K-FACT / 케이사실

  • Home
  • K-FACT / 케이사실

K-FACT / 케이사실 K-FACT, Where Every Fact Matters.

វប្បធម៌ផ្ញើ Food Truck & Protest Truck នៅប្រទេសកូរ៉េ Food Truck ㅡ  🥨 •ប្រើប្រាស់ពីសិល្បករ សិល្បការិនីទៅកាន់គ្នា, ពីអ្នកគ...
05/01/2024

វប្បធម៌ផ្ញើ Food Truck & Protest Truck នៅប្រទេសកូរ៉េ

Food Truck ㅡ 🥨
•ប្រើប្រាស់ពីសិល្បករ សិល្បការិនីទៅកាន់គ្នា, ពីអ្នកគាំទ្រទៅសិល្បករ សិល្បការិនី, ពីអ្នកជិតសិទ្ធ ទៅសិល្បករ សិល្បការិនី, ឬប្រើប្រាស់បង្ហាញការគាំទ្រពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ( ក្រៅវិស័យសិល្ប: )
• មូលហេតុនៃការផ្ញើ Food Truck ( ឡានអាហារ ) ទៅកាន់សិល្បករ សិល្បការិនី / គ្នាទៅវិញទៅមក ៖
1. បង្ហាញការគាំទ្រពីចម្ងាយ & រក្សាចំណងមិត្តភាព
2. ចូលរួមអបអរសាទរសមិទ្ធផល
3. ជួយជាជំនួយផ្នែកអាហារពេលត្រូវទៅតំបន់ដាច់ស្រយាល
4. បង្ហាញពីការគោរព និងតបស្នងគុណ
5. បង្កើតបរិយាកាសវិជ្ជមានកំឡុងពេលធ្វើការ។

Protest Truck ㅡ 🪧
• ប្រើប្រាស់ដោយអ្នកគាំទ្រ ឬបុគ្គលរងការប៉ះពាល់
• មូលហេតុនៃការប្រើប្រាស់ Protest Truck ( ឡានតវ៉ា ) ទៅកាន់ផលិតកម្ម / ក្រុមហ៊ុន ៖
1. ការគ្រប់គ្រងក្នុងក្រុមហ៊ុនមានលក្ខណ:មិនប្រក្រតី ឬអយុត្តិធម៌
2. ការខ្វែងមតិអំពីបញ្ហាសង្គម សាសនា និងនយោបាយ
3. ប្រើប្រាស់ដោយ Anti-Fan ដើម្បីប្រឆាំង
4. រិះគន់ទៅលើការសម្រេចចិត្តរបស់ក្រុមហ៊ុន ឬបុគ្គល ឬសិល្បករ សិល្បការិនី
5. ជំរុញ ឬណែនាំឲ្យមានតែការសហការជាមួយភាគី ( Brand ) ដែលសមស្រប។

-FACT

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាត្តិ⚠️ ]

Alivia.

03/01/2024

នេះគឺជា Jeong Won-Seop។ គាត់គឺជាជនរងគ្រោះដែលត្រូវបានដាក់ឲ្យជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ និងជាបុគ្គលចម្បងដែលបំផុសបំផុលឲ្យមានការបង្កើតខ្សែភាពយន្តរឿង « Miracle in Cell No. 7 » ឡើង។

---

នៅឆ្នាំ ១៩៧២, ក្មេងស្រីវ័យ ១១ ឆ្នាំមួយរូបត្រូវបានប្រទះឃើញស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្បែរហាងលក់សៀវភៅគំនូរជីវចលរបស់ Jeong Won-Seop ( កាលណោះមានអាយុ ៣៨ ឆ្នាំ )។

ក្រោយមក គេក៏ស៊ើបអង្កេតរកឃើញថា វាជាករណីរំលោភសម្លាប់។

ឪពុកបង្កើតរបស់ជនរងគ្រោះដែលត្រូវជាមេប៉ូលីសប្រចាំតំបន់បានចាត់បេសកកម្មយ៉ាងធំមួយស្វែងរកជនសង្ស័យដែលឆក់យកជីវិតកូនស្រីខ្លួន។

ដំណឹងនេះបានលេចឮដល់លោក Park Chung-Hee ដែលជាប្រធានាធិបតីកូរ៉េនាសម័យនោះ។

លោកមានការខឹងសម្បារយ៉ាងខ្លាំង និងដាក់កំហិតឲ្យក្រុមសមត្ថកិច្ចធ្វើយ៉ាងចាប់ឲ្យបានជនសង្ស័យពិតប្រាកដក្នុងរយ:ពេល ១០ ថ្ងៃ, ហើយពុំសម្រេចភារកិច្ចខាងលើទេ ពួកគេនឹងត្រូវប្រធានាធិបតីដាក់ទោសដោយផ្ទាល់។

Jeong បានក្លាយជាជនសង្ស័យចម្បងក្នុងករណីនេះក្រោមមូលហេតុ ២ ធំៗគឺ ៖
• សាកសពប្រទះឃើញជិតហាងរបស់ Jeong។
• វិក័យប័ត្រទិញសៀវភៅគំនូរជីវចលដែលគេរកឃើញនៅក្នុងហោប៉ៅរបស់ជនរងគ្រោះ ជាវិក័យប័ត្រមកពីហាងរបស់គាត់។

បើទោះបីជាគ្មានភស្តុតាងគ្រប់គ្រាន់ក្តី, Jeong ត្រូវបានគេហៅមកសួរចម្លើយ និងក្រោយមកសារភាពថា ខ្លួនជាអ្នកប្រព្រឹត្ត។

យ៉ាងណាមិញ, ពេលឡើងដល់តុលាការ Jeong Won-Seop សម្រេចច្រានចោលការចោទប្រកាន់នេះវិញដោយលាតត្រដាងថាខ្លួនត្រូវបានប៉ូលីសធ្វើទារុណកម្មបង្ខិតបង្ខំឲ្យសារភាព។

ប្រភេទទារុណកម្មនោះគឺ « Waterboarding »។

« Waterboarding » ជាវិធីសាស្ត្រធ្វើទារុណកម្មម្យ៉ាងដែលគេដាក់ឲ្យបុគ្គលដេកផ្ញារបែរមុខ ដៃជើងត្រូវបានសង្កត់ និងយកក្រណាត់គ្របលើមុខ រួចចាក់ទឹកពីលើដើម្បីឲ្យទទួលបាននូវភាពឈឺចាប់ដូចទៅនឹងការលង់ទឹក។

ចំពោះករណីរបស់ Jeong, គាត់មិនត្រឹមតែត្រូវបានគេស្រោចទឹកធម្មតានោះទេ, ពោលគឺជាទឹកលាយជាមួយល្បាយម្សៅម្ទេសញាំងឲ្យទារុណកម្មកាន់តែពិបាកទ្រាំទ្រថែមមួយកម្រិតទៀត រហូតទាល់តែគាត់ដាច់ចិត្តសារភាពតាមអ្វីដែលពួកគេចង់បាន ដើម្បីបញ្ឈប់ការឈឺចាប់។

ជាអកុសល តុលាការពុំបានទទួលយកសំណើររបស់ Jeong Won-seop ឡើយព្រមទាំងកាត់ទោសឲ្យគាត់ជាប់ពន្ធនាគាររយ:ពេល ១៥ ឆ្នាំ។

ក្រោយរួចទោស, Jeong បានចំណាយពេលវេលាមួយភាគធំក្នុងជីវិតរបស់ខ្លួន តស៊ូ ស្វែងរកមេធាវីគ្រប់ច្រកល្ហក ដើម្បីដាក់ពាក្យបណ្តឹងរក្សាភាពស្អាតស្អំ, ប៉ុន្តែការខិតខំនេះហាក់ពុំបានផលគាប់ប្រសើរភ្លាមៗទាន់ចិត្តឡើយ។

លុះដល់ឆ្នាំ ២០០៨...៣៦ ឆ្នាំក្រោយការដាក់ទោស, Jeong ត្រូវបានតុលាការកាត់ក្តី ប្រកាសជាផ្លូវការថា ពិតជាពលរដ្ឋស្លូតត្រង់ គ្មានទោស និងជាជនរងគ្រោះនៃអំពើអយុត្តិធម៌របស់ប៉ូលីសមែន។

ជនល្មើសដែលជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មត្រូវបានចាត់ឲ្យសងថ្លៃសំណងផ្លូវចិត្តប្រមាណជា ២ លានដុល្លារដល់ Jeong។

ថ្វីត្បិតថា Jeong Won-seop ទទួលបានប្រាក់សំណង និងស្តារកិត្តិយសមកវិញមែនពិត យើងពិតជាពុំអាចប្រកែកបានឡើយថា ការធ្វេសប្រហែសរបស់ប៉ូលីសនេះបានឆក់យកសេរីភាពពីគាត់ទៅរយ:ពេល ១៥ ឆ្នាំ និងបំផ្លិចបំផ្លាញទំនុកចិត្ត ព្រមទាំងទំនាក់គ្រួសាររបស់ Jeong ផ្ទាល់យ៉ាងដំណំ។

" សមត្ថកិច្ចទាំងនោះបានឡើងតំណែង យសសក្តិ និងទទួលរង្វាន់នានាទាំងដែលពួកគេប្រព្រឹត្តិខុស។ ឋានសួគ៌នឹងផ្តល់ភាពយុត្តិធម៌ជាក់ជាមិនខាន, ប៉ុន្តែពេលនេះ ខ្ញុំចង់អភ័យទោសឲ្យពួកគេវិញ។ " - Jeong Won-seop, ក្រោយតុលាការប្រកាសលទ្ធផល

ដំណើរជីវិតដ៏ជូរចត់របស់ Jeong ជម្រុញឲ្យមានការបង្កើតជាខ្សែភាពយន្តរឿង « Miracle in Cell No. 7 » ឡើង។

« Miracle in Cell No. 7 » ( ២០១៣ ) គឺជាខ្សែភាពយន្តកូរ៉េដ៏ឆ្នើម និងពេញនិយមមួយ ដែលទទួលបានការទិញសិទ្ធិយកផលិតជាច្រើនប្រទេស។

ខាងក្រោមនេះគឺជា បទសម្ភាសន៍កាលពីឆ្នាំ ២០២១ របស់ Jeong ជាមួយនឹងកម្មវិធី « 꼬꼬무2 » នៃប៉ុស្តិ៍ទូរទស្សន៍ SBS។

ប៉ុន្មានសប្តាហ៍ក្រោយការសម្ភាសន៍, Jeong Won-seop បានទទួលមរណភាពក្នុងវ័យ ៨៧ ឆ្នាំ។

---

ប្រភពព័ត៌មាន ៖ 꼬꼬무2, koreatimes, huffingtonpost
ប្រែសម្រួលដោយ ៖ Alivia.

