CAM HD Movies

  • Home
  • CAM HD Movies

CAM HD Movies សូមស្វាគមន៍មកកាន់ផេក CAM-HD Movies យើងខ្ញុំ ដើម្បីទទួលបានការកម្សាន្ត ... ...

26/09/2022

របស់ខ្លះយើងអាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែ រឿងរ៉ាវជាច្រើនយើងមិនអាចប្រើភ្នែកមើលបានទេ។
រូបថតនេះថតកាលពីថ្ងៃទី១ខែ៣ឆ្នាំ២០១៨នៅ ពេលដែលខ្ញុំមានបញ្ហាបោកប្រាស់ចិត្តពីនារីម្នាក់។ ខ្ញុំមកភ្នំពេញឆ្នាំ២០១០ ជាជំហ៊ានទី១នៃការមករស់នៅទឹកដីភ្នំពេញ។ ៥ឆ្នាំក្រោយមក ឆ្នាំ២០១៥ ជាជំនាន់ដែល ខ្ញុំបានស្គាល់និងមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ ជាកូនអ្នកភ្នំពេញ មុខរបររបស់គាត់ជាអ្នកលក់មាសនៅផ្សារបុរាណមួយនៅរាជធានី។ កាលនោះយើងស្គាល់គ្នាដោយចៃដន្យដោយជិះឡានក្រុងនៅកៅអីក្បែរគ្នាធ្វើដំណើរពីខេត្តសៀមរាបមកភ្នំពេញ។ ខ្ញុំទៅធ្វើការនៅសៀមរាប២យប់ ហើយគាត់មកពីលេងផ្ទះមិត្តភក្តិនៅសៀមរាប ទិសដៅរបស់យើងមកភ្នំពេញដូចគ្នា។ យើងជជែកគ្នាសួរសុខទុក្ខគ្នាពីសៀមរាមមកដល់ភ្នំពេញ ក៏បានសុំលេខទូរស័ព្ទគ្នាទៅវិញទៅមក។ សម័យនោះគាត់មានប្រើទូរស័ព្ទ iPhone 6 Plus រួចទៅហើយ ប៉ុន្តែខ្ញុំមិនទាន់មានប្រើនៅឡើយ ខ្ញុំប្រើសាំសុងណូត៧។គាត់គឺជានារីដ៏ស្រស់សោភាពវ័យប្អូនខ្ញុំ៩ឆ្នាំ។ជាអ្នករៀនចប់មហាវិទ្យាល័យផ្នែកទីផ្សារ។ ទំនាក់ទំនងស្នេហា យើងជួបគ្នា១សប្តាហ៍ម្តង នៅរៀងរាល់ល្ងាចថ្ងៃអាទិត្យព្រោះគាត់ក៏រវល់ ខ្ញុំក៏រវល់។ ពេលយើងជួបគ្នាភាគច្រើនយើងនិយាយតែពីមុខរបរ ការងារ និង ការយកចិត្តយកថ្លើមគ្នាហើយស្ទើរតែគ្រប់ពេលគាត់ជាអ្នកចំណាយលុយ ដោយសារគាត់ថាគាត់មានលុយច្រើនជាងខ្ញុំ គាត់កម្រអោយខ្ញុំចេញលុយណាស់។ខោអាវរបស់ខ្ញុំគាត់ទិញអោយពាក់ស្ទើរពាក់មិនអស់ខ្ញុំមានតែយកទៅចែកអ្នកក្រនៅស្រុកកំណើត។ គាត់ដឹងច្បាស់ថាខ្ញុំជាបុរសពោះម៉ាយ គាត់ជាស្រីក្រមុំ តែគាត់នៅតែស្រលាញ់ខ្ញុំ។ ខ្ញុំក៏ស្រលាញ់គាត់ដែរ ព្រោះគាត់មានអត្តចរិតល្អ ថ្លៃថ្នូរ ស្ងប់ស្ងាត់ មិនសូវនិយាយច្រើន និយាយតែពាក្យសាច់ការ។ ៣ឆ្នាំដែលពួកយើងទាក់ទងគ្នាគឺម៉ាក់ប៉ារបស់គាត់ ស្វាគមន៍មិនមានបញ្ហាអីទេ។គាត់មានប្អូនប្រុសម្នាក់មិនទាន់មានការងារ ហើយរៀនបានត្រឹមទី៩។ គាត់ជួយការងារលក់មាសរបស់បងស្រី និង ប៉ាម៉ាក់ គាត់ក៏ស្រលាញ់ខ្ញុំណាស់ដែរ។ ពួកយើងរស់នៅជាមួយគ្នាចេញចូលផ្ទះគ្នាដូចផ្ទះរបស់ពួកយើង គ្មានក្រែងរអែងចិត្តអីឡើយ។ មាសរបស់គាត់ទាំងកាតាបគាត់អោយខ្ញុំទុកដាក់ មិនដែលបារម្ភថាបាត់បង១លីណាឡើយ។ ពេលខ្លះគាត់បិទតូប មិនលក់ទេ ហើយយកមាសមកផ្ញើខ្ញុំនៅកន្លែងធ្វើការ ហើយគាត់ប្រាប់ថាមានការចេញទៅខេត្ត កុំប្រាប់ម៉ាក់ប៉ា។ ខ្ញុំក៏ជួយគាត់ជូនកាលគាត់ទៅបាត់២យប់ក៏មាន មិនដឹងទៅណា ម៉ាក់ប៉ាសួរខ្ញុំគឺខ្ញុំប្រាប់ថា គាត់នៅផ្ទះរបស់ខ្ញុំគ្រឿងមាសពេជ្រទៅអោយគាត់ក៏គាត់ជឿ។ ខ្ញុំមិនដែលសួរគាត់ថាគាត់ទៅណាឡើយព្រោះខ្ញុំទុកចិត្តគាត់ ផ្តល់តម្លៃអោយគាត់។ យើងឧស្សាហ៍ទៅណាញ៉ាំអីជាមួយគ្នា ហើយស្និទ្ធស្នាលជាមួយគ្នាជាទំនាក់ទំនងស្នេហា។ពេលដែលទៅញ៉ាំអីនៅតាមខ្ចុះគឺគាត់ច្រើនតែដេកកើយភ្លៅរបស់ខ្ញុំហើយអោយខ្ញុំច្រៀងអោយស្តាប់ហើយគាត់ក៏ដេកលក់។ គាត់ចូលចិត្តយកទូរស័ព្ទរបស់ខ្ញុំទៅឆែកឆេមើលក្រែងមានលាក់រូបថតមនុស្សស្រីណាឬឆាតជាមួយអ្នកណាផ្សេង ខ្ញុំអោយជានិច្ចព្រោះខ្ញុំគ្មានអ្វីលាក់បាំង។ រាល់ពេលដែលខ្ញុំសុំទូរស័ព្ទរបស់គាត់មកប្រើគាត់មិនដែលអោយឡើយគឺតែងតែខឹងហើយងង៉ក់ដោះសារជានិច្ច ហើយខ្ញុំក៏មិនដែលយកដែរព្រោះមិនចេះធ្វើអ្វីដោយបង្ខំ។ ថ្ងៃមួយគាត់គេងលក់នៅលើភ្លៅរបស់ខ្ញុំ។ ខ្ញុំក៏សាកល្បងយកទូរស័ព្ទរបស់គាត់មកប្រើតែខ្ញុំមិនអាចបើកបានដោយសារជាប់លេខកូដ។ ខ្ញុំក៏សាកល្បងវាយបញ្ចូលលេខទូរស័ព្ទរបស់គាត់៤លេខខាងចុង ហើយមិនចូល។ ខ្ញុំសាកល្បងលេខថ្ងៃខែឆ្នាំកំណើតរបស់គាត់ក៏មិនចូល។ ខ្ញុំក៏សាកល្បង លេខផ្ទះនិងលេខផ្លូវ ក៏មិនចូល ចុងក្រោយគឺស្លាកលេខម៉ូតូរបស់គាត់គឺចូលប្រើបាន។ ពេលនោះខ្ញុំចុចចូលមើលអាល់ប៊ុមរូបថតរបស់គាត់គាត់ដាក់លេខកូដទៀត។ ខ្ញុំចូលមិនទាន់បានទេ ហើយក៏ចូលមើលហ្វេសប៊ុករបស់គាត់ឃើញថា ខ្ញុំនេះជាកង្កែបក្នុងអណ្តូង មិនស្មើក្របីមួយក្បាលផង។ នៅលើហ្វេសប៊ុករបស់គាត់ មានរូបអាក្រាតជាច្រើនសន្លឹក មានរូបរួមភេទ ជាមួយប្រុសម្នាក់ ប្រហែលជាប្តីឬជាសង្សារចាស់ វ័យក្មេងជាងខ្ញុំតែរូបរាងប្រហាក់ប្រហែលខ្ញុំដែរគឺផុសដាក់ជា Private See only me,ខ្ញុំញ័រដៃស្ទើរជ្រុះទូរស័ព្ទពីដៃតែខំទប់អារម្មណ៍ហើយ ក៏ដោនឡូតរូបនោះផ្ញើមកស៊េវចូលហ្គូហ្កលដ្រាយរបស់ខ្ញុំរួចហើយក៏ទុកទូរស័ព្ទអោយគាត់វិញ។ គាត់ភ្ញាក់ពីដេកឃើញខ្ញុំមុខស្មើៗគាត់ក៏ខំយកចិត្តយកថ្លើមខ្ញុំតែគាត់មិនដឹងថាខ្ញុំគិតអ្វីឡើយ។ ខ្ញុំមិនទាន់បានសួរអីគាត់ឡើយហើយធ្វើធម្មតានិងក៏ត្រឡប់មកផ្ទះវិញ។ នៅថ្ងៃមួយគាត់ពឹងខ្ញុំអោយជូនគាត់ទៅកន្លែងផឹកស៊ីមួយកន្លែងនៅខាងជ្រោយចង្វារ ហើយគាត់អោយខ្ញុំត្រឡប់មកផ្ទះវិញចុះគាត់ជួបមិត្តភក្តិស្រីៗមកពីខេត្តពិភាក្សារឿងរកស៊ី។ ខ្ញុំក៏ត្រឡប់មកវិញតែមិនអស់ចិត្តខ្ញុំក៏ទៅដូរខោអាវហើយជិះម៉ូតឌុបមកចាំមើល។ម៉ោង៩យប់ពួកគេនាំគ្នាចេញពីកន្លែងផឹកស៊ីក៏ទៅចូលផ្ទះសំណាក់នៅក្បែរនោះមានប្រុស៣នាក់ ស្រី៣នាក់រាប់ទាំងគាត់។ ខ្ញុំថតវីដេអូទុកទាំងពេលចូលនិងពេលចេញ។ពួកគេចូលបន្ទប់តែ១គ្នា៦នាក់ ម៉ោង១១កន្លះយប់ បានចេញមកវិញហើយបែកគ្នាទៅផ្ទះ។ ស្អែកឡើងខ្ញុំសួរគាត់ថា យប់ម៉ិញមានទៅណាទេបន្ទាប់ពីជួបមិត្តភក្តិ?គាត់ថាអត់ទេជិះកង់បីមកផ្ទះវិញខ្ញុំក៏ញញឹមងក់ក្បាល។ នៅចុងខែ២ឆ្នាំ២០១៨មិត្តភក្តិរបស់គាត់រៀបការនៅខេត្តកំពង់ធំផ្សារតាំងក្រសាំង។គាត់ក៏ហៅខ្ញុំទៅដែរ ត្រូវគេងនៅទីនោះ២យប់។ខ្ញុំក៏ទៅតាមការអញ្ជើញរបស់មិត្តភក្តិគាត់។ យប់ថ្ងៃចូលរោងគាត់គេងលើផ្ទះជាមួយកូនក្រមុំហើយខ្ញុំគេងនៅខាងក្រោមផ្ទះលើប៉ៅអ៊ី។ ចៃដន្យ ម៉ោង២យប់ ខ្ញុំឈឺបត់ជើងក៏ដើរទៅចូលបង្គន់ ពេលនោះមនុស្សមាននៅខាងក្នុង២នាក់ខ្ញុំក៏ដើរមកវិញរង់ចាំអោយគេចេញដោយគិតថាប្តីប្រពន្ធចូលជាមួយគ្នា ស្រាប់តែមនុស្សដែលដើរចេញមកជាគាត់និងបុរសម្នាក់នៅក្នុងរូបថតដែលខ្ញុំបានឃើញមុខ។
