CNRP ខណ្ឌដូនពេញ

  • Home
  • CNRP ខណ្ឌដូនពេញ

CNRP ខណ្ឌដូនពេញ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CNRP ខណ្ឌដូនពេញ, TV Channel, .

09/06/2020

ប្រវត្តិ​ឧក្រិដ្ឋ​របស់​ឧត្ដមសេនីយ៍ «បាតដៃ​កខ្វក់»​ លោក​ ចាប ភក្តី និង ហ៊ីង ប៊ុនហ៊ាង ។
--------

ក្ដៅៗ !!! បើតាមប្រភពច្បាស់ការ ហ៊ុន សែន មានបំណងច្បាស់ណាស់ថានឹងលើក ហ៊ុន ម៉ាណែត មកកាន់តំណែងបន្ត ធ្វើឲ្យមានការបែកបាក់ផ្ទៃក្ន...
08/06/2020

ក្ដៅៗ !!! បើតាមប្រភពច្បាស់ការ ហ៊ុន សែន មានបំណងច្បាស់ណាស់ថានឹងលើក ហ៊ុន ម៉ាណែត មកកាន់តំណែងបន្ត ធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងបក្សប្រជាជនយ៉ាងខ្លាំង។

ស ខេង ត្រៀមកម្លាំងប៉ូលិសទប់ស្កាត់ និងកម្លាំងអង្គរក្ស ទាហ៊ាន មួយចំនួនដែលស្ម័គ្រជាមួយ ហ៊ុន ម៉ាណែត នៅថ្ងៃខាងមុខនេះ។

ហើយមានកងកម្លាំងស្នេហាជាតិមួយចំនួនត្រៀមមកចូលរួមជាមួយ ស ខេង ដើម្បីកម្ទេចកម្លាំង ហ៊ុន ម៉ាណែត ។

https://www.facebook.com/1476163405730286/posts/3310970688916206/
08/06/2020

https://www.facebook.com/1476163405730286/posts/3310970688916206/

ការចាប់​ចងដោយបំពានទៅលើសកម្មជនគណបក្យសង្គ្រោះជាតិ ដោយរបប ហ៊ុន សែន​ មានជាបន្តបន្ទាប់ហើយគ្មានឈប់ឈរក្នុងបំណ.....

លោក Phil Robertson នាយករងអាស៊ីអាស៊ី HUMAN 350 ជាន់ទី ៥, ជាន់ទី ៣៤ ញូវយ៉ក, ញូវយ៉ក ១០១១៨-៣៩៩ សិទ្ធិ +៦៦ ៨៥ ០៦០ ៨៤០៦ (ទូរស័...
08/06/2020

លោក Phil Robertson នាយករងអាស៊ីអាស៊ី HUMAN 350 ជាន់ទី ៥, ជាន់ទី ៣៤ ញូវយ៉ក, ញូវយ៉ក ១០១១៨-៣៩៩ សិទ្ធិ +៦៦ ៨៥ ០៦០ ៨៤០៦ (ទូរស័ព្ទថៃ) +១ ៩១៧ ៣៧៨ ៤០៩៧ (ទូរស័ព្ទអាមេរិក) +១ ២១២ ២៩០ ៤៧០០o (ការិយាល័យញូយ៉ក) ទូរស័ព្ទ៖ WATCH អ៊ីមែល: [email protected] កម្មវិធី Skype: philrobertsonjr ក្នុង Twitter៖ HRW.org

June 2, 2020 US: Address Structural Racism Underlying Protests United States authorities should take bold steps to address the structural racism driving mass protests across the country. George Floyd’s Killing and the Black Lives Lost June 4, 2020 News Release Mexico: Families Abuse, Neglect Peopl...

https://www.rfa.org/khmer/multimedia/hunsen-family/analysis.html
07/06/2020

https://www.rfa.org/khmer/multimedia/hunsen-family/analysis.html

អស់រយៈពេល ៣០ឆ្នាំមកហើយដែលម្ចាស់ជំនួយអន្តរជាតិបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា។ អស់រយៈពេល ៣០ឆ្នាំមកហើយដូចគ...

ខ្ញុំជាប្រជនកម្ពុជាភៀសខ្លួនក្នុងប្រទេសថៃ សូមកាសគាំទ្រលោក ដូណល់ត្រាំបន្តទៀតក្នុងការអនុវត្តច្បាប់ និងការបោះឆ្នោតគាំទ្រលោកដ...
03/06/2020

ខ្ញុំជាប្រជនកម្ពុជាភៀសខ្លួនក្នុងប្រទេសថៃ សូមកាសគាំទ្រលោក ដូណល់ត្រាំបន្តទៀតក្នុងការអនុវត្តច្បាប់ និងការបោះឆ្នោតគាំទ្រលោកដូណល់ត្រាំ ក្នុងរដ្ឋបាលត្រាំមានចំណុចវិជ្ជមានច្រើន។
ក្នុងនាមយើងខ្ញុំជាប្រជាជនកម្ពុជា និងជាជនភៀសខ្លួនកម្ពុជាដោយហេតុផលនយោបាយ សូមប្រកាសគាំទ្របេក្ខភាព លោកដូណល់ត្រាំ ជាប្រធានាធិបតីត្រាំ ដែលបើកលំហរប្រជាធិបតយ្យ ឲ្យពលរដ្ឋអាមរិកកាំងតវ៉ាអំពីសិទ្ធិ សេរីភាពដោយគ្មានការបាញ់សម្លាប់ប្រជាពលរដ្ឋអាមឹរិកកាំង។
សំឡេងជនភៀសខ្លួនប្រជាពលរដ្ឋខ្មែរ និងគាំទ្រលោក ដូណល់ ត្រាំ ជាមេដឹកនាំពិភពលោកពិតប្រាកដ ។យើងខ្ញុំយល់ឃើញថា សហរដ្ឋអាមេរិកជាប្រទេសការពារលទ្ធិប្រជាធិបតេយ្យពេញលេញ ដែលមនុស្សរាប់សិបលាននាក់ពិភពលោក ត្រូវការមេដឹកនាំល្អជួយដល់ពលរដ្ឋ ។
យើងខ្ញុំគាំទ្រលោក ដូណល់ ត្រាំ។

I, as a Cambodian refugee in Thailand, would like to thank Donald Trump for continuing his law enforcement and election support for Donald Trump in the Tram administration.
As we, as Cambodian citizens and as refugees of Cambodia, for political reasons, please announce the candidacy of President Donald Trump, who has opened the way for democracy for Americans to protest their right to life without firing a shot at American citizens.
The Refugees, the Cambodian people, and the support of Donald Trump as a real world leader, we think that the United States is a full-fledged democracy, where millions of people around the world need good leaders to help the people.
We support Donald Trump.