[⚠️ សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ ⚠️ ]

Alivia.

31/12/2023

សួស្តី! រីករាយឆ្នាំថ្មី 2024! 🥳

K-FACT នឹងត្រឡប់មកវិញនៅស្អែក ខានស្អែកនេះ!

Alivia.

TW // ការប្រើប្រាស់អាវុធ ( កាំបិត ), ការស្លាប់បាត់បង់ជីវិត, បញ្ញាផ្លូវចិត្ត‼️ សូមប្រុងប្រយ័ត្នចំពោះករណីចាក់សម្លាប់ជាបន្ត...
07/08/2023

TW // ការប្រើប្រាស់អាវុធ ( កាំបិត ), ការស្លាប់បាត់បង់ជីវិត, បញ្ញាផ្លូវចិត្ត

‼️ សូមប្រុងប្រយ័ត្នចំពោះករណីចាក់សម្លាប់ជាបន្តបន្ទាប់នៅប្រទេសកូរ៉េ។

កាលពីថ្ងៃ ០៦ ខែសីហា ឆ្នាំ ២០២៣ ថ្មីនេះៗ ក្រុមសមត្ថកិច្ច ប៉ូលីស ត្រូវបានដាក់ពង្រាយតាមទីតាំងផ្សេងៗគ្នាជាច្រើន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋស្របពេលដែលករណីចាក់សម្លាប់ដោយប្រើប្រាស់កាំបិតហាក់កើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយ:ពេលប៉ុន្មានថ្ងៃកន្លងទៅ។

វិធានការខាងលើសម្រេចធ្វើឡើង ក្រោយសង្កេតឃើញការបង្ហោះ ( Post ) ពីជនសង្ស័យរាប់សិបនាក់ក្នុងបណ្តាញសង្គម Internet អះអាងខ្តែងៗដូចគ្នាថា ពួកគេនឹងសម្លាប់មនុស្សតាមរយ:វិធីសាស្ត្រនេះ។

📌 សង្ខេបហេតុការណ៍ទាំងមូល ៖

• ព្រហ ០៣ សីហា :

-ជនជាប់ចោទ Choi វ័យ ២៣ ឆ្នាំ មានមុខរបរជាអ្នកដឹកជញ្ជូនទំនិញបានបើកឡានបុកមនុស្សរះលើចិញ្ចើមផ្លូវ ក្បែរស្ថានីយរថភ្លើងនៅ Seongnam។ បន្ទាប់ពីធ្វើសកម្មភាពនេះរួច, គេក៏បន្តដំណើរចូលទៅស្ថានីយរថភ្លើងដោយយកកាំបិតចាក់ជនរងគ្រោះបន្ថែមចំនួននាក់ទៀត។
-ជនរងគ្រោះសរុប : ១៤ នាក់ ( ៥ នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍, ៩ នាក់ដោយសារការវាយប្រហារដោយកាំបិត, ស្លាប់ម្នាក់ )
-ជនជាប់ចោទត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចបញ្ចូនទៅសួរចម្លើយតាមផ្លូវច្បាប់។

• សុក្រ ០៤ សីហា :

-ជនសង្ស័យអះអាងថា " ( មូលហេតុមកពី ) មានមនុស្សមួយក្រុមកំពុងតែតាមដាន និងចង់សម្លាប់ខ្ញុំ "។
-Choi ត្រូវបានគេរកឃើញថា មានបញ្ហាផ្លូវចិត្តតាំងតែពីនៅរៀនវិទ្យាល័យមកម្ល៉េះ ( ជំងឺ Social Phobia & ជំងឺ Schizoid Personality Disorder )។
-តុលាការសម្រេចកាត់ក្តីឲ្យ Choi ជាប់ពន្ធនាគារពីបទ " ប៉ុនប៉ងសម្លាប់ " ហើយក្រោយមកប្តូរជាពីបទ " សម្លាប់ "។
-ប៉ូលីសមិនមានភស្តុតាងគ្រប់គ្រាន់ដែលអាចសន្និដ្ឋានថា វាជាឃាតកម្មគ្រោងទុកនោះទេ។
-មូលហេតុពិតប្រាកដែលជំរុញឲ្យគេធ្វើបែបនេះ ពុំត្រូវបានបញ្ជាក់ជាសាធារណ:ឡើយ។

