Kongchak Studio

  • Home
  • Kongchak Studio

Kongchak Studio Kongchak Studio is a sub-entity of Kongchak Pictures based in Phnom Penh, Cambodia providing Post-production services, specialized in Sound Design Services.

11/10/2024

ទទួលយកអារម្មណ៍ថ្មីប្លែកពីតន្ត្រីខ្មែរសម្រាប់ភាពយន្តឯកសារដែលយើងកំពុងតែដំណើរការក្នុងពេលបច្ចុប្បន្ន! ♫⋆。♪ ₊˚♬゚.

តន្ត្រីកររបស់យើងបានប្រគំឧបករណ៍តន្រ្តីខ្មែរដូចជា ចាប៉ី ខ្លុយ ប៉ីពក និងស្នែង យ៉ាងពិរោះបង្កើតបានជាតន្រ្តីរណ្ដំដែលបង្កប់ដោយមនោសញ្ចេតនាអន្លង់អន្លោច។

យើងក៏មិនភ្លេចដែរពីការចូលរួមរបស់លោក Vincent​ជាអ្នករចនាសំឡេងដ៏ស្ទាត់ជំនាញរបស់យើង​ ដែល បានធ្វើឱ្យតន្រ្តីក្លាយជាផ្នែកសំខាន់មួយនៃសាច់រឿងភាពយន្តឯកសារនោះ។ពួកយើងពិតជាចង់ឲ្យអ្នកទាំងអស់គ្នាមើលលទ្ធផលចុងក្រោយនៃភាពយន្តឯកសារនេះណាស់! ⋆⭒˚。⋆

₊˚ ✧ ‿︵‿୨୧‿︵‿ ✧ ₊˚

Experience the enchanting sound of Khmer music for a documentary we are working on! ♫⋆。♪ ₊˚♬゚.

Our musician skillfully brings instruments like the Chapei (ចាប៉ី), Flute (ខ្លុយ), Pey Pok (ប៉ីពក), and Snaeng (ស្នែង) to life, weaving an evocative soundscape that enhances the narrative.

With the expert touch of sound designer Vincent, the music becomes an integral part of the story. We can’t wait to share the final result with you! ⋆⭒˚。⋆

Get ready to be captivated by "Sunshine"! ☀️ This heartwarming drama about a young gymnast's journey will have its world...
04/09/2024

Get ready to be captivated by "Sunshine"! ☀️ This heartwarming drama about a young gymnast's journey will have its world premiere at TIFF. We're thrilled to reunite with the talented Antoinette Jadaone who brought us the critically acclaimed "Fan Girl".

'Sunshine,' Filipino filmmaker Antoinette Jadaone's feature on pregnancy and sport, set to world premiere at Toronto, has unveiled its trailer.

Congratulations to Viet and Nam by Truong Minh Quy for winning the ✨Jury Prize✨ in the Fresh Competition category at the...
23/08/2024

Congratulations to Viet and Nam by Truong Minh Quy for winning the ✨Jury Prize✨ in the Fresh Competition category at the New Zealand International Film Festival!!

We’re pleased to announce the winner of the inaugural Jury Prize in the Fresh Competition category for NZIFF 2024 as Truong Minh Quy for his film Viet and Nam.

There were ten films in the Fresh Competition category, judged by a jury comprising Pulkit Anora (Filmmaker, New Zealand/India), Anu Rangachar (Producer and Programmer, India) and David White (Filmmaker, NZ).

The jury said, “The Jury wishes to recognise Viet and Nam for its multi-layered ability to seamlessly merge political and personal narratives, while maintaining its stunning visual poetry and emotional depth.”