ฉันในฐานะผู้ลี้ภัยชาวกัมพูชาในประเทศไทยต้องการสนับสนุน Donald Trump ในการบังคับใช้กฎหมายและการสนับสนุนการเลือกตั้งของ Donald Trump ในการบริหารรถราง
ในฐานะที่เป็นพลเมืองกัมพูชาและผู้ลี้ภัยกัมพูชาด้วยเหตุผลทางการเมืองโปรดประกาศให้ผู้สมัครรับเลือกตั้งของประธานาธิบดีโดนัลด์ทรัมป์ผู้เปิดทางให้ประชาธิปไตยสำหรับชาวอเมริกันประท้วงสิทธิในการดำรงชีวิตโดยไม่ต้องยิงประชาชนชาวอเมริกัน
ผู้ลี้ภัยชาวกัมพูชาและการสนับสนุนของโดนัลด์ทรัมป์ผู้นำโลกแห่งความเป็นจริงเราคิดว่าสหรัฐอเมริกาเป็นประชาธิปไตยที่เต็มเปี่ยมซึ่งผู้คนหลายล้านคนทั่วโลกต้องการผู้นำที่ดีเพื่อช่วยเหลือประชาชน
เราสนับสนุน Donald Trump

ហេតុអ្វី សម រង្ស៊ី ព្រមកែរដ្ឋធម្មនុញ្ញ ២ភាគ៣ មក ៥០ភាគរយបូក១ ?—ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ អង្គ...
02/06/2020

ហេតុអ្វី សម រង្ស៊ី ព្រមកែរដ្ឋធម្មនុញ្ញ ២ភាគ៣ មក ៥០ភាគរយបូក១ ?

ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ អង្គការសហប្រជាជាតិបានរៀបចំការបោះឆ្នោតមួយសម្រាប់ប្រទេសកម្ពុជា ដោយមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយជាច្រើន។ ប៉ុន្តែគណបក្សដែលបានតទួលអាសនៈច្រើនជាងគណបក្សនានា គឺមានតែបីប៉ុណ្ណោះ ទី ១ គណបក្សហ៊្វុនស៊ីនប៉ិច ទទួលបាន ៥៨អាសនៈ ទី ២ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥១អាសនៈ និងទី ៣ គណបក្សសេរីនិយមព្រះពុទ្ធសាសនារបស់លោកតាសឺន សាន ទទួលបាន ១០អាសនៈ។

ប៉ុន្តែក្រោយការបោះឆ្នោត ភាពតានតឹងផ្នែកនយោបាយ និងការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត បានធ្វើឲ្យកម្ដៅនយោបាយកាន់តែកើនឡើង ហើយការជាប់គាំងដោយមិនអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបាន នៅតែបន្តអូសបន្លាយ ព្រោះគណបក្សហ៊្វុនស៊ីនប៉ិច ដែលឈ្នះឆ្នោតបាន ៥៨អាសនៈ ទោះបីបូករួមបន្ថែម ១០អាសនៈរបស់គណបក្សសេរីនិយមព្រះពុទ្ធសាសនារបស់លោកតាសឺន បាន៦៨អាសនៈ លើស៥០ភាគរយបូក១ ក៏ដោយ ក៏មិនអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបានដែរ ដោយសារតែពេលនោះគេប្រើសំឡេង ២ភាគ៣ ទើបអាចបង្កើតរដ្ឋាភិបាលបាន។

គណបក្សហ៊្វុនស៊ីនប៉ិច ដោយមើលឃើញថាខ្លួនមិនមានសំឡេងគ្រប់គ្រាន់ ២ភាគ៣ ដើម្បីបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបាន ក៏សម្រេចចិត្តទៅចរចាជាមួយបក្សកាន់អំណាច ដើម្បីឈានទៅរកកិច្ចព្រមព្រៀងផ្នែកនយោបាយ បង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សកាន់អំណាចដឹកនាំប្រទេសជាមួយគ្នា ហើយពេលនោះ សហនាយករដ្ឋមន្ត្រី ឬភាសាមនុស្សភាគច្រើនហៅថា «នាយករដ្ឋមន្ត្រីក្បាលពីរ» ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ក៏កើតមានឡើង។

ការបង្កើតរដ្ឋាភិបាលចម្រុះរវាងគណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សប្រជាជនកម្ពុជា ក៏បន្តពីមួយអាណត្តិទៅមួយអាណត្តិ រហូតលោក ហ៊ុន សែន និយាយថាគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច ប្រៀបបានដូចស្លាបយន្តហោះដែលមិនអាចអត់មួយបានទេ ហើយហ៊្វុនស៊ីនប៉ិច គឺជាដៃគូនយោបាយ មិនអាចខ្វះបានសម្រាប់ដឹកនាំប្រទេសជាតិ។ ដោយបានបែងចែកតំណែង តួនាទីគ្នា តាមក្រសួង មន្ទីរនានា ក្រោមស្លាករដ្ឋាភិបាលចម្រុះ ប៉ុន្តែនៅពេលដឹកនាំប្រទេសមានបញ្ហា ប្រជាពលរដ្ឋរងទុក្ខវេទនា និងជិតដល់ពេលបោះឆ្នោតម្ដងៗ គណបក្សទាំងសងខាង តែងទម្លាក់កំហុសដាក់គ្នា ដែលធ្វើឲ្យពលរដ្ឋពិបាកវិនិច្ឆ័យក្នុងការសម្រេចចិត្តបោះឆ្នោត។

សម រង្ស៊ី ដែលពេលនោះជាបក្សប្រឆាំង ដែលមិនព្រមចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ចែកអំណាច មុខតំណែង តួនាទី ជាមួយលោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា «មានស៊ី អត់សែន មានសែន អត់ស៊ី» រហូតធ្វើឲ្យមនុស្សមួយចំនួនគិតថា សម រង្ស៊ី ធ្វើនយោបាយយកខ្មែរជាសត្រូវ ជានយោបាយ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី សងសឹកគ្នាអីជាដើម។

តាមពិត សម រង្ស៊ី ន័យរបស់គាត់គឺចង់ប្រកាសឲ្យប្រជាពលរដ្ឋខ្មែរដឹងថា នៅពេលដែលបក្សប្រឆាំង សម រង្ស៊ី ឈ្នះឆ្នោត បក្សសម រង្ស៊ី គឺជាបក្សកាន់អំណាច កាន់កាប់ប្រទេសដឹកនាំប្រទេស ហើយបក្សប្រជាជនកម្ពុជា គឺជាបក្សប្រឆាំង គ្មានឡើយការបង្កើតរដ្ឋាភិបាលចម្រុះជាមួយបក្សកាន់អំណាច ដូចហ៊្វុនស៊ីនប៉ិច។ ហើយនៅពេលដែល សម រង្ស៊ី ធ្វើជានាយករដ្ឋមន្ត្រី គ្មានឡើយលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ហើយនៅពេលដែល ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក៏គ្មាន សម រង្ស៊ី ធ្វើជានាយករដ្ឋមន្ត្រីដែរ។

