Dn-News

Dn-News ចូលរួមចំណែកប្រឆាំងព័ត៌មាន ៖ ក្លែងក្លាយ

22/09/2024

Love of natural
13/09/2024

Love of natural

23/02/2024

«កោះអំពិល» កោះលាក់ខ្លួនដ៏ស្រស់ស្អាតលើទឹកដីខេត្តកោះកុង គ្រប់គ្នាស្ទើរតែមិនដឹង!
កោះអំពិលដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ១៤០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ(កោះកុង)។
#កោះអំពិល #ខេត្តកោះកុង #ប្រទេសកម្ពុជា

តារា TikTok ដ៏ល្បី ឈ្មោះ ប៉ាហ្វីដូរ PaFiDo បើករថយន្ត LAMBORGHINI តំលៃខ្ទង់ លានដុល្លារ ពណ៌លឿងចាស់ ផ្លាកលេខកម្ពុជា F.R .99...
23/02/2024

តារា TikTok ដ៏ល្បី ឈ្មោះ ប៉ាហ្វីដូរ PaFiDo បើករថយន្ត LAMBORGHINI តំលៃខ្ទង់ លានដុល្លារ ពណ៌លឿងចាស់ ផ្លាកលេខកម្ពុជា F.R .999 បុកជាមួយម៉ូតូ Honda Dream ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1V-9127 បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅលេីផ្លូវសហព័ន្ធរុស្សុី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចបានព្យាយាមបេីករត់ចេញពីកន្លែងកើតហេតុ យកទៅផ្លុងចោលរួចមានរថយន្តស៊េរីទំនើបម៉ាក BMW មករំដោះទៅ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់ខ្លួនបាន នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ នៅវេលាម៉ោង 01 និង 30នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2024៕

22/02/2024

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យក្នុងអំពើប្លន់ និងលួចចំនួន០៣ករណីផ្សេងគ្នា នៅខណ្ឌដង្កោ ក្នុងនោះអំពើប្លន់០២ករណី និងលួចម៉ូតូ ០១ករណី ឃាត់ខ្លួនជនសង្ស័យសរុប០៦នាក់
ប្រភព: អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្ល...
22/02/2024

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ជនសង្ស័យឈ្មោះ សុខ មករា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ឃាត់ខ្លួននៅផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា MSX សេរីឆ្នាំ២០១៦ ពណ៌ស លាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DM-1903។
បច្ចុប្បន្នជនសង្ស័យ កំពុង​​ឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការ​តាមនីតិវិធី៕
ប្រភព: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងរួច លោកបានដឹក...
22/02/2024

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងរួច លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាជនជាតិចិន តាមពាក្យបណ្ដឹងខាងលើ នៅចំណុច បុរីKN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ និងដកហូតវត្ថុតាងរួនមាន អាវុធខ្លីចំនួន០៣ដើម ក្នុងនោះមានអាវុធម៉ាក G Lock 19 លេខBGDV859 ចំនួន០១ដើម, អាវុធម៉ាក ANSAR 17 លេខ2203516 ចំនួន០១ដើម, អាវុធម៉ាក G LOCK 17 លេខ2300617 ចំនួន០១ដើម, និងអាវុធវែងចំនួន០១ដើម ម៉ាក ES**RT MAGNUM លេខ5760359 ចំនួន០១ដើម និងគ្រាប់ចំនួន០២គ្រាប់, បង់អាវុធចំនួន០៣, ដំបងឆក់ ចំនួន០១ដើម, គ្រាប់អាវុធខ្លីចំនួន៦០គ្រាប់, ខ្នោះដៃចំនួន២គូរ, គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៦កូនថង់កិប ស្មើនឹងទម្ងន់១២,៥៦ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង(WY)ចំនួន០១ថង់កិប ស្មើនឹង១៩៦គ្រាប់ ទម្ងន់២១,៥៩ក្រាម, គ្រឿងញៀនប្រភេទម្សៅពណ៌ស(កេតាមីន)ចំនួន០១កូនថង់កិប ទម្ងន់០,៦៦ក្រាម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀ និងប័ណ្ណសំគាល់ខ្លួនជាច្រើនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ១-ឈ្មោះ ជា ជីនហ្គ័រ ហៅកាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ លី អ៊ីនឈុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង០២នាក់ ក្រោយឃាត់ខ្លួន និងសួរនាំរួច បានឆ្លើយសារភាពថា កាលពីមួយឆ្នាំមុន ថៅកែរបស់ខ្លួនបានប្រគល់កាំភ្លើងខ្លីចំនួន០២ដើម និងកាំភ្លើងវែងចំនួន០១ដើម ព្រមទាំងគ្រាប់កាំភ្លើងមួយចំនួន ទុកសម្រាប់ការពារក្នុងហាង អេផ្លាស ហើយរូបខ្លួនបានយកកាំភ្លើងនោះមករក្សាទុកក្នុងបន្ទប់របស់ខ្លួនជួលស្នាក់នៅ។ បន្ទាប់មកនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ពួកខ្លួនខឹងនឹងឈ្មោះ ហ័ង ពូ ហៅអាហៃ ដោយពួកខ្លួនខ្ចីប្រាក់មិនបានទើបប្រើប្រាស់អាវុធវាយគំរាម អាហៃ និងប្រពន្ធរបស់វា ពិតប្រាកដមែន ចំណែកគ្រឿងញៀនដែលសម្ថកិច្ចដកហូតខាងលើ គឺពួកគេទិញមកសម្រាប់ប្រើប្រាស់ខ្លួនឯងតែប៉ុណ្ណោះ។ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនពេលបង្រ្កាបបទល្មើសខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីធ្វើការចោទប្រកាន់តាមនីតិវិធីហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះ៕
ប្រភព: https://t.me/svguj1224

