Aries-Novels Welcome to Aries-Novel��

ត្រកូលអ្នកក្លាហានភាគ ៣៦«ក្រិក...អ្ហឹក» បុរសម្នាក់នោះក៏ត្រូវបានឆេយ៉ុងប្រើដៃរបស់គេកៀកកញ្ចឹងករជាប់ព្រមទាំងបិតមាត់មិនអោយគេស្...
11/01/2025

ត្រកូលអ្នកក្លាហាន
ភាគ ៣៦
«ក្រិក...អ្ហឹក» បុរសម្នាក់នោះក៏ត្រូវបានឆេយ៉ុងប្រើដៃរបស់គេកៀកកញ្ចឹងករជាប់ព្រមទាំងបិតមាត់មិនអោយគេស្រែកហើយក៏បានកាច់ករបស់គេហើយក៏អូសទៅដាក់ខាងក្រោយកុងតាណ័រ។ គេក៏បានបន្តជំហ៊ានទៅមុខទៀតជារឿយៗក៏បានជួបមនុស្សម្នាក់ទៀត។
«អ្ហាស...ផឹប» មិនដល់២នាទីផងមនុស្សម្នាក់នោះក៏បានក៏បានត្រូវបានសន្លប់ភ្លាមៗ។
«អេ...» ក្រឡែកមកមើលជេននីឯងនេះវិញក៏ដើរចេញទៅក្បែរកម្លោះម្នាក់ដែលមានកាំភ្លើងវែងនៅនឹងដៃនាងក៏បានហៅគេ គ្រាន់តែបែរមករកនាងភ្លាមក៏ត្រូវបានវៃត្រូវកញ្ចឹងកសន្លប់ភ្លាម។
«អួយ ....នេះញធ្ងន់គ្រាន់បើ» រាងស្តើតងដែលមានតូចមួយបានព្យាយាមបានអូសកម្លោះម្នាក់នោះចេញពីទីនោះ។
«អ៎.......យកទុកសិន» នាងក៏បានដាក់យកកាំភ្លើងខ្លីពីចង្កេះរបស់គេព្រមទាំងដកយកគ្រាបកាំភ្លើងត្រៀមទុកផងដែរ។
«ទឹប!!!ទឹប!!» រាងមាំក៏បានរត់នៅលើដំបូងកុងតាណ័រយ៉ាងលឿនប៉ុន្តែក៏ព្យាយាមសម្រាលជើងដើម្បីកុំអោយពួកគេលឺ ព្រោះថាពេលនេះមេធំរបស់ពួកវាក៏កំពុងតែនៅក្នុងឃ្លាំងទំនិញឯងនេះ។
«ហឺយ....នេះពិតជាអស្ចារ្យមែនខ្ញុំមិននឹកស្មានថាការងាររបស់យើងថ្ងៃនេះគ្មានស្រមោលប៉ូលិសមួយក៏គ្មាន»
«ខ្ញុំប្រាប់លោកហាស៊ិរួចហើយថាខ្ញុំបានរឹតបន្តឹងជាងមុនឆ្ងាយណាស់»
«បែបនេះខ្ញុំត្រូវតែបន្ថែមក្រុមរបស់ខ្ញុំអោយទៅលោកខ្លះទេ ក្រុមនេះណាពួកគេពូកែខាងប្រើដាវសាំម៉ូរ៉ៃណាស់នៅក្នុងប្រទេសគ្មានអ្នកណាអាចយកឈ្នះពួកគេឡើយ»
«អ៎....មិនអីទេណាលោកហាស៊ិមកទទួលទំទិញដោយខ្លួនឯងវាជាកិត្តយសខ្ញុំច្បាស់ណាស់»
«អួយ.....កុំអីណាទុកថាជាការដល់លោកចុះ»
«អរគុណច្រើនហើយណា»
«ហាស....ហាស.....មើលទៅលើក្រោយពួកយើងត្រូវតែពង្រីកទីតាំងអោយបានច្រើនជាងនេះហើយទើបល្អ ព្រោះថាពួកប៉ូលិសវាមិនអាចធ្វើអ្វីយើងបានឡើយ»
«ក្រុមប៉ូលិសធ្វើអីឯងមិនបានទុកអោយខ្ញុំជាអ្នកចាត់ការពួកឯង» សំឡេងរបស់ឆេយ៉ុងក៏បានបន្លឺឡើងអ្នកទាំងអស់គ្នាក៏បានក្រឡែកមើលទៅខាងលើខាងគេកំពុងតែឈរបង្អួតរាងយ៉ាងសង្ហានៅលើធ្នឹមលើក្បាលពួកគេ។
«យឺស.....ពួកឯងចាត់ការវាទៅ»
«អេ!!លោកពូនេះចិត្តអាក្រក់ជាមួយនឹងក្មួយម្លេះ»
«ផាំង...ផាំង....ផាំង...» មិនចាំយូរកូនចៅរបស់លោកពូកគេក៏បានដកកាំភ្លើងបាញ់ទៅខាងលើតែគេរហ័សណាស់បានទាញខ្សែរដែលចងជាប់នៅលើដំបូងរាងមាំក៏បាចាប់ខ្សែរនោះជាប់ហើយក៏ហត់ទៅឈរនៅកន្លែងផ្សេង។
«ផូង...ផូង» កូនចៅរបស់គេក៏បានបាញទៅលើរាងមាំតែគេបានគេរត់យ៉ាងលឿននៅលើឈើដែលគេគរទុកចោលលឿនដូចគ្រាប់ព្រួញមិនអោយត្រូវគេឡើយ។
«ហឺយ....នេះវាបាត់ទៅណាហើយ»
«ទុកអោយខ្ញុំលោកប៉ា» កូនប្រុសរបស់គេដែលមានចិត្តចង់សងសឹករាងមាំផងគេក៏បានព្យាយាមដើររករាងមាំ។
«អេ!!ខ្ញុំនៅទីនេះ»
«ផូង...........ផូង..» គ្រាន់តែគ្រាប់កាំភ្លើងសំដៅទៅរកគេភ្លាមគឺថារាងមាំបានទាញមនុស្សរបស់គេដែលឈរនៅក្បែរនោះមករងគ្រាប់ជំនួស ។
«ផូង...ផូង....ផូង....ផូង......ផូង» មិនបានប៉ុន្មានផងមនុស្សរបស់គេក៏ត្រូវដួលស្លាប់អស់ប្រាប់អ្នកដោយសារតែគ្រាប់កាំភ្លើងបានទម្លុះក្បាលរបស់ពួកវាធ្វើអោយអ្នកទាំងអស់គ្នាតាមសម្លឹងមើលគ្រាប់កាំភ្លើងតែបែរជាមិនឃើញអ្នកណាសោះ ខុសពីឆេយ៉ុងកំពុងតែឈរញញឹមដាក់មនុស្សដែលបាញ់មកការពារគេនោះគឺជាជេននី។
«ពួកឯងឆាប់នាំលោកប៉ាលោកហាស៊ិចេញពីទីនេះភ្លាម»
«បាទចៅហ្វាយ» មនុស្សរបស់គេក៏បាននាំអ្នកទាំងពីរចេញពីទីនេះដោយនៅខាងក្នុងនេះទុកអោយអេរិកនិងបងប្រុសជីដូនមួយរបស់ឆេយ៉ុងក៏ដូចជាកូនចៅប្រមាណ១០នាក់នៅតតាំងជាមួយគេ។
«ផូង...ផូង» នៅខាងក្រៅសំឡេងកាំភ្លើងក៏បានពន្លឺឡើងដូចគ្នាព្រោះថាក្រុមប៉ូលិសបានព័ទ្ធជុំវិញក៏ដូចជាតទល់ជាមួយនឹងក្រុមជនល្មើសជាច្រើន។
«អេ!!នេះ១១នាក់ជាមួយមនុស្សស្រីមួយដូចជាមិនសមទេ?» ឆេយ៉ុងក៏បានធ្វើការចរចារជាមួយនឹងក្រុមគេ
«នែ!!កុំនិយាយច្រើនពួកឯងឆាប់ចូលទៅ» កូនចៅរបស់គេក៏បានចូលទៅរករាងមាំ
«ផូង....ផូង...ព្រូស!!» កូនចៅរបស់គេចំនួនពីរនាក់ក៏បានដួលភ្លាមៗព្រោះជង្គង់របស់គេត្រូវបានទម្លុះដោយគ្រាប់កាំភ្លើងរបស់ពួកគេ។
«វើយ....អ្នកណាវើយ» អេរិកក៏បានស្រែកសួររកអ្នកដែលបាញ់គ្រាប់កាំភ្លើងមក។
«ផូង» មិនទាន់បញ្ចប់ប្រយោគអស់ផងកូនចៅរបស់គេក៏ត្រូវបានស្លាប់ភ្លាមបន្ទាប់ពីគ្រាប់បានទម្លុះទ្រូងខាងឆ្វេងរបស់គេ។
«ហឺយ....ចង់ដឹងមែនទេ គឺយើងនោះអី?» រូបរាងនារីដ៏ស្រស់ស្អាតសំណព្វចិត្តរបស់ឆេយ៉ុងក៏បានចេញមកទាំងនៅលើខ្លួនរបស់នាងមានទាំងកាំភ្លើងខ្លីសៀតនៅលើចង្កេះ ចំណែកនៅក្នុងដៃមានកាន់កាំភ្លើងវែងមួយដើមទៀត។
«អ៎...នេះអូនស្រីស្អាតនេះទេថ្ងៃម្រាមដៃខ្ញុំដាច់ក៏ដោយសារតែនាងដែរ»
«ហឺយ...នេះគិតនិយាយចរចារគ្នាដល់ណាទៀតឆាប់សម្លាប់នាងចោលទៅ» ចៅហ្វាយតូចរបស់គេក៏បានបញ្ជាអេរិកអោយចូលទៅរករាងស្តើង៕
«អ្ហឹក» គេក៏បានរត់ចូលទៅរករាងស្តើងយ៉ាងលឿនតែនាងក៏បានលោតរឡាតខ្លួនគេចពីគេទាន់។
«នែ!!បើឯងធ្វើអោយជេននីមានរបួសណាលើកនេះមិនមែនដាច់ត្រឹមម្រាមដៃទេក្បាលរបស់ឯងអាចជ្រុះពីស្មាក៏ថាបាន» ឆេយ៉ុងបានបោះប្រយោគនេះមកទាំងសម្លឹងមើលមុខរបស់គេ។
«ចាំមើលថាថ្ងៃនេះថាឯងទាំងពីរមានជីវិតចេញទៅវិញឬអត់?»
«អឺ...បើអញ្ចឹងចូលមក» ឆេយ៉ុងក៏បានប្រាប់អោយអេរិចចូលមកប៉ុន្តែមនុស្សល្បិចច្រើនដូចជាគេមិនមែនចូលម្តងមួយឡើយគឺពួកគេបានប្រើកូនចៅរបស់ខ្លួនចូលមុន ចំណែកជេននីនិងឆេយ៉ុងក៏បានត្រៀមខ្លួនឈរទល់ខ្នងគ្នាត្រៀមទទួលពួកគេ។
«ប្រហែល Show មួយនេះខ្ញុំត្រូវអង្គុយមើលអ្នកទាំងពីរស្លាប់ហើយមើលទៅ»
«ត្រឹមត្រូវណាស់ចៅហ្វាយតូច»
«បងប្រយ័ត្នខ្លួនផងណា»
«អូនក៏ដូចគ្នា នេះក្រុមពួកវាមានទាំងក្រុមជនជាតិជប៉ុនដែលពូកែខាងប្រើដាវសាំម៉ូរ៉ៃខ្លាំងណាស់»
«អូនដឹងហើយ»
«តោះ!!» គ្រាន់តែពួកបានសម្រុកចូលមកអ្នកទាំងពីរក៏ប្រញាប់ដកកូនកាំបិតដែលនៅសៀតលើខ្សែក្រវ៉ាត់ខ្លួនគប់តម្រង់ទៅកញ្ចឹងកពួកវាអស់ប្រាំនាក់ត្រូវដួលភ្លាមៗពេលនេះគេកាត់បន្ថយចំនួយមនុស្សអស់ខ្លះហើយ ។
«អាពីក្បាលនោះនោះអូន ចំណែកអាបីក្បាលនោះបង»
«អេ...អូនបីក៏បាន»
«បងបី»រវល់តែប្រកែគ្នា អាម្នាក់កម្ពស់ប្រមាណ១ម៉ែត្រ៨០បានហក់មកធាក់ត្រូវពោះរាងមាំធ្វើអោយប៉ើងទៅក្រោយតែក៏ទប់លំនឹងទាន់ ។
«ផឹប..អឹប» ពេលនោះរាងមាំក៏បានទប់ប៉ះនឹងដែកមួយមួយនៅក្បែលនោះគេក៏បានកាន់វាយកជើងម្នាក់នោះមួយទំហឹង។
«ផឹប» ធ្វើអោយវាត្រូវលុតជង្គង់នៅមុខគេភ្លាម
«អេ..ប្រើដែកនេះវៃខ្លាចឯងមិនបានដេកដេកគុក» គេក៏ប្តូរមកលោតទាត់ដោយជើងស្តាំគេចំកញ្ចឹងកអោយដួលភ្លាមៗ។ គេក៏បានក្រឡែកមើលទៅសង្សារបស់ខ្លួនដែលកំពុងតែប្រតាយប្រតប់ជាមួយនឹងអាម្នាក់ដែលកាន់ដាវកំពុងតែលើកមកកាប់លើរាងស្តើង។
«ពើង» សំណាងលើដែលគេស្ទុះទៅទាន់ហើយក៏យកដែកនោះរងអាវការពារនាងទាន់។
«អ៎....នេះខ្ញុំប្រាប់ហើយថាកុំប៉ះមនុស្សរបស់ខ្ញុំ»
«រ៉ូ» គេក៏បានរុញវាចេញមួយទំហឹងបុកនឹងជើងគំនរឈើដោយបានច្របាច់ករបស់វាជាប់។
«ជ្រឹក» ដាវដែលកាន់នោះដៃនោះក៏បានត្រូវបានរាងមាំចាប់ដៃគេហើយក៏បានបង្វែរទៅរកញ្ចឹងករបស់វា រាងមាំក៏បានចាប់ដៃរបស់វាហើយក៏បានទាញមួយទំហឹងធ្វើអោយឈាមហូរខ្ទាតមកប្រលាក់មុខគេតែម្តង។
«អូនយ៉ាងម៉េចហើយ?» រវល់តែសម្លាប់អ្នកដែលបានធ្វើបាបនាងមុននឹងបែរមកឃើញថាសង្សារបស់ខ្លួនបានចាក់ការអាពីរនាក់នោះដួលដេកលើដីបាត់ទៅហើយ។
«អូនមិនអីទេ តែអាពីក្បាលនោះ អេរិកនិងបងជីដូនមួយបងរត់បាត់ហើយ» ឆេយ៉ុងក៏បានមើលទៅអ្នកទាំងពីរនោះដែលរត់ចេញទៅក្រៅជាមួយនឹងស្នាមញញឹមព្រោះតែពួកវាត្រូវបានប៉ូលិសចាប់បានបាត់ទៅហើយ។
«តោះ...នៅមេវាពីរនាក់ទៀត» អ្នកទាំងពីរប្រញាប់រត់ចេញទៅតាមផ្លូវដែលលោកហាស៊ិនិងពូគេបានរត់ចេញទៅ។