16/08/2024

សូមអបអរសាទររឿង "Viet and Nam" ដឹកនាំដោយលោក Truong Minh Quý ត្រូវបានចុះកិច្ចព្រមព្រៀងឱ្យចែកចាយនៅទូទាំងសហរដ្ឋអាមេរិកបានយ៉ាងជោគជ័យ ព្រមទាំងធ្វើការចាក់បញ្ចាំងជាលើកដំបូងនៅឯអាមេរិកខាងជើង ក្នុងមហោស្រពអន្តរជាតិ Toronto International Film Festival (TIFF)ទៀតផង! មិនតែប៉ុណ្ណោះ រឿងនេះក៏ត្រូវបានជ្រើសរើសជាផ្លូវការសម្រាប់មហោស្រពទីក្រុងញូវយ៉កផងដែរ។

ក្រឡេកមកមើលវិញ រឿង "Viet and Nam" បានចាប់ផ្តើមនៅមហោស្រព Cannes ប្រទេសបារាំងក្នុងខែឧសភា ដែលអ្នកដឹកនាំរឿងលោក Truong Minh Quý រួមជាមួយនឹងតួឯកសំខាន់ៗ បាននាំយករឿងនេះទៅកាន់ឆាកអន្តរជាតិ។ យើងមានកិត្តិយសណាស់ ដែលបានចូលរួមជាផ្នែកមួយក្នុងដំណើរនេះ តាមរយៈការងាររចនាសំឡេងរបស់យើង។ ពួកយើងពិតជារំភើបណាស់ ដែលឃើញពីភាពជោគជ័យនៃខ្សែភាពយន្ត "Viet and Nam" អាចមកដល់ចំណុចនេះ។

យើងសង្ឃឹមថានឹងមានឱកាសសហការជាមួយគ្នាម្ដងទៀតនាពេលខាងមុខ!
-
Thrilled to celebrate the success of "Viet and Nam," directed by Trương Minh Quý, with their U.S distribution deal, North American premiere at TIFF, and selection at the New York Film Festival!

Looking back, it all started at Cannes in May, where director Trương Minh Quý, along with the main actors, proudly presented "Viet and Nam" to the world stage. We're honored to have played a small part in this journey through our sound design work and are thrilled to see how far the film has come.

Here's to continued success and future collaborations!

សូមអបអរសាទររឿង "Viet and Nam" ដឹកនាំដោយលោក Truong Minh Quý ត្រូវបានចុះកិច្ចព្រមព្រៀងឱ្យចែកចាយនៅទូទាំងសហរដ្ឋអាមេរិកបានយ៉ា...
09/08/2024

សូមអបអរសាទររឿង "Viet and Nam" ដឹកនាំដោយលោក Truong Minh Quý ត្រូវបានចុះកិច្ចព្រមព្រៀងឱ្យចែកចាយនៅទូទាំងសហរដ្ឋអាមេរិកបានយ៉ាងជោគជ័យ ព្រមទាំងធ្វើការចាក់បញ្ចាំងជាលើកដំបូងនៅឯអាមេរិកខាងជើង ក្នុងមហោស្រពអន្តរជាតិ Toronto International Film Festival (TIFF)ទៀតផង! មិនតែប៉ុណ្ណោះ រឿងនេះក៏ត្រូវបានជ្រើសរើសជាផ្លូវការសម្រាប់មហោស្រពទីក្រុងញូវយ៉កផងដែរ។

យើងពិតជាមានមោទកភាពណាស់ ដែលបានរួមចំណែករចនាសំឡេងខ្សែភាពយន្តនេះ។ សូមឱ្យក្រុមរបស់អ្នកបន្តទទួលបានជោគជ័យ ហើយយើងសង្ឃឹមថានឹងមានឱកាសសហការជាមួយគ្នាម្ដងទៀតនាពេលខាងមុខ។
-
Thrilled to celebrate the success of "Viet and Nam," directed by Trương Minh Quý, with their U.S distribution deal, North American premiere at Toronto International Film Festival (TIFF), and got selected at the New York Film Festival!

We're incredibly proud to have contributed to the film's sound design. Wishing the team continued success and look forward to future collaborations.

TIFF 2024 unveiled the Wavelengths and Classics lineups for the festival including Cannes breakout hit 'Viêt and Nam.'

