06/09/2024
ជម្រាបសួរប្រិយមិត្តអ្នកអាន រាត្រីដ៏សែនត្រជាក់ អ្នកមិនទាន់គេងមកអានរឿងនិទានជាមួយគ្នាសិន😘 មេីលចប់សូមជួយផ្តល់គតិបណ្ឌិតអប់រំនៃរឿងនេះម្នាក់មួយផង📕
នៅឆ្នេរសមុទ្រដ៏កខ្វក់មួយកន្លែង ទឹកសមុទ្របានបោកបក់នាំសំរាមគ្រប់ ប្រភេទមកទើរជាប់នៅលើឆ្នេរខ្សាច់។ ក្នុងនោះគេសង្កេតឃើញមានខ្នើយធ្វើពី អេប៉ុងមួយផងដែរ។
សួស្តី! បងរំពេ... ពួកបងឯងកំពុងធ្វើអីហ្នឹង?” ខ្នើយអេប៉ុងសួររាក់ទាក់
ជាមួយបក្សីពណ៌សដែលកំពុងហោះហើរចុះឡើងៗ ពោរពេញដោយអារម្មណ៍ល្អនៅឯលើលំហអាកាស។ និងកំពុងតែបន្លឺសូរសៀង សត្វរំពេឆ្លើយ “ពួកយើងកំពុងតែចង់ទៅលេងទឹកជ្រោះដើម្បីស្វែងរកចំណី ត្រីទឹកសាបផង និងចង់ជួបមិត្តភក្តិខ្លះផងហ្នឹងណា៎!...”
“ទឹកជ្រោះគឺជាស្នើទៅ? ហើយវានៅឯណា?” ខ្នើយអេប៉ុងសួរនាំដោយ យកចិត្តទុកដាក់។
សត្វរំពេក៏រៀបរាប់ប្រាប់...
“ជ្រោះជាទីកន្លែងដែលមានទឹកហូរធ្លាក់ពីលើកំពូលភ្នំ ហើយទឹកនោះសោត វាហូរខ្មួលខ្មាញ់កាត់ដុំថ្មតូចធំរាប់ម៉ឺនដុំ មានទេសភាពស្រស់ថ្លា ត្រជាក់ត្រជុំ ប្លែក ពីសមុទ្រនេះ! ទឹកជ្រោះនេះវាឋិតនៅតាមជ្រលងភ្នំ”
“អូហូ! ខ្ញុំចង់ទៅកន្លែងទឹកជ្រោះនោះខ្លាំងណាស់ៗ” សុំឲ្យរំពេជួយ។ ខ្នើយអេប៉ុងអង្វរ
“មិនអីទេ! ចាំយើងនាំឯងទៅ!” សត្វរំពេនិយាយដោយបំណងល្អព្រម ទាំងហើរបន្ទាបខ្លួនមកលើឆ្នេរខ្សាច់។
“ខ្ញុំនឹងពាំអ្នកឯងដោយចំពុះរបស់ខ្ញុំ” សត្វរំពេប្រាប់ព្រមទាំងខំពាំខ្នើយ អេប៉ុងឡើង ប៉ុន្តែសត្វរំពេមិនអាចពាំខ្នើយអេប៉ុងឲ្យហើបផុតពីដីបានព្រោះខ្នើយ អេប៉ុងនោះមានទម្ងន់ធ្ងន់ខ្លាំងពេក។
“ខ្ញុំមិនអាចនាំឯងទៅកាន់ទឹកជ្រោះបានទេ ព្រោះខ្លួនរបស់ឯងធ្ងន់ខ្លាំង ណាស់!” សត្វរំពេប្រាប់ ព្រមទាំងទម្លាក់ខ្នើយអេប៉ុងនោះចោលទៅលើឆ្នេរខ្សាច់ វិញ។
“ឱ!ធ្វើយ៉ាងម៉េចទៅហ្ន៎? ខ្ញុំចង់ទៅលេងទឹកជ្រោះខ្លាំងណាស់!” ខ្នើយ អេប៉ុងត្អូញត្អែរសុំអង្វរឲ្យសត្វដទៃជួយពាំនាំវាទៅកាន់ទឹកជ្រោះ ប៉ុន្តែសត្វណា ក៏បដិសេធនឹងវាដែរព្រោះខ្លួនរបស់វាធ្ងន់ជ្រុលពេក មិនតែប៉ុណ្ណោះថែមទាំងជាប់ ជាតិប្រៃដោយសារទឹកសមុទ្រទៀតផង។
ពេលវេលាកន្លងទៅជាច្រើនថ្ងៃ ខ្នើយអេប៉ុងកាន់តែបៀមទឹកសមុទ្រច្រើន ធ្វើឲ្យវាមានទម្ងន់កាន់តែធ្ងន់ទៅៗប៉ុន្តែទោះជាស្ថិតក្នុងសភាពបែបនេះ ឡើងៗ ក៏ដោយ ក៏វានៅតែមានក្តីស្រមៃថាខ្លួននឹងអាចបានទៅកាន់ទឹកជ្រោះនោះជានិច្ច។ ថ្ងៃមួយ មានខ្យល់ជំនោរដ៏ធំមួយបានបក់បោកមកដល់ ខ្នើយអេប៉ុង ក៏ស្រែកពី ចម្ងាយសុំអង្វរខ្យល់ឲ្យជួយដោយសំឡេងយំអណ្តើតអណ្ដក់។ ឃើញដូច្នោះ ខ្យល់ក៏ សួរដោយមានក្តីងឿងឆ្ងល់ថា
“នរណាធ្វើអីឯង...បានជាយំខ្សឹកខ្សួលដូច្នេះ?”