ហើយក៏ថតទុក១សន្លឹកតែមិនច្បាស់ទេពេលយប់គ្រាន់តែអាចមើលដឹងថាគាត់និងបុរសម្នាក់នោះ។ ថ្ងៃទី២ខ្ញុំមិនបាននៅគេងទេចងដៃមុនហើយប្រាប់ថា នៅផ្ទះមានរឿងបន្ទាន់ចោរគាស់ផ្ទះក៏ជិះតាក់ស៊ីត្រឡប់មកមុន។ ខ្ញុំមកដល់ផ្ទះវិញក៏ចាប់ផ្តើមប្រើកម្មវិធី find my iphone ដែលយកIdរបស់គាត់Sign In ចូលតាមវិបនៃ iCloud.បន្ទាប់ពីគាត់ចប់រោងការគាត់ទៅដើរលេងនៅសៀមរាប២យប់ទៀតហើយខ្ញុំខលទៅគាត់គាត់និយាយថានៅផ្ទះហើយឈឺក្បាលសុំគេងមុនហើយក៏បិទទូរស័ព្ទ។ លុះដល់ចុងខែកុម្ភៈ២០១៨ខ្ញុំបបួលគាត់ទៅលេងមាត់ទន្លេ ហើយនាំទៅអុជធូបនៅព្រះអង្គដងកើ ជាមួយគ្នាហើយនិយាយថា បើយើងទាំង២នាក់ពិតជាស្រលាញ់គ្នាសូមនិយាយពាក្យពិតចំពោះវត្ថុសក្តិសិទ្ធ ជាមួយគ្នាគាត់ក៏យល់ព្រមហើយបួងសួង។ ពេលនោះគាត់អោយខ្ញុំជួយថតរូបរបស់គាត់ ខ្ញុំបានទូរស័ព្ទរបស់គាត់ មកកាន់តែគ្មានលេខកូ(ខ្ញុំធ្វើពើជាគ្មាន) ខ្ញុំក៏សួរថា អូនលេខកូដប៉ុន្មាន? គាត់ក៏ដើរមកចុចឆ្ងាយពីខ្ញុំពេលនោះខ្ញុំក៏ចាប់ផ្តើមបើកអាល់ប៊ុមរូបថតភ្លាមដោយវាយលេខសំងាត់ឈ្មោះរបស់គាត់ជាភាសាឡាតាំង(A=1 B=2 C=3) គិតជាលេខក៏បើកបានពេលនោះមានវីដេអូមានរូបថតអាសអាភាសន៍ជាច្រើនដែលខ្ញុំផ្ញើចេញមកហ្គូហ្គលដ្រាយរបស់ខ្ញុំភ្លាមដែលគាត់មិនដឹងព្រោះគាត់មិនសង្ស័យថាខ្ញុំអាចបើកបាន។ ថ្ងៃនោះខ្ញុំក៏នាំគាត់មកផ្ទះរបស់ខ្ញុំញ៉ាំបាយជាមួយគ្នាហើយសួរគាត់ថា តើអូនមានអ្វីចង់ប្រាប់ខ្ញុំដែរទេ? ពេលវេលា៣ឆ្នាំរបស់យើងល្មមគ្រប់គ្រាន់ហើយថា យើងមិនលាក់បាំងគ្នា។គាត់ថាគ្មានទេ ព្រោះមិនដែលមានអីលាក់បាំងបងទេ។ ខ្ញុំសួរ។ ខ្ញុំបើកទូរស័ព្ទរបស់ខ្ញុំហើយបើករូបថតបុរសម្នាក់(តែឯង) អោយគាត់មើល សួរគាត់ថា អូនស្គាល់គាត់ទេ? គាត់ត្រូវជាអ្វី? គាត់ថាមិនស្គាល់ទេ។ខ្ញុំក៏បើករូបទីពីរមានដេកជាមួយគ្នាសួរគាត់ក៏ស្ទុះមកឆក់ទូរស័ព្ទពីខ្ញុំតែមិនបានខ្ញុំក៏សួរទៀតថា ធ្លាប់កុហកខ្ញុំទេ?