លោក Trump ថ្លែងទៅកាន់ពាណិជ្ជកម្មសាកលថា ត្រូវផលិតនៅអាមេរិកឬត្រូវបង់ពន្ធគយ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញវិធីសាស្ត្ររបស់លោកអំពីការវិនិយោគបរទេសទៅកាន់ជំនួបដ៏ធំបំផុតរវាងមេដឹកនាំពាណិជ្ជកម្មសាកល ដោយផ្តល់ជម្រើសតែមួយក្នុងចំណោមជម្រើសពីរ ត្រូវផលិតនៅអាមេរិកឬត្រូវប្រឈមនឹងការបង់ពន្ធគយ។ អ្នកស្រី Anita Powell អ្នកឆ្លើយឆ្លងព័ត៌មានឱ្យ VOA នៅសេតវិមានរាយការណ៍អំពីផលប៉ះពាល់នៃការវិលត្រឡប់របស់លោក Trump ទៅកាន់សេតវិមានចំពោះសេដ្ឋកិច្ចសាកល។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។
លោក Trump ជំរុញឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែន ខណៈវិមានក្រឹមឡាំងច្រានចោល...
លោក Trump ជំរុញឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែន ខណៈវិមានក្រឹមឡាំងច្រានចោលការគំរាមដាក់ទណ្ឌកម្ម
ទើបតែចូលកាន់តំណែងជាប្រធានាធិបតីបានប៉ុន្មានថ្ងៃ លោក Donald Trump ដាក់សម្ពាធកាន់តែខ្លាំងលើរុស្ស៊ីឱ្យចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន។ កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែមករា រុស្ស៊ីបានច្រានចោលការគំរាមកំហែងរបស់លោក Trump ដែលថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្ម និងពន្ធថ្មីលើវិមានក្រឹមឡាំង ប្រសិនបើមិនព្រមបញ្ចប់សង្រ្គាម។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕
លោកTrump និយាយម្ដងទៀតអំពីតម្រូវការរបស់អាមេរិកក្នុងការត្រួតត្រាដែនកោះ Greenland ដែល...
លោកTrump និយាយម្ដងទៀតអំពីតម្រូវការរបស់អាមេរិកក្នុងការត្រួតត្រាដែនកោះ Greenland ដែលនាំឱ្យមានក្ដីបារម្ភ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយជាថ្មីម្ដងទៀតកាលពីថ្ងៃទី២០ ខែមករា ថា សហរដ្ឋអាមេរិកត្រូវយកដែនកោះ Greenland ពីដាណឺម៉ាកមកត្រួតត្រា នៅក្នុងអ្វីដែលលោកពណ៌នាថា ជាចំណាត់ការចាំបាច់មួយសម្រាប់សន្តិសុខអន្តរជាតិ។ ខណៈដែលលោក Henry Ridgwell រាយការណ៍មកពីរដ្ឋធានី Nuuk នៃដែនដី Greenland គោលបំណងដែលបានលើកឡើងរបស់ប្រធានាធិបតីអាមេរិកបានបង្កឱ្យមានក្ដីបារម្ភក្នុងចំណោមប្រជាជនដែលមានចំនួនតិចតួចនៅលើដែនកោះនេះ ហើយដែនដីនេះព្យាយាមសម្របនឹងអនាគតដែលមានការប្រែប្រួល។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕
សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២៤ មករា ២០២៥
នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនេះ លោក សុខ ខេមរា សូមរាយការណ៍ជូនព័ត៌មានសំខាន់ៗចំនួន៣គឺ៖ ភ្នាក់ងារប៉ូលិសអាមេរិក ចុះបង្ក្រាបនៅកន្លែងធ្វើការនៅរដ្ឋ New Jersey និងឃុំខ្លួនមនុស្សជាច្រើននាក់។ លោក ត្រាំ រំពឹងថានឹងអញ្ជើញទៅតំបន់ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័ញាសប្តាហ៍នេះ។ និងចំនួនមនុស្សស្លាប់នៅក្នុងការបាក់ដីនៅឥណ្ឌូណេស៊ីឡើងដល់២៥នាក់៕
សត្វខ្លាឃ្មុំ Panda ពីរក្បាលបានដែលទើបមកដល់សួនសត្វជាតិ Smithsonian នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានបើកឲ្យសារធារណៈជនទស្សនានៅថ្ងៃសុក្រនេះ
ប្រភពច្បាស់ការណ៍៖ វេជ្ជបណ្ឌិតស្ម័គ្រចិត្តពីអាមេរិកទៅផ្តល់ការព្យាបាលដោយមិនគិតថ្លៃនៅ...