ត្រកូលអ្នកក្លាហានភាគ ៣៥«លើកនេះត្រូវមើលការខុសត្រូវអោយល្អដឹងទេ ព្រោះថាមួយរយះនេះប៉ូលិសតាមដានយើងខ្លាំងណាស់» ចៅហ្វាយរបស់គេក៏ប...
09/01/2025

ត្រកូលអ្នកក្លាហាន
ភាគ ៣៥
«លើកនេះត្រូវមើលការខុសត្រូវអោយល្អដឹងទេ ព្រោះថាមួយរយះនេះប៉ូលិសតាមដានយើងខ្លាំងណាស់» ចៅហ្វាយរបស់គេក៏ប្រាប់ទៅកាន់គេព្រមទាំងទីតាំងទាំងអស់។
«បាទចៅហ្វាយ» អេរិកក៏បានក៏បានតបទៅចៅហ្វាយរបស់ខ្លួនមុននឹងបិតទូរស័ព្ទ។ ក្រឡែកមកមើលឆេយ៉ុងនិងជេននីឯងនេះវិញគឺកំពុងតែអង្គុយស្តាប់សំឡេងរបស់លោកពូរបស់ខ្លួនដែលនិយាយទូរស័ពជាមួយនឹងសង្សារបស់ខ្លួន។
«នេះបងទៅបំពាក់ឧបករណ៍ថតសំឡេងពីពេលណា?» រាងស្តើងក៏បានសួរទៅឆេយ៉ុងដែលកំពុងតែអង្គុយនៅលើកៅអី។
«ក៏ទៅជួបគាត់ថ្ងៃមុន»
«នេះសង្សាអ្នកណាហេតុអ្វីក៏ឆ្លៀតម្លេះ» រាងស្តើងក៏បានដើរទៅអង្គុយលើភ្លៅរបស់សង្សាខ្លួនជាមួយនឹងការសរសើរទៅកាន់គេ។
«សង្សាកញ្ញាគីម ជេននីនោះអី»
«សង្សារបស់អូនឆ្លាតម្លេះ...សឺត» រាងស្តើងក៏បានអោនចុះទៅថើបថ្ពាល់របស់គេមួយខ្សឺត។
«ថ្ងៃស្អែកអូនមិនបាច់ទៅក៏បាន» រាងមាំនិយាយទាំងលើកដៃទៅស្ទាបថ្ពាល់រាងស្តើង។
«មិនអីទេអូនទៅដែរណាបានពីរនាក់ ណាមួយចាំអូនប្រាប់ទៅកាន់លីសាផង»
«តែ...»
«មិនអីទេណា» ទឹកមុខដ៏សែនគួរអោយស្រឡាញ់បានបង្ហាញនៅចំពោះមុខរបស់គេធ្វើអោយគេអត់ក្នាញ់មិនបានគេក៏បានងើយទៅថើបអ្នកដែលកំពុងតែអង្គុយលើភ្លៅរបស់គេ ។
«អ៊ុប...» បបូរមាត់របស់អ្នកទាំងពីរក៏បានផ្តោះផ្តងគ្រប់គ្រងគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម។
«សឺត....ជុប» គេក៏បានបន្តថើបកញ្ចឹងករបស់រាងស្តើងចំណែកដៃរបស់គេវិញក៏កំពុងតែក្រសោបចង្កេះតូចមួយដោយដៃទាំងគូរបស់គេ។
«ផឹប» រាងកាយរបស់រាងស្តើងក៏ត្រូវបានឆេយ៉ុងលើកនាងដាក់លើតុទាំងបបូរមាត់កំពុងតែគ្រប់គ្រងបបូរមាត់រាងស្តើង។
«ក្រាក» សំឡេងទ្វាររបើកភ្លាមធ្វើអោយជេននីរុញឆេយ៉ុងចេញហើយក៏ប្រញាប់ទាញសម្លៀកបំពាក់អោយមានរបៀបវិញ។
«អ្នកនាងនេះជាឯកសារខុសច្បាប់ទាំងប៉ុន្មានដែលពួកខ្ញុំបានរកបានទាក់ទងនឹងពូរបស់អ្នកនាង» កូនចៅរបស់ឆេយ៉ុងក៏បានចូលមកទាំងដៃកាន់ឯកសារជាច្រើនមកដាក់លើតុ។
«អ្ហឹម....អរគុណច្រើនអាចចេញទៅវិញបានហើយ»
«បាទ!!» គេបំរុងនឹងចេញទៅហើយស្រាប់តែក្រឡែកឃើញបបូរមាត់របស់ចៅហ្វាយខ្លួនមានប្រលាក់ក្រែម។
«អ្នកនាងនេះក្រដាស់ជូតមាត់»
«កើតអីឯង?» រាងមាំក៏សួរទៅកាន់កូនចៅរបស់ខ្លួន
«ក៏....ព្រោះតែបបូរមាត់ចៅហ្វាយប្រលាក់ក្រែមហើយ»
«ហាស» រាងមាំក៏ប្រញាប់ទាញក្រដាស់ជូតមាត់មកជូតមាត់អោយខ្លួនឯង។
«ទៅវិញបានហើយ»
«បាទចៅហ្វាយ»
«ហឹស...ហឹស...» ក្រោយពីកូនចៅរបស់ខ្លួនចេញទៅក្រៅបាត់ហើយអ្នកទាំងពីរក៏បានត្រឹមតែសម្លឹងមើលមុខរួចហើយក៏ញញឹមចេញមក។
«ពួកយើងត្រូវតែធ្វើការប្រុងប្រយ័ត្នអោយបានច្រើនណាព្រោះថាលើកនេះគឺពួកវាដឹកទំនិញខុសច្បាប់ទៅក្រៅប្រទេសច្រើនណាស់»
«បាទ»
«ហើយជេននីក៏បានផ្តាំមកថាមេក្លោងរបស់វាក៏បានចេញមុខដូចគ្នា....អញ្ចឹងខ្ញុំគិតថាក្រុមពួកគេនឹងពង្រាយកម្លាំងរបស់ពួកគេកាន់តែច្រើនជាងមុនទៅទៀត។
«បាទ»
«អ្នកទាំងអស់គ្នាត្រៀមខ្លួនឬនៅ?»
«ត្រៀមរួចរាល់ហើយ»
«តោះ»
«ទទួលបញ្ជា» ក្រុមប៉ូលិសក៏បានត្រៀមកម្លាំងឈរតម្រង់ជួរជាក្រុមហើយក៏ប្រញាប់រត់តាមជួរចូលទៅក្នុងឡានរបស់ពួកគេទាំងមានអាវុធគ្រប់ប្រភេទ។ ចំណែកលីសាវិញនិងជេកហ្សិនក៏ដូចគ្នាពួកគេបានឈរនិយាយគ្នាទាំងដៃកំពុងតែរៀបចំអាវុធដាក់តាមខ្លួនមានទាំងកាំភ្លើងខ្លីនៅនឹងចង្កេះ កាំបិត ក៏ដូចជាកាំភ្លើងវែងទៀតផង។
«ប្រយ័ត្នខ្លួនផងណា»
«ហឹម» ពួកគេរៀបនឹងចេញដំណើរទៅហើយស្រាប់តែសំឡេងសារពីក្នុងទូរស័ព្ទរបស់លីសាបានបន្លឺឡើងធ្វើអោយគេទាញទូរស័ព្ទមកមើលឃើញសាររបស់ជីស៊ូបានផ្ញើរមក។
«ប្រយ័ត្នខ្លួនផងណា» គ្រាន់តែឃើញសារមួយនេះភ្លាមធ្វើអោយគេញញឹមចេញមកដែរ។
«ចា៎...មកវិញមិនអោយមានរបួសអីទេជាពិសេសបេះដូងនឹងរក្សាត្រឡប់មកជួបជីស៊ូវិញ» គេក៏បានផ្ញើរសំឡេងទៅអោយនាងវិញ។
នៅទីតាំងណាត់ជួបរវាងឈ្មួយនិងលោកពូរបស់ឆេយ៉ុងក៏បានធ្វើដំណើរមកដល់ដូចគ្នា។ មកដល់ពួកគេក៏បានធ្វើការស្វាមគមន៍គ្នាព្រមទាំងធ្វើការត្រួតពិនិត្យទំនិញទាំងនោះក៏ដូចជាចំនួនទឹកប្រាក់ថាបានគ្រប់ឬនៅ? បើក្រឡែកមកមើលឈ្មួយដែលជាជនជាតិជប៉ុនឯនេះវិញគឺថាមនុស្សរបស់គេគឺមើលទៅជាមនុស្សដែលមានសមត្ថភាពហើយជាពិសេសគឺពួកគេមានកាន់ដាវសាំម៉ូរ៉ៃ។ ចំណែកក្រុមលោកពូរបស់ឆេយ៉ុងយ៉ុងវិញក៏បានត្រៀមខ្លួនជាស្រេចមានទាំងកាំភ្លើង កាំបិតដូចគ្នា។ កន្លែងដែលពួកគេណាត់ជួបគឺជាកំពង់ផែចាស់ដែលមានសុទ្ធតែកុងតាណ័រចាស់ៗដែលទុកនៅទីនោះ ។
«អរគុណច្រើនហើយណាចំពោះការទុកចិត្ត»
«ខ្ញុំគិតថាក្រុមប៉ូលិសប្រហែលជាគ្មានអ្នកណាមកទេ បើមកក៏មិនរួចខ្លួនដែរ» ឈ្មួញជនជាតិជប៉ុននិយាយជាមួយនឹងស្នាមញញឹម។
«ច្បាស់ណាស់»
«ផឹប» មនុស្សម្នាក់ក៏បានដើរនៅលើកុងតាណ័រ ព្រមទាំងសម្លឹងមើលទៅដៃគូរបស់ខ្លួនដូចគ្នា។
«អូនប្រយ័ត្នខ្លួនផងណា»
«អូនដឹងហើយ» ជេននីនិយាយទាំងញញឹមដាក់រាងមាំ
«បងទៅខាងនោះទៅណា ខាងនេះទុកអោយអូន»
«ជុប» គេក៏មិនភ្លេចបែរទៅថើបថ្ពាល់រាងស្តើងដើម្បីជាកម្លាំងចិត្ត
«សឺត» នាងតូចក៏បានបែរទៅថើបថ្ពាល់គេវិញរួចហើយក៏បានបំបែកផ្លូវគ្នា រាងមាំក៏បានដើរលបៗដើម្បីកុំអោយពួកគេដឹងឃើញថានៅខាងក្រោមមានគ្នាគេម្នាក់រាងមាំក៏បានលោតចុះពីក្រោយខ្នងគេ។

