Leaphea អេង លាភា

Leaphea អេង លាភា Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Leaphea អេង លាភា, Gaming Video Creator, Austin, TX.

Address

Austin, TX

Telephone

+85589288885

Website

Alerts

Be the first to know and let us send you an email when Leaphea អេង លាភា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Leaphea អេង លាភា:

Share

Who is Leaphea? លាភា ជាអ្នកណា?

លោក អេង លាភា កើតថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ១៩៧៩ លោកបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជានាឆ្នាំ២០០៦និងបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យធនធានមនុស្សនៅឆ្នាំ២០០៨។

បច្ចុប្បន្នលោក អេង លាភា ត្រូវបានតែងតាំងជាអ្នកទទួលសិទ្ធិដោយអាណត្តិសម្រាប់ទីផ្សារនៅអាស៊ីអាគ្នេយ៍ដោយក្រុមហ៊ុន IBG Smart City https://ibgsmartcity2.webnode.es/en/contact/ ជាក្រុមហ៊ុនមានមូលដ្ឋាននៅឌូបៃ និងប្រទេសអេស្បាញផ្នែកបច្ចេកវិទ្យាវ័យឆ្នាត និងហិរញ្ញប្បទានគម្រោង។ ដោយសារតែលោក អេង លាភា បានផ្តល់ឯកសារជាច្រើន និងធ្លាប់មានបទពិសោធន៍ការងារទាំងជាតិ និងអន្តរជាតិផងដែរនោះ លោក អេង លាភា ត្រូវបានវាយតម្លៃដោយក្រុមហ៊ុន IBG Group មានមូលដ្ឋាននៅប្រទេស អាម៉េរិក អេស្ប៉ាញ ឌូបៃ និងហុងកុង ឲ្យលោក ក្លាយជាបណ្ឌិត ដែលក្នុងលិខិតតែងតាំងជាអ្នកតំណាងផ្លូវការមានអាណត្តិ ហៅថា Dr.Eng Leaphea, Cambodia Associate។ លោក អេង លាភា ជាស្ថាបនិក www.leapheacademy.com ជាវេទិកាជំនាញឯកទេសដែលដាក់ចែកចាយតាមអនឡាញ និងជាវេទិកាបើកទូលាយដល់អ្នកឯកទេសដែលមានបំណងចែករំលែក ឬក៏ធ្វើពាណិជ្ជកម្មជំនាញឯកទេសរបស់ខ្លួន តាមអនឡាញ។ លោក អេង លាភា ធ្លាប់ជាគ្រូឧទ្ទេសផ្នែកម៉ាឃីតធីង និងការគ្រប់គ្រងតាមសាកលវិទ្យាល័យនានានៅទីក្រុងភ្នំពេញមានរយៈពេល ប្រហែល ជាង១០ឆ្នាំ និងធ្លាប់ជាគ្រូភាសាអង់គ្លេសតាំងពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០១២។ ទាក់ទងនឹងការងារវិស័យឯកជនវិញលោកបានឆ្លងកាត់បទពិសោធន៍រាប់មិនអស់ ដោយចាប់ផ្តើមពីការធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនកម្រិតទាប រួមមាន៖ ការងារផ្នែកលក់ការផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើជានាយកសាលាឯកជន ធ្វើជាអ្នកគ្រប់គ្រងទីផ្សារផលិផលកង់ឡាន ម៉ាស៊ីនត្រជាក់ វិស័យល្បែង និងបារីក្រុមហ៊ុនសិង្ហបុរី។

លោក អេង លាភា ធ្លាប់ឆ្លងកាត់អាជីវកម្មដោយមានចំណែកហ៊ុនខ្លះៗក្នុងក្រុមហ៊ុនមួយចំនួន៖ ក្រុមហ៊ុនផ្នែកពិគ្រោះយោបល់ ក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុអន្តរជាតិ និងក្រុមហ៊ុនផ្នែកនាំចូល និងចែកចាយអាហារសុខភាព ហើយលោក អេង លាភា ស្ថិតក្នុងការទទួលខុសត្រូវលើ ប្រតិបត្តិការក្រុមហ៊ុនតែម្តង។

ចំពោះបទពិសោធន៍ទាក់ទងអចលនទ្រព្យវិញ លោក អេង លាភា បានហក់ចូលប្រឡូកក្នុងឆ្នាំ២០១៦ ដោយលោកភាគច្រើនជាអ្នកទទួលគម្រោងគេមកគ្រប់គ្រងលក់និងបណ្តុះបណ្តាលភ្នាក់ងារដើម្បីឲ្យភ្នាក់ងារមានសមត្ថភាពក្នុងការលក់គម្រោងផ្សេងៗ។