SARET TV

SARET TV Business & Tech-Startup

16/01/2024
តោះ! ពង្រឹងសមត្ថភាព​ខួរក្បាលលេង កុំអោយស្ពឹក📚🤔✅𝘾𝙖𝙨𝙚 𝘼𝙣𝙖𝙡𝙮𝙨𝙞𝙨For this task, you are required to watch this video and answe...
06/11/2023

តោះ! ពង្រឹងសមត្ថភាព​ខួរក្បាលលេង កុំអោយស្ពឹក📚🤔

✅𝘾𝙖𝙨𝙚 𝘼𝙣𝙖𝙡𝙮𝙨𝙞𝙨

For this task, you are required to watch this video and
answer the questions compressively.

➤Link to Video: https://www.youtube.com/watch?v=07d2dXHYb94

✅𝙌𝙪𝙚𝙨𝙩𝙞𝙤𝙣

𝟏. According to the video that you have watched, think about what the main messages
are that you get from the video.
𝟐. What are the major problems that the main character faces? How did he or she find the
ways to solve those problems? Have you found any examples of leadership in the video?
Explain further.

Thank you for your time and consideration.

18/07/2023

អ្នកទាំងគ្នាស្រឡាញ់ទេសភាពបែបនេះអត់?🤔🤧
The nice view province🌿🏖

រីករាយទិវាមាតាអន្តរជាតិ! - Happy International Mother's Day!😍👏អរគុណម៉ាក់សម្រាប់អ្វីៗគ្រប់យ៉ាង!!💖ដោយសេចក្ដីគោរពជូនចំពោះ​អ...
14/05/2023

រីករាយទិវាមាតាអន្តរជាតិ! - Happy International Mother's Day!😍👏

អរគុណម៉ាក់សម្រាប់អ្វីៗគ្រប់យ៉ាង!!💖
ដោយសេចក្ដីគោរពជូនចំពោះ​អ្នកម្តាយដ៏អស្ចារ្យរបស់កូន ដែលកូនចាត់ទុកថាជាស្ត្រីពិសេសបំផុតក្នុងជីវិត ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះកូនសូមអរគុណចំពោះអ្វីៗទាំងអស់ដែលម៉ាក់បានធ្វើហើយនៅតែបន្តធ្វើសម្រាប់ខ្ញុំ។ នៅថ្ងៃនេះក្នុងថ្ងៃទិវាអ្នកម្ដាយ កូនសូមអរគុណអ្នកម្ដាយដែលជាម្លប់ដ៏ត្រជាក់ចំពោះកូនគ្រប់រូប។ កូនស្រលាញ់ម៉ាក់!🥰😍

Thank you, Mom, for everything!!💖
Being respectful of my wonderful mother, who I consider to be the most special woman in my life, On this occasion!💕I want to appreciate my mother for all the things she has done and is still doing for me today on Mother's Day. I appreciate you being my shining star and supporting me become the person I am today, Mom. More than words can say, I adore you!🥰😍

ASEAN-City | ASEAN urbanist | Visit Mondulkiri
Visit Stung Treng | SARET TV | Business Tourism

«អាថ៌កំបាំងនៃសំនួរ 4 យ៉ាងដែលអាចទស្សន៍ទាយអំពីជោគវាសនាអនាគតរបស់អ្នក»-----------------------------------មនុស្សយើងម្នាក់ៗកើត...
12/02/2023

«អាថ៌កំបាំងនៃសំនួរ 4 យ៉ាងដែលអាចទស្សន៍ទាយអំពីជោគវាសនាអនាគតរបស់អ្នក»
-----------------------------------
មនុស្សយើងម្នាក់ៗកើតមកតែងតែមានជោគវាសនាខុសៗគ្នាពោលគឺបុគ្គលខ្លះកើតមកនៅក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ចំណែកឯបុគ្គលខ្លះទៀតកើតមកស្ថិតនៅក្នុងត្រកូលឬវណ្ណះអ្នកក្រខ្សត់ មានមជ្ឈដ្ឋានជុំវិញអាប់អួរ ដែលទាមទានូវពេលវេលាឬការតស៊ូដើម្បីអាចធ្វើការផ្លាស់ប្ដូរជោគវាសនារបស់ពួកគេបាននាថ្ងៃខាងមុខ។
ក៏ប៉ុន្តែជោគវាសនាអនាគតរបស់យើងនឹងទៅជាយ៉ាងណា? ឬក្លាយទៅជាអ្វី? ជាសហគ្រិន ជាអ្នកជំនួញ ជាមហាសេដ្ឋី អ្នកនយោបាយ ឬក៏ជាបុគ្គលបរាជ័យក្ដីគឺគ្មាននណាម្នាក់អាចទស្សន៍ទាយបានដឹងមុននោះឡើយ។ បើដូច្នេះតើយើងគួរធ្វើយ៉ាងដូចម្តេចទើបអាចអោយយើងដឹងអំពីជោគវាសនាអនាគតរបស់យើងបាន?

