2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ចាម អាណិតទី ៤

អានអត្ថបទព័ត៌មានលម្អិត (https://www.pdikampongcham.info/news110624-12121212/)

សេចក្តីជូនដំណឹង ស្ដីពីការទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្សគេចសាលា ទៅប្រមូលផ្ដុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអុ...
11/06/2024

សេចក្តីជូនដំណឹង ស្ដីពីការទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្សគេចសាលា ទៅប្រមូលផ្ដុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអុិនធឺណិត ជក់បារី និងឈានទៅដល់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

10/06/2024

ប្រិយមិត្តជាទីមេត្រី៖ថ្ងៃចន្ទ៤កើត​ខែ ពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០២៤

វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីព័ត៌មានពេលរសៀល

សម្របសម្រួលដោយ៖លោកស្រី ពុធ ធាវី និង លោកស្រី ព្រំ ដាលែន

កម្មវិធីនេះផ្សាយផ្ទាល់រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង១៦៖០០ ដល់ម៉ោង១៧៖០០ល្ងាច។

ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-កោះខែល វាស់ឃើញមានការឡើងកំពស់
10/06/2024

ស្ថានភាពកំពស់ទឹកនៅទន្លេមេគង្គ-កោះខែល វាស់ឃើញមានការឡើងកំពស់

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី១៥ទៅ២៥ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១០ ខែមិថុនា នេះ
10/06/2024

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពី១៥ទៅ២៥ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១០ ខែមិថុនា នេះ

07/06/2024

ប្រិយមិត្តជាទីមេត្រី៖ថ្ងៃសុក្រ១កើត​ ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២៤

វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីសន្ទនាមតិកំពុងពិភាក្សាលើប្រធានបទ៖«ការបែងចែកថវិការ និងតួនាទីអ្នកផ្ដល់សេវារដ្ឋបាលក្រុងប្រកបដោយគណនេយ្យភាព»

វាគ្មិន៖លោកស្រី រិន ធារ៉ា អភិបាលរងក្រុងកំពង់ចាម

វាគ្មិន៖លោក ហាន សេងហួរ នាយករងនៃអង្គការអ្នកអភិវឌ្ឍន៍សហគមន៍(NAS)សាខាខេត្តកំពង់ចាម

​សម្របសម្រួលដោយ៖ លោកស្រី ពុធ ធាវី

កម្មវិធីនេះផ្សាយផ្ទាល់រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង១១៖០០ ដល់ម៉ោង១២៖០០ថ្ងៃត្រង់។
ទូរស័ព្ទចូលរួមកម្មវិធីតាមរយៈលេខ៖ 092 92 89 78/ 097 231 14 41/ 016 76 79 86 ។

07/06/2024
កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅឆ្នាំ ២០២៤  ហើយនឹងអាចប្រសើរឡ...
06/06/2024

កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។

06/06/2024
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សូមជូនរបាយការណ៍ថ្លៃទំនិញ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ង...
06/06/2024

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សូមជូនរបាយការណ៍ថ្លៃទំនិញ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤

06/06/2024

ប្រិយមិត្តជាទីមេត្រី៖ថ្ងៃព្រហស្បតិ៍១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២៤

វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីសន្ទនាមតិកំពុងពិភាក្សាលើប្រធានបទ៖«​ការចូលរួមផ្សព្វផ្សាយលុបបំបាត់ផ្សែងបារីនៅតាមវត្តអារាម»

​វាគ្មិន៖លោក ស៊ឹម ផាច អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជម្ងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម

វាគ្មិន លោក លោក ស៊ាង ឈុនឡេង អនុប្រធានធម្មការនិងសាសនាខេត្តកំពង់ចាម​

​សម្របសម្រួលដោយ៖ លោកអឿន ស្រួ

កម្មវិធីនេះផ្សាយផ្ទាល់រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង១១៖០០ ដល់ម៉ោង១២៖០០ថ្ងៃត្រង់។
ទូរស័ព្ទចូលរួមកម្មវិធីតាមរយៈលេខ៖ 092 92 89 78/ 097 231 14 41/ 016 76 79 86 ។

06/06/2024
រដ្ឋបាលខេត្តកំពង់ចាម និង សាជីវកម្មចែករំលែកជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពី អំណោយមនុស្ស...
05/06/2024