-ប៉ូលីសចាប់បានបុរសម្នាក់ផ្សេងទៀត ដែលប៉ុនប៉ងចាក់សម្លាប់គ្រូបង្រៀនវ័យ ៤៩ ឆ្នាំមួយរូបក្នុងសាលារៀននៅទីក្រុង Daejeon។
-ជនដៃដល់មានវ័យ ២៨ ឆ្នាំអះអាងថា ខ្លួនជាអតីតសិស្សនៅសាលានេះ ហើយសួររកឈ្មោះជនរងគ្រោះ រួចដើរតាមចូលបន្ទប់ទឹកដើម្បីធ្វើសកម្មភាពយ៉ាងឃោរឃៅ។
-ជនរងគ្រោះបាត់បង់ស្មារតីក្រោយទទួលរងការវាយប្រហារដោយកាំបិតចំមុខ ទ្រូង និងដៃ។

~~~

ចាប់តាំងពីមានករណីខាងលើមក គេសង្កេតឃើញមាន Post ក្នុងបណ្តាញសង្គមជាច្រើននៅប្រទេសកូរ៉េអះអាងថា ខ្លួននឹងធ្វើបែបនេះដែរ ហើយជនសង្ស័យខ្លះថែមទាំងបញ្ជាក់ទីតាំងដែលខ្លួនបម្រុងនឹងប្រព្រឹត្តថែមទៀតផង។

ការគំរាមកំហែងដល់អាយុជីវិតដែលត្រូវបានបុគ្គលទាំងនោះចាត់ទុកដូចជា រឿងមួយត្រូវបង្អួតគ្នា ឬជា Trend នេះ បណ្តាលមហាជនមានការព្រួយបារម្ភជាខ្លាំង ៖

" ខ្ញុំតែងតែផ្តាំផ្ញើប្រាប់កូនចៅពេលទៅក្រៅប្រទេស ឲ្យប្រុងប្រយ័ត្ននឹងករណីបាញ់សម្លាប់ដោយប្រើអាវុធគ្រឿងផ្ទុះ។ ប៉ុន្តែឥឡូវខ្ញុំភ័យខ្លាចនឹងការរស់នៅក្នុងប្រទេសកូរ៉េជាងនេះទៅទៀត។ " - Lee Young-ja, ប្រជាជនមួយរូបរស់នៅទីក្រុង Seongnam
" ខ្ញុំត្រូវប្រុងប្រយ័ត្នទ្វេដងរាល់ពេលចេញទៅធ្វើការ ព្រោះត្រូវឆ្លងកាត់ផ្សារដែលជាទីតាំងមានករណីចាក់សម្លាប់កន្លងមក "- Choi Jun-ho, ប្រជាជនមួយរូបរស់នៅទីក្រុង Seongnam
" ដោយសារតែករណីចាក់សម្លាប់ជាបន្តបន្ទាប់, ខ្ញុំមិនអាចចេញទៅជួបអ្នកស្គាល់គ្នារហូតដល់ ៧-៨ ម៉ោង។ វាពិតជាមានការរំខាន និងគួរឲ្យបារម្ភណាស់។ អត់ឡូយដែលយកកាំបិតទៅរៀបគម្រោងធ្វើបែបនេះ។ ទុកចិតត្រសក់លេងទៅ " - Lee Young-ji, តារាចម្រៀង Rap
[...]

វិធានការមួយចំនួនក្រោយកើតហេតុ ៖

-សមត្ថកិច្ចរឹតបន្តឹងផ្នែកសន្តិសុខ និងចាប់បានជនសង្ស័យដែល Post គំរាមលើបណ្តាញសង្គម Internet ចំនួន ៤៦ នាក់ក្នុងរយ:ពេល ២ សប្តាហ៍។
-គណនី Twitter ជាច្រើនត្រូវបានបង្កើតឡើងដើម្បីចែកចាយជូនដំណឹងអំពី ទីតាំងនានាដែលជាគោលដៅរបស់ជនទាំងនោះ ដើម្បីឲ្យប្រជាជនដែលរស់នៅក្នុងតំបន់បង្កើនការប្រុងប្រយ័ត្ន។
-បញ្ជីរាយនាមតំបន់គ្រោះថ្នាក់ត្រូវបានបកប្រែ និងផ្សព្វផ្សាយជូនទេសចរដែលមានបំណងចង់មកដើរលេង។

ប្រភពព័ត៌មាន ៖ , , , South China Morning Post, Reuters, AP news, The New York Times
ប្រែសម្រួលដោយ ៖ Alivia.

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

Alivia.

ការដាក់តាំងលក់ DNA របស់តារាចម្រៀង K-pop 🧬---បន្ទាប់ពីសង្កេតឃើញនូវសន្ទុះប្រជាប្រិយភាពយ៉ាងឆាប់រហ័សរបស់ក្រុមចម្រៀង H.O.T, ល...
03/05/2023

ការដាក់តាំងលក់ DNA របស់តារាចម្រៀង K-pop 🧬

---

បន្ទាប់ពីសង្កេតឃើញនូវសន្ទុះប្រជាប្រិយភាពយ៉ាងឆាប់រហ័សរបស់ក្រុមចម្រៀង H.O.T, លោក Lee Soo-man ស្ថាបនិកនៃផលិតកម្ម SM បានបង្កើតគំនិតច្នៃប្រឌិតថ្មីមួយដើម្បីដាក់លក់ផលិតផលជូនអ្នកគាំទ្រ។

ក្រោមគម្រោងដែលមានឈ្មោះថា " DNA & PROTEIN " អមជាមួយនឹងសារ " រក្សាទុក H.O.T ឲ្យនៅជាមួយអ្នកជារៀងរហូត " ពួកគេបានសម្រេចចិត្តបង្កើតខ្សែកដែលមានបន្តោងផ្ទុក DNA នៅក្នុងនោះ។

Tony An អតីតសមាជិកក្រុម H.O.T បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងរឿងនេះក្នុងវីឌីអូឯកសារ " Kpop's Evolution " របស់ YouTube ដូចតទៅ ៖

" គាត់ ( Lee Soo-man ) ច្រើនមានទំនោរចង់ធ្វើអ្វីមួយដែលអ្នកដទៃមិនហ៊ានធ្វើ។ តាមពិតទៅ Lee Soo-man មានគំនិតឈ្លាសវៃណាស់ក្នុងការធ្វើពាណិជ្ជកម្ម, ប៉ុន្តែខ្សែក DNA គឺជាករណីលើកលែង "។

យោងតាមការបកស្រាយរបស់ Tony, នេះគឺជាដំណាក់កាលនៃការបង្កើតវត្ថុខាងលើឡើង ៖

► សមាជិកទាំងអស់ត្រូវបានតម្រូវឲ្យផ្តល់ទឹកមាត់, ឈាម, សក់ និងរោមគ្រប់ទីកន្លែងរបស់ខ្លួនឲ្យទៅផលិតកម្ម ( Moon Heejun បង្ហើបថា ខ្លួនបានផ្តល់សក់ចំនួន ១២ សរសៃ )
► បន្ទាប់មកផលិតកម្មបញ្ជូនតេស្តត្រឡប់ទៅអ្នកវិទ្យាសាស្ត្រវិញដើម្បីសម្រង់យក DNA។

អតីត Lead Vocalist ប្រចាំក្រុម H.O.T រូបនេះសារភាព ៖

" កាលណោះ ពួកយើងមិនទាំងស្គាល់ថា DNA ហ្នឹងជាអ្វីផង, ខ្ញុំមិនដឹងសោះថារបស់ដូច្នេះអាចដាក់លក់នៅលើទីផ្សារបាន "។

បើទោះបីជា Concept " ខ្សែក DNA " ស្តាប់ទៅរាថគួរឲ្យខ្លាចបន្តិចមែនពិត, ប៉ុន្តែវាមិនដូចអ្វីដែលអ្នកគិតទាំងស្រុងឡើយ។

KangTa អតីតសមាជិកក្រុម H.O.T បានបកស្រាយប្រាប់នៅក្នុងកម្មវិធី " EXO 90:2014 " ថា DNA ដែលយកទៅនោះត្រូវបានគេច្នៃធ្វើជាពុម្ពបន្តោង ហើយស្រង់ទិន្នន័យទុក, មានន័យថា ៖

• បន្តោងដែលមានរាង DNA នោះធ្វើឡើងពីលោហ:សុទ្ធ, មិនមែន DNA ពិតប្រាកដឡើយគ្រាន់តែបង្កើតចេញពីពុម្ពនៃរូបរាងដើម។
• ទម្រង់ DNA ពិតប្រាកដត្រូវបានស្រង់ចូលធ្វើជាទិន្នន័យក្នុងកុំព្យូទ័រដើម្បីអាចបង្កើតនៅពេលក្រោយៗទៀត, ដូច្នេះសមាជិកពុំចាំបាច់ត្រូវផ្តល់ទឹកមាត់, ឈាម, សក់ ឬរោមជាប្រចាំឡើយ។

ក្នុងឈុតខ្សែក DNA នេះមាន ខ្សែកចំនួន ១ ខ្សែ, បន្តោងសោរចំនួន ១, និងកាតបញ្ជាក់ពី DNA ចំនួន ១ សន្លឹក។

ក្រោយៗមក ក្រុមចម្រៀង Fin.K.L និង Sechs Kies ក៏បានបង្កើត និងដាក់លក់ផលិតផលខាងលើដែរ។

គេអាចរកជាវវាបាននៅ Mart ឬតាមរយ:ប្រព័ន្ធ Internet ក្នុងតម្លៃ ៣១,០០០ វ៉ុន ( ប្រហែល ៣១ ដុល្លារសហរដ្ឋអាមេរិក )។

ប៉ុន្តែបច្ចុប្បន្ន, ខ្សែកប្រភេទនេះ គឺកម្រមានណាស់ព្រោះ បើកាលណាដាក់លក់ហើយ និងត្រូវបានគេទិញយកភ្លាមៗ។

មហាជនមានមតិខុសៗគ្នាអំពីផលិតផលខាងលើ, ដោយខ្លះយល់ឃើញថា វាជារបកគំហើញថ្មី ប្លែក គួរឲ្យអារម្មណ៍ និងខ្លះទៀតគិតថា ជាទង្វើជ្រុលហួសហេតុទៅវិញ។

បុគ្គលមួយចំនួនទៀតចោទជាសំណួរថា " តើអ្នកគាំទ្រអាចបែងចែកដឹងពីភាពខុសគ្នាដោយរបៀបណា? "

ដូចដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់, ADN ឬ DNA ( អាស៊ីតឌីអុកស៊ីរីបូនុយក្លេអ៊ិច ) គឺជាម៉ូលេគុលសាំញ៉ាំដែលផ្ទុកព័ត៌មានសេនេទិចដើម្បីកំណត់លក្ខណ:របស់ភាវ:រស់។