សូមចូលរួមអបអរសាទរទៅកាន់អ្នកស្រី Antoinette Jadaone ដែលខ្សែភាពយន្តរបស់គាត់រឿង "Sunshine" ត្រូវបានជ្រើសរើសចាក់បញ្ចាំងនៅមហោ...
07/08/2024

សូមចូលរួមអបអរសាទរទៅកាន់អ្នកស្រី Antoinette Jadaone ដែលខ្សែភាពយន្តរបស់គាត់រឿង "Sunshine" ត្រូវបានជ្រើសរើសចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូ! នេះគឺជាលើកទី២ហើយ ដែលយើងបានធ្វើការសហការជាមួយអ្នកស្រី បន្ទាប់ពីការសហការដ៏ជោគជ័យក្នុងរឿង Fan Girl។ ហើយការសហការជាមួយអ្នកស្រីក្នុងរឿង Sunshine នេះនៅតែជោគជ័យដដែល។

Huge congrats to Antoinette Jadaone for having "Sunshine" selected for the Toronto International Film Festival Centrepiece Programme! This is our second collaboration with you following the incredible success of Fan Girl, and working with you on Sunshine has been just as amazing.
------------
Shout out to our team who worked on this:

- Sound designer/Re-recording Mixer : Vincent Villa
- Sound designer/Assistant Re-recording mixer: SreyMoch Kim
- Sound editor: SreyNith Ros

02/08/2024

ត្រៀមកាលវិភាគហើយឬនៅសម្រាប់ ✨ថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2024✨

ពិតជារំភើបខ្លាំងណាស់ក្នុងការប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លូវការនៃខ្សែភាពយន្តខ្នាតធំបែបរន្ធត់ដំបូងបង្អស់របស់យើងគឺរឿង🕯Tenement - អ្នកស្នងអគារ🕯ដែលដឹកនាំដោយលោក នេត ឥន្ទនរាសុទ្ធីដ្ឋេព និងអ្នកនាង ជា សុខយូ។​ នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយដែលបង្ហាញពីការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្តរបស់ក្រុមការងារយើងលើគម្រោងនេះតាំងពីឆ្នាំ2019 មកម៉្លេះ។

បន្ទាប់ពីដំណើរនៃការចាក់បញ្ចាំងជាលើកដំបូងនៅក្នុងមហោស្រព ភាពយន្តជុំវិញពិភពលោករួចមករួមមាន៖ "ការចាក់បញ្ចាំងខ្នាតអន្តរជាតិមុនគេ - Rotterdam" "ការចាក់បញ្ចាំងខ្នាតអាសុី - Osaka" "ការចាក់បញ្ចាំងភាពយន្តនៅម៉ាឡេស៊ី" និងមហោស្រពភាពយន្តអន្តរជាតិជាច្រើនទៀត ឥឡូវនេះយើងបានត្រៀមខ្លួនក្នុងការនាំយករឿង "TENEMENT- អ្នកស្នងអគារ" ត្រឡប់មកប្រទេសកម្ពុជា ហើយយើងពិតជាចង់ឱ្យអ្នកទាំងអស់គ្នាបានទស្សនារឿងនេះខ្លាំងណាស់។

នេះក៏ជារឿងខ្មែរដំបូងផងដែរដែលមានចាក់បច្ចេកទេសសំឡេង Dolby Atmos ព្រោះយើងចង់បន្តជំរុញសមត្ថភាពរបស់យើងទៅកាន់មួយកម្រិតទៀត។ យើងសង្ឃឹមថាអ្នកនឹងចូលចិត្តបទពិសោធន៍ដ៏អស្ចារ្យ និងរន្ធត់មួយនេះ។
-
Mark your calendars for ✨NOVEMBER 14th 2024✨

We are excited to officially announce the release of our very first thriller film, 🕯TENEMENT- អ្នកស្នងអគារ🕯️, directed by Inrasothythep Neth & Sokyou Chea. This moment is a result of our incredible team's dedication and hard work on this project since 2019.

After premiering at film festivals around the world, such as Big Screen Competition - Rotterdam, Asian Premiere - Osaka, Malaysia, and many more, we're thrilled to bring TENEMENT- អ្នកស្នងអគារ home to Cambodia and we are so excited for you to see it.

The movie will be available in Dolby Atmos surround sound which is a first for a Cambodian movie because we want to keep pushing the boundaries of what we can do. We hope you will enjoy the immersive and thriller experience.