ត្រកូលអ្នកក្លាហាន ភាគ ៣៤នៅលើសាឡុងក្នុងបន្ទប់មនុស្សពីរនាក់ក៏កំពុងតែគេងអោបគ្នាយ៉ាងមានក្តីសុខដោយរាងមាំបានគេងកើយលើបង្កាន់ដៃស...
07/01/2025

ត្រកូលអ្នកក្លាហាន
ភាគ ៣៤
នៅលើសាឡុងក្នុងបន្ទប់មនុស្សពីរនាក់ក៏កំពុងតែគេងអោបគ្នាយ៉ាងមានក្តីសុខដោយរាងមាំបានគេងកើយលើបង្កាន់ដៃសាឡុងចំណែករាងស្តើងវិញគឺកំពុងតែគេងកើយទ្រូងរបស់គេចុចទូរស័ព្ទ។
«ជេន» រាងមាំក៏បានហៅឈ្មោះនារីដែលកំពុងតែគេងកើយទ្រូងរបស់គេ។
«ចា៎»
«ស្រឡាញ់បងទេ?» ពេលលឺបែបនេះហើយ នាងក៏បានងាកករសម្លឹងមើលគេ។
«នេះម៉េចក៏មកសួរបែបនេះ?»
«ហឹស..ហឹស....ក៏ចង់ដឹងនោះអី?»
«ក្រែងបងក៏ដឹងស្រាប់ហើយ»
«ចា៎....តែចង់លឺអូននិយាយវាចេញមករាល់ថ្ងៃ» គ្រាន់តែលឺបែបនេះភ្លាមធ្វើអោយរាងស្តើងក្រលាស់ខ្លួនគេងសង្រ្គប់ពីលើគេ កែវភ្នែកដ៏ស្រទន់ក៏កំពុងតែសម្លឹងមើលកែវភ្នែករបស់រាងមាំជាមួយនឹងស្នាមញញឹម។
«ចុះបងស្រឡាញ់អូនទេ?» រាងស្តើងក៏សួរទៅកាន់គេវិញទាំងកែវភ្នែកសម្លឹងមើលគេភ្លឹសៗ
«នេះគេងចំណេញលើបងច្បាស់ណាស់ បងសួរមុនអូនក៏ត្រូវតែឆ្លើយមុនណា»
«បងឆ្លើយមុនមកណា ចាំអូនប្រាប់តាមក្រោយ» កែវភ្នែកដូចកូនឆ្មាតូចក៏បានធ្មេចបើកៗភ្លឹសៗសម្លឹងមើលគេជាមួយនឹងទឹកមុខគួរអោយស្រឡាញ់ធ្វើអោយគេញញឹមក្នាញ់នឹងមុខរបស់នាងជាខ្លាំង។
«បងស្រឡាញ់អូន..ស្រឡាញ់ខ្លាំងៗ...ជុប....ជុប» និយាយផងគេក៏បានថើបថ្ពាល់នាងក្រមុំឆ្វេងផងស្តាំផងព្រមទាំងថើបថ្ងាស់របស់នាង។ វិញ្ញាណលោកតារបស់គេដែលកំពុងតែឈរផ្អែកខ្នងនឹងជញ្ជាំងមើលមកពួកគេទាំងញញឹម។
«អួយ.....នេះតាំងពីស្រឡាញ់គ្នាមកគឺថាអោយមិនអោយឃ្លាតពីគ្នាខ្លះទេឬ?» និយាយចប់លោកតារបស់ក៏បានដើរទម្លុះទ្វារចេញទៅបាត់ព្រោះខ្ជិលរំខានពួកគេ។
«ចុះអូនពេលណាទើបប្រាប់បង» រាងមាំវិញក៏រងចាំការឆ្លើយតបរបស់នាង។
«អឺ....អ្ហឹម» នាងក្រមុំក៏យកដៃស្ទាបបបូរមាត់របស់ខ្លួនហាក់កំពុងតែគិតអំពើចម្លើយដែលត្រូវឆ្លើយប្រាប់គេធ្វើអោយគេចាប់ផ្តើមតាមសម្លឹងមើលមុខរបស់នាង។
«ហឹស...ហឹស.....សឺត» នាងក៏ញញឹមសម្លឹងមើលមុខរបស់រាងមាំរួចហើយក៏មិនទាន់ព្រមឆ្លើយនឹងគេឡើយអ្វីដែលនាងធ្វើមុនគេគឺការទម្លាក់បបូរមាត់ទៅថើបបបូរមាត់របស់រាងមាំយ៉ាងយូរ។
«អូនស្រឡាញ់បងណា» ឆ្លើយចាប់នាងក៏ប្រញាប់ក្រឡាស់ខ្លួនគេងកើយទ្រូងគេវិញរួចហើយក៏បន្តអូសទូរស័ព្ទលេង ចំណែករាងមាំវិញក៏ដូចគ្នាគឺថាកំពុងតែលេងទូរស័ព្ទដូចគ្នា ពេលនោះគេក៏ស្រាប់តែចាប់អារម្មណ៍ថាឃើញសង្សារបស់ខ្លួនក៏កំពុងតែអូសទីកតុកមើកកម្លោះៗសាច់ដុំដែលនៅកន្លែងហាត់ប្រាណធ្វើអោយគេបានដកភ្នែកពីទូរស័ព្ទរបស់ខ្លួនទៅមើលរាងស្តើង។
«អ៎.....នេះចូលចិត្តមើលបែបនេះមែនទេ?» រាងមាំក៏ញញឹមរួចហើយក៏បានទាញទូរស័ព្ទចេញពីដៃរបស់រាងស្តើង។
«អួយ....បងយកធ្វើអី?អូនកំពុងតែមើល»
«ចូលចិត្តសាច់ដុំពោះកង់ៗមែនទេ...មោះមិនបាច់មើលបុរសទាំងនោះទេចាំបងអោយមើលរបស់បងវិញ» គេនិយាយទាំងញញឹមរួចហើយក៏បានទាញរាងស្តើងមកមកប្រសប់មុខជាមួយនឹងគេ។
«ហឹស....ហឹស...ឆេយ៉ុង....អូនធ្វើលេងទេ» នាងក្រមុំក៏បានសើចផងរើសផងពេលដែលគេកំពុងតែលាត់ឡាយអាវរបស់គេដើម្បីអោយនាងចូលមើលព្រោះថាអាវរបស់គេធំអោយអោយនាងចូលបាន។
«មោះ...នេះចាំបងអោយអូនមើលរបស់បងអោយឆ្អែតមើល កុំបារម្ភអីណាបងនឹងអោយអូនមើលរាល់ថ្ងៃ»
«ហាស....ហាស...ឆេយ៉ុង»នាងក្រមុំវិញក៏សើចយ៉ាងកក្អឹកពេលដែលគេបានបើកអាវរបស់គេហើយក៏បានទាញនាងអោយចូលក្នុងអាវរបស់គេ។
«ឃើញច្បាស់ទេ?» រាងមាំក៏បានសួរអ្នកដែលនៅក្នុងអាវ
«ហឹស....ហឹស.....ឃើញច្បាស់» រាងស្តើងក៏បានខិតមកលើហើយក៏ចេញមកតាមកអាវរបស់គេទាំងដែលខ្លួនកំពុងតែនៅក្នុងអាវតែមួយជាមួយនឹងគេ។
«ឃើញទេមានបងហើយអូនមិនចាំបាច់ទៅមើលអ្នកណាទេ? បងមានទាំងអស់ណា» រាងមាំនិយាយទាំងញញឹមសម្លឹងមើលទៅមនុស្សនារីតូចដែលកំពុងតែមើលមកគេ។
«ហឹស...ហឹស....» នាងតូចក៏ស្រាប់តែញញឹមបែបខិលដាក់នាងធ្វើអោយគេកាន់តែឆ្ងល់។
«អួយ....នេះលេងបែបនេះផង.....ហាស......ហាស....បានតើ» គឺថាដៃកំហូចរបស់នាងល្អិតដែលនៅក្នុងអាវក៏កំពុងតែចាប់ដើមទ្រូងរបស់គេធ្វើអោយគេញញឹមចុងមាត់រួចហើយក៏ក្រោកឈរដោយពរនាងជាប់នឹងចង្កេះ។
«ព្រឹកនេះក្រោកមិនរួចកុំបន្ទោសបងណា ក្មេងតូច..អ៊ុប» និយាយចប់គេក៏បានអោនចុះទៅថើបបបូរមាត់រាងស្តើងយ៉ាងផ្អែមល្ហែមហើយក៏ដើរសំដៅទៅគ្រែទាំងបបូរមាត់មិនអោយរបេះចេញពីគ្នាឡើយ ចំណែកឯនាងក្រមុំវិញក៏បានតបស្នងទៅគេវិញយ៉ាងគាប់ចិត្តទាំងអោបករបស់គេ។
«អេរិកស្អែកនេះឯងត្រូវដឹកទំនិញទៅអោយឈ្មួញដែលមកពីប្រទេសជប៉ុនលឺទេ ការពារទំនិញអោយបានល្អព្រោះថាមួយរយះនេះប៉ូលិសមិនតាមខាំយើងមិនឈប់សោះ។
«បាទចៅហ្វាយ»

