Arom Health - សុខភាពអារម្មណ៍

  • Home
  • Arom Health - សុខភាពអារម្មណ៍

Arom Health - សុខភាពអារម្មណ៍ Arom Health ផ្តោតទៅលើការលើកកម្ពស់សុខភាពផ្លវចិត្ត និងវិធីសាស្ត្រថែរក្សាសុខភាពផ្លូវចិត្ត។ Kun Khmer is a complete art, no need to jabchay (mix).

Kun Khmer chea prolerung Khmer, chea moradok, chea sambath vapakthor roboss cheat Khmer pit. HAAT KUN KHMER JOMRERN SOK KAKPHEAP NENG SMARADEY PUCH KHMER NAK JAMBANG TAE JEAT CHHEA. Purify the ancient art of war displays true Khmer identity to the world. We, the Khmer, has responsibility to promote, but also have a responsibility to preserve our value and identity as Khmer art of war. CHEYO KUN KHMER!!!!

28/02/2023
Words are powerful
14/02/2023

Words are powerful

22/12/2022

ទាំងនេះគឺជាវិធីថែរក្សាសុខភាពផ្លូវចិត្តងាយៗ មិនបាច់អស់លុយច្រើនអីទេ គ្រាន់តែផ្លាស់ប្តូររបៀបរស់នៅអោយមានផាសុខភាពជាងមុន។

ត្រូវចងចាំថាពេកយើងមានអារម្មណ៍ល្អ នោះសុខភាពយើងក៏ល្អ និងធ្វើអោយជីវិតមានក្តីសុខ។

22/12/2022

រឿងខ្លះក៏ត្រូវតែបោះបង់ព្រោះបើទុកវាគឺធ្វើឲ្យពិបាកក្នុងទ្រូងណាស់?

បោះរឿង toxic ចោល រឿង drama ចោល សុំត្រឹមភាពស្ងប់ស្ងាត់។

👉🏼Comment រឿងដែលអ្នកនឹងបោះចោលចេញពីចិត្តចាប់ពីថ្ងៃនេះទៅ!

22/12/2022
22/12/2022

វាជារឿងធម្មតាទេ រស់នៅក្នុងសង្គមនេះ​ មនុស្សផ្សេងៗគ្នា​ មានគំនិតទស្សនៈខុសៗគ្នា​ មិនថាគ្រួសារ មិត្តភក្តិ ឬអ្នកជុំវិញខ្លួនទេ គឺតែងតែមិនមតិខុសៗគ្នា។​ មនុស្សជុំវិញខ្លួនយើងជាច្រើនតែងតែផ្តល់មតិ វាយតម្លៃទៅលើអ្វីដែលយើងធ្វើ វាជារឿងធម្មតា។ កាលពីមុនខ្ញុំធ្លាប់អន់ចិត្ត នៅពេលដែលគេប្រើប្រាស់សម្តីមិនសមរម្យមកលើខ្ញុំ ចូលចិត្តវាយតម្លៃមកលើខ្ញុំ ហើយសើចចំអកលើរូបរាងកាយខ្ញុំ។ ប៉ុន្តែទោះបីជាខំគេចយ៉ាងណាក៏គេចមិនផុតដែរ...ព្រោះយើងមិនអាចគ្រប់គ្រងនូវអ្វីដែលគេនិយាយ ឬធ្វើមកលើយើងឡើយ តែអ្វីដែលយើងអាចធ្វើបានគឺគ្រប់គ្រងការគិត និងអារម្មណ៍របស់យើងនៅពេលយើងជួបរឿងទាំងនោះ។​