លោក សម រង្ស៊ី នឹងមិនឲ្យមាននាយករដ្ឋមន្ត្រីក្បាលពីរ (សហនាយករដ្ឋមន្ត្រី) ត្រឡប់មកសារជាថ្មីនៅលើទឹកដីប្រទេសកម្ពុជាទៀតនោះទេ ហើយក៏គ្មានការបង្កើតរដ្ឋាភិបាលចម្រុះ ចែកអំណាច តួនាទីគ្នា ដឹកនាំប្រទេសនោះដែរ គឺបែងចែកឲ្យដាច់ បក្សឈ្នះឆ្នោត ដឹកនាំប្រទេស បក្សចាញ់ឆ្នោត ក្លាយជាបក្សប្រឆាំង ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោត។

នៅឆ្នាំ២០០៦ ដោយមើលឃើញសំឡេងដាំក្បាលចុះនៃគណបក្សហ៊្វុនស៊ីនប៉ិច និងដោយមើលឃើញពីការវិវត្តន៍ដំណើរនយោបាយនៃកម្លាំងប្រឆាំងក្នុងប្រទេសកម្ពុជា ថាអាចនឹងឈានទៅឈ្នះឆ្នោតគ្រប់គ្រាន់ដឹកនាំប្រទេស ដោយប្រើសំឡេង ៥០ភាគរយបូក១ ក្នុងការបង្កើតរដ្ឋាភិបាលតែឯង ដោយមិនចាំបាច់ត្រូវការសំឡេងបក្សកាន់អំណាចនោះ សម រង្ស៊ី ក៏បានត្រួសត្រាយផ្លូវទុកជាមុន សម្រាប់គណបក្សប្រឆាំង ដោយបានកែប្រែច្បាប់ធម្មនុញ ពីសំឡេង ២ភាគ៣ មកសំឡេង ៥០ភាគរយបូក១ ក្នុងការបង្កើតរដ្ឋាភិបាលដឹកនាំប្រទេស។ ព្រោះ សម រង្ស៊ី មើលឃើញថា ប្រសិនជាយើងនៅតែប្រើសំឡេង ២ភាគ៣ ទើបអាចបង្កើតរដ្ឋាភិបាលតែឯងបានទៀតនោះ បក្សប្រឆាំងនឹងប្រឈមបញ្ហាជាច្រើន ហើយក្ដីបំណងដែលគាត់ចង់បាន ក៏មិនអាចសម្រេចដែរ ព្រោះបក្សប្រឆាំងមិនអាចមានលទ្ធភាពឈ្នះឆ្នោតបានទៅដល់ ៨២ អាសនៈ ស្មើ២ភាគ៣ ដើម្បីអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសតែឯងបាននោះឡើយ ហើយទោះបីបក្សប្រឆាំងឈ្នះឆ្នោតបានជាង ៦០អាសនៈ លើស៥០ភាគរយបូក១ ក៏បក្សប្រឆាំងមិនអាចបង្កើតរដ្ឋាភិបាលតែឯងបានដែរ ព្រោះសំឡេងមិនគ្រប់ ២ភាគ៣ ក្នុងការបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសតែឯងបាន។ ពេលនោះ ទោះចង់ឬមិនចង់ បក្សកាន់អំណាច(សម រង្ស៊ី) ត្រូវបង្ខំចិត្តទៅចចារជាមួយបក្សប្រឆាំង(បក្សប្រជាជនកម្ពុជា) ព្រោះតែត្រូវការសំឡេងពីបក្សប្រឆាំង ដើម្បីយកមកបង្គ្រប់សំឡេងឲ្យបាន ២ភាគ៣ សំណួរសួរថាតើពេលនោះបក្សប្រឆាំងនឹងទាមទារអ្វីពីកាន់អំណាច? បើកាន់អំណាច មិនព្រមធ្វើតាមសំណើរបក្សប្រឆាំង កាន់អំណាចក៏មិនអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសតែឯងបានដែរ ហើយការបង្កើតរដ្ឋាភិបាលនៅជាប់គាំងរហូតព្រោះគ្មានសំឡេងគ្រប់ ហើយលោក ហ៊ុន សែន នៅតែអាចធ្វើរដ្ឋាភិបាលចាំផ្ទះដឹកនាំប្រទេសបន្ត។ ប៉ុន្តែបើព្រមតាមការចង់បានរបស់បក្សប្រឆាំង(បក្សប្រជាជនកម្ពុជា) នោះបក្សកាន់អំណាច(សម រង្ស៊ី) ពិបាកដឹកនាំប្រទេស ហើយអាចនឹងមានវាសនាដូចបក្សហ៊្វុនស៊ីនប៉ិច ។

ប្រព័ន្ធ៥០ភាគរយបូក១ គេប្រើសឹងតែទូទាំងពិភពលោកហើយ ព្រោះដើម្បីទុកលទ្ធភាពឲ្យបក្សផ្សេងៗក្រៅរដ្ឋាភិបាល មានឳកាសឈ្នះឆ្នោតបង្កើតរដ្ឋាភិបាលតែឯងបាន ដោយមិនចាំបាច់ត្រូវការសំឡេងពីគណបក្សដទៃមកបង្កើតរដ្ឋាភិបាលចម្រុះនោះទេ ដើម្បីឲ្យបក្សមួយទទួលខុសត្រូវដឹកនាំប្រទេសចំពោះមុខប្រជាពលរដ្ឋម្ចាស់ឆ្នោត ។ ថ្វីបើ ៥០ភាគរយបូក១ អាចបង្កើតរដ្ឋាភិបាលតែឯង ធ្វើច្បាប់ កែប្រែច្បាប់បានជាច្រើនក្នុងការដឹកនាំប្រទេសក្ដី ប៉ុន្តែនៅមានច្បាប់មួយចំនួនដូចជា ការដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ ការកែប្រែ ឬវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់សំខាន់ៗទាក់ទងនឹងអាយុជីវិតប្រទេសជាតិមួយចំនួនទៀត នៅតែប្រើសំឡេង ២ភាគ៣ ដដែល។

នៅពេលខ្ញុំនិយាយបែបនេះ ប្រាកដណាស់នឹងមានមនុស្សចោទសួរថា ចុះបើការកែប្រែរដ្ឋធម្មនុញ្ញពីសំឡេង ២ភាគ៣ មក ៥០ភាគរយបូក១ វាល្អផ្ដល់ផលប្រយោជន៍ដល់បក្សប្រឆាំង ហេតុអីបក្សកាន់អំណាចបច្ចុប្បន្នយល់ព្រមតាមសំណើរបក្សប្រឆាំង សម រង្ស៊ី? ចម្លើយ៖ ពេលនោះបក្សកាន់អំណាចក៏ចង់ដឹកនាំប្រទេសតែឯងដែរ ដោយមិនចាំបាច់បែងចែកតំណែង តួនាទីគ្នា ផលប្រយោជន៍ទៅឲ្យគណបក្សហ៊្វុនស៊ីនប៉ិចនោះទេ ហើយបក្សកាន់អំណា​ចគិតថាសំឡេង ៥០ភាគរយបូក១ គឺងាយស្រួលរកបានណាស់ សម្រាប់ខ្លួនឈ្នះឆ្នោតដឹកនាំប្រទេសបន្ត តែវាមិនងាយស្រួលសម្រាប់បក្សប្រឆាំងឡើយ។