ថ្ងៃនេះយើងសូមលើកយកនូវអាថ៌កំបាំងនៃសំនួរ ៤ យ៉ាងដែលអ្នកគួរតែចោទសួរមកកាន់ខ្លួនអ្នកផ្ទាល់ ប្រសិនបើអ្នកចង់ដឹងអំពីជោគវាសនាអនាគតរបស់ខ្លួនឯង៖

1. តើមនុស្ស ៥នាក់ដែលអ្នកបានទាក់ទងនិងសេពគបជាញឹកញាប់រៀងរាល់ថ្ងៃនេះគឺជាបុគ្គលប្រភេទណា?

នៅក្នុងសំនួរមួយនេះយើងចង់ចង្អុលបង្ហាញអស់លោកថាដើម្បីអាចអោយអ្នកដឹងថាពេលអនាគត អ្នកនឹងក្លាយជាបុគ្គលប្រភេទណានោះ (ជោគជ័យឬបរាជ័យ) ចូលមើលមនុស្ស ៥នាក់ដែលអ្នកសេពគប់ឬដើជាមួយញឹកញាប់ជាងគេពីព្រោះថាបុគ្គល ៥នាក់នេះអាចប្រាប់ថាអ្នកជាមនុស្សប្រភេទណានាពេលអនាគតពោលគឺ
បើសិនជាអ្នកដើរឬសេពគបជាមួយបុគ្គលរៀនសូត្រ អ្នករកសុី អ្នកជំនួញ ឧកញ្ញា មហាសេដ្ឋី អ្នកនយោបាយ ឬបុគ្គលជោគជ័យល្បីល្បីៗជាច្រើនផ្សេងទៀត នោះនៅថ្ងៃអនាគតអ្នកនឹងក្លាយជាបុគ្គលជោគជ័យដូចពួកគាត់ជាក់ជាមិនខាន។
តែប្រសិនបើអ្នកសេពគបជាមួយបុគ្គលពាល បុគ្គលបរាជ័យ (ក្មេងពាល អ្នកផឹកស្រា លេងល្បែង ជនបោកប្រាស់ ចោរ អ្នកសពឬជួញដូរគ្រឿងញៀន ។ល។) ជនដែលសង្គមមិនទទួលស្គាល់ នោះពេលអនាគតអ្នកនឹងគង់តែបរាជ័យឬគង់តែមានថ្ងៃពូលីសចាប់យកទៅអប់រំ ឬកសាងនោះទេ។

2. តើសៀវភៅ ៥ក្បាលដែលអ្នកបានអានចុងក្រោយបំផុតគឺជាសៀវភៅអ្វី?

នៅក្នុងចំណុចមួយនេះយើងចង់អោយបងប្អូនក្រឡែកទៅមើលអ្នកដែលអានសៀវភៅល្អៗដូចជាសៀវភៅ ចំណេះដឹងទូទៅ ច្បាប់ បុគ្គលជោគជ័យល្បីៗ ផ្នត់គំនិតអ្នកជោគជ័យ ការចែករំលែកបទពិសោធ ការវិនិយោគ ចំណេះដឹងអចលនទ្រព្យ ឬសៀវភៅពង្រីកចំណេះដឹងល្អៗជាច្រើនផ្សេងទៀត នោះប្រាកដណាស់ជោគវាសនាអនាគតរបស់ពួកគាត់នឹងអាចអោយបងប្អូនធ្វើការទាយបានហើយ។

3. តើpage ឬ YouTube channel (បណ្ដាញផ្សព្វផ្សាយផ្សេងទៀត) ប្រភេទណាដែលអ្នកតែងតែតាមដានញឹកញាប់ជាងគេ?