ឧទាហរណ៍ថាមិត្តភក្តិរបស់យើង ប្រើពាក្យសម្តីអាក្រក់មកលើយើង រិះគន់អំពីរូបកាយរបស់យើង។​ វាគឺឈឺចាប់ណាស់ ហើយក៏ធ្វើយើងបាត់បង់ទំនុកចិត្តលើខ្លួនឯងហើយស្អប់ខ្លួនឯង។​ នេះគឺជាឪកាសដែលយើងបានអោយសម្តីអ្នកដទៃមកបំផ្លាញអារម្មណ៍យើង ទំនុកចិត្តរបស់យើង។ ផ្ទុយទៅវិញ យើងអាចគ្រប់គ្រងការឆ្លើយតប និងអារម្មណ៍របស់យើង។​ យើងគួរតែស្គាល់ពីខ្លួនឯង ហើយរស់នៅជាមួយជីវិតដែលធ្វើអោយយើងសប្បាយចិត្ត។​ យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានឡើយ ថ្ងៃមួយនឹងហត់បើយើងចាំតែផ្គាប់ចិត្តអ្នកដទៃ។​ បើអ្នកមានរូបរាងខុសពីគេ មានភេទខុសពីគេ ឬធ្វើអ្វីមិនស្របតាមមនុស្សភាគច្រើន វាមិនមែនជាកំហុសរបស់អ្នកទេ គ្រាន់តែអ្នកផ្សេងគេមិនឃើញពីតម្លៃយើង ប៉ុន្តែយើងត្រូវខ្វល់អ្វី ព្រោះថាជីវិតម្នាក់ៗមិនអាចមើលឃើញទេ ដូច្នេះហើយយើងគួរធ្វើអ្វីដែលធ្វើអោយខ្លួនសប្បាយចិត្ត និងគ្រប់គ្រងលើអារម្មណ៍ខ្លួនយើង ជាជាងគ្រប់គ្រងលើពាក្យសម្តី និងទង្វើរបស់អ្នកដទៃ។​ នៅពេលដែលសម្តីអាក្រក់ៗរបស់អ្នកដទៃលែងមានឥទ្ធិពលលើយើងទៀត នោះយើងនឹងចាប់ផ្តើមមានអារម្មណ៍សប្បាយជាមួយខ្លួនឯងជាងមុន មានទំនុកចិត្តជាមុន និងមានសុខភាពផ្លូវចិត្តល្អជាងមុន។

ពីខ្ញុំ
សុខភាពអារម្មណ៍

22/12/2022

ធ្លាប់មានពេលខ្លះងើបពីគេងហើយមានអារម្មណ៍មួរម៉ៅអត់? ពេលអារម្មណ៍មួរម៉ៅហើយ ១ថ្ងៃហ្នឹងដឹងតែឆាចោលហើយ ព្រោះមានអារម្មណ៍ថាថ្ងៃហ្នឹងមិនមែនជាថ្ងៃល្អសម្រាប់យើង ធ្វើអីក៏ខុស ក៏មិនត្រូវចិត្ត។ 

តាមពិតទៅគឺវាមកពីចិត្ត មកពីអារម្មណ៍យើងទេ បើយើងធ្វើអារម្មណ៍អោយល្អ ក្រោកពីគេងនិយាយទៅកាន់ខ្លួនឯងពាក្យល្អៗ នោះយើងនឹងមានអារម្មណ៍ល្អពេញ១ថ្ងៃហ៉្មង…

តោះសាកនិយាយពាក្យល្អៗទៅកាន់ខ្លួនឯងជាប្រចាំ ជាពិសេសពេលព្រឹកបន្ទាប់ពីងើបពីគេង ដើម្បីអោយអារម្មណ៍ស្រស់ស្រាយ។

1. កុំភ្លេចនិយាយទៅកាន់ខ្លួនឯងថាអ្នកក្លាហាននិងមានសមត្ថភាពគ្រប់គ្រាន់ អ្នកនឹងអាចធ្វើអ្វីៗគ្រប់យ៉ាងបាន អ្នកជឿលើខ្លួនឯង! គ្មានអ្នកណាជឿទុកចិត្តអ្នកជាងអ្នកទុកចិត្តខ្លួនឯងទេ

2. កុំភ្លេចរំលឹកខ្លួនឯងថាអ្នកល្អគ្រប់គ្រាន់ ហើយមានក្តីស្រលាញ់ពីមនុស្សជុំវិញខ្លួន។ អ្នកត្រូវតែស្រឡាញ់ខ្លួនឯង ព្រោះក្តីស្រឡាញ់ខ្លួនឯងនឹងធ្វើអោយអ្នកពេញចិត្តនឹងអ្វីដែលអ្នកមាន។ អ្នកត្រូវតែស្រលាញ់ខ្លួនឯងអោយច្រើន កុំសូវប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃពេក កុំគិតច្រើនលើសម្តីមនុស្សរិះគន់។ មនុស្សយើងចូលចិត្តវាយតម្លៃគេណាស់ ដូច្នេះហើយអ្នកគួរតែរស់នៅជីវិតដែលធ្វើអោយអ្នកសប្បាយចិត្ត កុំយកសម្តីគេមកដាក់ខ្លួន ព្រោះអ្នកដែលរិះគន់នឹងនៅតែរិះគន់ទោះបីអ្នកមាន ក្រ ល្អ អាក្រក់ ក៏គេនៅតែទើស មើលៗសម្បីតែ Prince ក៏មានអ្នករិះគន់ដែរ 🥹😌 ចឹងយើងមិនបាច់ខ្វល់ពីអ្នកទើសច្រើនពេកទេ។

