Khmerload

Khmerload ព័ត៌មាន​ គំនិត​ ចំណេះដឹង​ និង​ការ​កម្សាន្ត​...

 #រោគផ្លូវចិត្តរបស់យុវជនជំនាន់យើង!តាមកត្តាជីវសាស្ត្រ រូបកាយ និងចិត្ត ជាធម្មជាតិមានចំណែកផ្សេងគ្នា តែអាស្រ័យគ្នាជានិច្ច បែ...
06/05/2023

#រោគផ្លូវចិត្តរបស់យុវជនជំនាន់យើង!

តាមកត្តាជីវសាស្ត្រ រូបកាយ និងចិត្ត ជាធម្មជាតិមានចំណែកផ្សេងគ្នា តែអាស្រ័យគ្នាជានិច្ច បែកគ្នាមិនបាន ហើយរួមសុខ រួមទុក្ខជាមួយគ្នា។ គ្រាខ្លះ រូបកាយមានរោគកើតឡើង ចិត្តក៏ឈឺចាប់ ឯគ្រាខ្លះទៀត ចិត្តមានវិបត្តិ(រោគកើតឡើង) កាយក៏រសាប់រសល់ញ័រខ្លួន បញ្ចេញអាការៈច្រឡោមខាម ខឹងស្អប់ជាដើម។ ចិត្តមានរោគ គឺជាចិត្តមានវិបត្តិ ឬចិត្តមានសេចក្ដីក្ដៅក្រហាស្ដាយក្រោយច្រើន ព្រោះចិត្តនៅក្មេង ជាចិត្តដែលម្ចាស់វាទូន្មានបានតិចតួច ឬឆ្លងកាត់ការលត់ដំបានតិចតួច ទោះបីម្ចាស់វាមានអាយុច្រើនយ៉ាងណាក៏ដោយ។

នៅក្នុងទីនេះ យើងគួរតែបានដកឃ្លាបន្តិចមកនិយាយអំពីបញ្ហាផ្លូវចិត្តរបស់យុវជន។ ក្នុងចំណោមដ៏ច្រើននៃយុវជន បានកើតមាននូវរោគផ្លូវចិត្តទាំងពួកគេមិនដែលគិត ឬមិនបានដឹងខ្លួនសោះ។ ពួកគេងាយខឹង ងាយស្អប់ ងាយស្រឡាញ់ ហើយឆាប់វិនិច្ឆយអ្វីៗទៅតាមការនិយមរបស់អ្នកដទៃ ដោយគ្មានគោលជំហរច្បាស់លាស់ជារបស់ផងខ្លួនសោះឡើយ។ បញ្ហាដូចបានរៀបរាប់ខាងដើមនេះជារោគយ៉ាងប្រាកដ តែពិបាកឱ្យគេមើលដឹងថារោគនេះ គឺជាបញ្ហាខ្លាំងណាស់។

រោគផ្លូវចិត្ត ក៏អាចឆ្លងរីករាលដាលដូចជារោគផ្លូវកាយដែរ។ ជាពិសេសនៅក្នុងសង្គមដែលស្រុតចុះសីលធម៌ នោះរោគផ្លូវចិត្តនឹងបង្ហាញមកជាហូហែរ ហើយវាមានឥទ្ធិពលទៅលើអ្នកទាំងឡាយណាដែលមានផ្លូវចិត្តទន់ខ្សោយ។ រោគផ្លូវចិត្ត បានដឹកដៃយុវជនដ៏ច្រើនឱ្យចេះប្រព្រឹត្តអំពើអបាយមុខ ដែលជាការបង្កើនចំនួនបញ្ហាឱ្យកាន់តែច្រើនចូលទៅក្នុងសង្គម។ ការស្រុតចុះផ្នែកសីលធម៌នៅក្នុងសង្គម បានក្លាយជាបញ្ហាធម្មតានៅក្នុងក្រសែភ្នែករបស់មនុស្សដែលមានរោគផ្លូវចិត្ត។ ការណ៍ដែលគេមើលឃើញបញ្ហាត្រឹមកម្រិតធម្មតា តែងនាំគេឱ្យគេចចេញពីការទទួលខុសត្រូវ និងបណ្ដែតបណ្ដោយឱ្យបញ្ហានោះកាន់តែរីកធំឡើងជាលំដាប់។

