![បើសួរថាជីវិតខ្ញុំឯកាស្ងប់ស្ងាត់ប៉ុនណាខ្ញុំប្រហែលជាឆ្លើយមិនចេញទេ ក៏មិនដឹងដែរ ហើយប្រហែលជាខ្ញុំនិយាយ ក៏មិនមានអ្នកណាជឿដែរ......](https://img4.medioq.com/379/015/460035343790156.jpg)
03/12/2024
បើសួរថាជីវិតខ្ញុំឯកាស្ងប់ស្ងាត់ប៉ុនណាខ្ញុំប្រហែលជាឆ្លើយមិនចេញទេ ក៏មិនដឹងដែរ ហើយប្រហែលជាខ្ញុំនិយាយ ក៏មិនមានអ្នកណាជឿដែរ...!
រាល់ថ្ងៃ ក្រៅតែពីការងារ គឺគ្មានអីផ្សេងទេ ព្រោះស្រឡាញ់គេ គេមិនស្រឡាញ់ ហើយក៏មិនស្រឡាញ់អ្នកណាផ្សេង ព្រោះចិត្តមិនព្រមបើកចំហរ.!
ពេលថ្ងៃ ធ្វើការ សន្សំតិតក់ៗបានតិចតួច គ្រាន់សរុបចាយម្ដង! យប់ឡើងចូលដល់ក្នុងផ្ទះ បាយរួចចូលសម្ងំក្នុងបន្ទប់បាត់ឈឹង ពោរពេញដោយភាពស្ងប់ស្ងាត់ សូម្បីតែឆាត ឬនិយាយទូរសព្ទក៏គ្មានដែរ ... វាប្រហែលជាគេលែងហៅថាឯកាហើយមើលទៅ .!
ជីវិតនេះ មិនឯកាទេ គ្រាន់តែពេលគិតឡើងវិញ ក៏មានអារម្មណ៍ថា ជីវិតខ្លួនឯង វាពិតជាស្ងប់ស្ងាត់ខ្លាំងណាស់ ថ្ងៃណា ក៏ដូចថ្ងៃណា! យប់ណា ក៏ដូចយប់ណា! គឺក្លាយទៅជាទម្លាប់ទៅហើយ ...!!!😊