ក្រុមព្រះសុរិយា

ក្រុមព្រះសុរិយា ក្រុមព្រះសុរិយា
ស្រាវជ្រាវ​ អភិវឌ្ឍ និងផ្សព្វផ្សាយ For more SOCIAL MEDIA platforms down below! https://linktr.ee/preah_soriya

ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលរងការឈ្លានពាន គឺជាពេលដែលយើងត្រូវរួបរួមជាងពេលណាទាំងអស់!ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា...
10/12/2025

ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលរងការឈ្លានពាន គឺជាពេលដែលយើងត្រូវរួបរួមជាងពេលណាទាំងអស់!

ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងបងប្អូនប្រជាពលរដ្ឋដែលជាសមរភូមិជួរក្រោយ សូមរួមចិត្ត រួមកម្លាំង និងរួមស្មារតី ផ្ដល់ជាកម្លាំងចិត្តដល់វីរកងទ័ពកម្ពុជា កងកម្លាំងប្រដាប់អាវុធ កងកម្លាំងជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាច ក្លាហានដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង។

ទន្ទឹមនឹងនេះ យើងជឿជាក់យ៉ាងមុតមាំលើកិច្ចខិតខំប្រឹងប្រែង ការដឹកនាំ ព្រមទាំងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពឈ្លាសវៃ និងចាស់ទុំ ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី មិនឱ្យមានការរំលោភបំពាន ទោះក្នុងតម្លៃណាក៏ដោយ។

#សសយក #កម្ពុជា
#ខឿនការពារជាតិប្រជាជន

យុវជនខ្មែរដែលតស៊ូរៀនសូត្ររហូតផលិតដ្រូនបាន================ជូនពរក្មួយជោគជ័យក្នុងជីវិត
10/12/2025

យុវជនខ្មែរដែលតស៊ូរៀន
សូត្ររហូតផលិតដ្រូនបាន
================
ជូនពរក្មួយជោគជ័យក្នុងជីវិត

ពុទ្ធោ! ! !  ស៉ីហ្គេមលេីក២០២៥
09/12/2025

ពុទ្ធោ! ! !
ស៉ីហ្គេមលេីក២០២៥

ខ្មែរសាមគ្គីខ្មែរឈ្នះ​🇰🇭❤️🇰🇭❤️🇰🇭❤️🇰🇭នាងខ្ញុំនឹងស្វាមីថ្នាក់ដឹកនាំ (HY. Global )ប្រេនMiss sunflower និង ការ៉ាស Hy.9999 Au...
09/12/2025

ខ្មែរសាមគ្គីខ្មែរឈ្នះ​
🇰🇭❤️🇰🇭❤️🇰🇭❤️🇰🇭
នាងខ្ញុំនឹងស្វាមីថ្នាក់ដឹកនាំ (HY. Global )ប្រេនMiss sunflower និង ការ៉ាស Hy.9999 Auto សូមបរិច្ចាកទឹកប្រាក់ សរុប 20 មុឺនដុល្លារអាមេរិក= 800 លានរៀល ក្នុងការសង្គ្រោះ ប្រជាពលរដ្ឋភៀសសឹក និង ការខ្វះខាតតាមតំបន់សឹកជាក់ស្តែង. គ្រប់ការធ្វេីជំនួយទាំងអស់ត្រូវបាន ទទួលស្គាល់ដឹងលឺ និងreport របាយការណ៍ដោយ ឯកឧត្តម ខេង សៅវិបុត្ត ប្រធានលេខាធិកាដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ 🇰🇭🫶

09/12/2025

BREAKING (Update): គិតត្រឹមម៉ោង២៖៣០នាទី គ្រប់សមរភូមិទាំងអស់នៅតំបន់ព្រំដែនកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក

(ព្រំដែន)៖ គិតត្រឹមម៉ោង ២៖៣០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ គ្រប់សមរភូមិទាំងអស់នៅតំបន់ព្រំដែនកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាជាមួយអាវុធគ្រប់ធុនយ៉ាងក្ដៅគគុក មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។

ការបាញ់ផ្លោងរបស់យោធាថៃនៅពេលនេះ មិនបានរើសគោលដៅឡើយ ពោលគឺបាញ់មកគ្រប់ទីតាំងទាំងអស់ រួមទាំងមូលដ្ឋានរស់នៅរបស់ជនស៉ីវិលស្លូតត្រង់របស់កម្ពុជា។