ត្រកូលអ្នកក្លាហាន ភាគ ៣៣ក្រោយពីនិយាយសារសងជាមួយនឹងសង្សាសំណព្វចិត្តរបស់ខ្លួនហើយរាងមាំក៏បានធ្វើដំណើរចេញទៅក្រុមហ៊ុនមុនបាត់ ព...
06/01/2025

ត្រកូលអ្នកក្លាហាន
ភាគ ៣៣
ក្រោយពីនិយាយសារសងជាមួយនឹងសង្សាសំណព្វចិត្តរបស់ខ្លួនហើយរាងមាំក៏បានធ្វើដំណើរចេញទៅក្រុមហ៊ុនមុនបាត់ ព្រោះថាថ្ងៃនេះរាងស្តើងមានការណាត់ជួបជាមួយនឹងលីសា។ ក្រឡែកមកមើលគេឯនេះវិញគេមិនបានធ្វើដំណើរទៅក្រុមហ៊ុនឡើយ ប៉ុន្តែបែរជាធ្វើដំណើរទៅផ្ទះលោកពូរបស់គេទៅវិញ។ មកដល់មុខរបងភ្លាមគេមិនខ្លាចនឹងបើកឡានចូលទៅខាងក្នុងឡើយ។
«ឯងមករកអី?» កូនប្រុសរបស់ពូរបស់គេក៏បានចេញមក
«ក៏មករកប៉ារបស់ឯង»
«ហៅប៉ារបស់ឯងមកជួបខ្ញុំ»
«បើចង់ជួបក៏ឆ្លងកាត់យ៉ាងសិនមក» គេនិយាយទាំងត្រដាងដៃដើម្បីអោយនាងចូលមកប្រកួតជាមួយគេសិន។
«ខ្ញុំថាបើឯងមិនចង់ឈឺខ្លួនចេញអោយឆ្ងាយពីមុខខ្ញុំ»
«នេះគិតថាខ្លួនឯងខ្លាំងណាស់ បើខ្លាំងក៏បង្ហាញស្នាដៃអោយខ្ញុំឃើញសិនមក»
«កុំថាខ្ញុំមិនបានប្រាប់»
«ផឹប» ស្របពេលនាងភ្លេចខ្លួនគេក៏បានលោតហក់ធាក់រាងស្តើង ប៉ុន្តែរាងមាំបានពតខ្លួនទៅក្រោយគេដើម្បីគេចពីគេ តែក៏រហ័សឈរអោយមានលំនឹងវិញដើម្បីតតាំងជាមួយនឹងគេ។
«ឌឹប...ឌឹប...ផឹប» គេក៏បានចូលទៅទាក់រាងមាំ វៃឆ្វេងផងស្តាំផងប៉ុន្តែរាងមាំបានយកដៃរបស់ខ្លួនទប់ជាប់ មិនអោយគេវៃអោយនាងមានរបួសឡើយ។
«ផឹប» ដល់ពេលដែលរាងមាំត្រូវប្រដៅគេម្តងហើយ
«ផូស....ឌឹប» រាងមាំក៏បានក្តាប់ដៃស្តាំយ៉ាងណែនហើយក៏បានដាល់ចូលមុខរបស់គេមួយទំហឹងរហូតដល់គេសឺតែម្តង។
«អ្ហឹក..ផូស» គេក៏បានលោតធាក់អ្នកកម្លោះដោយជើងទាំងពីររបស់គេរហូតដល់ប៉ើងទៅបុកនឹងគល់ឈើមួយទំហឹង។
«អ្ហាស...» អ្នកកម្លោះក៏បានងើបដើរមករករាងស្តើងទាំងយកដៃស្ទាបពោះរបស់ខ្លួន។
«ហក!! » ឆេយ៉ុងក៏បានលោតអុកជង្គង់ត្រូវពោះគេរហូតដល់គេត្រូវដួលទៅលើដីទាំងចុកហួលស្ទាបពោះរបស់ខ្លួន។
«យ៉ាងម៉េចចូលបានឬនៅ?» មិនចាំយូរគេក៏បានដើរចូលទៅរកលោកពូរបស់គេ។
«នេះឯងមករកខ្ញុំមានការអី?»
«ក៏ព្រោះតែមាននឹងហើយ.....ខ្ញុំមកប្រាប់លោកពូណាអោយបញ្ឈប់ទង្វើរទាំងអស់នោះភ្លាម»
«ទង្វើរអ្វី? »
«លោកពូធ្វើអីដឹងខ្លួនឯងហើយ? គ្រប់យ៉ាងដែលលោកពូកំពុងតែធ្វើវាកំពុងតែបំផ្លាញសង្គមណា»
«មានភស្តុតាងទេមុននឹងមកនិយាយ»
«ខ្ញុំគ្រាន់តែមកប្រាប់ បើលោកពូមិនឈប់ខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ហើយណា»
«ក៏ធ្វើទៅគិតថាមានសមត្ថភាពរកភស្តុតាងបាន»
«លោកពូចាំតែមើលទៅ អ៎...មួយទៀតហារមទៅពាក់ព័ន្ធនឹងគ្រួសារខ្ញុំទៀត»
«បើមិនចង់អោយយើងរវីរវល់ជាមួយនឹងគ្រួសារឯងក៏ផ្តល់កោះមួយនោះអោយមកខ្ញុំគ្រប់គ្រងមក»
«គ្មានផ្លូវ....ខ្ញុំដឹងណាថាលោកពូមានគំនិតចង់ធ្វើអីនោះ»
«អ៎...មួយវិញទៀតគួរតែអោយកូនប្រុសរបស់លោកពូហ្វឹកហាត់អោយបានច្រើនបន្តិចទៅ តិចស្លាប់ពេលប៉ូលិសចុះបង្ក្រាប»
«ឯង» លោកពូរបស់រាងមាំក៏បានក្តាប់ដៃយ៉ាងណែន ចំណែកកូនចៅរបស់គាត់វិញក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទបទល់ជាមួយនឹងរាងមាំ ប៉ុន្តែចៅហ្វាយរបស់គេបានធ្វើសញ្ញាបញ្ឈប់ភ្លាម។
«លោកពូកុំភ្លេចថាគ្រាន់តែរឿងលោកពូចាប់ខ្ញុំយកទៅលក់អោយក្លឹបប្រដាល់វាខុសមួយទៅហើយ នេះបន្តិចទៀតខ្ញុំប្រមូលបានរឿងផ្សេងទាក់ទងនឹងថ្នាំញៀន បនល្បែងខុសច្បាប់ទៀតនោះ នៅមានបោកប្រាស់លុយគេទៀត»
«ហាស..ហាស....ខ្ញុំថាបើឯងមិនចង់មានបញ្ហានៅអោយស្ងៀមទៅ»
«លោកពូដូចជាស្គាល់ខ្ញុំតិចពេកហើយ ហើយក៏ដឹងដែរថាគ្រួសាររបស់ខ្ញុំជាមនុស្សបែបណា»
«ខ្ញុំថាបើជ្រុលជាមកហើយចៅហ្វាយកុំអោយគេមានឱកាសចេញទៅវិញអី»
«ផូង» មិនទាន់និយាយចប់ផងកូនចៅរបស់គាត់ក៏បានបាញ់ទៅរករាងមាំបាត់ទៅហើយ ប៉ុន្តែដៃរបស់គេបែរជាបាញ់ចំគ្នាឯងទៅវិញធ្វើអោយគេឆ្ងល់ជាខ្លាំង។
«អួយ...ស្អីនឹង»
«នេះគ្នាច្រើនគិតថាចង់ធ្វើបានចៅស្រីយ៉ាងផង» លោកតារបស់គេក៏បានចាប់ដៃរបស់គេជាប់ព្រមទាំងបង្វែរកាំភ្លើងទៅគេវិញធ្វើអោយគេភ័យជាខ្លាំង។
«ហឹស.....ហឹស......»
«ផឹប» រាងមាំក៏បានលើកជើងទាត់ដៃរបស់គេរហូតជ្រុះកាំភ្លើង»
«ហឹស.....ហឹស......»
«អ្ហឹក» គ្រាន់តែឃើញកូនប្រុសរបស់ពូគេចូលមកគេក៏បានចាប់គេជាប់ព្រមទាំងភ្ជង់កាំភ្លើងកាំភ្លើងលើក្បាលរបស់គេ។

«បើមិនចង់អោយកូនកូនលោកពូស្លាប់ក៏ប្រាប់កូនចៅរបស់ខ្លួនអោយឈប់ភ្លាម»
«ពួកឯងដាក់កាំភ្លើងចុះ» រាងមាំក៏បានអូសអ្នកកម្លោះអោយដើរតាមនាងរហូតដល់ឡានចូលក្នុឡានបើកចេញទៅក្រៅផ្ទះរួចហើយទើបរុញគេចេញពីឡាន។

05/01/2025

អេដមីនអត់បានចេញរឿងអោយមួយថ្ងៃទៀតហើយ សុំទោសដែលមិនសូវសកម្មច្រើនដូចមុនតែអេដមីននឹងព្យាយាមតាមដែលអាចធ្វើបានណា ណាមួយដោយសារថ្ងៃនេះអេដមីនជាប់រវល់ចូលរួមកម្មពិធីភ្ជាប់ពាក្យមិត្តភក្តិ ធ្វើដំណើរផ្លូវឆ្ងាយ ទើបមកដល់ផ្ទះសុំសម្រាកមុនហើយណា អត់មានកម្លាំងសរសេរទេណា សុំទោសម្តងទៀតណា🙏🏻 goodnight na
ជួបគ្នាថ្ងៃស្អែកណា ឆាប់ចូលគេងកុំនៅចាំអី

ត្រកូលអ្នកក្លាហាន ភាគ ៣២ព្រឹកមកដល់ភ្លាមរាងមាំក៏បានភ្ញាក់ដឹងខ្លួនមុនរាងស្តើង គេក៏បានច្រត់ដៃសម្លឹងមើលមុខរាងស្តើងទាំងញញឹម ម...
04/01/2025