ប្រភពច្បាស់ការណ៍៖ វេជ្ជបណ្ឌិតស្ម័គ្រចិត្តពីអាមេរិកទៅផ្តល់ការព្យាបាលដោយមិនគិតថ្លៃនៅកម្ពុជា
ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកនឹងធ្វើដំណើរទៅខេត្តក្រចេះ ដើម្បីព្យាបាលពលរដ្ឋដោយមិនគិតថ្លៃពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ។ នេះជាបេសកកម្មលើកទី១៣របស់សមាគមនេះដែលជាការធ្វើឡើងដើម្បីតបស្នងសងគុណមាតុភូមិកម្ពុជាដែលបានផ្តល់កំណើត។ លោក ម៉ែន គឹមសេង នៃវីអូអេបានទៅមើលការត្រៀមរៀបចំរបស់ក្រុមវេជ្ជបណ្ឌិតនៅរដ្ឋកាលីហ្វ័រញ៉ា ហើយរាយការណ៍ជូនតាមរយៈកម្មវិធី«ប្រភពច្បាស់ការណ៍»៕
រដ្ឋាភិបាលបារាំងកំពុងតាមដានការស៊ើបអង្កេតឃាតកម្មលើលោក លិម គិមយ៉ា
រដ្ឋាភិបាលបារាំងកំពុងតាមដានការស៊ើបអង្កេតឃាតកម្មលើលោក លិម គិមយ៉ា
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជានាពេលថ្មីៗនេះបានលើកឡើងពីការយកចិត្តទុកដាក់ចំពោះករណីស៊ើបអង្កេតលើឃាតកម្មលោក លិម គិមយ៉ា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីដើមខែមករានេះ។ អ្នកការពារសិទ្ធិមនុស្សជំរុញអាជ្ញាធរកម្ពុជាឲ្យសហការជាមួយភាគីបារាំងបន្ថែមទៀតដើម្បីស្វែងរកអ្នកពាក់ព័ន្ធករណីនេះ។ លោក ហាន ណូយ រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕
យូនីសេហ្វ និងក្រសួងអប់រំដាក់ឱ្យប្រើសៀវភៅការពារកុមារពីការគំរាមកំហែងតាមអ៊ីនធឺណិត
យូនីសេហ្វ និងក្រសួងអប់រំដាក់ឱ្យប្រើសៀវភៅការពារកុមារពីការគំរាមកំហែងតាមអ៊ីនធឺណិត
ខណៈដែលស្ថាប័នជំនាញរកឃើញថា អំពើរុកកួនតាមអ៊ីនធឺណិតធ្វើឲ្យកុមារ និងយុវជនមួយចំនួនបោះបង់ការសិក្សា និងប៉ុនប៉ងធ្វើអត្តឃាតនោះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ អង្គការយូនីសេហ្វកម្ពុជា និងក្រសួងអប់រំបានប្រកាសដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញសម្រាប់សិស្សានុសិស្សថ្នាក់ទី៧។ អ្នកជំនាញអះអាងថា សៀវភៅនេះនឹងបណ្តុះទម្លាប់ដល់អ្នកប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថលឲ្យបង្កើនការប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវ តាមរយៈការកំណត់ពីអាកប្បកិរិយា ហានិភ័យ និងគ្រោះថ្នាក់នៃការកេងប្រវ័ញ្ចផ្លូវភ
លោក Trump គ្រោងទៅទីក្រុង Los Angeles ពិនិត្យការខូចខាតដោយអគ្គិភ័យនៅថ្ងៃសុក្រ