យើងម្នាក់ៗមាន ADN ខុសៗគ្នាដោយសារតែការរៀបលំដាប់នៃនុយក្លេអូទីត ( A-T, C-G ) លើកលែងតែកូនភ្លោះពិតដែលកើតចេញពីស៊ីកូតតែមួយ។

ថ្វីត្បិតតែមានលំដាប់នុយក្លេអូទីតខុសគ្នាក្តី ក៏រូបរាងទូទៅ ADN នៅតែមានលក្ខណ:ជាច្រវ៉ាក់ ២ ខ្សែយ៉ាងវែងវេញគ្នាជារាងរង្វេលដដែល។

ដូច្នេះ ការដែលយកពុម្ពច្រវ៉ាក់ទាំង ២ របស់ DNA មកធ្វើជាខ្សែក ពុំបានញែកឲ្យដឹងពីភាពខុសគ្នាឡើយព្រោះសមាជិកទាំងអស់សុទ្ធសឹងតែមានទម្រង់ DNA បែបនេះខុសតែតម្រៀបនុយក្លេអូទីត។

---

សូមចុចទៅលើរូបភាពខាងក្រោមដើម្បីស្វែងយល់អំពីផលិតផលប្លែកៗដទៃទៀតដែលផលិតកម្មមួយចំនួនក្នុងវិស័យ K-pop ដាក់លក់ជាផ្លូវការ។

‼️បញ្ជាក់ ៖ " ប្លែក " មិនមែនមានន័យថា " មិនល្អ " ឡើយ។

ប្រភពព័ត៌មាន ៖ YouTube Originals, Midnight Theories, Reddit Forum.
ប្រែសម្រួលដោយ ៖ Alivia.

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

Alivia.

សួស្តី, ថ្មីៗនេះអ្នកទាំងអស់គ្នាប្រហែលជាបានឮដំណឹងមកហើយថា Selja ដែលមានឈ្មោះជាភាសាកូរ៉េថា Kim yeoshin ( រហស្សនាម " The K-po...
02/05/2023

សួស្តី, ថ្មីៗនេះអ្នកទាំងអស់គ្នាប្រហែលជាបានឮដំណឹងមកហើយថា Selja ដែលមានឈ្មោះជាភាសាកូរ៉េថា Kim yeoshin ( រហស្សនាម " The K-pop Killer " ) បានត្រឡប់មកវិញ។

ការលើកឡើងខាងលើគឺជារឿងមួយដែលមិនពិតនោះទេដោយ ៖

• បុគ្គលដែលឈ្មោះ Selja ឬ Kim Yeoshin ( Kim Yeoshin ជា Username លើបណ្តាញសង្គមរបស់នាង ) ពិតប្រាកដគឺជា សិស្សស្រីថ្នាក់អនុវិទ្យាល័យមួយរូបនៅប្រទេសកូរ៉េហើយរឿងនេះបានកើតឡើងតាំងតែពីជាងមួយទសវត្សរ៍មុនមកម្ល៉េះ។ ជនដៃដល់ខាងលើបានសារភាពជាយូរណាស់មកហើយថា នាងគ្រាន់តែគំរាមដើម្បីទទួលបានចំណាប់អារម្មណ៍ប៉ុណ្ណោះ ( ព្រោះកាលណោះនាងធ្លាប់សាកសរសេរសារ Post ស្អប់ខ្ពើមក្រុម EXO, រួចក៏មាន Anti-fan ដទៃទៀតគាំទ្រទើបបន្តប្រឌិតរឿងឲ្យកាន់តែធ្ងន់ធ្ងរជាងមុន ) ហើយខ្លួនពុំមានលទ្ធភាពទិញប្រភេទថ្នាំបំពុលឡើយ។
• រូបភាពរបស់ Selja ដែលអ្នកទាំងអស់គ្នាបានឃើញនៅលើបណ្តាញសង្គម Internet គឺជារូបក្លែងក្លាយ ឬជារូបរបស់ YouTuber ម្នាក់ផ្សេងទៀត ( នាងក៏ជាអ្នកគាំទ្រ K-pop ម្នាក់ដែរ និងពុំមានចេតនាអាក្រក់ឡើយ ), ហើយជួនកាលក៏មានអ្នកយករូប Kim Yo-jung ( ប្អុនស្រីប្រធានាធិបតី Kim Jong-un ) មកប្រើប្រាស់ដោយកុហកថា " Selja ជាអ្នកស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងជើងជួលឲ្យមកសម្លាប់តារា K-pop " ក៏មាន។
• សមាជិក Ladies Code ពុំបានទទួលមរណភាពដោយសារតែ Selja ដូចការលើកឡើងឡើយ។ EunB និង RiSe សមាជិកក្រុម Ladies Code បានស្លាប់បាត់បង់ជីវិតយ៉ាងអកុសលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការធ្វេសប្រហែសរបស់ Manager ខ្លួន។
• Selja មិនបានត្រឡប់មកវិញឡើយ, រាល់ Page ដែលសរសេរឈ្មោះសិល្បករ សិល្បការិនីដាក់ជា " គោលដៅសម្លាប់ " ហើយហៅខ្លួនឯងថា Selja នោះគឺជាព័ត៌មានក្លែងក្លាយ។

យើងសង្ឃឹមថា Post នេះនឹងអាចជួយលុបបំបាត់សេចក្តីព្រួយបារម្ភរបស់អ្នកទាំងអស់គ្នា។

សូមជៀសវាងការចែករំលែកព័ត៌មានមិនពិតបង្កឲ្យមានផលប៉ះពាល់ដល់ប្រយោជន៍ និងកិត្តិយសរបស់អ្នកដទៃ ពិសេសបុគ្គលដែលបានទទួលអនិច្ចកម្មរួចទៅហើយដូចជា EunB និង RiSe ជាដើម។

នេះជាតំណភ្ជាប់ទៅកាន់ ករណី Selja ឬ Kim Yeoshin ដែលយើងធ្លាប់បាន Post :
https://www.facebook.com/103546697858780/posts/224358712444244/?mibextid=cr9u03

នេះជាតំណភ្ជាប់ទៅកាន់ ករណីក្រុមតារាចម្រៀងLadies code :
https://m.facebook.com/story.php?story_fbid=530534445740486&id=100063518050377&mibextid=Nif5oz

ប្រែសម្រួលដោយ ៖ Andrew & Alivia

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

Andrew.

តើ Ending Fairy ជាអ្វី?---Ending Fairy ( 엔딩요정 ) សំដៅលើសិល្បករ សិល្បការិនីរូបណាដែលត្រូវបានកាមេរ៉ាផ្តោតតម្រង់ថតចំនៅវគ្គបញ្...
30/04/2023

តើ Ending Fairy ជាអ្វី?

---

Ending Fairy ( 엔딩요정 ) សំដៅលើសិល្បករ សិល្បការិនីរូបណាដែលត្រូវបានកាមេរ៉ាផ្តោតតម្រង់ថតចំនៅវគ្គបញ្ចប់នៃការសម្តែង។

• ដើមកំណើតនៃពាក្យ Ending Fairy

កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅក្នុងកម្មវិធី Inkigayo របស់ប៉ុស្តិ៍ទូរទស្សន៍ SBS, Xiumin សមាជិកក្រុម EXO បានគ្រវីក្បាលដើម្បីឲ្យក្រដាសពណ៌តូចៗ ( Confetti ) ជ្រុះចេញពីសក់របស់ខ្លួន។

Video ខាងលើត្រូវបានបង្ហោះពាសពេញបណ្តាញសង្គម Internet និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសកូរ៉េ។

កិត្តិនាម " Ending Fairy " ជាលើកដំបូងក៏ត្រូវគេផ្តល់ឲ្យគាត់បន្ទាប់ពីមាន Post របស់អ្នកគាំទ្រម្នាក់សរសេរថា " Ending Fairy Xiumin "។

នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៤, Xiumin ក៏ទទួលបានការកោតសរសើរដូចគ្នានេះម្តងទៀតចំពោះសម្រស់ដ៏ទាក់ទាញរបស់គាត់។

ពាក្យ " Ending Fairy " ដែលប្រើសំដៅដល់ Xiumin ចាប់ផ្តើមកើតសន្ទុះពេញនិយមកាន់តែច្រើននៅក្នុង Fandom ( ពិសេសប្រទេសកូរ៉េ ), ប៉ុន្តែពុំទាន់មាននរណាម្នាក់ក្នុងវិស័យ K-pop ប្រើប្រាស់វាផ្សេងក្រៅពីករណីខាងលើឡើយ។

តារាចម្រៀងរូបនេះផ្ទាល់ក៏ធ្លាប់ត្រូវបានគេសម្ភាសន៍ទាក់ទងនឹងដើមកំណើតនៃពាក្យ " Ending Fairy " ២-៣ លើកផងដែរ។

Ex :

► Park So-hyun ដែលជា DJ ប្រចាំប៉ុស្តិ៍វិទ្យុ Love Game បាននិយាយថា Xiumin គឺជាចំណុចចាប់ផ្តើមដំបូងនៃ Ending Fairy។
► Xiumin បកស្រាយអំពី Video របស់ខ្លួនដំបូងដែលត្រូវបានគេដាក់រហស្សនាមឲ្យថាជា " Ending Fairy " នៅក្នុងកម្មវិធី " Street Fighter "។

• ការចាប់ផ្តើមនៃ Ending Fairy

ដូចដែលបានបញ្ជាក់ប្រាប់នៅចំណុចមុនៗ, ដំបូងឡើយ ពាក្យ " Ending Fairy " នេះត្រូវបានគេប្រើប្រាស់តែក្នុង Fandom តែប៉ុណ្ណោះ។