ត្រកូលអ្នកក្លាហាន
ភាគ ៣២
ព្រឹកមកដល់ភ្លាមរាងមាំក៏បានភ្ញាក់ដឹងខ្លួនមុនរាងស្តើង គេក៏បានច្រត់ដៃសម្លឹងមើលមុខរាងស្តើងទាំងញញឹម ម្រាមដៃរបស់គេក៏បានអង្អែលបបូរមាត់នាង។
ជុប!! បបូរមាត់ទន់ល្មឺយរបស់គេក៏បានទម្លាក់ចុះទៅថើបបបូរមាត់មនុស្សស្រីដែលកំពុងតែគេងលក់។
«អ្ហឹស..»រាងស្តើងក៏បានបង្ហើបសំឡេងទាំងភ្នែកបិតជិតនេះក៏បញ្ជាក់ថានាងនៅមិនទាន់អស់ងងុយនៅឡើយ។
«ងងុយខ្លាំងមែនទេ?»
«អ្ហឹម» នាងក៏បានងក់ក្បាលបញ្ជាក់ទាំងភ្នែកបើកមិនចង់រួច
សឺត!!គេក៏បានថើបថ្ងាស់របស់នាងយ៉ាងយូរជាមួយនឹងស្នាមញញឹមពោរពេញដោយក្តីសុខនាងព្រឹកព្រលឹម។
«ហា៎...ស្លាប់ហើយថ្ងៃនេះអូនត្រូវទៅជួបលីសា» នាងក៏ប្រញាប់ក្រោកយ៉ាងលឿន
«បងប្រាប់លីសារួចហើយ ថាលើកថ្ងៃទៅថ្ងៃក្រោយទៅណាមួយលីសាក៏រវល់ដែរ»
«អាវ៎....នេះបងទៅនិយាយជាមួយគេពីពេលណា?»
«ក៏ព្រឹកមិញពេលអូនគេងលក់នឹង បានឃើញសាពីយប់ថាអូននិងគេមានការណាត់ជួបគ្នា។ ណាមួយបងដឹងច្បាស់ថាព្រឹកនេះប្រពន្ធបងគ្មានកម្លាំងទៅទេក៏ប្រាប់គេទៅ»
«ឆេយ៉ុង» នាងក៏បានហៅឈ្មោះគេទាំងមុខក្រហម
«អូនគេងបន្តចុះណា» ឮ
«លែង...ងងុយហើយ...អូនថាអូនទៅងុតទឹកវិញ»
«នេះ....លែងងងុយហើយ»
«ចា៎»
«ជុប» នាងក៏បានងើយទៅថើបបបូរមាត់របស់គេមុននឹងរៀបចំខ្លួនចុះពីលើគ្រែដើម្បីទៅងូតទឹក
«អួយ» គ្រាន់តែដាក់ជើងចុះពីលើគ្រែធ្វើអោយនាងឈឺចាប់ស្ទើរតែដើរមិនរួច។
«នេះដើររួចទេ?» ពេលលឺគេសួរបែបនេះមនុស្សស្រីដែលធ្លាប់តែរឹងមាំកាន់កាំភ្លើងបាញ់គ្នាគ្មានញញើតដៃបែរជាប្រែទឹកមុខរំអួយដូចជាកូនក្មេងទៅវិញ។
«អួយ....មោះណា...ចាំបងជួយ» នាងក៏បានស្ទុះចូលអោបរាងកាយរបស់គេ។
«សុំទោសណា យប់មិញរាងប្រើកំលាំងជ្រុលបន្តិច»
«ឆេយ៉ុង» គេក៏បានត្រឹមតែត្បុលចូលក្នុងទ្រូងគេទាំងអារម្មណ៍ខ្មាស់អៀនប្រៀបដូចជាកូនក្មេងអញ្ចឹងធ្វើអោយគេញញឹមហួសចិត្តនឹងនាងតែក៏ពេញចិត្តនឹងទង្វើររបស់នាងដូចគ្នា។
«តោះ....ចាំបងនាំអូនទៅងូតទឹកណា» គេក៏បានលើកបីរាងកាយរបស់រាងស្តើងចូលទៅក្នុងបន្ទប់ទឹក។
«អាវ៎...អុំស្រី»
«ចា៎» អុំស្រីក៏បានឆ្លើយទៅកាន់ឆេយ៉ុងដែលកំពុងតែឈររៀបចំអាហារពេលព្រឹកអោយពួកគេទាំងពីរ។
«អូនអង្គុយចុះមក» គេក៏បានទាញកៅអីដើម្បីអោយនាងក្រមុំអង្គុយចុះជាមួយនឹងស្នាមញញឹទង្វើររបស់គេក៏បានធ្វើអោយមនុស្សស្រីចំណាស់ឈរក្បែរនោះញញឹមយ៉ាងមានក្តីសុខ។
«ប៉ាម៉ាក់ទៅណា?»
«អរ!!ពួកគាត់ញ៉ាំអាហារពេលព្រឹករួចហើយក៏បានចេញទៅក្រុមហ៊ុនបាត់ហើយ...ណាមួយដោយសារតែចាំអ្នកនាងអាចនឹងយឺត»លឺបែបនេះហើយធ្វើអោយរាងមាំមើលមុខរបស់នាងស្តើងទាំងញញឹម។
«បងមើលមុខអូនធ្វើអី?»
«អត់មានអីទេ....បងថាអូនឆាប់ញ៉ាំទៅ» រាងមាំក៏ប្រញាប់ដួសបបរដាក់ចានរាងស្តើង។
«អុំស្រីទៅសម្រាកចុះណា ចាំខ្ញុំបម្រើប្រពន្ធខ្ញុំដោយខ្លួនឯងវិញ» រាងមាំនិយាយទាំងញញឹម ប៉ុន្តែនាងក្រមុំវិញកំពុងតែអៀននឹងគេស្ទើរតែជ្រែកចូលក្នុងទ្រូងគេទៅហើយ។
«ចា៎....តាមសប្បាយចុះណា....អ្នកនាងជេនមិនបាច់ខ្មាស់អៀនអីទេ» និយាយតែមួយប្រយោគនេះហើយអុំស្រីក៏បានដើរចេញទៅបាត់។
«នេះបងនិយាយមិនខ្មាស់មាត់ទេ»
«ខ្មាស់អី បើអុំស្រីគង់តែដឹងរឿងយើងដដែល»
«តែអូននៅអៀន»
«ហាស....ហាស....អៀនអីទម្លាប់អោយហើយទៅ....មោះ...មោះ....ហារមាត់មកចាំបងបញ្ចុក» គេក៏បានដួសបបរបញ្ចុករាងស្តើង នាងក៏ហារមាត់។
«នេះ...បងក៏ដូចគ្នាត្រូវញ៉ាំអោយច្រើនណា»
«បាទ...» អ្នកទាំងពីរក៏បានបញ្ចុកបបរគ្នាទៅវិញទៅមកមានទាំងប្រឡែងគ្នាយ៉ាងផ្អែមល្ហែម។
ពេលវេលាកន្លងផុតទៅស្នេហារបស់អ្នកទាំងពីរក៏កាន់តែផ្អែមល្ហែមជាងមុនអ្នកទាំងពីរក៏កាន់តែផ្អែមល្ហែមជាងមុន។ ថ្ងៃនេះក៏មិនខុសពីរាល់ដងដែរមុននឹងចេញទៅខាងក្រៅគឺមាននាងក្រមុំចាំជួយរៀបចំខ្លួនប្រាណអោយគេ។
«ចាំបងនាំអូនទៅជួបលីសាណា»
«ចា៎»
«មោះ....នេះបងមិនគិតលាបឡេការពារកម្តៅថ្ងៃទេឬ?»
«ក៏ចាំអោយអូនលាបអោយនឹងហើយ»
«មោះ..» រាងស្តើងក៏បានយកឡេការពារកម្តៅថ្ងៃមកលាបអោយគេរួចហើយក៏លាបក្រែមអោយគេផងដែរ។
«មានប្រពន្ធគឺស្រួលបែបនេះសោះ មានអ្នកចាំជួយរៀបចំនេះរៀបចំនោះអោយ»
«ចុះគួរអោយស្រឡាញ់ទេ?» រាងស្តើងសួរទៅកាន់គេទាំងដៃកំពុងតែបិតឡេវអាវអោយគេ។
«ចា៎...គឺគួរអោយស្រឡាញ់ណាស់»

02/01/2025

មួយរយះនេះអេដមីនមិនបានផុសរឿងញឹកញាប់សោះ សុំទោសអ្នកអានផងណា ថ្ងៃនេះអេដមីនអត់បានចេញអោយទៀតហើយ ដោយសារតែការងារនៅកន្លែងធ្វើការច្រើនពេកអត់មានពេលសរសេរអោយណាមួយកំពុងមានបញ្ហាសុខភាពផង ស្អែកអេមីនចេញអោយណា សុំទោសម្តងទៀតណាអ្នកអានជាទីស្រឡាញ់របស់អេដមីនទាំងអស់គ្នា។ good night 😴 🥱 🌃

ត្រកូលអ្នកក្លាហាន ភាគ ៣១ «អ្នកនាងថាត្រូវការគេងមិនអញ្ចឹង» «មុននឹងចង់គេងដែរ ប៉ុន្តែពេលនេះដូចជាចង់ធ្វើអីផ្សេងច្រើនជាង»រាងមា...
01/01/2025