  photo of the day !!! #ព្រះនាងតូច​  #ព្រះនាងតូចជេនណា  #ផាច
20/02/2024

photo of the day !!!
#ព្រះនាងតូច​ #ព្រះនាងតូចជេនណា #ផាច

20/02/2024

Natural of ភូមិដំណាក់ដំរី - Phum Domnak Domrey

Today Photo at ភូមិដំណាក់ដំរី - Phum Domnak Domrey 31-12-2023
31/12/2023

Today Photo at ភូមិដំណាក់ដំរី - Phum Domnak Domrey 31-12-2023

25/12/2023
Photo of the day ភូមិដំណាក់ដំរី - Phum Domnak Domrey
23/12/2023

Photo of the day ភូមិដំណាក់ដំរី - Phum Domnak Domrey

Best photo of the day
13/12/2023

Best photo of the day

ភូមិដំណាក់ដំរី
10/12/2023

ភូមិដំណាក់ដំរី

ភូមិដំណាក់ដំរី - Phum Domnak Domrey photos of the day.     #ភូមិដំណាក់ដំរី
06/12/2023

ភូមិដំណាក់ដំរី - Phum Domnak Domrey photos of the day.

#ភូមិដំណាក់ដំរី

ភូមិដំណាក់ដំរី - Phum Domnak Domrey Photo at Night
05/12/2023

ភូមិដំណាក់ដំរី - Phum Domnak Domrey Photo at Night

អភិបាលខេត្តស្វាយរៀងទទួលអំណោយមនុស្សធម៌ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគុណខេត្តស្វាយរៀងស្វាយរៀ...
01/11/2023

អភិបាលខេត្តស្វាយរៀងទទួលអំណោយមនុស្សធម៌ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគុណខេត្តស្វាយរៀង
ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគណខេត្ត រួមមានថវិកា ៤,០០០,០០០រៀល, អង្ករ២,០០០គីឡូ ទឹកសុទ្ធ៣៧កេះ, មី៤៩កេះ, ទឹកផ្លែឈើ ៣៧កេះ, ទឹកត្រី១០យួ, ទឹកស៊ីអ៉ីវ៧យួ និងសម្ភារមួយចំនួនទៀត។
ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះតេជគណ ព្រះអនុគណក្នុងខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានថ្លែងនូវអំណរព្រះគុណចំពោះព្រះមេគណខេត្ត និងព្រះអនុគណនៅតាមបណ្តាវត្តនានាដែលបានឧបត្តម្ភនៅសម្ភារ និងថវិកាដល់រដ្ឋបាលខេត្តនៅថ្ងៃនេះ ដើម្បីទុកចាត់ចែងចែកជូនទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
សូមបញ្ជាក់ថា ព្រះសង្ឃតាមវត្តអារាមនានាក្នុងខេត្តស្វាយរៀង ដែលពុទ្ធបរិស័ទប្រគេនគ្រឿងឧបភោភ បរិភោគ តែងតែផ្ដល់អំណោយដល់អាជ្ញាធរតាមបណ្ដាស្រុក ក្រុងនានា ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីចាត់ចែងយកទៅប្រគល់ជូនពលរដ្ឋ ដែលមានជីវភាពក្រីក្រនៅមូលដ្ឋាន បានជាបន្តបន្ទាប់ផងដែរ៕ ប្រភពពី Freshnews

Address

132
Phnom Penh
2100

Alerts

Be the first to know and let us send you an email when Dn-News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dn-News:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share