នៅក្នុងសង្គមរបស់យើងពេលនេះ មានអ្នកចេះនិយាយសុំទោសកាលណាខ្លួនបានប្រព្រឹត្តខុស តែមិនប្រាកដថាគេទទួលកំហុសនោះទេ។ មួយទៀត ធ្វើខុស តែមិនដឹងថាជាកំហុស ថែមទាំងរីករាយ ហើយប្រកាន់មាំចំពោះអំពើនោះទៀត វាជាបញ្ហាធំណាស់ និងពិបាកដោះស្រាយជាងបញ្ហាមុននោះរាប់រយដង។ វាជាអំពើខាងទិដ្ឋិ ដែលត្រូវរុំព័ទ្ធដោយអវិជ្ជា និងសេចក្ដីមានះ ហើយបានជះឥទ្ធិពលយ៉ាងអាក្រក់ចូលទៅក្នុងសង្គម។ ជាដំណោះស្រាយ បុគ្គលម្នាក់ៗត្រូវតែទទួលខុសត្រូវចំពោះរាល់ទង្វើរបស់ខ្លួន ដោយការសង្កេតពិនិត្យលើគំនិត ពាក្យសម្ដី និងទង្វើផ្ទាល់ខ្លួន ដោយឈរលើមូលដ្ឋានគុណប្រយោជន៍ និងមិននាំការលំបាកដល់មនុស្សល្អ។

--------- មុំ​ រដ្ឋា

 #ភូមិកំណើត!ពេលបោះជំហានចេះពីផ្ទះ ទើបខ្ញុំដឹងថា គ្មានទីណាស្រស់ស្អាតដូចជាទឹកដីកំណើតរបស់ខ្ញុំទេ។ សម្រស់ទីក្រុងស្អាតយ៉ាងណា ក...
07/04/2023

#ភូមិកំណើត!

ពេលបោះជំហានចេះពីផ្ទះ ទើបខ្ញុំដឹងថា គ្មានទីណាស្រស់ស្អាតដូចជាទឹកដីកំណើតរបស់ខ្ញុំទេ។ សម្រស់ទីក្រុងស្អាតយ៉ាងណា ក៏នៅតែចាញ់ភូមិស្រុកខ្ញុំដែរ។

នៅពេលនេះអារម្មណ៍មួយនេះបើយើងឈានជើងចេញពីផ្ទះហើយ យើងត្រូវតែប្រឹងដើម្បីខ្លួនឯង និងការរំពឹងរបស់អ្នកផ្ទះ។ អ្នកផ្ទះតែងតែសង្ឃឹមថា ខ្ញុំនឹងមានការងារមួយល្អ បន្ទាប់ពីត្រលប់ទៅភូមិវិញ ...។

នៅពេលដែលយើងមកក្រុងដំបូង នរណាក៏ដូចនរណា​តែងគិតថា ស្អាតណាស់ តែយូរទៅក៏នឹកភូមិកំណើត នឹកស្រែដ៏ខៀវខ្ចី, នឹកគោដែលតែងតែស្រែកនឹងម្ចាស់, នឹកដល់ទាដែលសប្បាយនឹងហែកទឹកដោយមិនខ្វល់ពីម្ចាស់វា, នឹកដល់ពីខែខ្លែងនាំគ្នាបង្ហោះពេញវាលស្រែ, នឹកពេលមានភ្លៀង ហុីង កង្កែប គីង្គក់ខំយំប្រណាំងគ្នា, នឹកដល់ថ្ងៃលិចដែលយើងទៅគយគន់មិនជិនណាយ រហូតដល់ម៉ែជេរទើបដើរទៅផ្ទះ, នឹកដល់ទឹកអូរ ដែលធ្លាប់ហក់លេង ហើយក៏ប្រឡែងលេងរហូតទាល់តែ ម៉ែយករំពាត់មកវាត់ឡើងក្រហមខ្នង តែរឿងទាំងនេះនៅតែសប្បាយ ត្រូវរំពាត់ហើយតែបន្តិចក៏រត់មកលេងដដែល។ នឹកដល់គ្រាដែលផ្ទះមានស្វាយហូបមិនឆ្ងាញ់ទេ តែពេលបានលួចគប់ស្វាយរបស់គេ ហើយម្ចាសើគេដេញ ទើបវាឆ្ងាញ់ នឹកដល់ខែព្រីងនិយាយពីថាដើមព្រីងមិនឃើញមានទុំទេ ព្រោះម្នាក់ៗទៅបេះតាំងពីនៅព្រីងមិនទាន់ស្រគាលស្រួលបួលផង។