ត្រកូលអ្នកក្លាហាន
ភាគ ៣១
«អ្នកនាងថាត្រូវការគេងមិនអញ្ចឹង»
«មុននឹងចង់គេងដែរ ប៉ុន្តែពេលនេះដូចជាចង់ធ្វើអីផ្សេងច្រើនជាង»រាងមាំនិយាយទាំងយកច្រមុះរបស់ខ្លួនទៅញីលើច្រមុះរាងស្តើង។
«អត់ទេ........នេះអ្នកនាងត្រូវសម្រាកអោយបានច្រើន»
«អ្ហឹក» រាងស្តើងក៏បានយកទប់មាត់គេយ៉ាងលឿនពេលដែលគេបានទម្លាក់បបូរមាត់ទៅរកបបូរមាត់នាងម្តងទៀត។
«ណា...ណា......នឹកណា» ទឹកមុខកំសត់របស់គេក៏បានបង្ហាញចេញមកព្រមទាំងសម្លឹងមើលមុខរបស់នាងភ្លឹសៗ។
«ស្អែកនេះអ្នកនាងត្រូវទៅពេទ្យដើម្បីពិនិត្យសុខភាពណា»
«អួយ....បងលែងអីហើយ»
«ពិតមែនណា» នាងក៏បានត្រឹមតែសម្លឹងមើលមុខកំសត់របស់គេ
«អ៊ុប» ឃើញនាងនៅស្ងៀមមិនមានប្រតិកម្មអ្វីរាងមាំក៏បានទម្លាក់បបូរមាត់ទៅរកបបូរមាត់រាងស្តើងសារជាថ្មីម្តងនេះនាងក្រមុំក៏បានតបស្នងទៅគេវិញដោយលើកដៃទៅស្រាក់ករបស់គេជាប់។
«អ្ហឹប» បបូរមាត់ទាំងពីរក៏បានគ្រប់គ្រងគ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែមទាំងដៃរបស់គេក៏កំពុងតែស៊ូកចូលទៅស្ទាបងចង្កេះរាងស្តើងយឺតៗ ទាំងដែលបបូរមាត់ទាំងពីរគឺនៅតែជាប់រវល់ក្រេបជញ្ជក់គ្នាមិនព្រមអោយរបេះចេញពីគ្នាឡើយ។ រាងស្តើងក៏វិញក៏ដូចគ្នាគឺនាងបានលើកដៃទៅក្រសោបចង្កេះរបស់គេទាំងបិតភ្នែកទទួលយកនូវអារម្មណ៍នៃក្តីសុខដែលគេបានផ្តល់ ។ បបូរមាត់អ្នកទាំងពីរក៏នៅតែបន្តគ្រប់គ្រងគ្នាទៅវិញមកយ៉ាងផ្អែមល្ហែមហើយក៏ផ្លាស់ប្តូរទៅជាមួយរោលរាលដៃកំហូចរបស់ឆេយ៉ុងក៏បង្អូសមកដល់ត្រឹមកញ្ចឹងករបស់រាងស្តើងរួចហើយក៏បានទាញអាវគេងយប់របស់នាងតូចចេញបង្ហាញអោយឃើញសាច់ស្មារបស់នាង
«អ៊ុប....ជុប» ពេលនោះគេក៏បានប្រើបបូរមាត់របស់ខ្លួនទៅថើបត្រដុសលើស្មារបស់នាងព្រមទាំងខាំតិចៗ។
«អ្ហឹក...»រាងស្តើងវិញបិតភ្នែកក្រហឹមនៅក្នុងបំពង់កដៃវិញខ្ញាំខ្នងរបស់គេឡើងសាច់ដាច់ទទៅហើយតែសម្រាប់គេគឺគ្មានអារម្មណ៍ថាឈឺចាប់អ្វីបន្តិចឡើយ។
ផឹប!! សម្លៀកបំពាក់អ្នកទាំងពីរគឺត្រូវបានធ្លាក់រាយប៉ាយនៅលើការ៉ូចំណែកអ្នកទាំងពីរវិញក៏កំពុងតែបន្តសង្រ្គាមដ៏ក្តៅគគុកជាមួយគ្នា រាងកាយរបស់អ្នកទាំងពីរគឺពោរពេញដោយដំណក់ញើសទោះបីជាម៉ាស៊ីនត្រជាក់បើកលេខ១៦ក៏ដោយ។
«ឆេ...អ្ហឹស» រាងស្តើងក៏បានហៅឈ្មោះរបស់គេទាំងភ្នែកបិតជិតធ្វើអោយរាងមាំញញឹមចេញមកពេលដែលបានលឺសំឡេងរបស់នាងបែបនេះព្រោះគេដឹងថានាងកំពុងតែត្រូវការអ្វី។ ម្រាមដៃរបស់រាងមាំកំពុងតែអូសតាមចង្កេះកាត់ក្បាលពោះរាបស្មើរបស់នាងធ្វើដំណើរចុះក្រោមជារឿយៗ។
«អ្ហឹក» សម្លឹងដ៏ស៊ីអារម្មណ៍របស់រាងស្តើងក៏បានបង្ហើបឡើងសារជាថ្មីនៅពេលដែលរបស់គេកំពុងតែប្រតិការណ៍។
«ជុប...អ៊ុប» គេក៏ខិតឡើងមកប្រឈមមុខជាងមួយនឹងនាងព្រមទាំងទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់រាងស្តើងទាំងដៃនៅរក្សានៅកន្លែងដដែល។
«ល្អណាស់....បែបនេះហើយណា....មិនបាច់ខំទប់សម្លេងទេណា...ខ្នងរបស់បងគឺសម្រាប់ទុកអោយអូនខ្ញាំកុំខ្លាចបងឈឺអីណា»
ជុប...សឺត!!! និយាយចប់គេក៏បានទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់នាងទៀងរួចហើយក៏បង្អូសមកថើបត្រដុសលើក្បាលពោះរាងស្តើងព្រមទាំងខាំថ្នមៗ។
«អ្ហឹក» យប់កាន់តែជ្រៅទៅហើយទើបសង្រ្គាមនៅលើគ្រែរបស់អ្នកទាំងពីរបានបញ្ចប់ រាងស្តើងកំពុងតែងគេងកើយលើដៃរបស់គេហើយក៏អង្អែលកន្លែងដែលមានស្នាមក្រចករបស់នាងក៏ដូចជាស្នាមរបួសដោយគ្រាប់កាំភ្លើង។
«អ្នកនាងឈឺទេ?» រាងស្តើងក៏បានសួរទៅកាន់រាងមាំ
«អត់ទេ...ហឹស....ហឹស....ហេតុអ្វីក៏មកសួរបែបនេះ?»
«ក៏ខ្លាចអ្នកនាងឈឺដោយសារតែខ្ញុំ....»
«ជុប» ពេលនោះគេក៏អោនចុះទៅថើបបបូរមាត់របស់នាងរួចហើយក៏ញញឹមដាក់នាង។
«ខ្លាចបងឈឺ? ចុះអូនមវិញអីទេ»
«ឆេ..» គ្រាន់តែលឺប៉ុណ្ណឹងភ្លាមរាងស្តើងប្រែមុខឡើងក្រហមរួចហើយក៏ត្បុលចូលក្នុងទ្រូងរបស់គេទាំងអៀន។
«ហឹស...ហឹស...បងនិយាយលេងទេ»
«អរគុណហើយដែលការពារខ្ញ..អ៊ុប» ពេលនោះរាងមាំក៏បានទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់រាងស្តើង។
«នៅនិយាយពាក្យខ្ញុំទៀត ប្តូរមកហៅបងថាបងវិញមកនិយាយបែបនេះស្តាប់ទៅគឺវាមានគម្លាតពីគ្នាយ៉ាងម៉េចក៏មិនដឹង»
«ក៏ព្រោះតែ...»
«គឺដោយសារតែអូនមិនទាន់ទម្លាប់»
«បែបនេះក៏ទម្លាប់អោយទៅ....ជុប» គេក៏បានអោនចុះទៅថើបថ្ងាស់របស់នាងយ៉ាងយូរ។
«បងស្រឡាញ់អូនណា» រាងមាំក៏បានខ្សឹបក្បែរត្រចៀករបស់នាង
«ជេនស្រឡាញ់បងទេ?»
«គឺ....អូនស្រឡាញ់បង» រាងស្តើងក៏បានពោរពាក្យនេះចេញមកទាំងមិនហ៊ានកម្រើកខ្លួនព្រោះតែកំពុងតែខ្មាស់អៀនពេលគេសម្លឹងមើលមុខរបស់នាងអីបែបនេះ។
«តោះ...គេងអូនមិនហត់ទេ...នេះសង្រ្គាមតាំងពីល្ងាចដល់ពាក់កណ្តាលយប់ហើយ»
«បងកុំរំលឹកបានទេ»
«ហឹស....ហឹស.....បានណា.....តោះគេង.....បងនិយាយលេងទេ» រាងមាំក៏បានទាញរាងកាយរបស់នាងមកផ្អឹបនឹងខ្លួនរបស់គេហើយក៏បានថើបថ្ពាល់របស់នាងមុននឹងបិតភ្នែកគេង។
«ពេលនេះអ្នកនាងជឿបានឬនៅថាអេរិកសំណព្វរបស់អ្នកនាងមិនមែនជាមនុស្សល្អទេ» លីសាដែលកំពុងតែឈរសម្លឹងមើលទៅក្តាខៀនដែលមានបិតរូបជនសង្ស័យទាំងអស់បង្ហាញប្រាប់ជីស៊ូ។
«ហឺយ....នេះកុំនិយាយពីគេទៀតបាឬទេ?ខ្ញុំមិនចង់លឺ»
«អូខេ...អូខេ....ឈប់និយាយក៏បាន» រាងមាំក៏បានដើរទៅអង្គុយក្បែរនាងរួចហើយក៏បានហុចកែវកាហ្វេអោយទៅនាង។
«អរគុណ»
«នេះមិនគិតទៅផ្ទះវិញទេ នេះម៉ោង២យប់ហើយ» រាងមាំនិយាយទាំងសម្លឹងមើលទៅនាឡិការដែលនៅលើជញ្ជាំង។
«អ៎.....នេះដេញហ៎...មិនអីទេខ្ញុំទៅក៏បាន» នាងក៏បានក្រោកចេញពីកៅអីបំរុងនឹងដើរចេញទៅហើយតែគេក៏បាចាប់ដៃរបស់នាងជាប់។
«នែ!!នេះខ្ញុំនិយាយលេងទេណា គិតទៅតែម្នាក់ឯងទាំងយប់បែបនេះឬ?»
«អាវ៎....បើមិនទៅម្នាក់ឯងអោយទៅជាមួយអ្នកណា? បើអ្នកនាងប៉ូលិសជាអ្នកនាក់នាំខ្ញុំមកទីនេះហើយគ្មានទំនួលខុសត្រូវនាំខ្ញុំទៅវិញនោះ»
«ហឹស...ហឹស.....និយាយលេងទេ....មោះ....ចាំខ្ញុំនាំអ្នកនាងទៅវិញណា» រាងមាំក៏បានក្រសោបដៃរបស់នាងហើយក៏នាំនាងដើរចេញទៅ ។ នៅតាមផ្លូវនាពេលយប់បែបនេះគឺមានសភាពស្ងាត់ជ្រងំអ្នកទាំងពីរក៏ដើរបណ្តើរនិយាយគ្នាបណ្តើរ។ រាងមាំវិញក៏បានកាន់ដៃរបស់នាងជាប់ជាមួយនឹងស្នាមញញឹម។
«សុំទោសដែលនាំអ្នកនាងដើរទៅវិញអីបែបនេះ?»
«សុំទោសអី គ្រាន់តែដើរប៉ុណ្ណឹងវាគ្មានអ្វីធ្ងន់ធ្ងូរសម្រាប់ខ្ញុំឡើយ ណាមួយឡានរបស់អ្នកនាងក៏ខូច»
«ហឹស...ហឹស....តែក៏សុំទោសនេះទៅយកកូនស្រីរបស់គេមកជិះឡានតែពេលត្រឡប់ទៅវិញក៏ដើរ»
«គិតច្រើនណាស់» ជីស៊ូក៏បានត្រឹមតែញញឹមហួសចិត្តនឹងគេ។

ត្រកូលអ្នកក្លាហាន ភាគទី៣០  «ហឹម....អ្ហឹម» សំឡេងក្រហឹមនៅដើមបំពង់ករក៏ធ្វើអោយអ្នកទាំងពីរប្រញាប់បញ្ឈប់ការថើបគ្នាភ្លាមៗព្រោះត...
29/12/2024