3. ប្រាប់ខ្លួនឯងថាថ្ងៃនេះជាថ្ងៃល្អ ថ្ងៃល្អ១ទៀតដែលអ្នកមានដង្ហើមរស់នៅលើផែនដីនេះទៀត ហើយអ្នកនឹងប្រើថ្ងៃនេះអោយមានន័យ និងធ្វើអោយខ្លួនឯងសប្បាយចិត្ត។

ពាក្យល្អៗមានច្រើនទៀតណាស់ អ្នកគួរតែនិយាយទៅកាន់ខ្លួនឯងអោយបានជារៀងរាល់ថ្ងៃ ។

22/12/2022

មនុស្សយើងពេលវ័យកាន់តែកាន់ កាន់តែមានរឿងច្រើនត្រូវគិត ត្រូវធ្វើ កាន់តែមមាញឹកនឹងការងារ ហើយក៏មិនសូវគិតពីក្តីសុខសម្រាប់ខ្លួនឯងទៀតទេ។​ តែពេលខ្លះក៏មានអារម្មណ៍ថារស់១ថ្ងៃ គឺសម្រាប់តែ១ថ្ងៃ គ្មានអត្ថន័យជីវិត...តោះមកធ្វើ Self Care ទាំងអស់គ្នា... មិនជាអីធំដុំទេ តែវាធ្វើអោយយើងសម្រាក់មួយភ្លែតពីការងារមមាញឹក មកធ្វើអោយខ្លួនឯងធូរស្បើយ និងមានអារម្មណ៍ grateful សម្រាប់ជីវិតអ្នក។​

ខាងក្រោមជាវិធីថែរក្សាសុខភាពអារម្មណ៍ងាយៗ អ្នកណាក៏ធ្វើបាន​ ;)

មួយទៀត កុំភ្លេចនឹកគិតពីរឿង​ ៣​ យ៉ាងដែលធ្វើអោយអ្នកសប្បាយចិត្តថ្ងៃនេះ មិនបាច់អីធំដុំទេ

ឧទាហរណ៍:
១. បានញ៊ាំអាហារជុំគ្នាជាមួយគ្រួសារ
២.​ បានផឹកកាហ្វេដែលធ្វើអោយអារម្មណ៍ស្រស់ថ្លា
៣. បានឃើញ Crush....

គិតពីរឿងល្អៗ ហើយរំលឹកថាអ្នកមានសំណាងដែលមានដង្ហើមរស់នៅបន្តទៅមុខទៀត...កុំចាំតែមានរឿងធំដុំចាំសប្បាយចិត្ត ការសប្បាយចិត្តគឺអាស្រ័យលើអារម្មណ៍អ្នក មិនមែនអាស្រ័យលើវត្ថុខាងក្រៅទេ​ :)

អ្វីដែលអ្នកគួរធ្វើនិងមិនគួរធ្វើនៅពេលមិត្តអ្នកមានអារម្មណ៍ធ្លាក់ចុះ និងអស់សង្ឃឹម។ 1. សូមស្តាប់មិត្តរបស់អ្នក នៅពេលដែលនរណាម្...
30/11/2022

