World History

World History We are Fan Fishing happy

01/23/2023
01/23/2023
06/13/2022

great exploring

បិតា ០៧ មករា ១៩៧៩ គឺ វ៉ាង ទៀងឌឹង អគ្គបញ្ជាការកងទ័ពយួន ដែលជាអ្នករៀបចំ ផែនការវាយលុកលុយឈ្លានពាន ប្រទេសខ្មែរពេលនេះខាង គណបក្ស...
01/10/2022

បិតា ០៧ មករា ១៩៧៩ គឺ វ៉ាង ទៀងឌឹង អគ្គបញ្ជាការកងទ័ពយួន ដែលជាអ្នករៀបចំ ផែនការវាយលុកលុយឈ្លានពាន ប្រទេសខ្មែរ

ពេលនេះខាង គណបក្សប្រជាជនកម្ពុជា ដែលយួនបង្កើើតនិងបន្តុបឲ្យកាន់ អំណាចក្រោយថ្ងៃ ០៧ មករា ១៩៧៩ ប្រកាសថាពួកគេជា បិតា ថ្ងៃ ០៧ មករា ចំណែកខាងអ្នកគាំទ្រ គណបក្សសង្គ្រៅះជាតិ មួយចំនួនតូចដែលមិនដឹងនូវ ការពិតពីប្រវត្តិរបស់ ប៉ែន សុវណ្ណ បានប្រកាសថា គឺ ប៉ែន សុវណ្ណ ដែលជា បិតា ០៧ មករា ។ ពួកទាំងពីរក្រុមនេះ គឺគ្រាន់តែធ្វើនយោបាយជួយលក់ថ្នាំងងុយ គេងដែលយួនផលិត ឲ្យពលរដ្ឋខ្មែរផឹកហើយគេងលក់ប៉ុណ្ណៅះ⁣ ។

បិតា ០៧ មករា ១៩៧៩ និងជាស្ថាបនិក ០៧ មករា គឺ វ៉ាង ទៀងឌឹង អគ្គបញ្ជាការកងទ័ពយួន ដែលទទួលបានការតែងតាំងពីសភាប្រជាជនយួន ឲ្យដឹកនាំកងទ័ពយួន ២០ ម៉ឺន នាក់វាយលុយលុយចូលត្រួតត្រាប្រទេសខ្មែរ ឲ្យបាន មុនទ័ពរបស់អង្គការសហប្រជាជាតិ ចូលមក ។

ប៉ែន សុវណ្ណ គ្រាន់តែមានតួរនាទីជាជំនួយការរបស់ ប៊ុយ⁣⁣⁣ ទឹន ប្រធានទីភ្នាក់ងារ សារព័ត៌មានយួន នៅទីក្រុងហាណូយ ហើយដែលកាលណោះ យួន បានបន្តុប ប៉ែន សុវណ្ណ ឲ្យមានតួរនាទីជាប្រធានកាផ្សាយជាភាសាខ្មែរ ក្នុងវិទ្យុយួន ដែល ផ្សាយចេញពីហាណូយ តែប៉ុណ្ណោះ⁣ ។ បើតាមសំដីរបស់ ប៊ុ ទឹន ដែលបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានបារាំងនោះ ប៉ែន សុវណ្ណ មិនទាំងដឹងខ្លួនថា យួន នាំឲ្យធ្វើ ជានាយករដ្ឋមន្រ្តីនៅស្រុកខ្មែរផង ។ រហូតព្រឹកមួយពេលដែល ប៉ែន សុវណ្ណ លើកទឹកតែជូនគាត់ (ប៊ុយ ទឹន) ទើបគាត់ប្រាប់ ប៉ែន សុវណ្ណ ថាឲ្យឈប់ធ្វើកិច្ចការនេះ ហើយឲ្យត្រៀមខ្លួនទៅធ្វើនាយករដ្ឋមន្រ្តីនៅស្រុកខ្មែរ ដែលកងទ័ពយួនទើបវាយ យកបាន ពីពួកខ្មែរក្រហម ។