បើតាមសេចក្ដីរាយការណ៍, គ្រប់ទីតាំងឈរជើងទាំងអស់របស់កម្ពុជា គឺកងកម្លាំងកម្ពុជាបន្ដគ្រប់គ្រងយ៉ាងរឹងមាំបំផុត ខ្មាំងសត្រូវមិនអាចចូលមកបាននោះទេ។

ក្នុងស្ថានភាពបែបនេះ កម្លាំងជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា បានធ្វើការតបតការពារដែនអធិបតេយ្យរបស់ខ្លួនជាបន្ដបន្ទាប់ ក្រោមការដឹកនាំបញ្ជាដ៏មុតស្រួចរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

09/12/2025

បទ៖ ជីវិតជូនជាតិកើតទៀតជាខ្មែរ
និពន្ធទំនុកច្រៀង៖​លោក​ នន់​ នរិន្ទ​
សម្រួលតន្ត្រី​៖​ ម៉ម​ មិថុនា​
និពន្ធបទភ្លេង៖​ លោក​ រិន​ សាវេត
ច្រៀងដោយ៖​លោក​ រិន​ សាវេត​ ,​ លោក​ សួស​ វឌ្ឍនៈ​ និងលោក​រ័ត្ន​ មករា​
ផលិតដោយ​៖​ ផលិតមរតក

ឯកឧត្តម​ កែវ​ រ៉ាមី​ ទេសរដ្ឋមន្ត្រី​ និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ប្តឹងទៅស្ថានទូតបារាំងបញ្ជូនទៅ...
09/12/2025

ឯកឧត្តម​ កែវ​ រ៉ាមី​ ទេសរដ្ឋមន្ត្រី​ និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ប្តឹងទៅស្ថានទូតបារាំងបញ្ជូនទៅរដ្ឋាភិបាលបារាំងឲ្យពិនិត្យមើលអ្នករាយការណ៍ព័ត៌មាន TV France 24 ម្នាក់ធ្វើការនៅបាងកក ផ្សាយព័ត៌មានខុសពីការពិតច្រើនដងច្រើនសារ លម្អៀងទៅភាគីថៃ ខណៈថៃបំពានច្បាប់សិទ្ធិមនុស្ស បំពានកិច្ចព្រមព្រៀងសន្តិភាព ក៏ការផ្សាយឲ្យថៃត្រូវរហូតដដែល។ គ.ស.ម.ក បានដាក់លិខិតទៅស្ថានទូតបារាំងរួចហើយ និងបន្តឃ្លាំមើលសារព័ត៌មានដទៃទៀតក្នុងការប្រើសិទ្ធិលើការផលិតព័ត៌មាននេះ។

09/12/2025

រដ្ឋបាលក្រុងប៉ោយប៉ែត ប្រាប់ឱ្យពលរដ្ឋ នៅព្រៃគប់ ទំនប់ក៥ អូរនាង
ទួលប្រាសាទ រកកន្លែងសុវត្ថិភាព
ជាបន្ទាន់

នៅព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥សម្តេចព្រះមហាក្សត្រី នរោត្តម​ មុនិនាថ​សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ...
09/12/2025

នៅព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥
សម្តេចព្រះមហាក្សត្រី នរោត្តម​ មុនិនាថ​សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ស្តេចទ្រង់ត្រាស់បង្គាប់​
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បាននាំយកព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 100,000 USD (មួយរយពាន់ដុល្លារអាមេរិក) របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនកាកបាទក្រហមកម្ពុជា សម្រាប់ចូលរួមជួយប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

09/12/2025

ពុទ្ធោ​ ក្រុងសំរោង
នៃកម្ពុជាអេីយ

07/12/2025

ពិធីបុណ្យកតញ្ញូមហាវីរបុរស ព្រះមនុស្សនាគទេព
ថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥
ប្រារព្ធធ្វើនៅវត្តព្រះធាតុ
ពិធីបុណ្យនេះប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

ที่อยู่

Bangkok

เบอร์โทรศัพท์

+85570370391

เว็บไซต์

https://linktr.ee/preah_soriya

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ក្រុមព្រះសុរិយាผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ក្រុមព្រះសុរិយា:

แชร์