SHARE Media

SHARE Media SHARE Media is making original song

10/21/2024

រីករាយស្ដាប់ឡើងវិញបទ៖ មិនសំខាន់ក្បែរបង សំខាន់អូនបានក្ដីសុខ ដែលជាស្នាដៃនិពន្ធរបស់លោក វីរៈ ពន្លក និងច្រៀងដោយលោក ជា សុភា។
បងប្អូនអាចទស្សនា MV និងវីដេអូកាយវិការបាននៅលើយូធូបឆាណលរបស់ SHARE Media ។

07/29/2024

បទ៖ ញើសឈាមពលករ
និពន្ធទំនុកច្រៀងនិងមេឡូឌី៖ លោក វីរៈ ពន្លក
និពន្ធបទភ្លេងនិងសម្រួលតន្ដ្រី៖ លោក ផល វឌ្ឍនៈ
ច្រៀងដោយ៖ លោក ជា សុភា
--------------
I. នៅក្រោមកំដៅថ្ងៃដ៏សែនក្ដៅងំ ញើសហូរជោគខ្លួន មិនហ៊ានឈប់សម្រាកទេ យកជីវិតផ្សងមកធ្វើការនៅស្រុកគេ គ្មានពាក្យតវ៉ាត្អូញត្អែ ទោះពេលខ្លះគេស្ដីមើលងាយ។
II. ជូនក្ដៅរងារជូនជាជូនគ្រុន ពេលខ្លះលួចយំនឹកផ្ទះចង់វិលទៅស្រុក តែពេលគិតដល់គ្រួសារលំបាកក្រខ្សត់ ចិត្តឃាត់កុំទាន់ត្រឡប់ ទ្រាំលេបទុក្ខដើម្បីគ្រួសារ។
R. ញើសឈាមពលករ ព្រមហូរប្ដូរយកក្ដីសុខ ជូនម៉ែជូនពុកជូនគ្រួសារដោយស្មោះសរ កុំស្អប់ខ្ពើមអីនេះហើយជីវិតអ្នកក្រ រសាត់អណ្ដែតត្រាច់ចរឆ្ងាយផ្ទះឆ្ងាយស្រុកកំណើត។
III. ដូច្នេះសូមចិត្តបងប្អូនយោគយល់ ញើសឈាមដែលហូរស្រក់នៅស្រុកគេព្រោះប្រាក់ សម្រួលផ្លូវផងពេលពលករចុះលេងផ្ទះ មេត្តាកុំយកថ្លៃហួស អាណិតស្រណោះពលករក្រក្រី៕

07/28/2024

បើយើងមិនអាចរួមដំណើរជីវិតជាមួយគ្នាបានមែន មានតែបែកគ្នាត្រឹមនេះទៅចុះ...
បទ៖ ជាតិនេះយើងបានត្រឹមស្គាល់មុខគ្នា
សំនៀងដើម៖ កញ្ញា សេង ដានីន
ច្រៀងឡើងវិញ៖ លោក ជា សុភា
និពន្ធទំនុកច្រៀងនិងមេឡូឌី៖ លោក វីរៈ ពន្លក
និពន្ធបទភ្លេងនិងសម្រួលតន្ដ្រី៖ លោក ជា សុភា

07/28/2024

បទ៖ ជាតិនេះយើងបានត្រឹមស្គាល់មុខគ្នា
និពន្ធទំនុកច្រៀងនិងមេឡូឌី៖ លោក វីរៈ ពន្លក
និពន្ធបទភ្លេងនិងសម្រួលតន្ដ្រី៖ លោក ជា សុភា
ច្រៀងដោយ៖ លោក ជា សុភា

07/16/2024

រីករាយនូវការបង្ហោះឡើងវិញដោយកាត់បញ្ចូលគ្នាបទ៖ ផ្ញើចិត្តនឹកតាមអនឡាញ ដែលជាការនិពន្ធរបស់លោក វីរៈ ពន្លក និងបកស្រាយដោយលោក ជា សុភា និងកញ្ញា ធឿន ដាវីតា។

07/13/2024

"ស្រលាញ់គ្នាគ្មានអ្នកណាដឹង បែកគ្នាក៏គ្មានអ្នកដឹងដែរ" នេះជាសាច់រឿងពិតដែលបានកើតឡើងរវាងគូស្នេហ៍មួយគូកាលពីជាង១០ឆ្នាំមុន ត្រូវបានយកមកសរសេរជាអត្ថន័យនិងចងក្រងជាបទចម្រៀងដោយលោក វីរៈ ពន្លក ហើយបកស្រាយដោយលោក ជា សុភា និងកញ្ញា សេង ដានីន។

07/12/2024

អតីតកាលពិតជាមិនអាចកែប្រែបច្ចុប្បន្នបានឡើយ ថ្វីត្បិតថាពួកយើងបែកគ្នាហើយមែន ដើរផ្លូវរៀងខ្លួនមែន កុំមានចិត្តស្អប់គ្នាអី ចាត់ទុកថានិស្ស័យស្នេហ៍យើងសាងបានត្រឹមហ្នឹង....