យើងសង្កេតឃើងថា មានបងប្អូូនយើងមួយចំនួនចូលចិត្តតាមដាន page ឬ channel ជេគ្នា ហែកហួរគ្នានៅលើបណ្ដាញសង្គម( ដូចជាជេគ្នាដើម្បីល្បីងាយលក់ផលិតផល ដណ្ដើមសង្សាឬ ប្ដីគ្នា ជម្លោះប្ដីប្រពន្ធ តារាច្រៀងឆ្កួតជ្រូកជេគ្នា តារានេះបានជាមួយតារានោះ តារានេះបែកបាក់ជាមួយតារានោះ ស្រីនេះបានជាមួយឧកញ្ញានោះ [...]? ឬព័ត៌មានមិនល្អជាដើមដែលជាហេតុឱ្យពួកគាត់មិនរីកចម្រើនទៅមុខបាន ហើយអាចសរបញ្ចាក់អោយឃើងអំពីអនាគរបស់ពួកគាត់ច្បាស់ដូចថ្ងៃ។ ចំពោះបុគ្គលដែលគែតាមដានpage ឬchannel ដូចជាការបង្រៀន ការអប់រំ ការចែករំលែកបទពិសោធបុគ្គលជោគជ័យល្បីៗ វីដេអូនិយាយអំពីការរកសុី ជំនួញ ចំណេះដឹងហិរញ្ញវត្ត អចលនទ្រព្យ ច្បាប់សង្គម ការវិភាគ នយោបាយ[...]គឺច្បាស់ណាស់បងប្អូនប្រាកដជាអាចបើកភ្នែកឃើងជោគវាសនាអនាគតរបស់ពួកគាត់ជាក់ជាមិនខាន។

4. នៅពេលទំនេរក្រោយពីបញ្ជប់ការងារឬថ្ងៃសៅរ៍អាទិត្យតើអ្នកធ្វើអ្វីខ្លះ?

នៅត្រង់ចំណុចនេះយើង ចង់អោយបងប្អូនក្រឡែកទៅមើលបុគ្គលមួយចំនួនដូចជានៅថ្ងៃសៅអាទិត្យ គាត់ជួបជុំមិត្តភក្តិផឹកសុី ចូលបា ក្លិប រាំរែកស្រីញីអូនបង លេងល្បែងសុីសង ចំណាយពេលអត់ប្រយោជន៍។ល។ ច្បាស់ណាស់ពួកគាត់ទាំងនោះនឹង មុជមិនជ្រៅ ទៅមិនឆ្ងាយឡើយ។
ចំណែកឯបុគ្គលខ្លះទៀតយកពេលថ្ងៃសៅរ៍អាទិត្យទៅធ្វើការរកចំណូលបន្ថែម យកពេលហាត់ប្រាណបង្កើនសុខភាព អានសៀវភៅពង្រីកចំណេះដឹង ដើរមើលដី មើលជំនួញ និងស្ដាប់ការចែករំលែកបទពិសោធពីអ្នកជោគជ័យជាដើមគឺប្រាកដណាស់ថាអនាគតពួកគាត់នឹងអាចអោយយើងស្រមៃមើលថាទៅជាបុគ្គលប្រភេទណា។
-----------------------------------
SARET TV © 2023

ហេតុអ្វីអ្នកគួរចំណាយពេលអានអត្ថបទមួយនេះ? ពីព្រោះថាអ្នកអាចនឹងទទួលបានចំណេះដឹងអំពីការពិចារណាផ្នែកសុខភាពផ្លូវអារម្មណ៍និងផ្លូវ...
07/02/2023

ហេតុអ្វីអ្នកគួរចំណាយពេលអានអត្ថបទមួយនេះ? ពីព្រោះថាអ្នកអាចនឹងទទួលបានចំណេះដឹងអំពីការពិចារណាផ្នែកសុខភាពផ្លូវអារម្មណ៍និងផ្លូវចិត្ត ២០២៣

---------------------------------

កាលពីនៅក្មេងៗ ពេលដែលមានរឿងឬបញ្ហាអ្វីមួយកើតឡើង គឺតែងតែធ្វើអោយយើងមានអារម្មណ៏ខឹង មួម៉ៅ យំបង្ហូទឹកភ្នែក ហើយបង្ហាញពីអារម្មណ៍រទាំងអស់នោះចេញមកក្រៅទាំងស្រុងយ៉ាងបើកចំហដោយមិនចាំបាច់ខ្វល់ពីអ្វីច្រើនឡើយ។