ជីវិតនៅស្រុកស្រែគឺពិតជាសប្បាយ រកអ្វីផ្ទឹមមិនបាន បើទោះជាក្រុងមានសម្រស់ស្អាតយ៉ាងណា ក៏គង់តែចាញ់សម្រស់ភូមិខ្ញុំទេ។ មិនថាយើងទៅទីណាក៏ដោយ ទីកំណើតជាកន្លែងដែលយើងនឹកឃើញ និងចងចាំជាងគេក្នុងមួយជីវិតនេះ ព្រោះមានទាំងអនុស្សាវរីយ៍ មានទាំងទុក្ខ មានទាំងកំប្លែង មានទាំងសប្បាយ មានទាំងឈឺចាប់...នេះហើយគឺជាជីវិត៕

----------------------------------

អត្ថបទ៖ មិត្តអ្នកអាន

 #អតីតកាល!ទំព័រសៀវភៅប្រៀបបីដូចទំព័រជីវិតរបស់ខ្ញុំនៅពេលនេះណាស់ មានទំព័រខ្លះក៏សប្បាយហើយមានទំព័រខ្លះក៏ឈឺចាប់ ហើយមានទំព័រខ្ល...
07/04/2023

#អតីតកាល!

ទំព័រសៀវភៅប្រៀបបីដូចទំព័រជីវិតរបស់ខ្ញុំនៅពេលនេះណាស់ មានទំព័រខ្លះក៏សប្បាយហើយមានទំព័រខ្លះក៏ឈឺចាប់ ហើយមានទំព័រខ្លះទៀតជូរជត់... តែគ្រប់ទំព័រមិនសុទ្ធតែសមបំណងឡើយដូចជីវិតពីមួយថ្ងៃទៅមួយថ្ងៃតែងតែមានរឿងផ្សេងកើតឡើងមិនឈប់ ហើយរឿងខ្លះក៏ល្អរឿងខ្លះក៏អាក្រក់ទៅ។

សៀវភៅចាស់អាចបើកអានឡើងវិញបានតែបើអតីតកាលមិនអាចសារម្ដងទៀតបានទេ បើកើតហើយក៏ហើយ
មិនអាចកែនៅអតីតកាលបាន តែអាចកែនៅបច្ចុប្បន្នកាលបាន។ មានរឿងជាច្រើនដែរមិនសមបំណងនៅអតីតកាលតែយើងប្រហែលជាកំពុងសមបំណងនៅបច្ចុប្បន្នកាលមួយនេះ រឿងខ្លះហួសបានក៏ឱ្យវាហួសទៅ រំលឹកមកក៏មិនបានអីវិញដែរ ដូចគេថា "ទ្រនិចនាឡិកាអាចវិលមកកន្លែងដដែលពីរដងក្នុងមួយថ្ងៃតែជីវិតយើងមិនអាចមកពេលដដែលពីរដងឡើយ"។

ពេលខ្លះរឿងមិនល្អនៅអតីតកាលបានបង្រៀនយើងរឹងមាំនៅបច្ចុប្បន្ន គ្មានអ្វីដែលឥតខ្ចោះឡើយ មានរឿងណាដែលក្រវែងចោលបានក៏ក្រវែងខ្លះទៅ យកមកតាមក៏ជាសម្ពាធ បោះចោលនៅអតីតកាលទៅ មិនបាច់រើសឡើងវិញទេ ហើយចាំថាខ្លួនឯងធ្លាប់បានធ្វើអ្វីខ្លះហើយត្រូវសន្យាថាមិនឱ្យកើតឡើងម្ដងទៀតទេ។

#ជីវិតនៅអតីតកាលមិនមែនឥតខ្ចោះគ្រប់រឿងទេ

-----------------------------

អត្ថបទ៖ #សៀវភៅជីវិត

 #វាច្រើនពេកហើយ!ផ្លូវដែលពួកយើងដើរ វាមានសម្ពាធពេកហើយ តើយើងគួរតែបញ្ចប់ទេ ទំនាក់ទំនងដែលមានតែការសង្ស័យជាជាងទំនុកចិត្ត តើគួរប...
16/12/2022

#វាច្រើនពេកហើយ!