#កងចក្រ

01/08/2024

ខ្សែភាពយន្តខ្លីរឿង "ឆ្ងាយដាច់អាល័យ" ដឹកនាំដោយ លី ប៉ូឡែន ត្រូវបានចុះផ្សាយដោយ ✨The New Yorker✨ ហើយពួកគេថែមទាំងបានលើកឡើងពីគុណភាពការរចនាសំឡេងដែលធ្វើឡើងដោយក្រុមការងាររបស់យើងថែមទៀតផង ❤️

ការទទួលស្គាល់នេះគឺជាការបង្ហាញពីភាពរីកចម្រើននៃភាពយន្តខ្លីរបស់កម្ពុជា និងតួនាទីដ៏សំខាន់នៃការរចនាសំឡេងក្នុងការផលិតភាពយន្ត។ យើងពិតជាមាន មោទកភាពណាស់ដែលអ្នករចនាសំឡេងមានការទទួលស្គាល់ពីមហាជន។ យើងសង្ឃឹមថានឹងបានមើលឃើញពីភាពរីកចម្រើននៃវិស័យភាពយន្តក្នុងស្រុក ហើយសម្រេចបាននូវភាពជោគជ័យតទៅមុខបន្ថែមទៀត។
-
"Further & Further Away" by Polen has been mentioned by ✨The New Yorker✨ and they even mentioned our work on sound design ❤️

This recognition is a testament to the growth of Cambodian short films and the vital role of sound design in filmmaking. So proud of the acknowledgment sound designers have received. We look forward to seeing our local industry grow and achieve more success.

ការប្រគុំតន្រ្តីផ្ទាល់ The Rodeo នៅ Institut français du Cambodge គឺពិតជា ✨អស្ចារ្យណាស់✨សូមអរគុណទៅកាន់ទស្សនិកជនទាំងអស់ដែ...
12/07/2024

ការប្រគុំតន្រ្តីផ្ទាល់ The Rodeo នៅ Institut français du Cambodge គឺពិតជា ✨អស្ចារ្យណាស់✨

សូមអរគុណទៅកាន់ទស្សនិកជនទាំងអស់ដែលបានបង្ហាញក្ដីស្រឡាញ់ និងការគាំទ្រតន្ត្រីពួកយើង។ សូមអបអរសាទរទៅកាន់ The Rodeo, Sokpheak Soun, Chanthy Moeurn, Hansley, Leandro, Metta Legita, Vincent Villa, Elie Ommering, Lynn, និង Pisen សម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាតាំងពីការហាត់សម រហូតដល់ការឡើងឆាកប្រគុំតន្ត្រីផ្ទាល់ដែលមិនអាចបំភ្លេចបាន។

ប្រសិនបើអ្នកស្រលាញ់តន្ត្រីរបស់យើង ហើយចង់ស្តាប់បន្ថែមទៀត សូមតាមដានផេករបស់យើង Kongchak Studio និង Institut français du Cambodge សម្រាប់ការប្រកាសការប្រគុំតន្ត្រីនាពេលខាងមុខ។ សូមរង់ចាំទាំងអស់គ្នាណា៎!
-
The Rodeo live concert at Institut français du Cambodge was ✨AWESOME✨

A big thanks to all the audience members who showed their love and support for our music. Congratulations to The Rodeo, Sokpheak Soun, Chanthy Moeurn, Hansley, Leandro, Metta Legita, Vincent Villa, Elie Ommering, Lynn, and Pisen for your hard work, from the rehearsal days to making this concert unforgettable.

If you love our music and want to hear more, follow our pages Kongchak Studio and Institut français du Cambodge for upcoming announcements. Stay tuned!
-------
📸 by Pheak Vee

តោះ! ✨អ្នកដែលស្រឡាញ់ភាពយន្តទាំងអស់គ្នា✨ឥឡូវនេះ CINE HUB - ស៊ីណេហាប់ Cambodia Film Commission និង ក្រសួងក្រសួងវប្បធម៌ និង...
11/07/2024

តោះ! ✨អ្នកដែលស្រឡាញ់ភាពយន្តទាំងអស់គ្នា✨

ឥឡូវនេះ CINE HUB - ស៊ីណេហាប់ Cambodia Film Commission និង ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីដោយឥតគិតថ្លៃ! នេះជាឱកាសរបស់អ្នកក្នុងការទទួលបានចំណេះដឹងបន្ថែមលើការផលិតភាពយន្ត ព្រមទាំងក្លាយជាផ្នែកមួយនៃការអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តផងដែរ។