ត្រកូលអ្នកក្លាហាន
ភាគទី៣០
«ហឹម....អ្ហឹម» សំឡេងក្រហឹមនៅដើមបំពង់ករក៏ធ្វើអោយអ្នកទាំងពីរប្រញាប់បញ្ឈប់ការថើបគ្នាភ្លាមៗព្រោះតែមានអ្នកចូលមក។
«នេះ...ដឹងខ្លួនភ្លាមអត់មាននឹកដល់ប៉ាម៉ាក់សោះណ៎?» អ្នកដែលជាម្តាយក៏បាននិយាយទាំងដើរចូលទៅរកកូនរបស់ខ្លួន ចំណែកប៉ារបស់គេក៏ដូចគ្នា។
«នេះ....បើកភ្នែកភ្លាមក៏កេងចំណេញលើកូនស្រីគេភ្លាមណ៎» ដោយសារតែការញ៉ោះរបស់ប៉ាម៉ាក់របស់រាងមាំធ្វើអោយនាងក្រមុំអៀនមុខឡើងក្រហម។
«អា៎វ...បើបើកភ្នែកមកក៏ឃើញតែជេននោះអី?»
«អ៎....នេះចង់មានន័យថាប៉ានិងម៉ាក់មិនបាននៅមើលថែកូនមែនទេ?»
«ទេ.....មិនមែនបែបនេះទេក៏ព្រោះតែ...»
«បានហើយ....ឈប់និយាយទៅបងមិនឃើញទេអនាគតកូនប្រសារអៀនមុខឡើងក្រហមហើយ»
«ហឹស....ហឹស....អត់ទេខ្ញុំមិនបានអៀនទេ» រាងស្តើងក៏តបទាំងជឿជាក់។
«មែនហើយ!!អ្នកណាថាជេនអៀន ជេនរបស់កូនមិនចេះអៀនទេកុំចេះតែថា»រាងមាំក៏បានក្រសោបចង្កេះរបស់នាងក្រមុំនៅចំពោះមុខប៉ាម៉ាក់របស់គេ។
«អ្នកនាង...លែងដៃ» នាងក៏ព្យាយាមនិយាយខ្សឹបៗប្រាប់រាងខ្ពស់អោយដកដៃចេញចង្កេះនាង។
«ហា៎...និយាយអ្វីដូចជាស្តាប់មិនសូវលឺ»
«....ហឹស...ហឹស...» រាងស្តើងក៏បានត្រឹមតែញញឹមដាក់ប៉ាម៉ាក់របស់គេទាំងបង្ខំទាំងដៃរបស់នាងកំពុងតែមូលដើមដៃរបស់គេ។
«បាន....បាន.....ចាំប៉ាហៅពេទ្យមកពិនិត្យសុខភាពកូនណា»
«ចា៎»
ក្រោយពីពិនិត្យរួចរាល់ហើយគេក៏ត្រូវសម្រាកនៅមន្ទីរពេទ្យមួយរយះសិន។ ហើយឃើញថាសុខភាពរបស់គេបានរាំងមាំជាងមុនហើយទើបគ្រូពេទ្យសម្រេចអោយគេត្រឡប់ទៅសម្រាកនៅផ្ទះវិញ។
«ស្វាគមន៍ក្នុងការត្រឡប់មកវិញណា អ្នកនាង» អ៊ំស្រីចំណាស់ដែលមើលថែគេតាំងពីតូចក៏បានរត់មកអោបគេទាំងក្តីរំភើប។
«ចា៎..នឹកអ៊ំណាស់...ជុប» ថ្ពាល់មនុស្សស្រីចំណាស់ក៏ត្រូវថើបដោយច្រមុះស្រួចរបស់គេ។
«នេះ!!ឃើញទេមនុស្សល្អដូចជាអ្នកនាងព្រះម្ចាស់ជាថែរក្សាហើយ»
«ហឹស....ហឹស...មិនចង់ទៅណាព្រោះខ្លាចអ្នកខ្លះយំនឹក» រាងមាំនិយាយទាំងសម្លឹងមើលមុខរាងស្តើង តែជេននីក៏បានបែរមុខចេញ។
«ខ្ញុំថា....អ្នកនាងជេនគួរតែសម្រាកអោយបានច្រើនកុំសូវនិយាយច្រើនពេក»
«ចឹងជេនត្រូវមើលថែហើយណា»
«ហួយ....ហឺយ....កូនស្រីនេះគិតចង់ញ៉ោះកូនជេនដល់ណាហា៎...» គ្រប់គ្នាក៏បានត្រឹមតែសើចនឹងពួកគេ ។ ពេលយប់បានមកដល់រាងស្តើងក៏បានចូលទៅមើលថែរាងមាំព្រោះថាគេនៅមិនទាន់ជាស្រួលបួលនៅឡើយ។
«...អ្នកនាងងូតទឹកសិន នេះចង់គេងទាំងបែបនេះឬ?»
«អួយ...ងងុយណាស់សុំគេងហើយ» គេក៏បានប្រាស់ខ្លួនគេង។
«អត់ទេណា....នេះចង់គេងទាំងមិនងូតទឹកបែបនេះគឺមិនបាន»
«អូខេ...ចឹងជេនបីខ្ញុំទៅងូតទឹកទៅ»
«ឆ្កួត...អ្នកណាទៅបីអ្នកនាងរួច»
«បើអញ្ចឹងគេងហើយ»
«អត់ទេណា...ឆាប់ក្រោកមក» នាងក្រមុំនិយាយទាំងវារឡើងទៅលើគ្រែរួចហើយក៏បានទាញដៃរបស់គេទាំងពិបាក។
«អ្ហឹក....» ពេលនោះគេក៏បានទាញនាងមកអោបជាប់
«មិនបានងូតទេ...អ្ហឹក...ជុប» រាងមាំក៏បានក្រសោបក្បាលរបស់រាងស្តើងហើយក៏ថើបថ្ងាស់របស់នាង។
«អ៎......និយាយអញ្ចឹង....អ្នកនាងគិតថាថ្ងៃនោះប៉ាម៉ាក់អ្នកនាងបានឃើញយើង....យើ.....» ដល់ត្រឹមនេះរាងស្តើងហាក់ហារមាត់និយាយមិនចេញសោះ។
«ថើបគ្នាមែនទេ?»
«ហឹម»
«ច្បាស់ជាឃើញហើយ ហើយពួកគាត់ក៏ដឹងទៀតថាពួកយើងស្រឡាញ់គ្នា»
«អ្នកណាប្រាប់ថាយើងស្រឡាញ់គ្នា»
«អាវ៎....ក៏ពួកយើងទាំងពីរនែ!!»
«អួយ...» រាងមាំក៏ស្រែកនៅពេលដែលដឹងថាមានដៃកំពុងតែកិ្តចចង្កេះរបស់គេ។
«ងូតទឹក...មើលចុះស្អុយខ្លួនណាស់» រាងស្តើងក៏បានទាញដៃគេអោយក្រោកចុះពីគ្រែរហូតដល់ទាញគេអោយដើរចូលទៅក្នុងបន្ទប់ទឹកទាំងខ្ចិល។ រាងមាំក៏កំពុងតែគេងនៅក្នុងអាងទឹកដោយមានរាងស្តើងកំពុងតែអង្គុយដោះខ្លួនអោយគេ។
«អ្ហឹក» ពេលនោះរាងមាំក៏បានចាប់ដៃរបស់រាងស្តើងជាប់
«ត្រូវហើយ...មានដឹងទេ?»
«ដឹងរឿងអ្វី?» រាងស្តើងក៏សួរទៅគេវិញ
«គឺ....គឺដឹងថាបងស្រឡាញ់អូននោះអី» គ្រាន់តែលឺប្រយោគនេះភ្លាមធ្វើអោយរាងស្តើងញញឹមចេញមកតែក៏បញ្ឈប់វិញភ្លាមៗព្រោះតែខ្លាចគេដឹងថានាងកំពុងតែញញឹម
«រួចរាល់ហើយ» នាងក៏ប្រញាប់បង្វែរសាច់រឿងដោយប្រាប់អោយគេក្រោកចេញមកព្រោះថានាងបានងូតទឹកអោយគេរួចរាល់ហើយ។
«អៀនមែនទេ?»
«អត់ទេ?» រាងស្តើងក៏ប្រញាប់គេចមុខចេញពីគេហើយក៏ដើរចេញទៅក្រៅមុនគេបាត់ទៅហើយ។
«អៀនច្បាស់ណាស់»
«ប្រាប់ហើយថាមិនបានអៀនទេ»
«បើមិនអៀនហេតុអ្វីក៏គេចមុខបែបនេះ»
«អួយ...និយាយច្រើនណាស់» រាងស្តើងក៏បើកទូសម្លៀកបំពាក់ដើម្បីអោយគេស្លៀកពាក់។
«អ្ហឹក» ពេលដែលរាងស្តើងកំពុងតែឈរចងខ្សែអាវអោយគេ គេក៏បានទាញនាងមកក្រសោបចង្កេះជាប់។
«អ្នកនាង»
«អ្នកនាងអីទេ នេះប្តីប្រពន្ធគ្នាឆាប់ៗនេះហើយគួរតែហៅថាបងទើបត្រូវ»
«ស្លៀកពាក់រួចហើយអ្នកនាងឆាប់ចូលគេងទៅ ខ្ញុំទៅបន្ទប់ខ្ញុំវិញហើយ» នាងប្រុងនឹងដើរចេញទៅហើយស្រាប់តែគេបានទាញនាងមកវិញហើយក៏បានអោបនាងជាប់។
«គេងនៅទីនេះហើយណា»
«អត់ទេ នេះបើគេងនៅទីនេះប៉ាម៉ាក់អ្នកនាងដឹងនោះ...»
«ប៉ាម៉ាក់ដឹងយូរហើយ នេះអូនមិនដឹងទេថាកាលដែលពួកយើងទៅកោះក៏ជាគម្រោងរបស់ពួកគាត់ដែរ» រាងមាំនិយាយទាំងដាក់ចង្ការនៅលើមុខរបស់គេ។
«ហ្ហាស..»
«គឺ.....ពួកគាត់ដឹងយូរហើយ ហើយក៏ចង់បានអូនជាកូនប្រសារដូចគ្នា»
«ស្លាប់ហើយ នេះម៉េចក៏មិនប្រាប់អោយដឹងផង»
«ចុះពេលនេះដឹងហើយតើ»
«ជុប» គេក៏បានអោនចុះទៅថើបថ្ពាល់របស់នាង
«អ្នកនាង...»
«អ្ហឹក...តោះគេង» គេក៏បានបីរាងស្តើងទៅដាក់លើពូក
«អ៎......នេះក្រែងឈឺមិនអញ្ចឹង»
«ឈឺតែក៏អាចបីអូនបានដែរ» គេនិយាយទាំងញាក់ចិញ្ចើមដាក់នាងក្រមុំព្រមទាំងយកជើងគាបនាងជាប់មិនព្រមអោយនាងរើចេញបានឡើយ។
«អ្ហឹក...ជុប» គេក៏បានប្រើបបូរមាត់របស់គេទៅថើបបូរមាត់របស់នាងស្រាលៗដៃក៏បានក្រសោបចង្កេះនាងថ្នមៗ។

ត្រកូលអ្នកក្លាហាន ភាគទី២៩  «កុំកើតអីណា អ្នកនាងឆេ»រាងស្តើងអោបរាងកាយរបស់រាងមាំជាប់ទាំងឈាមប្រលាក់ពេញសម្លៀកបំពាក់ទឹកភ្នែកក៏ស...
26/12/2024