គាត់ថាមិនដែលកុហកទេ។ខ្ញុំក៏បើកវីដេអូដែលគាត់ចូលផ្ទះសំណាក់ ៦នាក់ និង រូបថតចេញពីបន្ទប់ទឹកនៅរោងការពីរនាក់គាត់ក៏ឈប់ប្រកែក។ គាត់ស្រែកយំហូរទឹកភ្នែកពេញមុខ ហើយសំពះខ្ញុំ អង្វរសុំលុបរូបនោះចេញគាត់សារភាពគ្រប់យ៉ាង ថាបុរសនោះជាប្តីរស់នៅជាមួយគ្នាមិនបានរៀបការ គាត់ជាអ្នកនាំពលករទៅក្រៅស្រុក ស្រលាញ់គ្នា៥ឆ្នាំមុនស្គាល់ខ្ញុំ ម៉ាក់ប៉ាមិនដែលដឹងទេ។ ខ្ញុំសួរគាត់ថា ចុះហេតុអីមានគាត់ហើយមកទាក់ទងខ្ញុំធ្វើអីទៀត?គាត់ថា គេនោះម៉ាក់ប៉ាមិនអាចទទួលយកបាន មានប្រពន្ធនៅស្រុក តែគាត់ស្រលាញ់បុរសនោះខ្លាំងពេក ចង់រកវិធីបែកពីគាត់តែចិត្តនៅតែស្រលាញ់គាត់ ក៏យកខ្ញុំនេះមកកំដរក្រែងអាចដកខ្លួនបាន។ខ្ញុំសួរគាត់ថាតើចាំបាច់អីថតរូបបែបនេះទុក គាត់ថា គឺខាងប្រុសចូលចិត្តថតទុកមើលពេលក្រោយពេលដែលយើងនៅឆ្ងាយគ្នាមានរូបអស់នោះមើលកំដរអារម្មណ៍។ ចុះយើងទុកខ្ញុំជាអ្វី?ហើយបើមានពេលមួយនោះ ខ្ញុំនឹងគាត់ត្រូវអោយជ្រើសរើសយកម្នាក់ តើអូនយកអ្នកណា?គាត់ថាមិនដឹងទេបើបំភ្លេចគាត់បានគឺយកខ្ញុំតែរឹតតែបំភ្លេចរឹតតែនឹកគាត់។ ខ្ញុំក៏លុបរូបថត វីដេអូទាំងនោះចោលអស់ហើយជួតទឹកភ្នែកគាត់ស្អាតហើយជូនគាត់ទៅផ្ទះវិញ។ ប្រាប់គាត់ថា លុបចោលអោយអស់ទៅកុំអោយបែកធ្លាយ ព្រោះហ្វេសប៊ុកឬទូរស័ព្ទគេអាចលួចបាន។គាត់ថាចាំគាត់លុយប។ ខ្ញុំប្រាប់ម៉ាក់ប៉ាគាត់ថា ពួកយើងគ្មានទំនាក់ទំនងអីទៀតទេពីថ្ងៃនេះតទៅដោយសារខ្ញុំនេះ មិនយកប្រពន្ធទេ ហើយក៏នឹងត្រឡប់ទៅរស់នៅខេត្តវិញឆាប់ៗនេះដោយសារកាងារផ្លាស់ប្តូរទៅខេត្ត។ ថ្ងៃទី១ខែ៣ខ្ញុំក៏ទៅវត្តមួយនៅជិតតាខ្មៅះអង្គុយបិទភ្នែកធ្វើសម្មាធិ១០ថ្ងៃនៅទីនោះតាមកម្មវិធីដែលព្រះសង្ឃរៀបចំ។ តាំងពីពេលនោះមកខ្ញុំមិនស្គាល់នារីណាលើសពីមិត្តភាពឡើយ៕

16/12/2020

Comedy:ឪប្រាប់ថាមកដករំដេង
Cr.:LD Picture Entertainment

12/12/2020

Address


Website

Alerts

Be the first to know and let us send you an email when CAM HD Movies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share