រដ្ឋបាលខេត្តកំពង់ចាម និង សាជីវកម្មចែករំលែកជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពី អំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា ហៅថា ភាគី (ក) និង សាជីវកម្មចែករំលែកជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ហៅថា ភាគី(ខ) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពី អំណោយមនុស្សធម៌ ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីលើកកម្ពស់គុណភាព នៃការរស់នៅសម្រាប់ប្រជាជនកម្ពុជា លើវិស័យសុខភាព ការអប់រំ និងសុខុមាលភាព។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពី អំណោយមនុស្សធម៌ជូនរដ្ឋបាលខេត្តកំពង់ចាម ធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្រោមមកធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងការពិចារណាលើកតិកាសញ្ញា និងកិច្ចព្រមព្រៀងទៅវិញទៅមក នៅទីនេះ និងសម្រាប់ការពិចារណាដ៏ល្អ និងមានតម្លៃផ្សេងទៀត ភាគីទាំងពីរបានយល់ព្រមដូចតទៅ៖

ប្រការ១- គោលបំណង៖ កិច្ចព្រមព្រៀងនេះរៀបចំឡើងដើម្បីលើកកម្ពស់ និងសម្រេចបានគុណភាពនៃការរស់នៅសម្រាប់ប្រជាជនកម្ពុជា លើវិស័យសុខភាព ការអប់រំ និងសុខុមាលភាព តាមរយៈការបរិច្ចាកសម្ភារៈជំនួយផ្នែកវេជ្ជសាស្ដ្រនៃជនជាតិកូរ៉េមានដូចជា ថ្នាំពេទ្យ សម្ភារៈបរិក្ខា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលផ្ដល់ដោយ ភាគី “ខ”។

ប្រការ២-លក្ខខណ្ឌ និងការបញ្ចប់៖
ចំនួនទឹកប្រាក់កំណត់នៃកិច្ចព្រមព្រៀងនេះគឺ ៥.០០០.០០០ដុល្លា (ប្រាំលានដុល្លារអាមេរិច) អនុវត្តរយៈពេល៥០ខែ (ខែមិថុនា ឆ្នាំ២០២៤-ខែមេសា ឆ្នាំ២០២៩)។ ការងារគម្រោងមួយចំនួនត្រូវធ្វើការសិក្សាដោយផ្អែកលើកិច្ចព្រមព្រៀងនៃភាគីទាំងពីរ។

ប្រការ៣-សម្ភារៈបរិច្ចាកដោយ ភាគី “ខ” សម្ភារៈដែលអាចរៀបចំជាប្រព័ន្ធសុខភាព និងលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងវិស័យសុខភាព ការអប់រំ និងសុខុមាលភាព ។ល។

ប្រការ៤-លក្ខខណ្ឌទូទៅ៖ គ្រោងការលម្អិតនៃគម្រោងនីមួយៗត្រូវបានបន្ថែមនៅក្នុងកិច្ចព្រមព្រៀងនេះ បន្ទាប់ពីអនុស្សរណៈនេះត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ និងទទួលស្គាល់ដោយភាគីទាំងពីរ។ ចំនួននៃគម្រោងអាចធ្វើការសម្រេចចិត្តដោយមានការយល់ព្រមពីភាគីទាំងសងខាង។

ក្នុងករណី មានការយល់ច្រឡំណាមួយកើតឡើង ឬក៏ខ្វះការបញ្ជាក់លើកិច្ចព្រមព្រៀងនេះ ត្រូវប្រើកិច្ចព្រមព្រៀងជាភាសាអង់គ្លេស។ កិច្ចព្រមព្រៀងជាភាសាអង់គ្លេសត្រូវផ្ដល់មូលដ្ឋានចុងក្រោយសម្រាប់ការបកស្រាយ និងអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

ប្រការ៥-ការគ្រប់គ្រង៖ ការគ្រប់គ្រង និងការទំនាក់ទំនងនៃគម្រោងនានា ត្រូវទំនាក់ទំនងតាមរយៈអ្នកសម្របសម្រួលលោក មីន ប៊ុងចាង R&S Steel(កម្ពុជា) ដែលបានរៀបរៀងដោយភាគីទាំងពីរ។ ភាគីទាំងពីរត្រូវបន្ដទំនាក់ទំនង និងរួមសហការដើម្បីផ្សព្វផ្សាយលទ្ធផលល្អបំផុតនៃគម្រោង។

ប្រការ៦-ការចុះហត្ថលេខា ដូចជាភ័ស្ដុតាង ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចព្រមព្រៀងបរិច្ចាក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

ប្រការ៧-ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង៖
អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចព្រមព្រៀងបរិច្ចាកនេះ មានប្រសិទ្ធភាពនៅពេលដែលតំណាងភាគីទាំងពីរ បានចុះហត្ថលេខានៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ និងអាចបន្ដទៀតបានតាមការព្រមព្រៀងនៃភាគីទាំងពីរ៕

Address


Website

Alerts

Be the first to know and let us send you an email when Neak Poun News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share