នៅពេលនោះមិនមែនលោក ហ៊ុន សែន មើលមិនដឹងពីបំណងរបស់លោក សម រង្ស៊ី ទេ ប៉ុន្តែគាត់គិតថា សម រង្ស៊ី អាចសម្រេចបំណងបាន វាលុះត្រាណាសំឡេងប្រឆាំងវាមូលតែមួយ ទើបបក្សប្រឆាំងអាចឈ្នះឆ្នោតបានសំឡេង ៥០ភាគរយបូក១ ប៉ុន្តែបើសំឡេងប្រឆាំងបែកជាពីរ កុំថាឡើយ ៥០ភាគរយបូក១ សូម្បីតែ ៣០អាសនៈ ក៏បក្សប្រឆាំងមិនងាយរកបានដែរ ។ ហើយដើម្បីកុំឲ្យសំឡេងប្រឆាំងមូលតែមួយ ទាល់តែបំបែកសំឡេងប្រឆាំងឲ្យបែកជាពីរបី ម្លោះហើយបានជាមុនពេលបោះឆ្នោតតំណាងរាស្ត្រ២០០៨ ដើម្បីកុំឲ្យសំឡេងហ៊្វុនស៊ីនប៉ិចមូលទៅ សម រង្ស៊ី ក៏មានការសម្រួលសព្វគ្រប់រហូតផ្ដល់ស្តាតអូឡាំពិក ជាកន្លែងធ្វើសមាជគណបក្សប្រឆាំងថ្មីមួយ មកចូលរួមបោះឆ្នោតបំបែកសំឡេងប្រឆាំងជាពីរ ដើម្បីទប់កុំឲ្យ សម រង្ស៊ី សម្រេចគោលដៅបាន។

ជារួម ការធ្វើនយោបាយ មិនមែនងាប់ក្រឡា មិនមានយុទ្ធសាស្ត្រអ្វីនោះទេ មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី គាត់មិនដែលបោះបង់ចោលគោលដៅគាត់ម្ដងនោះទេ ប៉ុន្តែគាត់អាចនឹងប្ដូរយុទ្ធសាស្ត្ រដើម្បីឲ្យទៅដល់គោលដៅដែលគាត់ចង់បាន។ អ្វីដែលសំខាន់គាត់មិនដែលលក់ក្បាល មិនលក់ឧត្ដមគតិបោះបង់ការតស៊ូ និងគោលដៅរបស់គាត់ ជាថ្នូរនឹងលាភសក្ការៈ តួនាទី មុខតំណែង ពីលោក ហ៊ុន សែន ដូចអ្នកនយោបាយមុនៗម្ដងណាឡើយ ហើយរឹតតែមិនដែលមានស្រីញី ប្រពន្ធចុង ប្រពន្ធដើម ពុករលួយ លោភលន់អំណាច ដូចអ្នកនយោបាយមួយចំនួននោះដែរ ។ គាត់នៅតែតស៊ូត្រាំត្រែងត្រដាបត្រដួសក្នុងចលនានយោបាយប្រឆាំងលោក ហ៊ុន សែន ដោយសន្សំកម្លាំងប្រឆាំងពីមួយអាណត្តិទៅមួយអាណត្តិ ដើម្បីសម្រេចគោលដៅ គឺការផ្លាស់ប្ដូរលោក ហ៊ុន សែន ដោយសន្តិវិធី តាមរយៈការបោះឆ្នោត ទោះបីមានពេលខ្លះត្រូវស៊ីគ្រាប់បែកបួនគ្រាប់ ប៉ុនប៉ងយកជីវិតនៅមុខរដ្ឋសភា ពេលខ្លះត្រូវគេតាមសម្លាប់នៅពេលគាត់ទៅការពារសន្លឹកឆ្នោតនៅក្រសួងមហាផ្ទៃ ពេលខ្លះគាត់ត្រូវរងអំពើហិង្សាពីពួកស៊ីឈ្នួលនយោបាយពេលគាត់ឃោសនាបោះឆ្នោត ពេលខ្លះគាត់ត្រូវនិរទេសខ្លួន ដើម្បីមានសេរីភាពបន្តការតស៊ូ ។ មានរឿងជាច្រើនទៀតដែលជីវិតនយោបាយគាត់បានជួបប្រទះនិងឆ្លងកាត់។

គាត់ធ្វើនយោបាយជិតសាមសិបឆ្នាំហើយ តើគាត់បានទទួលផលប្រយោជន៍ផ្ទាល់ខ្លួនអ្វីខ្លះ ពីការធ្វើនយោបាយ? ហើយតើគាត់បានបាត់បង់អ្វីខ្លះពីការធ្វើនយោបាយ? គាត់នៅតែមិនចុះចូល ចុះញ៉ម ចុះចាញ់លោក ហ៊ុន សែន មិនលក់ឧត្ដមគតិ មិនក្បត់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងអ្នកតស៊ូជាមួយគាត់ ទៅចែកអំណាច តួនាទី លាភសក្ការៈ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន រស់នៅសោយសុខដូចអ្នកនយោបាយមុនៗម្ដងណាឡើយ។

យើងគួរតែពន្យល់មនុស្សដែលគ្នាពិតជាមិនបានដឹង មិនបានយល់ កុំឲ្យមានការយល់ច្រឡំ ប៉ុន្តែយើងមិនគួរចំណាយពេលវេលាទៅពន្យល់មនុស្សដែលដឹងហើយ ធ្វើមិនដឹង យល់ហើយ ធ្វើមិនយល់ នោះទេ ព្រោះមនុស្សទាំងអស់នោះ សុទ្ធតែបានឆ្លងកាត់ព្រឹត្តិការណ៍នយោបាយ និងបានរៀនសូត្រអានសៀវភៅរហូតអស់សក់ពីក្បាលហើយ វាល្មមឲ្យពួកគេអាចយល់អាចដឹងបានហើយ ប៉ុន្តែបើពួកគេធ្វើមិនដឹងទៀត ហើយនៅតែចោទយើងទៀត ចូរយើងកុំទៅចំណាយពេលសូត្រធម៌ អប់រំឲ្យទេវទត្ត ស្ដាប់អី គ្មានប្រយោជន៍ឡើយ ៕

អត្ថបទ៖ តម្លៃជាមនុស្ស

តើមានមនុស្សប៉ុន្មាននាក់ដែលអាចធ្វើបាន ?—លោក សម រង្ស៊ី ពីក្មេងកំព្រាឪពុក តាំងពីអាយុ ៩ឆ្នាំ ចំណែកម្តាយរបស់គាត់ ត្រូវបានអ្នក...
02/06/2020

តើមានមនុស្សប៉ុន្មាននាក់ដែលអាចធ្វើបាន ?