កន្លែងមានកំណត់ណា៎! ដាក់ពាក្យឥឡូវនេះមកតាមរយៈតណភ្ជាប់៖ https://forms.gle/ubGj4jvb9AH3pQka6
————
Calling all ✨FILM LOVERS✨

CINE HUB - ស៊ីណេហាប់, Cambodia Film Commission, and Cambodia Cinema Department are organizing A FREE Short Film Training Session NOW! This is your chance to gain more insight into filmmaking and become part of developing the film industry.

Spots are filling up fast! Click here to apply: https://forms.gle/ubGj4jvb9AH3pQka6

សូមអបអរសាទរទៅកាន់ខ្សែភាពយន្ត ✨The Drought✨ ដឹកនាំដោយ Nelson Yeo ជាមួយការរចនាសំឡេងដោយក្រុមការងារ Kongchak Studio ហើយក៏ជាខ...
03/06/2024

សូមអបអរសាទរទៅកាន់ខ្សែភាពយន្ត ✨The Drought✨ ដឹកនាំដោយ Nelson Yeo ជាមួយការរចនាសំឡេងដោយក្រុមការងារ Kongchak Studio ហើយក៏ជាខ្សែភាពយន្តដែលធ្លាប់ទទួលបានពាន Kongchak Studio នៅឯ QCinema Project Market 2023 ឥឡូវនេះត្រៀមបង្ហាញខ្លួនក្នុងគម្រោងទីផ្សារ NAFF នៅឯមហោស្រពភាពយន្ត 부천국제판타스틱영화제 Bucheon International Fantastic Film Festival ហើយ!

យើងពិតជាមានមោទកភាពណាស់ដែលវាអាចដើរមកដល់ពេលនេះ ហើយយើងក៏សូមអរគុណចំពោះអ្នកគ្រប់គ្នាដែលតែងតែខិតខំប្រឹងប្រែងអស់ពីបេះដូងក្នុងការធ្វើគម្រោងមួយនេះ! សូមអរគុណ ។
-
Round of applause for ✨The Drought✨ directed by Nelson Yeo with SOUND DESIGN by Kongchak Studio and also the winner of the Kongchak Studio Award for the QCinema Project Market 2023, is ready to be shown at the 부천국제판타스틱영화제 Bucheon International Fantastic Film Festival’s NAFF Project Market!

We are very proud of how far it has come, and we cannot thank the dedicated team enough for pouring their hearts into this film! Thank you.

Nelson Yeo’s next feature, THE DROUGHT, has been selected for 부천국제판타스틱영화제 Bucheon International Fantastic Film Festival’s NAFF Project Market! Our team is currently preparing for a fruitful pitching session, and we look forward to forming new partnerships through the market!

https://www.bifan.kr/eng/community/comm01_view.asp?pk_seq=87818&sc_board_seq=13&sc_num=1342&sc_top_cond=all&actEvent=view&page=1&

ចូលរួមជាមួយពួកយើងក្នុងការប្រគុំតន្រ្តីផ្ទាល់ដោយ The Core នៅវិទ្យាស្ថានបារាំងនាថ្ងៃសៅរ៍ ទី1 ខែមិថុនា ក្នុងអំឡុងពេលនៃការប្...
29/05/2024

ចូលរួមជាមួយពួកយើងក្នុងការប្រគុំតន្រ្តីផ្ទាល់ដោយ The Core នៅវិទ្យាស្ថានបារាំងនាថ្ងៃសៅរ៍ ទី1 ខែមិថុនា ក្នុងអំឡុងពេលនៃការប្រកួតផ្តាច់ព្រាត់នៃក្បាច់រាំសេរី ឬ Breakdance!

The Core គឺជាក្រុមតន្ត្រីករ និងអ្នកផលិតដែលមកពីជុំវិញពិភពលោក ដែលបានបង្កើតឡើងក្នុងអំឡុងព្រឹត្តការណ៍ ✨Elec'Tro✨។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​វា​នៅតែ​បន្ត​ តោះបីជាកម្មវិធីនេះបានបញ្ចប់ទៅហើយក៏ដោយ។

កុំ​ខកខានឱ្យសោះណា៎​! ជួបគ្នា​នៅ​ទីនោះ!
-
Join us for a live music performance by The Core, at the Institut français du Cambodge this Saturday, June 1st during the Breakdance competition!