ផ្លូវដែលពួកយើងដើរ វាមានសម្ពាធពេកហើយ តើយើងគួរតែបញ្ចប់ទេ ទំនាក់ទំនងដែលមានតែការសង្ស័យជាជាងទំនុកចិត្ត តើគួរបន្តទេ? បើប្រឹងតែខ្ញុំ
ហើយអត់អ្នក ហើយបើប្រឹងតែអ្នកតែអត់ខ្ញុំ តើយើងអាចនៅជាមួយគ្នាទេ?
ពីមួយថ្ងៃទៅមួយទំនាក់ទំនងរបស់យើងចេះតែថមថយ ហើយការសង្ស័យចេះតែកើនឡើង តើវាអាចទេដែលយើងនឹងបន្តជាមួយបាន អ្នកហត់ ខ្ញុំក៏ហត់ បន្តក៏ទំនាក់ទំនងមួយនេះនៅតែប៉ុណ្ណឹង អ៊ីចឹងយើងគួរតែបញ្ចប់ទេ!?

ស្រឡាញ់គ្នាជារឿងមនុស្សពីរអ្នក ចុះបើម្នាក់ៗមានហេតុផលបែករៀងៗខ្លួនហើយ គួរទេដែលត្រូវបន្តនោះ។ សំនួរដែលគ្មានចម្លើយតែវាឋិតលើយើងទេថា គួរ ឬអត់ តែត្រូវដឹងថា ទំនាក់ទំនងដែលមានតែការសង្ស័យច្រើន ហើយប្រឹងតែម្នាក់ឯងទៅរហូត នោះយើងក៏មិនអាចស៊ូបានយូរដែរ។
វាមិនខុសពីប្រឹងស្រឡាញ់មនុស្សដែលយើងស្រឡាញ់ តែគេខំប្រឹងស្រឡាញ់អ្នកផ្សេងទៅវិញ...។
វាល្មមដល់ពេលទុកឱ្យខ្លួនឯងសម្រាក ព្រោះវាហត់ពេកហើយសម្រាប់ទំនាក់ទំនងដែលមិនច្បាស់លាស់។

---------------------------------

អត្ថបទ៖ #សៀវភៅជីវិត

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

រូបភាព៖ Pinterest

 #គេជានរណា?អ្នកជានរណា ហេតុអ្វីក៏អ្នកមានឥទ្ធិពលមកលើចិត្តរបស់ខ្ញុំបែបនេះ? អ្នកដឹងទេគ្រាន់តែស្នាមញញឹមរបស់អ្នកក៏អាចឱ្យខ្ញុំរ...
16/12/2022

#គេជានរណា?

អ្នកជានរណា ហេតុអ្វីក៏អ្នកមានឥទ្ធិពលមកលើចិត្តរបស់ខ្ញុំបែបនេះ? អ្នកដឹងទេគ្រាន់តែស្នាមញញឹមរបស់អ្នកក៏អាចឱ្យខ្ញុំរីករាយបានដែរ។ ចុះទម្រាំតែទង្វើល្អៗរបស់អ្នករៀងរាល់ថ្ងៃមកកាន់ខ្ញុំនោះ វាកាន់តែធ្វើឱ្យខ្ញុំដកចិត្តមិនបាន...។

អ្នកជាមនុស្សសាមញ្ញណាស់ តែអ្វីដែលពិសេសគឺចិត្តដ៏ស្មោះត្រង់របស់អ្នកដែលធ្វើឱ្យបេះដូងមួយនេះ មិនដឹងថានឹងគួរដាក់នរណាមកជំនួសអ្នកទេ ព្រោះអ្នកគឺជាចំណែកដែលមិនអាចខ្វះបាន អ្នកនៅជាមួយមិនថាមានទុក្ខ ឬ ក៏សុខ.....ដៃមួយគូរបស់អ្នកតែងតែនៅជិតខ្ញុំពេលដែលខ្ញុំត្រូវការ ហើយស្នាមញញឹមរបស់អ្នកតែងតែញញឹមមកកាន់ខ្ញុំពេលខ្ញុំពិបាកចិត្ត តើអ្នកជានរណា ហេតុអ្វីអ្នកមានទំនាញខ្លាំងជាងទំនាញ់ផែនដីបែបនេះ...?