លោកប្រធានាធិបតី Donald Trump រំពឹងថានឹងទៅពិនិត្យតំបន់ដែលរងការខូចខាតដោយសារខ្យល់ព្យុះ និងអគ្គិភ័យនៅសហរដ្ឋអាមេរិកនៅថ្ងៃសុក្រ។ លោកប្រធានាធិបតីនឹងឈប់នៅរដ្ឋ North Carolina ដែលរងគ្រោះដោយព្យុះ Hurricane Helene កាលពីខែកញ្ញា និងទីក្រុង Los Angeles រដ្ឋ California ជាកន្លែងដែលភ្លើងនៅតែបន្តឆេះ ហើយមនុស្សជាង ១សែន នាក់ត្រូវបញ្ជាឱ្យជម្លៀស។ អ្នកស្រី Genia Dulot រាយការណ៍ពីទីក្រុង Los Angeles ហើយ លោក ពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួលដូចតទៅ៖
បទវិចារណកថា៖ គោលនយោបាយការបរទេសដ៏ប្រសើរសម្រាប់សហរដ្ឋអាមេរិកនិងពិភពលោក
បទវិចារណកថា៖ គោលនយោបាយការបរទេសដ៏ប្រសើរសម្រាប់សហរដ្ឋអាមេរិកនិងពិភពលោក
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Robio បានថ្លែងថា៖ «ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump អាទិភាពកំពូលរបស់ក្រសួងការបរទេសអាមេរិកគឺអាមេរិក។ សម្រាប់ទីអវសាននេះតើអាមេរិកអាចលើកកម្ពស់បុព្វហេតុនៃសន្តិភាពនៅលើផែនដីដោយរបៀបណា បើខ្លួនមិនមានសុវត្ថិភាពក្នុងប្រទេសជាបឋមទេនោះ?»
សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២៣ មករា ២០២៥
សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២៣ មករា ២០២៥
នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ លោកម៉ែន គឹមសេងសូមរាយការណ៍ព័ត៌មានសំខាន់ៗដែលមានដូចជា៖ ប្រធានអូតង់សុំឲ្យអាមេរិកបន្តផ្តល់អាវុធទៅអ៊ុយក្រែនហើយសហភាពអឺរ៉ុបជាអ្នកចំណាយ។ រដ្ឋមន្ត្រីការបរទេសអាមេរិកសន្ទនាតាមទូរស័ព្ទនឹងសមភាគីហ្វីលីពីន។ ក្រសួងការពារជាតិអាមេរិកបញ្ជូនកងទ័ព១៥០០នាក់ទៅពង្រឹងព្រំដែនភាគខាងត្បូង។ គូស្នេហ៍ស្រឡាញ់ភេទដូចគ្នានៅថៃរៀបការជាច្រើន។
ផែនការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់របស់លោក Trump ប្រឈមការវាយបកវិញនៅរដ្ឋ Colorado
ផែនការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់របស់លោក Trump ប្រឈមការវាយបកវិញនៅរដ្ឋ Colorado
ក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោក លោក Donald Trump បានចុចយកទីក្រុង Auroraនៃរដ្ឋColorada ជាឧទាហរណ៍នៃឧក្រិដ្ឋកម្មអន្តោប្រវេសន៍ដែលលោកនឹងដោះស្រាយដោយការបញ្ជូនពួកគេយ៉ាងច្រើនទៅប្រទេសវិញ។ អភិបាលរដ្ឋ Colorado និយាយថា លោកស្វាគមន៍ការជួយរបស់រដ្ឋាភិបាលសហព័ន្ធដើម្បីបញ្ជូនពួកសមាជិកជនអន្ធពាលត្រឡប់ទៅវិញ ក៏ប៉ុន្តែ នឹងជំទាស់ប្រឆាំងនឹងផែនការទូលំទូលាយដើម្បីបញ្ជូនជនចំណាកស្រុកត្រឡប់ទៅវិញ។ ពីទីក្រុង Aurora រដ្ឋ Colorado អ្នកស្រី Shelley Schlender រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