ប៉ុន្តែក្រោយមក វាក៏ទទួលបានភាពពេញនិយមសារជាថ្មីម្តងទៀតបន្ទាប់ពី Chaeyeon ដែលបច្ចុប្បន្នជាសមាជិកក្រុម DIA បានប្តូរក្រសែភ្នែកសម្លឹងមកចំកាមេរ៉ាក្រោយបញ្ចប់ការសម្តែងបទ " Into The New World " ( SNSD ) នៅក្នុងកម្មវិធី Produce 101 Season 1។

ស្រដៀងនឹងករណីរបស់ Xiumin ដែរ, Video របស់ Chaeyeon ទទួលបានការចូលមើល និងផ្សព្វផ្សាយជាច្រើនតាមប្រព័ន្ធ Online។

សិល្បការិនីរូបនេះត្រូវបានគេផ្តល់កិត្តិនាមឲ្យថាជា អ្នកដែលចាប់ផ្តើម និងធ្វើឲ្យ Ending Fairy ពេញនិយមក្នុងវិស័យ K-pop។

• ការប្រើប្រាស់ពាក្យ Ending Fairy នាពេលបច្ចប្បន្ន

" Ending Fairy " ត្រូវបានគេនិយមធ្វើឡើងទាំងចំពោះក្រុម ( ជ្រើសរើសសមាជិក ៣-៤ នាក់ ឬទាំងអស់ ) និងតារាចម្រៀងទោល។

ឥឡូវនេះ វាពុំត្រូវបានគេស្គាល់តែនៅក្នុងប្រទេសកូរ៉េឡើយ, សូម្បីតែអ្នកគាំទ្រដែលរស់នៅក្រៅប្រទេសក៏ពេញនិយមប្រើប្រាស់ពាក្យ " Ending Fairy " ដែរ។

កាលពីមុន, ដើម្បីអាចដាក់កិត្តិនាមឲ្យនរណាថាជា " Ending Fairy " បាន គឺលុះត្រាតែ Video របស់បុគ្គលនោះទទួលបានភាពល្បីល្បាញជាមុនសិន ( Ex : Video បទ " PICK ME " របស់តារាចម្រៀង Park Jihoon ក្នុងកម្មវិធី Produce 101 Season 2 )។

ប៉ុន្តែបច្ចប្បន្ន ពាក្យខាងលើកាន់តែមានភាពទូលំទូលាយជាងមុន ហើយនៅក្នុងក្រុម, សមាជិកម្នាក់យ៉ាងហោចណាស់ក៏ទទួលបានការបែរកាមេរ៉ាមកចំខ្លួនម្តងនៅវគ្គបញ្ចប់ដែរ។

ប្រភពព័ត៌មាន ៖ 나무위키
ប្រែសម្រួលដោយ ៖ Alivia.

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

Alivia.

មាត្រាទប់ស្កាត់វិបត្តិថ្មីមួយទៀតនៅប្រទេសកូរ៉េខាងត្បូងត្រូវបានបង្កើតក្រោមឈ្មោះ " Lee Seung-gi "---កាលពីថ្ងៃទី ២២ ខែធ្នូ ឆ...
24/04/2023

មាត្រាទប់ស្កាត់វិបត្តិថ្មីមួយទៀតនៅប្រទេសកូរ៉េខាងត្បូងត្រូវបានបង្កើតក្រោមឈ្មោះ " Lee Seung-gi "

---

កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ, Lee Seung-Gi បានសម្រេចចិត្តដាក់ពាក្យប្តឹងផលិតកម្ម Hook Entertainment ក្រោយក្រុមហ៊ុននេះមិនផ្តល់ប្រាក់ចំណូលដែលបានមកពីអាជីពជាតារាចម្រៀងរបស់ខ្លួនអស់រយ:ជាង ១៨ ឆ្នាំ។

ដោយយល់ឃើញអំពីសភាពធ្ងន់ធ្ងរ និងការកើតឡើងជាញឹកញយនៃបញ្ហាខាងលើក្នុងវិស័យ K-pop, ច្បាប់ថ្មីមួយត្រូវបានគេដាក់ស្នើដោយភ្ជាប់ជាមួយឈ្មោះ " Lee Seung-Gi " ផ្ទាល់ ( ជាការស្នើសុំពីសមាជិកសភា, មិនមែនពី Seung-Gi តែត្រូវបានប្រើប្រាស់ឈ្មោះរបស់គាត់ជាតំណាង )។

ទីបំផុត, នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ ច្បាប់ខាងលើដែលមាននាមពេញ " មាត្រទប់ស្កាប់វិបត្តិ Lee Seung-Gi " ក៏ទទួលបានការឯកភាពឲ្យអនុវត្តពីរដ្ឋសភា។

មាត្រានេះមានចែងសេចក្តីដូចតទៅ ៖

• គ្រប់ផលិតកម្មទាំងអស់ត្រូវបង្ហាញអំពីចំនួនប្រាក់ចំណេញសរុបរបស់សិល្បករ សិល្បការិនីជាផ្លូវការយ៉ាងហោចណាស់ ១ ឆ្នាំម្តង ហើយបញ្ជូនរបាយការណ៍មកកាន់អនុគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
• ផលិតកម្មទាំងអស់ត្រូវបានហាមប្រាមជាដាច់ខាតមិនឲ្យបង្ខិតបង្ខំតារាចម្រៀងវ័យជំទង់ឲ្យថែរក្សាសម្រស់របស់ពួកគេជ្រុលហួសពេក ( ការបង្អត់អាហារ, ការបញ្ជាឲ្យវះកាត់កែសម្ផស្ស... ) ឬធ្វើការងារលើសពី ៧ ម៉ោងក្នុងមួយថ្ងៃ។
• សិល្បករ សិល្បការិនីមានតួនាទីចាំបាច់ក្នុងការបង្ហាញព័ត៌មានទាក់ទងនឹងប្រាក់ចំណូលរបស់ខ្លួនដើម្បីអាចយល់ដឹងអំពីបញ្ហា និងស្វែងរកដំណោះស្រាយទាន់ពេលវេលា។
• វិសោធនកម្មនេះក៏បានពង្រឹងលក្ខខណ្ឌតម្រូវសម្រាប់ការការពារសិទ្ធិ និងផលប្រយោជន៍របស់សិល្បករ សិល្បការិនីវ័យក្មេងផងដែរដូចជា ការបន្ថយកម្រិតនៃម៉ោងធ្វើការជាដើម :
► ធ្វើការបានត្រឹម ២៥ ម៉ោង / សប្តាហ៍ ( ១ ថ្ងៃបានត្រឹម ៦ ម៉ោង ), សម្រាប់អ្នកដែលមានអាយុក្រោម ១២ ឆ្នាំ
► ធ្វើការបានត្រឹម ៣០ ម៉ោង / សប្តាហ៍ ( ១ ថ្ងៃបានត្រឹម ៧ ម៉ោង ), សម្រាប់អ្នកដែលមានអាយុក្រោម ១២-១៥ ឆ្នាំ
► ធ្វើការបានត្រឹម ៣៥ ម៉ោង / សប្តាហ៍ ( ១ ថ្ងៃបានត្រឹម ៧ ម៉ោង ), សម្រាប់អ្នកដែលមានអាយុ ១៥ ឆ្នាំ ឬលើសនេះ។
• ទង្វើរំលោភបំពានសិទ្ធិក្នុងការសិក្សា ( ការធ្វើឲ្យសិល្បករ សិល្បការិនីបោះបង់ការសិក្សា, ការបង្កឲ្យអវត្តមានក្នុងសាលារៀនជ្រុលហួសហេតុ... ) និងសកម្មភាពទាំងឡាយដែលនាំហានិភ័យដល់សុខភាព និងសុវត្ថិភាព ( ការបញ្ជាឲ្យគ្រប់គ្រងទម្ងន់រាងកាយយ៉ាងតឹងរឹង, ការបង្ខិតបង្ខំ, វាយដំ, អំពើហិង្សាផ្លូវចិត្ត, ការរំលោភបំពានរាងកាយ... ) ត្រូវបានហាមឃាត់ជាកំហិត។

ទង្វើដ៏អយុត្តិធម៌ដែល Lee Seung-Gi បានជួបប្រទះ ជាង ២ ទសវត្សរ៍មកនេះគឺជារឿងមួយដ៏គួរឲ្យសោកស្តាយណាស់, ហើយយើងពិតជាមិនអាចប្រកែកបានឡើយថា បទពិសោធន៍របស់គាត់បានជួយឲ្យវិស័យ K-pop ប្រែប្រួល និងមានការអភិវឌ្ឍយ៉ាងខ្លាំងតាមរយ:ច្បាប់បង្ការមិនឲ្យសិល្បករ សិល្បការិនីដទៃទៀតជួបប្រទះបញ្ហាស្រដៀងគ្នា។

ប្រភពព័ត៌មាន ៖ Busan Ilbo
ប្រែសម្រួលដោយ ៖ Alivia.

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

Alivia.

ការបែងចែក " ជំនាន់ " ( Generation ) របស់វិស័យ K-popប្រភពព័ត៌មាន ៖ IDOLOGY, The Korea Times, Kpopstarz, Creatrip, Twitter...
24/04/2023

ការបែងចែក " ជំនាន់ " ( Generation ) របស់វិស័យ K-pop

ប្រភពព័ត៌មាន ៖ IDOLOGY, The Korea Times, Kpopstarz, Creatrip, Twitter, Wikipedia
ប្រែសម្រួលដោយ ៖ Alivia.

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

// K-DISCUSS🍵

Alivia.

ករណីសត្វសេះបង្កង់មួយក្បាលរបូតពីទ្រុងរត់ពាសពេញទីក្រុង Seoul។---Sero ដែលជាឈ្មោះរបស់សេះបង្កង់ក្នុងរូបភាពមានអាយុ ២ ឆ្នាំ និង...
25/03/2023

ករណីសត្វសេះបង្កង់មួយក្បាលរបូតពីទ្រុងរត់ពាសពេញទីក្រុង Seoul។

---