លោក សម រង្ស៊ី ពីក្មេងកំព្រាឪពុក តាំងពីអាយុ ៩ឆ្នាំ ចំណែកម្តាយរបស់គាត់ ត្រូវបានអ្នកដឹកនាំប្រទេសចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ តែនៅទីបំផុត លោក សម រង្ស៊ី បានក្លាយទៅជាអ្នកសេដ្ឋកិច្ចដ៏ពូកែ និងជាអ្នកនយោបាយដែលពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិគាំទ្រ ៕

ព័ត៌មានក្ដៅៗ!!!! នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោកគ្រូ ស៊ុន ធន់ ជាអតីតប្រធានសមាគមន៍គ្រូឯករាជ្យ ខេត្តកំពង់ធំ  ត្រូវបានអាជ...
01/06/2020

ព័ត៌មានក្ដៅៗ!!!! នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោកគ្រូ ស៊ុន ធន់ ជាអតីតប្រធានសមាគមន៍គ្រូឯករាជ្យ ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនដោយមិនដឹងមូលហេតុ។

នេះជាចេតនាគំរាមកំហែង បំបិទសិទ្ធិសេរីក្នុងការសម្ដែងមតិ និងផ្នែកនយោបាយបំបាក់ស្មារតីទប់ស្កាត់កម្លាំងក៏ដូចជាសកម្មជនណាដែលហ៊ានងើបឡើងតស៊ូមតិឬបញ្ចេញមតិណាមួយ។

អាស្រ័យ ដូចបានជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់ អង្គការសិទ្ធិមនុស្ស សង្គមសុីវិលជាតិ និងអន្តរជាតិ មេត្តា ជួយតាមដានក្នុងរឿងនេះផង !!!!! សូមអរគុណ៕

ព័ត៌មានក្ដៅៗ!!!! នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោក កាក់ កុម្ភារ ជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញគណបក្សសង្រ្គោះជាតិ ត្រូ...
31/05/2020

ព័ត៌មានក្ដៅៗ!!!! នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោក កាក់ កុម្ភារ ជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញគណបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនដោយមិនដឹងមូលហេតុ។

នេះជាចេតនាគំរាមកំហែង បំបិទសិទ្ធិសេរីក្នុងការសម្ដែងមតិ និងផ្នែកនយោបាយបំបាក់ស្មារតីទប់ស្កាត់កម្លាំងក៏ដូចជាសកម្មជនណាដែលហ៊ានងើបឡើងតស៊ូមតិឬបញ្ចេញមតិណាមួយ។

អាស្រ័យ ដូចបានជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់ អង្គការសិទ្ធិមនុស្ស សង្គមសុីវិលជាតិ និងអន្តរជាតិ មេត្តា ជួយតាមដានក្នុងរឿងនេះផង !!!!! សូមអរគុណ៕

ការងារយុវជនក្រុមអ្នកប្រយុទ្ធCNRP គឺចេញសាមគ្គីភាព ស្ម័គ្របម្រើមហាជន បម្រើប្រិយ៍មិត្ត ពុកម៉ែបងប្អូនឲ្យអស់ពីកម្លាំងកាយចិត្ត...
29/05/2020

ការងារយុវជនក្រុមអ្នកប្រយុទ្ធCNRP គឺចេញសាមគ្គីភាព ស្ម័គ្របម្រើមហាជន បម្រើប្រិយ៍មិត្ត ពុកម៉ែបងប្អូនឲ្យអស់ពីកម្លាំងកាយចិត្តនៅសារព័ត៌មានពិតជួនពុកម៉ែ។

ហ៊ុន សែន ពិតជាមានចេតនាមិនឲ្យសាច់ប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មានទៀតឡើយនៅប្រទេសកម្ពុជា ព្រោះក្នុងគោលបំណងរបស់គាត់...
29/05/2020

ហ៊ុន សែន ពិតជាមានចេតនាមិនឲ្យសាច់ប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មានទៀតឡើយនៅប្រទេសកម្ពុជា ព្រោះក្នុងគោលបំណងរបស់គាត់ចង់បំផ្លាញប្រទេសកម្ពុជាឲ្យក្លាយទៅជាផេះ ស្របពេលស្ថានការណ៍សេដ្ឋកិច្ចកំពុងតែដាំក្បាលចុះ100%។

ហ៊ុន សែន ឆ្លៀតក្នុងឱកាសនេះពង្រឹងអំណាចរបស់ខ្លួន ដើម្បីបង្ហាញថាខ្លួនពិតជាកូនខ្លាសេដ្ឋកិច្ចដ៏អស្ចារ្យនៅតំបន់អាសុីនេះ តែធាតុពិតជា កូនឆ្មា ដែលតែងតែលួចសុីត្រីអាំងតែប៉ុណ្ណោះ។

29/05/2020

៦.ស្មារតីស្នេហាជាតិ.

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០សូមជម្រាបដល់បងប្អូនទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសឱ្យបានជ្រាបថា នៅថ្ងៃស្អែកត្រូវនិងថ្ងៃទី...
27/05/2020

ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០
សូមជម្រាបដល់បងប្អូនទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសឱ្យបានជ្រាបថា នៅថ្ងៃស្អែកត្រូវនិងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤ៈ០០ នាទីល្ងាច ម៉ោងនៅប្រទេសថៃ មានការផ្សាយផ្ទាល់ សំឡេងជនភៀសខ្លួន ផ្សាយក្នុង Pages ក្រុមអ្នកប្រយុទ្ធ CNRP មានវាគ្មិន ២ រូបអញ្ជើញចូលរួមក្នុងការផ្សាយ

ប្រធានបទ

១-ពលរដ្ឋខ្មែរកំពុងប្រឈមនូវវិបត្តិសង្គមយ៉ាងធ្ងន់ធ្ងរ ។​
២-ផ្សេងៗ បកស្រាយសំណួររបស់ប្រិយមិត្ត ។​

សូមបងប្អូនចូលរួមតាមដានទស្សនាទាំងអស់គ្នានៅក្នុងការបកស្រាយពីវាគ្មិនកិត្តិយសនៅវេលាម៉ោង ០៤ៈ០០ ល្ងាចនេះកុំបីខាន អ្នកសម្របសម្រួលក្នុងកម្មវិធីគឺលោក នាង សុឃុន យុវជនរាជធានីភ្នំពេញ សូមអរគុណ ..!!