ជាការពិតណាស់ ពីព្រោះពេលនោះយើងអាចជាកំពុងស្ថិតនៅក្នុងវ័យក្មេងប្រើអារម្មណ៍ច្រើនជាងការគិត ការពិចារណានៅមានកម្រិត ដែលជាហេតុធ្វើអោយយើងមានទំនោរនៅក្នុងការបង្ហាញអារម្មណ៍របស់ខ្លួនចេញមកក្រៅភ្លាមៗ ក៏ប៉ុន្តែនៅពេលដែលធំដឹងក្ដីឡើងចាប់ផ្ដើមប្រលូកនៅក្នុងសង្គម «សង្គមរំពឹងថា យើងគឺជាមនុស្សពេញវ័យ» ហើយព្រោះតែពាក្យថាមនុស្សពេញវ័យនេះហើយ ទើបត្រូវអោយយើងបង្ខាំងអារម្មណ៍ខ្លួនឯងមិនត្រូវបានបង្ហាញចេញដូចកាលពីយើងនៅក្មេងៗ ពោលគឺមិនថាយើងសោកសៅប៉ុណ្ណាទេ យើងបានត្រឹមតែខាំមាត់ សង្កត់ចិត្ត ប្រើទឹកមុខធម្មតា រួចនិយាយថា « ខ្ញុំធំហើយ ខ្ញុំមិនអាចយំទៀតទេ» ។

តើអ្នកទាំងអស់គ្នាធ្លាប់មានអាម្មណ៍ថាខឹងខ្លាំងណាស់ ពិបាកចិត្តខ្លាំងណាស់ ឈឺចាប់ខ្លាំងណាស់ តែមិនហ៊ាននិយាយចេញមក ក៏ព្រោះតែមិនចង់ឲ្យអ្នកដ៏ទៃមើលមក ថាយើងជាមនុស្សអាយុច្រើនដែរហើយតែ « គ្មានភាពចាស់ទុំ និងគ្មានវិជ្ជាជីវៈនៅក្នុងខ្លួន»?

និយាយតាមត្រង់យើងគិតថាសង្គមកំពុងតែជុំរុញយើងឱ្យព្រងើយកន្តើយទៅនឹងអារម្មណ៍ខ្លួនឯង ដោយការរក្សាភាពស្ងៀមស្ងាត់ អត់ធ្មត់ និងបន្តដំណើរជីវិតទៅមុខ ជាមួយនឹងពាក្យថា យើងត្រូវតែស៊ូទ្រាំយើងធំហើយ មិនមែនក្មេងទៀតទេ ធ្វើមនុស្សត្រូវតែមានការតស៊ូ រឹងមាំឡើង បើគ្មានការតស៊ូក៏គ្មានភាពជោគជ័យដែរ ។ល។ ស្ដាប់មើលទៅវាហាក់បីដូចជាពាក្យលើទឹកចិត្ត តែបើគិតមួយជ្រុងទៀតទៅ វាហាក់បីដូចជាបរិបទសង្គមកំពុងតែបង្ខំឱ្យយើងត្រូវតែស៊ូទ្រាំ។ វាជាការពិតណាស់ថាការដែលយើងរស់នៅក្នុងសង្គម យើងត្រូវដឹងអំពីរបៀបរក្សាអារម្មណ៍ខ្លួនឯងអោយបានល្អ ប៉ុន្តែ​យើងនៅតែមានគំនិតគិតថាវា​ជា​ការ​គាបសង្កត់​នៃផ្លូវ​អារម្មណ៍​របស់​យើង​ដែល​​កំពុង​ធ្វើ​ទុក្ខ​ដោយ​មិនដឹង​ខ្លួន ។

ហើយថាតើអ្នកទាំងអស់គ្នាមានដឹងទេថាមនុស្សដែលចូលចិត្តលាក់អារម្មណ៍ឬទ្រាំបៀមទុក្ខមិនបង្ហាញប្រាប់នណានឹងធ្វើអោយគេជួបបញ្ហាប្រឈមអ្វីខ្លះ?

#ប៉ះពាល់ដល់សុខភាពផ្លូវអារម្មណ៍និងផ្លូវចិត្ត

ដើម្បីកុំឲ្យវែងឆ្ងាយច្រើន ខ្ញុំសូមលើកយកពាក្យទាំងពីរនេះមកបង្ហាញតែម្ដងគឺ អារម្មណ៍អវិជ្ជមានដែលត្រូវបានលាក់ទុក(Suppressed Emotion)
និងអារម្មណ៍ដែលយើងព្រងើយកន្តើយដោយអចេតនា(Repressed Emotion)។
តើអ្នកទាំងអស់គ្នាដឹងទេថា អារម្មណ៍ទាំងពីរនេះវាគឺជាកំបិតលាក់មុខដ៏កាចសាហាវដែលធ្វើអោយប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើងរហូតអាចឈានដល់ចំណុច​ធ្ងន់ធ្ងរ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ឬជំងឺថប់បារម្ភ។