តើមិត្តអ្នកអាន រកឃើញម្នាក់នោះហើយឬនៅ.? បើរកឃើញហើយថែឱ្យល្អផងណា...!

----------------------------------

អត្ថបទ៖ #សៀវភៅជីវិត

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

រូបភាព៖ Pinterest

 #ហត់ណាស់មែនទេ?ខ្ញុំមានអារម្មណ៍ថាហត់! ហត់នឹងរស់ជាមួយជីវិតដែលមិនមែនជារបស់ខ្ញុំ ហត់នឹងសម្ដែងដែល ដឹកនិងសម្ដែងតែឯង។ ហត់និឹធ្...
16/12/2022

#ហត់ណាស់មែនទេ?

ខ្ញុំមានអារម្មណ៍ថាហត់! ហត់នឹងរស់ជាមួយជីវិតដែលមិនមែនជារបស់ខ្ញុំ ហត់នឹងសម្ដែងដែល ដឹកនិងសម្ដែងតែឯង។ ហត់និឹធ្វើជាមនុស្សម្ដងល្អ ម្ដងអាក្រក់ទៅតាមទង្វើរបស់នរណាម្នាក់ ហត់សូម្បីតែដកដង្ហើម អាចទេប្រសិនបើខ្ញុំគេងលែងក្រោករហូតនោះ...?

ចាំបាច់ទេដែលយើងត្រូវតែធ្វើបែបនេះ? ចាំបាច់ទេដែលត្រូវចាកចេញ.....ចាំបាច់ឬដែលត្រូវសម្លាប់ខ្លួនឯង ខណៈដែលមានមនុស្សមិនតិចកំពុងតែត្រូវការដង្ហើមដើម្បីបន្តជីវិតនោះ។ អ្នកខ្លះកំពុងតែដាក់ខ្យល់អុកស៊ីសែន ដើម្បីបន្តដង្ហើម ចុះហេតុអ្វីក៏យើងមិនស្វែងរកដំណោះស្រាយជាជាងចង់ឱ្យខ្លួនឯងដេកលែងដកដង្ហើមនោះ ...។
អ្នកអាចរីករាយនឹងជម្រើសដែលសម្លាប់ខ្លួនឯង មានដឹងទេថា នៅមានមនុស្សជាច្រើននឹងមានវិប្បដិសារី បំផុតពេលដែលបាត់យើងនោះ ហើយគ្មាននរណាឆ្ងាយឡើយគឺមានតែអ្នកផ្ទះ មិត្តភក្តិនិងមនុស្សជាទីស្រឡាញ់ជាច្រើនទៀត ស្ដាយត្រង់ថា ហេតុអ្វីអ្នកគិតបែបនេះ?

គ្រប់បញ្ហា សុទ្ធតែមានដំណោះស្រាយ គ្រាន់់តែវាត្រូវការពេល វាមិនខុសពីមេរៀន មិនមែនយើងដាក់អ្វីចេះនោះភ្លាមទេ វាត្រូវការការសិក្សា ស្វែងយល់ ការហ្វឹកហាត់...។
បើមានអារម្មណ៍ថាហត់សូមសម្រាកបន្តិច បើមានកម្លាំងហើយចូរបន្ត
ដំណើរតែមិនមែននៅឈរស្ងៀមមួយកន្លែង ហើយត្អួញថាខ្លួនឯងពិបាកឡើយ.....។

----------------------------------

អត្ថបទ៖ #សៀវភៅជីវិត

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

រូបភាព៖ Pinterest

ធ្វើផ្ទះ​ចឹងរស់នៅ​យ៉ាងម៉េច​ដែរ​ ស្អាត​ទេ​បងប្អូន​?
14/08/2022

ធ្វើផ្ទះ​ចឹងរស់នៅ​យ៉ាងម៉េច​ដែរ​ ស្អាត​ទេ​បងប្អូន​?