27/05/2020
២៧ ឧសភា ២០២០ / 27 May 2020 - Expected bank failures in Cambodia (*)ធនាគារនៅកម្ពុជាមួយចំនួនធំ អាចដួលរលំមានហេតុផល ៣ យ៉ាង ដ...
27/05/2020

២៧ ឧសភា ២០២០ / 27 May 2020 - Expected bank failures in Cambodia (*)

ធនាគារនៅកម្ពុជាមួយចំនួនធំ អាចដួលរលំ

មានហេតុផល ៣ យ៉ាង ដែលធនាគារ នៅប្រទេសកម្ពុជា ត្រូវដួលរលំ មិនយូរប៉ុន្មានទេ ៖

១- កូនបំណុលតូចៗ ជិត ៣ លាននាក់ មិនអាចសងបំណុលរបស់ខ្លួនបានទេ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាទីបំផុត។

២- អ្នករកស៊ីលក់ដូរដីធ្លីធំៗ ក៏មិនអាចសងបំណុលរបស់ខ្លួនបានដែរ ពីព្រោះអ្នកទាំងនោះ កំពុងតែកុនខ្លួន ដោយសារបានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញដី ក្នុងគោលបំណងលក់ឲ្យពួកចិន។ តែឥឡូវ ដីទាំងនោះលក់អត់ចេញទេ ពីព្រោះតែពួកចិនឈប់ទិញហើយ ដោយសារតែវិបត្តិសេដ្ឋកិច្ចដូចគ្នា។

៣- អតិថិជន ដែលបានដាក់លុយផ្ញើនៅធនាគារ កំពុងតែភ័យស្លន់ស្លោ ពីព្រោះមិនអាចដកលុយនោះបានវិញទេ ដោយសារតែធនាគារខ្វះសាច់ប្រាក់។ ធនាគារខ្វះសាច់ប្រាក់ ពីព្រោះអ្នកដែលបានខ្ចីលុយពីធនាគារ អត់មានលទ្ធភាពសងធនាគារវិញទេ (សូមមើល ចំណុច ១ និងចំណុច ២)។ ឥឡូវនេះ មានការឆោឡោគ្រប់គ្នា ដែលជាហេតុផលចិត្តសាស្ត្រ ធ្វើឲ្យធនាគារដួលរលំកាន់តែឆាប់ថែមទៀត។

(*) EXPECTED BANK FAILURES IN CAMBODIA

Informed observers are predicting that Cambodia’s banks may collapse, especially microfinance institutions, for three reasons:

1- Almost 3 million small borrowers can no longer repay their debts after having lost their jobs and/or their revenues in the current economic crisis.

2- A small number of large borrowers engaged in land speculation and whose loans have been used to buy land for resale to Chinese investors are now trapped: they can no longer repay their loans and are stuck with the land after the Chinese departed because of Covid-19 and the economic crisis.

3- Savers are starting to panic and want to withdraw their money. This is becoming harder and harder as the banks are short of liquidity because of the increase in unpaid debts. The forced freezing of deposits is creating mistrust which is pushing the banks towards bankruptcy.

២៧ ឧសភា ២០២០ / 27 May 2020 - Expected bank failures in Cambodia (*)ធនាគារនៅកម្ពុជាមួយចំនួនធំ អាចដួលរលំមានហេតុផល ៣ យ៉ាង ដ...
27/05/2020

២៧ ឧសភា ២០២០ / 27 May 2020 - Expected bank failures in Cambodia (*)

ធនាគារនៅកម្ពុជាមួយចំនួនធំ អាចដួលរលំ

មានហេតុផល ៣ យ៉ាង ដែលធនាគារ នៅប្រទេសកម្ពុជា ត្រូវដួលរលំ មិនយូរប៉ុន្មានទេ ៖

១- កូនបំណុលតូចៗ ជិត ៣ លាននាក់ មិនអាចសងបំណុលរបស់ខ្លួនបានទេ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាទីបំផុត។

២- អ្នករកស៊ីលក់ដូរដីធ្លីធំៗ ក៏មិនអាចសងបំណុលរបស់ខ្លួនបានដែរ ពីព្រោះអ្នកទាំងនោះ កំពុងតែកុនខ្លួន ដោយសារបានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញដី ក្នុងគោលបំណងលក់ឲ្យពួកចិន។ តែឥឡូវ ដីទាំងនោះលក់អត់ចេញទេ ពីព្រោះពួកចិនឈប់ទិញហើយ ដោយសារតែវិបត្តិសេដ្ឋកិច្ចដូចគ្នា។

៣- អតិថិជន ដែលបានដាក់លុយផ្ញើនៅធនាគារ កំពុងតែភ័យស្លន់ស្លោ ពីព្រោះមិនអាចដកលុយនោះបានវិញទេ ដោយសារតែធនាគារខ្វះសាច់ប្រាក់។ ធនាគារខ្វះសាច់ប្រាក់ ពីព្រោះអ្នកដែលបានខ្ចីលុយពីធនាគារ អត់មានលទ្ធភាពសងធនាគារវិញទេ (សូមមើល ចំណុច ១ និងចំណុច ២)។ ឥឡូវនេះ មានការឆោឡោគ្រប់គ្នា ដែលជាហេតុផលចិត្តសាស្ត្រ ធ្វើឲ្យធនាគារដួលរលំកាន់តែឆាប់ថែមទៀត។

(*) EXPECTED BANK FAILURES IN CAMBODIA

Informed observers are predicting that Cambodia’s banks may collapse, especially microfinance institutions, for three reasons:

1- Almost 3 million small borrowers can no longer repay their debts after having lost their jobs and/or their revenues in the current economic crisis.

2- A small number of large borrowers engaged in land speculation and whose loans have been used to buy land for resale to Chinese investors are now trapped: they can no longer repay their loans and are stuck with the land after the Chinese departed because of Covid-19 and the economic crisis.

3- Savers are starting to panic and want to withdraw their money. This is becoming harder and harder as the banks are short of liquidity because of the increase in unpaid debts. The forced freezing of deposits is creating mistrust which is pushing the banks towards bankruptcy.