ចំណែកក្រុម ហ៊ុន សែន ជា ស៊ីម ហេង សំរឹន និងពួកអាយ៉ង ០៧ មករា ដ៏ទៃ ទៀតនោះគ្រាន់តែជាក្រុមកម្មាភិបាលខ្មែរក្រហម ដែលយួនបានវាយជំលៀសយកនៅដើម ខែធ្នូ ឆ្នាំ ១៩៧៨ ទៅជាមួយនឹងពលរដ្ឋខ្មែរចំនួនជាង ៥០០០ នាក់ផ្សេងទៀត នឹងដែលក្រោយមកយួនបានសម្លាប់ពលរដ្ឋខ្មែរជាង ៥០០០ នាក់ នោះចោល ហើយរើសយកកម្មាភិបាលខ្មែរក្រហមមួយចំនួនទៅដាក់គុកដើម្បី លាងខួរក្បាលឲ្យបម្រើយួន នៅក្នុងនោះមាន ហេង សំរឹន ជា ស៊ីម ហ៊ុន សែន និងបនបរិវ៉ាមួយចំនួនទៀត ដែលក្នុងពេលនៅយួន បានចាត់ឲ្យ ហេង សំរឹន ធ្វើជាប្រធានក្រុមអ្នកជាប់គុកទាំងនោះ⁣។

ដូចនេះ ០៧ មករា ១៩៧៩ ជាថ្ងៃជ័យជំនះរបស់យួន⁣⁣ ហើយ បិតា ០៧ មករា គឺជាអគ្គបញ្ជាការកងទ័ពយួនឈ្មោះ វ៉ាង ទៀងឌឹង ដែលលើកទ័ពចូលលុកលុយ ប្រទេសខ្មែរនៅថ្ងៃទី ២៥ ធ្នូ ១៩៧៨ (ថ្ងៃបុណ្យ គ្រីស្ទម៉ាស) ហើយវាយដណ្តើម យកជ័យជំនះត្រួតត្រាប្រទេសខ្មែរ នៅថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ ដោយ លើកបន្តុបរបបអាយ៉ងយួន ឲ្យកាន់អំណាចនៅភ្នំពេញ ៕

12/28/2021

#ការពិតនៅពីក្រោយការប្តួលរំលំរបបប៉ុលពតថ្ងៃ៧មករា១៩៧៩

ក្រោយវៀតណាមលើកទ័ពមកផ្ដួលរបប ប៉ុល ពត នៅចុងឆ្នាំ១៩៧៨ វៀតណាមក៏រៀបចំរបបមួយថ្មីនៅកម្ពុជា ដែលគេស្គាល់ថាជារបប ហេង សំរិន។ ខ្មែរមួយចំនួនសម្រេចចិត្តនៅក្នុងស្រុក ខណៈខ្មែររាប់លាននាក់ទៀតបានរត់គេចកងទ័ពវៀតណាម និងបានភៀសខ្លួនទៅជាយដែនថៃ។ ការកាន់អំណាចរបស់ ប៉ុល ពត និងការលើកទ័ពចូលកម្ពុជាដោយវៀតណាមធ្វើអោយប្រជាជនកម្ពុជាទាំងនៅក្នុងស្រុក និងនៅជាយដែនថៃជួបគ្រោះអត់ឃ្លាន។ តែទោះជាយ៉ាងណាក៏ដោយ របប ហេង សំរិន និងវៀតណាមបានលើកឡើងថា រឿងគ្រោះអត់ឃ្លានរបស់ប្រជាជនកម្ពុជា គឺគ្រាន់តែជាការឃោសនារបស់ពួកចក្រព័ត្តិនិយមអាមេរិកតែប៉ុណ្ណោះ។

ដោយសារបញ្ហាគ្រោះអត់ឃ្លាននេះ សាំងកាពួរ និងប្រទេសមួយចំនួនទៀតបានរៀបចំសន្និសីទមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៨០ ដើម្បីកៀរគររកជំនួយសម្រាប់ខ្មែរដើម្បីជួយសម្រាលបន្ទុកភាគីថៃ ដែលជួបនឹងវត្តមានជនភៀសខ្លួនខ្មែររាប់លាននាក់នៅតាមព្រំដែន។ សាំងកាពួរ និងប្រទេសដទៃទៀតបានអញ្ជើញវៀតណាមអោយចូលរួមសន្និសីទនេះដែរ និងស្នើអោយវៀតណាមសហការណ៍អោយអង្គការមនុស្សធម៌អន្តរជាតិនានាបានចូលផ្ដល់ជំនួយដល់ប្រជាជនកម្ពុជា តែវៀតណាមបដិសេធ និងធ្វើពហិកាសន្និសីទនេះ។ វៀតណាមលើកឡើងថា ជំនួយគ្រប់យ៉ាងពីសហគមន៍អន្តរជាតិសម្រាប់ប្រជាជនកម្ពុជាត្រូវតែរបប ហេង សំរិន ឬវៀតណាមជាអ្នកចែក។