 #លះបង់បែរគ្មានតម្លៃមនុស្សមួយចំនួននឹងមិនមានអំណរគុណចំពោះវត្តមាន និងការលះបង់របស់យើងទេ ហើយគេក៏មិនមើលឃើញពីតម្លៃនៃការលះបង់នេះ...
14/08/2022

#លះបង់បែរគ្មានតម្លៃ

មនុស្សមួយចំនួននឹងមិនមានអំណរគុណចំពោះវត្តមាន និងការលះបង់របស់យើងទេ ហើយគេក៏មិនមើលឃើញពីតម្លៃនៃការលះបង់នេះដែរ។

ពេលខ្លះមនោសញ្ចេតនា និងភាពស្មោះត្រង់របស់យើងបែរជាត្រូវបានគេជាន់ឈ្លីទៅវិញ។
ពេលខ្លះគឺពិតជាឈឺចាប់ណាស់ ហើយយើងចេះតែទ្រាំៗ ថាប្រហែលថ្ងៃណាមួយ គេនឹងមើលឃើញពីតម្លៃរបស់យើង។ ប៉ុន្តែទីបញ្ចប់គឺនៅតែដដែល។

ព្រោះតែស្រឡាញ់ និងការខ្វាយខ្វល់ ទើបឱ្យយើងបន្តធ្វើគ្រប់យ៉ាងដើម្បីសេចក្តីសុខរបស់គេ ទោះបីដឹងថា គេនៅតែមើលមិនឃើញពីតម្លៃនៃការលះបង់នេះក៏ដោយ។ ប៉ុន្តែប្រហែលគេនឹងយល់ នៅពេលដែលគ្មានវត្តមានរបស់យើងនៅក្នុងជីវិតរបស់គេតទៅទៀត។

---------------------------

អត្ថបទ៖ #សៀវភៅជីវិត

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

រូបភាព៖ Pinterest

 #ជីវិតយើងម្នាក់ៗគឺខ្លីណាស់!រាល់ពេលដែលយើងជួបបញ្ហា សូមកុំតូចចិត្ត ឬគិតអវិជ្ជមានពីជីវិតខ្លួនឯងអី ដ្បិតគ្មាននរណាម្នាក់អាចដើ...
14/08/2022

#ជីវិតយើងម្នាក់ៗគឺខ្លីណាស់!

រាល់ពេលដែលយើងជួបបញ្ហា សូមកុំតូចចិត្ត ឬគិតអវិជ្ជមានពីជីវិតខ្លួនឯងអី ដ្បិតគ្មាននរណាម្នាក់អាចដើរលើផ្លូវជីវិតដោយរលូនរហូតនោះទេ។ យើងត្រូវរៀនប្រឈមមុខជាមួយបញ្ហា ហើយរកផ្លូវដោះស្រាយឱ្យល្អបំផុតតាមដែលយើងអាចធ្វើទៅបាន។ ឆ្លងកាត់បញ្ហាកាន់តែច្រើន នោះយើងនឹងកាន់តែរឹងមាំ។

ផ្ទៃមេឃស្រស់ស្អាតគង់អីស្រអាប់នឹងព្យុះភ្លៀង ជីវិតយើងតែងមានសុខនឹងទុក្ខលាយឡំគ្នា ជារឿងធម្មតាទេ។ គ្មានខ្សែជីវិតនរណាម្នាក់ដែលល្អឥតខ្ចោះឡើយ។ ជីវិតយើងម្នាក់ៗគឺខ្លីណាស់! ដូច្នេះ បើមានរឿងពិបាកចិត្ត ពិបាកចិត្តចុះ តែកុំពិបាកចិត្តយូរពេក។ យើងត្រូវតែរឹងប៉ឹងទទួលស្គាល់ការពិត និងចេះពេញចិត្តនឹងទិដ្ឋភាពនៅតាមផ្លូវទៅកាន់គោលដៅ ទើបយើងអាចដើរទៅមុខយ៉ាងស្ងប់ចិត្ត។

-----------------------

អត្ថបទដកស្រង់ពីសៀវភៅ #សំឡេងខ្សឹប

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

រូបភាព៖ Pinterest

 #មនុស្សរឹងមាំគ្មានអ្វី​ដែល​ស្ថិតស្ថេរ​យូរអង្វែង ហើយក៏​គ្មាន​អ្នកណា​កើតមក​ចួប​តែ​សុខ​រហូត​ដែរ ជីវិត​ពេលខ្លះ​សប្បាយ ពេលខ្...
14/08/2022