CNRP ខណ្ឌដូនពេញ
27/05/2020

CNRP ខណ្ឌដូនពេញ

២៦ ឧសភា ២០២០ / 26 May 2020 - Cambodia needs to follow Vietnam’s example on leadership renewal (*)ថ្ងៃ ២៦ ឧសភានេះ សារព័ត៌...
26/05/2020

២៦ ឧសភា ២០២០ / 26 May 2020 - Cambodia needs to follow Vietnam’s example on leadership renewal (*)

ថ្ងៃ ២៦ ឧសភានេះ សារព័ត៌មានអន្តរជាតិ The Kooneeti ចេញផ្សាយពីប្រទេសឥណ្ឌា បានចុះផ្សាយអត្ថបទលោក សម រង្ស៊ី មួយ មានចំណងជើង "កម្ពុជា គួរណាស់ យកគម្រូតាមប្រទេសវៀតណាម ក្នុងការផ្លាស់ប្តូរមេដឹកនាំ របស់ខ្លួន"។

ដោយមិនបែងចែកពីប្រព័ន្ធនយោបាយ ប្រទេសទាំងអស់ក្នុងពិភពលោក ត្រូវតែរៀបចំឲ្យមានការផ្លាស់ប្តូរ មេដឹកនាំរបស់ខ្លួន ដើម្បីឲ្យមានការរីកចម្រើនឈានទៅមុខ។ មានតែធ្វើបែបនេះទេ ទើបប្រទេសនីមួយៗ អាចទទួលបានឈាមថ្មី និងគំនិតថ្មី។

តែនៅប្រទេសកម្ពុជា លោក ហ៊ុន សែន បានក្រាញអំណាច ៣៥ ឆ្នាំហើយ ដែលជាការធ្វើបាបប្រទេសកម្ពុជា យ៉ាងអាក្រក់បំផុត។ សក្ខីភាព នៃអំពើអាក្រក់នេះ គឺជីវភាពរស់នៅយ៉ាងដុនដាបរបស់ប្រជារាស្ត្រខ្មែរ។

ខ្ញុំ សម រង្ស៊ី បានធ្វើសំណើរួចមកហើយ ឲ្យអ្នកដឹកនាំនយោបាយទាំងអស់ នៅប្រទេសកម្ពុជា ចូលនិវត្តន៍ ក្នុងអាយុ ៧០ ឆ្នាំយ៉ាងយូរ។ ពេលនេះ ខ្ញុំស្នើឲ្យជនជាតិខ្មែរទាំងអស់ សិក្សាអំពីករណីរបៀបដឹកនាំនៅប្រទេសវៀតណាម ដោយចិត្តត្រជាក់ ពីព្រោះយើងត្រូវរស់ជាមួយប្រទេសជិតខាងទាំងអស់ ជារៀងរហូត ដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក។

គ្មានប្រទេសណា ដែលរងគ្រោះដោយសង្គ្រាម ជាងប្រទេសវៀតណាមទេ តែក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ប្រទេសនេះ បានងើបឡើងពីការហិនហោចដោយសង្គ្រាម ហើយសម្រេចបាននូវការអភិវឌ្ឍន៍មួយដ៏អស្ចារ្យ។

មុនមានការហិនហោចដោយសង្គ្រាម កាលពីសតវត្សរ៍មុន ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានកម្រិតអភិវឌ្ឍទាបដូចគ្នា គឺមានភាពក្រីក្រប្រហាក់ប្រហែលគ្នា។ តែឥឡូវនេះ ប្រទេសយើង ស្ថិតនៅក្រោយប្រទេសវៀតណាមឆ្ងាយណាស់ បើគិតពីកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។

ទោះជាក្រោមរបបនយោបាយបែបណាក៏ដោយ ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម វាអាស្រ័យមុនគេបង្អស់ លើគុណភាព នៃថ្នាក់ដឹកនាំប្រទេស និងការផ្លាស់ប្តូរថ្នាក់ដឹកនាំនេះ យ៉ាងទៀងទាត់ តាមការចាំបាច់។

ការក្រាញអំណាចពីបុគ្គលម្នាក់ ឬក្រុមគ្រួសារមួយ វាធ្វើឲ្យប្រទេសហិនហោច ដូចក្នុងករណីប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងជើង។ ប្រទេសកម្ពជា គួរណាស់ យកគម្រូពីប្រទេសវៀតណាម មកពិចារណា ដែលប្រទេសនេះ គេប្តូរមេដឹកនាំរបស់គេ រៀងរាល់ ៥ ឆ្នាំម្តងៗ។ គេមិនអនុញ្ញាតិ ឲ្យជនផ្តាច់ការណាម្នាក់ កាន់អំណាចមួយជីវិតទេ ហើយគេក៏មិនអនុញ្ញាតិ ឲ្យជនផ្តាច់ការនោះ ជ្រើសរើសកូនបង្កើតរបស់ខ្លួន ឲ្យមកជំនួសតំណែងខ្លួនដែរ។

នៅប្រទេសវៀតណាម គេមានឆន្ទៈនយោបាយពិតប្រាកដ ដើម្បីប្រឆាំងអំពើពុករលួយ តែនៅប្រទេសកម្ពុជាវិញ អំពើពុករលួយនេះ ក្លាយទៅជាប្រព័ន្ធគ្រប់គ្រងប្រទេសរួចទៅហើយ ក្រោមរបប ហ៊ុន សែន។ សភាពការណ៍បែបនេះ បាននាំប្រទេសយើងឲ្យទទួលការហិនហោច ហើយនាំប្រជារាស្ត្រខ្មែរ ឲ្យស្គាល់តែភាពក្រីក្រ និងវេទនា។

គណបក្សកុម្មុយនីស្តវៀតណាម កំពុងរៀបចំសមាជជាតិ លើកទី ១៣ របស់ខ្លួន ដែលនឹងធ្វើឡើងក្នុងខែមករា ឆ្នាំ ២០២១។ ថ្នាក់ដឹកនាំបច្ចុប្បន្ន នឹងត្រូវផ្លាស់ប្តូរមួយចំនួនធំ ដោយសារដល់អាយុ ដែលត្រូវចូលនិវត្តន៍។ ក្នុងនោះ មានប្រធាន និងអគ្គលេខាធិការបក្ស, នាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, រដ្ឋមន្ត្រីក្រសួងការពារជាតិ, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលអ្នកទាំងអស់នោះ ឈានដល់អាយុ ៦៥ ឆ្នាំ ដែលជាអាយុត្រូវចូលនិវត្តន៍ តាមច្បាប់កំណត់។ ក្នុងការិយាល័យនយោបាយ ដែលជាស្ថាប័នខ្ពស់បំផុត ក្នុងប្រទេសដែលកាន់លទ្ធិកុម្មុយនីស្ត សមាជិកទាំងអស់ ត្រូវមានអាយុក្រោម ៦៥ ឆ្នាំ ពេលសមាជចាប់ផ្តើម។ ក្នុងគណៈកម្មាធិការកណ្តាលវិញ សមាជិកទាំងអស់ ដែលឈរឈ្មោះចង់បន្តអាណត្តិ ត្រូវមានអាយុតិចជាង ៦០ ឆ្នាំ ដើម្បីស្ថិតនៅក្រោម ៦៥ ឆ្នាំ ពេលចប់អាណត្តិទី ២ ក្នុងរយៈពេល ៥ ឆ្នាំ ដែលជាអាណត្តិចុងក្រោយ។ អ្នកដែលជាប់ឆ្នោតលើកដំបូង ក្នុងគណៈកម្មាធិការកណ្តាល ត្រូវមានអាយុក្រោម ៥៥ ឆ្នាំ ដើម្បីជៀសវាង មិនឲ្យលើស ៦៥ ឆ្នាំទេ បើសាម៉ីខ្លួនអាចកាន់តំណែងបាន ២ អាណត្តិ (៥ ឆ្នាំ ២ ដង)។