“គឺគ្រប់គ្នាហ្នឹងណា៎! ពួកគេចិត្តអាក្រក់ណាស់! ខ្ញុំចង់ទៅលេងទឹកជ្រោះ នឹងគេ តែពួកគេមិនព្រមនាំខ្ញុំទៅផងទេ!” ខ្នើយអេប៉ុងរអ៊ូ។
“ពិតជាគ្មាននរណានាំឯងទៅមែនឬ?” ខ្យល់សួរបញ្ជាក់។ “មានខ្លះដែរ...” ខ្នើយអេប៉ុង ឆ្លើយដោយសំឡេងតតាក់តតុប “ប៉ុន្តែគេ ថាខ្ញុំខ្លួនធ្ងន់ពេក មិនអាចនាំទៅរួចទេ!”
“ខ្នើយអេប៉ុងដ៏កម្សត់អើយ... គឺមកពីខ្លួនឯងមានសុទ្ធតែទឹកសមុទ្រពេញ ខ្លួនទើបខ្លួនឯងវាទៅជាធ្ងន់យ៉ាងនេះ! ហេតុអីក៏ឯងមិនព្រមបញ្ចេញទឹកសមុទ្រ ចេញពីខ្លួនសិនទៅ? កាលបើខ្លួនឯងស្រាលហើយនរណាៗក៏អាចនាំឯងទៅបាន ដែរ!” ខ្យល់ឲ្យយោបល់។
“មែនហើយ! ខ្ញុំគិតតែពីបន្ទោសអ្នកដទៃរហូតភ្លេចគិតថា ខ្លួនឯងនេះគឺជា ដើមហេតុនៃបញ្ហា” ខ្នើយអេប៉ុងលាន់មាត់ភ្ញាក់ខ្លួនរួចសួរទៅខ្យល់ “អញ្ចឹងបើខ្ញុំដឹងពីមូលហេតុនេះ ហើយដោះស្រាយបញ្ហាហ្នឹងបាន តើអ្នក ឯងព្រមនាំខ្ញុំទៅកាន់ទឹកជ្រោះបានដែរឬទេ?”
“បាន! បើអ្នកឯងអាចដោះស្រាយបញ្ហាហ្នឹងបាន ខ្ញុំជាអ្នកនាំឯងទៅដោយ ខ្លួនឯង!” ខ្យល់អះអាង។
“តែឯងនិយាយប្រាប់មកមើលថា តើឯងដោះស្រាយយ៉ាងម៉េចបាន?”
“ដូចបងណែនាំខ្ញុំមុននេះអញ្ចឹង គឺគ្រាន់តែបញ្ចេញទឹកសមុទ្រឲ្យអស់ពីក្នុង ខ្លួនខ្ញុំទៅ....ប៉ុណ្ណឹងគឺអស់បញ្ហាទៅហើយ”ខ្នើយអេប៉ុងឆ្លើយបណ្តើរស្លៀតខ្លួនឯង បណ្តើរបញ្ចេញទឹកសមុទ្រពីក្នុងខ្លួនរហូតទាល់តែឡោះអស់ទឹករលីង។ ក្រោយមក វាក៏ដេកសំដិលហាលថ្ងៃរហូតស្ងួតទឹកអស់តែម្តង។
“ខ្លួនរបស់ឯងលែងធ្ងន់ទៀតហើយ ខ្ញុំនឹងនាំឯងទៅឯទឹកជ្រោះ!” ខ្យល់ និយាយហើយក៏បក់បោកនាំខ្នើយអេប៉ុងទៅកាន់ទីទឹកជ្រោះ តាមបំណងប្រាថ្នារបស់ វាទៅ។
***
អត្ថបទដកស្រង់ពីសៀវភៅ និទានវិញ្ញាណទិព្វ❤️️📖
゚viralシ2024fyp