
05/06/2024
យើងរួមគ្នាគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផលប្រយោជន៍កុមារកម្ពុជា !
ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាផ្លូវការនៅថ្ងៃ ០១ មិថុនា ២០២៤ មិ្សលមិញនេះ។
ខ្ញុំនិងភរិយាពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះការចូលរួមដ៏ច្រើនលើសលប់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រដល់យុទ្ធនាការដ៏មានសារៈសំខាន់នេះ។ ជាក់ស្ដែង ក្នុងរយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីពេលដែលយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃ ២៨ ឧសភា ២០២៤ រហូតដល់ថ្ងៃបើកយុទ្ធនាការជាផ្លូវការនៅថ្ងៃ ០១ មិថុនា ២០២៤ ម្សិលមិញ គឺមានបងប្អូនប្រជាពលរដ្ឋចំនួន ៨០.៦៩៨នាក់ បានចូលរួមបរិច្ចាគជាថវិកាសរុបចំនួន ១.៤២៨.៩៧៩.៣៧៩ រៀល និង ៣០២.៥៧៧ ដុល្លារអាមេរិក ដោយសមមូលជាដុល្លារស្មើនឹង ៦៥៩.៨២២ ដុល្លារអាមេរិក។
ខ្ញុំសូមបញ្ជាក់ជូនបន្ថែមថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេល ១ ខែពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ ហេតុដូច្នេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។
ព័ត៌មានសម្រាប់ធ្វើការបរិច្ចាគ មានភ្ជាប់ជាមួយរូបខាងក្រោម។
#ហ៊ុនម៉ាណែត
#កម្ពុជា