Sero ដែលជាឈ្មោះរបស់សេះបង្កង់ក្នុងរូបភាពមានអាយុ ២ ឆ្នាំ និងត្រូវបានគេចិញ្ចឹមមើលថែនៅ " Seoul Children's Grand Park "។

យ៉ាងណាមិញកាលពីថ្ងៃព្រហស្បតិ៍ ទី ២២ ឆ្នាំ ២០២៣ ថ្មីៗនេះ, មហាជនស្រាប់តែប្រទះឃើញ Sero ដើរជុំវិញទីក្រុង Seoul ទាំងតែលតោល ឆ្លងកាត់ភូមិ សង្កាត់ និងផ្លូវថ្នល់ដែលមានចរាចរណ៍មមាញឹក។

គួរបញ្ជាក់ផងដែរថា សកម្មភាពនេះបានបន្តអស់រយ:ពេលជាង ៣ ម៉ោងទម្រាំតែមានកម្លាំងរបស់ភាគីពាក់ព័ន្ធចុះមកអន្តរាគមន៍។

សេះបង្កង់ខាងលើត្រូវគេរាយការណ៍ថា បានរំដោះខ្លួន រត់ចេញ បន្ទាប់ពីបំផ្លាញបន្ទះឈើដែលដាក់សម្រាប់បាំងទ្រុង។

ប៉ុន្តែហេតុអ្វីបានជាមានហេតុការណ៍នេះឡើង?

យោងតាមការអះអាងរបស់អ្នកមើលថែ Sero ផ្ទាល់បានឲ្យដឹងថា ឪពុកម្តាយទាំងពីររបស់វាបានទទួលមរណភាពកាលពីខែមករាកន្លងទៅជាហេតុនាំឲ្យ Sero រងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង។

ជាលទ្ធផល កូនសេះបង្កង់ Sero ដែលធ្លាប់តែស្លូតបូត ពោរពេញទៅដោយក្តីស្រឡាញ់ជាមួយនឹងក្រុមគ្រួសារ ក៏ប្រែអាកប្បកិរិយាទៅជារឹងរូស មិនព្រមចូលទ្រុង។

លើសពីនេះទៅទៀត វាថែមទាំងបានទៅវាយប្រហារសត្វកង់ហ្គូរូដែលនៅក្បែរនោះដោយគ្មានមូលហេតុថែមទៀតផង។

ក្រោយចាប់បាន Sero វិញ, អ្នកតំណាងឲ្យ " Seoul Children's Grand Park " ចេញមុខប្តេជ្ញាថា នឹងមើលការខុសត្រូវសេះបង្កង់មួយក្បាលនេះឲ្យបានល្អ ហើយធានាមិនឲ្យមានករណីខាងលើកើតឡើងទៀតឡើយដើម្បីរក្សាសុវត្ថិភាពប្រជាជន។

ប្រភពព័ត៌មាន ៖ The Korea Herald
ប្រែសម្រួលដោយ ៖ Alivia.

// K-V!RAL 🌟

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

Alivia.

នេះគឺជា PLAVE។PLAVE ( 플레이브 ) គឺជាក្រុមចម្រៀង K-pop និម្មិត ( Virtual Artist = រូបរាងត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេក...
23/03/2023

នេះគឺជា PLAVE។

PLAVE ( 플레이브 ) គឺជាក្រុមចម្រៀង K-pop និម្មិត ( Virtual Artist = រូបរាងត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រ & បញ្ចូលសម្លេងដោយមនុស្សពិត ) ថ្មីមួយរបស់ផលិតកម្ម VLAST។

ឈ្មោះ " PLAVE " បានមកពីការរួមបញ្ចូលពាក្យពីរគឺ " Play " និង " Rêve " ( ជាភាសាបារាំងមានន័យថា " សុបិន្ត " )។

ក្រុមនេះមានសមាជិកសរុបចំនួន ៥ រូបគឺ Noah, Bamby, Yejun, Eunho និង Hamin។

ពួកគេបាន Debut ជាផ្លូវការកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅជាមួយបទក្រោមចំណងជើងថា " Wait for you "។

// K-C🄾RNER 🎯

ប្រភពព័ត៌មាន ៖ Kprofile, PLAVE's Official Social Media
ប្រែសម្រួលដោយ ៖ Alivia.

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

Alivia.

ជួបគ្នាជាមួយនឹងប្រធានបទពេញឆាប់ៗនេះ ^^Alivia.
28/02/2023

ជួបគ្នាជាមួយនឹងប្រធានបទពេញឆាប់ៗនេះ ^^

Alivia.

ករណីធ្វើមាត់ច្រៀង ( Lip syncing ) ដែលបណ្តាលឲ្យក្រុមចម្រៀងស្រី K-pop មួយត្រូវបាត់បង់ការងារក្នុងវិស័យសិល្ប:ប្រភពព័ត៌មាន ៖ ...
22/02/2023

ករណីធ្វើមាត់ច្រៀង ( Lip syncing ) ដែលបណ្តាលឲ្យក្រុមចម្រៀងស្រី K-pop មួយត្រូវបាត់បង់ការងារក្នុងវិស័យសិល្ប:

ប្រភពព័ត៌មាន ៖ Midnight Theories, 나무위키, KBS 뉴스, Soompi, mydaily, instiz, Naver
ប្រែសម្រួលដោយ ៖ Alivia

// K-FACT💡

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

Alivia.

‼️ផ្នូរតម្កល់សពរបស់ Kim Sung-jae ត្រូវបានបំផ្លិចបំផ្លាញកាលពីពេលថ្មីៗដោយស្ត្រីម្នាក់ដែលអះអាងថាខ្លួនជា Fan ៖យោងតាមការអះអាង...
20/02/2023

‼️ផ្នូរតម្កល់សពរបស់ Kim Sung-jae ត្រូវបានបំផ្លិចបំផ្លាញកាលពីពេលថ្មីៗដោយស្ត្រីម្នាក់ដែលអះអាងថាខ្លួនជា Fan ៖

យោងតាមការអះអាងរបស់ម្តាយ Kim Sung-jae ផ្ទាល់បានឲ្យដឹងថា វត្ថុអនុស្សាវរីយ៍រួមមានរូបថត, CD, ផ្កា និងសំបុត្រចូលរួមរំលែកទុក្ខជាដើម ដែលតាំងទុកអស់រយ:ពេលជាង ២៦ ឆ្នាំនៅកន្លែងកើតហេតុ ( ឧទ្យាន Bundang ) ត្រូវបានបាត់បង់ទាំងស្រុង ហើយសូម្បីតែថ្មផ្នូរក៏មានស្នាមវាយបំបែកផងដែរ។ លើសពីនេះទៅទៀត ដីសម្រាប់កប់សាកសពត្រូវបានគេជីកនឹងប៉ែលបង្កការខូចខាតជាច្រើន។

ស្រ្តី " A " វ័យខ្ទង់ ៤០ ឆ្នាំ ដែលជាជនជាប់ចោទអះអាងថាខ្លួនជាអ្នកគាំទ្រម្នាក់របស់ Kim Sung-jae។ គាត់ពោល ៖ " ខ្ញុំបានជួលឲ្យគេលើករបស់របរទាំងនោះចេញ, Kim Sung-jae មិនអាចទៅកាន់ឋានសុគតិភពដោយស្ងប់បានទេព្រោះរបស់ទាំងនោះត្រូវគេដាក់មន្តអាគមន៍ចង្រៃធ្វើបាបវិញ្ញាណគាត់ "។

ក្រោយមក " A " ត្រូវបានគេរកឃើញថាជាមនុស្សដែលមានបញ្ហាខ្សោយផ្នែករាងកាយ និងស្មារតី។ គាត់ក៏បានសុំទោសទៅកាន់ក្រុមគ្រួសារសពដែរ ប៉ុន្តែប្អូនប្រុសរបស់ Kim Sung-jae នៅតែមិនអស់ចិត្តចំពោះទង្វើមិនគប្បីនេះដោយនិយាយប្រាប់សារព័ត៌មានថា ៖

" របស់ទាំងនោះអាចនឹងមើលទៅធម្មតាសម្រាប់អ្នកដទៃព្រោះវាគ្រាន់តែជា CD និងវត្ថុតូចតាច, ប៉ុន្តែសម្រាប់យើង វាពិតជាមានតម្លៃណាស់។ វាគឺជាការបន្សល់ទុកជាលើកចុងក្រោយ ជាអនុស្សាវរីយ៍ដែលអាចឲ្យយើងរំឭកដល់បងប្រុសបាន, ខ្ញុំមិនខឹងនោះទេ គឺមានតែបាក់ទឹកចិត្ត "។

ពិតជាសោកស្តាយណាស់ដែលតារាចម្រៀងប្រុសរូបនេះត្រូវស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ហើយត្រូវទទួលរងការបំផ្លិចបំផ្លាញបែបនេះទៀត! Rest in peace. 🤍

ប្រភព ៖ *ក្នុង comment section*
ប្រែសម្រួលដោយ ៖ Alivia.

Alivia.

ហេតុការណ៏យ៉ាងកក់ក្តៅមួយដែលប្រែក្លាយទៅជារឿងដ៏គួរឲ្យហួសចិត្ត---កាលពីខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ, រថយន្តកុងតឺន័រមួយគ្រឿងបាន...
09/02/2023

ហេតុការណ៏យ៉ាងកក់ក្តៅមួយដែលប្រែក្លាយទៅជារឿងដ៏គួរឲ្យហួសចិត្ត

---

កាលពីខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ, រថយន្តកុងតឺន័រមួយគ្រឿងបានកាត់ចង្កូតបត់យ៉ាងខ្លាំងបណ្តាលឲ្យធ្លាក់ស្រាបៀរពីទ្វារក្រោយជាង ២០០០ ដបនៅតាមដងវិថីនៃក្រុង Chucheon។