អ្វីដែលអ្នកគួរធ្វើនិងមិនគួរធ្វើនៅពេលមិត្តអ្នកមានអារម្មណ៍ធ្លាក់ចុះ និងអស់សង្ឃឹម។

1. សូមស្តាប់មិត្តរបស់អ្នក នៅពេលដែលនរណាម្នាក់ប្រាប់ពីអារម្មណ៍ទៅកាន់អ្នកគឺគេបានបង្ហាញពីភាពទន់ខ្សោយ និងការឈឺចាប់របស់គេទៅអ្នកហើយ អ្នកគួរតែព្យាយាមស្តាប់និងលើកទឹកចិត្តមិត្តរបស់អ្នក ការដែលអ្នកនិយាយសើចចំអក ឬវាយតម្លៃវានឹងធ្វើអោយមិត្តរបស់អ្នកមានភាពអាម៉ាស់ និងកាន់តែឈឺចាប់។

2. ពេលខ្លះនៅពេលដែលពិបាកចិត្ត បុគ្គលនោះគឺគ្រាន់តែចង់បានមនុស្សមកស្តាប់ និងយល់ពីចិត្តគេទេប៉ុណ្ណោះពួកគេ(Emotional Validation)

3. គួរតែឲ្យដំបូន្មានល្អៗ ដែលផ្តល់កម្លាំងចិត្ត និងការគិតល្អៗ យោបល់ល្អៗ ដែលមានភាពវិជ្ជមាន (Long Term Healing) ការផឹកស្រា ការជក់បារី ឬសេពគ្រើងផ្សេងៗវាគ្រាន់តែជាការដោះស្រាយបញ្ហាបណ្តោះអាសន្នតែប៉ុណ្ណោះហើយក៏នឹងបំផ្លាញសុខភាពរបស់អ្នកប្រើ

4. ជួយណែនាំឲ្យអ្នកដែលមានអារម្មណ៍អវិជ្ជមានឲ្យអានសៀវភៅលើកទឹកចិត្ត ស្តាប់វីដេអូអប់រំ ស្តាប់ធម៌ ឬពិគ្រោះជាមួយអ្នកជំនាញ

❌អ្នកពិគ្រោះផ្លូវចិត្តជាមួយពេទ្យចិត្តសាស្ត្រមិនមែនជាមនុស្សឆ្កួតទេ។

15/11/2022

អារម្មណ៍អ្នកនឹងល្អប្រសើរឡើងវិញ កុំស្រ្តេសខ្លាំងពេក
សូម​ Like ផេកយើងទាំងអស៉គ្នា​ ដើម្បីទទួលបាន​ Content ថ្មីៗទាក់ទងនឹងវិធីថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក។

សូមស្វាគមន៍មកកាន់ Arom Health! ខ្ញុំ​បាន​បង្កើត​គណនី​នេះ​ឡើង​ព្រោះ​ខ្ញុំ​ជឿ​ថា​ប្រធាន​បទ​ស្ដីពី​សុខភាព​ផ្លូវ​ចិត្ត​ក្នុង...
15/11/2022

សូមស្វាគមន៍មកកាន់ Arom Health! ខ្ញុំ​បាន​បង្កើត​គណនី​នេះ​ឡើង​ព្រោះ​ខ្ញុំ​ជឿ​ថា​ប្រធាន​បទ​ស្ដីពី​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​សហគមន៍​ខ្មែរ​មិន​ចាំបាច់​មាន​ភាព​ស្មុគស្មាញ តានតឹង ឬ​ឯកោ​ឡើយ។ហើយការផ្លាស់ប្តូរនេះចាប់ផ្តើមពីមនុស្សគ្រប់ៗគ្នា។

នេះជាអ្វីដែល Arom Health នឹងនិយាយអំពី៖
👉🏼 គន្លឹះជាក់ស្តែង ឧបករណ៍ ដំបូន្មាន និងការចំណេះដឹងអំពីសុខភាពផ្លូវចិត្ត
📍ជាកន្លែងដែលយើងអាចពិភាក្សាអំពីសុខភាពផ្លូវចិត្ត។
👨‍👩‍👦 ជាសហគមន៍ដែលយើងអាចរៀនពីគ្នា និងជួយគ្នាទៅវិញទៅមក

តើអ្នកមានប្រធានបទជាក់លាក់ណាមួយដែលអ្នកចង់ឱ្យខ្ញុំនិយាយ?
DM មក Arom Health ឬសរសេរ comment ខាងក្រោម!

ដោយក្តីគោរព,
Arom Health

Address


Website

Alerts

Be the first to know and let us send you an email when Arom Health - សុខភាពអារម្មណ៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arom Health - សុខភាពអារម្មណ៍:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share