នេះបើយោងទៅតាមការស្រាវជ្រាវមួយបានបង្ហាញថាមនុស្សជាច្រើនដែលមានជំងឺធ្លាក់ទឹកចិត្តគឺបណ្ដាលមកពីពួកគេ "លាក់កំហឹងឬអារម្មណ៍អវិជ្ជមាន" ពីព្រោះថាការធ្វើបែបនេះ នៅទីបំផុត កំហឹង​ឬអារម្មណ៍អវិជ្ជមានរបស់​ពួកគេ​ទាំងនោះ ក៏នឹងត្រឡប់​មក​ធ្វើ​បាប​ពួកគេ​វិញប្រឈមជាមួយ​ហានិភ័យ​ខ្ពស់​រហូតឈានដល់ជំងឺធ្លាក់ទឹកចិត្ត ឬជំងឺថប់បារម្ភ សម្ពាធ​ឈាម​ឡើងខ្ពស់ ថាមពលចុះខ្សោយ មានបញ្ហារំលាយអាហារ( ក្រពះពុះវៀន) និងឈានទៅកើតជំងឺបេះដូងជាដើម។

ហើយតាមការសិក្សាមួយទៀតស្តីពីទំនាក់ទំនងនៃការធ្លាក់ទឹកចិត្ត និងការបញ្ចេញអារម្មណ៍ គឺត្រូវបានគេសន្និដ្ឋានតាមរបៀបដូចគ្នាផងដែរ ពោល “មនុស្សមួយក្រុមដែលត្រូវបានគាបសង្កត់អារម្មណ៍របស់ពួកគេ អាចប្រឈមមុខទៅនឹងជំងឺធ្លាក់ទឹកចិត្ត“ ។

#ប៉ះពាល់ដល់សុខភាពរាងកាយ

មនុស្សដែលចូលចិត្តលាក់អារម្មណ៍គឺប្រឈមទៅនឹង "ការស្លាប់មុនអាយុ" និង "បង្កអោយមានជំងឺមហារីក" ។
បើយោងទៅការស្រាវជ្រាវក្នុងឆ្នាំ 1996ពី Harvard School of Public Health និង University of Rochester បានធ្វើការស្ទង់មតិមនុស្សចំនួន 800នាក់ ដែលជាប្រភេទមនុស្សមិនចូលចិត្តបង្ហាញពីអារម្មណ៍របស់ពួកគេ ហើយបានតាមដានរយៈពេល 12 ឆ្នាំក្រោយមក។ ជាលទ្ធផលបានបង្ហាញថាហានិភ័យនៃការស្លាប់មុនអាយុ 30% និងបង្កើនហានិភ័យនៃជំងឺមហារីក 70% ។

ជារួមបើទោះជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចេះជ្រើសរើសវិធីសាស្រ្តនៅក្នុងការបញ្ចេញអារម្មណ៍ឲ្យបានត្រឹមត្រូវ និងមិនប្រព្រឹត្តរឿងមិនល្អដែលអាចនាំឱ្យមាន
ភាពប្រថុយប្រថានខ្ពស់ដែលបង្កគ្រោះថ្នាក់ដល់សុខភាពដូចជាការផឹកស្រាដើម្បីបំបាត់ភាពតានតឹង ឬ​ញ៉ាំ​អាហារ​មិន​ឈប់​ដោយសារ​ស្ត្រេ​សដែល​ទង្វើ​ទាំងអស់នេះ​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព​។

---------------------------------
SARET TV © 2023
ឯកសារយោង:
- The Connection Between Depression and Anger : Arlin Cuncic, Verywell Mind > https://bit.ly/2Ted8qt
- Emotion Suppression and Mortality Risk Over a 12-Year Follow-up
: National Library of Medicine > https://bit.ly/2QRre0b
- CAN ALWAYS STAYING POSITIVE BE BAD FOR OUR HEALTH?
: Lucy Cousins, HCF > https://bit.ly/3i7aLjZ
- Social Hierarchy and Depression: The Role of Emotion Suppression : Carrie A. Langner, Elissa Epel, Karen Matthews, Judith T. Moskowitz, and Nancy Adler - https://bit.ly/3hTU9f7

08/09/2022

Skill you must adhere to become an effective leader.

Address


Website

Alerts

Be the first to know and let us send you an email when SARET TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share