បើពួកគាត់នៅប្រទេសវៀតណាម មនុស្សដែលមានអំណាចធំជាងគេនៅប្រទេសកម្ពុជាសព្វថ្ងៃ ត្រូវបានចូលនិវត្តន៍តាំងពីយូរយារមកហើយ។ នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃអាយុ ៦៨ ឆ្នាំ ហើយលោក ហេង សំរិន ប្រធានរដ្ឋសភា អាយុគាត់ ៨៦ ឆ្នាំហើយ។ ចំពោះលោក សាយ ឈុំ ជាប្រធានព្រឹទ្ធសភា អាយុ ៧៥ ឆ្នាំហើយ។ ឯលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាយុ ៦៩ ឆ្នាំហើយ។ ទាំងលោក ហ៊ុន សែន (ប្រធាន) លោក ហេង សំរិន (ប្រធានកិត្តិយស) លោក សាយ ឈុំ (អនុប្រធាន) និងលោក ស ខេង (អនុប្រធាន) គឺជាថ្នាក់ដឹកនាំកំពូលផងដែរ នៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ដោយកាន់កៅអី ១០០ ភាគរយ ក្នុងរដ្ឋសភា។

មនុស្សទាំង ៤ នាក់ខាងលើនេះ គឺមានអំណាចខ្លាំងជាងគេបង្អស់ នៅប្រទេសកម្ពុជា។ បើធ្វើតាមសំណើរដ៏សមហេតុសមផល របស់ខ្ញុំ ដែលចង់ឃើញមេដឹកនាំនយោបាយទាំងអស់ ចូលនិវត្តន៍ ក្នុងអាយុ ៧០ ឆ្នាំយ៉ាងយូរ ឥស្សរជនទាំង ៤ នាក់នេះ នឹងត្រូវចូលនិវត្តន៍ទាំងអស់ ក្នុងរយៈពេលតែ ២ ឆ្នាំទៀតយ៉ាងយូរ។

ប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ ត្រូវតែចេះរៀនសូត្រពីគ្នាទៅវិញទៅមក។ បើធ្វើតាមគម្រូប្រទេសវៀតណាម, ប្រទេសកម្ពុជា នឹងទម្លាយឧបសគ្គមួយយ៉ាងធំ ដែលបានរារាំង មិនឲ្យអ្នកមានសមត្ថភាព ហើយក្មេងជាងមេដឹកនាំសព្វថ្ងៃ អាចឡើងមកដឹកនាំប្រទេសម្តង ដែលជាការបើកផ្លូវឲ្យយុវជនជំនាន់ក្រោយ មានឱកាស ទទួលបានបទពិសោធន៍ និងបញ្ចេញស្នាដៃរបស់ខ្លួន ក្នុងការដឹកនាំប្រទេស ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។

សូមអានអត្ថបទដើមជាភាសាអង់គ្លេស https://thekootneeti.in/2020/05/26/cambodia-needs-to-follow-vietnams-example-on-leadership-renewal/

(*) The Kooneeti, 26 May 2020

https://thekootneeti.in/2020/05/26/cambodia-needs-to-follow-vietnams-example-on-leadership-renewal/

CAMBODIA NEEDS TO FOLLOW VIETNAM'S EXAMPLE ON LEADERSHIP RENEWAL

By Sam Rainsy

Regardless of their political systems, all countries of the world must ensure the renewal of their leadership teams to be able to progress. This is the only way to bring in new blood and fresh ideas.

To cling on to power as Cambodian Prime Minister Hun Sen has done for 35 years does the country the worst possible service. The increasingly miserable standard of living of Cambodians bears testimony to this.

I have already suggested that all Cambodian political leaders retire at 70 at the latest. I now ask all Cambodians to look without prejudice at the example of Vietnam, our eastern neighbour with which we must forever live in peace and understanding.

No country has suffered from the war as much as Vietnam. But over the last 40 years, the country has risen from the ruins of war to achieve spectacular development.

Before the ravages of war in the twentieth century, Cambodia and Vietnam were at basically the same level of development, or rather of poverty. Our country is now far behind Vietnam in terms of living standards, infrastructure and public services.

Whatever type of political system is in place, economic and social development depends above all on the quality of leadership and its capacity for self-renewal.

The interminable rule of one man or one family can only lead a country into ruin, as is the case for Cambodia and North Korea. Cambodia would do well to learn from the example of Vietnam, where top leadership positions are renewed every five years, where no-one can try to stay in power for their whole life, or designate one of their children as successor.

In Vietnam, there is a real political will to fight against corruption, while in Cambodia, corruption has been turned into a system of government under the rule of Hun Sen. This has led to the ruin of our country and the misery of our people.

The Vietnamese Communist Party is preparing its 13th National Congress for January 2021. The current leadership will be mostly replaced with the retirements of the party president and secretary-general, the prime minister, the president of the national assembly, the ministers of defence, the interior, foreign affairs, and finance, given the country’s age limit on the leadership of 65.

In the Politburo, which is the highest authority in a Communist country, all the members must be aged less than 65 when Congress takes place. On the central committee, members must be aged less than 60 to be eligible for re-election, so that a five-year mandate does not take them beyond 65. Those who are newly elected to the central committee must be aged less than 55 so that they can serve a possible two terms before they are 65.

If they were in Vietnam, the most powerful Cambodian leaders would have long since retired. Prime Minister Hun Sen is 68 and Heng Samrin, president of the national assembly, is 86. The president of the Senate Say Chhum is 75. Deputy Prime Minister and also Interior Minister Sar Kheng is 69. Hun Sen, Heng Samrin, Say Chhum and Sar Kheng are also respectively president, honorary president and vice presidents of the ruling Cambodian People’s Party (CPP), which controls 100 percent of the seats at the national assembly. These four leaders are definitely Cambodia’s most powerful men. My reasonable proposal for retirement at 70 would create the prospect of real change within the next two years.

The countries of our region have everything to gain by learning from each other. By following Vietnam’s example, Cambodia can end the logjam which has been blocking the emergence of new talent, and give younger generations the opportunity to gain leadership experience and usher in a period of change.

Sam Rainsy is a Former Finance Minister of Cambodia., He's an exiled Cambodian opposition leader based in Paris. Sam Rainsy has co-founded and is acting president of, the Cambodia National Rescue Party (CNRP). He can be reached via his page: https://www.facebook.com/rainsy.sam.5/

https://rainsysam.com/post/615
26/05/2020

https://rainsysam.com/post/615

សេចក្តីថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ វិបត្តិបំណុលរបស់ប្រជាពលរដ្ឋខ្មែរ​ / Statement of CNRP regarding the debts crisis faced by more than ...

Address


Website

Alerts

Be the first to know and let us send you an email when CNRP ខណ្ឌដូនពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

  • Want your business to be the top-listed Media Company?

Share