#មនុស្សរឹងមាំ

គ្មានអ្វី​ដែល​ស្ថិតស្ថេរ​យូរអង្វែង ហើយក៏​គ្មាន​អ្នកណា​កើតមក​ចួប​តែ​សុខ​រហូត​ដែរ ជីវិត​ពេលខ្លះ​សប្បាយ ពេលខ្លះ​ក៏​ធម្មតា ហើយ​ពេលខ្លះ​ទៀត​ក៏​កើតទុក្ខ គឺជា​ច្បាប់​របស់​ធម្មជាតិ។ សូម​ចងចាំ​ថា មានតែ​មនុស្ស​ដែល​រឹងមាំ ក្លាហាន និង​ហ៊ាន​ប្រឈម​ជាមួយ​ការ​លំបាក​ទេ ទើប​អាចយ​កឈ្នះ​រាល់​បញ្ហា ឬឧបសគ្គ​បាន។ បើ​យើង​អាច​រីករាយ និង​រស់នៅ​ជាមួយ​បច្ចុប្បន្ន​ដែល​មិនទាន់​សមប្រកប ហើយ​នៅតែ​បន្ត​ធ្វើ​រហូត ប្រាកដ​ណាស់​ថា​នឹង​បាន​ទទួលផល​តបស្នង។

កុំ​អាត្មានិយម​ពេក ដោយ​គិតតែ​សេចក្តី​សុខ​របស់​ខ្លួន ភ្លេច​គិតដល់​សេចក្តី​សុខ​មនុស្ស​ជុំវិញ​ដែល​គ្មាន​ឱកាស ហើយ​ត្រឹមតែ​ចាំ​គាំទ្រ​ពី​ចម្ងាយ។ គប្បី​ក្លាហាន និង​រៀន​ទទួលយក​ការពិត​ថា ជីវិត​ពេលខ្លះ​ត្រូវ​លះបង់ ហើយ​ត្រូវ​ធ្វើ​ចិត្ត​ឱ្យ​ស្ងប់ រួច​បន្ត​បេសកកម្ម​ទៅមុខ​ទៀត កុំ​ទាន់​ចុះចាញ់ ព្រោះ​ភាព​ជោគជ័យ​កំពុង​រង់ចាំ​មនុស្ស​អង់អាច​ដូចជា​រូបយើង។ ដរាបណា ឧបសគ្គ​មិនបាន​ធ្វើ​ឱ្យ​យើង​ស្លាប់ យើង​ត្រូវតែ​មាន​សង្ឃឹម ញញឹម និង​ជឿជាក់​ថា​អ្វី​ៗនឹង​បាន​ល្អ​ប្រសើរ​។

អត្ថបទដកស្រង់ពីសៀវភៅ #មនុស្សខ្មៅ

គេហទំព័រសៀវភៅជីវិត [www.seavphovjivet.com/]

មាន​ទម្លាប់​អានសៀវភៅ​ គឺជួយ​ឱ្យយើងមាន​"សតិបញ្ញា​" ហើយ​បញ្ញា​នេះ​ហើយ​ដែល​នាំឱ្យយើង​ដើរ​ក្នុង​ផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ​ក្នុ...
14/08/2022

មាន​ទម្លាប់​អានសៀវភៅ​ គឺជួយ​ឱ្យយើងមាន​"សតិបញ្ញា​" ហើយ​បញ្ញា​នេះ​ហើយ​ដែល​នាំឱ្យយើង​ដើរ​ក្នុង​ផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ​ក្នុង​ជីវិត​បាន

សុខចិត្ត​ដើរយឺត​តែមាន​គោលដៅ​ច្បាស់លាស់​...
14/08/2022

សុខចិត្ត​ដើរយឺត​តែមាន​គោលដៅ​ច្បាស់លាស់​...

ត្រឹមត្រូវ​ទេ​ពុកម៉ែ​បងប្អូន​?
14/08/2022

ត្រឹមត្រូវ​ទេ​ពុកម៉ែ​បងប្អូន​?

14/08/2022

បទ៖ ថ្ងៃណា​មេឃ​ស្រឡះ​? / ច្រៀង​ដោយ​៖ លោក​ សុីន​ សុីសាមុត

អស់បញ្ហារឿង​ពុល​ឡាន​ ! 😃
14/08/2022

អស់បញ្ហារឿង​ពុល​ឡាន​ ! 😃

Address


Alerts

Be the first to know and let us send you an email when Khmerload posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share