The Core is a collective of musicians and producers from around the world created during ✨Elec'Tro✨. We are so happy that this kept going even once the season was over.

Don't miss it! See you there!

ផ្ទាំងរូបភាពភាពយន្តរឿង "Viet & Nam" ដែលដឹកនាំដោយលោក Truong Minh Quy និងត្រូវបានរចនាសំឡេងដោយលោក Vincent Villa ព្រមទាំងក្រ...
10/05/2024

ផ្ទាំងរូបភាពភាពយន្តរឿង "Viet & Nam" ដែលដឹកនាំដោយលោក Truong Minh Quy និងត្រូវបានរចនាសំឡេងដោយលោក Vincent Villa ព្រមទាំងក្រុមការងារកងចក្រស្ទូឌីយោ បានចេញជាផ្លូវការហើយ! 🎥

ខ្សែភាពយន្តនេះត្រូវបានជ្រើសរើសចូលរួមការចាក់បញ្ចាំងលើឆាកមហោស្រពភាពយន្តទីក្រុងកាន! ហើយក្រុមការងាររបស់យើងក៏នឹងមានវត្តមាននៅទីនោះផងដែរ។
-
The official movie poster for "Viet & Nam" by director Truong Minh Quy, with sound design by Vincent Villa and the Kongchak Studio Team, is finally OUT! 🎥

The movie has been selected to premier at the Festival de Cannes! And our team will be there to celebrate.

រដូវកាលប្រកាសពានរង្វាន់!✨ភាពយន្តរឿង "Last Shadow at First Light" ដឹកនាំដោយ Nicole Midori Woodford បានបន្តឈ្នះពានរង្វាន់ម...
17/04/2024

រដូវកាលប្រកាសពានរង្វាន់!✨

ភាពយន្តរឿង "Last Shadow at First Light" ដឹកនាំដោយ Nicole Midori Woodford បានបន្តឈ្នះពានរង្វាន់ម្ដងទៀតហើយ ដោយរឿងនេះបានជះពន្លឺរស្មីនៅមហោស្រពភាពយន្ត HIFF-Ho Chi Minh City Intertational Film Festival និងបាននាំយកពាន់រង្វាន់ត្រឡប់មកវិញចំនួន៤ទៀតផង៖
- "Jury Prize"
- "Best Screenplay" ដឹកនាំដោយ Nicole Midori Woodford
- "Best Cinematography" ដោយ Hideho Urata
- "Best Visual Effects" ដោយ Loakoon VFX!

នេះគឺជាលទ្ធផលដ៏សក្តិសមដែលបានផ្តល់កិត្តិយសដល់ការខិតខំប្រឹងប្រែងរបស់ក្រុមដែលនៅពីក្រោយភាពយន្តដ៏អស្ចារ្យនេះ។ វាជាអ្វីដែលយើងបានសង្ឃឹមពេលដែលយើងសម្រេចចិត្តជ្រើសរើសគម្រោងនេះសម្រាប់ពានរង្វាន់ Konghcak Studio ជាលើកដំបូង។ សូមអបអរសាទរចំពោះអ្នកដែលបានចូលរួមចំណែក និងអ្នកគាំទ្រទាំងអស់ដែលបានជឿជាក់លើគម្រោងនេះ!
----
Award season news! ✨

"Last Shadow at First Light" by Nicole Midori Woodford continues its winning streak! It shined it at the , taking home 4 Prizes:

- "Jury Prize"
- "Best Screenplay" by director Nicole Midori Woodford
- "Best Cinematography" by Hideho Urata
- "Best Visual Effects" by Loakoon VFX!

This is a well-deserved result that honors the tireless effort of the team behind this amazing movie. This is all we hoped for when we picked the project for the first-ever Konghcak Studio Award. Huge congratulations to everyone involved and to all the amazing supporters who believed in this project!