សាំងកាពួរ និងប្រទេសនានាបានបដិសេធលក្ខខ័ណ្ឌរបស់វៀតណាម។ សម្រាប់សាំងកាពួរ ការយល់ព្រមទទួលយកនូវការទាមទាររបស់វៀតណាម គឺស្មើនឹងការទទួលស្គាល់របប ហេង សំរិន និងការទទួលស្គាល់ថា ការដែលវៀតណាមលើកទ័ពចូលស្រុកខ្មែរ និងការកាន់កាប់ស្រុកខ្មែរដោយទ័ពវៀតណាមជាអំពើស្របច្បាប់ ដូច្នេះហើយទើបសាំងកាពួរបដិសេធ។ ម្យ៉ាងវិញទៀត សាំងកាពួរយល់ឃើញថា បើជំនួយអន្តរជាតិចូលតាមរយៈវៀតណាម ឬតាមរបប ហេង សំរិន នោះជំនួយនឹងត្រូវយកទៅចិញ្ចឹមទ័ពវៀតណាមទាំងជិត ២០ម៉ឺននាក់ដែលកំពុងកាន់កាប់ស្រុកខ្មែរ ជាជាងយកទៅដល់ដៃប្រជាជនខ្មែរ។

នៅក្នុងសន្និសីទក្រុងហ្សឺណែវនាពេលនោះ លោក រ៉ាចារ៉ាតណាម (R. Rajaratnam) ជារដ្ឋមន្ត្រីការបរទេសសាំងកាពួរបានលើកឡើងថា ការរៀបចំសន្និសីទនេះធ្វើអោយវៀតណាមដឹងថា សហគមន៍អន្តរជាតិខ្វល់ខ្វាយពីជីវិតប្រជាជនខ្មែរ ដូច្នេះហើយទើបវៀតណាមយកចំណុចនេះមក«ច្របាច់ក (blackmail)» អោយអន្តរជាតិទទួលស្គាល់របប ហេង សំរិន និងទទួលស្គាល់ការកាន់កាប់កម្ពុជារបស់ខ្លួន។ លោកបានហៅទង្វើនេះថា វៀតណាមបាន«យកជីវិតប្រជាជនកម្ពុជាមកលេងសើច (play dice with Kampuchean lives)»។

លោក រ៉ាចារ៉ាតណាម ក៏បានគូសរំលេចនូវចំណុចផ្ទុយគ្នានៃការលើកឡើងរបស់វៀតណាម និងរបប ហេង សំរិន ដែរថា ពួកគេបានបដិសេធថា ប្រជាជនកម្ពុជាមិនបានជួបគ្រោះអត់ឃ្លានទេ តែបែរជាទាមទារអោយជំនួយសប្បុរសធម៌ត្រូវតែពួកគេជាអ្នកចែកទៅវិញ។ ជាចុងក្រោយ សាំងកាពួរអំពាវនាវអោយប្រទេសនានាផ្ដល់ជំនួយដល់ប្រជាជនកម្ពុជា ដោយមិនគួរទុកអោយភាគីថៃទទួលបន្ទុកតែម្នាក់ឯងទេ។ លោក រ៉ាចារ៉ាតណាម បានលើកឡើងថា ជំនួយនេះមិនត្រឹមតែជួយខ្មែរនៅតាមជំរុំព្រំដែនថៃទេ តែក៏មានខ្មែរមួយចំនួនបាននាំយកជំនួយនេះចូលក្នុងទឹកដីកម្ពុជា ដែលជាការជួយដល់ខ្មែររាប់ម៉ឺននាក់ផ្សេងទៀត។

អានបន្ថែមសន្ទរកថារបស់លោក រ៉ាចារ៉ាតណាម (R. Rajaratnam) អតីតរដ្ឋមន្ត្រីការបរទេសសាំងកាពួរ៖
-Speech by Former Foreign Minister R. Rajaratnam at the Geneva conference on May 26, 1980.

Address

617 Oak View Way
Byram, MS
855

Alerts

Be the first to know and let us send you an email when World History posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to World History:

Videos

Share

Nearby media companies


Other Digital creator in Byram

Show All