07/09/2024

បទ៖ ពាមកោះស្នាស្នេហ៍
និពន្ធដោយលោក៖ វីរៈ ពន្លក
ធ្វើភ្លេងដោយលោក៖ ជា សុភា
ច្រៀងដោយលោក៖ ជា សុភា
ឌីហ្សាញនិងកាត់តលោក៖ គង់ តូ
-----------------------------
I. សម្លឹងពីលើភ្នំព្រែកសង្កែ ឃើញភូមិឃើញចំការស្រែ ឃើញបឹងទន្លែដូចគំនូរឯក ព្រះអង្គគុកវត្តចាស់ ជាប់ចំការកៅស៊ូបឹងកេត ស្ទឹងត្រង់ស្ពានវែងគាប់ភ្នែក ស្រួលធ្វើដំណើរចុះឡើង។
II. ព្រលឹមថ្ងៃរះចាំងជះរស្មី ធម្មជាតិស្រស់បំព្រងខ្ចី ស្រស់ស្រាយឥតបីជ្រុះទឹកសន្សើម នឹកដល់អតីតគូស្នេហ៍ថ្មោងថ្មីចាប់ផ្ដើម លុយកាក់ដើមទុនស្ដួចស្ដើង តែយើងស៊ូមិនចុះចាញ់។
R. ពាមកោះស្នាស្នេហ៍ជាប់ខ្សែទន្លេ លើទឹកដីកេរ្ដិ៍ធ្វើស្រែធ្វើចំការថ្នាំ ព្រះអណ្ដូងដីលើ ទួលរការទេះវិលកាំ កាត់ថ្ងៃក្ដៅដឹកស្លឹកថ្នាំ ចងចាំប្រវត្តិក្រក្រី។
III. ផ្ដើមពីកសិករអ្នកពាមកោះស្នា ឆ្ងាយស្រុកខំប្រឹងធ្វើការ លំបាកយ៉ាងណាមិនទម្លាក់ដៃ មកដល់ពេលនេះអាចថាមានគ្រប់អ្វីៗ តែចិត្តនៅតែអាល័យនឹកនាទឹកដីកំណើត៕

07/09/2024

សង្ឃឹមការ លះបង់បងអូនបានក្ដីសុខ...
បទ៖ មិនសំខាន់ក្បែរបង សំខាន់អូនបានក្ដីសុខ (កំសត់ណាស់)
និពន្ធទំនុកច្រៀងនិងមេឡូឌីដោយលោក វីរៈ ពន្លក
ច្រៀងដោយលោក៖ ជា សុភា

07/08/2024

ទឹកភ្នែកគ្មានរូប - ជា សុភា

07/07/2024

ទឹកភ្នែកគ្មានរូប - ជា សុភា
Official Lyric Video

07/07/2024

ស្រលាញ់គ្នាលួចលាក់ បែកគ្នាលួចលាក់ - សេង ដានីន

07/03/2024

មានអារម្មណ៍ថាយើងមិនទាន់បែកគ្នា - ជា សុភា MV

07/01/2024

តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលប្ដីរកស៊ីខាតហើយនៅចាំលើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅបែបនេះ?
បទ៖ គូស្នេហ៍អ្នកជំនួញ
និពន្ធដោយលោកវីរៈ ពន្លក និងបកស្រាយដោយលោក ជា សុភា និងកញ្ញា លីហ្សា

06/30/2024

បងចាំទេ? ចាំសន្យាពួកយើងកាលពីឆ្នាំមុនទេ? ពេលនេះអូនមកវិញហើយ នឹកណាស់ នឹកខ្ទមស្រែចាំស្រូវដែលពួកយើងអង្គុយមើលថ្ងៃរៀបលិច...
បទ៖ សន្យាស្រូវទុំ
- និពន្ធទំនុកច្រៀងនិងមេឡូដី៖ លោក នាង ប្រណិត
- និពន្ធបទភ្លេងនិងសម្រួលតន្ដ្រី៖ លោក រុាំ រ៉ាឌីន
- ច្រៀង៖ កញ្ញា សេង ដានីន
- ថត៖ ចៅដាំ
- កាត់តនិងកែពណ៌៖ លោក រ៉ាវី
- ចំណងជើង៖ លោក សូនី

06/29/2024

យោគយល់ចិត្តស្រលាញ់ - ជា សុភា [ Music Lip Sync Official ]
និពន្ធទំនុកច្រៀងនិងមេឡូឌីដោយលោក វីរៈ ពន្លក
និពន្ធបទភ្លេងនិងសម្រួលតន្ដ្រីលោក សម ប៉ឺទី

06/28/2024

រីករាយទស្សនានិងស្ដាប់បទចម្រៀងសាច់រឿងបន្តពីបទមុន "កាន់តែនឹកកាន់តែមិនឱ្យបងដឹង" បកស្រាយដោយកញ្ញា ហ៊ិន លីដា និងជាការនិពន្ធសាច់រឿងនិងទំនុកច្រៀងមេឡូឌីដោយលោក វីរៈ ពន្លក។
ចុចតំណរភ្ជាប់ខាងក្រោម ស្ដាប់និងទស្សនា MV part 1 បទ៖ "កាន់តែនឹកកាន់តែមិនហ៊ានរំខាន"
https://youtu.be/BvgkViLgrpE

06/23/2024

នេះជា MV ភាគទី១ របស់បទ កាន់តែនឹកកាន់តែមិនហ៊ានរំខាន បកស្រាយដោយលោក ជា សុភា និងជាការនិពន្ធរបស់លោក វីរៈ ពន្លក ។ សាច់រឿងភាគទី២នឹងមាននៅក្នុងបទ កាន់តែនឹកកាន់តែមិនឱ្យបងដឹង បកស្រាយដោយកញ្ញា ហ៊ិន លីដា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា!

Address

3402 Evergreen Lane
Los Angeles, CA
90071

Alerts

Be the first to know and let us send you an email when SHARE Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SHARE Media:

Videos

Share


Other Music production in Los Angeles

Show All