07/10/2020
ខ្សែប្រយុទ្ធ Martin Braithwaite បានក្លាយជាអ្នកស្នងតំណែងម្ចាស់អាវលេខ៩នៅ Barcelona បន្ទាប់ពី Luis Suarez ចាកចេញទៅកាន់ Atletico Madrid។
ADVERTISING
X
កីឡាករសញ្ជាតិដាណឺម៉ាកដែលមកដល់ Nou Camp ផ្ទេរពីក្លឹប Leganes កាលពីដើមឆ្នាំ២០២០នេះ ទើបរកបានតែ១គ្រាប់គត់ ក្នុងការបង្ហាញខ្លួន១១ប្រកួត។ ប៉ុន្តែពេលនេះ គេត្រូវបានក្លឹបទុកចិត្តឲ្យស្នងលេខដ៏ពិសេសក្នុងក្លឹប ក្រោយ Suarez ចាកចេញព្រោះលែងត្រូវការដោយលោក Ronald Koeman។
Suarez បច្ចុប្បន្ននៅតែពាក់អាវលេខ៩ដដែលសម្រាប់នៅក្លឹបថ្មី Atletico។ លេខ៩នៅក្នុងក្លឹប Barca សុទ្ធតែធ្លាប់គ្រងដោយខ្សែប្រយុទ្ធល្បីៗដូចជា Johan Cruyff, Ronaldo, Patrick Kluivert, Samuel Eto'o, Zlatan Ibrahimovic និង Alexis Sanchez។
ខាងក្រោមជាលេខរបស់កីឡាករ Barcelona នៅរដូវកាលថ្មី