ត្រកូលអ្នកក្លាហាន
ភាគទី២៩
«កុំកើតអីណា អ្នកនាងឆេ»រាងស្តើងអោបរាងកាយរបស់រាងមាំជាប់ទាំងឈាមប្រលាក់ពេញសម្លៀកបំពាក់ទឹកភ្នែកក៏ស្រក់ចុះអាណិតដល់រូបគេដែលហ៊ានលះបងជីវិតដើម្បីនាង។ ប៉ារបស់ឆេយ៉ុងក៏បានបានព្យាយាមបន្ថែមល្បឿងដើម្បីសំដៅទៅមន្ទីរពេទ្យ។
«...ផឹប...ផឹប» គ្រាន់តែមកដល់មន្ទីរពេទ្យភ្លាមក្រុមទគ្រូពេទ្យក៏ប្រញាប់រត់ស្រុះជើងស្រុះដៃគ្នាដោយមានរគ្រែសម្រាប់រុញអ្នកជម្ងឺផងដែរ។ រាងកាយរបស់រាងមាំត្រូវបានដាក់នៅលើគ្រែហើយក៏រុញចូលទៅបន្ទប់សង្រ្គោះបន្ទាន់។
«អ្នកនាងមិនអាចចូលទៅបានទេណា លោកប្រុសក៏ដូចគ្នាសូមធ្វើការអង្គុយរងចាំណា»
«តែ....»
«កុំបារម្ភអីណាពួកខ្ញុំនឹងប្រឹងប្រែងអោយអស់ពីរសមត្ថភាព» អ្នកគ្រូពេទ្យក៏បានរុញជេននីចេញមកវិញព្រោះនាងក្រមុំកំពុងតែអន្ទះសារចង់ចូលទៅខាងក្នុងជាមួយនឹងក្រុមគ្រូពេទ្យដែរ។
«ក្រឹប» ទ្វារបន្ទប់សង្រ្គោះបន្ទានក៏ត្រូវបានបិតជិតទុកអោយអ្នកទាំងពីរអង្គុយរងចាំទាំងបារម្ភក្នុងចិត្តគឺពិតជាអន្ទះសារចង់ដឹងពីកូនខ្លាំងណាស់។
«អ្ហឹក...កុំកើតអីណា...សូមព្រះជួយថែរក្សាអ្នកនាងផង» នាងក្រមុំវិញក៏ដើរទៅមុខទៅក្រោយលើកដៃមកខាំទាំងភ័យខ្លាច នាងក៏បានបន់ព្រះអោយជួយថែរក្សាគេផងដែរ។
«ក្មួយអង្គុយចុះសិនមក»
«នេះមកពីខ្ញុំម្នាក់គត់....ហឹក..ហឹក...នេះបើអ្នកនាងមិនចូលមករងគ្រាប់ជំនួសខ្ញុំវាក៏គ្មានរឿងបែបនេះដែរ» នាងក្រមុំក៏បានអង្គុយអោបក្បាលជង្គង់យំនៅមុខប៉ារបស់រាងមាំ។
«កុំបន្ទោសខ្លួនឯងអីណាក្មួយជេន នេះកូនឆេធ្វើបែបនេះក៏ព្រោះតែមិនចង់អោយមនុស្សដែលខ្លួនស្រឡាញ់មានគ្រោះថ្នាក់ណា» ពេលលឺប៉ារបស់រាងមាំនិយាយបែបនេះហើយធ្វើអោយនាងងើយមុខមើលមុខប៉ារបស់គេ។
«តែ...»
«កុំបន្ទោសខ្លួនឯងអីណា» ប៉ារបស់រាងមាំក៏បានយកដៃទៅជូតទឹកភ្នែកអោយនាងក្រមុំ
«ហឹក....ហឹក...» ពេលនោះណាងក៏ស្ទុះអោបករបស់គេហើយក៏បានអោបគាត់ជាប់ទាំងទឹកភ្នែកហូរ នាងយំឡើងញ័រខ្លួន។ដៃមាំរបស់លោកផាកក៏បានអោបនាងក្រមុំនឹងអង្អែលខ្នងនាងដើម្បីលួងលោមនាង។ ចំណាយពេលអស់រយះពេលយ៉ាងយូរទើបទ្វារបន្ទប់សង្រ្គោះបន្ទាន់របើកភ្លាម អ្នកទាំងពីរដែលអង្គុយរងចាំនៅខាក្រៅក៏រត់ទៅរកគ្រូពេទ្យភ្លាម។
«កូនខ្ញុំយ៉ាងម៉េចហើយ?»
«ពេលនេះជនរងគ្រោះត្រូវការឈាម...»
«..ខ្ញុំ....» គ្រាន់តែលឺបែបនេះភ្លាមបែបនេះភ្លាមអ្នកដែលជាឳពុកក៏ប្រញាប់ប្រាប់គ្រូពេទ្យភ្លាម ។ មិនចាំយូរគាត់ក៏បានចូលទៅប៊ូមឈាមដើម្បីផ្តល់ឈាមអោយកូនស្រី។ ចំណាយពេលអស់រយះពេលច្រើនម៉ោងគួរសមទើបក្រុមគ្រូពេទ្យបានចេញមកវិញ នាងក្រមុំនឹងប៉ារបស់គេក៏ស្ទុះរត់ទៅចាប់ដៃលោកដុទ័រភ្លាម។
«អ្នកនាងយ៉ាងម៉េចហើយ?»
«កូនខ្ញុំយ៉ាងម៉េចហើយលោកគ្រូពេទ្យ»
«ពេលនេះពួកខ្ញុំបានសង្រ្គោះជនរងគ្រោះរួចហើយ ប៉ុន្តែគាត់នៅមិនទាន់ដឹងខ្លួននៅឡើយទេ»
«...» គ្រាន់តែលឺបែបនេះហើយអ្នកទាំងពីរក៏បានសម្លឹងមុខគ្នាទាំងញញឹម។ រាងស្តើងក៏បានចូលទៅមើលអ្នកជំងឺដែលកំពុងតែដេកស្តូកស្តឹងនៅលើគ្រែនាងក៏បានដើរទៅក្បែរនឹងស្ទាបមុខរបស់គេថ្នម។
«កុំគេងយូរពេកលឺទេ»
«សឺត» និយាយហើយនាងក៏បានអោនចុះទៅថើបថ្ងាស់របស់គេ។
«ខ្ញុំនឹងនៅកំដរអ្នកនាងរហូតដល់អ្នកនាងដឹងខ្លួនមកវិញណា អ្នកនាងមិនចាំបាច់ឯកការនោះទេ»
ថ្ងៃបន្ទាប់គឺថារាងស្តើងក៏បានចូលមកមើលថែគេបានយ៉ាងល្អ នាងបានរៀបចំផ្កាដាក់នៅក្បែរគ្រែគេងរបស់គេ ព្រមទាំងបើកវាំងនួនដើម្បីអោយពន្លឺចេញចូល។
«កុំគេងយូរពេកលឺទេ ខ្ញុំនឹក» រាងស្តើងក៏បានប្រឡេះឡេវអាវរបស់គេដើម្បីជូតខ្លួនអោយគេ។ ហើយក៏បាននិយាយកំដរគេរហូតព្រោះនាងគិតថាគេច្បាស់ជាកំពុងតែស្តាប់នូវអ្វីដែលនាងបាននិយាយ។
«ខ្ញុំនឹកអ្នកនាងណាស់»
«សឺត» និយាយហើយនាងក៏បានថើបថ្ពាល់របស់គេរួចហើយក៏អង្គុយចុះក្បែររាងមាំ។ ពេលវេលាកន្លផុតទៅកន្លះខែហើយរាងមាំក៏នៅតែគេងសន្លប់ដដែលជាហេតុធ្វើអោយនាងក្រមុំកាន់តែបារម្ភពីគេកាន់តែខ្លាំង។
«អ្ហឹក.....អ្នកនាងហ៎ា....នេះគេងយូរបែបនេះ? ដឹងទេថាខ្ញុំនឹក» រាងស្តើងនិយាយទាំងទឹកមុខកំសត់រួចហើយក៏បានលើកដៃរបស់គេមកស្ទាបថ្ពាល់របស់គេ។
«ខ្ញុំមកកំដររាល់ថ្ងៃ នេះខ្ញុំខំនិយាយជាមួយអ្នកនាងរាល់ថ្ងៃហេតុអ្វីក៏អ្នកនាងមិនក្រោកមកនិយាយជាមួយខ្ញុំបែបនេះ»ទឹកភ្នែកនាងក៏បានស្រក់ចុះមកលឺផែនថ្ពាល់។
«មិននឹកខ្ញុំខ្លះទេ ទើបបានជាមិនព្រមក្រោកមកនិយាយជាមួយខ្ញុំបែបនេះ...ហឹក....ហឹក....សឺត» នាងក៏បានលើកដៃមកជូតទឹកភ្នែកខ្លួនឯង
«មនុស្សចិត្តអាក្រក់ក្រែងថានឹងនៅមើលថែខ្ញុំមែនទេ ម៉េចពេលនេះទុកអោយខ្ញុំមកអង្គុយយំបែបនេះ....» នាងកាន់តែនិយាយទឹកភ្នែកនាងក៏កាន់តែស្រក់ចុះមក តែនាងក៏បានព្យាយាមជូតវាចេញហើយនាងនៅតែសង្ឃឹមថានឹងដឹងខ្លួនឆាប់ៗ។ ក្រោយពីជូតសំអាតខ្លួនប្រាណអោយរាងមាំរួចហើយនាងក៏បានត្រឡប់ទៅវិញដើម្បីធ្វើការងាររបស់នាង ។ ថ្ងៃថ្មីចូលមកដល់ភ្លាមនាងក៏បានចូលមកមើលថែរាងមាំទាំងព្រលឹមតែម្តង ។
«អ្ហឹក....ថ្ងៃថ្មីហើយណានេះអ្នកនាងចង់គេងដល់ពេលណា?»
«ឆាប់ដឹងខ្លួនមកណា ខ្ញុំនឹក»
«សឺត» និយាយហើយនាងក៏បានបន្តអោនចុះទៅថើបថ្ពាល់របស់គេមួយខ្សឺត។
«ខ្ញុំស្រឡាញ់អ្នកនាងណា អ៊ុប» ក្រោយពីនិយាយពាក្យថាស្រឡាញ់ហើយនាងក៏បានអោនចុះទៅថើបបបូរមាត់របស់រាងមាំយ៉ាងយូរ។
«អ្ហឹក»នាងក៏បើកភ្នែកធំៗនៅពេលដែលមានដៃមួយបានលើកមកក្រសោបខ្នងរបស់គេ នាងប្រុងងើបចេញតែគេបានចាប់កញ្ជឹងករបស់នាងជាប់ហើយក៏តបស្នងការថើបទៅនាងវិញ។
«អ្នកនាង» នាងក៏បានឈរសម្លឹងមើលមុខគេស្ងៀមទាំងលើកដៃមកស្ទាបមុខខ្លួនឯង។
«នេះខ្ញុំយល់សប្តិមែនទេ?»
«អ្ហឹក» លឺបែបនេះហើយធ្វើអោយរាងមាំញញឹមហើយក៏បានប្រឹងក្រោកអង្គុយផ្អែកខ្នងនឹងគ្រែ។
«មោះ.....ចាំខ្ញុំបញ្ជាក់ថាយល់សប្តិឬក៏មិនមែន» គេក៏បានទាញដៃរាងស្តើងអោយចូលមកក្បែរគេរួចហើយក៏បានងើយទៅថើបបបូរមាត់រាងស្តើងថ្នាក់ថ្នមស្រាលៗ។
«អ្នកនាង........នេះអ្នកនាងដឹងខ្លួនពិតមែន?»
«ចា៎» គេក៏តបទៅនាងជាមួយនឹងស្នាមញញឹម
«ខ្ញ...ខ្ញុំខលទៅប្រាប់លោកពូសិន»
«អ្ហឹក» ពេលនោះគេក៏បានទាញនាងមកអោបជាប់
«នៅអោយស្ងៀមសិនបានទេ នឹកណាស់»គេក៏បានទាញនាងអោយមកអង្គុយនៅលើគ្រែជាមួយគេហើយក៏បានអោបនាងជាប់មិនព្រមលែងនាងទៅណាឡើយ។
«សឺត...ជុប» គេក៏បានដាក់ចង្ការនៅលើស្មារបស់នាងរួចហើយក៏ថើបស្រង់ក្លិនពីកញ្ចឹងករបស់នាងក្រមុំយ៉ាងមានក្តីសុខ ។

ที่อยู่

Bangkok

เบอร์โทรศัพท์

+85569870523

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Aries-Novelsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Aries-Novels:

วิดีโอทั้งหมด

แชร์