គ្រានោះគេសង្កេតឃើញមានអំបែងកែវ និងសុរានៅកំពប់ខ្ចាត់ខ្ចាយ ពាសពេញផ្លូវ។

ជាសំណាងល្អ អ្នកដែលធ្វើដំណើរកាត់បានសហការគ្នាជួយជូតសម្អាត ក៏ដូចជាប្រមែប្រមូលកម្ទេចកម្ទីទាំងនោះដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់បុគ្គលដទៃទៀត។

Video ពីកាមេរ៉ាសុវត្ថិភាពដែលថតជាប់នូវទឹកចិត្តសប្បុរសរបស់ប្រជាជនទាំងនោះ ទទួលបានការនិយមចូលមើលយ៉ាងច្រើនកុះករក្នុងបណ្តាញសង្គម Internet។

ដើម្បីជាកិច្ចតបស្នងសងគុណ, ក្រុមហ៊ុនស្រាបៀរ Oreintal Brewery ដែលកាន់កាប់ឡានកុងតឺន័រនោះក៏សម្រេចបង្កើតលិខិតផ្សព្វផ្សាយស្វែងរកអ្នកដែលបានជួយទុក្ខធុរ:ខ្លួន ក្នុងគោលបំណងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត។

ដំណើររឿងសន្មតថា បញ្ចប់ទៅដោយបរិបូរណ៌តែត្រឹមណេះយ៉ាងសុខក្សេមក្សាន្ត...

និយាយលេង!

លុះឈានចូលថ្ងៃទី ១២ ខែសីហា, ករណីស្រដៀងនេះបានកើតឡើងម្តងទៀត ៖

• មូលហេតុ? ការបត់ចង្កូតលឿនពេក។
• ទីតាំងកើតហេតុ? ដងផ្លូវនៃទីក្រុង Chuncheon ដដែល។
• ម៉ាករថយន្ត? រថយន្តកុងតឺន័រសេ៊រីដដែល។
• មកពីក្រុមហ៊ុន? ដដែល។
• អ្នកបើកបរ? ក៏ជាមនុស្សតែមួយដដែល។

តៃកុងឡាន ( មិនរងរបួសធ្ងន់ ) បន្តអះអាងច្បាស់ៗថា គាត់បានបិទទ្វារខាងក្រោយជិត និងមានសុវត្ថិភាពហើយមុនពេលចេញដំណើរ, ប៉ុន្តែដោយសារតែបញ្ហាបច្ចេកទេសរបស់យានយន្តទើបវាទៅជាដូច្នេះ។

យ៉ាងណាមិញ យោងតាមត្រួតពិនិត្យរបស់មន្ត្រីប៉ូលីសជំនាញបានបង្ហាញថា ៖

" រថយន្តពុំមានបញ្ហាអ្វីចោទគួរឲ្យបារម្ភឡើយ។ ម្យ៉ាងវិញទៀត វាថែមទាំងបំពាក់ម៉ាស៊ីនរោទិ៍ដែលអាចផ្តល់សញ្ញាប្រាប់អ្នកបើកបរថា ពេលណាទំនិញឥតសុវត្ថិភាពទៀតផង "។

ខាងក្រោមគឺជាមតិខ្លះៗរបស់អ្នកនិយមលេងបណ្តាញសង្គម Internet នៅប្រទេសកូរ៉េ ( K-netz ) ទាក់ទងនឹងបញ្ហានេះ ៖

• លើកទី ១ ;

" ពេលឃើញអ៊ីចឹង, ខ្ញុំមានមោទនភាពចំពោះប្រទេសណាស់ "
" តៃកុងឡានស៊ូៗកុំអស់សង្ឃឹម, ប្រជាជនអ្នកធ្វើបានល្អណាស់ "
" ខ្ញុំមានហេតុផលត្រូវរស់លើលោកនេះហើយ "
" មនុស្សល្អពិតជាមានគ្រប់ទីកន្លែងមែន "
" សោកស្តាយណាស់ចំពោះការខូតខាត តែសង្ឃឹមថាអ្នកបើកបរមិនជួបគ្រោះថ្នាក់ទៀតចុះ, Fighting "

• លើកទី ២ ;

" ខំអាណិត, ឥឡូវសាច់រឿងលែងក្តុកក្តួលហើយ "
" គ្រោះថ្នាក់ណាស់បើមានមនុស្សបើកបរនៅជិតនោះ "
" គួរឲ្យអស់សំណើចណាស់ ㅋㅋㅋㅋㅋ "
" ហេតុអីបង្កើតកំហុសដដែលៗអ៊ីចឹង "
" ចាប់ដកហូតប័ណ្ឌបើកបរគាត់មួយទៅ "

ប្រភពព័ត៌មាន ៖ SBS 뉴스, 연합뉴스, Channel A News (Korea)
ប្រែសម្រួលដោយ ៖ Alivia.

// K-V!RAL 🌟

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

Alivia.

បញ្ជីឈ្មោះសិល្បករ សិល្បការិនី AI ( បញ្ញាសិប្បនិម្មិត ) ទាំងអស់នៅប្រទេសកូរ៉េ។ប្រភពព័ត៌មាន ៖ Kprofiles, Creatripប្រែសម្រួល...
04/02/2023

បញ្ជីឈ្មោះសិល្បករ សិល្បការិនី AI ( បញ្ញាសិប្បនិម្មិត ) ទាំងអស់នៅប្រទេសកូរ៉េ។

ប្រភពព័ត៌មាន ៖ Kprofiles, Creatrip
ប្រែសម្រួលដោយ ៖ Alivia.

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

// K-L1ST 🗂️

Alivia.

ដើមកំណើតដំបូងនៃការបង្កើតសិល្បករ-សិល្បការិនី AI ( បញ្ញាសិប្បនិម្មិត ) ក្នុងវិស័យ K-pop [ Part.1 ]ប្រភពព័ត៌មាន ៖ Midnight ...
04/02/2023

ដើមកំណើតដំបូងនៃការបង្កើតសិល្បករ-សិល្បការិនី AI ( បញ្ញាសិប្បនិម្មិត ) ក្នុងវិស័យ K-pop [ Part.1 ]

ប្រភពព័ត៌មាន ៖ Midnight Theories, Kprofile, Creatrip ; Pcttro.
ប្រែសម្រួលដោយ ៖ Alivia.

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

// K-FACT💡

Alivia.

នេះគឺជាក្រុមចម្រៀង K-pop ថ្មីមួយដែលមានសមាជិកទាំងអស់ជាក្រុមមនុស្ស LGBTQ+ 🏳️‍🌈---QI.X គឺជាក្រុមចម្រៀង K-pop មកពីផលិតកម្មឯក...
03/02/2023

នេះគឺជាក្រុមចម្រៀង K-pop ថ្មីមួយដែលមានសមាជិកទាំងអស់ជាក្រុមមនុស្ស LGBTQ+ 🏳️‍🌈

---

QI.X គឺជាក្រុមចម្រៀង K-pop មកពីផលិតកម្មឯកជន " Sweet Potato Productions "។

ពួកគេបានបង្ហាញខ្លួននៅក្នុងវិស័យសិល្ប:ជាលើកដំបូងកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅជាមួយនឹងបទ Debut របស់ខ្លួនក្រោមចំណងជើងថា " Lights up "។

ចំពោះឈ្មោះ និងអត្តសញ្ញាណភេទរបស់សមាជិកទាំងអស់មានដូចតទៅ ៖

► Prin ៖
• យេនឌ័រ : មិនកំណត់អត្តសញ្ញាណភេទ ( បុគ្គលដែលមិនកំណត់ជាបុរស ឬស្ត្រី ឬ Non-binary )
• សព្វនាមប្រើប្រាស់ : They / Them

► jiGOOK ៖
• យេនឌ័រ : Genderfluid ( បុគ្គលដែលអាចកំណត់ជាភេទមួយ ឬច្រើន ឬមិនប្រកាន់ភេទក៏បាន ) និង Transmale ( បុគ្គលដែលផ្លាស់ប្តូរ ឬកំណត់ភេទពីស្ត្រី ទៅបុរស )
• សព្វនាមប្រើប្រាស់ : He / They

► Maek ៖
• យេនឌ័រ : Genderqueer ( បុគ្គលដែលមិនកំណត់ជាបុរស ឬស្រ្តី )
• សព្វនាមប្រើប្រាស់ : They / Them

► YOURA ៖
• យេនឌ័រ : Questioning ( ​បុគ្គលដែល​កំពុង​ស្វែងរកភេទ និង​ចំណង់​ចំណូល​ចិត្តនៃភេទរបស់ខ្លួន )
• សព្វនាមប្រើប្រាស់ : They / Them

យោងតាមការអះអាងរបស់សមាជិករបស់ក្រុមផ្ទាល់, ការងារក្នុងវិស័យសិល្ប:នេះបានក្លាយជាបំណងប្រាថ្នារបស់ពួកគេយូរណាស់មកហើយ។

ប៉ុន្តែដោយសារតែមានការបដិសេធ រើសអើង និងគំនិតចង្អៀតចង្អល់ពីផលិតកម្មដទៃ, សមាជិក QI.X ក៏សម្រេចចិត្តបង្កើតក្រុមឯករាជ្យខ្លួនឯងដោយឥតពឹងពាក់លើនរណា។

អ្នកអាចចូលរួមគាំទ្រ QI.X បានតាមរយ:ការតាមដានសកម្មភាព និងផ្តល់កម្លាំងចិត្តពួកគេនៅលើប្រព័ន្ធ Social Media ៖

• YouTube : https://youtube.com/

• TikTok : https://www.tiktok.com/?_t=8ZY5hZigYPS&_r=1

• Twitter : https://twitter.com/QIX_Official?t=i6P9czX52mHAVPcxpq3yrA&s=09

• Instagram : https://instagram.com/qix_official?igshid=MDM4ZDc5MmU=