ដល់ពេលដែលត្រូវបំភ្លេចរឿងចាស់ ហើយបង្កើតរឿងថ្មីៗ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី២០២៤! ✨Time to move on from the old and ring in...
12/04/2024

ដល់ពេលដែលត្រូវបំភ្លេចរឿងចាស់ ហើយបង្កើតរឿងថ្មីៗ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី២០២៤! ✨

Time to move on from the old and ring in the new with a Khmer New Year 2024! ✨

Kongchak Pictures x Kongchak Studio x Kongchak Design

Allons au Festival de Cannes ! 🎞ខ្សែភាពយន្ត "Viet & Nam" ត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងប្រភេទកម្មវិធី "Un Certain reg...
11/04/2024

Allons au Festival de Cannes ! 🎞

ខ្សែភាពយន្ត "Viet & Nam" ត្រូវបានជ្រើសរើសចូលរួមប្រកួតក្នុងប្រភេទកម្មវិធី "Un Certain regard" និងកំពុងរង់ចាំអ្នកនៅឯមហោស្រពភាពយន្ត Festival de Cannes ! យើងបានរចនាសំឡេងលើរឿងនេះ ហើយទីបំផុតវាដល់ពេលដែលត្រូវបង្ហាញវត្តមានរបស់ខ្លួនក្នុងមហោស្រពភាពយន្ត Cannes។

យើងពិតជាមានមោទកភាព និងសេចក្ដីរំភើបជាខ្លាំង ហើយក៏សូមអរគុណចំពោះអ្នកគ្រប់គ្នារួមមានក្រុមការងាររបស់ពួកយើង ​ក៏ដូចជាផលិតករភាពយន្តដែលបានសហការ និង បានជឿទុកចិត្តលើការរចនាសំឡេងរបស់ពួកយើង។ ✨
————-
Allons au Festival de Cannes ! 🎞

"Viet & Nam" by Truong Minh Quý is selected for "Un Certain Regard", at Festival de Cannes! We have been mixing magic into this film's audio, and now it's ready to hit the big screen.

We are bursting with pride and amazement, thanks to our incredible internal team and the brilliant filmmakers who trusted us with the sound design.✨

Thank you to Epicmedia for trusting us and working with us on this movie.

តោះ! ត្រៀមខ្លួនបង្ហាញក្បាច់រាំ សម្រាប់ការប្រកួត Breakdance! 🎶🤸‍♂️យើងបានសហការជាមួយ វិទ្យាស្ថានបារាំងនៅកម្ពុជាដើម្បីរៀបចំក...
10/04/2024

តោះ! ត្រៀមខ្លួនបង្ហាញក្បាច់រាំ សម្រាប់ការប្រកួត Breakdance! 🎶🤸‍♂️

យើងបានសហការជាមួយ វិទ្យាស្ថានបារាំងនៅកម្ពុជាដើម្បីរៀបចំការប្រកួតក្បាច់រាំប្រចាំឆ្នាំ៖ IFC BREAKING BATTLE! ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ឧសភា ដល់ថ្ងៃទី១ មិថុនា ឆ្នាំ២០២៤។ ការចុះឈ្មោះគឺឥតគិតថ្លៃសម្រាប់អ្នករាំដែលជាជនជាតិខ្មែរ!

យើងពិតជារំភើបណាស់ដែលបានធ្វើការសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា ហើយយើងពិតជាចង់ឃើញទេពកោសល្យរាំរបស់អ្នកចូលរួមគ្រប់ៗគ្នា។
————-
Get ready to move your body for the Breakdance battle! 🎶🤸‍♂️

We're teaming up with the Institut français du Cambodge who will host the breakdance battle of the year: the IFC BREAKING BATTLE! on May 31st & June 1st, 2024. Registration is FREE For all Khmer Dancer!

We're hyped to collaborate with Institut français du Cambodge and can't wait to see your sickest moves light up the dance floor.

នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ និងជាផ្នែកនៃរដូវកាលវប្បធម៌របស់ខ្លួន

យើងពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ដែលខ្សែភាពយន្តចុងក្រោយរបស់យើង ✨Tenement - អ្នកស្នងអគារ✨  និងភាពយន្តដែលយើងបានធ្វើការទៅល...
29/03/2024

យើងពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ដែលខ្សែភាពយន្តចុងក្រោយរបស់យើង ✨Tenement - អ្នកស្នងអគារ✨ និងភាពយន្តដែលយើងបានធ្វើការទៅលើការររចនាសំឡេង 'Last Shadow at First Light' ក៏ដូចជាបានឈ្នះពានរង្វាន់ Kongchak Studio នៅឯ ​Asian Film Market ក្នុងទីក្រុងប៊ូសាន កាលពីឆ្នាំ២០២២ ត្រូវបានជ្រើសរើសចូលរួមប្រកួតភាពយន្តអាស៊ីអាគ្នេយ៍នៅមហោស្រព HIFF-Ho Chi Minh City Intertational Film Festival! 🎬

សូមអបអរសាទរចំពោះក្រុមមានសមត្ថភាពទាំងអស់ដែលចូលរួមចំណែកក្នុងការផលិតភាពយន្តទាំងពីរនេះ។ វាគឺជាការទទួលស្គាល់ដែលមានតម្លៃបំផុតសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកយើង។ យើងនឹងផ្ដល់កម្លាំងចិត្តដល់រឿងទាំងពីរនេះឱ្យទទួលបានជោគជ័យ! សូមឱ្យសំណាងល្អ! 🎉
-
We are bursting with excitement that our latest movie, ✨Tenement-អ្នកស្នងអគារ✨ and another film we worked on sound design, 'Last Shadow at First Light,' which also won the Kongchak Studio award at the Asian Film Market in Busan in 2022, have been picked for the Southeast Asia Film Competition at Ho Chi Minh City International Film Festival! 🎬

Huge congratulations to the talented teams behind both movies. This is incredible recognition for our hard work. We are cheering both movies on all the way! Bonne chance! 🎉

ការប្រគុំតន្ត្រីផ្ទាល់នៅថ្ងៃទី19 ខែមីនា ឆ្នាំ2024 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង!🔥🎸ការប្រគុំតន្ត្រីផ្ទាល់នៃមហោស្រព Ele...
25/03/2024

ការប្រគុំតន្ត្រីផ្ទាល់នៅថ្ងៃទី19 ខែមីនា ឆ្នាំ2024 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង!🔥🎸

ការប្រគុំតន្ត្រីផ្ទាល់នៃមហោស្រព Electro Franco-Allemand ដែលជាកិច្ចសហការរវាង Institut français និង Meta House ទទួលបានជោគជ័យមិនគួរឱ្យជឿ ដោយមានមនុស្សជាច្រើនបានចូលរួម។​ ឃើញស្នាមញញឹម និងការរាំតាមភ្លេងបែបនេះ ពិតជាធ្វើឱ្យយើងរំភើបខ្លាំងណាស់។

ការប្រគុំតន្ត្រីនេះមិនអាចទៅរួចទេបើគ្មានការចូលរួមចំណែកពីតន្ត្រីករបារាំង-កម្ពុជា មកពីកងចក្រស្ទូឌីយោ - Vincent Villa, Elie Ommering, Hansley, និង Leandro ។

វាជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ដែលពោរពេញទៅដោយ 🎶តន្រ្តី🎶 ព្រមទាំងភាពរីករាយ ហើយយើងនៅតែបន្តភាពវិជ្ជមានក្នុងការចែករំលែកក្ដីស្រឡាញ់របស់យើងចំពោះតន្ត្រីផងដែរ។
-
A live concert on March 19, 2024, was a total hit!🔥🎸

The live concert of the Electro Franco-Allemand festival, a collaboration between Institut français and MetaHouse, was incredibly successful, with many people joining in. Seeing everyone smiling and dancing to the music really filled our hearts.

This concert wouldn't have happened without the contribution of our talented Franco-Cambodian artists from Kongchak Studio - Vincent Villa, Elie Ommering, Hansley, and Leandro.

Let's make it a memorable experience filled with 🎶MUSIC🎶 and joy, and keep the positive vibes flowing as we continue to share our love for music.

#កងចករ

Address


Website

Alerts

Be the first to know and let us send you an email when Kongchak Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kongchak Studio:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share