ប្រភពព័ត៌មាន ៖ , Kprofile, *QI.X Official Accounts
ប្រែសម្រួលដោយ ៖ Alivia.

// K-FACT 💡

[ ⚠️សូមកុំយកទៅ Post បន្តដោយគ្មានការអនុញ្ញាតិ⚠️ ]

Alivia.

តើ Koreaboo ជាអ្វី?---=> និយមន័យ?Koreaboo ( 코리아부 ) គឺជាពាក្យប្រើសម្រាប់សម្គាល់ជនបរទេសណាមួយដែលហើយព្យាយាមនិយាយ ឬធ្វើតម្រាប...
30/01/2023

តើ Koreaboo ជាអ្វី?

---

=> និយមន័យ?

Koreaboo ( 코리아부 ) គឺជាពាក្យប្រើសម្រាប់សម្គាល់ជនបរទេសណាមួយដែលហើយព្យាយាមនិយាយ ឬធ្វើតម្រាប់តាមអាកប្បកិរិយាជាតិសាសន៍កូរ៉េក្នុងកម្រិតមួយដែលខ្លាំងខ្លាខ្លួនព្រោះមានគោលបំណង " ចង់ក្លាយជាជនជាតិនេះដែរ "។

វាក៏អាចមានអត្ថន័យម្យ៉ាងទៀតដោយសំដៅលើ បុគ្គលមកពីតំបន់ដទៃដែលមានគំនិតងប់ងល់នឹងវប្បធម៌កូរ៉េ ( សិល្ប:, ភាសា, ប្រពៃណី... ) រហូតអាចឈានដល់ថ្នាក់មាក់ងាយប្រទេសខ្លួន។

ពាក្យ " Koreaboo " ( ពិសេសនៅបស្ចឹមប្រទេស ) ភាគច្រើនត្រូវបានគេប្រើប្រាស់ក្នុងន័យជេរប្រមាថ និងបន្ទាបតម្លៃជនណាដែលគេគិតថាសក្តិសមនឹងលក្ខណ:ទាំងនោះ។

រីឯប្រទេសដែលផ្តល់កំណើតឲ្យពាក្យនេះពុំត្រូវបានកំណត់បញ្ជាក់ឡើយដោយគេគ្រាន់តែដឹងថាវាស្រដៀង និងជាការបង្កើតតពីពាក្យ " Weeaboo " ( មានន័យថា មនុស្សដែលចូលចិត្តវប្បធម៌ជប៉ុនខ្លាំង ; ជួនកាល Weeaboo អាចមានន័យវិជ្ជមានអាស្រ័យលើការប្រើប្រាស់ )។

*សូមច្រឡំជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន " Koreaboo "

=> តើប្រជាជនកូរ៉េយល់ឃើញយ៉ាងណាចំពោះ Koreaboo?

ផ្ទុយពីប្រទេសលោកខាងលិច, កូរ៉េខាងត្បូងពុំទាន់មានពាក្យជាក់លាក់សម្រាប់តំណាងឲ្យ " Cultural Appropiation " ឡើយ ( Cultural Appropiation គឺជា ការប្រើប្រាស់ ឬបង្ហាញវប្បធម៌របស់ជាតិសាសន៍ដទៃដោយពុំមានកម្រិតយល់ដឹងអំពីវាច្បាស់លាស់ / មិនសមរម្យ, ពិសេសធ្វើឲ្យក្រុមវប្បធម៌ដើមមានការមិនពេញចិត្ត ) ។

ករណីនេះទំនងជាបណ្តាលមកពីប្រទេសខ្លះមានក្រុមមនុស្សចម្រុះជាតិសាសន៍ច្រើនដែលប្រកាន់វប្បធម៌ផ្សេងៗពីគ្នា ជាហេតុនាំឲ្យការប្រុងប្រយ័ត្នខាងលើត្រូវសង្កត់ធ្ងន់។

យ៉ាងមិញ កូរ៉េខាងត្បូងហាក់មានលក្ខណ:ខុសប្លែកបន្តិច ដោយទាស់ត្រង់ថាប្រទេសនេះស្ថិតក្នុងសភាពជាឯកសណ្ឋាន ពោលគឺមានចំនួនជនជាតិភាគតិច និងក្រុមមនុស្សចម្រុះអត្តសញ្ញាណតិចតួចជាហេតុនាំឲ្យពាក្យ " Cultural Appropiation " មិនសូវមានមនុស្សប្រើប្រាស់ដោយគេគ្រាន់តែចាត់ទុកវាថា " សកម្មភាពឲ្យតម្លៃវប្បធម៌កូរ៉េ " វិញ។

ហេតុដូច្នេះហើយ បានជានៅពេលដែលមានបុគ្គលណាម្នាក់ចូលចិត្តវប្បធម៌កូរ៉េ ( K-pop, K-drama, K-movie... ) ទាំងមិនទាន់យល់ច្បាស់ពីដំណើរដើមទង, គេកម្រឃើញមានជនជាតិកូរ៉េខឹងសម្បារណាស់។

នៅប្រទេសដទៃទៀត, Koreaboo រមែងត្រូវបានសាធារណជនស្អប់ខ្ពើមដោយសារតែភាពងប់ងុលមិនប្រាកដនិយមរបស់ពួកគេដែលចាត់ទុកជាទង្វើ " Cultural Appropiation " ចំពោះប្រទេសកូរ៉េ, ប៉ុន្តែបើយោងទៅតាមការសង្កេត និងស្រាវជ្រាវ ជនជាតិកូរ៉េភាគច្រើនពុំគិតដូច្នោះឡើយ។

លើសពីនេះទៅទៀត ជនជាតិកូរ៉េមួយភាគធំមិនទាំងយល់ឬចាប់អារម្មណ៍នឹងអត្ថន័យនៃពាក្យ " Koreaboo " នេះផង ដោយពួកគេគ្រាន់តែត្រេកអរ និងអរគុណដែលមានមនុស្សចូលចិត្តវប្បធម៌ខ្លួនប៉ុណ្ណោះ។

អាចនិយាយបំព្រួមខ្លីបានថា ៖

✔ ចូលចិត្តវប្បធម៌កូរ៉េ
✔ មានចំណេះដឹងតិចតួច តែមិនធ្វើទង្វើប៉ះពាល់
✔ មានចំណេះដឹងច្រើន និងមិនធ្វើទង្វើប៉ះពាល់
❌ មើលងាយ មើលស្រាលវប្បធម៌ ឬប្រវត្តិសាស្ត្រ
❌ ការចាត់ទុកជនជាតិ ឬសិល្បករ សិល្បការិនីកូរ៉េក្នុងផ្លូវតណ្ហា
❌ ការបញ្ចេញមតិពុំសមរម្យទៅលើបញ្ហាណាមួយរបស់កូរ៉េដែលខ្លួនមិនយល់ច្បាស់...។ល។

=> ការប្រើប្រាស់ពាក្យខុស?

ដូចដែលបានបញ្ជាក់ស្រាប់, ពាក្យ " Koreaboo " គឺជាពាក្យមួយដែលមានន័យធ្ងន់ និងបង្ហាញពីចិត្តគំនិតស្អប់ជាតិសាសន៍ពិតប្រាកដរបស់ខ្លួន។

ដូច្នេះការប្រើប្រាស់ពាក្យនេះគួរតែមានភាពប្រុងប្រយ័ត្នជាទីបំផុត ឬពុំគួរប្រើប្រាស់តែម្តងដើម្បីជៀសវាងការប៉ះទង្គិចផ្លូវចិត្តទាំងគ្មានហេតុផលសមរម្យ ៖

🔺ប្រសិនបើអ្នកស្គាល់មនុស្សដែលចូលចិត្ត និងចាប់អារម្មណ៍វប្បធម៌កូរ៉េខ្លាំង ឬយល់ដឹងច្បាស់អំពីវា ( " ចូលចិត្ត "ខុសពីពាក្យថា " ឈ្លក់វង្វេង " ដែលជាកម្រិតធ្ងន់ធ្ងរ គួរឲ្យបារម្ភ ; អាចប៉ះពាល់ដល់សុខភាព ), នោះគេមិនមែនជា Koreaboo នោះទេ។
🔺ប្រសិនបើអ្នកស្គាល់ជនដែលចូលចិត្តផ្នែកណាតែមួយជ្រុងនៃវប្បធម៌កូរ៉េ ( ឧ. K-pop ) ហើយគ្រាន់តែពុំសូវយល់ដឹងច្បាស់ពីផ្នែកដទៃទៀត និងមិនប្រព្រឹត្តទង្វើពុំគប្បី, ក៏ពួកគេមិនជា Koreaboo ដែរ។
🔺ប្រសិនបើអ្នកស្គាល់ជាតិសាសន៍ដទៃដែលខិតខំរៀនសូត្រពីវប្បធម៌កូរ៉េយ៉ាងខ្លាំងដើម្បីផ្លាស់ទីលំនៅទៅប្រទេសនោះក្នុងគោលបំណងកសាងអនាគត ឬប្រកបរបរចិញ្ចឹមជីវិត, ពួកគេមិនមែនជា Koreaboo ទេ។
🔺ប្រសិនបើអ្នកស្គាល់មិត្តភក្តិដែលដាក់រូបសិល្បករ សិល្បការិនី K-pop ជា Profile ឬ Cover, Post អំពីវប្បធម៌កូរ៉េ ( K-pop, K-drama, K-movie... ) ក្នុងបណ្តាញសង្គម និងពុំធ្លាប់ប្រកាសប្តូរជាតិសាសន៍ / និយាយប៉ះពាល់ដល់ជាតិមាតុភូមិខ្លួន, ក៏គេនោះមិនមែនជា Koreaboo ដូចគ្នា...។ល។

=> សរុបរួមមក ៖

📌 ជនជាតិកូរ៉េមិនគិតថា អ្នកដែលស្រឡាញ់វប្បធម៌ខ្លួនសុទ្ធសឹងតែជា Koreaboo នោះទេ។
📌 យើងពុំអាចសន្មតអំពីបុគ្គលណាម្នាក់ដោយគ្រាន់តែមើលលើរូបរាង ឬសកម្មភាពខ្លះៗរបស់ពួកគេក្នុងបណ្តាញសង្គម Internet ឡើយ, ដូច្នេះសូមជៀសវាងការប្រើប្រាស់ពាក្យ " Koreaboo " ទៅកាន់នរណាម្នាក់ដោយមិនយល់ដឹងអំពីពួកគេច្បាស់។

// K-FACT💡 {អត្ថបទពន្យារព្រោះបញ្ហាបច្ចេកទេស}
ប្រភពព័ត៌មាន ៖ Alivia.
ប្រែសម្រួលដោយ ៖ 나무위키, 데이브 World of Dave

Alivia.

Address


Website

Alerts

Be the first to know and let us send you an email when K-FACT / 케이사실 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share